ប្រទេសវៀតណាម ៖ ក្រោយពីតុលាការវៀតណាមបានកាត់ទោសប្រហា.រ ជីវិតមហាសេដ្ឋីអចលនទ្រព្យនាពេលកន្លងមក នៅចុងខែមេសា ឆ្នាំ២០២៤នេះ តុលាការបានកាត់ក្តីឱ្យម្ចាស់អាជីវកម្មភេសជ្ជៈដ៏ធំនៅវៀតណាមជាប់ពន្ធ.នាគារ រយៈពេល៨ឆ្នាំ ពីបទឆបោកប្រាក់វិនិយោគិនចំនួន៤០លានដុល្លារអាមេរិក ។ រីឯកូនស្រីចំនួន២នាក់របស់ម្ចាស់អាជីវកម្មភេសជ្ជៈ ត្រូវបានតុលាការកាត់ក្តីឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH6lUNP_1wtxik5BZCoqBbcPGye7LPc0lmDEiV71FSTJ5raetY0Z4p7yWWRKiig_-cI8eWelP7yhx1zpmRKb_5B7PXZEQyKZbtXUG3fTaEWabwc3hbNzZ2g6j-upncaPqNrpS69p8_oHzkRM5wlkCz4vzBZMcWxFtgsgdJNAN2CgsxocPlYaR_7mPOqUU/s1000/photo_2024-04-27_09-16-00.jpg

សារព័ត៌មាន AFP រាយការណ៍ថា តុលាការនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម បានកាត់ក្តីលោក Tran Qui Thanh អាយុ៧១ឆ្នាំ ជាម្ចាស់ក្រុមហ៊ុន Tan Hiep Phat ដែលប្រកបអាជីវកម្មភេសជ្ជៈដ៏ធំនៅវៀតណាម ឱ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ ពីបទឆបោកប្រាក់វិនិយោគិន ចំនួន៤០លានដុល្លារអាមេរិក ។

លើសពីនេះ តុលាការវៀតណាមក៏បានកាត់ក្តីឱ្យកូនស្រីចំនួន២នាក់របស់លោក Tran Qui Thanh ជាប់ពន្ធនាគាររយៈពេល៤ឆ្នាំផងដែរ ក្នុងនោះកូនស្រីម្នាក់ឈ្មោះ Tran Uyen Phuong អាយុ៤៣ឆ្នាំ មានតួនាទីជាអគ្គនាយករងក្រុមហ៊ុន និងកូនស្រីម្នាក់ទៀតឈ្មោះ Tran Ngoc Bich អាយុ៤០ឆ្នាំ ។ កូនស្រីទាំង២នាក់នេះបានឃុបឃិតគ្នាឆបោកវិនិយោគិនពាក់ព័ន្ធនឹងប្រាក់កម្ចី នៅចុងឆ្នាំ២០១៩ រហូតដល់ដើមឆ្នាំ២០២០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi7uzthY2qvNxDOHx1abfx9yH0IbFzolgTIQjWeRIrBbWL55h0-8xrfhaEdj7tZMJq_V_opRiuK4HhbMpI9WFaeoTUWTFfnd1oPmUNWmAKw9u_SGGWla_tk39jV2JO_3QSyqbOPaH3oEiHwXnzV_3LeA-mbpUyfMwP1wZNwNFn2UNkqS02Qr_d83Sk6sw/s1280/photo_2024-04-27_09-16-00%20(2).jpg

ក្រុមហ៊ុន Tan Hiep Phat ស្ថិតក្នុងចំណោមក្រុមហ៊ុនប្រកបអាជីវកម្មភេសជ្ជៈដ៏ធំបំផុតនៅប្រទេសវៀតណាម ហើយត្រូវបានគេស្គាល់ច្បាស់ថា ក្រុមហ៊ុននេះបានលក់ភេសជ្ជៈច្រកដប និងភេសជ្ជៈប៉ូវកម្លាំង ។

វាជាការកាត់ក្តីចុងក្រោយបង្អស់របស់តុលាការវៀតណាមពាក់ព័ន្ធនឹងការឆបោកប្រាក់ និងលុបបំបាត់អំពើពុករលួយដ៏ធំនៅវៀតណាម ហើយសមត្ថកិច្ចបានចាប់ខ្លួន និងចោទប្រកាន់ជនល្មើសស្មើជាង៤.៤០០នាក់ ដូចជា ៖ បុគ្គលធម្មតា, មន្ត្រីរាជការ, មន្ត្រីធនាគារកណ្តាល និងអ្នកជំនួញធំៗជាច្រើននាក់ទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvj4OG5RYNLshkCggQ06QDcKGRuuaq1ZshdQU89Y7BP5KuPsSn_Bs4UTNNbXf3yWIOGwGBSzyQGquTGmJR-ILwX9UWsfQNqZSFQnX225cJMbJCG46o1j9SznrI_zGbJFRPXy_7lF3ovcZjYjQWyt6py63EM4FCY0KvtNbL9hd_6kl0miYkWYmwM4_Ges8/s1400/V8ZNXXpPozFXuor7knWz.jpg
កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ តុលាការបានកាត់ទោសប្រហារជីវិតលោកស្រី Truong My Lan ជាប្រធានក្រុមហ៊ុនអចលនទ្រព្យ Wan Thing Fat ពីបទឆបោកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីធនាគារ Saigon Commercial Bank (SCB) ។

រីឯនៅខែមីនា ឆ្នាំ២០២៤ តុលាការក្រុងហាណូយបានកាត់ក្តីមហាសេដ្ឋីជំនួញអចលនទ្រព្យ ឈ្មោះ Do Anh Dung ឱ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំដូចគ្នា ព្រមទាំងកាត់ក្តីកូនប្រុសរបស់មហាសេដ្ឋីជំនួញអចលនទ្រព្យរូបនេះឱ្យជាប់ពន្ធាគាររយៈពេល៣ឆ្នាំ ពីបទបោកប្រាស់វិនិយោគិនរាប់ពាន់នាក់ពាក់ព័ន្ធនឹងការផ្តល់មូលបត្របំណុល ស្មើទឹកប្រាក់៣៥៥លានដុល្លារអាមេរិក ៕