វីជេ តាប៊ុយ ពិធីករនិងផលិតករកម្មវិធីមួយរូបបានពោលសរសើរ ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 ពេញៗមាត់ថាធ្វើការងារល្អ រួសរាយ ការងារឆាប់ចាប់បានផ្លាស់ប្តូរសំលៀកបំពាក់លឿនរហ័សមកបំពេញការងារមុនម៉ោង។ ក្នុងនោះដែរតាប៊ុយថាការងារណាត់ម៉ោង១ ពេជ្រ វត្តីសារ៉ាវឌ្ឍី មកតាំងពីម៉ោង១១មិនដូច ម៉ាដូណា មកម៉ោង១ជាង។
នៅរសៀលថ្ងៃទី១២ មិថុនា តាប៊ុយ បានទម្លាក់វីដេអូមួយជាង៦នាទីដោយបានដាក់ចំណងជើងថា «ស្រីតី ប៉ះ ស្រីតោ និងស្រី តឿ សរសើរMiss Grand ពេជ្រ វត្តី ការងារគាត់ល្អមែន»។ រួមការងារជាមួយគ្នាលើកដំបូងនេះ តាប៊ុយ បានពោសសរសើរបវរកញ្ញារូបនេះពេញៗមាត់តែម្តងផ្ទុយពីពាក្យចចាមអារ៉ាមមួយចំនួនកាលពីកន្លងមកនេះថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ពិបាកធ្វើការជាមួយ។
នៅក្នុងវីដេអូ តាប៊ុយ បាននិយាយថា «គេណាត់គ្នាម៉ោង១ឱ្យមកថត ស្រីតីគេមកដល់មុនតាំងពីម៉ោង១១ ចំណែកឯស្រីតោ ដែលចង់សម្តៅដល់ ម៉ាដូណា ម៉ោង១ជាងបានមកដល់មិនទាន់ទាំងផាត់មុខទៀត»។ ជាមួយគ្នានេះដែរ តាប៊ុយ ថាលើកដំបូងធ្វើការងារជាមួយ ស្រីតី មកមុនវេលាកំណត់តែងខ្លួនហើយ ពេលដូរឈុតមួយៗដើម្បីថតគឺគាត់រហ័សមែនទែន។ ផលិតកររូបនេះថា ពេលប្រាប់នាងតែបន្តិចទេគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី ចាប់គំនិតបានធ្វើត្រូវនូវអ្វីដែលយើងចង់បានតែម្តង»។.png)
វីជេ តាប៊ុយ ថា ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺរួសរាយរហូតដល់លោកអៀនលែងសូវហ៊ាននិយាយ សរុបមកគឺនាងជាមនុស្សចុះសម្រុងជាមួយគេបានតែម្តង។
គួរបញ្ជាក់ផងដែរថា តាប៊ុយ ជាផលិតករនិងជាពិធីករមួយរូបល្បីល្បាញតាមរយៈកម្មវិធី ពេញចិត្តឬអត់? ប៉ុន្តែក្រោយមកលោកបានលាឈប់ពីកម្មវិធីនិងបង្វែរមកការលក់ផលិតផលតាមអនឡាញវិញ ជាហេតុធ្វើប្រជាប្រិយភាពរបស់លោកមិនសូវលេចធ្លោដូចកាលពីគ្រាមុន៕










