Home ព័ត៌មានអន្តរជាតិ ពិតអត់? ការស្រាវជ្រាវបង្ហាញថា សត្វគោចង់ឱ្យស្រីៗឱបច្រើនជាងបុរស

ពិតអត់? ការស្រាវជ្រាវបង្ហាញថា សត្វគោចង់ឱ្យស្រីៗឱបច្រើនជាងបុរស

69
0

ការស្រាវជ្រាវថ្មីមួយស្តីពី «Cow Cuddling Cognitive considerations in bovine-assisted therapy» បានចុះផ្សាយក្នុងទស្សនាវដ្តី «Human-Animal Interactions» នៅចុងខែឧសភា ឆ្នាំ២០២៤ បង្ហាញថា ការឱបសត្វគោនឹងជួយឱ្យវាពេញចិត្ត, បាត់ភាពតានតឹង និងមានអារម្មណ៍កាន់តែរីករាយខ្លាំងឡើង ជាពិសេសបំផុត ពេលមានស្រីៗឱប ព្រោះវាមិនចូលចិត្តឱ្យប្រុសៗឱបប៉ុន្មានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq4yXekeOIl_KQNuzBMSxGUi6bMif5CGw3lIOwxeyj6RqiG9NMG7RaRnmgzd_ktqI3uIQxHMhUt072ilUjrIemGNxhOsnwqvET3ZIjHVzevJESj8YmDjdcQZ9XDLUrcDx1wKffRarpXVmIQnk9SnSBMnRT8PZKM30k63-ShUmTL-rGQBjWcGMJZjJ-nck/s1024/LDN-L-COW-HUGS-004-1224.webp

ការស្រាវជ្រាវបញ្ជាក់ថា សត្វគោមិនសប្បាយចិត្តពេលមនុស្សនៅក្បែរ គឺវានឹងបង្ហាញភាពតានតឹង ដូចជា ៖ ស្រែក ។ ប៉ុន្តែបើគោចូលចិត្តនៅក្បែរមនុស្សវិញ ភាពតានតឹងរបស់វានឹងធ្លាក់ចុះ ។ រីឯគោណាមានសេចក្តីសុខ វានឹងដេកនៅស្ងៀម ពេលវាដឹងថាមានសុវត្ថិភាព ខណៈគោខ្លះទៀតបានលិទ្ធមនុស្សនៅក្បែរវា ដើម្បីបង្ហាញពីភាពស្និទ្ធស្នាល ឬចង់មានទំនាក់ទំនងជាមួយមនុស្ស ។

ការស្រាវជ្រាវនេះដឹកនាំដោយលោក Katherine Compitus ជំនួយការសាស្ត្រាចារ្យនៅសាកលវិទ្យាល័យញូវយ៉ក និងលោក Sonya Bierbower សាស្ត្រាចារ្យនៅ United States Military Academy West Point បានសាកល្បងថា តើមនុស្សអាចធ្វើឱ្យសត្វគោមានអារម្មណ៍ធូរស្រាលដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFUHArHlblvqS_AKbJEXm0r5OATxCZKHqRUNrxIjXtLOt6LRDw7U2SaG3Scj_tFttN5rOqXkT7UusRSuu3NLsTLrZd2peEpqBf3gO8o3KhKkmDQ2_8v9SUbrKe5nW29uHj98O0J99OMCAtqO2HuFooX618eZTjFZaB-zFvEZ_xcsoNrCdEt6FxA5XfTks/s800/photo_2024-06-05_11-09-51.jpg

កន្លងមក គេបានសាកល្បងជាមួយសត្វឆ្មា ឬឆ្កែ ប៉ុន្តែលើកនេះ គេបានសាកល្បងជាមួយសត្វដែលមានទម្ងន់លើសឆ្មា ឬឆ្កែ រាប់រយគីឡូក្រាម គឺការសាកល្បងជាមួយគោ២ក្បាល ព្រមទាំងមនុស្ស១១នាក់ ក្នុងនោះមានបុរស៥នាក់ និងស្រី៦នាក់ (មានអាយុចាប់ពី១៣ឆ្នាំ ទៅ៧៩ឆ្នាំ) ។

បន្ទាប់មក មនុស្សម្នាក់ៗនឹងបង្ហាញភាពស្និទ្ធស្នាលជាមួយគោ យ៉ាងហោចណាស់ ៤៥នាទី ហើយគេនឹងសង្កេតមើលថា តើគោនឹងមានអាកប្បកិរិយាបែបណា? រីឯលទ្ធផល គឺដូចការរំពឹងទុក គោទាំង២ក្បាលបានបង្ហាញអាកប្បកិរិយាពេញចិត្តយ៉ាងខ្លាំង ពេលពួកវានៅក្បែរមនុស្សស្រី ។ ពួកវាបានស៊ីចំណី និងលិទ្ធ ឬហិតក្លិនមិត្តថ្មីរបស់វាជាមនុស្សស្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOLPwuOUfXM9AtfP4QrCwUWcvj-Bb0C2YycV3TGo_NJsx5lZNAUQasKMwFbV7CrlnGoF6FOLbO5HKnWdy9DGpud-zb_GX1zj1eZLWDizBw5zLewimIFLor_b-go5giTa3GU24NMsJzrkug7_GrgYLlcDK1j8hKyAzihMDhCNr1er112EkvvfQc6p5k1A0/s640/photo_2024-06-05_11-09-55.jpg

លោក Katherine និយាយថា ៖ «គោបានបង្ហាញអារម្មណ៍ពេញចិត្ត ឬមានទំនាក់ទំនងល្អយ៉ាងខ្លាំងជាមួយមនុស្សស្រី បើធៀបជាមួយមនុស្សប្រុស ។ រីឯមនុស្សស្រីប្រាប់ថា នាងមានអារម្មណ៍ល្អ និងមានភាពស្និទ្ធស្នាលជាមួយគោក្នុងពេលសាកល្បង មានន័យថា ការឱបគោ គឺផ្តល់ផលល្អដល់គោ និងមនុស្ស» ។

ហេតុអ្វីបានជាគោចូលចិត្តមនុស្សស្រីច្រើនជាងមនុស្សប្រុស? ក្រុមអ្នកស្រាវជ្រាវពុំអាចបកស្រាយបានទេ ដោយពួកគេនិយាយថា ពេលខ្លះ ដោយសារមនុស្សស្រីមានមន្តស្នេហ៍ជាមួយគោច្រើនជាងបុរស ឬដោយសារគោអៀនមនុស្សប្រុស ទើបវាពុំហ៊ានបញ្ចេញអាកប្បកិរិយា ។ ទោះយ៉ាងណា ការស្រាវជ្រាវនេះបានសាកល្បងជាមួយគោតែ២ក្បាលប៉ុណ្ណោះ ហើយពួកគេនឹងស្រាវជ្រាវបន្ថែមទៀតដើម្បីធ្វើជាប្រយោជន៍សម្រាប់គោ និងមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV7aNqO9eSxdqeKxR0jCxf5pkhpYG6pruygDcfNSbkCDTS9Ee4w5UlxK9ZlR_ttKsgr2Nm0rOGr4ikUOWdCeqWE2SdxzzwVksMiRzXbxw7Z16b4ud44tyC4FL0mpYDg1Kqkt9vX2PsPcUECoF-ZsvlCXaJVZvmuN0BfOT5MwBjfHhoO9-4y6q1LDS5zvo/s1080/photo_2024-06-05_11-10-00.jpg

លោក Katherine បន្តថា ៖ «នៅពេលបច្ចេកវិទ្យារីកចម្រើនខ្លាំង មនុស្សទាំងអស់បានចំណាយពេលនៅជាមួយធម្មជាតិតិចជាងមុន ទើបធ្វើឱ្យប៉ះពាល់ខ្លាំងដល់ផ្លូវចិត្ត និងរាងកាយ ហើយអ្នកស្រាវជ្រាវខ្លះហៅថា វាជាជំងឺខ្វះខាតធម្មជាតិ ។ យើងដឹងថា ភាពឯកោដាច់ឆ្ងាយពីសង្គមបានសម្លាប់មនុស្ស និងក្លាយជាបញ្ហាប្រឈមយ៉ាងខ្លាំង» ។

សរុបមក ការឱប គឺជាវិធីមួយជួយព្យាបាលផ្លូវចិត្តយ៉ាងមានប្រសិទ្ធភាព ដូចជា ៖ ការឱបមនុស្សជាទីស្រឡាញ់, ការឱបសត្វចិញ្ចឹម ឬឱបតុក្កតា ក៏ទទួលបានផលល្អដូចគ្នាដែរ ។ ហេតុនេះ បើមានអារម្មណ៍នឿយហត់ យើងអាចសាកល្បងឱបមនុស្ស ឬសត្វ និងបណ្តោយឱ្យគ្រប់យ៉ាងកើតឡើងតាមធម្មជាតិ ៕