វៀតណាម៖ កុមារជាច្រើននៅទីក្រុងហូជីមិញកំពុងទទួលរងនូវជំងឺផ្លូវដង្ហើមដោយសារឥទ្ធិពលកម្តៅជះខ្លាំងពេក ធ្វើឱ្យចំនួនកុមារបានកើនឡើងជាបន្តបន្ទាប់ វិវត្តទៅជាជំងឺរលាកទងសួត ហើយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់ជាច្រើនថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់ Vnexpress នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ7Gi5KpQAGZ2yw2o0mLG4R37iEGzXLuj-H4sFhOe5o8BVw04xyB4CbWXbjaE_5blYbrOE9UK_B929tugeSiUQN1oUdAoDFlW8MRlA0hNHM7JgFJOfPdJcQhdGE0Wn1QB7xz_EfH6VAETUX4oEQU2wFSKRl7HJcr1NILV2QhRe2YP3l5EnFc8FVGM21bo/s620/prolonged_hot_weather_causes_health_issues_1.jpg

លោកវេជ្ជបណ្ឌិត Nguyen Hanh Trang អនុប្រធាននាយកដ្ឋានពេទ្យកុមារនៃមន្ទីរពេទ្យជាតិនៅទីក្រុងហូជីមិញ បានឱ្យដឹងថា ក្នុងរយៈពេល ៤ ខែកន្លងមកនេះ ចំនួនអ្នកជំងឺកុមារដែលត្រូវបានព្យាបាលដោយជំងឺផ្លូវដង្ហើមបានកើនឡើងប្រមាណ ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមនោះ ៥០% នៃអ្នកជំងឺកុមារត្រូវបានរកឃើញថា មានជំងឺរលាកទងសួត និងរលាកសួត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhw2tBX9OvUh7cC1vjWJTPnlBsD1DCGb-pBeRXvDd3R1LjcGXJ0mCVl8L_NO9aPDce244ddZwkoS9ONqWaH7UKUeaWpkl1fbHV53vpslvFohttnhi3AJj82Y-q09qoEPSv-jtYaAfVeEce1Qm92GV8foEcds0es93CjWFkxApkOGPv8xKUi1psWcvxzR8/s680/image001-1823-1714096446.jpg

លោកវេជ្ជបណ្ឌិត Trang បាននិយាយថា “ឪពុកម្តាយជាច្រើនយល់ច្រឡំថា ជំងឺរលាកសួតកើតឡើងតែក្នុងរដូវត្រជាក់ប៉ុណ្ណោះ។ ទោះជាយ៉ាងណា ការពិតទៅមេរោគនេះអាចវាយប្រហារកុមារបានគ្រប់រដូវ ទោះបីជាអាកាសធាតុក្តៅក៏ដោយ”។ ជារៀងរាល់ឆ្នាំចំនួនកុមារដែលមានជំងឺផ្លូវដង្ហើមនៅក្នុងទីក្រុងមាននិន្នាការកើនឡើងក្នុងរដូវក្តៅ។ ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំនេះអាកាសធាតុក្តៅបានចាប់ផ្តើមកើនឡើងយ៉ាងខ្លាំងពី ៣២-៣៦ ដឺក្រេដែលបណ្តាលឱ្យកុមារកាន់តែច្រើនឡើងឈឺ។ នៅពេលអាកាសធាតុក្តៅ គ្រួសារជាច្រើនប្រើម៉ាស៊ីនត្រជាក់ ដោយបើកសីតុណ្ហភាពទាបក្រោម ២០ អង្សាសេភាពខុសគ្នានៃសីតុណ្ហភាពរវាងបន្ទប់ត្រជាក់ និងបន្ទប់ខាងក្រៅគឺខ្ពស់ពេក ធ្វើឱ្យកុមារពិបាកសម្របខ្លួន និងអាចបណ្តាលឱ្យមានជំងឺរលាកសួត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-V7LHuq9PQmJN5T_XBeZu8tE9_kDGp62ds1jJdsH1davZ-Gz4gi7AAwH1SAs3ZQC34wfioFH03LFLbuqz5B1mfTrK48YrzA9Wfqu3a8M-K4PQMhvECFaEysuSMgHFc2dL43tRzPy2HWtFCUF88Je4hDMCUESvgRPs09tBNKZqd422yeK8QBmj9qAjQlE/s680/image003-2521-1714096446.jpg

ហេតុនេះហើយអាកាសធាតុក្តៅធ្វើឱ្យកុមារបាត់បង់ចំណង់អាហារ បែកញើសច្រើន និងខ្សោះជាតិទឹក ធ្វើឱ្យពួកគេងាយនឹងកើតជំងឺ។ កុមារអាចឈឺបំពង់ក ក្អក រលាកបំពង់ក ហើយក្នុងករណីធ្ងន់ធ្ងរជាងនេះ ពួកគេអាចកើតជំងឺរលាកសួត។ អាកាសធាតុក្តៅ កុមារដែលងូតទឹកច្រើនដងក្នុងមួយថ្ងៃក៏ងាយនឹងកើតជំងឺផ្តាសាយផងដែរ កុមារខ្លះបន្ទាប់ពីងូតទឹករួចស្រាប់តែមានអាការៈក្តៅខ្លួនខ្លាំង ឈឺបំពង់ក ហៀរសំបោរ និងពិបាកដកដង្ហើម ដែលជាសញ្ញានៃការឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាវ។ វេជ្ជបណ្ឌិតណែនាំឱ្យឪពុកម្តាយការពារជំងឺក្នុងអាកាសធាតុក្តៅ ដោយប្រើម៉ាស៊ីនត្រជាក់ឱ្យបានត្រឹមត្រូវ កុំឱ្យកង្ហារម៉ាស៊ីនត្រជាក់ផ្លុំដោយផ្ទាល់លើរាងកាយរបស់កុមារ ហើយក្រៅពីពេលចូលគេង កុំទុកឱ្យកុមារនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibMW1Evxj6kz_64rSFifKEdwoixXoYQaiJNMVb09TZxOHWKu-pUkY68i5C5iexY_XEHW8C6vP5CovfEMrIsBa9Jrf6YdF5zJanA_M8hpppOJKuIjI4TWElWNu_7sa0fvMfpZftClFhZhEwNpZuKzxo6lNcQeJE_BCUmIzB9-4k5B8INZO-WkBhl9ElZKQ/s680/HinhBayer45160847PM.jpg

អ្នកជំនាញឧតុនិយមព្រមានថា អាកាសធាតុក្តៅនឹងបន្តប៉ះពាល់ពេញផ្ទៃប្រទេសវៀតណាម ជាពិសេសគឺក្នុងអំឡុងថ្ងៃទី៣០ ខែមេសា និងថ្ងៃទី១ ខែឧសភា អាកាសធាតុក្តៅនៅតែបន្តពាសពេញខេត្ត។ ដូច្នេះឪពុកម្តាយត្រូវតែយកចិត្តទុកដាក់ថែរក្សាកូនរបស់ពួកគេក្នុងអំឡុងពេលវិស្សមកាលដ៏វែងនេះ។ កុមារដែលសកម្មនៅខាងក្រៅត្រូវយកចិត្តទុកដាក់លើការរក្សាសុខភាព ត្រូវប្រាកដថាពួកគេផឹកទឹកឱ្យបានគ្រប់គ្រាន់ ពាក់មួកការពារកម្តៅថ្ងៃ ហែលទឹកក្នុងកម្រិតមធ្យម និងងូតទឹកឱ្យបានត្រឹមត្រូវ៕