ករណីបាត់អត្តសញ្ញាបណ្ណ ឬខូចចង់ធ្វើថ្មី គួរធ្វើដូចម្តេចទើបបានថ្មី?
អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋខ្មែរដែលបានកើតនៅក្នុងប្រទេសកម្ពុជា ដែលវាមានសារៈសំខាន់ក្នុងការសម្គាល់ខ្លួន និងប្រើប្រាស់សម្រាប់បំពេញការងារប្រចាំថ្ងៃ។
ក្នុងករណីដែលបាត់អត្តសញ្ញាបណ្ណ សាមីខ្លួនត្រូវដាក់ពាក្យបណ្តឹងបាត់និង ពាក្យស្នើសុំទុតិយតា (ស្នើសុំបោះពុម្ពថ្មី) នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទីលំនៅអចិន្ត្រៃយ៍ ដោយភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរ ថតចម្លង។
ចំពោះទីតាំងដែលត្រូវយកពាក្យបណ្តឹងបាត់ និងពាក្យស្នើសុំទុតិយតា មកដាក់ស្នើសុំបោះពុម្ពអត្តសញ្ញាណប័ណ្ណម្តងទៀតបាន គឺសាខាអត្តសញ្ញាណប័ណ្ណ ផ្សារអ៊ីអន២ សែនសុខ ដោយរយៈពេល៣០ថ្ងៃ។
ដោយឡែកចំពោះសញ្ញាបណ្ណដែលខូចចង់ធ្វើថ្មី តម្រូវឱ្យសាមីខ្លួនអាចយកទៅស្នើសុំទុតិយតានៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ឬសាខាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផ្សារអ៊ីអន២ ឬសាខាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បសស ឬនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
ចំពោះឯកសារដែលត្រូវយកទៅពេលបាត់អត្តសញ្ញាបណ្ណ ឬខូចចង់ធ្វើថ្មី រួមមាន៖
- សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ដែលចេញដោយមន្ត្រីអត្រានុកូលដ្ឋាន ឃុំ សង្កាត់ ឬ ចេញដោយសាលាក្រុង ស្រុក ខណ្ឌ ដែលបានចុះបញ្ជី ឬចេញដោយនាយកដ្ឋានអត្រានុកូលដ្ឋាន
- សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (ច្បាប់ដើម ឬច្បាប់ចម្លងមានបញ្ជាក់ត្រឹមត្រូវតាមច្បាប់ដើម)


គ្រប់គ្នានៅ វឌ្ឍនៈ ប្រ៊ូវើរី ព្រមទាំងអតិថិជន ដៃគូសហការអាជីវកម្មរបស់យើង តែងតែដក់ជាប់ជានិច្ចនូវទស្សនៈជោគជ័យរួមគ្នា ឆ្ពោះទៅមុខទាំងអស់គ្នា និងបំផុសស្មារតីខ្មែរតែមួយ ខ្មែរស្រលាញ់ខ្មែរ ខ្មែរធ្វើបាន រហូតយើងសម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់ដូចថ្ងៃនេះ។ ពួកយើងក៏សូមអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងអតិថិជននៅទូទាំងប្រទេសដែលជឿជាក់លើផលិតផលផល និងចូលរួមគាំទ្រគ្រប់បេសកកម្មរបស់យើង។ វឌ្ឍនៈ ប្រ៊ូវើរី នឹងបន្តឆន្ទៈដ៏មុតមាំទាំងការផលិតនូវផលិតផលដែលមានគុណភាពខ្ពស់ និងការលើកស្ទួយកិត្តិយសកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ។” 
.jpg)
.jpg)
.jpg)
.jpg)































.jpg)

.jpg)



