ប្រទេសវៀតណាម ៖ ការិយាល័យគយវៀតណាមរាយការណ៍ថា ប្រាក់ចំណូលបានពីការនាំចេញបន្លែ និងផ្លែឈើរបស់វៀតណាម ក្នុងរយៈពេល៤ខែដំបូង (គិតចាប់ពីខែមករា រហូតដល់ខែមេសា) ឆ្នាំ២០២៤ ស្មើជាង១.៨០០លានដុល្លារអាមេរិក កើនឡើង៣២,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ។ រីឯចិន, កូរ៉េខាងត្បូង, សហរដ្ឋអាមេរិក និងថៃ គឺជាប្រទេសនាំចូលបន្លែ និងផ្លែឈើពីវៀតណាមច្រើនបំផុត ក្នុងរយៈពេល៤ខែដំបូង ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYvu4UHuwZtXuFBk4GRaWUDBTEFJKuBaofp53YjELYuFyUsxMtqOJvDjTIjwFLYH4VkIJ2s3Os_H_WCaD0t1F8b6T5eXMPYE4JI4x7FYnz1rGPL4jPyu9aDL5qZYtyM8d1uJX0fqulaGuV6CBX-lW0lCnspRrgzEOYHnn23ziTXiYCs9Cz22moQCzCl-0/s1200/bta-bl20092022-malaysia.jpg

ចំណែកប្រាក់ចំណូលដែលប្រទេសវៀតណាមទទួលបានពីការនាំចេញបន្លែ និងផ្លែឈើទៅក្រៅប្រទេស នៅខែមេសា ឆ្នាំ២០២៤ (ត្រឹមរយៈពេល១ខែ) គឺស្មើរហូតដល់ជាង៥៣៩លានដុល្លារអាមេរិក កើនឡើងជិត១៤,៩% បើធៀបនឹងខែមីនា ឆ្នាំ២០២៤ និងកើនឡើង៣៧,៨% បើធៀបនឹងខែមេសា ឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlh-PD_qXCo8Upel7IaTmRvpBUoy2Umaxg35AbavixtK-FTmYOi2hgj8DgBmhyphenhyphen27Ck9_oyTHZ0C3ZxpYfwQMia8rker4ksLAEyVV51rd0yR3FSwQ1s_UPBX-ZWViYSJwoNA51yRqnATlxL_ejyiQacW1VbHmwrhyphenhyphenLXq0RlbQTlZeOvTBd7S9AukmcESQc/s1000/maaptrade_vietnam-fruit_trai_vai.jpg

ភ្នាក់ងារពាណិជ្ជកម្មក្រៅប្រទេស ដែលស្ថិតនៅក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរំពឹងថា ការនាំចេញបន្លែ និងផ្លែឈើ រួមទាំងការនាំចេញផ្លែទុរេនវៀតណាម នឹងកើនឡើងបន្ថែមទៀតនៅឆ្នាំ២០២៤នេះ ដោយសារវៀតណាមបានបង្កើនផ្ទៃដីកសិកម្ម និងរោងចក្រវេចខ្ចប់ដែលមានការទទួលស្គាល់គុណភាពពីពិភពលោកកាន់តែច្រើន ។ ហេតុនេះ វាជាកត្តាជួយជំរុញដល់ការនាំចេញទិន្នផលកសិកម្មទៅក្រៅប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLdoLgtUseNvX2Erd76UPX6jpw0EuVlYxyVqfMBF0w26BE-8o46XhiFnj71V4GpeNr1ORFom332MFR1iVeOSsyRm8ENjXBwLkjlt7ZyaZZcsQv2bk79csmGfuOgskiP9NIfbTXM-xjkYjFDat6Ky3Cf5a8b1NQsWW3mod6RusLb4WpLGE7nEDqIE920B0/s1200/photo_2024-04-26_14-47-30.jpg

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមរំពឹងថា ឧស្សាហកម្មបន្លែ និងផ្លែឈើ នៅតែបន្តបង្កើតកំណត់ត្រាថ្មីនៅឆ្នាំ២០២៤ ហើយប្រាក់ចំណូលដែលវៀតណាមទទួលបានពីការនាំចេញបន្លែ និងផ្លែឈើក្នុងឆ្នាំ២០២៤ ទាំងមូល គឺស្មើប្រមាណពី៦ពាន់លាន ទៅ៦ពាន់៥រយលានដុល្លារអាមេរិក និងកើនឡើងពី១៥% ទៅ២០% បើធៀបនឹងឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbSw2sB3A3Yc6QUwIT0hgVYxYPnqgtsEBoKXXauFspGNGEcPjRK9iHa6FhFf7Xyd9AOuHrF9oJcw1e1tQ66mI4ZzSprJ80JdT8IecTAtMfLehdZTeR5GEU_8xopflM_ikj4g2n0hiklsqN37ROArBRo4NU_5B61q2P5zPJ09wd2wYVLWyZlUv1CSJaNh8/s680/xuatkhaudua2344826PM.jpg

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ប្រទេសវៀតណាមបាននាំចេញបន្លែ និងផ្លែឈើក្នុងបរិមាណយ៉ាងច្រើនទៅក្រៅប្រទេស ព្រមទាំងទទួលបានប្រាក់ចំណូលចំនួន៥.៦៩០លានដុល្លារអាមេរិក កើនឡើងជាង៧០% បើប្រៀបធៀបពីមួយឆ្នាំទៅមួយឆ្នាំ ៕