Home Blog Page 1109

ក្រុមហ៊ុន ByteDance សុខចិត្តបិទ TikTok ល្អជាងលក់បណ្តាញសង្គមនេះឱ្យអាមេរិក

0

ក្រុមហ៊ុន ByteDance បានបញ្ជាក់ថា សុខចិត្តបិទ TikTok ល្អជាងលក់បណ្តាញសង្គមនេះឱ្យអាមេរិក ពីព្រោះកម្មវិធី Algorithm (ជាជំហានធ្វើការលម្អិត និងការដោះស្រាយបញ្ហា) ដែល TikTok ប្រើប្រាស់នោះ គឺជាបេះដូងដ៏សំខាន់របស់ប្រតិបត្តិការអាជីវកម្មទាំងមូលរបស់ក្រុមហ៊ុន ។ ហេតុនេះ ទើបធ្វើឱ្យការលក់ TikTok និងកម្មវិធី Algorithm មិនអាចធ្វើបានទេ ។https://d.newsweek.com/en/full/2213277/tiktok-ceo-shou-chew-testifies-congress.jpg?w=1600&h=1600&q=88&f=e677a3f7b0a8933e58b009bf89b2ca75

បើតាមប្រភពព័ត៌មានមិនបញ្ចេញឈ្មោះឱ្យដឹងថា TikTok គ្រាន់តែជាផ្នែកតូចមួយរបស់ចំនួនអ្នកប្រើប្រាស់សរុបក្នុង១ថ្ងៃ និងប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន ByteDance ។ ហេតុនេះ បើមានហេតុការណ៍អាក្រក់បំផុត ក្រុមហ៊ុន ByteDance នឹងបិទ App នៅអាមេរិកតែម្តង គឺល្អជាងការលក់ឱ្យអាមេរិក ខណៈការបិទ App នឹងមានផលប៉ះពាល់តិចតួចសម្រាប់អាជីវកម្មរបស់ ByteDance ថែមទាំងអាចរក្សាទុកកម្មវិធី Algorithm ផងដែរ ។

ចំណែកក្រុមហ៊ុន ByteDance បដិសេធពុំផ្តល់ព័ត៌មានអ្វីទាំងអស់ជាមួយសារព័ត៌មានរ៉យទ័រ ប៉ុន្តែក្រុមហ៊ុននេះបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនឈ្មោះ «Toutiao» ថា ក្រុមហ៊ុនគ្មានគម្រោងលក់ TikTok ឡើយ ។ ការចេញសេចក្តីថ្លែងការណ៍របស់ ByteDance ក្រោយពីមានព័ត៌មានមួយបានចុះផ្សាយលើគេហទំព័រ «The Information» នាពេលកន្លងមកថា ByteDance ចង់លក់ TikTok នៅអាមេរិក ប៉ុន្តែមិនរួមបញ្ចូលទាំងកម្មវិធី Algorithm សម្រាប់វីដេអូផ្សេងៗសម្រាប់អ្នកប្រើប្រាស់ TikTok ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmNebr9zADBrZkqw6l2uJOWtongnWpGk1CX92E0JXE67bDzbB3EeuRaVFhUoA16gzX9yaDuM3GgsfV6hu-DkVXHDQZCcvWNtNw7tWen8sZzAjEZ0HZ_7_TpF6A28GpHB2VZFSW0uBIkrmdp7XwXrh50KdAFu1zYpVrIP2Pgcngz_G_1aO3AKQS11PnGX4/s2048/22BYTEDANCE-TIKTOK-01-superJumbo.jpg

សារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ដោយយោងតាមប្រភពព័ត៌មានផ្ទៃក្នុងថា ក្រុមហ៊ុន ByteDance នឹងបិទ App របស់ TikTok ផ្សេងៗនៅអាមេរិក ។

កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ លោក Zhou Zhouzi នាយកប្រតិបត្តិ TikTok រំពឹងថា ក្រុមហ៊ុននឹងអាចយកឈ្នះក្តីតាមផ្លូវច្បាប់ ក្រោយពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់បង្ខំឱ្យ ByteDance លក់ TikTok ក្នុងរយៈពេល៩ខែ បើមិនដូច្នោះទេ អាមេរិកនឹងហាមឃាត់ការប្រើប្រាស់ TikTok ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio4K7Iq_cDukiWqu8bCs7NC8C7NfB1mu_9YlE14LgN-q6_Z7HyhqNrmPAQ_gjz7jZI_lyIuCeLTbd2pbbR3Wl7sMr-53ARyH0dX_mReIkGroQ9tx27GmIAHISe19KX5nn08yj5oqdGyO7XI-S64Ck-fDBQtFI0h12GIDTKJ4Ffg2d7O19bnNWOstMOEmE/s2500/200921-bytedance-mc-1333-8cf8f9.jpg

ទោះយ៉ាងណា ByteDance ពុំបានបង្ហាញទិន្នន័យហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬទិន្នន័យលម្អិតផ្នែកហិរញ្ញវត្ថុរបស់អាជីវកម្មនីមួយៗទេ ។ ប្រភពព័ត៌មានមួយទៀតនិយាយថា ប្រាក់ចំណូលភាគច្រើនរបស់ក្រុមហ៊ុនបានពីប្រទេសចិន តាមរយៈ App ផ្សេងៗ ដូចជា ៖ Touyin គឺជា TikTok ជា Version ចិន ។ រីឯប្រភពព័ត៌មានមួយទៀតថា ការប្រើប្រាស់ TikTok នៅអាមេរិក ស្មើប្រមាណ២៥% នៃប្រាក់ចំណូលសរុបរបស់ ByteDance កាលពីឆ្នាំ២០២៣ ។

ប្រភពព័ត៌មាននេះបញ្ជាក់ថា ការលក់ TikTok ដោយមិនរួមទាំងកម្មវិធី Algorithm មិនអាចកើតឡើងទេ ដោយសារកម្មសិទ្ធិបញ្ញារបស់ Algorithm បានចុះឈ្មោះជាមួយ ByteDance នៅប្រទេសចិន ហើយវាពិបាកបំបែកចេញពីក្រុមហ៊ុនមេ ។ ក្រៅពីនេះ ការបំបែកកម្មវិធី Algorithm ចេញពីកម្មសិទ្ធិរបស់ TikTok នៅអាមេរិក ជាការងារដ៏ស្មុគស្មាញបំផុត ហើយ ByteDance មិនជ្រើសរើសវិធីនេះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYN7vg8ePkgEjXB4nr8oynF0wO6qlPAjEJO5kZ7RT3vVRPydgT_6K_w_Dbc3bs6hNdZz672F0vmzf7UrhUql7ajklZ6K9_jxwZbnIoW1wsCB82fxDOb0mnrNYui6RudIX4S0U1h6MnJuJRFWz9t_RaZrFRQ_EIOk6N82RnzbSTxDr1KvDCq9b2Qy1WZAg/s700/10686_6928302_resizecom_tiktokbtedance_updates.jpeg

ByteDance នឹងពុំព្រមលក់កម្មវិធីដ៏មានតម្លៃ ដូចជា Algorithm របស់ TikTok ទៅឱ្យគូប្រជែងដាច់ខាត ។ រីឯកម្មវិធីផ្សេងៗទៀតរបស់ TikTok គឺទិន្នន័យអ្នកប្រើប្រាស់, ការដំណើរការកម្មវិធី និងការគ្រប់គ្រងកម្មវិធី ក៏ ByteDance ពុំព្រមលក់ដែរ ។

លោក Steven Mnuchin អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកធ្លាប់បាននិយាយនាពេលមុននេះថា អាមេរិកបានទាក់ទាញវិនិយោគិនផ្សេងៗដើម្បីទិញ TikTok ខណៈសារព័ត៌មានរាយការណ៍ថា ByteDance អាចពិបាករកអ្នកទិញ TikTok នៅអាមេរិក បើមិនព្រមលក់កម្មវិធី Algorithm ទេនោះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm-A8GG_uCdi_rScUUkZtPqqgPQBSRjqdmD3vUQZd1ZNQcw7ig5YJtDUw1wdOB5OPC3KoMjxRGYdzc9IxqGWV-rZSTLH6yVAwi-pwdzewOUXbl0UhQrVFcdLd8-NXN1aNUNUt9AW5mvM5WxasvqBcQKrHM7pifXmYAkVaiBMx3MX1DIMKwgShfrXE3U-8/s1200/TikTokBan3.0.jpg

តុលាការវៀតណាមកាត់ក្តីឱ្យម្ចាស់អាជីវកម្មភេសជ្ជៈលំដាប់ប្រទេសជាប់ពន្ធ.នាគារ

0

ប្រទេសវៀតណាម ៖ ក្រោយពីតុលាការវៀតណាមបានកាត់ទោសប្រហា.រ ជីវិតមហាសេដ្ឋីអចលនទ្រព្យនាពេលកន្លងមក នៅចុងខែមេសា ឆ្នាំ២០២៤នេះ តុលាការបានកាត់ក្តីឱ្យម្ចាស់អាជីវកម្មភេសជ្ជៈដ៏ធំនៅវៀតណាមជាប់ពន្ធ.នាគារ រយៈពេល៨ឆ្នាំ ពីបទឆបោកប្រាក់វិនិយោគិនចំនួន៤០លានដុល្លារអាមេរិក ។ រីឯកូនស្រីចំនួន២នាក់របស់ម្ចាស់អាជីវកម្មភេសជ្ជៈ ត្រូវបានតុលាការកាត់ក្តីឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH6lUNP_1wtxik5BZCoqBbcPGye7LPc0lmDEiV71FSTJ5raetY0Z4p7yWWRKiig_-cI8eWelP7yhx1zpmRKb_5B7PXZEQyKZbtXUG3fTaEWabwc3hbNzZ2g6j-upncaPqNrpS69p8_oHzkRM5wlkCz4vzBZMcWxFtgsgdJNAN2CgsxocPlYaR_7mPOqUU/s1000/photo_2024-04-27_09-16-00.jpg

សារព័ត៌មាន AFP រាយការណ៍ថា តុលាការនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម បានកាត់ក្តីលោក Tran Qui Thanh អាយុ៧១ឆ្នាំ ជាម្ចាស់ក្រុមហ៊ុន Tan Hiep Phat ដែលប្រកបអាជីវកម្មភេសជ្ជៈដ៏ធំនៅវៀតណាម ឱ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ ពីបទឆបោកប្រាក់វិនិយោគិន ចំនួន៤០លានដុល្លារអាមេរិក ។

លើសពីនេះ តុលាការវៀតណាមក៏បានកាត់ក្តីឱ្យកូនស្រីចំនួន២នាក់របស់លោក Tran Qui Thanh ជាប់ពន្ធនាគាររយៈពេល៤ឆ្នាំផងដែរ ក្នុងនោះកូនស្រីម្នាក់ឈ្មោះ Tran Uyen Phuong អាយុ៤៣ឆ្នាំ មានតួនាទីជាអគ្គនាយករងក្រុមហ៊ុន និងកូនស្រីម្នាក់ទៀតឈ្មោះ Tran Ngoc Bich អាយុ៤០ឆ្នាំ ។ កូនស្រីទាំង២នាក់នេះបានឃុបឃិតគ្នាឆបោកវិនិយោគិនពាក់ព័ន្ធនឹងប្រាក់កម្ចី នៅចុងឆ្នាំ២០១៩ រហូតដល់ដើមឆ្នាំ២០២០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi7uzthY2qvNxDOHx1abfx9yH0IbFzolgTIQjWeRIrBbWL55h0-8xrfhaEdj7tZMJq_V_opRiuK4HhbMpI9WFaeoTUWTFfnd1oPmUNWmAKw9u_SGGWla_tk39jV2JO_3QSyqbOPaH3oEiHwXnzV_3LeA-mbpUyfMwP1wZNwNFn2UNkqS02Qr_d83Sk6sw/s1280/photo_2024-04-27_09-16-00%20(2).jpg

ក្រុមហ៊ុន Tan Hiep Phat ស្ថិតក្នុងចំណោមក្រុមហ៊ុនប្រកបអាជីវកម្មភេសជ្ជៈដ៏ធំបំផុតនៅប្រទេសវៀតណាម ហើយត្រូវបានគេស្គាល់ច្បាស់ថា ក្រុមហ៊ុននេះបានលក់ភេសជ្ជៈច្រកដប និងភេសជ្ជៈប៉ូវកម្លាំង ។

វាជាការកាត់ក្តីចុងក្រោយបង្អស់របស់តុលាការវៀតណាមពាក់ព័ន្ធនឹងការឆបោកប្រាក់ និងលុបបំបាត់អំពើពុករលួយដ៏ធំនៅវៀតណាម ហើយសមត្ថកិច្ចបានចាប់ខ្លួន និងចោទប្រកាន់ជនល្មើសស្មើជាង៤.៤០០នាក់ ដូចជា ៖ បុគ្គលធម្មតា, មន្ត្រីរាជការ, មន្ត្រីធនាគារកណ្តាល និងអ្នកជំនួញធំៗជាច្រើននាក់ទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvj4OG5RYNLshkCggQ06QDcKGRuuaq1ZshdQU89Y7BP5KuPsSn_Bs4UTNNbXf3yWIOGwGBSzyQGquTGmJR-ILwX9UWsfQNqZSFQnX225cJMbJCG46o1j9SznrI_zGbJFRPXy_7lF3ovcZjYjQWyt6py63EM4FCY0KvtNbL9hd_6kl0miYkWYmwM4_Ges8/s1400/V8ZNXXpPozFXuor7knWz.jpg
កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ តុលាការបានកាត់ទោសប្រហារជីវិតលោកស្រី Truong My Lan ជាប្រធានក្រុមហ៊ុនអចលនទ្រព្យ Wan Thing Fat ពីបទឆបោកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីធនាគារ Saigon Commercial Bank (SCB) ។

រីឯនៅខែមីនា ឆ្នាំ២០២៤ តុលាការក្រុងហាណូយបានកាត់ក្តីមហាសេដ្ឋីជំនួញអចលនទ្រព្យ ឈ្មោះ Do Anh Dung ឱ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំដូចគ្នា ព្រមទាំងកាត់ក្តីកូនប្រុសរបស់មហាសេដ្ឋីជំនួញអចលនទ្រព្យរូបនេះឱ្យជាប់ពន្ធាគាររយៈពេល៣ឆ្នាំ ពីបទបោកប្រាស់វិនិយោគិនរាប់ពាន់នាក់ពាក់ព័ន្ធនឹងការផ្តល់មូលបត្របំណុល ស្មើទឹកប្រាក់៣៥៥លានដុល្លារអាមេរិក ៕

បុរសចិត្តល្អ ចែកដីឱ្យអ្នកដទៃ ត្រូវតុលារចោទប្រកាន់ពីបទទន្ទ្រានដីរដ្ឋ

0

កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិរោងម៉ាស៊ីន និងភូមិធ្នៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លោក ជួន គន្ធា និងបក្ខពួក បានធ្វើការផ្សព្វផ្សាយចែកដី ដល់ពលរដ្ឋក្រីក្រចំនួន ៦០០០ឡូត៍ លើផ្ទៃដីសរុបទំហំ ៤២០ហិកតា ដោយក្នុងមួយគ្រួសារអាចទទួល បាន១០ឡូត៏ចុះ (ទំហំដី ១០ម៉ែត្រ x ៣០ម៉ែត្រ) និង តម្រូវឱ្យជួយថ្លៃសេវារដ្ឋបាលជាមុន ក្នុងមួយឡូតិ៍ ៤៥០ដុល្លារអាមេរិក សម្រាប់ការរត់ការឯកសារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfJk8msEN_Hlu1GI4qdhSlpOz2oTepP5NTyaLOoH9JuoVOvhCfOmamixGZ9zdqRsTTPTAOe6nfM7PUvYfbCuDM0JajrRHdicd6w59unoOIAq9gCbtwUqrGvJBDzk44GsBre1e1Jc8okSTiV2OSFeAkriKUbZ9YRzYuCp6iYIkJ0oNX25F8TfjTphUdRjg/s1280/2a33f4d5be3222f92c6b2a86f9f2141e.jpgក៏ប៉ុន្តែក្រោយមក តុលាការ និងអជ្ញាធរខេត្តកំពង់ស្ពឺ រកឃើញថា ដីនោះជាដីរបស់រដ្ឋ ក៏បានចាត់ឱ្យតំណាងអយ្យការខេត្តកំពង់ស្ពឺ ចេញដីកាឃាត់ខ្លួន លោក ជួន គន្ធា និងបក្ខពួក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJISQ8h9b_eltYgYcabW9Pw3Q-hgzSlYpqgP2sFPaD9x7TQtPc57NzU4LDbpQRLV2VuTvjgIIByFpJbjIGFxeqIbSpaQAyLToKUldcSH23a3pH1DdaKqe8SmMXFCGt31bbM0u403rAcpq6blk5FKpR1StleAhNVvWpqQ1oZc3pgwdGapMBcxt2d4M4sSo/s1280/ad2235a0704ebb7c25425d01702137c1.jpg
ក្រោយបើកការសាកសួរចម្លើយ សាលាដំបូងខេត្តកំពង់ស្ពឺសម្រេចចោទប្រកាន់លោក ជួន គន្ធា និងបក្ខពួក ពាក់ព័ន្ធបទល្មើសប៉ុនប៉ងឆបោក, ញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍, ក្លែងបន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារ សាធារណៈក្លែង, កាប់គាស់ រុករាន និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizwe6b4jXvG685xPwERV_Fom9uVaR20-ATTZio6kq6RtC67MFi4uk2HnbZWLT5XW8DeM607CbdMRwofknw9eLNFYMhG0DXLIPdeLHx1eiXJQkxC2a6762ouTb9f6HSzLZXNnnEc7CSBSckw2Iln1ScNJd0dcwdNwcgrACxilayT53FrpdDj5KXZAXAoKY/s1280/fdd4944bcd610b85ad3af19423dc61ed.jpg

សម្ដេចតេជោ ព្រមានអ្នកវិទ្យាសាស្រ្តវៀតណាម ជុំវិញព្រែកជីកហ្វូណនតេជោ

0

ថ្លែងក្នុងពិធី ពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា នៅថ្ងៃទី២៦ មេសា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានធ្វើការព្រមានទៅកាន់អ្នកវិទ្យាសាស្រ្តវៀតណាម ដោយសម្តេចមានប្រសាសន៍ថា៖” វៀតណាមត្រូវមើលខ្លួនឯងសិន មុនចោទកម្ពុជាថាបំផ្លាញបរិស្ថាន ព្រោះវៀតណាមជីកទំនប់បំផ្លាញកម្ពុជាច្រើនណាស់ ជាពិសេសបង្កជាទឹកជំនន់ដល់កម្ពុជាចំពោះខេត្តព្រៃវែង កណ្ដាល តាកែវ ហើយក្រសួងធនធានកម្ពុជាក៏បានសិក្សារកឃើញដែរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvnAhv2UDwYNVN_wWkFMa0vykh_QroDzQKdWCUiJb1TeCXYYNvPWRf94E0-aEGl-rcxtaQvrZF7YC6mmUFtJ2avoLoauEA730D4nXHTwobOKj1ShfXs2SS6poIQqGlVVZlldOrea6PEjPNz2pTgWJhNn9k3iMK-DsbgwOSAiG0ilh6MTI91mG4pyDyMG4/s2048/438275733_1033873838094403_177335654902157778_n.jpg

លើសពីនេះទៅទៀត សម្ដេចតេជោ ក៏បានបន្ថែមថា៖”កម្ពុជា មិនល្ងង់ដល់ថ្នាក់ឱ្យទឹកសាបហូរចូលសមុទ្រ ឬទឹកប្រៃហូរចូលទន្លេទឹកសាបឡើយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwjSJybKCLYqT3YgMm0LnKmqKVnVLYq6gkLfb15J8LWEcNVwTN61RI-8BtOp9tvKXNg-KkDsc1Ux8bduam-4KBNx8Z6PGM-0K8JKZRPXasJhqgk-xI2BuuTovblSjWdyaPw_9StqtCSMP8kCvnVwXQrtCbv4FabDNxwBlnqOizB81UqMh3DO1puE2K_Cs/s990/de2addf71302a409083e6d5fb776d353.jpeg

ចុងក្រោយសម្តេចសង្កត់ធ្ងន់ថា៖”កម្ពុជាមិនចរចាជាមួយវៀតណាមដាច់ខាតរឿងព្រែកជីកហ្វូណនតេជោ ព្រោះគ្រប់យ៉ាងកម្ពុជាសង់លើដីកម្ពុជា និងកម្ពុជាបានជូនដំណឹងទៅកាន់គណៈកម្មការទន្លេមេគង្គរួចហើយ”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNoXYPx0B8IC7rVhyphenhyphenSfxs-yP6Hy0JhDTOcGtx73PevGzzOnaSVbkfhtV6NwhTexlk8938TObGJ7LUCHInzGxhcCBq4pxMIRKLPMr28QQ5rGuFjca3toz2ggY-zJg8dyHpEvZpDIIbx2M8mqe79mk689LzK27VBKSh7qa58LpKxgHaS6DOJIqHpQq-9IaM/s881/cac8d159324204cb5e6d9f4f009074ed.jpeg

 

កុមារជាច្រើននៅក្នុងប្រទេសវៀតណាមកំពុងប្រឈមនឹងជំងឺរលាកសួតដោយសារឥទ្ធិពលកម្តៅ

0

វៀតណាម៖ កុមារជាច្រើននៅទីក្រុងហូជីមិញកំពុងទទួលរងនូវជំងឺផ្លូវដង្ហើមដោយសារឥទ្ធិពលកម្តៅជះខ្លាំងពេក ធ្វើឱ្យចំនួនកុមារបានកើនឡើងជាបន្តបន្ទាប់ វិវត្តទៅជាជំងឺរលាកទងសួត ហើយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់ជាច្រើនថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់ Vnexpress នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ7Gi5KpQAGZ2yw2o0mLG4R37iEGzXLuj-H4sFhOe5o8BVw04xyB4CbWXbjaE_5blYbrOE9UK_B929tugeSiUQN1oUdAoDFlW8MRlA0hNHM7JgFJOfPdJcQhdGE0Wn1QB7xz_EfH6VAETUX4oEQU2wFSKRl7HJcr1NILV2QhRe2YP3l5EnFc8FVGM21bo/s620/prolonged_hot_weather_causes_health_issues_1.jpg

លោកវេជ្ជបណ្ឌិត Nguyen Hanh Trang អនុប្រធាននាយកដ្ឋានពេទ្យកុមារនៃមន្ទីរពេទ្យជាតិនៅទីក្រុងហូជីមិញ បានឱ្យដឹងថា ក្នុងរយៈពេល ៤ ខែកន្លងមកនេះ ចំនួនអ្នកជំងឺកុមារដែលត្រូវបានព្យាបាលដោយជំងឺផ្លូវដង្ហើមបានកើនឡើងប្រមាណ ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមនោះ ៥០% នៃអ្នកជំងឺកុមារត្រូវបានរកឃើញថា មានជំងឺរលាកទងសួត និងរលាកសួត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhw2tBX9OvUh7cC1vjWJTPnlBsD1DCGb-pBeRXvDd3R1LjcGXJ0mCVl8L_NO9aPDce244ddZwkoS9ONqWaH7UKUeaWpkl1fbHV53vpslvFohttnhi3AJj82Y-q09qoEPSv-jtYaAfVeEce1Qm92GV8foEcds0es93CjWFkxApkOGPv8xKUi1psWcvxzR8/s680/image001-1823-1714096446.jpg

លោកវេជ្ជបណ្ឌិត Trang បាននិយាយថា “ឪពុកម្តាយជាច្រើនយល់ច្រឡំថា ជំងឺរលាកសួតកើតឡើងតែក្នុងរដូវត្រជាក់ប៉ុណ្ណោះ។ ទោះជាយ៉ាងណា ការពិតទៅមេរោគនេះអាចវាយប្រហារកុមារបានគ្រប់រដូវ ទោះបីជាអាកាសធាតុក្តៅក៏ដោយ”។ ជារៀងរាល់ឆ្នាំចំនួនកុមារដែលមានជំងឺផ្លូវដង្ហើមនៅក្នុងទីក្រុងមាននិន្នាការកើនឡើងក្នុងរដូវក្តៅ។ ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំនេះអាកាសធាតុក្តៅបានចាប់ផ្តើមកើនឡើងយ៉ាងខ្លាំងពី ៣២-៣៦ ដឺក្រេដែលបណ្តាលឱ្យកុមារកាន់តែច្រើនឡើងឈឺ។ នៅពេលអាកាសធាតុក្តៅ គ្រួសារជាច្រើនប្រើម៉ាស៊ីនត្រជាក់ ដោយបើកសីតុណ្ហភាពទាបក្រោម ២០ អង្សាសេភាពខុសគ្នានៃសីតុណ្ហភាពរវាងបន្ទប់ត្រជាក់ និងបន្ទប់ខាងក្រៅគឺខ្ពស់ពេក ធ្វើឱ្យកុមារពិបាកសម្របខ្លួន និងអាចបណ្តាលឱ្យមានជំងឺរលាកសួត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-V7LHuq9PQmJN5T_XBeZu8tE9_kDGp62ds1jJdsH1davZ-Gz4gi7AAwH1SAs3ZQC34wfioFH03LFLbuqz5B1mfTrK48YrzA9Wfqu3a8M-K4PQMhvECFaEysuSMgHFc2dL43tRzPy2HWtFCUF88Je4hDMCUESvgRPs09tBNKZqd422yeK8QBmj9qAjQlE/s680/image003-2521-1714096446.jpg

ហេតុនេះហើយអាកាសធាតុក្តៅធ្វើឱ្យកុមារបាត់បង់ចំណង់អាហារ បែកញើសច្រើន និងខ្សោះជាតិទឹក ធ្វើឱ្យពួកគេងាយនឹងកើតជំងឺ។ កុមារអាចឈឺបំពង់ក ក្អក រលាកបំពង់ក ហើយក្នុងករណីធ្ងន់ធ្ងរជាងនេះ ពួកគេអាចកើតជំងឺរលាកសួត។ អាកាសធាតុក្តៅ កុមារដែលងូតទឹកច្រើនដងក្នុងមួយថ្ងៃក៏ងាយនឹងកើតជំងឺផ្តាសាយផងដែរ កុមារខ្លះបន្ទាប់ពីងូតទឹករួចស្រាប់តែមានអាការៈក្តៅខ្លួនខ្លាំង ឈឺបំពង់ក ហៀរសំបោរ និងពិបាកដកដង្ហើម ដែលជាសញ្ញានៃការឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាវ។ វេជ្ជបណ្ឌិតណែនាំឱ្យឪពុកម្តាយការពារជំងឺក្នុងអាកាសធាតុក្តៅ ដោយប្រើម៉ាស៊ីនត្រជាក់ឱ្យបានត្រឹមត្រូវ កុំឱ្យកង្ហារម៉ាស៊ីនត្រជាក់ផ្លុំដោយផ្ទាល់លើរាងកាយរបស់កុមារ ហើយក្រៅពីពេលចូលគេង កុំទុកឱ្យកុមារនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibMW1Evxj6kz_64rSFifKEdwoixXoYQaiJNMVb09TZxOHWKu-pUkY68i5C5iexY_XEHW8C6vP5CovfEMrIsBa9Jrf6YdF5zJanA_M8hpppOJKuIjI4TWElWNu_7sa0fvMfpZftClFhZhEwNpZuKzxo6lNcQeJE_BCUmIzB9-4k5B8INZO-WkBhl9ElZKQ/s680/HinhBayer45160847PM.jpg

អ្នកជំនាញឧតុនិយមព្រមានថា អាកាសធាតុក្តៅនឹងបន្តប៉ះពាល់ពេញផ្ទៃប្រទេសវៀតណាម ជាពិសេសគឺក្នុងអំឡុងថ្ងៃទី៣០ ខែមេសា និងថ្ងៃទី១ ខែឧសភា អាកាសធាតុក្តៅនៅតែបន្តពាសពេញខេត្ត។ ដូច្នេះឪពុកម្តាយត្រូវតែយកចិត្តទុកដាក់ថែរក្សាកូនរបស់ពួកគេក្នុងអំឡុងពេលវិស្សមកាលដ៏វែងនេះ។ កុមារដែលសកម្មនៅខាងក្រៅត្រូវយកចិត្តទុកដាក់លើការរក្សាសុខភាព ត្រូវប្រាកដថាពួកគេផឹកទឹកឱ្យបានគ្រប់គ្រាន់ ពាក់មួកការពារកម្តៅថ្ងៃ ហែលទឹកក្នុងកម្រិតមធ្យម និងងូតទឹកឱ្យបានត្រឹមត្រូវ៕

គុណសម្បត្តិ និងគុណវិបត្តិ នៃការទទួលទានផ្លែទុរេនដែលអ្នកគួរតែដឹង

0

ផ្លែទុរេនគឺជាផ្លែឈើមួយប្រភេទដែលសម្បូរចាប់ពីខែឧសភារហូតដល់ខែវិច្ឆិកាហើយត្រូវបានបណ្ដាប្រទេសនៅអាស៊ីជាច្រើនចាត់ទុកថាជាស្ដេចផ្លែឈើដោយសារតែរសជាតិផ្អែម ក្លិនក្រអូប និងរូបរាងរបស់វា។ ផ្លែទុរេនក៏ជាផ្លែឈើមួយប្រភេទដែលមានតម្លៃថ្លៃផងដែរ ទោះបីជាតម្លៃថ្លៃប៉ុណ្ណាក៏ដោយ ក៏មនុស្សដែលមានជីវភាពសមរម្យមិនដែលរំលងផ្លែឈើមួយនេះទេ។ ផ្លែទុរេនមិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះ ប៉ុន្តែវាថែមទាំងបង្កប់នូវគុណសម្បត្តិ និងគុណវិបត្តិមួយចំនួនទៀតផង៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpALe9KM2QefbMIxpjxFTPjEjg5byWjNKQ-YhYZcQeiWfEmJK3MLqwLmjMTwWxk0Esp6NqGq96bHOqWXfmPmH2timGn3zI83D7GrigHdRCwN8X7vhvy-gzODEBgJWiq6hpL8pJkpIy6fXzf-_N0aU_DVcVLgMWF7a1ulctzq8hDoodjU_0R4pJtqIpcBg/s735/photo_2024-04-26_15-29-44.jpg

-គុណសម្បត្តិនៃការទទួលទានផ្លែទុរេន៖
១.ជំនួយដល់ស្បែក៖ នៅក្នុងផ្លែទុរេនមានសារធាតុអង់ទីអុកស៊ីដង់ និងជាតិទឹក ដែលជួយចិញ្ចឹមស្បែកធ្វើឱ្យបាត់ភាពជ្រីវជ្រួញ និងស្បែកទន់រលោង។
២.ប្រឆាំងនឹងជំងឺមហារីក៖ ផ្លែទុរេនគឺសម្បូរទៅដោយពួកអង់ទីអុកស៊ីដង់ ក្រោមទម្រង់ជាវីតាមីន B Complexe, C និង E។ ពួកអង់ទីអុកស៊ីដង់ទាំងនោះ នឹងទៅបង្អាក់សកម្មភាពពួករ៉ាឌីកាល់សេរីដែលតែងតែបំផ្លាញ DNA និងតួនាទីរបស់កោសិកាល្អៗ ជាហេតុឈានទៅរកការកើតជំងឺមហារីក។ ដូច្នេះទុរេនអាចការពាររាងកាយពីជំងឺមហារីកដោយសារមានពួកអង់ទីអុកស៊ីដង់ទាំងអស់នោះ។
៣.បង្កើនភាពស៊ាំក្នុងរាងកាយ៖ ទុរេនសម្បូរទៅដោយពួកវីតាមីន C ដែលជួយពង្រឹង ប្រព័ន្ធភាពស៊ាំក្នុងរាងកាយទប់ទល់នឹងជំងឺទូទៅដូចជា ផ្ដាសាយ និងការឆ្លងមេរោគវីរុសផ្សេងៗទៀត។
៤.ជំនួយសុខភាពឆ្អឹង៖ នៅក្នុងសាច់ទុរេន មានផ្ទុកនូវជាតិប៉ូតាស្យូមយ៉ាងច្រើន និងជាតិកាល់ស្យូមខ្លះៗ ដែលជួយឱ្យឆ្អឹងរឹងមាំ ការពារឆ្អឹងស្ពោត និងជំងឺឆ្អឹងដទៃៗទៀតផងដែរ។
៥.សម្រួលដល់ការរំលាយអាហារ៖ ពិតណាស់ ផ្លែទុរេនក៏មិនខុសពីផ្លែឈើមួយចំនួនទៀតដែរ គឺវាមានផ្ទុកជាតិសរសៃ (Fiber) ដែលជួយឱ្យប្រព័ន្ធរំលាយអាហារដើរបានស្រួល ការពារការទល់លាមក។ មិនតែប៉ុននោះ វីតាមីន B1 និង B3 ដែលមានក្នុងទុរេនក៏អាចជួយរក្សាតុល្យភាពនៃរបបអាហារផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiopZjoUwKVLxb675pC0MqukOOpVG3UfgTQ6NycyNCmv6OOTXKMPSJJryaP_G5wCyeYm50rosLfv8DG_VGaVsklXSF0Lk-pUMUW9Ca758ByK5lLVcnx_Eujzak4kVnHqqRi4D9qCny842FAP7puHR8D1736_TkY3dFCWBxaVPnt51n6GkI7qHLjWASFGkk/s720/photo_2024-04-26_15-29-48.jpg

-សម្រាប់គុណវិបត្តិរបស់ផ្លែទុរេនវិញរួមមាន៖
១.សម្បូរជាតិស្ករច្រើន៖ ទុរេនមានផ្ទុកជាតិស្ករច្រើនណាស់ ដូចនេះអ្នកមានជំងឺទឹកនោមផ្អែម និងស្រ្តីមានផ្ទៃពោះមិនគួរទទួលទាននោះទេ ឬអាចញ៉ាំបានក្នុងបរិមាណតិចតួចបំផុត។
២.ផ្ទុកជាតិខ្លាញ់ច្រើន៖ ថ្វីបើទុរេនគ្មានជាតិកូឡេស្តេរ៉ុលមែន តែវាមានផ្ទុកជាតិខ្លាញ់ផ្សេងទៀត ៥ ក្រាមក្នុង ១០០ ក្រាមនៃសាច់ទុរេន។ ខ្លាញ់នៅក្នុងទុរេនមិនប៉ះពាល់ដល់សុខភាពដូចខ្លាញ់សត្វទេ ប៉ុន្តែករណីអ្នកញ៉ាំទុរេនច្រើនពេក វានឹងបង្កើនកម្រិតកូឡេស្តេរ៉ុលធ្វើឱ្យអ្នកឆាប់ឡើងទម្ងន់។
៣.បង្កើតកម្ដៅរាងកាយ៖ ទុរេនជាប្រភេទផ្លែឈើដែលបង្កើនកម្ដៅឱ្យរាងកាយ ដោយសារវាសម្បូរដោយសារធាតុចិញ្ចឹមជាច្រើន។ ដូច្នេះបើអ្នកពិសាទុរេនច្រើនពេកនោះ រាងកាយរបស់អ្នកនឹងឡើងកម្ដៅ ហើយអាចធ្វើឱ្យមានការឈឺពោះ ចង្អោរ និងទល់ខ្យល់ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF8iy_jFO3Lh-F86_IbCtHyRhQHnM5ZSPWk__P3OPWdFr37CAzLultI3RPkrI2hX3b5xQ7jDS6SPWKh1ehFXyywOL2xgium2ukKFnRYBHNq35y5CtcHHFlYCIXTz9T8EN7v2wiUQ1U1eF9mhvunyi4OTHIVGU5QBM93r4DqYgtOXAjErSAuw8vXFMkCF0/s853/photo_2024-04-26_15-29-49.jpg

ព្រឹត្តិការណ៍សមាធិដ៏ធំអស្ចារ្យ មានការបង្វឹកផ្ទាល់ពីទស្សនៈវិទូឥណ្ឌាដ៏ល្បីល្បាញ នឹងប្រារព្ធឡើងនៅបរិវេណអង្គរឆាប់ៗនេះ!

0

យោងតាមការបង្ហោះរបស់ក្រសួងទេសចរណ៍ កាលពីព្រឹកថ្ងៃទី២៦ ខែមេសានេះ បានគូសបញ្ជាក់ថា ទស្សនៈវិទូឥណ្ឌា Sadhguru នឹងដឹកនាំប្រតិភូអន្តរជាតិចំនួនប្រមាណ ១៣០នាក់ មកកាន់កម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍សមាធិ “Mystic Musing” ដែលប្រព្រឹត្តទៅនាថ្ងៃទី២៧-២៩ ខែមេសា ឆ្នាំ២០២៤ នៅទឹកដីអង្គរខេត្តសៀមរាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiscvuEs9prmsqkvIp226XkY6a7Xz7Kdm_Roi8SjW4HUbcBAsOJcds_vj-yqyT5n4_BYk_E2T0epqzfpdOwd9yt4dpVvo0-d8tiJZQNYEbinkuTGOHtdM1BNY7Bh2qlEakzUNpfiZJvCQotprRluf9gPeL2Secm16-zPt05Lp4V4jMqGSHIlA_NBAg_KDw/s960/photo_2024-04-26_15-32-43.jpg

ក្រសួងបន្ថែមថា លោកសាស្ត្រចារ្យ Sadhguru ជាទស្សនៈវិទូល្បីល្បាញ និងមានឥទ្ធិពលមួយរូបក្នុងពិភពលោកដែលមានចំនួនអ្នកចូលទស្សនារាប់លាននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនានា និងជាប្រធានមូលនិធិ ISHA Foundation កំពុងដឹកនាំប្រតិភូរបស់លោក ចូលទស្សនាកម្ពុជា ជាពិសេសប្រាសាទនានាជាច្រើនក្នុងតំបន់ប្រាសាទអង្គរ ខេត្តសៀមរាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxrYMs26wXL7ETXei4bUrVyF4CCI_q-asvu0wArPQjQvyEdij2cfx-OWIfoDwqFOpLsk2aZSDCuQb-jKT4-t-LWD8PqfOxIAwWtURkV-6wBGGvht0ffDR1AYPflWnfQVMQALkG3EIptToHD84l1AlPeUtbwtcprpxHMS2q7-I6caqCiK_pBHQSvNGCnxE/s1280/photo_2024-04-26_15-32-42.jpg

សូមបញ្ជាក់ថា លោកសាស្ត្រចារ្យ Sadhguru គឺជាគ្រូ Yogi អាថ៌កំបាំង និងខាងវិញ្ញាណដ៏ល្បីល្បាញម្នាក់ប្រចាំប្រទេសឥណ្ឌា ដោយកាលពីពេលកន្លងមក តាមរយៈស្នាដៃរបស់គាត់ក៏បាននិពន្ធសៀវភៅមួយក្បាលក្រោមចំណងជើងថា “Mystic’s Musings” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNzyulbkwbOCic198Oae6foyjjjq7Tqfi0y6VGiyQrAERq3bApvV96V59V_hH9bwqnCOqp0RncDNGLw5IQgP4W6bF9wAmrBA_P7C_yXE7tvPzvIwGPTIZ_KkeX-y9rzUgl_-JAP6h_09qiiknGmD1ZIV0J7b5_kBciyia9WtbLUv9S2b738iggkIHPC6s/s1000/photo_2024-04-26_15-33-39.jpg

សៀវភៅនេះគឺជាការចងក្រងដោយការឆ្លុះបញ្ចាំងអំពីការយល់ដឹងរបស់ Sadhguru លើជីវិត ខាងវិញ្ញាណ និងការគិតបែបស៊ីជម្រៅអំពីការតភ្ជាប់ជីវិតជាមួយសកលលោក ដែលបានមកពីបទពិសោធន៍ផ្ទាល់ខ្លួន និងការរុករកផ្លូវចិត្តខាងក្នុងរបស់គាត់។ នៅក្នុង “Mystic’s Musings” គាត់រំពឹងថាមនុស្សម្នានឹងអាចរៀនអំពីធម្មជាតិជាមូលដ្ឋាននៃអត្ថិភាព(ភាវៈមាន) ក៏ដូចជាធម្មជាតិនៃចិត្តនិងអារម្មណ៍ រួមទាំងវិទ្យាសាស្រ្តនៃយូហ្គា ការសមាធិ និងធម្មជាតិនៃស្មារតី។ លោកសាស្ត្រចារ្យរូបនេះ ក៏ចែករំលែកគំនិតរបស់គាត់លើការអនុវត្តខាងវិញ្ញាណផ្សេងៗ និងផ្លូវទៅកាន់ការត្រាស់ដឹង៕

ការនាំចេញបន្លែ និងផ្លែឈើវៀតណាមកើនឡើងក្នុងរយៈពេល៤ខែដំបូង

0

ប្រទេសវៀតណាម ៖ ការិយាល័យគយវៀតណាមរាយការណ៍ថា ប្រាក់ចំណូលបានពីការនាំចេញបន្លែ និងផ្លែឈើរបស់វៀតណាម ក្នុងរយៈពេល៤ខែដំបូង (គិតចាប់ពីខែមករា រហូតដល់ខែមេសា) ឆ្នាំ២០២៤ ស្មើជាង១.៨០០លានដុល្លារអាមេរិក កើនឡើង៣២,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ។ រីឯចិន, កូរ៉េខាងត្បូង, សហរដ្ឋអាមេរិក និងថៃ គឺជាប្រទេសនាំចូលបន្លែ និងផ្លែឈើពីវៀតណាមច្រើនបំផុត ក្នុងរយៈពេល៤ខែដំបូង ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYvu4UHuwZtXuFBk4GRaWUDBTEFJKuBaofp53YjELYuFyUsxMtqOJvDjTIjwFLYH4VkIJ2s3Os_H_WCaD0t1F8b6T5eXMPYE4JI4x7FYnz1rGPL4jPyu9aDL5qZYtyM8d1uJX0fqulaGuV6CBX-lW0lCnspRrgzEOYHnn23ziTXiYCs9Cz22moQCzCl-0/s1200/bta-bl20092022-malaysia.jpg

ចំណែកប្រាក់ចំណូលដែលប្រទេសវៀតណាមទទួលបានពីការនាំចេញបន្លែ និងផ្លែឈើទៅក្រៅប្រទេស នៅខែមេសា ឆ្នាំ២០២៤ (ត្រឹមរយៈពេល១ខែ) គឺស្មើរហូតដល់ជាង៥៣៩លានដុល្លារអាមេរិក កើនឡើងជិត១៤,៩% បើធៀបនឹងខែមីនា ឆ្នាំ២០២៤ និងកើនឡើង៣៧,៨% បើធៀបនឹងខែមេសា ឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlh-PD_qXCo8Upel7IaTmRvpBUoy2Umaxg35AbavixtK-FTmYOi2hgj8DgBmhyphenhyphen27Ck9_oyTHZ0C3ZxpYfwQMia8rker4ksLAEyVV51rd0yR3FSwQ1s_UPBX-ZWViYSJwoNA51yRqnATlxL_ejyiQacW1VbHmwrhyphenhyphenLXq0RlbQTlZeOvTBd7S9AukmcESQc/s1000/maaptrade_vietnam-fruit_trai_vai.jpg

ភ្នាក់ងារពាណិជ្ជកម្មក្រៅប្រទេស ដែលស្ថិតនៅក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរំពឹងថា ការនាំចេញបន្លែ និងផ្លែឈើ រួមទាំងការនាំចេញផ្លែទុរេនវៀតណាម នឹងកើនឡើងបន្ថែមទៀតនៅឆ្នាំ២០២៤នេះ ដោយសារវៀតណាមបានបង្កើនផ្ទៃដីកសិកម្ម និងរោងចក្រវេចខ្ចប់ដែលមានការទទួលស្គាល់គុណភាពពីពិភពលោកកាន់តែច្រើន ។ ហេតុនេះ វាជាកត្តាជួយជំរុញដល់ការនាំចេញទិន្នផលកសិកម្មទៅក្រៅប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLdoLgtUseNvX2Erd76UPX6jpw0EuVlYxyVqfMBF0w26BE-8o46XhiFnj71V4GpeNr1ORFom332MFR1iVeOSsyRm8ENjXBwLkjlt7ZyaZZcsQv2bk79csmGfuOgskiP9NIfbTXM-xjkYjFDat6Ky3Cf5a8b1NQsWW3mod6RusLb4WpLGE7nEDqIE920B0/s1200/photo_2024-04-26_14-47-30.jpg

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមរំពឹងថា ឧស្សាហកម្មបន្លែ និងផ្លែឈើ នៅតែបន្តបង្កើតកំណត់ត្រាថ្មីនៅឆ្នាំ២០២៤ ហើយប្រាក់ចំណូលដែលវៀតណាមទទួលបានពីការនាំចេញបន្លែ និងផ្លែឈើក្នុងឆ្នាំ២០២៤ ទាំងមូល គឺស្មើប្រមាណពី៦ពាន់លាន ទៅ៦ពាន់៥រយលានដុល្លារអាមេរិក និងកើនឡើងពី១៥% ទៅ២០% បើធៀបនឹងឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbSw2sB3A3Yc6QUwIT0hgVYxYPnqgtsEBoKXXauFspGNGEcPjRK9iHa6FhFf7Xyd9AOuHrF9oJcw1e1tQ66mI4ZzSprJ80JdT8IecTAtMfLehdZTeR5GEU_8xopflM_ikj4g2n0hiklsqN37ROArBRo4NU_5B61q2P5zPJ09wd2wYVLWyZlUv1CSJaNh8/s680/xuatkhaudua2344826PM.jpg

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ប្រទេសវៀតណាមបាននាំចេញបន្លែ និងផ្លែឈើក្នុងបរិមាណយ៉ាងច្រើនទៅក្រៅប្រទេស ព្រមទាំងទទួលបានប្រាក់ចំណូលចំនួន៥.៦៩០លានដុល្លារអាមេរិក កើនឡើងជាង៧០% បើប្រៀបធៀបពីមួយឆ្នាំទៅមួយឆ្នាំ ៕

ជប៉ុនប្តឹងក្រុមហ៊ុន Meta ចំនួន ១៤ ម៉ឺនដុល្លារ បន្ទាប់ពីពលរដ្ឋចាញ់បោកនៅលើបណ្តាញសង្គមនេះ

0

ប្រទេសជប៉ុន៖ ពលរដ្ឋជប៉ុនចំនួន ៤ នាក់ដែលជាជនរងគ្រោះនៃការបោកប្រាស់របស់បណ្តាញសង្គម Facebook និង Instagram បានដាក់ពាក្យបណ្តឹងប្តឹងក្រុមហ៊ុន Meta ដោយទាមទារសំណង ១៤ ម៉ឺនដុល្លារ សម្រាប់ការដំណើរការផ្សាយពាណិជ្ជកម្មក្លែងក្លែងដែលបានក្លែងបន្លំពួកគេចូលទៅក្នុងការវិនិយោគនៅក្នុងគម្រោងដែលពួកគេជឿថាត្រូវបានគាំទ្រដោយសហគ្រិន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq36jxEyAg-C_BOSfyfAnmcbiJRHfkeh1FcpY4bpIpiyFCXrBvMFmaq7rFsfU4sN-aQjEOP_XmYztmVhnnaIAgctWI1ukgTy-wwjAURwR1xZKOSX-xK4vHYLsdOINaF5Hhh6Byhw_Yyyf27XxIQNmKCpMNMEYH7Qy09oPAqG-6uD-gFqhcdviW6Nh2Jes/s1080/WhatsApp-Image-2022-11-07-at-13.57.23.jpeg

យោងតាម The Asahi កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថាដើមបណ្តឹងទាំងបួនដែលមានអាយុពី ៤០ ដល់ ៦០ ឆ្នាំបានដាក់ពាក្យបណ្តឹងទៅតុលាការស្រុក Kobe ដោយពួកគេនិយាយថា ពួកគេត្រូវបានបោកបញ្ឆោតឱ្យវិនិយោគតាមរយៈការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិតក្លែងក្លាយ ដែលអ្នកបន្លំនោះបានបង្ហាញខ្លួនជាសហគ្រិន Maezawa Yusaku និងអ្នកវិនិយោគដ៏ល្បីៗផ្សេងទៀត ធ្វើឱ្យពួកគេជឿនិងព្រមវិនិយោគប្រាក់យ៉ាងច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUAdm-asli4wRym9N8gRNRnwZB1C75vim55Q71DYCEvyEd7PgnaHWqIu9lkKkzB3MhSqaBsjwkGz58Fe-3vmhamV4R6f6xn9UeoK5e4tMzeOi-BAeBzyg8Vv_ZRpkPdIbnT8Itc_tzU45wMB7Xvi0S7nkXfVq5Paalqbw9abC82Ac_JA8G3Qma-EjmLfY/s1280/im-385847.jpg

ដើមបណ្តឹងនិយាយថា Meta មានកាតព្វកិច្ចពិនិត្យមើលខ្លឹមសារនៃការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន ដើម្បីការពារការខូចខាតដែលមិននឹកស្មានដល់ត្រូវបានវាយប្រហារលើអ្នកប្រើប្រាស់វេទិកា ដោយពួកគេអះអាងថា ក្រុមហ៊ុននេះធ្វេសប្រហែស។ អ្នកទាំងបួនកំពុងស្វែងរកប្រាក់សរុបចំនួន ២៣ លានយ៉េន ឬប្រហែល ១៤៨,០០០ ដុល្លារ ជាសំណងពីអង្គភាព Meta’s Japan, Facebook Japan ។ ការប្ដឹងនេះកើតឡើងខណៈករណីក្លែងបន្លំដោយអ្នកក្លែងបន្លំតារាល្បីៗលើការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុងកើនឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdgvamDj0Q0VSeG2zcPm6N_Bv0yDPS1-bouz4rZzgahK8d4Um8rrLZ7ZIZFBfTaKA-S13VhupymHnLY3MnzlwriD1hWM2L5U5utI5DZ5nh9xRedEn8Vpt9luDp-lSJc52Lp4W2I0jLvHzkLn8elUCddGinMUEe-8yj13VVIk4WHeg6bXxgMaLMSYDDrX0/s1920/meta.jpeg

ដូច្នេះហើយនេះជារឿងមិនធម្មតាសម្រាប់ប្រជាជនជប៉ុនក្នុងការទៅតុលាការដើម្បីស្វែងរកសំណងពីប្រតិបត្តិករប្រព័ន្ធផ្សព្វផ្សាយសង្គមចំពោះការក្លែងបន្លំដែលបានអនុវត្តតាមប្រព័ន្ធរបស់ពួកគេ។ មេធាវីសម្រាប់ដើមបណ្តឹងនិយាយថា បណ្តឹងនេះហាក់ដូចជាដំបូងគេនៅក្នុងប្រទេសជប៉ុនដែលប៉ុនប៉ងឱ្យប្រតិបត្តិករវេទិកាទទួលខុសត្រូវលើការឆបោកបែបនេះ។ ប្រធានមេធាវីលោក Kokufu Yasumichi បានប្រាប់អ្នកយកព័ត៌មានថា ពួកគេនឹងត្រួតពិនិត្យកម្មវិធីឡើងវិញ ហើយនឹងគូសបញ្ជាក់ពីតម្រូវការសម្រាប់បទប្បញ្ញត្តិរបស់រដ្ឋាភិបាលដើម្បីការពារការក្លែងបន្លំបែបនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwUS0yayl7DVlbSyzlacRotIte45A-eZyR_g6Am4WWGCXCkVXWnTHSeArkhCxCLJEhsjLKPWfsgVbogkWGcDwHP_lpnQtl-3z10GAe1cdlBPCfOVCBTC_HwFzg9HVbPlluzPHmPBz6AMg7nw4SUks7yjo-RVRFW7-JJOLzLWT0UaRebxvgFjMFHQDqnoQ/s620/8.jpg

ពិតអត់? ដើមឈើមួយប្រភេទអាចដើរបានរហូតដល់ជាង២០ម៉ែត្រក្នុង១ឆ្នាំ?

0

អ្នកស្រាវជ្រាវនៅប្រទេសប៉េរូ និយាយថា ដើមឈើមួយប្រភេទឈ្មោះ «Socratea Exorrhiza» ឬគេស្គាល់ជាទូទៅថា «ដើមដូងប្រេងនៅតំបន់ត្រូពិក» ដែលដុះក្នុងបរិវេណព្រៃនៅអាមេរិកកណ្តាល និងខាងត្បូង អាចដើរបានចម្ងាយចាប់ពី២សង់ទីម៉ែត្រ ទៅ៣សង់ទីម៉ែត្រក្នុង១ថ្ងៃ ហើយក្នុង១ឆ្នាំ វាអាចដើរបានរហូតដល់ជាង២០ម៉ែត្រឯណោះ ។ បើតាមការរៀបរាប់នេះ គឺវាមានលក្ខណៈស្រដៀងគ្នានឹងដើមឈើម្យ៉ាងឈ្មោះ អេន ក្នុងភាពយន្ត «The Lord of the Rings» ។

ការលើកឡើងថា ដើមឈើអាចដើរបាន ពុំមែនគ្មានមូលដ្ឋាននោះទេ ពីព្រោះកាលពីឆ្នាំ១៩៨០ អ្នកស្រាវជ្រាវម្នាក់ឈ្មោះ John H. Bodley និងម្នាក់ទៀតឈ្មោះ Foley C. Benson បានបង្ហាញរបាយការណ៍វិទ្យាសាស្ត្រមួយថា នៅព្រៃអាម៉ាហ្សូន ប្រទេសប៉េរូ មានដើមឈើមួយប្រភេទបានដើរចេញពីម្លប់ទៅរកកន្លែងមានពន្លឺថ្ងៃ ហើយវាក៏បានដុះឫសថ្មីជាបន្តបន្ទាប់ និងទុកឱ្យឫសចាស់ស្អុយរលួយ ។ ដូច្នេះ ព័ត៌មានដើមឈើអាចបម្លាស់ទី បានក្លាយជាទិន្នន័យមួយដែលបណ្តាមគ្គុទ្ទេសក៍ទេសចរនៅអាមេរិករៀបរាប់ឱ្យភ្ញៀវទេសចរស្តាប់រហូតដល់បច្ចុប្បន្ននេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtjZtTPPrEmZl5_WMUNCTWVU9ATQ49Rlx9Cy5avS5qIavfgwWk2Or3Orv3wsVUyI9NCFBd22P9FkUhySGkX6NBUbUKogF4uvcFflByMEsncAWgqvmOyddc9azkKlbRD39DZOF-Qph691VUA_ty7Ryc2S6YzCBKRhhSGfrfkjKM_4DIFK6fEqVtCwWcEBg/s500/AREC_socratea_exorrhiza_per_dnei1657_C1.jpg

តើការលើកឡើងថា ដើមឈើឈ្មោះ Socratea Exorrhiza អាចដើរបាន និងមានលក្ខណៈខុសប្លែកពីរុក្ខជាតិផ្សេងទៀត គឺជាការពិតដែរឬទេ? ប៉ុន្តែអ្នកវិទ្យាសាស្ត្រជាច្រើននាក់ប្រាប់ថា វាមិនមែនជាការពិតទេ ។

កាលពីឆ្នាំ២០០៥ Gerardo Avalos ជាអ្នកវិទ្យាសាស្ត្រតំបន់ក្តៅ និងនាយកមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅទីក្រុង Atenas ប្រទេសកូស្តារីកា ព្រមទាំងជាអ្នកជំនាញឈានមុខលើពិភពលោក ពាក់ព័ន្ធនឹងដើមឈើ Socratea Exorrhiza ហើយបានបោះពុម្ពការស្រាវជ្រាវក្នុងទស្សនាវដ្តីឈ្មោះ Biotropica លើកឡើងថា ការពិត ដើមឈើ Socratea Exorrhiza ពុំអាចដើរបានទេ ហើយកម្លាំងខ្យល់ខ្លាំងបានវាយប្រហារលើវា ទើបធ្វើឱ្យវាផ្អៀង ។ បន្ទាប់មក វាក៏ដុះឫសថ្មីឡើងដើម្បីឱ្យដើមទាំងមូលមានលំនឹង ហើយផ្នែកខាងលើនៃដើមឈើបានងាកទៅរកពន្លឺថ្ងៃ គឺដូចគ្នានឹងដើមឈើផ្សេងទៀតដែរ ប៉ុន្តែគល់ឈើពុំបានផ្លាស់ទីឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCcF4ZLkyz14jRaSEqM25wFoZZtSdcy4QSxT1TTaOURwaohrqX3GJcN70Mzduz42QS_Dz1ajJJE940IXk1w96nwhhz9I-iuEccMLdaBGu6F9mhU1WIC8kLmtsdm_Kr14qrDoIFkb1Kbg6Z-D45MTJ5Jx-snD5nnyliNxrZOMbcjOM-y25D00avytjEREA/s642/GettyImages-1149622821-642x434.jpg

ក្រោយមក នៅឆ្នាំ២០០៧ ការស្រាវជ្រាវមួយទៀតពាក់ព័ន្ធនឹងតួនាទីរបស់ឫសដើមឈើ Socratea Exorrhiza របស់អ្នកជំនាញផ្នែករុក្ខជាតិ ឈ្មោះ Gregory R. Goldsmith ត្រូវបានផ្សព្វផ្សាយជាសាធារណៈ ។ លទ្ធផលនៃការស្រាវជ្រាវនេះ គឺដូចគ្នានឹងការស្រាវជ្រាវរបស់អ្នកជំនាញឈ្មោះ Gerardo Avalos ដែរ គឺដើមឈើនេះពុំអាចដើរបានទេ ។

ទោះយ៉ាងណា នៅតែមានការសង្ស័យថា បើដើមឈើនេះពុំអាចដើរទៅមុខបាន ហេតុអ្វីបានជាឫសរបស់វាដុះខ្ពស់បែបនេះ? កាលពីឆ្នាំ១៩៦០ អ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា បានជាដើមឈើ Socratea Exorrhiza ចេញឫសខ្ពស់ៗបែបនេះ គឺដើម្បីការពារដើមរបស់វាពីទឹកជំនន់ ។ ប៉ុន្តែពួកគេគ្មានភស្តុតាងបញ្ជាក់គ្រប់គ្រាន់ទេ ចំពោះការលើកឡើងបែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6uHK0-W-47XaBD0ew95E_dzehpHxpUmNV-byidr1psOd4GPnrOhZEXE1mp3fCb0pyrDAB9dOSPseD0Ah4wrUI5KptBLG_JNmkBtfikmAbId9HepaXr7euUsPHgLNcFzWiEeIB1q5U-tKbZuDKYs1dtb4oz3awbZc5-eqBjB45ETS7IRjHZdmxRtF6T3o/s800/photo_2024-04-26_14-05-17.jpg

រហូតមកដល់ពេលបច្ចុប្បន្ន (ឆ្នាំ២០២៤) អ្នកស្រាវជ្រាវបានប្រកែកគ្នាថា ដើមឈើ Socratea Exorrhiza បានដុះឫសខ្ពស់ៗបែបនេះ ពីព្រោះវាចង់បង្កើនកម្ពស់បន្ថែមទៀត និងចង់ឱ្យដើមរឹងមាំល្អដើម្បីទទួលពន្លឺថ្ងៃកាន់តែច្រើន ។ ដូច្នេះ វានឹងអាចកាត់បន្ថយថាមពលដែលបានផ្គត់ផ្គង់ដើមរបស់វា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhubQLUXE2qyyOB3fdfEhq-1zCKDdVNxC39l95zdjbJSDsrD9rMWA4knEc5X_VaPPyF3ZCIYQ4MvTb0cEJ9XJ98HSZS1Ia8vOTx2ysA8wBPruJWZI2iwGz0ILjMFnJLgrc3gbsto46quwVRt8gHLncEoVtnE4zI2c89I5_ayZlWFo8mSMW3FzXQDF0vhr0/s1279/Two-Walking-Palms_CC-License_Dr.-Alexey-Yakovlev_CC.jpg

បើទោះជាអ្នកវិទ្យាសាស្ត្រនៅតែបន្តស្រាវជ្រាវពីដើមឈើប្រភេទនេះនាពេលបច្ចុប្បន្នក្តី ប៉ុន្តែបណ្តាមគ្គុទ្ទេសក៍ទេសចរនៅតែរៀបរាប់ឱ្យភ្ញៀវទេសចរស្តាប់ថា វាជាដើមឈើអាចដើរបាន ហើយក្នុង១ឆ្នាំៗ វាអាចដើរបានក្នុងចម្ងាយជាង២០ម៉ែត្រ ។

វាជារឿងគួរឱ្យចម្លែកណាស់ និងធ្វើឱ្យបណ្តាអ្នកជំនាញប្រកែកគ្នាបន្តទៀត ហើយគេពុំអាចបញ្ជាក់បានថា តើវាពិតជាអាចដើរបានឬក៏អត់? ប៉ុន្តែមិនប្រាកដទេ នៅតំបន់ព្រៃផ្សេងទៀតដែលមនុស្សពុំទាន់ទៅដល់ គឺអាចមានដើមឈើខ្លះចេះដើរក៏ថាបាន ៕https://www.picturethisai.com/wiki-image/1080/152584850740609026.jpeg