ផ្លែទុរេនគឺជាផ្លែឈើមួយប្រភេទដែលសម្បូរចាប់ពីខែឧសភារហូតដល់ខែវិច្ឆិកាហើយត្រូវបានបណ្ដាប្រទេសនៅអាស៊ីជាច្រើនចាត់ទុកថាជាស្ដេចផ្លែឈើដោយសារតែរសជាតិផ្អែម ក្លិនក្រអូប និងរូបរាងរបស់វា។ ផ្លែទុរេនក៏ជាផ្លែឈើមួយប្រភេទដែលមានតម្លៃថ្លៃផងដែរ ទោះបីជាតម្លៃថ្លៃប៉ុណ្ណាក៏ដោយ ក៏មនុស្សដែលមានជីវភាពសមរម្យមិនដែលរំលងផ្លែឈើមួយនេះទេ។ ផ្លែទុរេនមិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះ ប៉ុន្តែវាថែមទាំងបង្កប់នូវគុណសម្បត្តិ និងគុណវិបត្តិមួយចំនួនទៀតផង៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpALe9KM2QefbMIxpjxFTPjEjg5byWjNKQ-YhYZcQeiWfEmJK3MLqwLmjMTwWxk0Esp6NqGq96bHOqWXfmPmH2timGn3zI83D7GrigHdRCwN8X7vhvy-gzODEBgJWiq6hpL8pJkpIy6fXzf-_N0aU_DVcVLgMWF7a1ulctzq8hDoodjU_0R4pJtqIpcBg/s735/photo_2024-04-26_15-29-44.jpg

-គុណសម្បត្តិនៃការទទួលទានផ្លែទុរេន៖
១.ជំនួយដល់ស្បែក៖ នៅក្នុងផ្លែទុរេនមានសារធាតុអង់ទីអុកស៊ីដង់ និងជាតិទឹក ដែលជួយចិញ្ចឹមស្បែកធ្វើឱ្យបាត់ភាពជ្រីវជ្រួញ និងស្បែកទន់រលោង។
២.ប្រឆាំងនឹងជំងឺមហារីក៖ ផ្លែទុរេនគឺសម្បូរទៅដោយពួកអង់ទីអុកស៊ីដង់ ក្រោមទម្រង់ជាវីតាមីន B Complexe, C និង E។ ពួកអង់ទីអុកស៊ីដង់ទាំងនោះ នឹងទៅបង្អាក់សកម្មភាពពួករ៉ាឌីកាល់សេរីដែលតែងតែបំផ្លាញ DNA និងតួនាទីរបស់កោសិកាល្អៗ ជាហេតុឈានទៅរកការកើតជំងឺមហារីក។ ដូច្នេះទុរេនអាចការពាររាងកាយពីជំងឺមហារីកដោយសារមានពួកអង់ទីអុកស៊ីដង់ទាំងអស់នោះ។
៣.បង្កើនភាពស៊ាំក្នុងរាងកាយ៖ ទុរេនសម្បូរទៅដោយពួកវីតាមីន C ដែលជួយពង្រឹង ប្រព័ន្ធភាពស៊ាំក្នុងរាងកាយទប់ទល់នឹងជំងឺទូទៅដូចជា ផ្ដាសាយ និងការឆ្លងមេរោគវីរុសផ្សេងៗទៀត។
៤.ជំនួយសុខភាពឆ្អឹង៖ នៅក្នុងសាច់ទុរេន មានផ្ទុកនូវជាតិប៉ូតាស្យូមយ៉ាងច្រើន និងជាតិកាល់ស្យូមខ្លះៗ ដែលជួយឱ្យឆ្អឹងរឹងមាំ ការពារឆ្អឹងស្ពោត និងជំងឺឆ្អឹងដទៃៗទៀតផងដែរ។
៥.សម្រួលដល់ការរំលាយអាហារ៖ ពិតណាស់ ផ្លែទុរេនក៏មិនខុសពីផ្លែឈើមួយចំនួនទៀតដែរ គឺវាមានផ្ទុកជាតិសរសៃ (Fiber) ដែលជួយឱ្យប្រព័ន្ធរំលាយអាហារដើរបានស្រួល ការពារការទល់លាមក។ មិនតែប៉ុននោះ វីតាមីន B1 និង B3 ដែលមានក្នុងទុរេនក៏អាចជួយរក្សាតុល្យភាពនៃរបបអាហារផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiopZjoUwKVLxb675pC0MqukOOpVG3UfgTQ6NycyNCmv6OOTXKMPSJJryaP_G5wCyeYm50rosLfv8DG_VGaVsklXSF0Lk-pUMUW9Ca758ByK5lLVcnx_Eujzak4kVnHqqRi4D9qCny842FAP7puHR8D1736_TkY3dFCWBxaVPnt51n6GkI7qHLjWASFGkk/s720/photo_2024-04-26_15-29-48.jpg

-សម្រាប់គុណវិបត្តិរបស់ផ្លែទុរេនវិញរួមមាន៖
១.សម្បូរជាតិស្ករច្រើន៖ ទុរេនមានផ្ទុកជាតិស្ករច្រើនណាស់ ដូចនេះអ្នកមានជំងឺទឹកនោមផ្អែម និងស្រ្តីមានផ្ទៃពោះមិនគួរទទួលទាននោះទេ ឬអាចញ៉ាំបានក្នុងបរិមាណតិចតួចបំផុត។
២.ផ្ទុកជាតិខ្លាញ់ច្រើន៖ ថ្វីបើទុរេនគ្មានជាតិកូឡេស្តេរ៉ុលមែន តែវាមានផ្ទុកជាតិខ្លាញ់ផ្សេងទៀត ៥ ក្រាមក្នុង ១០០ ក្រាមនៃសាច់ទុរេន។ ខ្លាញ់នៅក្នុងទុរេនមិនប៉ះពាល់ដល់សុខភាពដូចខ្លាញ់សត្វទេ ប៉ុន្តែករណីអ្នកញ៉ាំទុរេនច្រើនពេក វានឹងបង្កើនកម្រិតកូឡេស្តេរ៉ុលធ្វើឱ្យអ្នកឆាប់ឡើងទម្ងន់។
៣.បង្កើតកម្ដៅរាងកាយ៖ ទុរេនជាប្រភេទផ្លែឈើដែលបង្កើនកម្ដៅឱ្យរាងកាយ ដោយសារវាសម្បូរដោយសារធាតុចិញ្ចឹមជាច្រើន។ ដូច្នេះបើអ្នកពិសាទុរេនច្រើនពេកនោះ រាងកាយរបស់អ្នកនឹងឡើងកម្ដៅ ហើយអាចធ្វើឱ្យមានការឈឺពោះ ចង្អោរ និងទល់ខ្យល់ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF8iy_jFO3Lh-F86_IbCtHyRhQHnM5ZSPWk__P3OPWdFr37CAzLultI3RPkrI2hX3b5xQ7jDS6SPWKh1ehFXyywOL2xgium2ukKFnRYBHNq35y5CtcHHFlYCIXTz9T8EN7v2wiUQ1U1eF9mhvunyi4OTHIVGU5QBM93r4DqYgtOXAjErSAuw8vXFMkCF0/s853/photo_2024-04-26_15-29-49.jpg