ថ្លែងក្នុងពិធី ពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា នៅថ្ងៃទី២៦ មេសា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានធ្វើការព្រមានទៅកាន់អ្នកវិទ្យាសាស្រ្តវៀតណាម ដោយសម្តេចមានប្រសាសន៍ថា៖” វៀតណាមត្រូវមើលខ្លួនឯងសិន មុនចោទកម្ពុជាថាបំផ្លាញបរិស្ថាន ព្រោះវៀតណាមជីកទំនប់បំផ្លាញកម្ពុជាច្រើនណាស់ ជាពិសេសបង្កជាទឹកជំនន់ដល់កម្ពុជាចំពោះខេត្តព្រៃវែង កណ្ដាល តាកែវ ហើយក្រសួងធនធានកម្ពុជាក៏បានសិក្សារកឃើញដែរ”។
លើសពីនេះទៅទៀត សម្ដេចតេជោ ក៏បានបន្ថែមថា៖”កម្ពុជា មិនល្ងង់ដល់ថ្នាក់ឱ្យទឹកសាបហូរចូលសមុទ្រ ឬទឹកប្រៃហូរចូលទន្លេទឹកសាបឡើយ”។
ចុងក្រោយសម្តេចសង្កត់ធ្ងន់ថា៖”កម្ពុជាមិនចរចាជាមួយវៀតណាមដាច់ខាតរឿងព្រែកជីកហ្វូណនតេជោ ព្រោះគ្រប់យ៉ាងកម្ពុជាសង់លើដីកម្ពុជា និងកម្ពុជាបានជូនដំណឹងទៅកាន់គណៈកម្មការទន្លេមេគង្គរួចហើយ”៕










