Home ព័ត៌មានអន្តរជាតិ ហេតុអ្វីគេដាក់ឈ្មោះថាស្ពានមានជីវិត ហើយអ្នកធ្វើស្ពានគ្មានឱកាសប្រើប្រាស់?

ហេតុអ្វីគេដាក់ឈ្មោះថាស្ពានមានជីវិត ហើយអ្នកធ្វើស្ពានគ្មានឱកាសប្រើប្រាស់?

94
0

ប្រទេសឥណ្ឌា ៖ កាលពីមុន ប្រទេសនានាបានសាងសង់ស្ពានពីឈើ ឬស្ពានដែក សម្រាប់ឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ បន្ទាប់មក បច្ចេកវិទ្យាលើពិភពលោកបានរីកចម្រើនកាន់តែខ្លាំង ទើបធ្វើឱ្យការសាងសង់ស្ពាននានាត្រូវផ្លាស់ប្តូរជាស្ពានស៊ីម៉ងត៍រឹងមាំ និងមានលក្ខណៈទំនើបទៅតាមសម័យកាល ។ ប៉ុន្តែនៅរដ្ឋ Meghalaya ប្រទេសឥណ្ឌា មានស្ពានខុសពីនេះ ហើយគេបានឃើញស្ពានបុរាណជាច្រើន (ឬហៅថាស្ពានមានជីវិត) ដែលបានធ្វើឡើងរាប់រយឆ្នាំមកហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNVj2aRLC2aQU7EmIzPsEHzkQVBThIUbt5gOgYSi2ynhi98Hhmq5pJgHP7oN9xkVhw_jgzsVJkaquMPn9VbaHZf-L9max3NsMWL8GldB1ggsagTcs2LpryXikOjh4BkqTMnorvaQhZ2kdH9oF0yO9gGBrEftvoYkcZxhso8qz7jJTNjkkK14yowtnA534/s1280/photo_2024-06-13_12-46-40.jpg

តើលោកអ្នកជ្រាបទេ ហេតុអ្វីទើបគេដាក់ឈ្មោះស្ពានឈើនៅរដ្ឋ Meghalaya ប្រទេសឥណ្ឌាថា ជាស្ពានមានជីវិត (Living Root Bridges) ? ថ្ងៃនេះ សារព័ត៌មាន KBN បានដកស្រង់ឯកសារមួយដែលនិយាយអំពីស្ពានមានជីវិតនៅឥណ្ឌា មកជូនលោកអ្នកបានជ្រាប ។

ប្រសិនបើភ្ញៀវទេសចរដើរចូលក្នុងព្រៃត្រូពិកនៅរដ្ឋ Meghalaya ដែលគេស្គាល់ថា ជារដ្ឋមានផ្ទៃដីសើមច្រើនបំផុតនៅប្រទេសឥណ្ឌា គឺពួកគេនឹងបានឃើញស្ពានមានជីវិតជាច្រើនកន្លែង ។ វាជាមរតកបន្សល់ពីដូនតាដែលបានជួយគ្នាត្បាញវល្លិ និងទាញឫសឈើវែងៗមិនរុំបញ្ចូលគ្នា ដើម្បីឱ្យកូនចៅបានប្រើប្រាស់ធ្វើដំណើរទៅមកយ៉ាងមានសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9-gTk-q-ClwPyLG664OOX7gRSKjxJ2yfJ8YeJj1wzEpJ3B4TWuPxeSV2fdot6GRxt-bSs7I4zIAXt0KOVME1_33Za0wES1jiYukL_Ua-JqjsAaLmPqMcPaET8oAEtglzt1YXcnjkXmBQog5tybb3qylehcPPFuXPkRY_-vYdBPr5PTNEynKnyakk2cE4/s1280/photo_2024-06-13_12-46-41%20(2).jpg

ស្ពាននេះត្រូវបានសាងសង់ឡើងពីឫសឈើម្យ៉ាងឈ្មោះ Ficus elastic ដោយក្រុមកុលសម្ព័ន្ធ Khasi និង Jaintia ។ ពួកគេបានប្រមូលវល្លិ៍ និងឫសឈើវែងៗមករុំបញ្ចូលគ្នា ដើម្បីឱ្យឫសឈើកាន់តែមានសភាពរឹងមាំតាមពេលវេលា រហូតដល់ស្ពានឫសឈើនេះអាចឱ្យមនុស្សដើរឆ្លងកាត់បាន ។

ស្ពានមានជីវិត គឺជាគំរូមួយដ៏ល្អនៃការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការរស់នៅជាមួយធម្មជាតិ ។ ស្ពានមានជីវិតមួយចំនួនធ្វើឡើងដោយក្រុមកុលសម្ព័ន្ធ គឺមានអាយុកាលរាប់រយឆ្នាំ ប៉ុន្តែគេអាចប្រើប្រាស់វារហូតដល់បច្ចុប្បន្ន ។ លើសពីនេះ វាមិនត្រឹមតែជាទីកន្លែងដ៏អស្ចារ្យខាងវិស្វកម្មធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាតំបន់ទេសចរណ៍យ៉ាងស្រស់ស្អាត និងបង្ហាញពីលក្ខណៈពិសេសទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោកផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhta6uCe4-7oMrIB3oHCi8yRtqrlklVT01KTVY7sUq4h9N-SVqcmvqsQJUYFY3mbmlVzAmKxJK9uG3cYrZc48g2XOAlsXJqSlHn5_k6l2xkm69Obat1leTvb_bzMq_uBzPyrWow4JlYapTAxPubva1aDswR4vCxT0CwpzpjusWaUfkANDOjhkgH80Ricw0/s1280/photo_2024-06-13_12-46-41.jpg
Meghalaya គឺជារដ្ឋស្ថិតនៅភាគឦសានប្រទេសឥណ្ឌា និងជាប់ប្រទេសបង់ក្លាដែស ។ រដ្ឋនេះមានភ្លៀងធ្លាក់ខ្លាំងពេញមួយឆ្នាំ ទើបធ្វើឱ្យផ្ទៃដីភាគច្រើនក្នុងរដ្ឋមានសំណើមគ្រប់ពេលវេលា ។ វាធ្វើឱ្យអគារ, លំនៅឋាន និងស្ពានជាច្រើនកន្លែងងាយនឹងខូចខាត ហើយបុព្វបុរសរបស់ក្រុមកុលសម្ព័ន្ធ Khasi និង Jaintia បានរកវិធីធ្វើស្ពានសម្រាប់ឆ្លងអូរ ឬព្រែក ដែលមានទឹកហូរខ្លាំងក្នុងរដូវវស្សា ។

គេបានចំណាយពេលអស់រាប់រយឆ្នាំ ទើបអាចធ្វើស្ពានមានជីវិតនីមួយៗឱ្យរួចរាល់ និងប្រើប្រាស់បាន ។ ស្ពានខ្លះបានធ្វើតាំងពីសម័យរដ្ឋ Meghalaya ស្ថិតក្រោមការគ្រប់គ្រងរបស់អាណាចក្រ Ahom ប្រមាណ៥០០ឆ្នាំមុន ។ ដូច្នេះ អ្នកធ្វើស្ពាននេះគ្មានឱកាសបានប្រើប្រាស់វាទេ ប៉ុន្តែពួកគេជឿថា វាជារង្វាន់ពិសេសបំផុតសម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយបានប្រើយ៉ាងមានសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitcymB9DGwLdzNmkDpXGK12YQDirlr2M6eOLB_o7QEpCfyHKFMhYsYhTxk2BHeD-dvbp6zxPcO338xzsK0ktRtNWgI56aruO7pb1QZN7Q0ce95lgQQN0oEYVjhuhGzoFToLYSJnd7OVDDO5oyiWcc0W1RK6FdnYbKWyTcLEU5je1sdxjquP425GpbgkzQ/s1280/photo_2024-06-13_12-46-42%20(2).jpg

ទោះយ៉ាងណា ការធ្វើដំណើរទៅមើលស្ពានមានជីវិតក្នុងព្រៃមិនងាយស្រួលឡើយ និងត្រូវចំណាយពេលជាច្រើនម៉ោងទៀតផង ទើបបានឃើញស្ពានដែលមានអាយុកាលរាប់រយឆ្នាំនេះ ។ ក្នុងចំណោមស្ពានល្បីឈ្មោះ និងមានភ្ញៀវទេសចរមកលេងច្រើនបំផុត គឺស្ពាន «Umshiang Double Decker Living Root Bridge» ឬឈ្មោះជាភាសាឥណ្ឌាថា «Jing Kieng Jri» ស្ថិតនៅភូមិ Nongriat ទីក្រុង Cherrapunji ។

ភ្ញៀវទេសចរមកកម្សាន្តនៅទីនេះនឹងរីករាយជាមួយការធ្វើដំណើរឆ្លងកាត់ព្រៃត្រូពិច និងគយគន់ទេសភាពដ៏ស្រស់ស្អាត ឬក៏ស្រាវជ្រាវពីវប្បធម៌ក្នុងតំបន់របស់ក្រុមកុលសម្ព័ន្ធ Khasi និង Jaintia ។ ក្រៅពីនេះ ភ្ញៀវទេសចរនឹងមានឱកាសទទួលបានបទពិសោធន៍ទទួលការរាប់អានយ៉ាងកក់ក្តៅពីអ្នកភូមិក្នុងតំបន់ផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvBARcfDIj1VjQKkdwKoDaTETvAJQES0xqLjjLsrf6N1dHzaJ0lE3lZiQkYVIHbO6saIS8jntuMkx_n3YqIFgxA2GVltPxAPThJdV2kl9w7eIJhkUvU_OqFlaRvTwSI5dvYS89_hebml3zNsnk3BUoTrI-4MWko9pmsarTPMkIii7Dhb-3wNaViicpWUE/s1280/photo_2024-06-13_12-46-42.jpg