Home Blog Page 1094

ផ្ទួនៗ! ឧបទ្ទវ.ហេតុឆេះ.រោងចក្រក្រដាសនៅថៃខាតបង់ប្រាក់ខ្ទង់៥លានដុល្លារ ខណៈវៀតណាម ផ្ទុះរោងចក្រឈើ មានទាំងអ្នកស្លា.ប់និងរបួស

0

អាកាសធាតុក្តៅកំពុងឡើងកម្តៅខ្លាំងនៅទូទាំងទ្វីប ស្របពេលដែលឧ.បទ្ទវ.ហេតុអគ្គី.ភ័យឆាបឆេះចេះតែបន្តកើតមានឥតល្ហែរ មិនថាយាន្តជំនិះ លំនៅដ្ឋាន និងសូម្បីតែរោងចក្រធំៗ បើប្រហែសតែបន្តិច នឹងសល់ត្រឹមតែផេះមិនខាន។ កាលពីថ្ងៃទី១ ខែឧសភានេះ ត្រូវនឹងដើមខែថ្មី ទាំងថៃ ទាំងវៀតណាម ជាអកុសលបានជួបនៅហេតុការណ៍ឆាបឆេះនេះដូចគ្នា ហើយនៅតែមិនទាន់រកឃើញមូលហេតុឲ្យបានពិតប្រាកដនៅឡើយនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh54SNB98Kw33Mh35A6WSgJ8-UgLo5RSTsgevcaf_s56vsqvKI9hTV01HjBAdMX0ZiUJYm61aEBmHRl1YU4HpYeJEAYXtrKLU4ReyH1qKoSoROCpA63gLSKUOGeoIL8sjw3LWEeXHxsj9STl7Wi0zd9dlzGMWHMnOCjeCG4d8ZvhfOsK-xctzGk0-j3QkM/s1123/2672920.png

យោងតាមប្រភពសារព័ត៌មាន Thai PBS បានឲ្យដឹងថាមានករណីអគ្គីភ័យឆាបឆេះរោងចក្រកែច្នៃក្រដាសអេតចាយមួយន្លែងនៅខេត្តសាមុតសាខុនប្រទេសថៃ ដែលឧបទ្ទវហេតុនេះបានកើតឡើងនៅល្ងាចថ្ងៃទី៣០ ខែមេសា និងបន្តឆេះរយៈពេល៣ថ្ងៃ រហូតមកដល់ថ្ងៃទី២ ខែឧសភា បើតាមសេចក្តីរាយការណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiQW-hsWRApkW3o77q1O_3TBYRDP7sUQH0XY3xHAfXAbChwe86sAreN81XHEOGfTGH_SwGPJkHh9imqLHygXqGA1Ksyze8e9o8bLC-gepbKpUjPONLr9HIO-Z4k4twYk2k35Ys_eRQJwkvwd-rwKMGDTIqoT-i2k7dHokYLgjIiUcPFf6Umt2r5EEZlQs/s700/c1_2780057_700.jpg

អគ្គីភ័យបាននឹងកំពុងឆាបឆេះរោងចក្រកែច្នៃក្រដាសអេតចាយដ៏ធំមួយរបស់ថៃ ស្ថិតនៅលើផ្ទៃដី ១,៧៦ ហិកតា បើតាមការប៉ាន់ស្មានតម្លៃដែលខូចខាតកាលពីម្សិលមិញនេះបានឲ្យដឹងថា ខាតបង់អស់ប្រាក់ប្រមាណនឹង ១៨០ លានបាត (៤លាន៩សែនដុលា្លរ)។ ខណៈភ្នាក់ងារពន្លត់អគ្គីភ័យបានជួយគ្នាយ៉ាងសស្រាក់សស្រាន ដើម្បីពន្លត់ភ្លើងដែលឆាបឆេះឲ្យបានឆាប់រហ័សបំផុតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0-KTQVaUrBeaq2iGZ8FWAFOtP4o1ELFp2mm1pIaR58rXqylMoobdgH8zgND28eG4s0WcK_GawIjDVEdrFpcMFnlfVreGvYiMl9ZLx98JA-qKO2cWjTYOaoGRk8TM6fPmEj-Utw6QNHI0BCYi3lGHoNN4Z_YWhv68JSfiM9RjhZa_uvTxLOolf41pVoQA/s640/photo_2024-05-02_10-31-36.jpg

រីឯកាលពីថ្ងៃទី១ ខែឧសភានេះដូចគ្នា សារព័ត៌មានវៀតណាមបានចុះផ្សាយថា ករណីផ្ទុះរោងចក្រឈើមួយកន្លែង នៅភាគខាងត្បូងប្រទេសវៀតណាម បានសម្លាប់មនុស្ស ៦ នាក់ និង ៧ នាក់ទៀតរងរបួស។ ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ៨ ព្រឹកនៅឯក្រុមហ៊ុនផលិតឈើ Binh Minh ក្នុងខេត្ត Dong Nai ដោយប្រព័ន្ធផ្សព្វផ្សាយវៀតណាមបានរាយការណ៍ថាវាបណ្តាលមកពីឡចំហាយដំណើរការខុសប្រក្រតី។ ទោះជាយ៉ាងណា សមត្ថកិច្ចគឺកំពុងតែបន្តការស៊ើបអង្កេតបន្ថែមលើករណីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilnWPeTeo2PpAFz3CpcFese-BqotsUW1VBTf6ofpyvYjzI6Bdd9MQSUfBVTbgNdFaaSl-WAsQSo2GijNT7RGPKmR4qXb9vn38TnDjylGi_ikS2D8BIHOe3l7l8_KTHfLnqwwGdd6kKiJgb6q2hmL9F5_kiuE6k6j3rzfmJ5AqIYa-kXucCImd4QoGZbGk/s1280/photo_2024-05-02_10-31-38.jpg

យោងតាមសាក្សីម្នាក់ដែលដកស្រង់ដោយគេហទំព័រព័ត៌មាន VNExpress បាននិយាយថា “មកដល់កន្លែងនោះ ខ្ញុំបានឃើញទិដ្ឋភាពដ៏រន្ធត់មួយ៖ កំទេចកំទីបានរាយប៉ាយនៅគ្រប់ទីកន្លែង ហើយសាកសពជាច្រើនដេកនៅក្នុងទីធ្លា” ។ រូបថតប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៃទីតាំង ដែលបុគ្គលិកប្រហែល ៣០ នាក់កំពុងធ្វើការនៅពេលនោះ បានបង្ហាញថាផ្នែកមួយនៃអគារបានដួលរលំ ដោយមានដំបូលដែកជ្រុងបានធ្លាក់មកដី។

តាមរយៈឧបទ្ទវហេតុនេះ អភិបាលខេត្តវៀតណាមបានចូលរួមរំលែកទុក្ខ និងឧបត្ថម្ភថវិកាដល់គ្រួសារជនរងគ្រោះ (២០លានដុង ឬ ៧៨៩ដុល្លារ សម្រាប់អ្នកមរណភាពក្នុងម្នាក់ និង១០លានដុង ឬ៣៩៥ដុល្លារ សម្រាប់អ្នករបួសក្នុងម្នាក់)៕

ឥណ្ឌូណេស៊ីជម្លៀសពលរដ្ឋគេចពីភ្នំភ្លើង និងបិទអាកាសយានដ្ឋាន៧កន្លែង

0

ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ភ្នំភ្លើងនៅប្រទេសឥណ្ឌូណេស៊ីបានផ្ទុះឡើងជាប់ៗគ្នាចំនួន៣លើក ជាហេតុធ្វើឱ្យអាជ្ញាធរជម្លៀសពលរដ្ឋចំនួន១២.០០០នាក់ចេញពីតំបន់ភ្នំភ្លើង និងប្រកាសបិទអាកាសយានដ្ឋាននៅក្បែរនោះចំនួន៧កន្លែង ។ ការផ្ទុះភ្នំភ្លើងជាញឹកញាប់បណ្តាលឱ្យមានផ្សែងភ្លើងហោះទៅដល់ប្រទេសម៉ាឡេស៊ីផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXM1hChtLROIcCS917lqed_3hiJhgHmzJl37wj59gO0a620RXIxbFbYW8afSVZ6u0gYiYxnlq76FKDtZT9fl1eSTDDpz8ZMIc0lKXF7-IEFzuE_gSgjO-eaE5Ulfi-DM1ytzid97NTPKAXKCl8Nrm40IoIc5ZwkN8tIGnTvGlDK6344C-GzM4WYHRJwP8/s1240/2671075.jpg

សារព័ត៌មាន AFP រាយការណ៍ថា ភ្នំភ្លើង Ruang នៅឥណ្ឌូណេស៊ីបានផ្ទុះចំនួន៣លើក ដែលបណ្តាលឱ្យផ្សែងភ្លើងហោះឡើងទៅលើរហូតដល់ជាង៥គីឡូម៉ែត្រ ហើយអាជ្ញាធរបានប្រកាសឱ្យពលរដ្ឋនៅក្បែរតំបន់នេះ ចំនួន១២.០០០នាក់ ប្រញាប់ជម្លៀសចេញជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8A_Yb204O8XqFi3JL8jZLGLXz-xSOhqzDkASCQpWFX70aiBHVSiKbhsqjzFiQfJjl1hjvYwBxeRFiTrCLqHU_GaBJav2dKuWZoZlrWitOaj9t68JimtMyMzn3f2wQ5Tl2sZ6tQZHxwdfvjYDNc6QKAROoFHe-O1y6f7egGU2tQilOnr7sGJkAsM_RkWs/s1280/photo_2024-05-02_10-13-31%20(2).jpg

ភ្នាក់ងារជួយសង្គ្រោះបានជួយពលរដ្ឋរាប់ពាន់នាក់នៅកោះក្បែរនោះ ដូចជា ៖ កោះ Tagulandang ស្ថិតនៅភាគខាងជើង រហូតដល់កោះ Siau ដោយសារកាកសំណល់ឆេះរបស់ភ្នំភ្លើងធ្លាក់ចូលក្នុងទឹកសមុទ្រ ហើយអាជ្ញាធរបារម្ភខ្លាចកើតរលកយក្សស៊ូណាមិ ។

នាយកដ្ឋានឧតុនិយមឥណ្ឌូណេស៊ីឱ្យដឹងថា ផ្សែងភ្លើង និងកំទេចកំទីភ្នំភ្លើងបានហោះឆ្ងាយទៅដល់ភាគខាងកើតប្រទេសម៉ាឡេស៊ី នៅកោះ Borneo ដែលមានផ្ទៃដីខ្លះជារបស់ឥណ្ឌូណេស៊ី និងព្រុយណេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbW87I8dwtLZ0iU9Sg_RxIvuUAEoW_Eyf6CeEJIQqq1PGQy5AB7Cc1rkrmRjbldZ2rW5qcwRRD7B7Vh9J6T4xdcTyXMmaJYR_uJz6r3M3UEdD3UhzB1JYR_VK8T_KnzSVHxtg93Uj7VnEIJhn0jQMb4sESIuHGJHYCKEYn5PnnlAilYRT4uabP-UqzGvw/s1280/photo_2024-05-02_10-13-31.jpg

តាមការប្រកាសរបស់ AirNav Indonesia ភ្នាក់ងារគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសឥណ្ឌូណេស៊ីបញ្ជាក់ថា ផ្សែងភ្លើង និងកំទេចកំទីដែលហោះសាយភាយពេញអាកាសនេះ បានធ្វើឱ្យឥណ្ឌូណេស៊ីប្រកាសបិទអាកាសយានដ្ឋាន៧កន្លែងនៅក្បែរគ្នា រួមទាំងអាកាសយានដ្ឋានធំបំផុតនៅទីក្រុង Manado និងទីក្រុង Gorontalo ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv7RGCwY5bJtpuWq0OTVNOh4S0fPzSjWyH0v1pUOCc5s8rM0chMTmkHtycHjI74cyrH5SjjZfIbFajXgo4KgMSo19s2uPMcMfJPdE10V_IV-b_TExCfelY4Rc-fhooVKibC-J3Q5GqnDwcEqY7Ye7LkkX-pD3FXGy1MMLb-HZQieB-8kPlM2NgeBI_T0s/s1280/photo_2024-05-02_10-13-32.jpg

Julius Ramopoli ជាប្រធានឃ្លាំមើលភ្នំភ្លើង Ruang និយាយថា ភ្នំភ្លើងនៅតែបញ្ចេញផ្សែងភ្លើងយ៉ាងច្រើន កាលពីថ្ងៃទី១ ខែឧសភា ហើយផ្សែងភ្លើងទាំងនេះបានហោះឡើងលើចាប់ពី៥០០ម៉ែត្រ ទៅ៦០០ម៉ែត្រ ។

ប្រធានឃ្លាំមើលភ្នំភ្លើង Ruang បញ្ជាក់ថា ការប្រកាសអាសន្ននៅតែស្ថិតក្នុងកម្រិតខ្ពស់ គឺកម្រិតទី៤ ហើយសូមពលរដ្ឋនៅឱ្យឆ្ងាយពីតំបន់កើតហេតុ យ៉ាងហោចណាស់៧គីឡូម៉ែត្រ ។ កន្លងមក ឥណ្ឌូណេស៊ីតែងតែជួបបញ្ហាគ្រោះរញ្ជួយដី និងភ្នំភ្លើងផ្ទុះជាច្រើនលើក ដោយសារប្រទេសនេះស្ថិតនៅលើខ្សែបន្ទាត់ភ្នំភ្លើង ៕

ក្រសួងចេញមុខ បញ្ជាក់មូលហេតុនៃឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣

0

កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ មានឧបទ្ទវហេតុផ្ទុះគ្រាប់នៅទីបញ្ជាការយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ ដែលបង្កឱ្យយោធិនចំនួន២០នាក់ បានពលីជីវិត និងយោធិនមួយ ចំនួនទៀតរងរបួស ហើយក៏ត្រូវបានក្រុមប្រឆាំងជ្រុលនិយមមួយចំនួន បានធ្វើការផ្សព្វផ្សាយព័ត៌មានបំផ្លើសការពិត តាមបណ្តាញសង្គមនានា ធ្វើឱ្យសាធារណជនទាំងក្នុង និងក្រៅប្រទេសមានការភ័ន្តច្រឡំអំពីឧបទ្ទវហេតុនេះ។

ដូច្នេះ ពាក់ព័ន្ធនឹងបញ្ហាខាងលើ ក្រសួងការពារជាតិបានចេញមុខមកបញ្ជាក់ច្បាស់ថា៖” ករណីឧបទ្ទវហេតុផ្ទុះគ្រាប់កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅទីបញ្ជាការយោធ ភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ គឺជាបញ្ហាបច្ចេកទេសដោយសារប្រភេទអាវុធជាតិផ្ទុះចាស់ៗ ខូចគុណភាព រួមជាមួយ អាកាសធាតុឡើងកម្ដៅ មិនមែនជាបញ្ជាកងទ័ពបះបោរ អំពើភេរវកម្ម ឬចេតនារបស់បុគ្គលណាមួយដូចបានបំផ្លើស ឡើយ”។

ក្រសួងការពារជាតិ សូមស្នើដល់សាធារណជន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បញ្ឈប់ការផ្សាយ ព័ត៌មានមិនពិត ដោយធ្វើការសន្និដ្ឋាន ឬយល់ឃើញណាមួយដោយបុគ្គលផ្ទាល់ខ្លួន មិនមានមូលដ្ឋានច្បាស់លាស់ ឬ មានចេតនាបង្កចលាចលញុះញង់ បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ចសង្គម ដែលឈានទៅដល់ ការទទួលខុសត្រូវចំពោះមុខច្បាប់៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilbt96yyklR585fZYg6Iys0-0mR6VLDoAGGSvH4rLisO_BUrHZrhZsSzmLceFivcg8Xcx9OCR_IHxH7AXsS9WmhvKrsiECwjUuGqvlKaOXqZWdxALSjWEk7AAP8UeM4zMAM93rrnvvSkZmTrqf145nqXydG-BCzjyi-PAm_q75XDF6Sl6esG158N59JjY/s960/image-78.png

 

Jennie រងការចោ.ទប្រកាន់ពីការលួចបន្លំលើម៉ាកយីហោវ៉ែនតាដែលសហការជាមួយ Gentle Monster

0

ennie សមាជិករបស់ BLACKPINK បានសហការជាមួយ Gentle Monster ថ្មីៗនេះបានចេញ Collection វ៉ែនតាថ្មីមួយដែលមានឈ្មោះថា JENTLE SALON ។ ការប្រមូលផ្ដុំនេះមានលក្ខណៈពិសេសជាមួយតុក្កតាដ៏គួរឱ្យស្រលាញ់ capybara mascot ដែលជាសត្វដែលនាងស្រលាញ់ជាងគេរួមជាមួយរូបខ្យូតៗផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ Collection ថ្មីនេះត្រូវបានរងការចោទប្រកាន់ពីការលួចចម្លងពី ម៉ាកគ្រឿងអលង្ការ YVMIN ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Korea boo។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcYyFF0oqjqd2G8hjc-897lM_cYC-kAtHC105n4nBvSxULpLCeFhsQtlzSLd8uaLIKq9dSeBYnFx0zvFW92kWtwW46HoaimXQZ0Ubn3Gb5tAX_BAXdtNws9bGqVOFqn-2UfToNjOPqTqXwMkh2E2J1BKh9aa320QjIV26cUO7tZwkRgZrnFXYe9jppnBc/s1350/image_2024-05-01_16-17-20.png

តាមពាក្យចចាមអារ៉ាម YVMIN បានចែករំលែកការបង្ហោះនិងStory នៅលើគណនី Instagram របស់ពួកគេដែលបង្ហាញពីភាពស្រដៀងគ្នារវាងម៉ាករបស់ពួកគេនិង Jennie ក៏ដូចជាការប្រៀបធៀបផ្នែកម្ខាងៗដែលបង្កើតឡើងដោយម៉ាកទាំងពីរ។ ទោះបីជាការចោទប្រកាន់ពីការលួចចម្លងពីម៉ាកយីហោមានភាពធ្ងន់ធ្ងរក៏ដោយ មានព័ស្តុតាងដែលថាវាអាចត្រូវបានប្រឌិតដោយអ្នកប្រើប្រាស់ Instagram ផ្សេងគ្នាក្នុងការប៉ុនប៉ងធ្វើឱ្យវាហាក់ដូចជា YVMIN កំពុងធ្វើការចោទប្រកាន់នៅពេលដែលការពិតពួកគេមិនមែននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmpt1C92-Hkq4hpHC-jly2H8mLSnwbfxgXsw0Ms4wRAlPbWsvbEUZtnOIL4UTMS93LDfv_P4Aposl-7tJ5zSDWv0m4XF8lL6Lhe9jNbLuWshBbV_ZzcRn_OmTHpA8BMzAV7NsCK-sJlLecBxlaZ5j9NIJZ5bfCvpb4siBcmY9zEBt2UPmQeTAC-9R6KrE/s1440/image_2024-05-01_16-17-21.png

ការបង្ហោះខាងលើមិនអាចត្រូវបានរកឃើញនៅលើបណ្តាញសង្គម Instagram YVMIN ទៀតទេ ប៉ុន្តែពួកគេអាចរកឃើញនៅក្នុងStory របស់អ្នកប្រើប្រាស់ម្នាក់។ អ្នកនិយមលេងអ៊ីនធឺណិតខ្លះគិតថាអ្នកបង្ហោះនេះបានកែសម្រួលការបង្ហោះផ្ទាល់ខ្លួនដើម្បីធ្វើឱ្យវាមើលទៅដូច YVMIN ជាអ្នកដែលដើមឡើយចោទថា Gentle Monster ថាលួចចម្លង។ ព័ស្តុតាងបន្ថែមទៀតដើម្បីគាំទ្រការលើកឡើងនេះនោះគឺ YVMIN បានចុច follows Jennie និង Gentle Monster ផងដែរ។ អ្នកប្រើប្រាស់បណ្តាញសង្គមបានចែករំលែកការបង្ហោះមួយផ្សេងទៀតនៅលើ Story Instagram របស់ពួកគេដោយអះអាងថាម៉ាកគ្រឿងអលង្ការគឺជាអ្នកដំបូងដែលធ្វើការចោទប្រកាន់ ប៉ុន្តែអ្នកនិយមលេងអ៊ីនធឺណិតហាក់ដូចជាមិនជឿ។ យ៉ាងណាចំពោះការចោទប្រកាន់ថាលួចចម្លងម៉ាកយីហោគ្នានេះ ទាំង YVMIN និង Jennie មិនទាន់និយាយអំពីបញ្ហានេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCYkALCIkZbArkiQ80_vHsfQpKNOWP2DE-aL1xeRxtkLUJGqHOsPmWXMoHAX1OPCHOFQ2t1jRlxfq40KOCCWZeXkURZhI9yBikV3GCavoK6PiNk2WfFvDIheBOsjmseJwg9547qxEGQdOV5mj79cN97ZzKnOF4gPrN83gmgySfKiXvcMiHJ2P7sddcbLc/s900/image_2024-05-01_16-17-23%20(2).png

គួរបញ្ជាក់ថា ក្រោយពី Jennie បានសហការជាមួយ Gentle Monster ចេញ Collection វ៉ែនតាថ្មីឃើញថាសន្ទុះការគាំទ្រយ៉ាងខ្លាំងមានអ្នកគាំទ្របានតម្រង់ជួរគ្នាទៅទិញវ៉ែនតាថ្មីនេះព្រោងព្រាត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUqfrxyjaHXQp5DEIt6hYTMdt0iTMY2uPipKHOItJPkQ-uwku_QksLVM0PvNRKIfqahL82kqQ_eTmbu5syKIBg3Cjb0-VAaih5mivm0PTEk35HVbrsmVtjO44WopdjzW0ddmPiPGLFTnWrz4Po76yILXqI0Hkecg0df0J8HNWC0BcnFct28MsM_cfs9kQ/s854/image_2024-05-01_16-17-23%20(5).png

សហភាពអឺរ៉ុបនឹងដំឡើងពន្ធរហូតដល់ ៥៥% លើរថយន្តអគ្គិសនីរបស់ចិន

0

បរទេស៖ យោងតាមការវិភាគថ្មីមួយដោយ Rhodium Group បានឱ្យដឹងថា សហភាពអឺរ៉ុបនឹងដំឡើងពន្ធរហូតដល់ ៥៥% លើរថយន្តអគ្គិសនីរបស់ចិន ដើម្បីទប់ស្កាត់ការនាំចូលរបស់ពួកគេ ដោយសារ BYD បានផ្តួលក្រុមហ៊ុនជាច្រើននៅអឺរ៉ុបធ្វើឱ្យមានការខាតបង់ច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMkI6wEw_ThHlMctFh9Uyr-v2AxLEVTZe2MEinTkF4tSJTZaMRi5XRMMmKZtcg3fXa6F_IXGJvp-HKY53E22iL38JsaqSjNgQ8RJIAFkXayv03GSQaSgiyeSjf-aEl6MOUthQDzb55Lqt6CuRVpIS8xyM6tYqFAzyTcI9j3k46U8DV_OVvhzLfedYfyDM/s1200/photo_2024-05-02_09-46-55.jpg
យោងតាម CNBC ដែលបានចេញផ្សាយកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ថាដំបូងឡើយសហភាពអឺរ៉ុបគ្រោងនឹងដំឡើងពន្ធត្រឹមតែ ១៥% ទៅ ៣០% ប៉ុណ្ណោះលើរថយន្ត EV របស់ចិន ប៉ុន្តែក្រុមហ៊ុន Rhodium Group បាននិយាយថា អត្រាពន្ធនេះមិនគ្រប់គ្រាន់ដើម្បីគ្រប់គ្រងការប្រកួតប្រជែងពីប្រទេសចិននោះទេ។ របាយការណ៍បានបន្តថា៖ «បើទោះជាពន្ធត្រូវបានអនុវត្តនៅក្នុងខែនេះក៏ដោយ ក៏អ្នកផលិតចិនមួយចំនួននៅតែអាចនាំចេញរថយន្តទៅអឺរ៉ុបបានយ៉ាងស្រួលដោយសារគុណប្រយោជន៍តម្លៃដ៏សំខាន់របស់ពួកគេ ធ្វើឱ្យពួកគេរកប្រាក់ចំណេញបានកាន់តែច្រើន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiqHmEN8hc8xFKpyl-Yi5CCGzyNyqknFMyc8yY1aEsr0tB2xJ7eqsdzYjP9X6yiPNAG3fHBkkSZ3DP5gU7FckfaYxW858HFRbpSJDk0CcqMaLYKZzncn6gF1k17HrDsvvcAYNIrTi6x6Gfs9ecxtoFVyDYIGe2ru7ypNn73C4xCLo_kUzuA_J0_bAcsxE/s929/photo_2024-05-02_09-47-07.jpg

គួររំលឹកដែរថា កាលពីកន្លងទៅក្រុមហ៊ុនចិន BYD បានវ៉ាដាច់ Tesla ដើម្បីក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក ហើយអាចលក់រថយន្តក្នុងអត្រាខ្ពស់ជាងនៅក្នុងតំបន់អឺរ៉ុប ទោះបីជាពួកគេត្រូវបង់ពន្ធ ១០% ក៏ដោយ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនកំពុងចូលរួមក្នុងសង្គ្រាមតម្លៃដ៏ខ្លាំងក្លានៅទីផ្សារអឺរ៉ុប។ យោងតាមក្រុមហ៊ុន Rhodium Group ម៉ូដែល Seal U របស់ BYD ដែលលក់ក្នុងតម្លៃ ២០,៥០០ ដុល្លារនៅក្នុងប្រទេសចិន និង ៤២,០០០ ដុល្លារនៅសហភាពអឺរ៉ុប ត្រូវបានគេប៉ាន់ប្រមាណថានឹងនាំមកនូវប្រាក់ចំណេញចំនួន ១,៣០០ ដុល្លារក្នុងមួយផលិតផលនៅក្នុងទីផ្សារក្នុងស្រុក បើធៀបនឹង ១៤,៣០០ ដុល្លារនៅអឺរ៉ុប។ សូម្បីតែបន្ទាប់ពីដាក់ពន្ធ ៣០% ក្រុមហ៊ុនដូចជា BYD នឹងនៅតែទទួលបានប្រាក់ចំណេញខ្ពស់ជាងនៅក្នុងទីផ្សារសហភាពអឺរ៉ុប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfgxbB-NoL-Zr32MKwxvpdUe3un1g25Rk-UpRR7gXSasqFqKH_2_rusJE48NdEAr5QgJTgjtd2I3AvCRzVzpm3nIlRdWYzytA4feFxLEKFwi_WgKIr5zvaH-GpGnOXeT7RFYuCX21nPCA9sYyHff2V-WMz_rK2BO0-1gm1Aa1exBS5zOakh4ySGDpDrd8/s1280/photo_2024-05-02_09-47-45.jpg

ដូច្នេះបើយោងតាមក្រុមហ៊ុន Rhodium Group ការអនុវត្តអត្រាពន្ធខ្ពស់ប្រហែល ៤៥% ឬ ៥៥% គឺអាចប្រកួតប្រជែងនឹងទីផ្សារចិនបានយ៉ាងងាយ ដោយសារអត្រាពន្ធខ្ពស់ក្រុមហ៊ុនចិននឹងកាត់បន្ថយការនាំចូលផលិតផលរបស់ខ្លួនទៅអឺរ៉ុប ធ្វើឱ្យទីផ្សារអឺរ៉ុបអាចដំណើរការល្អឡើងវិញ។ ហេតុនេះហើយ ប្រសិនបើអឺរ៉ុបដំឡើងពន្ធ ៥៥% ពិតមែនរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនចិនត្រូវបានគេរំពឹងថានឹងមានចំនួនត្រឹមតែ ១១% នៃចំណែកទីផ្សារសហភាពអឺរ៉ុបក្នុងឆ្នាំ ២០២៤ ប៉ុណ្ណោះ នេះបើយោងតាមការវិភាគរបស់សហព័ន្ធដឹកជញ្ជូន និងបរិស្ថានអឺរ៉ុប។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWkE4OTXYMO9N_m29DiSqTSs5t5lCXSze5Hno_3vKKpADQCZkBJ0GuIUIdxzWS5r6pN5ir4YTAKONTGSFj-r_NMLqqmCQtvwiIJn5Ku0PPOSHh-sHa7jGO-WrgwbVBvXImC6e3LfrjGcSJhgJq4YpHCGwEjgym7rVa9m2-G4ExHhGhn9Y6C6ZUJMH5o2w/s1280/photo_2024-05-02_09-48-10.jpg

ទោះជាយ៉ាងណា ដើម្បីទប់ទល់នឹងហានិភ័យគោលនយោបាយអឺរ៉ុប ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីបច្ចុប្បន្នកំពុងខិតខំប្រឹងប្រែងដើម្បីផ្លាស់ទីផលិតកម្មទៅអឺរ៉ុប ដោយ BYD គ្រោងនឹងសាងសង់រោងចក្រនៅប្រទេសហុងគ្រី។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Rhodium Group បានបន្ថែមថា សហភាពអឺរ៉ុបអាចប្រើប្រាស់មធ្យោបាយផ្សេងៗដើម្បីការពារឧស្សាហកម្មរថយន្តអគ្គិសនីរបស់អឺរ៉ុប ដូចជាការដាក់កម្រិតលើការនាំចូលពីប្រទេសចិនសម្រាប់ហេតុផលសន្តិសុខជាតិ ឬការបង្កើនប្រាក់ឧបត្ថម្ភសម្រាប់អ្នកប្រើប្រាស់ក្នុងការជ្រើសរើសរថយន្តដែលផលិតនៅក្នុងសហភាពអឺរ៉ុប៕

ដើមខែថ្មី! បាក់ផ្លូវហាយវេនៅប្រទេសចិន មនុស្ស២៤នាក់បានបាត់.បង់.ជីវិត

0

នៅថ្ងៃទី១ ខែឧសភានេះ ផ្លូវហាយវេមួយស្ថិតនៅភាគខាងត្បូងប្រទេសចិនបានបាក់ស្រុត និងបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៤ នាក់បានបាត់បង់ជី.វិត បន្ទាប់ពីតំបន់នេះបានជួបប្រទះភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVIqxpK2AKyRDqZgtAs9cRr27mtH1D92GL3KH-cwun18lIFDx8Vd4d7lKTAr99Xnudac-prMZK_4Lf_F94emNjBrAfpfbryTBglPoroGpQD2PK9vcXeAqOME5omPP4duYB2HQDvDPJpa-J4Syvra9-wqZ_vjtZJ5OywFFQGeLyJZh_NwTYJe5WSrPjXj8/s678/Untitled-design-2024-05-01T100407.505-1-678x381.jpg

យោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរក្នុងទីក្រុង Meizhou ក្នុងខេត្ត Guangdong ប្រទេសចិន បានឲ្យដឹងថា រថយន្តប្រមាណ ១៨ គ្រឿងបានធ្លាក់ចុះក្រោម បន្ទាប់ពីផ្លូវហាយវេមួយនេះបានបាក់។ សាក្សីនៅកន្លែងកើតហេតុក៏បានផ្តល់នូវកិច្ចសម្ភាសន៍ប្រាប់សារព័ត៌មានក្នុងស្រុកថា ពួកគេបានឮសំឡេងយ៉ាងខ្លាំង ខណៈក្រឡេកទៅបានប្រទះឃើញរថយន្តជាច្រើនគ្រឿងបានធ្លាក់ចុះទៅក្រោមបាត់ទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjef36p6KJNGp90GJ_1KprJhPZmIE7d2V8HeoBj98ke7PuV4QCnNwUhKQh6M7XgWdIl7ZM4T_X6sPrLXcJW32a3qB7W5nz7E5OjjJj4uezQGsXHfJvPYlOds4un3H_CMp_KLVeVJm2mOISDZK4Rb_78mNn7hOgwIlzbzVRZUVmCMrPGc7PzGmDIBNU-V_w/s1021/2024050125811639510b4d44af792f2be62fc10b_db079d2716204c7b959123d426191206.jpg

វីដេអូ និងរូបថតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញពីផ្សែង និងអណ្តាតភ្លើងនៅកន្លែងកើតហេតុ និងមើលឃើញពីជម្រាលនៃផ្លូវហាយវេនេះបាក់បានយ៉ាងច្បាស់។ ជាមួយគ្នានេះ ក្រុមអ្នកជួយសង្គ្រោះបាននាំមនុស្សប្រមាណ ៣០ នាក់ទៅកាន់មន្ទីរពេទ្យ ខណៈមនុស្ស២៤នាក់ត្រូវបានគេសម្មត់ថាបានបាត់បង់ជីវិតទៅហើយផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT9vN-pWFDoEw44-QDJp2zxs8Wl8CRdT4MoMozPBkJaZ8onNhY2CC4LWlMbtM8CzepOaVJWfQuqHcyhX3u3tRa8SudBg8MPLgBwOrQs6_IVpMOu33j08gMDLwUFZlyn42a5TQe-_GT4Kyq_p-UAW-mdRJkOZbDzsw39F0Wf2ORPzowvvBt1F8zVq2hyphenhyphen_o/s1023/3951333d0f2f4bc28776c3c0463694a9.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipR9_r4SIFzl-J3v5p7kaeQ9aHmd1bht9g_qDcNb-Ks_dOhXzdS2mEm7_ujW5p31qQoNR30hd7vV5STfNzN-apcAG9TYfGd4rP2t-nx5nPmnHNfOj_jy1pHkpoWPMhXX9pp_QPQ-SbN9mm5gVhC36CdiygFzQXBi9SP2lG3lCgTKaAbamrsOVp5q5bFqs/s700/1184496_8842337_XINHA_akhbar.jpg

ពេជ្រ វត្តីសារ៉ាវឌ្ឍី បេ្តជ្ញាយ៉ាងមោះមុតក្រោយទទួលបានតំណែងធំមួយក្នុងកម្មវិធី Miss Grand Cambodia2024

0

ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវបានស្ថាប័ន Miss Grand Cambodia ប្រកាសជាផ្លូវការថានាងគឺជាអនុប្រធានប្រតិបត្តិកម្មវិធីនេះ។ ជាមួយឱកាសថ្មីប្រចាំឆ្នាំ២០២៤ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានសន្យាថានឹងបំពេញតួនាទីរបស់ខ្លួនឱ្យបានល្អបំផុតធ្វើឱ្យវិស័យបវរកញ្ញាកម្ពុជាកាន់តែរីកចម្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifOEZuGcFVNsQ2zPxkNUp3NpeO6xx4x2KgBdi7OBRrObfhR3QY983yfHGsFT84sNmTvRpo9HaQE5QMNr6IzecCqWXoKyptGdP77zPwQCyEoDObRuW-8m6Axp5kCoagf_0OAw81YdHgMchc5O244QP8uaZ4muzF7uAyjuT06LbQRQq141QIFdUWPTXOsBQ/s2048/417545065_429802829630483_4496516617226418560_n.jpg

នៅថ្ងៃទី១ ឧសភា ស្ថាប័ន Miss Grand Cambodia បានប្រកាសថា «សេចក្តីប្រកាសជាផ្លូវការកញ្ញា « ពេជ្រ វត្តីសារ៉ាវុឌ្ឍី » គឺជា Executive Vice President នៃកម្មពិធី Miss Grand Cambodia។ ការប្រកាសនេះដែរអ្នកគាំទ្របវរកញ្ញាល្បីឈ្មោះរូបនេះបានចូលរួមអបអរសាទរយ៉ាងច្រើនទៅកាន់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKp5LaP88zUN_B5XMFgKfU0dPpkxbY42_IbXp59tSpu0Bq6_osovwJLChZLehVqrZskE6HpYuiLwwxVrb1dpuYcE8zZp2nfCKOBykqRKcAYaz-ukBqinnX4_lIdei98_TxQFgml2xetAf8TCcbcoS7sJel0lGIrFHdAjvUvXX1JvdEIgLc3eC7t0sLaUY/s2048/420188393_424428043501295_1590838880211945705_n.jpg

ងាកទៅកាន់សាមីខ្លួនផ្ទាល់វិញបានបង្ហាញអារម្មណ៍របស់ខ្លួនចំពោះតំណែងនេះដែរថា «
សូមអរគុណដល់បងស្រី Sokunthea Imm បងប្រុស Rayuth Kong បងស្រី Sara Pich ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់នៃស្ថាប័ន Miss Grand Cambodia ដែលបានតែងតាំងនាងខ្ញុំ «ពេជ្រ វត្តីសារ៉ាវឌ្ឍី» ក្នុងតំណែងជា Executive Vice President នាងខ្ញុំសូមសន្យាថានឹងបំពេញតួនាទីមួយនេះឲ្យបានល្អបំផុតក្នុងដំណើរឆ្ពោះកាន់វឌ្ឍនភាពនៃវិស័យបវរកញ្ញាកម្ពុជាសូមអរគុណដល់បណ្តាអ្នកគាំទ្រទាំងអស់ដែលតែងតែគាំទ្រនិងស្រឡាញ់ចំពោះនាងខ្ញុំកន្លងមក។ អ្នកទាំងអស់គ្នាជាភាពជោគជ័យរបស់នាងខ្ញុំ មានអ្នកទាំងអស់គ្នាទើបមាននាងខ្ញុំក្នុងថ្ងៃនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOosPB5Shmfnh6Lg7XoCaHeoWaXkyD5rNLGyTty9ngU9c0I6oztCdnzcEusfWA4HzGYuDuN1omeD77KsAA7G2iW5Xi9jvJrW4F-wiF-L4kKkmad3WKnM-xDwql1gDYMOXUCALo3YSTsXoBBEa8zrNIucImHQ_S2y-xa4LHyyJh1E6rXqirjHytNAC9X1M/s2048/430316070_433737572570342_3782662844875261402_n.jpg

ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជា Miss Grand Cambodia 2022 និងបានជាប់លំដាប់រងទី៥ នៅលើឆាកអន្តរជាតិ។ ក្រោយបានសាងសមិទ្ធផលធំមួយនេះកេរ្តិ៍ឈ្មោះរបស់បវរកញ្ញារូបនេះកាន់តែល្បីល្បាញមានការងារនៅក្រៅប្រទេស និងបានក្លាយជាទូតសុឆន្ទៈផលិតផលធំតម្លៃខ្លួនរាប់ម៉ឺនដុល្លារ ព្រមទាំងលេចមុខជាតួឯកស្រីក្នុងខ្សែភាពយន្តខ្នាតធំរបស់ផលិត LD ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpXrHgRDtM3ZLCAuzP4Yo18Js_NqWXuMkrC3sMXBWTlpMGgdksLSjdSXrVh-Is9nQC3JfArkeMMIrJeUIHV8tpzsltCHEdjbLoX9qpG6YycwWf3udHpOWSU06tBwkUzEfmGmoXwwTrViyWJl_ttfjHPYvD4m6-NjFZxMvSC5-2y7o2V4rDnEJdADdxmsU/s2048/image_2024-05-01_15-05-36.png

ទន្ទឹមនឹងមានឈ្មោះបោះសំឡេងខិតខំសាងកេរ្តិ៍ឈ្មោះរបស់ខ្លួន រួមទាំងការងារសប្បុរសធម៌ និងការងារសម្រាប់ប្រទេសជាតិមួយចំនួន ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ទទួលបានគ្រឿងឥស្សរិយសពីថ្នាក់ដឹកនាំកាលពីកន្លងមកថ្មីៗនេះផងដែរ។

គួរបញ្ជាក់ថា បេក្ខភាពផ្លូវការរបស់ Miss Grand Cambodia 2024 មានចំនួន២៨នាក់ ដែលប្រកួតជាផ្លូវការនាខែមិថុនា ខាងមុខ ខណៈមកុដឆ្នាំនេះមានតម្លៃដល់ទៅ១លានដុល្លារ៕

ស្ពានមិត្តភាពថ្មីថៃ និងឡាវ គ្រោងដំណើរការនៅចុងឆ្នាំ២០២៤

0

ប្រទេសថៃ ៖ ក្រសួងគមនាគមន៍ថៃឱ្យដឹងថា ស្ពានមិត្តភាពថ្មីរវាងប្រទេសថៃ និងឡាវ គ្រោងដំណើរការនៅខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្រាប់ជាចំណុចឆ្លងដែនថ្មីរវាងប្រទេសទាំងពីរ ។ នៅពេលស្ពាននេះដំណើរការ វានឹងជួយលើកកម្ពស់ផ្នែកសេដ្ឋកិច្ច, ទេសចរណ៍, ពាណិជ្ជកម្មរវាងថៃ ឡាវ វៀតណាម និងចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIofrdPcXC4RPK37oBZjxpzp31azOx3ysbOkhMWr1ri7rxygTIrwOk6ClZXgGFBiEpk4StLy4XXSb0a9r1XbD78zs3FpoQzoEJbs2i-uoiGcsGZL0tMqIRNkovCtSxtNDcKJz_mQ2kw9og8qcuuTZdgzTN3H1tApRfjcBp-giQwIvM4gCfi2HUd1_xI-A/s1400/j1DZ8odMvsivl4IApOy5.jpg

លោកស្រី Monphon Charoensri អនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍ថៃលើកឡើងថា ស្ពានមិត្តភាពថៃ-ឡាវ នឹងតភ្ជាប់ពីឃុំចំនួន៣ ក្នុងស្រុកបឹងកាន ប្រទេសថៃ ជាមួយទីក្រុងប៉ាកសាន ប្រទេសឡាវ នឹងដំណើរការនៅខែវិច្ឆិកា ឆ្នាំ២០២៤ ។ គម្រោងសាងសង់ស្ពានមិត្តភាពថៃ-ឡាវ មានប្រវែង១,៣៥គីឡូម៉ែត្រឆ្លងកាត់ទន្លេមេគង្គ គឺមានគោលដៅជំរុញប្រព័ន្ធដឹកជញ្ជូនផលិតផលរវាងប្រទេសថៃ និងឡាវ ។

លោកស្រីបន្តទៀតថា ស្ពានថ្មីនេះនឹងអាចជួយកាត់បន្ថយការចំណាយដើមទុន និងពេលវេលានៃការដឹកជញ្ជូនផលិតផលរវាងប្រទេសទាំងពីរ ។ ក្រៅពីនេះ វានឹងផ្តល់ផលប្រយោជន៍ដល់ផ្នែកភស្តុភារ និងវិស័យទេសចរណ៍ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisFGyrS6ARZR8NOTdme4xBFwvnxtf5AeKxeNLEOBT75PLHgJMrzAkN4bygHyNBP9-YhmKnt7vJ3BYft6lMGNhGC70i-kpHm2XL4MvbtQZR9ZMklf5SiOuKJWrZanLZOusVdcXZIZdkU5KOg5T5adwnHrdlt5MZJ9uqOIqkGQvXFe2RdyGz1JP7XJ6m5Uw/s800/%E0%B8%AA%E0%B8%B0%E0%B8%9E%E0%B8%B2%E0%B8%99%E0%B8%A1%E0%B8%B4%E0%B8%95%E0%B8%A3%E0%B8%A0%E0%B8%B2%E0%B8%9E%E0%B8%9A%E0%B8%B6%E0%B8%87%E0%B8%81%E0%B8%B2%E0%B8%AC-%E0%B8%9A%E0%B8%AD%E0%B8%A5%E0%B8%B4%E0%B8%84%E0%B8%B3%E0%B9%84%E0%B8%8B.jpg

ក្រសួងគមនាគមន៍ថៃរំពឹងថា នឹងមានកំណើនការវិនិយោគ និងឱកាសការងារបន្ថែមទៀត រួមទាំងការពង្រីកទីក្រុងបឹងកាន តាមរយៈការអភិវឌ្ឍ និងតភ្ជាប់ជាមួយប្រទេសវៀតណាម និងតំបន់ភាគខាងត្បូងចិន ។ ក្រោយពីស្ពាននេះសាងសង់រួចរាល់ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដើម្បីជំរុញកំណើនប្រកបដោយចីរភាពក្នុងខេត្តជាប់ព្រំដែនថៃ-ឡាវ ចំនួន៤ នឹងដំណើរការជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5a0D3_B1tBt80XjvFFKMhGbET8DON2VamMATMxRK8ugua8CONwfqNa3I-61RVndMuY7FuoT49HZmM0yaSh2nObwsX2Oqg1jHTSJ9fsRk79tsMzftpYGI04Op7rkkbzSRyXzd_EtAs6yD66Dwfo2aBIVKxL7MtSBzFD0Ng_3tlo0FaERsJ5E0cbO6OV48/s1400/akleMqgZWvRkiSnXTGgB.jpg

បច្ចុប្បន្ន គម្រោងសាងសង់ស្ពានថ្មីបានសម្រេចប្រមាណ៨០% ហើយប្រទេសថៃរំពឹងថា ពេលស្ពាននេះដំណើរការ វានឹងក្លាយជាចំណុចឆ្លងកាត់ព្រំដែនថ្មី ព្រមទាំងជំរុញការពង្រីកសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការវិនិយោគ និងវិស័យទេសចរណ៍ថៃ-ឡាវ ក៏ដូចជាការដឹកជញ្ជូនផលិតផលពីថៃទៅកាន់តំបន់ខាងត្បូងប្រទេសចិន ៕

ចែកគ្នាដឹង ការពាក់កង្ហារព្យួរនៅក ប្រឈមនឹងកើតជំងឺមហារីក

0

ទំព័រហ្វេសប៊ុករបស់ Office of the Consumer Protection Board ប្រទេសថៃបានសរសេរដាស់តឿនពលរដ្ឋថា ការប្រើប្រាស់កង្ហារព្យួរនៅក មានគ្រោះថ្នា.ក់ខ្លាំង និងសូមកុំទិញយកមកប្រើប្រាស់ ពីព្រោះនៅប្រទេសស៊ុយអែតបានផ្សាយពីគ្រោះថ្នាក់របស់កង្ហារព្យួរនៅក ហើយបានប្រមូលផលិតផលនេះចេញពីទីផ្សារ រួមទាំងទីផ្សារអនឡាញផងដែរ ។ អតិថិជនទិញកង្ហារព្យួរនៅក មកប្រើប្រាស់នឹងប្រឈមជាមួយជំងឺមហារីក ដោយសារវាផលិតឡើងដោយការប្រើប្រាស់ផ្លាស្ទិកច្រើន និងមានសារធាតុសំណ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRHUUrQe1iykPRd3Pv_U_XISBKCajwF5r6gUjwCsAm9olH7cxeT2cQU_wDqls8HJwHQa-GVtVs-EO_a3QY-u_N-MxmGrXhDazTgqkvhQxT39KQY0Y2j-yw4nSMFjnKw-6Q5fmvKi-nxenIgNUOTQjvR2nLRbMd2n8hNHq0YgitmpLE4gLtstN2nbQxIxk/s1200/mhl-041624-06211633-copy-2-6626a4fa0876f.jpg

លោក Jesada Denduangboriphan សាស្ត្រាចារ្យផ្នែកជីវវិទ្យានៅសាកលវិទ្យាល័យជូឡាឡុងកន ប្រទេសថៃ បានសរសេរក្នុងបណ្តាញសង្គមថា ទំព័រហ្វេសប៊ុករបស់ Office of the Consumer Protection Board បានដាស់តឿនពលរដ្ឋអំពីផលិតផលនេះ គឺសំដៅលើម៉ាកតែមួយប៉ុណ្ណោះ ។ វាធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីទំព័រហ្វេសប៊ុកនេះសរសេរថា កង្ហារព្យួរនៅក មានគ្រោះថ្នាក់បណ្តាលឱ្យកើតជំងឺមហារីក ដោយសារការប្រមូលផ្តុំនូវសារធាតុសំណក្នុងបន្ទះសៀគ្វី និងខ្សែ USB ។

កង្ហារព្យួរនៅក ដែលអាចធ្វើឱ្យអ្នកប្រើប្រាស់កើតជំងឺមហារីកនោះ គឺម៉ាក Instant Cold™ neck fan ម៉ូឌែលផលិតផល 6994319860164 ។ រីឯមូលហេតុធ្វើឱ្យផលិតផលនេះគ្មានសុវត្ថិភាព ព្រោះវាមិនស្របតាមការកំណត់របស់ Directive ដោយសារបានប្រើប្រាស់សារធាតុគ្រោះថ្នាក់មួយចំនួនក្នុងឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmLJxgDm1KS27flX-OvzTiSvGT5zSEfqsoDVuO72oGCdpuQYjLz2u2xTtq8bl8-fiBBDn-V-GECi912GVSrxxzzFHNY3pq1Fa4CaTBxXo_SxNxryWvOH2xmZTaYCImi7B0-bMoeUMzxMeF98xS6aLdPqR1HvQj4R0kC7lFyUjCUnZw_Se-4H3qrdZCwcg/s1200/photo_2024-05-01_16-09-46.jpg

វាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព និងប៉ះពាល់ដល់ប្រព័ន្ធបន្តពូជ ហើយបើផលិតផលនេះបានប៉ះពាល់ជាមួយស្បែកមនុស្សរយៈពេលយូរ វានឹងធ្វើឱ្យអ្នកប្រើប្រាស់កើតជំងឺមហារីក ។ ប៉ុន្តែការប្រកាសដាស់តឿនពលរដ្ឋ មិនសំដៅលើកង្ហារព្យួរនៅកគ្រប់ម៉ាកដូចអ្នករាល់គ្នាបារម្ភនោះទេ ។ ដូច្នេះ យើងអាចទិញម៉ាកផ្សេងប្រើប្រាស់បាន ។

តើសារធាតុសំណមានគ្រោះថ្នាក់ដល់រាងកាយដូចម្តេចខ្លះ?
តាមគេហទំព័រ pobpad.com បញ្ជាក់ថា ពេលសារធាតុសំណចូលក្នុងរាងកាយ វានឹងភ្ជាប់ជាមួយកោសិកាឈាមក្រហម ហើយរាលដាលទៅដល់ឆ្អឹង និងសរីរាង្គផ្សេងៗ ដូចជា ៖ ថ្លើម, តម្រងនោម, ខួរឆ្អឹង និងខួរក្បាល ហើយវានឹងប៉ះពាល់ដល់ដំណើរការប្រព័ន្ធប្រសាទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitfc-Wpet851XwEXv4uigZRdqZi4S1pLq4qFItZv2H6HUjw5hMrM6_kZKQ2kr4PCIWhI9cNEla4XnpDI3be1C2HAV8qYN9rfmTWT9DNz3v-NAb9WP4C8a_zmYlncQ1jLOHHxjaPjJf7WfRgdqwMC-kccBBZYmHkUnEStKqU7TN06JBjXVsFc26TqbRqUI/s644/photo_2024-05-01_16-09-49.jpg

បើកុមារបានទទួលសារធាតុសំណប្រមូលផ្តុំច្រើនក្នុងរាងកាយ វានឹងធ្វើឱ្យកុមារលូតលាស់យឺត, ឈឺចាប់រាងកាយ, មានបញ្ហាផ្នែកប្រាជ្ញា និងការស្តាប់ឮ ជាដើម ។ រីឯមនុស្សចាស់អាចមានរោគសញ្ញាដូចគ្នាជាមួយកុមារដែរ ព្រមទាំងមានភាពខុសប្រក្រតីផ្សេងទៀត គឺការចងចាំ ។

ក្រៅពីនេះ សារធាតុសំណនឹងបង្កគ្រោះថ្នាក់ដល់ស្ត្រីមានផ្ទៃពោះផងដែរ គឺបណ្តាលឱ្យរលូតកូន, សម្រាលកូនមុនកំណត់, ប៉ះពាល់ខួរក្បាល និងការអភិវឌ្ឍសរសៃប្រសាទទារកក្នុងផ្ទៃ ៕

«ឃើញក្បា.លខ្ញុំទេ?» ក្លាយជាភាពយន្តលក់សំបុត្របានខ្ពស់ជាងគេក្នុងសប្ដាហ៍ទី១

0

ភាពយន្តខ្នាតធំរបស់ផលិតកម្មសាស្រ្តាហ្វៀមមានចំណងជើងថា «ឃើញក្បាលខ្ញុំទេ?» ដែលមានលំដាប់រងទី២បវរកញ្ញចក្រវាលកម្ពុជា២០២៣ ចូលរួមសម្តែងបានក្លាយជាភាពយន្តលក់សំបុត្របានខ្ពស់ជាងគេក្នុងសប្ដាហ៍ទី១។ នេះបើតាមការបញ្ជាក់របស់លោកស្រី ប៊ុន ចាន់និមល នៅថ្ងៃទី១ ខែឧសភា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL_H2JqLn4HuaFq_dbZq4EeEk3ai79jmbBgmSOcdw1iKKKrQloqsB-Nf2HZWxfynbHs8NZCGxQDbPkiMFazzhuTABKjqxgkKos0myGxOmgI_MhdOIgBanBLzZCz70VgaWSVGFvAnCZvraIvKcbBKSyHbLO4E4c5Qv-WKnQKiT4Du3zP2MJMDYxzzhnmCQ/s2048/image_2024-05-01_12-00-41.png

«ឃើញក្បាលខ្ញុំទេ?» បានចាក់បញ្ចាំងជាផ្លូវការក្នុងរោងកុននាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ បន្ទាប់ពីចាក់បញ្ចាំងផ្លូវការភាពយន្តខ្នាតធំរបស់ផលិតកម្មសាស្រ្តាហ្វៀមនេះធ្វើឱ្យមានការជជែកវែកញែកយ៉ាងខ្លាំងនៅលើបណ្តាញសង្គមដោយមានអ្នកខ្លះបានឱ្យពិន្ទុទាបចំពោះរឿងនេះ ចំណែកទស្សនិកជនមួយចំនួនធំបានឱ្យពិន្ទុខ្ពស់គួរសមទៅលើស្នាដៃភាពយន្តខ្មែរមួយនេះ។ ដ្បិតថាមានមតិវែកញែកក៏ពិតមែន ប៉ុន្តែក្រឡេកទៅមើលសន្ទុះចលនាគាំទ្រភាពយន្តខ្មែរនាពេលបច្ចុប្បន្នឡើងខ្ពស់គួរឱ្យកត់សម្គាល់។ ជាកស្តែង ភាពយន្តនេះបានក្លាយជាភាពយន្តលក់សំបុត្របានខ្ពស់ជាងគេក្នុងសប្ដាហ៍ទី១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkSLBbq5qi6-8G40NpdgvUAyg8oCt0LHWGEBYz3gKGftPrRjAw-kxsbk9GU-4X1qdoX_-FNCfZyq44x2YRjSurcM_w8eWKXa8niZLHBYV17moTSsqFOF9rpqrRGex93hsT5y449dMVgY3v3KuFG0Y3g9xSzxEpQ__EY2zILBYWLcwqDpCNX7B-hlu2pew/s2048/image_2024-05-01_14-06-15.png

លោកស្រី ប៊ុន ចាន់និមល អគ្គនាយិកាផលិតកម្មសាស្រ្តាហ្វៀមបានសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុក ថ្ងៃទី១ ខែឧសភា នេះថា «សូមអរគុណពុកម៉ែប្អូនដែលជួយឱ្យ «ឃើញក្បាលខ្ញុំទេ?» ក្លាយជាភាពយន្តលក់សំបុត្របានខ្ពស់ជាងគេក្នុងសប្ដាហ៍ទី១។ នាងខ្ញុំ សូមគោរពអញ្ជើញពុកម៉ែបងប្អូនដែលមិនទាន់បានទស្សនារឿង «ឃើញក្បាលខ្ញុំទេ» អញ្ជើញទៅទស្សនាទាំងអស់គ្នា»។ ជាការកត់សម្គាល់របាំគែនក៏ត្រូវបានបញ្ចូលជាទស្សនីយភាពក្នុងភាពយន្តនេះផងដែរ ដែលយើងកម្របានឃើញការសម្តែងនាពេលបច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBb40784LGmMdO8IOEqfOa2g5VTxBvWKIkm0A-dz84KPxs97ClKTx5c8KSkwY7G1D8nmx7QGdaHJtzTeQ7IBFG-lD_M21cbo1pBrQn_z6M6lZk2vuAICOfU8ahBUaVA5N2nQG1ojEwwD40qQhC1RB-HWXOr68AgQTpjKX0uOeibrHYexZ1c0abEjY5jpI/s2048/image_2024-05-01_14-12-23.png

គួរបញ្ជាក់ផងដែរថា តាមការបញ្ជាក់ពីអគ្គនាយិកាសាស្រ្តាហ្វៀមលោកស្រី ប៊ុន ចាន់និមល នៅលើបណ្តាញសង្គមរបស់ខ្លួនកាលពីកន្លងទៅនេះបានឱ្យដឹងថា ភាពយន្តខ្មែរ «ឃើញក្បាលខ្ញុំទេ?» ត្រូវបានប្រទេសហ្វីលីពីនទិញសិទ្ធិចាក់បញ្ចាំងដំបូងគេ ក្នុងចំណោមប្រទេសផ្សេងៗទៀតទាំងដែលរឿងនេះនៅមិនទាន់ចាក់បញ្ចាំងក្នុងរោងកុនក្នុងប្រទេសនៅឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGLMYIQOQFyoI0_ZSCvacqYOXICDcMBjzU8ExNUQ-f4imoXGmHnXAdAPiX4rvEb7psXM8TtnR3bdtIaIMtayzXTRFI16yThSS41CUnRr_4CKLcOx5BJw8tKYEw8Jd9F-WgI6BZ5Hs5qrxmv2KQlpgg-C9vUkFF29imEImBYBh11WCeA83OkQa0lMBvNa0/s1526/image_2024-05-01_14-12-24.png