Home Blog Page 1105

ឈ្វេងយល់! លិខិតឆ្លងដែននៅកម្ពុជា មានដល់៣ប្រភេទខុសៗគ្នា

0

នៅកម្ពុជាលិខិតឆ្លងដែន ត្រូវបានបែងចែកជា ៣ប្រភេទខុសៗគ្នា ដោយមានលិខិតឆ្លងដែនការទូត លិខិតឆ្លងដែនផ្លូវការសម្រាប់មន្ត្រីរាជការ និងលិខិតឆ្លងដែនធម្មតា។

លិខិតឆ្លងដែនការទូត គឺសម្រាប់ថ្វាយ និងផ្ដល់ជូនដល់ស្ថាប័នព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ស្ថាប័នតុលាការ មន្ត្រីការទូត ឥស្សរជនជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អគ្គស្នងការដ្ឋាននគរបាល និងមន្ត្រីសង្ឃដែលមានងារជាសម្ដេច រួមទាំងមន្ត្រីរាជការកម្ពុជាទៅតាមលំដាប់នៃឋានន្តរស័ក្តិ ដែលសុពលភាពនៃលិខិតឆ្លងដែនការទូតមានរយៈពេលមិនលើសពី ៥ឆ្នាំឡើយ ហើយមិនអាចបន្តសុពលភាពបានទេ។

លិខិតឆ្លងដែនផ្លូវការ គឺសម្រាប់ផ្ដល់ជូនតែមន្ត្រីរាជការកម្ពុជា ដែលត្រូវចេញទៅបំពេញបេសកកម្មការងារផ្លូវការនៅក្រៅប្រទេសប៉ុណ្ណោះ។ សុពលភាពនៃលិខិតឆ្លងដែនផ្លូវការសម្រាប់មន្ត្រីរាជការនេះ មានរយៈពេលមិនលើសពី ៥ឆ្នាំឡើយ ហើយមិនអាចបន្តសុពលភាពបានទេ។

លិខិតឆ្លងដែនធម្មតាកម្ពុជា ជាឯកសារបញ្ជាក់ថា ជនដែលកាន់លិខិតឆ្លងដែននោះ ជាពលរដ្ឋកម្ពុជា ដែលមានសិទ្ធិសុំទិដ្ឋាការឆ្លងដែនបាន និងជាឯកសារច្បាប់តែមួយគត់ដែលអនុញ្ញាតឲ្យពលរដ្ឋកម្ពុជា អាចប្រើប្រាស់សម្រាប់ធ្វើដំណើរឆ្លងដែនទៅក្រៅប្រទេស៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6W2vl7ttcxmz2Ov02GQrhzM4bIKcuJ4AH-DQAU52UUJwhhcy7MMAlHCM4t3nUFnzJa6chN85ej3BpHpDOQXM73TN4t0f4CtMu4gYW9jZryIGGRGmHFwa3A4eppweHJhMVctR2QlHVgZiRNYkavYMWeGCaV8rwVRDS3pKcB_o4Alb_XUJSyb3Y3aRbFaU/s1177/600fa656064af_1611638340_large.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLoBx3LjloX1Xj8qRrNtT0NZfLwu_u9oJ6py7WcnAiR69DsfjuypCA2Skwczkd60tbSbfj0d-0HNMCNGoU7k7yFQBs-TC2DInv0zMkOxFYStIL6TiRbQvkgHbs2lWcfnOLVfQOvkL1bueFk7a9nrV0GmrgiUz35ozhOX22FqVMH6rmZ6ZWxPFGRM_kzaU/s1555/600fa65139beb_1611638340_large.jpg

ហាមដាច់ខាត! ទិញដីឡូតិ៍ ពីក្រុមហ៊ុន និងគម្រោងអភិវឌ្ឍដីឡូតិ៍ចំនួន០៧កន្លែងនេះ

0

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានបង្ហាញឈ្មោះក្រុមហ៊ុន/គម្រោង អភិវឌ្ឍដីឡូតិ៍ចំនួន ០៧ ដែលគ្មានអាជ្ញាបណ្ណ និងអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់។

ក្រុមហ៊ុន និងគម្រោងដែលប្រកបអាជីវកម្មអភិវឌ្ឍដីឡូត៍ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប. រួមមាន៖

០១.ក្រុមហ៊ុន ដែនដី អង្គរ អិមផាយអី ឯ.ក គម្រោង “ដែនដី អាណាចក្រអង្គរ” ដែលមានទីតាំងគម្រោងស្ថិតនៅ ភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត

០២. ក្រុមហ៊ុន ខេភី រៀល អ៊ីស្ទេត ឯ.ក គម្រោង “ដីឡូត៍ ម៉ន ដានី” ដែលមានទីតាំងគម្រោងស្ថិតនៅ ភូមិច្បារអំពៅ ឃុំព្រៃថ្មង ស្រុកទឹកឈូ ខេត្តកំពត

០៣. ក្រុមហ៊ុន កំពត អេមផាយ ផាក ឌីវេឡុបម៉ិន ឯ.ក គម្រោង “កំពតរីវើផាក” ដែលមានទីតាំងគម្រោងស្ថិតនៅ ភូមិអន្លង់គតី ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត

០៤. ក្រុមហ៊ុន កំពត ហ្គ្រីនលែន ប្រផឺធី ឯ.ក គម្រោង “ចំការលំហែកាយ” ដែលមានទីតាំងគម្រោងស្ថិតនៅ ភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត

០៥. ក្រុមហ៊ុន ដង្ខៅ អ៊ិនវេសម៉ិន ឯ.ក គម្រោង “ដង្ខៅអចលនទ្រព្យ ក្រុងកំពង់ឆ្នាំង” ដែលមានទីតាំងគម្រោងស្ថិតនៅ ភូមិប្រស្នឹប ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

០៦. ក្រុមហ៊ុន ដាប់បិល ណាញ ឯ.ក គម្រោង “មរតកទំព័រមាស” ដែលមានទីតាំងគម្រោងស្ថិតនៅ ភូមិហោងខ្វាវ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

០៧. ក្រុមហ៊ុន វិចិត្រ ដារ៉ា អេនធើប្រាយ ឯ.ក គម្រោង “បុរី រីសិត មណ្ឌលគិរី” ដែលមានទីតាំងគម្រោងស្ថិតនៅ ភូមិពូក្រែង ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគីរី៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVt3CBJqflf_vB5RsjbfgiG5dkQar76Bo0n6Odm7aQ4BPIH3_F07p1cEOClrFa7cH2nkL1YUr6cmmUHshUE3pDtMJnNP1PnB0x1R-faZqIbZceu9zmGNoYxYVOD1cjhBI6ajprBnv8qjbdG5JATFCtijayF8iHsyW6zfoAOE0jbnuItCr6KiL8z8jYKCo/s2048/438299071_821968683306095_2228088890005958208_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkKzikQPxJPMehTT7T0OO_cQmmYePPOo_DkhRHedmvCvnCACLIFZdYd8MATdHGGPkvDksqO64pXGtbhvmzQS1UpX4kghQrggKaXntQlSY1MGDTTnNawCSEasX2nr9jgtlxpLbLMRhWTPakA0VDdOSCQN_FviNI2ZNK_XL_kD0KKvP7Qo-Gkehcx1wFcO4/s2048/438692108_821971096639187_114302165161364926_n.jpg

រន្ធ.ត់ ណាស់! ភ្ញៀវទេសចរចិនធ្លាក់ក្នុងរណ្តៅភ្នំភ្លើងនៅឥណ្ឌូណេស៊ី

0

ប្រទេសឥណ្ឌូណេស៊ី ៖ ភ្ញៀវទេសចរចិនម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីនាងធ្លាក់ចូលក្នុងរណ្តៅភ្នំភ្លើងនៅប្រទេសឥណ្ឌូណេស៊ី ខណៈពេលនាងកំពុងតែថតរូបភាពថ្ងៃរះជាមួយស្វាមី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ។

សារព័ត៌មានក្នុងស្រុករាយការណ៍ថា នារីឈ្មោះ Huang Lihong អាយុ៣១ឆ្នាំ បានធ្លាក់ចូលក្នុងរណ្តៅភ្នំភ្លើង «ខាវ៉ាអ៊ីចៀន» ស្ថិតនៅទីក្រុង Banyuwangi ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ។ នាង និងស្វាមីឈ្មោះ Zhang Yong បានឡើងទៅលើភ្នំភ្លើងជាមួយមគ្គុទ្ទេសក៍ទេសចរឥណ្ឌូណេស៊ី ដើម្បីទៅទស្សនាភាពស្រស់ស្អាតរបស់ថ្ងៃរះនៅលើកំពូលភ្នំភ្លើង ។https://static1.straitstimes.com.sg/s3fs-public/styles/large30x20/public/articles/2024/04/22/yulia-agnis-PbvMVnra4s-unsplash.jpg?VersionId=AjrhRZHEzdA7kWxukR5xl2LAWjjQ8Zc4

ក្នុងអំឡុងពេលនាងកំពុងថតរូបភាពនៅលើភ្នំភ្លើងនោះ ស្រាប់តែនាងដើរទាក់សំពត់ និងជំពប់ជើងដួលធ្លាក់ចូលក្នុងរណ្តៅភ្នំភ្លើងនៅចំពោះមុខស្វាមីរបស់នាង ។ រូបថតមួយសន្លឹកដែលបានផ្សព្វផ្សាយក្រោយកើតហេតុការណ៍នេះបង្ហាញថា ស្ត្រីរងគ្រោះបានឈរនៅលើគែមភ្នំភ្លើង និងលើកជើងម្ខាង ហើយគេបានឃើញឧស្ម័នស្ពាន់ធរអណ្តែតឡើងមកនៅខាងក្រោយខ្នងនាង ។https://cdn.i-scmp.com/sites/default/files/d8/images/canvas/2024/04/23/7625c04e-c7bc-41db-8238-95f08893eb3b_5e6daedc.jpg

សារព័ត៌មានក្នុងស្រុករាយការណ៍ថា ក្រោយពីនាងធ្លាក់ចូលក្នុងរណ្តៅភ្នំភ្លើង ក្រុមភ្នាក់ងារជួយសង្គ្រោះបានចំណាយពេលអស់ជាង២ម៉ោង ដើម្បីយកសពរបស់នាងចេញមក ។ គេបានបញ្ជូនសពនាងទៅកាន់កោះបាលី បន្ទាប់មក ដឹកសពតាមយន្តហោះទៅប្រទេសចិន ។https://ocdn.eu/pulscms-transforms/1/KE-ktkpTURBXy9mOTFhMDgyMDExOTZhNWQ5ZWM1YTEzMjBmNDE1ZjlkZi5qcGeSlQMAAM0DFM0Bu5MFzQSwzQJ2

Dwi Putro Sujihato ជាមន្ត្រីការិយាល័យការពារធនធានធម្មជាតិនៅទីក្រុង Banyuwangi ប្រទេសឥណ្ឌូណេស៊ី ប្រាប់ថា ភ្ញៀវទេសចរទាំងអស់គួរតែប្រុងប្រយ័ត្នពីសុវត្ថិភាពគ្រប់ពេលវេលា នៅពេលពួកគេឡើងលើភ្នំភ្លើង «ខាវ៉ាអ៊ីចៀន» ។https://cdn.i-scmp.com/sites/default/files/styles/1200x800/public/d8/images/canvas/2024/04/23/a67fecdf-72f9-402f-bdf7-e432d33787a2_ba7662a2.jpg?itok=2vHP_awX

ភ្នំភ្លើង «ខាវ៉ាអ៊ីចៀន» ជាតំបន់ទេសចរណ៍ពេញនិយមសម្រាប់ភ្ញៀវទេសចរនៅប្រទេសលោកខាងកើត ក្រោយពីទស្សនាវដ្តី National Geographic បានផ្សព្វផ្សាយពី Api Biru (ឬអណ្តាតភ្លើងពណ៌ខៀវ) ដែលជាបាតុភូតកម្រកើតឡើង ។ អណ្តាតភ្លើងនេះកើតពីប្រតិកម្មចំហេះរបស់អាស៊ីតស៊ុលហ្វួរិក ទើបធ្វើឱ្យភ្ញៀវទេសចរនៅលើពិភពលោក ចង់ធ្វើដំណើរមកកាន់ភ្នំនេះ ដើម្បីបានឃើញពន្លឺនេះដោយផ្ទាល់ភ្នែក ៕

ការលក់ទូរស័ព្ទ iPhone បានធ្លាក់ចុះយ៉ាងខ្លាំងមិនធ្លាប់មាននៅក្នុងទីផ្សារប្រទេសចិន

0

ប្រទេសចិន៖ ក្នុងរយៈពេល ៣ ខែដំបូងនៃដើមឆ្នាំនេះ ការលក់ទូរស័ព្ទ iPhone នៅក្នុងទីផ្សារប្រទេសចិនបានធ្លាក់ចុះ ១៩.១% ខណៈពេលដែលគូប្រជែង Huawei កើនឡើង ៦៩.១% នេះបើយោងតាមការចុះផ្សាយរបស់ CNBC កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។https://cdn.i-scmp.com/sites/default/files/d8/images/canvas/2023/09/13/bbbaa73f-26a7-4468-b0c0-b7741c4e75e1_6dfcd8fd.jpg
យោងតាមប្រភពដដែលបានឱ្យដឹងទៀតថា ការដណ្តើមយកទីផ្សារចិនរបស់ Apple កាន់តែអាក្រក់ទៅៗ។ ស្ថិតិពីក្រុមហ៊ុនស្រាវជ្រាវ Counterpoint Research បង្ហាញថា ក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២៤ ការលក់ iPhone បានធ្លាក់ចុះពីចំណាត់ថ្នាក់លេខ ១ ដល់លេខ ៣ តាមពីក្រោយ Vivo និង Honor ។ ការធ្លាក់ចុះនេះបង្ហាញពីដំណើរការលក់ទាបបំផុតរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនចាប់តាំងពីឆ្នាំ ២០២០ ហើយបង្ហាញពីការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីគូប្រជែងក្នុងស្រុក។

នៅចុងត្រីមាសទីមួយនៃឆ្នាំនេះ Apple មានចំណែកទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិនត្រឹមតែ ១៥.៧% ប៉ុណ្ណោះ ធ្លាក់ចុះ ១៩.៧% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផ្ទុយពីការធ្លាក់ចុះរបស់ក្រុមហ៊ុន Apple ការលក់ទូរស័ព្ទ Huawei បានកើនឡើងរហូតដល់ ៦៩.១% ក្នុងរយៈពេលដូចគ្នានេះ។ លោក Ivan Lam អ្នកវិភាគ Counterpoint បាននិយាយថា ការកើនឡើងយ៉ាងខ្លាំងរបស់ក្រុមហ៊ុន Huawei បានជះឥទ្ធិពលដោយផ្ទាល់ទៅលើការលក់ iPhone ។ យោងតាម Reuters បានវាយតម្លៃថាការកើនឡើងរបស់ក្រុមហ៊ុន Huawei បង្ហាញពីការគំរាមកំហែងដល់តំណែងឈានមុខគេរបស់ក្រុមហ៊ុន Apple នៅក្នុងផ្នែកកម្រិតខ្ពស់។ https://images.hindustantimes.com/tech/img/2023/09/13/960x540/Apple_1694570622233_1694593846989.jpg

SCMP ជឿជាក់ថាស្មាតហ្វូន Pura 70 series ដែលទើបនឹងចេញថ្មី នឹងបន្តធ្វើឱ្យ iPhone មានការលំបាកក្នុងបរិបទដែលក្រុមហ៊ុនចិនមានបំណងចង់ទទួលបានតំណែងនាំមុខគេនៅក្នុងប្រទេសកំណើតរបស់ខ្លួន។ យោងតាមអ្នកវិភាគនៅ TechInsights ទូរស័ព្ទ Pura 70 នឹងក្លាយជាដៃគូប្រកួតប្រជែងដ៏សំខាន់មួយរបស់ iPhone 15 និង iPhone 16 ។ ក្រុមហ៊ុន Huawei ត្រូវបានគេរំពឹងថានឹងនាំចេញស្មាតហ្វូនសរុបជាង ៥០ លានគ្រឿងនៅក្នុងប្រទេសចិននៅឆ្នាំនេះ ដែលជួយឱ្យទទួលបានចំណាត់ថ្នាក់លេខមួយ។https://www.apple.com/newsroom/images/environments/stores/Apple_Changsha_OpensSaturday_09012021_big.jpg.slideshow-xlarge_2x.jpg

ទោះជាយ៉ាងណា លោក Ivan Lam របស់ Counterpoint មានសុទិដ្ឋិនិយមថា Apple នៅតែអាចផ្លាស់ប្តូរស្ថានការណ៍នៅប៉ុន្មានខែខាងមុខនេះ នៅពេលដែល iPhone 16 ចេញលក់។ យោងតាម Business Insider ប្រទេសចិនគឺជាទីផ្សារដ៏សំខាន់សម្រាប់ Apple បន្ទាប់ពីអាមេរិក និងអឺរ៉ុប។ មិនត្រឹមតែដោះស្រាយការកើនឡើងនៃគូប្រជែងរបស់ចិនប៉ុណ្ណោះទេ Apple ក៏កំពុងតែប្រឈមមុខនឹងស្ថានការណ៍ផ្សេងៗទៀត ដែលកាលពីខែមីនា ក្រុមហ៊ុន Apple ប្រឈមនឹងបណ្តឹងប្រឆាំងការទុកចិត្តពីក្រសួងយុត្តិធម៌នៅសហរដ្ឋអាមេរិក ហើយគណៈកម្មការអឺរ៉ុបបានពិន័យក្រុមហ៊ុនចំនួន ១.៩៥ ពាន់លានដុល្លារ៕

នាយករដ្ឋមន្ត្រីថៃស្នើឱ្យធនាគារចំនួន៤ កាត់បន្ថយអត្រាការប្រាក់

0

ប្រទេសថៃ ៖ លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានអញ្ជើញធនាគារចំនួន៤ មកពិភាក្សាគ្នាមុនពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដោយលោកស្នើឱ្យធនាគារទាំងនេះជួយកាត់បន្ថយអត្រាការប្រាក់ និងផ្តោតលើក្រុមពលរដ្ឋងាយរងគ្រោះ ។ លោកនាយករដ្ឋមន្ត្រីថៃថ្លែងថា រដ្ឋាភិបាលមើលឃើញពីទុក្ខលំបាករបស់ពលរដ្ឋ ហើយការស្នើឱ្យធនាគារកាត់បន្ថយអត្រាការប្រាក់នេះ មិនមែនជាការដាក់សម្ពាធទេ ។

កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ មុនពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅវិមានរដ្ឋាភិបាល លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញមន្ត្រីតំណាងធនាគារចំនួន៤ មកពិភាក្សាជាមួយគ្នានៅអគារ «ថៃឃូហ្វា» ក្នុងនោះមានមន្ត្រីមកពីធនាគារកសិកនថៃ, ធនាគារក្រុងថៃ, ធនាគារក្រុងថេប និងធនាគារថៃពាណិជ្ជ ហើយការពិភាក្សាគ្នានេះ មានរយៈពេលប្រមាណ៣០នាទី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXJjC9HPKn3k7SxvQKEDdi0a4cwHX_g43FDhE6QwmDnwdah_AsGsI4J492kMRVB4pUCWb80zkcoP7Ho9-nOgIgmwPkhnQ-cFZH5Tnxtjxk2kdzc6Y9aXbSF1yUnn4LxKkNS_K9fwfruvkNNDE8wbwZ2JwmBQfp7Jgqs3Lu8__JjdHc1ISfsEm9sOhmkJY/s1046/2023-08-23_Sretta-Thavisin-2.jpg

ក្រោយមក នៅវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃដដែល លោក Srettha Thavisin បានលើកឡើងក្រោយពីការពិភាក្សាជាមួយមន្ត្រីតំណាងធនាគារថា លោកបានអញ្ជើញមន្ត្រីតំណាងធនាគារចំនួន៤ មកពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចទូទៅ រួមទាំងការជជែកពីភាពរឹងមាំនៃស្ថាប័នហិរញ្ញវត្ថុ តាមរយៈលទ្ធផលប្រតិបត្តិរបស់ពួកគេ ។

លោកបានជម្រាបទៅមន្ត្រីធនាគារថា ពលរដ្ឋថៃ ជាពិសេសបំផុត គឺពលរដ្ឋងាយរងគ្រោះ ( រួមមាន ៖ អ្នកជំងឺនៅមន្ទីរពេទ្យ, ជនពិការផ្នែកខួរក្បាល, អ្នកជំងឺធ្ងន់ធ្ងរ, អ្នកជំងឺផ្លូវចិត្ត, ស្ត្រីមានផ្ទៃពោះ, ជនក្រីក្រ, អ្នកទោស, កងទ័ព និងពលករបរទេស) រួមទាំងក្រុម SME ឬអាជីវកម្មខ្នាតតូច សុទ្ធតែមានបញ្ហារឿងអត្រាការប្រាក់ខ្ពស់ ។ ដូច្នេះ លោកបានស្នើសុំ និងជជែកជាមួយមន្ត្រីតំណាងធនាគារទាំង៤ ថា គួរតែពិចារណាពីការកាត់បន្ថយអត្រាការប្រាក់ ហើយមន្ត្រីទាំងនេះក៏បានសន្យាថា នឹងពិភាក្សាគ្នាបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_aqk_7yE556hQrZgXahSbItKZ7cDQ7kqjl1yJJ6XcNOuYRkLEpJLJsnYoEVPCuwcSZ9UqTrBhj-c-mqYrip9seduiLGZw0oeeoT1Ha5slXNeT31UgQPkBYtPgEZCIQHc2xonmX9m2e_D8M-UgHuC1n0IZnY9geEqmmktIqPUCJycSxL-k254U3uPb_68/s3500/MCHWHJZPJRMILGJ4B5SOEE3D3I.jpg

លោក Srettha Thavisin បន្តថា រដ្ឋាភិបាលមើលឃើញពីទុក្ខលំបាករបស់ពលរដ្ឋរឿងអត្រាការប្រាក់បង់ធនាគារ ទើបលោកអញ្ជើញមន្ត្រីធនាគារទាំង៤ មកជជែកគ្នា ហើយពួកគេក៏បានមកជួបលោកទាំងអស់គ្នា ។ លោកចង់និយាយទៅកាន់ពួកគេឱ្យមានភាពស្មើគ្នា ពីព្រោះវាមិនមែនជាការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ឬប្រកួតរវាងធនាគារទេ ។ ប៉ុន្តែលោកចង់ឱ្យធនាគារទាំងនេះឯកភាពគ្នា ហើយសាកល្បងថា តើអាចជួយគ្នាបានតិច ឬច្រើនកម្រិតណា ។

ពេលអ្នកសារព័ត៌មានសួរថា ក្រោយពីការជជែកគ្នាជាមួយធនាគារទាំងនេះ តើមានការកំណត់រយៈពេលដែរឬទេថា ពួកគេនឹងឆ្លើយតបនៅពេលណា? លោក Srettha Thavisin និយាយថា ៖ «មិនបានកំណត់ពេលវេលាទេ រឿងនេះជាការផ្តល់កិត្តិយសឱ្យគ្នាទៅវិញទៅមក ។ ដូច្នេះ ខ្ញុំមិនដាក់សម្ពាធអ្វីទេ គឺខ្ញុំផ្តល់កិត្តិយសដល់មន្ត្រីតំណាងធនាគារទាំង៤រូប» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieM_ZrDg2rRvZadWw1QGg0XlojfAtKiYQOwg4erYvIbj6ZDWWziveIAit2UuuKTPJ1bvCJkaBZO_XjAHscPJenI912b0YU2-vGswCxRriSk3LOROG5vXdGWmxqY0TluSxHM_31Oy7C7dGEcEIr8OXaTH9IyXRNMp6lEdjojIJUJrJZq6_SjX7hzN8bUn8/s1000/shutterstock_1416561578.jpg

លោកនាយករដ្ឋមន្ត្រីថៃបញ្ជាក់ថា បរិយាកាសនៃការពិភាក្សានេះបានដំណើរការយ៉ាងល្អ ហើយមន្ត្រីតំណាងធនាគារទាំង៤ អាចពិចារណាថា គួរតែធ្វើដូចម្តេច? លោកបានសង្កត់ធ្ងន់លើការកាត់បន្ថយអត្រាការប្រាក់សម្រាប់ពលរដ្ឋងាយរងគ្រោះ ពីព្រោះពួកគេត្រូវការជំនួយ ៕

អត់សរសើរមិនបាន! និស្សិតខ្មែរមួយរូប នាំយក«ម្កុដនាងរបាំខ្មែរ»ទៅបង្ហាញក្នុងកម្មវិធីទូរទស្សន៍ដ៏ល្បីមួយនៅឯប្រទេសចិន

0

ថ្មីៗនេះ វត្តមានរបស់និស្សិតខ្មែរមួយរូប បានបង្ហាញខ្លួននៅក្នុងកម្មវិធីដ៏ធំមួយនៃប៉ុស្តិ៍ទូរទស្សន៍ CCTV នៅឯប្រទេសចិន កំពុងទទួលបានចំណាប់អារម្មណ៍ពីមហាជនជាខ្លាំង ព្រោះតែគាត់មានទេពកោសល្យពិសេស សម្តែងល្ខោនប៉េកាំង ដែលជាសិល្បៈវប្បធម៌របស់ប្រទេសចិនបានយ៉ាងសមសួន។ មិនត្រឹមតែប៉ុណ្ណោះ ឆ្លៀតនៅក្នុងឱកាសនោះ កូនខ្មែររូបនេះ ក៏បានលើកយកនូវ«ម្កុដនាងរបាំ» អាយុកាលរាប់ពាន់ឆ្នាំរបស់ខ្មែរ ទៅដាក់បង្ហាញនៅក្នុងកម្មវិធី ដើម្បីជាការសបញ្ជាក់អំពីអន្តសញ្ញាណជាតិខ្មែរទៅកាន់ពិភពលោកទៀតផង។

នៅក្នុងកម្មវិធី គាត់គឺបានណែនាំខ្លួនជាភាសាចិនថា ឈ្មោះរបស់គាត់គឺ Chen Delin ជាជនជាតិខ្មែរ និងជានិស្សិតកំពុងសិក្សាថ្នាក់បណ្ឌិតផ្នែកគ្រាមភាសាចិន នៅឯសកលវិទ្យាល័យភាសានិងវប្បធម៌ទីក្រុងបេកាំង។ ជាមួយគ្នានេះ គាត់ក៏បានលើកយកម្កុដនាងរបាំខ្មែរមកបង្ហាញ រួចក៏ពន្យល់ទៀតថា «នេះគឺជាម្កុដនាងនៃល្ខោនព្រះរាជទ្រព្យខ្មែរ ដែលខ្ញុំយកមកនេះគឺជាគ្រឿងខ្មុក ធ្វើពីក្រដាសនិងបិទក្បាច់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1SdVE_ivj5l_sWe2QylvLj7CdHZcLaIRzZZDAaim8cjfywRow4dN4RZoAiwTHoa1XmJkBDTQtiXJ4rMm-b5KqBNU78ASNOIFLFFx-sFjJXjOSJYjfO3kiAvPnps5_u6Z0lzsqLJDTlr7ZSMILPeFSAvPIb0jvBqTX1gv8sdArYBHPZpuUY3OgSd52MFw/s740/Screenshot%202024-04-24%20153049.png

យោងតាមគណនីហ្វេសបុក Cauchy Tan គឺជាបណ្តាញសង្គមផ្លូវការរបស់លោក ក៏បានបង្ហោះនូវវីដេអូខាងលើ អមជាមួយនឹងខ្លឹមសារថា «ក្រៅអំពីទៅច្រៀងល្ខោនប៉េកាំង ខ្ញុំព្រះករុណាខ្ញុំក៏នាំយកម្កុដនាងរបាំក្បាច់បុរាណទម្រង់១០០ឆ្នាំ (មុខខ្មុក) ទៅបង្អួតបង្ហាញលើឆាកអន្តរជាតិផងដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFTjhSq6mKf1hagqPWgB2RF3UsJnWF7oMyVMIMPRma_kb6NKB__KJU0-ePN2KYE8KsRJGGHVTqyaXSHOQbDYDnOVH7eFAkQrl0n7VZeNlCv5O00sO6SezBqJCSaMr2WYnDKgxKcieK9rFKAQGQVFei-WZTEw0JgfXluUo3zz384rGmdYoNdryY2u8cGPk/s741/Screenshot%202024-04-24%20153025.png

តាមយៈការបង្ហោះនេះ ក៏បានអង្រួនបេះដូងប្រជាជនកម្ពុជាជាច្រើនសម្តែងនូវការពេញចិត្តជាខ្លាំង ដោយអ្នកខ្លះក៏បានចូលទៅបញ្ចេញមតិថា So proud of you! មានន័យថា ពិតជាមានមោទនភាពចំពោះរូបបងបំផុត។ អ្នកខ្លះថា «សកម្មភាពបង ខ្ញុំកោតសរសើរ»។ អ្នកខ្លះទៀតថា«អរគុណច្រើនសម្រាប់ការបង្ហាញនូវគ្រឿងរបស់យើងទៅកាន់ពិភពលោក»៕

មិនគួរឱ្យជឿ! ផ្ទះមួយខ្នងនៅប្រទេសបារាំងត្រូវបានគេដាក់លក់ក្នុងតម្លៃត្រឹមតែ ១ ដុល្លារប៉ុណ្ណោះ

0

ប្រទេសបារាំង៖ ផ្ទះចំណាស់មួយខ្នងដែលមានទំហំ ៧៧.១៨ ម៉ែត្រការ៉េ ក្នុងទីក្រុង Saint-Amand-Montrond ប្រទេសបារាំងត្រូវបានគេដាក់លក់ក្នុងតម្លៃត្រឹមតែ ១ អឺរ៉ូប៉ុណ្ណោះ (ប្រមាណ ១.០៧ ដុល្លារអាមេរិក) នេះបើយោងតាមការចុះផ្សាយរបស់ CNBC កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។
គម្រោងលក់អចលនទ្រព្យដែលត្រូវបានគេបោះបង់ចោល ឬខូចខាតក្នុងតម្លៃប្រហែល ១ ដុល្លារនេះបានកំពុងរីកដុះដាលយ៉ាងខ្លាំងនៅទូទាំងទ្វីបអឺរ៉ុប ក្នុងគោលបំណងដើម្បីទាក់ទាញអ្នកទិញ ក៏ដូចជាលើកទឹកចិត្តដល់ការជួសជុលផ្ទះចាស់ៗ កាត់បន្ថយចំនួនផ្ទះទទេ និងជួយបញ្ច្រាសចំនួនប្រជាជនដែលធ្លាក់ចុះ ធ្វើឱ្យកណ្តាលទីក្រុងមានភាពរស់រវើកឡើងវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjafCJuUuudxfEdLADKTy4Exu_9-2vyB0US_prr3hCOG30k4i0Jo_obFUbfAW_57YSPazGBchq6QkcnSIySRr7NXrxNmTiqJ6-60Fd8TygpokGejLLostaf3FZLzvHmHT8HnCWEmKbNcJ4i4SAxbVZuvtMgO4LJpE-qSkXHoGFDMj9kXBfFbPFSayuse1s/s680/391743765-713395957492678-7854-3044-9092-1713850311.jpg

ដូច្នេះទីក្រុងមួយនៅកណ្តាលប្រទេសបារាំងបានកំពុងលក់ផ្ទះមួយខ្នងទំហំ ៧៧.១៨ ម៉ែត្រការ៉េ ក្នុងតម្លៃ ១ អឺរ៉ូ ដែលវាជាផ្ទះពីរជាន់មានបន្ទប់គេងពីរ ផ្ទះបាយមួយ និងបន្ទប់ទឹកមួយ។ អចលនទ្រព្យនេះក៏រួមបញ្ចូលទីធ្លាប្រហែល ១៣ ម៉ែត្រការ៉េ និងយានដ្ឋានទំហំ ១៦ ម៉ែត្រការ៉េផងដែរ ហើយវាមានទីតាំងជិតមន្ទីរពេទ្យ សាលារៀន ហាងទំនិញ និងកន្លែងលេងកីឡាទៀតផង។ ផ្ទះនេះបើកចំហសម្រាប់ជនជាតិបារាំង និងជនបរទេស ដោយមិនគិតពីថាតើពួកគេនៅលីវ មានគ្រួសារ ធ្វើការ ឬចូលនិវត្តន៍នោះទេ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកទិញផ្ទះចំណាស់នេះគឺដាច់ខាតត្រូវតែជួសជុល ដែលតម្លៃជួសជុលប្រហែល ១៣៦ ១៥៦ ដុល្លារអាមេរិក (មួយសែនបីម៉ឺនប្រាំមួយពាន់មួយរយហាសិបប្រាំមួយដុល្លារអាមេរិក)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ7_K3xZ4Dot0xIqmUifzS-INoFFcheskjRuz0x44nX-wPYX73sT2GsmjBndAuCrQltnov9p4jt8DG-bRrw50fdFv_vyMY0FwuGJG4ZUL1fnCQ_xRpM9NwFxpG5_fqpUGGsQRYE1fuhtADkwvIePeX41eHCcAuZUcQhP44nKOHmk0VarCGeRKRdYw2oB4/s680/MjAyNDA0OTU3OWQwZjZlZDEwZWQ0Nm-5074-8058-1713850311.jpg

អ្នកទិញក៏ត្រូវរស់នៅក្នុងផ្ទះនេះយ៉ាងហោចណាស់ ១០ ឆ្នាំ ដោយសារផ្ទះនេះត្រូវបានគេបោះបង់ចោលរយៈពេល ១២ ឆ្នាំហើយ។ យោងតាមលោក Blondieau បាននិយាយថា បច្ចុប្បន្នទីក្រុង Saint-Amand-Montrond មានប្រជាជនរស់នៅជាង ៩,០០០ នាក់ ទោះជាយ៉ាងណាគម្រោងនេះមិនតម្រូវឱ្យអ្នកដែលរស់នៅទីក្រុងនេះទិញផ្ទះទេ ព្រោះគេចង់បានមនុស្សចំណូលថ្មីដើម្បីបង្កើតជីវិតថ្មីនៅទីនេះសម្រាប់ច្រើនឆ្នាំខាងមុខ។
គួរបញ្ជាក់ដែរថា នេះជាលើកទីពីរហើយដែលទីក្រុង Saint-Amand-Montrond បានលក់ផ្ទះមួយក្នុងតម្លៃ ១ អឺរ៉ូ។ កាលពីឆ្នាំ ២០២១ យូនីតទីមួយរបស់ទីក្រុងក៏ត្រូវបានដាក់លក់ក្នុងតម្លៃ ១ អឺរ៉ូដែរហើយមានអ្នកដាក់ពាក្យជាង ៩០ នាក់។ ទីបំផុតផ្ទះបានទៅដល់គ្រួសារមួយដែលពួកគេកំពុងរស់នៅជារៀងរាល់ថ្ងៃ៕https://img.etimg.com/thumb/width-1600,height-900,imgsize-302882,resizemode-75,msid-109521159/news/international/world-news/buy-a-house-in-france-for-only-1-euro-repair-cost-will-also-be-subsidised-who-is-eligible.jpg

តម្លៃបន្ទប់សណ្ឋាគារនៅជប៉ុនកើនឡើងខ្ពស់ក្នុងរយៈពេលជិត៣០ឆ្នាំ

0

ប្រទេសជប៉ុន ៖ សារព័ត៌មាន Japan Times បានរាយការណ៍ពីស្ថានការណ៍ឧស្សាហកម្មទេសចរណ៍នៅប្រទេសជប៉ុនថា តម្លៃស្នាក់នៅបន្ទប់សណ្ឋាគារជប៉ុន កាលពីខែមីនា ឆ្នាំ២០២៤ បានកើនឡើងខ្ពស់បំផុតក្នុងរយៈពេលជិត៣០ឆ្នាំមកនេះ ស្របពេលប្រាក់យ៉េនធ្លាក់ថ្លៃខ្លាំង រហូតធ្វើឱ្យប្រាក់យ៉េនមានតម្លៃថោក ។ ទោះយ៉ាងណា រដូវផ្កាសាគូរ៉ារីកមានរយៈពេលយូរ បានជួយទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនធ្វើដំណើរមកកម្សាន្តនៅជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjORC-b5F2MzjvhVbHAYZ71i6jFIzEf1YOyoalCLBqIHH1MRZCe3B9vFaZd68iiVJGvgwtRzKBB6PmNlUkowFmAtWNaO_sP9r9hWqBuWkH3TYe11a3dqtP2CQbCfT8uItrGh6GnbLnezcgghjNjoUdG7U54Qqr_IWcAlTX71Rk2_bYlaYQMUUN7YFBcqfs/s520/20150917125700_55fb0cfc0cec7.jpg

យោងតាមទិន្នន័យរបស់ CoStar Group បង្ហាញថា តម្លៃបន្ទប់សណ្ឋាគារជាមធ្យមក្នុង១ថ្ងៃ នៅប្រទេសជប៉ុន ស្មើនឹង២០.៩៨៦យ៉េន (ឬស្មើប្រមាណ១៣៩ដុល្លារអាមេរិក) ដែលជាតម្លៃខ្ពស់បំផុត បើគិតចាប់ពីខែសីហា ឆ្នាំ១៩៩៧ និងកើនឡើងជិត២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ។ ក្រៅពីនេះ ចំនួនការចូលស្នាក់នៅក្នុងសណ្ឋាគារ ក៏បានកើនឡើង៧៨% ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipJD2U4gSRwQAUF2ykkLcphhwgTz2Hp2RPpSbAbodykP2ZaXS2Pe-qfmZgN8lcld0suKMXB1gZBa3ubksGp0ZLAQDB1Abx4hypqril3z8QRSAA__WpQ5DuvoZchBId64LiSX_229HqDW-XkSPnFwZjUWbrjtD4nBfyBxZPuwxY_mZyq17MCsZ9aS1gF10/s810/Hoshinoya_Kyoto.jpg

កាលពីខែមីនា ឆ្នាំ២០២៤ មានភ្ញៀវទេសចរធ្វើដំណើរមកប្រទេសជប៉ុនច្រើនបំផុត គឺស្មើរហូតដល់៣លាន១សែននាក់ ស្របពេលតម្លៃប្រាក់យ៉េនធ្លាក់ចុះមកកម្រិតទាបបំផុតក្នុងរយៈពេល៣៤ឆ្នាំ បើធៀបនឹងប្រាក់ដុល្លារអាមេរិក ។ ហេតុនេះ វាធ្វើឱ្យជប៉ុនក្លាយជាប្រទេសគោលដៅទាក់ទាញភ្ញៀវទេសចរបរទេស ។ រីឯភ្ញៀវទេសចរបរទេសដែលបានមកប្រទេសជប៉ុនច្រើនបំផុត រួមមាន ៖ កូរ៉េខាងត្បូង, តៃវ៉ាន់ និងចិន ដោយសារជារដូវផ្កាសាគូរ៉ារីក ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3FCkhQtX9VTFBOCsO7YGr5Rm3ZwjMbmjaiU_nYdhyphenhyphen2LFk3Qo87om5y_bztwtaGDFD8krCASuXgF25apnE3QuSJfX1DUA5FvNBpzYPODoqBq0VwmZXoQixGM27pgA2yB8d9nu6ny7KDEBR_dM7GupJll0g1p8jUOWTxD91KHQCymJT4UtZ5eiDbWDyiFs/s2765/hoshinoya-kyoto-floating-tearoom-3-1549906559.jpg

    លោកស្រី Harumi Taguchi ជាសេដ្ឋវិទូរបស់ S&P Global Market Intelligence និយាយថា កត្តាដែលជំរុញឱ្យតម្លៃបន្ទប់សណ្ឋាគារជប៉ុនកើនឡើងខ្ពស់ គឺការខ្វះខាតកម្លាំងពលកម្មនៅជប៉ុន ។ លោកស្រីនិយាយថា ៖ «ដើម្បីគ្រប់គ្រងចំនួនការស្នាក់នៅបន្ទប់សណ្ឋាគារច្រើន និងការខ្វះខាតកម្លាំងពលកម្ម គឺត្រូវដំឡើងតម្លៃបន្ទប់សណ្ឋាគារ ។ ម្យ៉ាងទៀត មានភ្ញៀវទេសចរច្រើនមកលេងជប៉ុន ទើបសណ្ឋាគារនានាដំឡើងថ្លៃបន្ទប់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6pQiHqaycaKjKEuFqGumoK2euz62k489Aed2tkqfXCFRRO4I3zWWxbLzC9F6KSdijDZFx5V6oSFoU5eOI2YgbzZLily2w8WvVA-YkuQYGGN6Vu9JqLiThq7v1whyS7cjHDQaCdeShUuy5kZRaWaoGc9wvgcMN7cVOyQ0ZWtyJSB9n2eImW2b3EliiCOQ/s832/hotel_tokyo.jpg

    ប្រាក់យ៉េនជប៉ុនធ្លាក់ថ្លៃ ក៏បានជួយជំរុញដល់ការចាយវាយរបស់ភ្ញៀវទេសចរបរទេសផងដែរ ។ បើតាមទិន្នន័យរបស់ការិយាល័យទេសចរណ៍ជប៉ុនបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេសបានចំណាយប្រាក់សរុបកើនឡើង៥២% បើធៀបនឹងឆ្នាំ២០១៩ ហើយភ្ញៀវទេសចរបានចំណាយប្រាក់ទិញទំនិញយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងអំឡុងពេលការបញ្ចុះតម្លៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxUEEEv4v04mha0Wh9ehYuYd979glNyKvIyj2j5FveQKHUoNVwbLRFTZ5aYka6ywasrl5th-xxvpeFjPMhh3Z5XYV06g2wUmnxiDjlu07aaDUkrmQtX9Kb0JJaTsZ9IP6ITyCPMzBXct8IpA9jrOHN5p1-HaOW3DbinjAOfltMSRP2RRiqdDRfA88Mhzo/s1024/ik-hotel-chains-okura-tokyo-XL.jpg

    លោកស្រី Harumi Taguchi បន្តថា ៖ «ប្រសិនបើភ្ញៀវទេសចរបរទេសមកកម្សាន្តនៅជប៉ុនកើនឡើងជាបន្តបន្ទាប់ វាធ្វើឱ្យតម្លៃបន្ទប់សណ្ឋាគារឡើងថ្លៃបន្តទៀត ហើយដោយសារតម្លៃប្រាក់យ៉េនធ្លាក់ថ្លៃ គឺជនបរទេសនៅតែចំណាយប្រាក់ថ្លៃបន្ទប់សណ្ឋាគារក្នុងតម្លៃថោកដដែល» ៕

ក្រោយពិធីបុណ្យចូលឆ្នាំថ្មី ក្រុងបាងកកមានបរិមាណសំរាមស្មើជាង៥ម៉ឺនតោន

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មានថៃឈ្មោះ Dailynews រាយការណ៍ថា ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤ មានអាកាសធាតុក្តៅខ្លាំង ទើបខេត្ត-ក្រុងនានារៀបចំកម្មវិធីកម្សាន្តពាសពេញ ដូចជា ៖ ទីក្រុងបាងកក, ឈៀងម៉ៃ, ខនគែន, សមុទ្រប្រាកាន, ឈុនបុរី និងភូកេត បានរៀបចំក្បួនដង្ហែរ និងកម្មវិធីផ្សេងៗប្រកបដោយភ្លើងចម្រុះពណ៌ ។ កម្មវិធីទាំងនេះបានទាក់ទាញភ្ញៀវទេសចរថៃ និងបរទេសមកកម្សាន្តយ៉ាងច្រើនកុះករ ខណៈសភាពាណិជ្ជកម្មថៃបង្ហាញថា ប្រាក់ចំណូលក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ គឺមិនក្រោម ១២៨.៨៣៤លានបាត ។

ប្រទេសថៃបានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីយ៉ាងអធិកអធម និងធ្វើឱ្យភ្ញៀវទេសចរនាំគ្នាមកកម្សាន្តយ៉ាងច្រើន ហើយគេមិនអាចបដិសេធបានថា អ្វីដែលតាមមកជាមួយភ្ញៀវទេសចរចៀសមិនផុតនោះ គឺបរិមាណសំរាមយ៉ាងច្រើនមហាសាលគរជាគំនរៗ ក្រោយចប់កម្មវិធីបុណ្យចូលឆ្នាំក្នុង១ថ្ងៃៗ ។ បើគិតពីបរិមាណសំរាមនៅទីក្រុងបាងកកតែមួយ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ សរុបស្មើជាង៥១.៤៣៧តោន ហើយក្នុង១ថ្ងៃ មានសំរាមជាមធ្យមស្មើជាង៧.៣៤៨តោន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG2nSqdSfwZJyecRaH0dg5A1xqQFZTygzfzHWDPhsGca_Nv_yVfHfUqXxE_42cmNLpqmvHY0i3kFrCYfoi_H9mNOXxpgwYQLE6XlvLkYB0fXoYcLXJs9I_u0GzWqQJ1ptG_nThFIxBPS1J-14MgMWZQhEmS5eMmuPjBg4x2W1Pi7NX1pUvDfSNsNQ-cT8/s720/photo_2024-04-24_14-00-22%20(2).jpg

ហេតុនេះ បរិមាណសំរាមនៅក្រុងបាងកក ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤ បានកើនឡើងលើសឆ្នាំ២០២៣ ខណៈរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ មានបរិមាណសំរាមនៅទីក្រុងបាងកក សរុបស្មើជាង៥០.៧៦៧តោន ហើយក្នុង១ថ្ងៃ មានសំរាមជាមធ្យមស្មើជាង៧.២៥២តោន ។ ដូច្នេះ បរិមាណសំរាមនៅក្រុងបាងកក បានកើនឡើងរហូតដល់ជាង៦៦៩តោន ឬកើនឡើង១,៣% ។

លោក Ekwaranyu Amarapal មន្ត្រីនាំពាក្យសាលាក្រុងបាងកកនិយាយថា នៅក្រុងបាងកកក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ជាពិសេស នៅតំបន់រៀបចំកម្មវិធីផ្សេងៗដែលមានភ្ញៀវទេសចរជាច្រើនមកចូលរួម ដូចជា ៖ បរិវេណផ្លូវខាវសាន និងបរិវេណជុំវិញ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ មានបរិមាណសំរាមសរុបស្មើនឹង១៦២តោន ។ រីឯបរិវេណផ្លូវស៊ីឡុំ សាលាស្រុកបាងរ៉ាក់រាយការណ៍ថា បរិមាណសំរាមនៅតាមផ្លូវនេះ ស្មើជាង៣៣តោន គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមេសា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiJmrS5Odxn73uRis3vdZI6ofDH9KdvLNrRPYUqrJ3v2VU3h4SO0IoXcCsfWUmUEqXkGE24Q0FZYFTzh4_TYHYoum5hQBaiiAfQ5huzYzuamYSxvfCdQs3fw07HtysJAnPIvZ1nahSuWcBUhoy3msnHbo5nT9vVy868Pps59In63TASO2Q8zMDenbxGhM/s768/photo_2024-04-24_14-00-22%20(3).jpg

បញ្ហា និងឧបសគ្គក្នុងការប្រមូលសំរាមនាអំឡុងបុណ្យចូលឆ្នាំថ្មីនេះ គឺពុំបានបែងចែកសំរាមមួយចំនួនតាមប្រភេទ ទើបបណ្តាលឱ្យសំរាមសើម ។ ហេតុនេះ ភ្នាក់ងារប្រមូលសំរាមត្រូវចំណាយពេលយូរជាងមុនដើម្បីប្រមូលសំរាម និងបែងចែកតាមប្រភេទ មុនពេលបញ្ជូនទៅឱ្យរថយន្តដឹកសំរាម ។ នៅតំបន់មួយចំនួនក្នុងក្រុងបាងកក បានរៀបចំធុងសំរាមតាមប្រភេទ និងមានភ្នាក់ងារប្រចាំការដើម្បីណែនាំពលរដ្ឋ និងភ្ញៀវទេសចរបោះសំរាមក្នុងធុងឱ្យបានត្រឹមត្រូវ ហើយសំរាមភាគច្រើនមានដូចជា ៖ ថង់ផ្លាស្ទិក, ប្រអប់ជ័រផ្លាស្ទិក ឬស្នោ, ឡាំងក្រដាស និងដបស្រាបៀរ ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTCQMkSG3zRYCoFV2WuZPaG7CxSbDv4XvzZLg7O_SJ2LSPoQrz3rKfOaSqOGV-i99s0T8hvxL098riTg_w1Qu-KX2bnscnDilNmky-FcoAmg3Z_NqrERar-XOyusguRQ7Jld3X4v5y7ilNFONbmGpRTMef57sd70cZFkYrp5Fk1Cy6WYyQAbQWAjjBoAI/s960/photo_2024-04-24_14-00-22.jpg

អាជ្ញាធរថៃនិយាយថា មិនត្រឹមតែភ្នាក់ងារប្រមូលសំរាមប៉ុណ្ណោះទេ ដែលមានតួនាទីរក្សាអនាម័យក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប៉ុន្តែពលរដ្ឋគ្រប់រូបដែលបានមកដើរកម្សាន្តនៅតាមផ្លូវ និងទីសាធារណៈ ក៏ត្រូវទទួលខុសត្រូវចំពោះសំរាមផងដែរ ក្រោយពេលពួកគេបរិភោគចំណីអាហាររួច ។ រីឯការទទួលខុសត្រូវនេះ មានន័យថា ការបោះសំរាមក្នុងធុងមិនគ្រប់គ្រាន់ទេ គឺពលរដ្ឋត្រូវចេះបែងចែកសំរាមតាមប្រភេទមុនពេលបោះចោល ដើម្បីអាចសំរាមទាំងអស់ទៅកែច្នៃឡើងវិញ និងកម្ចាត់បានត្រឹមត្រូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil7-q2KzYAVj_VJ9aTLcLjH-fhn_xef9AWWm6c0kP0MXgWWtbbvE__A0lFNPOU-dNMjKJv94PBlO00g4aVuH_Fjoz5K-Bkj5_nlE_x1xD_4Lql7Ju_VW0mKCYLFUQLiF6a2AQQXbC48CGetDuodS8B-PAo8Ntwgh6gFnZMQjy3GIgy5NYa1v91MwXyVwM/s1280/photo_2024-04-24_14-00-23.jpg

ហេតុនេះ វាជាផ្នែកមួយនៃការជួយកាត់បន្ថយបរិមាណសំរាម និងកាត់បន្ថយការខ្ជះខ្ជាយថាមពលក្នុងការផលិតទំនិញថ្មី ពីព្រោះក្រៅពីយើងបានជួយពិភពលោកហើយ ប៉ុន្តែយើងក៏បានជួយដល់ភ្នាក់ងារប្រមូលសំរាមផងដែរ ដែលពួកគេធ្វើការផ្ទាល់ជាមួយសំរាម ៕

ទីក្រុងធំៗចំនួន ៧ ដែលនឹងត្រូវជន់លិចនៅឆ្នាំ ២០៣០

0

ទីក្រុងមួយចំនួននៅជុំវិញពិភពលោកត្រូវបានអ្នកជំនាញព្យាករណ៍ថាអាចនឹងត្រូវលិចទឹកក្នុងឆ្នាំ ២០៣០ ដោយសារឥទ្ធិពលនៃខ្យល់មូសុង និងភ្លៀងធ្លាក់ខ្លាំង រួមទាំងទឹកដីនៃទីក្រុងមានកម្ពស់ទាបជាងទីតាំងឆ្នេរសមុទ្រ និងការផ្លាស់ប្តូរអាកាសធាតុដែលរលាយទឹកកកនៅតំបន់ប៉ូល រួមទាំងព្យុះដ៏ឃោរឃៅកាន់តែច្រើនឡើង ដែលធ្វើឱ្យរំខានដល់ធម្មជាតិ។ ដូច្នេះតំបន់ដែលប្រឈមនឹងការលិចទឹក អាចនឹងខ្វះខាតស្បៀងអាហារ ដោយសារទឹកជំនន់បានបង្កការខូចខាតដល់ដំណាំ និងការរីករាលដាលជំងឺផ្សេងៗក្នុងអត្រាអិចស្ប៉ូណង់ស្យែល នេះបើយោងតាមប្រភព Worldatlas។

១.ទីក្រុង Miami សហរដ្ឋអាមេរិក៖ កម្រិតទឹកសមុទ្ររបស់ទីក្រុងម៉ៃអាមីកំពុងកើនឡើងក្នុងអត្រាលឿនបំផុតក្នុងពិភពលោក ជាមួយនឹងសញ្ញាច្បាស់លាស់នៃការកើនឡើងទឹកជំនន់ដែលបំពុលទឹកផឹក និងបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋាhttps://npr.brightspotcdn.com/54/a7/cc7cae714a18a58b237d29119c1f/mia-200weather16newppp.jpegរចនាសម្ព័ន្ធដ៏មានតម្លៃរបស់ទីក្រុង។ វាត្រូវបានគេព្យាករណ៍ថាទីក្រុងនេះអាចនឹងលិចទឹកក្នុងឆ្នាំ ២០៣០ ហើយបម្រែបម្រួលអាកាសធាតុ និងការកើនឡើងកម្រិតទឹកអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរបំផុតនៅឆ្នាំ ២០៥០។

២.ទីក្រុង Bangkok ប្រទេសថៃ៖ គោលដៅទេសចរណ៍ដ៏ល្បីល្បាញនៅទ្វីបអាស៊ីអាគ្នេយ៍នេះវិញក៏មិនធម្មតាដែរ ត្រូវបានអ្នកជំនាញព្យាករណ៍ថាអាចនឹងជន់លិចក្នុងឆ្នាំ ២០៣០។ សម្រាប់មូលហេតុគឺដោយសារទីក្រុងបាងកកមានកម្ពស់ខ្ពស់ជាងនីវ៉ូទឹកសមុទ្រត្រឹមតែ ១.៥ ម៉ែត្រប៉ុណ្ណោះ ហើយទីក្រុងនេះស្រុតចុះពី ២ ទៅ ៣ សង់ទីម៉ែត្រជារៀងរាល់ឆ្នាំ។ ដូច្នេះទោះបីជាទីក្រុងបានរៀបចំដោយការដំឡើងវិធានការការពារ ដូចជាសាងសង់ទំនប់ទឹកក៏ដោយ ក៏ជៀសមិនផុតពីការលិចទឹកដែរ។https://media.npr.org/assets/img/2011/10/28/ThailandFlood1_wide-06b2d81f5121c992ebbb3a71519f0e9272c6a8e8-s1100-c50.jpg

៣.ទីក្រុង Ho Chi Minh ប្រទេសវៀតណាម៖ ទីក្រុងដែលមានផ្នែកនៅតាមបណ្តោយដីសណ្ដមេគង្គត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់ និងព្យុះត្រូពិច។ អ្នកវិទ្យាសាស្ត្របានព្យាករណ៍ថានៅឆ្នាំ ២០៣០ ទីក្រុងនេះនឹងលិច ដោយសារទឹកជំនន់ និងខ្យល់ព្យុះ ហើយស្រុកភាគខាងកើតនៅជុំវិញដងទន្លេមេគង្គអាចនឹងគ្មានមនុស្សរស់នៅទៀតឡើយ។ https://vir.com.vn/stores/news_dataimages/hung/092015/07/08/lr6nzfau.jpg

៤.ទីក្រុង Kolkata ប្រទេសឥណ្ឌា៖ ទីក្រុងដ៏ធំ Kolkata ក្នុងរដ្ឋ West Bengal នៃប្រទេសឥណ្ឌាកំពុងត្រូវបានលិចទឹកយ៉ាងលឿន។ វាត្រូវបានគេព្យាករណ៍ថាទីក្រុងនេះអាចលិចមុនឆ្នាំ ២០៣០ ដោយសារតែទឹកជំនន់ដ៏ធំមួយដែលហាក់ដូចជាកំពុងមកគំរាមកំហែងផ្នែកធំនៃ Kolkata។ https://images.hindustantimes.com/img/2021/09/21/550x309/08fa6b1c-19f0-11ec-8372-9724726ad21c_1632196225507_1632197044743.jpg

៥.ទីក្រុង Venice ប្រទេសអ៊ីតាលី៖ បណ្តាញផ្លូវទឹកដ៏ល្បីល្បាញនៃទីក្រុង Venice ដែលជាកន្លែងទាក់ទាញសម្រាប់ភ្ញៀវទេសចរមិនយូរប៉ុន្មានទីក្រុងនេះអាចនឹងត្រូវជនលិច ដោយសារទឹកដីស្រុត ២ មីលីម៉ែត្រជារៀងរាល់ឆ្នាំ ខណៈកំពុងប្រឈមនឹងទឹកជំនន់ជាទៀងទាត់ និងជំនោរខ្ពស់។https://media.cnn.com/api/v1/images/stellar/prod/191117123941-03-venice-flooding-1117.jpg?q=w_3000,c_fill

៦.ទីក្រុង New Orleans ប្រទេសអាមេរិក៖ ទីក្រុង New Orleans រួមជាមួយនឹងប្រវត្តិសាស្រ្តដ៏សម្បូរបែប និងវប្បធម៌ចម្រុះរបស់វា កំពុងលិចលង់ក្នុងអត្រាលឿនបំផុតមួយក្នុងពិភពលោក។ ការសិក្សាឆ្នាំ ២០១៦ របស់ NASA បានព្យាករណ៍ថា ទីក្រុងទាំងមូលអាចនឹងលិចទឹកនៅឆ្នាំ ២០៣០ ដោយសារការអភិវឌ្ឍជ្រុលហួសហេតុពេក ធ្វើឱ្យទឹកដីនៃទីក្រុង New Orleans តែងតែស្រុត ២ អ៊ីញជារៀងរាល់ឆ្នាំ និងសកម្មភាពរបស់មនុស្សក៏ធ្វើឱ្យមានការកើនឡើងនូវភាពញឹកញាប់នៃទឹកជំនន់ រួមទាំងការខួងយកប្រេង និងឧស្ម័នរបស់ទីក្រុងផងដែរ។https://www.orlandosentinel.com/wp-content/uploads/migration/2022/09/29/4PWF43YUM6JDUZXHZDV4YJCMLE.jpg?w=620

៧.ទីក្រុង Amsterdam ប្រទេសហូឡង់៖ ភាគច្រើននៃទីក្រុងក្នុងប្រទេសហូឡង់គឺស្ថិតនៅខាងក្រោមនីវ៉ូទឹកសមុទ្រ។ ប្រទេសនេះតែងតែជួបប្រទះនឹងទឹកជំនន់ជារៀងរាល់ឆ្នាំ ហើយក៏បានសម្លា.ប់មនុស្សរាប់ម៉ឺននាក់ គោក្របី និងសត្វដទៃទៀត ក៏ដូចជាបំផ្លាញផ្ទះ អគារ និងសំណង់ផ្សេងៗរាប់មិនអស់ ដោយសារផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ដូច្នេះអ្នកជំនាញបានព្យាករណ៍ថា ទីក្រុង Amsterdam ក្នុងប្រទេសហូឡង់អាចនឹងត្រូវជន់លិចនៅឆ្នាំ ២០៣០៕https://www.americangeosciences.org/static/earth/dutch-masters-netherlands-exports-flood-control-expertise/US_NAV~1.jpg