យោងតាមការបង្ហោះរបស់ក្រសួងទេសចរណ៍ កាលពីព្រឹកថ្ងៃទី២៦ ខែមេសានេះ បានគូសបញ្ជាក់ថា ទស្សនៈវិទូឥណ្ឌា Sadhguru នឹងដឹកនាំប្រតិភូអន្តរជាតិចំនួនប្រមាណ ១៣០នាក់ មកកាន់កម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍សមាធិ “Mystic Musing” ដែលប្រព្រឹត្តទៅនាថ្ងៃទី២៧-២៩ ខែមេសា ឆ្នាំ២០២៤ នៅទឹកដីអង្គរខេត្តសៀមរាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiscvuEs9prmsqkvIp226XkY6a7Xz7Kdm_Roi8SjW4HUbcBAsOJcds_vj-yqyT5n4_BYk_E2T0epqzfpdOwd9yt4dpVvo0-d8tiJZQNYEbinkuTGOHtdM1BNY7Bh2qlEakzUNpfiZJvCQotprRluf9gPeL2Secm16-zPt05Lp4V4jMqGSHIlA_NBAg_KDw/s960/photo_2024-04-26_15-32-43.jpg

ក្រសួងបន្ថែមថា លោកសាស្ត្រចារ្យ Sadhguru ជាទស្សនៈវិទូល្បីល្បាញ និងមានឥទ្ធិពលមួយរូបក្នុងពិភពលោកដែលមានចំនួនអ្នកចូលទស្សនារាប់លាននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនានា និងជាប្រធានមូលនិធិ ISHA Foundation កំពុងដឹកនាំប្រតិភូរបស់លោក ចូលទស្សនាកម្ពុជា ជាពិសេសប្រាសាទនានាជាច្រើនក្នុងតំបន់ប្រាសាទអង្គរ ខេត្តសៀមរាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxrYMs26wXL7ETXei4bUrVyF4CCI_q-asvu0wArPQjQvyEdij2cfx-OWIfoDwqFOpLsk2aZSDCuQb-jKT4-t-LWD8PqfOxIAwWtURkV-6wBGGvht0ffDR1AYPflWnfQVMQALkG3EIptToHD84l1AlPeUtbwtcprpxHMS2q7-I6caqCiK_pBHQSvNGCnxE/s1280/photo_2024-04-26_15-32-42.jpg

សូមបញ្ជាក់ថា លោកសាស្ត្រចារ្យ Sadhguru គឺជាគ្រូ Yogi អាថ៌កំបាំង និងខាងវិញ្ញាណដ៏ល្បីល្បាញម្នាក់ប្រចាំប្រទេសឥណ្ឌា ដោយកាលពីពេលកន្លងមក តាមរយៈស្នាដៃរបស់គាត់ក៏បាននិពន្ធសៀវភៅមួយក្បាលក្រោមចំណងជើងថា “Mystic’s Musings” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNzyulbkwbOCic198Oae6foyjjjq7Tqfi0y6VGiyQrAERq3bApvV96V59V_hH9bwqnCOqp0RncDNGLw5IQgP4W6bF9wAmrBA_P7C_yXE7tvPzvIwGPTIZ_KkeX-y9rzUgl_-JAP6h_09qiiknGmD1ZIV0J7b5_kBciyia9WtbLUv9S2b738iggkIHPC6s/s1000/photo_2024-04-26_15-33-39.jpg

សៀវភៅនេះគឺជាការចងក្រងដោយការឆ្លុះបញ្ចាំងអំពីការយល់ដឹងរបស់ Sadhguru លើជីវិត ខាងវិញ្ញាណ និងការគិតបែបស៊ីជម្រៅអំពីការតភ្ជាប់ជីវិតជាមួយសកលលោក ដែលបានមកពីបទពិសោធន៍ផ្ទាល់ខ្លួន និងការរុករកផ្លូវចិត្តខាងក្នុងរបស់គាត់។ នៅក្នុង “Mystic’s Musings” គាត់រំពឹងថាមនុស្សម្នានឹងអាចរៀនអំពីធម្មជាតិជាមូលដ្ឋាននៃអត្ថិភាព(ភាវៈមាន) ក៏ដូចជាធម្មជាតិនៃចិត្តនិងអារម្មណ៍ រួមទាំងវិទ្យាសាស្រ្តនៃយូហ្គា ការសមាធិ និងធម្មជាតិនៃស្មារតី។ លោកសាស្ត្រចារ្យរូបនេះ ក៏ចែករំលែកគំនិតរបស់គាត់លើការអនុវត្តខាងវិញ្ញាណផ្សេងៗ និងផ្លូវទៅកាន់ការត្រាស់ដឹង៕