ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាកម្មវិធីសម្ពោធ វីដេអូចម្រៀងរបស់ ទេព បូព្រឹក្ស និងជី ដេវីត កាលពីកន្លងទៅនេះមានការវែកញែកបន្ទាប់ពី ម៉ៃ សុគន្ធ ចេញមករិះគន់កម្មវិធីគ្មានទឹកសុទ្ធឱ្យអ្នកចូលរួមផឹក។ យ៉ាងណាមិញ ថ្មីៗនេះ ទេព បូព្រឹក្ស និង ជី ដេវីត បានចេញមកនិយាយពីកម្មវិធីរបស់ខ្លួនត្រូវមានការអធ្យាស្រ័យខ្ពស់ព្រោះ «អ្នកធ្វើមិនដូចអ្នកថា»។ តារាចម្រៀងរូបនេះក៏បានលើកឡើងទៀតថារាល់មតិផ្សេងៗមិនធ្វើឱ្យអ្នកទាំងពីរក្នក់ចិត្តអ្វីនោះទេ បើសិនមានចន្លោះខ្វះខាតណាមួយនោះកម្មវិធីក្រោយៗទៀតពួកគេនឹងធ្វើឱ្យកាន់តែល្អជាងនេះថែមទៀត។
តាមរយៈការ Live នៅលើបណ្តាញសង្គម Instagram ទេព បូព្រឹក្ស បាននិយាយប្រាប់អ្នកគាំទ្រថា នៅថ្ងៃចុងក្រោយមុនកម្មវិធីមានអ្នកចង់ទិញសំបុត្រជាច្រើនចូលរួមទៀត ឃើញមានកៅអីចន្លោះៗ ដោយសារតែខ្លាចហប់ នៅពេលថែមភ្លើងនៅលើឆាកវាជះមកហើយកន្លែងហលម៉ាស៊ីនត្រជាក់ខ្លាចទប់ជាមួយមនុស្សអត់ជាប់ខ្លាចក្តៅខ្លាំងទើបកំណត់អ្នកចូលរួម។ ម៉្យាងទៀតច្បាប់របស់យើងមុនចូលសូមឱ្យអ្នកចង់ពិសាទឹកអីគាត់អាចចេញមកក្រៅពិសាបាន របស់ញុំា របស់ទឹកអីមិនអាចយកចូលទៅក្នុងបានទេ ខ្លួនគិតគ្រប់សព្វដាក់មនុស្សច្រើនពេលខ្លាចក្តៅពិបាក ស្លៀកពាក់បែបបុរាណ ហើយមានភ្លើងឆាកបាញ់មកទៀត»។ 
ជីដេវីត បានចេញមកបន្ថែមដែរថា «និយាយឱ្យស្រួលយល់យើងត្រូវការភាពអធ្យាស្រ័យខ្ពស់ ព្រោះអ្នកធ្វើមិនដូចអ្នកថា ទី២ច្បាប់ក្បួនខ្នាតដែលយើងធ្វើមិនមែនចំណង់ចិត្ត ចង់ធ្វើដោយខ្លួនឯងចង់ធ្វើមិចក៏បាននោះទេ ដោយសារតែកម្មវិធីរបស់ខ្លួនមានគណអធិបតី មានជំទាវរដ្ឋមន្រ្តីចូលរួម បែបលក្ខណៈផ្លូវការ។ ជី ដេវីត ថាមួយទៀតក៏ជាកំហុសរបស់ខ្លួនដែរទាក់ទងត្រង់ថាអ្នកទាំងពីរជាក្បាលម៉ាស៊ីន ប៉ុន្តែយើងមិនអាចគ្រប់គ្រង១០០%ទៅលើមនុស្សទាំងអស់គ្នាបាននោះទេ ជាពិសេសយើងមិនបន្ទោសអ្នកស្ម័គ្រចិត្តឬក្រុមការងារដែលធ្វើការជាមួយខ្លួនដែរដោយសារតែជាទំនួលខុសត្រូវខ្លួនឯងខ្វះខាតយើងនឹងកែប្រែ ប៉ុន្តែបើឱ្យបន្ទោសក្មេងៗដែលជួយគាត់ដាក់ទឹកតាមខ្លួនយកឱ្យគ្នាឱ្យអ្នកណាអ្នកណីក្នុងករណីណាមួយមិនអាចបន្ទោសគាត់បានឡើយ គាត់ចំណាយកម្លាំងកាយចិត្ត ទោះបីបានថវិកាតិចតួចក៏ដោយក៏គាត់ជាការរួមចំណែកដើម្បីលើកស្ទួយវប្បធម៌។ ដូច្នេះហើយទើបលោកមិនប្រកែកអ្វីទាំងអស់។
តារាចម្រៀងដ៏ល្បីរូបនេះ លើកឡើងទៀតថា មិនអាចបន្ទោសលើមតិយោបល់ផ្សេងៗដូចគ្នាព្រោះជាធម្មតាមនុស្សយើងមានកម្រិត មិនអាចឱ្យអ្នកចូលរួមពេញចិត្តទាំងអស់បាននោះទេហើយក៏មិនប្រកែកថាយើងមិនខុសដូចគ្នា។ ជី ដេវីត ថាកម្មវិធីជោគជ័យហើយអ្វីដែលយើងខាតមានមនុស្សដែលមិនយល់ពីបញ្ហាហ្នឹងហើយលើកយកបញ្ហាហ្នឹងមកធ្វើជាបញ្ហាធំ ប៉ុន្តែអ្វីដែលយើងចំណេញថ្នាក់ជាតិរបស់យើង ទី១យើងចំណេញវប្បធម៌ ទី២យើងចំណេញមុខមាត់ទាក់ទងនឹងនិងលើកតម្កើនផ្សេងៗដែលយើងចំណាយថវិកាទៅដើម្បីជាគោលដៅរបស់យើងបានសម្រេច។
ករណីលើកក្រោយលោកនឹងកំណត់សញ្ញាជៀសវាងក្នុងករណីដែលមិនអាចបំពេញចិត្តអ្នកណាគេបាននឹងព្យាយាមជៀសពីគាត់ ហើយកម្មវិធីក្រោយៗនឹង ជម្រើសមែនទែននិងធ្វើឱ្យផ្ចិតផ្ចង់ជាងមុន៕










