Home Blog Page 108

ថៃឱ្យពលរដ្ឋនៅទូទាំងប្រទេសបិទភ្លើងអគ្គិសនី១ម៉ោងដើម្បីសន្សំសំចៃប្រេងឥន្ធនៈ

0

វិបត្តិប្រេងឥន្ធនៈបានកើតឡើងនៅប្រទេសនានាលើពិភពលោក រួមទាំងថៃផងដែរ ដោយសារសង្គ្រា.មរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែលអូសបន្លាយ ដែលធ្វើឱ្យរដ្ឋាភិបាលថៃចាត់វិធានការសន្សំសំចៃប្រេង ដូចជា ៖ ឱ្យពលរដ្ឋធ្វើការពីផ្ទះតាមអនឡាញ (Work form Home), ស្វែងរកទិញប្រេងពីប្រទេសផ្សេង និងបិទភ្លើងអគ្គិសនីរយៈពេល១ម៉ោងនៅទូទាំងប្រទេស នៅថ្ងៃទី២៨ ខែមីនា ខាងមុខ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQrBR6V7wKTc1xK3D8kk9ElrxOOUbkiIwk3D108LTvd3eGoMffA9ISwY0mmdkA59dYI30FrcRZE8lbFJp951f9y57anSQ-1DtjFUxgBS8dlxjZiwUA7V0iUAa3mFO3jAvkUF-UaJjr7OQI6WQ074ZSMD44FqAxjekRYHnD5a8aFL0_gDNYJC-BUny3w4KV/s1280/photo_2026-03-23_10-52-04.jpg
តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ រដ្ឋាភិបាលថៃបានប្រកាសឱ្យពលរដ្ឋនៅទូទាំងប្រទេសចូលរួមកម្មវិធីរបស់ពិភពលោក «60 Earth Hour» ដើម្បីសន្សំសំចៃប្រេងឥន្ធនៈ និងកាត់បន្ថយការឡើងកំដៅផែនដី ដោយមិនប្រើប្រាស់ភ្លើងអគ្គិសនីរយៈពេល១ម៉ោង ចាប់ពីម៉ោង៨កន្លះយប់ រហូតដល់ម៉ោង៩កន្លះយប់ ថ្ងៃទី២៨ ខែមីនា ។

អ្នកស្រី សាវវ៉លិដា ភិរឺតវិវឌ្ឍនា អ្នកនាំពាក្យរដ្ឋាភិបាលថៃ កាលពីថ្ងៃទី២២ ខែមីនា និយាយថា រដ្ឋាភិបាលថៃឱ្យពលរដ្ឋនៅទូទាំងប្រទេសមិនប្រើប្រាស់ភ្លើងអគ្គិសនី១ម៉ោង ដើម្បីសន្សំសំចៃប្រេងនៅក្នុងប្រទេស និងជាការចូលរួមកម្មវិធីរបស់ពិភពលោក «60 Earth Hour 2026» ជាការកាត់បន្ថយកំដៅផែនដីដែលពិភពលោកផ្តល់ភាពសំខាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDwelEIWEcRf21J6aa6R7jI6PP55IpGGtwhxmINYxxBKaUj-ey-Z1iZ4ZtuD0PeYmIHrNKiHsD2Ustv73ZvSOg6aNeDv9vZ-GsO4K-4ITtSHqS5BqYHpfORqzdQ7fZuB8m3kAVTDCKAKXBLFutKEHJitB6CwxzYCf38RJ-3BBcM21whcavsjJsPTGg-00r/s960/photo_2026-03-23_10-52-04%20(2).jpg
ការមិនប្រើប្រាស់អគ្គិសនីចំនួន១ម៉ោងរបស់ពលរដ្ឋ និងស្ថាប័ននានានៅប្រទេសថៃ ក្នុងគោលបំណងបង្កើនយល់ដឹងពីកង្វះប្រេង និងផែនដីឡើងកំដៅ ។ កម្មវិធីនេះធ្វើឡើងលើកដំបូងនៅប្រទេសអូស្ត្រាលីកាលពីឆ្នាំ២០០៧ ដែលពេលនោះ ទទួលការចូលរួមពីពលរដ្ឋអូស្ត្រាលីស្មើជាង២លាន ២សែននាក់ និងអ្នកប្រកបអាជីវកម្មជាង២,០០០នាក់ គឺអាចកាត់បន្ថយការប្រើប្រាស់ប្រេងរហូតដល់១០.២% បើធៀបនឹងបរិមាណការបើកបររថយន្តតាមផ្លូវ គឺធ្លាក់ចុះដល់៤ម៉ឺន ៨ពាន់គ្រឿងក្នុង១ឆ្នាំ ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃបន្តថា ចំណែកប្រទេសថៃមានស្ថាប័នជាច្រើនផ្តល់ភាពសំខាន់លើការមិនប្រើប្រាស់អគ្គិសនីចំនួន១ម៉ោង ដូចជា ៖ អាជ្ញាធរអគ្គិសនី (MEA) ដែលទទួលខុសត្រូវការអនុវត្តគោលនយោបាយសន្សំសំចៃថាមពល និងការពារបរិស្ថាន បានប្រកាសឱ្យពលរដ្ឋនៅទីក្រុងបាងកក ខេត្តណុនថាក់បុរី និងសមុទ្រប្រាកាន ចូលរួមកម្មវិធីនេះ ។ រីឯរដ្ឋបាលក្រុងបាងកកប្រកាសឱ្យពលរដ្ឋចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់ថាមពលក្នុងលំនៅឋាន ខុនដូ បន្ទប់ស្នាក់នៅ ការិយាល័យធ្វើការ សាលារៀន សាកលវិទ្យាល័យ និងទីកន្លែងផ្សេងទៀតមិនប្រើប្រាស់អគ្គិសនី ចំនួន១ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1q8SvnXWNxaeJndgEoVs5XVDOWDhijuw9nCuTv6r0pEXSC5C5oFOdKNvWD_m-gCyEhIi_1_DNXqvvs7YeyeIS9zHZexNQsHu8aXS9R8AACkoyDCdD0LjErCfNSF_5sx_sCMhXN8Be16RkNPG3wJXr1M_67HYeuF-WvQENXOrr0ApCtcRiM57Z3tGuwsgH/s803/photo_2026-03-23_15-15-34.jpg

ការកំណត់ឱ្យពលរដ្ឋចូលរួមកម្មវិធី «60 Earth Hour 2026» ដោយការបិទអគ្គិសនីចំនួន១ម៉ោង ចាប់ពីម៉ោង៨កន្លះយប់ រហូតដល់ម៉ោង៩កន្លះយប់ ថ្ងៃទី២៨ ខែមីនា ដើម្បីបង្ហាញគោលបំណងរួមគ្នាកាត់បន្ថយការប្រើប្រាស់អគ្គិសនីមិនចាំបាច់ និងដោះស្រាយបញ្ហាការឡើងកំដៅផែនដីដោយសារការបំភាយឧស្ម័នផ្ទះកញ្ចក់ដើម្បីការពារបរិស្ថាន ។ រដ្ឋាភិបាលថៃមើលឃើញថា ការចូលរួមរបស់ពលរដ្ឋមិនត្រឹមតែជួយកាត់បន្ថយការប្រើប្រាស់អគ្គិសនីរយៈពេលខ្លីប៉ុណ្ណោះទេ ប៉ុន្តែជាយន្តការសំខាន់ឱ្យពលរដ្ឋមានទម្លាប់សន្សំសំចៃអគ្គិសនី និងជាការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចបៃតងរយៈពេលវែង ។

គួរបញ្ជាក់ថា ពលរដ្ឋថៃនៅគ្រប់ខេត្ត-ក្រុងកំពុងខ្វះខាតប្រេងប្រើប្រាស់យ៉ាងខ្លាំង ជាពិសេស ប្រេងម៉ាស៊ូត ពួកគេសំណូមពរឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហានេះជាបន្ទាន់ដើម្បីជួយសម្រាលទុក្ខលំបាក ស្របពេលប្រាក់ចំណូលពួកគេកំពុងបាត់បង់ស្រាប់ទៅហើយដោយសារការបិទព្រំដែនកម្ពុជា-ថៃ ។ ជម្លោះនៅមជ្ឈិមបូព៌ាធ្វើឱ្យពលរដ្ឋថៃកាន់តែលំបាកខ្លាំងថែមទៀត ព្រោះតែទំនិញគ្រប់មុខចាប់ផ្តើមឡើងថ្លៃ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHITJ9NxIy3FsTArxg3F4UPMhfDvr_bki1r9FTiSiLAPVliImDMZMlhFtKdgeaA6TtQbUDpnUnftXiIsiiHfOGZNC7TFw9g4nRkCrY0QYVy6XC6oVmMGfqOvmGLFJ4dncXCklgYTS4r_fuI1Qz6E3v4aqfDhtGLA0PRv1yCkh2p5kaf0f3h8m7I89tGX_S/s1280/photo_2026-03-23_15-15-34%20(2).jpg

អាមេរិក​បារម្ភពីក្រុម​គាំទ្រ​អ៊ីរ៉ង់​កំណត់​គោលដៅ​វាយ​ប្រ.ហារពលរដ្ឋ​អាមេរិក​រស់​នៅ​ជុំវិញពិភពលោក

0

ពលរដ្ឋអាមេរិករស់នៅប្រទេសណាក៏ដោយ គ្មានសុវត្ថិភាពទេពេលនេះ! ក្រសួងការបរទេសអាមេរិកបានប្រកាសទៅកាន់ពលរដ្ឋរបស់ខ្លួនដែលរស់នៅជុំវិញពិភពលោក ជាពិសេស រស់នៅបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ត្រូវតែប្រុងប្រយ័ត្នការពារសុវត្ថិភាពឱ្យបានខ្ពស់ ពីព្រោះពួកគេអាចក្លាយជាគោលដៅនៃការវាយប្រ.ហាររបស់ក្រុមជនគាំទ្រអ៊ីរ៉ង់ ពីព្រោះស្ថានទូតអាមេរិកប្រចាំប្រទេសមួយចំនួន រងការវាយប្រ.ហាររួចមកហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEs6Z1V7GArNRRhBgBneKBHLCDfW86EC3aaMBmDKAuVciQGO-kfLXvPwg6_FQT0guwNLU6umTOLCsGGmPgtlD8lInQ6izMG7qzqHSdcngn1Kp_BTyYk8L4IAbkXDrgLg1qLpa4RyScUXiq9xdM443uULczsdBMekfGsbq_02CNwj7WOahYxT_hAUL5lTLG/s768/photo_2026-03-23_15-07-21%20(2).jpg
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ក្រសួងការបរទេសអាមេរិកបានចេញសេចក្តីប្រកាសអំពីហានិភ័យនឹងកើតឡើងចំពោះពលរដ្ឋអាមេរិករស់នៅជុំវិញពិភពលោក ជាពិសេស អ្នករស់នៅតំបន់មជ្ឈិមបូព៌ា ត្រូវប្រុងប្រយ័ត្នខ្លួនជានិច្ច ដោយសារអាចក្លាយជាគោលដៅវាយប្រហារ ។ ម្យ៉ាងទៀត ប្រទេសនានាអាចបិទជើងហោះហើរតាមយន្តហោះ ដែលប៉ះពាល់ដល់ការធ្វើដំណើររបស់ពលរដ្ឋអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRol-tOywCDdGhKmtdpoS035_3ULc5QVsAFBvPoH1kY459nlYPEs6zF8hs_yuYZqe8qpWQxMmcRlZ14tfHZG-l2lGMUsXa733um9DP1NMCFIHyhyphenhyphenxzCPOezlv8VTLIMLlNEL4c1mmGEAolpX76HB07CfwmQXtknFeGFRYuoxB97QGE4BOrfP4ya4RwWRxn/s1200/photo_2026-03-23_15-07-22.jpg
សេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិកទៅកាន់ពលរដ្ឋបញ្ជាក់ថា ពលរដ្ឋអាមេរិករស់នៅក្រៅប្រទេសគួរតែអនុវត្តតាមការណែនាំពីសុវត្ថិភាពដែលចេញសេចក្តីប្រកាសដោយស្ថានទូត ឬស្ថានកុងស៊ុលអាមេរិកនៅជិតបំផុត ។ ការបិទជើងហោះហើរតាមយន្តហោះបណ្តោះអាសន្នរបស់ប្រទេសនានា គឺអាចប៉ះពាល់ដល់ការធ្វើដំណើររបស់ពលរដ្ឋអាមេរិក ហើយកន្លងមក ស្ថានទូតអាមេរិកនៅក្រៅប្រទេសបានក្លាយជាគោកដៅវាយប្រហាររួចហើយ មិនមែនមានតែស្ថានទូតអាមេរិកនៅមជ្ឈិមបូព៌ាទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmwv5tsKXU2LYuMUZSuik2062aWMhbej5GjsAwlpq8TWosBHEiTI0_AXR5p9Yt9ht4-bFsB9-aupkC-W7yo6aljLMq0KaIHtVfQvHqZJfiSimulE2weQO96MQ-4O7K7xEKeQjKCTWin2ysWkTYviYHOiXoTP5eQYDyhG6ZDEKgSgqd8BG9qwCQJGzL5VoW/s600/photo_2026-03-23_15-07-21.jpg

ក្រុមជនគាំទ្រប្រទេសអ៊ីរ៉ង់អាចកំណត់គោលដៅវាយប្រហារពលរដ្ឋអាមេរិករស់នៅជុំវិញពិភពលោកដើម្បីបំផ្លាញផលប្រយោជន៍អាមេរិក ឬវាយប្រហារស្ថានទូត ឬទីកន្លែងនានាដែលមានទំនាក់ទំនងជាមួយអាមេរិក ។ ហេតុនេះ ក្រសួងការបរទេសអាមេរិកសំណូមពរឱ្យពលរដ្ឋរស់នៅក្រៅប្រទេសចុះឈ្មោះនៅក្រសួងការបរទេសដើម្បីទទួលបានការជូនដំណឹងថ្មីៗ និងតាមដានការផ្សព្វផ្សាយរបស់ US Department of State – Security Updates for US Citizens ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2uespv0s4yRRchR-yjigtxXxO7LDvqD3-k9c_4t2pJD6Ne1krNs2FEdvkls8m7g_yWjjb4lkx-uhhpyqqo0OuRQzI77CPTMNfC12p3QZCb_ooDElx-4sLZkMxfzAykQ99KJ8S8vhWO36T_S1hAUNuU1WJ2x_zrAgtW2doMSn1Ap8vWiiruEE2YU_qZrSc/s750/photo_2026-03-23_15-07-21%20(3).jpg

អាមេរិកប្រកាសឱ្យពលរដ្ឋរស់នៅក្រៅប្រទេសប្រយ័ត្នខ្លួន ស្របពេលក្រសួងការបរទេសអាមេរិកកំណត់វិធានការពង្រឹងសន្តិសុខពេលការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់មិនទាន់បញ្ចប់ ។ ក្រសួងការបរទេសអាមេរិកបានបញ្ជាទៅកាន់ស្ថានទូត និងស្ថានកុងស៊ុលទាំងអស់អនុវត្តវិធានការពង្រឹងសន្តិសុខជាបន្ទាន់ ដោយសារស្ថានការណ៍មិនច្បាស់លាស់នៅមជ្ឈិមបូព៌ាបង្កផលប៉ះពាល់ដល់ផលប្រយោជន៍អាមេរិកនៅក្រៅប្រទេស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA4c3A7m9_pyucRSrqaujHEw3FO4PofgNjnmCrvxWsP0IH7DyyYETwHmCqH485_8C2yiz0AVw2ZY3f2I4oNHWLEonl6wCq8f2irzsGjrxhHclcf-HfUhyphenhyphenVO_O0lrXnIlY5dJ52IdaK14Vb3Ho9o3HGyH7NTU1MQ9bCrxaD5TCjthpcY65Y1p0rwj_vrEOu/s576/photo_2026-03-23_15-07-21%20(4).jpg
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី២២ ខែមីនា បានទុកពេលចំនួន៤៨ម៉ោងឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz បើមិនចង់ឱ្យអាមេរិកវាយប្រហារទីតាំងថាមពល ប៉ុន្តែទោះរងការវាយប្រហារពីអាមេរិក និងអ៊ីស្រាអែលរយៈពេល៣សប្តាហ៍ ក៏អ៊ីរ៉ង់មិនចុះចាញ់ឡើយ ។ កាលពីថ្ងៃទី២២ ខែមីនា អ៊ីរ៉ង់បន្តបាញ់មីស៊ីល និងដ្រូនទៅកាន់ទឹកដីអ៊ីស្រាអែល ទើបធ្វើឱ្យអាមេរិកបារម្ភពីក្រុមជនគាំទ្រអ៊ីរ៉ង់ដាក់គោលដៅវាយប្រហារពលរដ្ឋអាមេរិក ដូចដែលពួកគេដាក់គោលដៅកំទេចស្ថានទូតអាមេរិកនៅក្រៅប្រទេស ៕

ការប្រគំតន្រ្តី BTS ទាក់ទាញអ្នកចូលរួមជាង១០ម៉ឺននាក់ ខណៈ RM ចេញមុខសូមទោសភ្លាមៗ

0

នៅយប់ថ្ងៃទី ២១ ខែមីនា ព្រឹត្តិការណ៍ «BTS comeback live: Arirang» បានធ្វើឡើងនៅទីលាន Gwanghwamun ដើម្បីអបអរសាទរការចេញអាល់ប៊ុមស្ទូឌីយោទី ៥ របស់ក្រុមចម្រៀង K-pop ដ៏ពេញនិយម BTS។ ព្រឹត្តិការណ៍នេះ រួមមានការសម្តែងបទចម្រៀងថ្មីៗជាលើកដំបូង រួមទាំងបទចម្រៀងចំណងជើង «Swim»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL7r3A5BrXgdO6TJf_0RRm5wDHydb1_Dl-aOv8qWLdPIGxuHpbUxaER1ZveyGm7K7bDmRM5Yzwf9JLbw0XVLBIX8WhLJM7tm-n2TV-3WJ8WUn78_Is1y4lHMCWr4F3EJtHl7Jy-1d9T_N2tpYGGjmJr7vTvKQk_f-9zmkgj6AKD6D_myaDCz3d445a1xIf/s720/image_2026-03-23_10-21-09%20(2).png

អ្នកទស្សនាប្រមាណ ២២,០០០ នាក់បានបំពេញកន្លែងអង្គុយផ្លូវការ ខណៈដែលមនុស្សរាប់ម៉ឺននាក់ទៀតបានប្រមូលផ្តុំគ្នានៅជុំវិញទីលានដើម្បីធ្វើជាសាក្សីនៃពេលវេលាពិសេសនេះ។ យោងតាមការប៉ាន់ស្មានរបស់ HYBE ដោយផ្អែកលើទិន្នន័យបណ្តាញទូរស័ព្ទចល័ត និងចំនួនអ្នកទស្សនាបរទេស ចំនួនសរុបនៃអ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍ BTS ទាំងនៅក្នុង និងក្រៅទីកន្លែង មានចំនួនប្រហែល ១០៤,០០០ នាក់។កម្មវិធីនេះក៏ត្រូវបានផ្សាយផ្ទាល់ទូទាំងពិភពលោកតាមរយៈ Netflix ដែលអនុញ្ញាតឱ្យអ្នកគាំទ្រជុំវិញពិភពលោកតាមដានបានភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsC13FL6wW4jEsDGfpPCfASAW_M8Q5jCOYG-5v7VmWvL0RiJlDoqe-ahyIXIY4uyryr5hLpaDAgC8j_UnI3ffoICDho-4J7tHuqH92sW_PwRf_2h3tr1ajvcZIAiIsSn8ULU0kpqM7TmSj4E2vdrfaZs2tSr-ZGHr8Lql3r5RW-osbQ4SBbPxmtpCjiTbI/s1000/image_2026-03-23_10-21-06.png

បន្ទាប់ពីព្រឹត្តិការណ៍ដ៏ធំសម្បើមនេះបានបញ្ចប់ RM ដែលជាមេក្រុម BTS បានបង្ហោះលិខិតមួយនៅលើ Weverse ដោយថ្លែងអំណរគុណដល់អាជ្ញាធរ និងសូមទោសចំពោះភាពរអាក់រអួលណាមួយ។ នៅក្នុងលិខិត RM បានសម្តែងការដឹងគុណចំពោះប៉ូលិស អ្នកពន្លត់អគ្គីភ័យ ភ្នាក់ងាររដ្ឋបាល និងអាជ្ញាធរមូលដ្ឋាន ចំពោះកិច្ចសហប្រតិបត្តិការរបស់ពួកគេក្នុងការធានាសន្តិសុខ និងសុវត្ថិភាពនៃព្រឹត្តិការណ៍ទ្រង់ទ្រាយធំ។
ជាពិសេស RM ក៏បានសូមទោសដល់អ្នកស្រុក ម្ចាស់អាជីវកម្មខ្នាតតូច និងបុគ្គលិកការិយាល័យនៅក្នុងតំបន់ Gwanghwamun ចំពោះភាពរអាក់រអួលណាមួយដែលបង្កឡើងដូចជាការកកស្ទះចរាចរណ៍ និងសំឡេងរំខាន ដោយសារតែការរៀបចំព្រឹត្តិការណ៍នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhduC-o53ouYgEK78f8tECcC8woRS9kEKu8PvXOo3Da7IqBjKhJh3uoydlqH_QFhhBg8RNLz2hoIpqPYlN-QEW4qIqGkS4jvNPKpiZxQ925K_KYNvykSfBlXOkM8j8wvTkN4tLPkJet7ziXFo10qZ4MNydNBVo065lGQbam4NOAaahYj5rgSHo96NcTbB-t/s1280/image_2026-03-23_10-21-09%20(3).png
តារាចម្រៀងប្រុសរូបនេះក៏បានសង្កត់ធ្ងន់ផងដែរថា «នេះមិនមែនគ្រាន់តែជាឆាកសម្រាប់សមាជិកទាំង ៧ នាក់នោះទេ» ប៉ុន្តែជាលទ្ធផលនៃការខិតខំប្រឹងប្រែងរួមគ្នារបស់កងកម្លាំងសន្តិសុខ ការយល់ដឹងរបស់សាធារណជន និងសេចក្ដីស្រលាញ់របស់ ARMY។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaP997ZKG7NLNO_0Sg_2JV2lvOBCrijXis1JXYLjO82BrXr8vUqfDZb3gliiZKGaYuPGuuu5cAkmi2NaxpOMe0EaYy3-T7vTpGFp8CiyUBL-m-AHYf3PV11NT8PkCBujJEOhtkjbowjEgXFgfPfmabhj91DcYF_emuMAB8fSLJO1LjToaUjIm_xFf6B4eP/s720/image_2026-03-23_10-21-09.png

RM បាននិយាយថា «សូមអរគុណច្រើនសម្រាប់ការជឿទុកចិត្តលើយើង និងរង់ចាំយើងដោយក្តីស្រលាញ់ដែលមិនរង្គោះរង្គើអស់រយៈពេលយូរ។ នៅពេលដែលយើងបានឮសំឡេងអបអរសាទររបស់អ្នកពេញទីលាន បេះដូងរបស់យើងពោរពេញដោយគំនិតថា ‘អា! ទីបំផុតយើងត្រឡប់មកវិញហើយ’។ យើងពិតជារំជួលចិត្តយ៉ាងខ្លាំងចំពោះរបៀបដែលអ្នករីករាយនឹងការសម្តែងក្នុងលក្ខណៈចាស់ទុំ និងមានសណ្តាប់ធ្នាប់បែបនេះ ដោយបង្ហាញការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក សូម្បីតែនៅក្នុងហ្វូងមនុស្សដ៏ច្រើនបែបនេះក៏ដោយ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9qLMoRejg9AZPJpeVBhMKjpF6lw5fTP6Z2v62P2osdZC3vVAYWVoAnyN6iZyj-GB-jOIG92SHlDfg55gzoKVwmEPb3kqQHlnZFlUbzoDq0E7rcFPSDQBlEr7eNhYKRoNHbGZKGlzkGugY8scgJerT_n3nfu5TkIJbUhwf2VBHY3QtRBxIVsFHthQY27Iq/s1350/image_2026-03-23_10-21-10.png

បន្ទាប់ពីការប្រគំតន្ត្រី BTS ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមដំណើរទេសចរណ៍ពិភពលោក «ARIRANG» របស់ពួកគេនៅក្នុងខែមេសា ដោយចាប់ផ្តើមជាមួយនឹងការសម្តែងនៅទីក្រុង Goyang កូរ៉េខាងត្បូង មុនពេលធ្វើដំណើរទៅកាន់ទីតាំងផ្សេងៗនៅទូទាំងអាស៊ី អឺរ៉ុប និងអាម៉េរិក៕

រ៉ាប៊ី ពោលទាំងហួសចិត្តដោយចោ.ទប្រកាន់ថាមានតារាចម្រៀងម្នាក់ Copy ភ្លេងបទ «ពូកែក្រលាស់»

0

ដូចប្រិយមិត្តជ្រាបមកហើយថាបទ «ពូកែក្រលាស់» របស់តារាចម្រៀង រ៉ាប៊ី ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងដោយបទនេះបានផ្ទុះល្បីនៅលើបណ្តាញសង្គមទិកតុកទាក់ទាញមនុស្សរាប់លានចូលចិត្តនិងលេងបទនេះ។ ទោះជាយ៉ាងណា តារាចម្រៀងរូបនេះបានពោលទាំងហួសចិត្តដោយនាងអះអាងថាមានអ្នកចម្រៀងម្នាក់លួចចម្លងភ្លេងបទនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghWjl5UsJmjhIgEVeFupqrJch5hwIle_3A0s0ZXgcSwCfnOq63M93Yp8qZe3SJEsstjCJHwvPfkJ9xk2gTDecmW6Y-Eo7_SQFz0M7TxPBMZK2yfEUQUgX2wPvAMYbhJ7tGcQ2NdN-Yb4wV4ZzHzQY9WGsvCJnUqPZgGc3S12FlDZn2PJRpqwLZBt6aN5ED/s2048/image_2026-03-10_08-50-24.png

នៅយប់ថ្ងៃទី២១ ខែមីនា តារាចម្រៀង រ៉ាប៊ី បានបញ្ចេញប្រតិកម្មរបស់ខ្លួននៅលើបណ្តាញសង្គមថា «បើចង់ច្រៀង version ប្រុសណាស់សុំខ្ញុំទៅ ខ្ញុំសុំសិទ្ធិអ្នកធ្វើភ្លេងឱ្យ កុំcopy ធ្វើរាក់ៗចឹង ខូចបទខ្ញុំអស់ហើយ…(ឆ្ងាញ់ត្រង់អត់ដែលបានស្ដាប់បទក្រលាស់នឹងផង copy បែប high show ok u win)។ សំណេរនេះបានទាក់ទាញមតិយោបល់ជាច្រើនហើយអ្នកលេងអ៊ីនធឺណិតមួយចំនួនក៏ផ្ទុះចង្ងល់ចង់ដឹងថាតើនរណាដែល រ៉ាប៊ី ចង់សម្តៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6IBNz_JFxoyi3bTeNUSG73nx2t69bfrafUtOgzylgt8AiGFOm_NwVgh1tXTSFP4hd0YO4xOsWDitGMZ7OX8M5I1w4C7SBBJN6OVcQe3psI3PaHq3aIS6oFpTHMutjhfVac4XFlj5VZt29Q_KRroJ-E8DVlkXIk1QpY8jp-544F6KnxLgrXoeAXqquOtgT/s730/image_2026-03-23_09-50-13.png
តាមរយៈសំណេរនេះអ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិប្រតិកម្មដោយចោទប្រកាន់ថាអ្វីដែល រ៉ាប៊ី ចង់សម្តៅដល់គឺបទ «វង្វេងស្នេហ៍» របស់លោក លំ សុក្រិត ។ ពួកគេបានវែកញែកថាភ្លេងរបស់បទនេះមានភាពស្រដៀងគ្នាទៅនឹងបទ «ពូកែក្រលាស់» របស់ តារាចម្រៀង រ៉ាប៊ី។ ងាកទៅកាន់ផេកហ្វេកប៊ុក និងយូធូបវិញ អ្នកលេងអ៊ីនធឺណិតបានបញ្ចេញមតិរិះគន់តារាចម្រៀង លំ សុក្រិត យ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjphhku6u6ULvxwEJKpblBqOgCRFG2jyi7GJKSw0SHhNog0U-ZLh4Tpfhue7wu-iG-U4jk_xEMke5f2ShFZi5VWdKPsxOVeqJKiIHKbZ3dy0wffvOu6l_sXyoxaYhrDabBhwY2G59ps-fqHwCWWj0pqfMf-90eqgxgWqvK6m8RWR2D4L_9lIQuvMCL97eYa/s1433/image_2026-03-23_09-40-42%20(2).png
គួរបញ្ជាក់ផងដែរថា អំឡុងពេលចេញបទចម្រៀង «ពូកែក្រលាស់» រ៉ាប៊ី ត្រូវរងនូវមតិប្រតិកម្មចម្រុះដោយសារតែយកយុវជនលេងស្ទាយ៍ក្រវីសក់មកសម្តែង។ ទោះជាយ៉ាងណា បទនេះបានក្លាយជាបទកំពុងពេញនិយមក្លាយជា Trend នៅលើបណ្តាញសង្គមទិកតុកមានអ្នកលេងជាច្រើនទាំងជនជាតិថៃ តារាថៃ វៀតណាម ឡាវ ….។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUj9otDpQJA48REORTsiSVKr3o73UtYt-_-MWy6TapCrBLfgRzsFuKlrfcNiafefZg1UBfr9q7Ew02le4SyS9j1lTahLA4CdTvRSO3sgEXlNKf9-rZVzUYHS0JEXdVDeZQe0DLhyrM4zeWhh8XJ3wbZpeCfCgJJE1FFuxTJ0pYvjnY3HUQoknWJr62MLNL/s614/image_2026-03-23_08-17-01.png

កាលពីថ្ងៃទី១១ ខែមីនា ត្រឹមតែរយៈពេល១ខែ រ៉ាប៊ី បានបង្ហាញថាបទនេះមានចំនួនការទស្សនារហូតដល់ ៨១លានដងដោយបូកបញ្ចូលបណ្តាញសង្គមនាងចំនួន៣ និងនៅលើយូធូប Cambodia news feed ។ តារាចម្រៀងរូបនេះក៏បានបង្ហាញថាបទនេះនឹងមាន Version 2 ផងដែរដែលថតរួមជាមួយនឹងបវរកញ្ញាកម្ពុជា៕

អ្នកគាំទ្រកម្ពុជារំភើបចិត្តម្តងទៀតក្រោយសមាជិក Enhypen រាំបទ N.John

0

កន្លងមកអ្នកគាំទ្រមានការរំភើបចិត្តបន្ទាប់ពីក្រុមចម្រៀងដ៏ល្បី Enhypen បានចែករំលែកបន្តវីដេអូអ្នកគាំទ្រកម្ពុជារួមទាំងតារាសម្តែង ដេវិដ អ៊ឹងហាវ នៅលើ Story។ យ៉ាងណាមិញអ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តមួយកម្រិតទៀតនោះគឺបានឃើញសមាជិក Enhypen បានរាំបទ «Pop out» របស់ N.John ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjDfoyL3EAL0RnQPBbIPgcqGaGcUn6N8CfaCDFNrgkH0nsvyt5EcLwL6kN6WFQERCN5LgcO78wDvlp6lTASDriCwthwYpCcpgXRioyhv5NcMlXJlnP0IkE6-KKA_zWfOLQZgWhL4v-EEdK-p4V1yx0osiUgmZQ3ZIQrjW-37bhP-ilqHZCmgiKD4Ma4EOV/s1080/SnapInsta_to_626106959_18116568676612810_370085796143714470_n.jpg
នៅរសៀលថ្ងៃទី២២ ខែមីនា បណ្តាញសង្គម Enhypen ដែលមានដូចជាទិកតុក ហ្វេកប៊ុក អ៊ីនស្រ្តាក្រាម យូធូប ជាដើមដែលមានអ្នកតាមដានរាប់លាននាក់បានបង្ហោះវីដេអូរបស់សមាជិក Ni-ki បានរាំបទ «Pop out» របស់ N.John ដែលជាបទចម្រៀងមួយទទួលបាននូវភាពល្បីល្បាញយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcBDcBdnM0hxmiVLU6_veKl1RwwgLje0CsoTSHPIo5m16Y0KQDLyZ5jz21U2yZfysPJ3V4-j9o_IICbuMyf_VWHS2kMSa3pD-t4m4UrCNNShFPou-IeyTuBdXVsWs8UNSlG9zna1Oio3Npvkm88jET7co6iDtFGZ02AHmfHY7JmeQCIPoRtkJcYHBS18ZB/s1454/image_2026-03-23_09-00-47.png

តារា K-Popដែលមានដើមកំណើតជប៉ុនរូបនេះបានធ្វើឱ្យអ្នកគាំទ្រដែលជា Engene រំភើបចិត្តជាខ្លាំងដោយចូលរួមបញ្ចេញមតិយោបល់បង្ហាញការស្រលាញ់ជាច្រើននាក់រួមទាំងអ្នកគាំទ្រទូទៅផងដែរ។ វីដេអូរបស់ Ni-ki ដែលបង្ហោះនេះគឺស្របពេលអវត្តមានជាមួយសមាជិកដទៃទៀតដែលធ្វើដំណើរទៅកាន់ប្រទេសចិនដោយសារតែហេតុផលនយោបាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEileK9pPX1cwJxdrSk3Dnk85LYzHrI2028goES-QLNrS7Unlam69OKHmX0JCQxHgX2w2Q01a8PmC689M4v_z0whyKJC54cWagoKpMi1JKOg1c3vvjzjLah7ubj1iy10Z-JEG0is9gIG2zROdhyzjbuky4pDQfhe2iouB7XOESFIe9saQsbsTdqLPwJLI9TO/s1080/SnapInsta_to_625568727_18116568694612810_8077136628437102605_n.jpg

ទោះយ៉ាងណា សកម្មភាពភ្ជាប់ទំនាក់ទំនងរវាងក្រុមនេះនិងអ្នកគាំទ្របានជំរុញឱ្យពួកគេរំពឹងថានាថ្ងៃអនាគតក្រុមចម្រៀង Enhypen អាចនឹងមានឱកាសណាមួយមកប្រគំតន្រ្តីនៅព្រះរាជាណាចក្រកម្ពុជា។ គេចាំបានថាកាលពីពេលថ្មីៗនេះ ក្រុមអ្នកគាំទ្រក៏បានសាមគ្គីគ្នាយ៉ាងខ្លាំងដោយបានប្រមូលថវិកាដើម្បីបញ្ជូលឡានតវ៉ាទៅកាន់មុខអាគារ HYBE ដើម្បីឱ្យ Heeseung ត្រឡប់ចូលក្រុមវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPkrKl9RhxPUUrREUdt6fIK1rvFD5Pp7a6hB5d87bp2Sj4r612z3bDqLVEAV2JYd2Pqn93JudpRMlfR4ID2VxCIBmojTPq-PF5VgK9bt-VyEIVwbdAwcKAsEroC2KbUqNR438o5iUo1dPw1075ZS2EDPb4qt9NMoKdU85uY3nh6Fe0IHULNk8hiN6XCvVy/s1620/image_2026-03-23_09-00-45.png

គួរបញ្ជាក់ផងដែរថា កន្លងមកបទ «Pop out» របស់ N.John ត្រូវបានតារាល្បីៗយកទៅរាំមានដូចជា Ahyeon សមាជិក BABYMONSTER , Kino សមាជិក Pentagon , Leo និង Sangwon សមាជិក Alpha Drive One (ALD1)រួមទាំង Yuchan និង Juyoung សមាជិក Nchive ជាដើម៕

ពិនិត្យមើលអាការៈខុសប្រក្រតីទាំងនេះជាបន្ទាន់! ប្រយ័ត្នថ្លើមមានបញ្ហា

0

គ្រូពេទ្យបានដាស់តឿនឱ្យត្រួតពិនិត្យអាការៈទាំងនេះជាបន្ទាន់ ពីព្រោះវាជាសញ្ញាបង្ហាញថា ថ្លើមមានបញ្ហា ដើម្បីថែទាំទាន់ពេលវេលា និងកាត់បន្ថយហានិភ័យនៃជំងឺខ្លាញ់រុំថ្លើម ។ បើទោះជាថ្លើមមានបញ្ហាក៏ដោយ ប៉ុន្តែរាងកាយមិនបង្ហាញអាការៈមកក្រៅច្បាស់លាស់ឡើយ ទើបមនុស្សភាគច្រើនមិនចាប់អារម្មណ៍ ពេលដឹងខ្លួនឯងមានបញ្ហាថ្លើម យឺតពេលនឹងព្យាបាល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2sKCqEIDnMsp7xrmHku-80a2dZN-L6Wot7Ai31BkafoMQxrNptGnFTZToxg54ppI_UwYrwa6HHjtodl6Iw53A_XY3OMC2sPBU7IYHyr48N_plgS8aFbuA0JPUYdeUVVrZfi620jHDrlwu121fSi5FZzHl97txSE3bL67A60dVs_SZqiCGz8ExX4VoADUE/s720/photo_2026-03-23_11-23-56.jpg
លោកអ្នកអាចត្រួតពិនិត្យអាការៈរបស់ខ្លួនថា តើមានអាការៈខុសប្រក្រតីបែបណាខ្លះ?

១-គេងគ្រប់គ្រាន់ ប៉ុន្តែឆាប់នឿយហត់ អស់កម្លាំង ៖ ប្រសិនបើបានគេងគ្រប់គ្រាន់ មិនធ្វើការងារធ្ងន់ ប៉ុន្តែនៅតែអស់កម្លាំងពេញមួយថ្ងៃ នេះជាសញ្ញាបង្ហាញថា ថ្លើមដំណើរការមិនប្រក្រតី ។ ថ្លើមមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងថាមពល និងសារធាតុចិញ្ចឹម បើថ្លើមចាប់ផ្តើមមានបញ្ហានឹងធ្វើឱ្យរាងកាយនឿយហត់ដោយគ្មានមូលហេតុ ហើយរយៈពេលយូរ ទើបមានកម្លាំងឡើងវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHEqpbMW4m4S_QzV6FrWcXxxeWv4_aid1e_nvZaZ7pfqNc565flCUYrZRqVbSLyqJmeNdiYA0rdrBQOlfy_tvl4htMHwZghrsj4wBGmHsbumUhqa27GXb12awqboYLhfUxhpQ4Z1FhGmmKLQGAhgdZqUsjUV8_gngwDHYIHxQgmqZ0QkTy1qp8hjtSmh5z/s632/photo_2026-03-23_11-23-56%20(2).jpg
២-ឆ្អល់ពោះ ហើមពោះញឹកញាប់ ៖ ថ្លើមចូលរួមផលិតទឹកប្រមាត់ដើម្បីរំលាយខ្លាញ់ បើវាមានបញ្ហាអាចបណ្តាលឱ្យការរំលាយអាហារមិនល្អ ឆ្អល់ពោះ ហើមពោះ ឬមានអារម្មណ៍មិនល្អក្រោយការបរិភោគអាហារ ជាពិសេស ពេលបរិភោគអាហារសម្បូរខ្លាញ់ ឬបរិភោគអាហារច្រើនរួច ។ មនុស្សភាគច្រើនមើលរំលងបញ្ហានេះ ប៉ុន្តែគួរប្រុងប្រយ័ត្ន បើមានអាការៈបែបនេះញឹកញាប់ ។

៣-ងាយមានខ្លាញ់ក្បាលពោះ ឆាប់ឡើងទម្ងន់ ៖ បើក្បាលពោះងាយមានខ្លាញ់ទាំងដែលមិនបានបរិភោគអាហារច្រើន គឺវាពាក់ព័ន្ធនឹងជំងឺខ្លាញ់រុំថ្លើម ពីព្រោះថ្លើមមានតួនាទីបំផ្លាញខ្លាញ់ ។ ថ្លើមដំណើរការខុសប្រក្រតី គឺជាមូលហេតុធ្វើឱ្យសម្បូរខ្លាញ់ ជាពិសេស នៅបរិវេណជុំវិញចង្កេះ រួចហើយក៏បង្កជាខ្លាញ់ក្នុងឈាមបន្តិចម្តងៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNcgy9snW2YtVh8UdY8ljVawMWYGL0WoIg9HtBavHVVO_xDmTQKESapINmlYH1LUkx30dKk30jFnXC-op5Phh1ijSbFq9byLtc07RzzVTdp3n9-wrJ2iG-3nNbNC6njuQdXYTMjXxeSJzalh5cY00aFnrQJHnU0meuOzeRZDg1xs2QCSTv6-uRYV8Q1zkz/s1280/photo_2026-03-23_11-23-56%20(3).jpg
៤-ចេញមុនលើមុខ ស្បែកខ្លាញ់ និងស្រអាប់ ៖ ថ្លើមមានតួនាទីកម្ចាត់សារធាតុពុលក្នុងរាងកាយ ប៉ុន្តែបើវាមានបញ្ហា សារធាតុពុលមួយចំនួនអាចប្រមូលផ្តុំក្នុងរាងកាយបណ្តាលឱ្យរលាកស្បែក ឆាប់ចេញមុខលើមុខ ស្បែកខ្លាញ់ ឬស្រអាប់ខុសធម្មតា ជាពិសេស អ្នកមិនធ្លាប់ចេញមុនលើមុខ ហើយអាការៈបែបនេះពិបាកក្នុងការព្យាបាលណាស់ ។

៥-ចង់បរិភោគផ្អែម ឬបរិភោគមិនឈប់ ៖ ថ្លើមពាក់ព័ន្ធនឹងការគ្រប់គ្រងកម្រិតស្ករក្នុងឈាម បើវាមានបញ្ហានឹងធ្វើឱ្យប្រែប្រួលកម្រិតស្ករក្នុងឈាម ទើបហេវញឹកញាប់ ចង់បរិភោគរបស់ផ្អែម ឬបរិភោគពេញមួយថ្ងៃ អាការៈបែបនេះកាន់តែជំរុញឱ្យថ្លើមធ្វើការធ្ងន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs0IFq6vQ7hpqVhNxXzo_myXqSqpA_xRemr9y374rHIyoauQ9iLelNJBUcy74j96H2BSf4f0lGh6_8359UL93r7EYK3HM4_fzEMrYl-Pzft68NvZX7UBjU0cG23SaZTy6Z9JTw9NH1e8M3cOP3_oVW1F-0J3Z0Yj9UCsI1y3wYP2gb4PKqbHeJWTMx-nS_/s545/photo_2026-03-23_11-23-56%20(4).jpg

បើពិនិត្យឃើញអាការៈទាំងនេះ សូមកុំធ្វេសប្រហែស ត្រូវប្រញាប់ថែទាំថ្លើមតាមវិធីទាំងនេះ ៖
-កាត់បន្ថយអាហារចៀន អាហារកែច្នៃ និងរសជាតិផ្អែម
-បង្កើនការបរិភោគបន្លែ ផ្លែឈើ និងអាហារងាយរំលាយ
-បរិភោគត្រីសមុទ្រ ត្រីសាម៉ុង បង្គា និងស៊ុតក្រហម
-គេងឱ្យគ្រប់គ្រាន់ យ៉ាងហោចណាស់៧ម៉ោងក្នុង១ថ្ងៃ
-រក្សាទម្ងន់ និងថែទាំបរិវេណជុំវិញចង្កេះhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirLQ-L9KKcJEmLUBwGy14AI20eObf5SjlUysll10ntr3IocTDIICYkqa-zWpEWCywTAw84dPoHUhOkn1uPzrWKuZ0CgF-ymBTYwcgU5Pp-6qaUCPmU9fO8YfE1d3AJ5DrkYR7JTCRWCy-HPt9mAkhKpQpAcegvpSsl7P_IeAv5i_ZACf_pIbeKROmx7WTp/s1280/photo_2026-03-23_11-23-56%20(5).jpg

សរុបមក ពេលថ្លើមមានបញ្ហាដំបូង វាមិនបង្ហាញអាការៈច្បាស់លាស់ទេ ប៉ុន្តែវាចាប់ផ្តើមបង្ហាញអាការៈខ្លះៗ ដូចជា ៖ នឿយហត់ ឆ្អល់ពោះ និងក្បាលពោះឆាប់មានខ្លាញ់ ។ ការពិនិត្យឃើញអាការៈខុសប្រក្រតីឆាប់រហ័ស និងផ្លាស់ប្តូរទម្លាប់ទាន់ពេលវេលា គឺអាចកាត់បន្ថយហានិភ័យនៃជំងឺខ្លាញ់រុំថ្លើម ៕

ផ្លែឈើ៥ប្រភេទមានកម្រិតស្ករទាបល្អសម្រាប់សុខភាពអ្នកមានវ័យលើស៤០ឆ្នាំ

0

អ្នកមានវ័យលើស៤០ឆ្នាំអាចបរិភោគផ្លែឈើ៥ប្រភេទនេះជំនួសនំចំណីផ្អែម ឬបង្អែមបាន ដោយសារវាមានកម្រិតស្ករទាបអាចជួយរក្សាទម្ងន់ និងកាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែម ។ ប៉ុន្តែគួរតែបរិភោគក្នុងបរិមាណសមល្មម និងចៀសវាងការបរិភោគផ្លែឈើកែច្នៃច្រកកំប៉ុង ឬវេចខ្ចប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin_pQAkoRpBIuaJinT1z_UGmEZzPWiL1z6IyZHr318abY7PhFW8l7a141DfDG5f0lgoQrXTq0WvoPvtTPlZ6N20D5v-JJzFdKCaocDRNuCHqWNIM_esY6ddj0XhyphenhyphenU3Jwyp5dOU711ZcROvRCpZiQlPinSErdO9GtHlMwjo-YstZ4xJ_5qWg8KShTCCaU4M/s1280/photo_2026-03-23_10-15-18%20(2).jpg

នៅពេលមានអាយុជាង៤០ឆ្នាំ មនុស្សភាគច្រើនចាប់ផ្តើមយកចិត្តទុកដាក់ថែទាំសុខភាពរបស់ខ្លួន ជាពិសេស គ្រប់គ្រងកម្រិតស្ករក្នុងឈាមដែលពាក់ព័ន្ធនឹងហានិភ័យនៃជំងឺទឹកនោមផ្អែម ។ វិធីថែទាំសុខភាពងាយៗរបស់ពួកគេ គឺបរិភោគផ្លែឈើមានកម្រិតស្ករទាបជំនួសនំចំណីផ្អែម ឬបង្អែម ដើម្បីកុំឱ្យឡើងស្ករក្នុងខ្លួន ថែមទាំងរក្សាទម្ងន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxHqCsvBnC-coqFz69IX8LRE0q9bzmfM8Om11vJ3-jzWy2-2uw8gbUNwuJPyUqzAi6Hc_b-6eHC1ehMSfHUzVoBZY2o6DdqImpY1EYbMds79evaL4NmgIyjm89sWq_f8vmtBWwBYMYR-17TLwfPn0QzFLQ2vgtR9YA7apR4OTa3oh0lxGmmefQ_Km5RHXa/s1092/photo_2026-03-23_10-15-18.jpg

តើផ្លែឈើអ្វីខ្លះមានស្ករទាប និងល្អសម្រាប់សុខភាពអ្នកមានវ័យលើស៤០ឆ្នាំ?

១-ផ្លែត្របែក ៖ គឺជាផ្លែឈើមានស្ករទាប ល្អសម្រាប់អ្នករក្សាទម្ងន់ខ្លួន ពីព្រោះត្របែកសម្បូរអាហារសរសៃជួយឱ្យឆ្អែតបានយូរ ព្រមទាំងពន្យារពេលការស្រូបយកស្ករចូលទៅក្នុងឈាម ។ ក្រៅពីនេះ ថែមទាំងមានវីតាមីន C ខ្ពស់ជួយប្រព័ន្ធការពាររាងកាយ និងល្អសម្រាប់អ្នកមានវ័យលើស៤០ឆ្នាំដែលផ្តោតសំខាន់លើការថែទាំសុខភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiletchQoMqlhz7Zy8pU6NFaPp9gOpLkO08A8G37Tw7gdFWhcAj4wQtHfs8PYuP6T24A37kJqwtUp_1-eJgsS3DMqfSOXXMY6QOCapBfjwtOgLDHF7Vo5puOSFHkpONcXIOZlVXsqwgk0mqTQILniiQgKPrqMYwBWCICdayj1oXBIaNVJ-9Eh6XGaywtzwD/s900/photo_2026-03-23_10-15-18%20(3).jpg
២-ផ្លែប៉ោមបៃតង ៖ មានរសជាតិផ្អែមតិចជាងផ្លែប៉ោមផ្សេងទៀត និងមានអាហារសរសៃប្រភេទផេកទីន ដែលគ្រប់គ្រងកម្រិតស្ករក្នុងឈាម និងប្រព័ន្ធរំលាយអាហារ ។ ការបរិភោគផ្លែប៉ោមបៃតងទាំងសំបក ជួយធ្វើឱ្យឆាប់ឆ្អែត, កាត់បន្ថយការបរិភោគចំណីអាហារខុសពេលវ និងបរិភោគជំនួសបង្អែម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJwamvyr8_vITHlo3YnhfYBQUoKjByE9GSv3pOqh74LpayWfPgGZmVWjroMkR8LF0nVDce2pnOq4YFkJCr3Kjk0Mx7BHj7L9sj3bGOuzcJjnv4aIkI50W3pwpbV3KkXmHhuwa2R4Q9P5jtIHe7HkIA6iHzYziRHWgyQnLmbssXZfTtny51WDbemmV5ABE1/s1280/photo_2026-03-23_10-15-19.jpg

៣-ផ្លែ Strawberry ៖ គឺជាផ្លែឈើមានរសជាតិជូរអែម មានស្ករតិច បើប្រៀបធៀបនឹងផ្លែឈើផ្សេងៗ ព្រមទាំងមានសារធាតុប្រឆាំងអុកស៊ីតកម្មជួយថែរក្សាស្បែក ។ វាស័ក្តិសមសម្រាប់អ្នកមានវ័យលើស៤០ឆ្នាំដែលត្រូវការថែទាំសុខភាពយ គឺអាចបរិភោគជំនួសនំចំណី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjds1S9WB67PIbqb_pJ5XQyUqn5K94iX2G0bfWsvibW2ew2BSRBTnWEf7U1NgXIpB_tNE_HJWrpAnVAq_ksVqrqVlx5fEGgb393YpkB0kzqlMI7TNn5VgAeFx7edhJI3ZouUwdxMd_3FEqSgPPAt3tj4FlUnxtIxhmNUHLyfLRzMnHMH1SzE3c0MaWAGA_Z/s1200/photo_2026-03-23_10-15-19%20(2).jpg

៤-ផ្លែស្រកានាគ ៖ ផ្លែស្រកានាគសាច់ស មានរសជាតិផ្អែមល្មម និងសម្បូរអាហារសរសៃ គឺល្អសម្រាប់អ្នកកំពុងគ្រប់គ្រងកម្រិតស្ករក្នុងឈាម ។ លើសពីនេះ ការបរិភោគស្រកានាគ អាចជួយសម្រួលការបន្ទោរបង់ កាត់បន្ថយទល់លាមក ឬធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ ដែលបញ្ហានេះភាគច្រើនកើតឡើងចំពោះមនុស្សចាស់អាយុលើស៤០ឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxOl4zsBx0DbagnlHXzHV9GJvDy8S1tjeswfkLlDTl3tvLiF6a2UKl6HOTXOue-9AAzcwbl3j7szufvf51AGQj3CvfgU9xOr-vxWwit_gxgdtjZRUT1PVYzBkYbnkt3zSs5p8laJypGN-nSZAHed4jOISWmETfKngwm6pgnA1eSt0_MPx7XlFtK6oN948q/s1280/photo_2026-03-23_10-15-19%20(3).jpg
៥-ក្រូចថ្លុង ៖ គឺជាផ្លែឈើមានកាឡូរីទាប និងស្ករតិច ថែមទាំងមានវីតាមីន C, អាហារសរសៃជួយឱ្យឆាប់ឆ្អែត រួមទាំងកាត់បន្ថយការចង់បរិភោគនំចំណីផ្អែម ។ យើងអាចជ្រើសរើសក្រូចថ្លុងណាដែលមានរសជាតិមិនផ្អែមខ្លាំង ដើម្បីជួយគ្រប់គ្រងកម្រិតស្ករបានល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUVuw8gS3aREUz9YFTEduQdm2tEXL2rmaU20RTsKtKJyvFloWuIzfpJswKRujP24K9kGphnZ2LBVF3jJqZvr0vE1FzoU-BNZTDbMIiTqc2OQez2ek0Gb5vl8sTd76_yAjqt2lkXve-5_yab_HXBI_ChpDCluDrU6TDCyZenfwcsu5yoBIOLBfwJCMaa-yl/s585/photo_2026-03-23_10-15-20.jpg

គួរបញ្ជាក់ថា ទោះជាផ្លែឈើទាំងនេះល្អសម្រាប់សុខភាព ប៉ុន្តែគួរតែបរិភោគក្នុងបរិមាណសមល្មម និងចៀសវាងការបរិភោគផ្លែឈើកែច្នៃ ដូចជា ៖ ទឹកផ្លែឈើកំប៉ុង ឬផ្លែឈើសម្ងួតក្រៀមរសជាតិផ្អែមខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXJaTKqrruyC35FaPHhwLE5a0yREwo4wc8LfOsxAyPnxZv7Lo9hZNpucVs_bcUzCuSuoLA6IDknbjPcGumETOowSq2S6yJlku_5-4hieQkPm_q2FNnYParkJF84RJSfg2AwfYzG4muhnFWNuRt20L5vHrJAXr2RSeMwOba5guvyQdshjq6ilf1-YNhyzLr/s1280/photo_2026-03-23_10-15-20%20(2).jpg
យើងអាចបរិភោគផ្លែឈើទាំងនេះជាមួយអាហារប្រូតេអ៊ីន រួមមាន ៖ សណ្តែក និងយៅអ៊ួ ដើម្បីជួយកាត់បន្ថយការស្រូបស្ករ និងរក្សាកម្រិតស្ករក្នុងឈាម ។ ការបរិភោគផ្លែឈើមានស្ករទាប គឺជាការកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម និងគ្រប់គ្រងទម្ងន់ខ្លួនយ៉ាងមានប្រសិទ្ធភាព ជាពិសេស អ្នកអាយុច្រើន ៕

កុំភ្លេចទៅកម្សាន្តឱ្យបានច្រើនកុះករ! បុណ្យទន្លេឆ្នាំនេះនឹងប្រារព្ធឡើងនៅខេត្តក្រចេះ

0

យោងតាមក្រសួងទេសចរណ៍កម្ពុជា ពិធីបុណ្យទន្លេរលើកទី១០ នឹងប្រារព្ធទៅនៅខេត្តក្រចេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ទន្លេរបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIc0b_URzBqakAIOPnw5dP3ArZ-yDzEI2MpLtHEAEfbxVuAExXIHdVeqjcjZ0VQmUcuJdu4MX5TWkL_Lbk-qqwed0-fNYFvRdXnUtk4M0c4CzhVvPEgB-0PHXJhiTwtraBot3cTZIsE_vfSk8x6wZjlAc1zl8zMl9jfetps3nnILCsota8J-xs950ZwgLc/s1280/photo_2026-03-21_11-48-35.jpg
ពិធីបុណ្យនេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍ខេត្តជាប់ដងទន្លេរកម្ពុជា ជាពិសេសគឺខេត្តក្រចេះ ព្រមទាំងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ, ពង្រឹងនិងលើកកម្ពស់គុណភាពសេវាកម្មនានាក្នុងឧស្សហកម្មទេសចរណ៍, លើកកម្ពស់តម្លៃនៃផលិតផលក្នុងស្រុក និងជំរុញការអភិវឌ្ឍនៅនឹងកន្លែងជូនដល់ប្រជាពលរដ្ឋ និងសហគមន៍ទេសចរណ៍ ក្នុងខេត្តក្រចេះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaEwdblKQjd9IItp_WtvTDlf0PNekXTT8fmGLPvhqhSYAHD6V1erm-vsFFK4Y-r5dtBGRLV2NoigPG9RL_l4XGxWOR4sA_wzMaSHQsf-6_cHse2W25Swz-A-IBhYVIf0BgfDGHWpRXuct03jTnUxGR3X96d4ekvNgc2Se8ty-c4UouefrOB7orKhan2DBF/s1280/photo_2026-03-21_11-48-36.jpg
ដើម្បីញុាំងឲ្យព្រឹត្តិការណ៍បុណ្យទន្លេរលើកទី១០ នេះ ប្រព្រឹត្តទៅដោយភាពអធិកអធម គណៈកម្មការអន្តរក្រសួងនឹងរៀបចំពិធីសំខាន់ៗ ដូចជា៖

១.ពិធីរាប់បាត្រព្រះសង្ឃដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ វីរៈកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានពលីក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន
២. កម្មវិធីដុតក្រឡានក្រចេះដឹងគុណវីរៈកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងផ្ញើក្ដីនឹករលឹកដល់ប្រជាជនភៀសសឹក
៣. កម្មវិធីព្រលែងត្រីចូលក្នុងទន្លេ ដើម្បីផ្ដល់ជីវិតថ្មី និងបន្តនិរន្តរភាពជីវៈចម្រុះសម្រាប់ទន្លេ និងបួងសួងសុំសេចក្ដីសុខដល់ប្រជាជនកម្ពុជារស់នៅក្នុងសុខសន្តិភាព,
៤. ការសម្តែងទស្សនីយភាពសិល្បៈ ដែលបង្ហាញពីប្រពៃណីទំនៀមទម្លាប់ និងសក្ដានុពលទេសចរណ៍ខេត្តក្រចេះ ព្រមទាំងមានការប្រគំតន្ត្រីផងដែរ
៥. ការតាំងពិព័រណ៍សមិទ្ធផលក្នុងវិស័យទេសចរណ៍ មហោស្រពម្ហូបអាហារនិងភេសជ្ជៈ ការតាំងពិព័រណ៍ពាណិជ្ជកម្ម ផលិតផលកសិ-ទេសចរណ៍ និងផលិតផលក្នុងស្រុក ព្រមទាំងការបង្ហាញ សមិទ្ធផលនិងគម្រោងអភិវឌ្ឍន៍នានារបស់ខេត្តក្រចេះ,
៦. សកម្មភាពកីឡាទេសចរណ៍ជាលក្ខណៈមហាជនជាច្រើនប្រភេទ និង
៧. កម្មវិធីបណ្តែតប្រទីប ព្រមទាំងកម្មវិធីកម្សាន្តផ្សេងៗទៀតជាច្រើន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp2EjAO0Lvy0JEwTroI3I1NUSGYasGp4kwy_Upn3U0oLJiyo8s2FLXm1FivMZ81VUXwsWZdHoDdckVtJZsw42hOSwvNqxZIwqlZhWdeseQYaPlQ3iyBcNFfNQyk64BvfGgCCuwkTpZOkj5OfVmNFlTD1u8lY-_aqNEZco2gV0AmCWFI7kU-yrKSUlKPWaH/s1280/photo_2026-03-21_11-48-34.jpg

មូលហេតុពិតនៃការលែងលះរវាង Song Hye Kyo និង Song Joong Ki នៅតែជាអាថ៌កំបាំង

0

ថ្មីៗនេះការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមទាក់ទងនឹងទំនាក់ទំនងអតីតកាលរបស់តារាសម្តែង Song Hye Kyo និង Song Joong Ki បានរីករាលដាលយ៉ាងទូលំទូលាយ។ ការបង្ហោះនេះត្រូវបានគេចោទប្រកាន់ថាបានបង្ហាញពីមូលហេតុពិតប្រាកដនៅពីក្រោយការលែងលះគ្នារបស់គូស្នេហ៍នេះក្នុងឆ្នាំ ២០១៩។ ការបង្ហោះនោះបង្ហាញថា កត្តាគ្រួសារ ជាពិសេសការរំពឹងទុកពីឪពុករបស់ Song Joong Ki បានរួមចំណែកដល់ការបែកបាក់អាពាហ៍ពិពាហ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOdF34doUajF_LwkP7nlsAKyFN6f6ivRwn8KcCRLRxBdAqC5ijXVzzYrLCBa2cmUACmNKnI-draA7Yt3p6rLCd5Or_mxSfifPH2-WZNdyMWcB07dfvYwwvMfJtanw5kKJyLySJAc1Px13n8AeSJLAGVMHPjH4KH4zCvPY4HLJXzgyA1C8L_-hzLFwChmXe/s925/image_2026-03-21_15-32-40%20(3).png

អ្នកបង្ហោះរូបនេះបានចែករំលែកថា៖ «ម្តាយរបស់ខ្ញុំ និងឪពុករបស់ Song Joong Ki គឺជាមិត្តភក្តិនឹងគ្នា។ ម្តាយរបស់ខ្ញុំបានចូលរួមពិធីមង្គលការដំបូងរបស់ Song Joong Ki ទោះបីជាពួកគាត់មិនបានថតរូបក៏ដោយ ព្រោះទូរស័ព្ទមិនត្រូវបានអនុញ្ញាត»។ នាងបាននិយាយថា មូលហេតុមួយនៃការលែងលះរបស់ពួកគេគឺដោយសារតែឪពុករបស់ Song Joong Ki គិតថា Song Hye Kyo មិនសូវស្តាប់បង្គាប់គ្រប់គ្រាន់។ Song Hye Kyo ជាមនុស្សដែលចូលចិត្តសេរីភាព ខណៈដែល Song Joong Ki ស្តាប់បង្គាប់ឪពុករបស់គាត់ខ្លាំងណាស់ ដូច្នេះហើយទើបមានជម្លោះជាច្រើនរវាងពួកគេ ដែលនាំឱ្យមានការលែងលះគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo3XonRFa24SaRGpCNv4CWt7uUw4Jx6uM24vvRiL-_ZMQoELKSCoKSxcHHsqzhgoWzvL3j0j8A668ZKshzaxHmMjauOo7aJ7FA2UVBI6fQrcb-oggS25AidHDKw8WUQL4ptw1IvUIkK0gYSx99LdObZgoFwuawZM78zpvMTESm_SM6C-YL0JzHeEXH3imD/s640/image_2026-03-21_15-32-40.png

យោងតាមសេចក្តីថ្លែងការណ៍នេះ និងមូលហេតុនៃការលែងលះដែលបានលើកឡើងជាសាធារណៈពីមុនដោយតារាសម្តែងទាំងពីរ ភាពខុសគ្នានៃបុគ្គលិកលក្ខណៈ និងរបៀបរស់នៅត្រូវបានពង្រីកដោយសម្ពាធខាងក្រៅ ដែលនៅទីបំផុតនាំឱ្យមានជម្លោះ។ទោះជាយ៉ាងណាក៏ដោយ ព័ត៌មាននេះមិនទាន់ត្រូវបានផ្ទៀងផ្ទាត់នៅឡើយទេ។ ទាំង Song Hye Kyo និង Song Joong Ki មិនដែលពន្យល់ពីព័ត៌មានលម្អិតនៃការសម្រេចចិត្តលែងលះរបស់ពួកគេឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxNiyJoeqJAqxU-1Pg1layiinCYVu-TyujcjvCrsye8NnqUUw4hvKcmCKZ3VvO152XUPGuMZDvV_lomVP1z3oJ9-ttSMb0pkOvz6V7OknaXSiZ-u-SvHNbTsyYgHWP1HQ_w9iXK7vl5CQ_G-DRia-OPkiwMUfsx2JguUdY8mZloIbTaBLtWOrpiqiJOul3/s879/image_2026-03-21_15-32-40%20(2).png

យោងតាមប្រភពព័ត៌មានក្នុងវិស័យកម្សាន្ត Song Hye Kyo និង Song Joong Ki បានជួបគ្នាតាមរយៈការណែនាំរបស់តារាសម្តែង Jo In Sung ក្នុងឆ្នាំ ២០១៣។ ក្រោយមក ខណៈពេលកំពុងធ្វើការជាមួយគ្នាលើរឿងភាគ ម្ចាស់ព្រះអាទិត្យ «Descendants of the Sun » ក្នុងឆ្នាំ ២០១៥ អ្នកទាំងពីរបានបង្កើតអារម្មណ៍ចំពោះគ្នាទៅវិញទៅមក ហើយចាប់ផ្តើមណាត់ជួប។ នៅពេលដែលរឿងភាគបានចាក់ផ្សាយនៅឆ្នាំ ២០១៦ ហើយបានក្លាយជារឿងដ៏ល្បីមួយ ភាពស៊ីសង្វាក់គ្នា និងរូបរាងសង្ហារបស់ Song Hye Kyo និង Song Joong Ki បានបង្កឱ្យមានពាក្យចចាមអារ៉ាមថាពួកគេកំពុងណាត់ជួប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVnu5SPFgkFtr1uXzC-DChetxMphZOTLnbV_jRTWVrGiz_-nSuqIrEtRUyJ2r8U3Qj6dwNX5FscW8UCpC6L978cH4gjn_mKc43TExM1oko7Rwyp7qcQ34RULl4z1dpzZSQMU3L1a6LAwvS76FxmfIXnNF9zhtWshNC6U9W0jt709L0kAoATv54bJFmKwGy/s1200/image_2026-03-21_15-32-41%20(2).png
ដំបូងឡើយ ក្រុមហ៊ុនគ្រប់គ្រងរបស់គូស្នេហ៍នេះបានបដិសេធពាក្យចចាមអារ៉ាមអំពីការណាត់ជួប បន្ទាប់ពីពួកគេត្រូវបានគេប្រទះឃើញជាមួយគ្នានៅទីក្រុងញូវយ៉ក។ ប៉ុន្តែនៅក្នុងខែកក្កដា ឆ្នាំ២០១៧ តារាសម្ដែងទាំងពីររូបនេះបានប្រកាសពីអាពាហ៍ពិពាហ៍របស់ពួកគេដោយមិននឹកស្មានដល់ ដែលជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់ពួកគេជាមួយគ្នា។ ពិធីមង្គលការរបស់គូស្នេហ៍មួយគូនេះ ដែលបានធ្វើឡើងនៅក្នុងខែតុលា ឆ្នាំ២០១៧ គឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ដែលត្រូវបាននិយាយច្រើនបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានចាត់ទុកថាជា «រឿងនិទានជីវិតពិត» ដោយអ្នកគាំទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOWFt916iaoKLRC_OM6TP6F9IPrizEJkCUzZKxtfdGtDQy-X23kEywD3lr7SBFWinV0YTmjAF_dMe4UDSQgEtuz3h1Z0RgzBy7mUcJm5T843eWj2Q0hJHNd_cUC7XpDrR9oOKvCSoWFchlfKWXbWLd6CWLuR9XtY4ZxUaBIo6fduniuHCT_zhKJTOlsOv3/s925/image_2026-03-21_15-32-42%20(2).png
យ៉ាងណាក៏ដោយ ផ្ទុយពីការរំពឹងទុករបស់សាធារណជន អាពាហ៍ពិពាហ៍នេះមានរយៈពេលត្រឹមតែប្រហែល ២០ ខែប៉ុណ្ណោះ។ នៅឆ្នាំ២០១៩ ពួកគេបានដាក់ពាក្យសុំលែងលះជាផ្លូវការ ដោយលើកឡើងពី «ភាពខុសគ្នានៃបុគ្គលិកលក្ខណៈ» ជាហេតុផលសង្ខេប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMioHwgyJzJK8UIUsHEOTIUUra7MKee3hDcL2PzbeQBeL7_Uix2NY10NCzTEmG14RSOQnogBpJ5Sj91a2FeB7HYqjqm6kq7BnOe3XoCa7NIHk0POBGOAyHDbJOjgTGd64Z5kSt2En_w74XKNJdJV4l528KyqAsrAhhrubwLYHER2CG2cZe3uZdRR98tJ0A/s872/image_2026-03-21_15-32-42%20(3).png

នៅពេលនោះ ភាគីទាំងពីរបានជ្រើសរើសរក្សាព័ត៌មានលម្អិតជាឯកជន ដែលនាំឱ្យមានការសង្ស័យ និងពាក្យចចាមអារ៉ាមអំពីមូលហេតុនៃការលែងលះគ្នា ដែលនៅតែបន្តពិភាក្សារហូតមកដល់សព្វថ្ងៃនេះ។ មានពាក្យចចាមអារ៉ាមថា គូស្នេហ៍នេះបានបែកបាក់គ្នាដោយសារតែ Song Hye Kyo បដិសេធមិនព្រមមានកូន។ នៅខែមករា ឆ្នាំ២០២៣ Song Joong Ki បានប្រកាសរៀបការម្តងទៀតជាមួយអតីតតារាសម្តែងអង់គ្លេស Katy ។ គូស្នេហ៍នេះបានស្វាគមន៍កូនប្រុសម្នាក់នៅឆ្នាំ២០២៣ និងកូនស្រីម្នាក់នៅឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1FAORbulvFzSuxEiXjU6AFj7mWbsJMyC01OmS23gMKtDgEFyiHjqIpY1xad3NcHlDAuQN87GA6T26-9j6srnwnEPo3_pbKITnWF6pQwtm02ChlRzQibogbKfhPMBHkygqVR8wuEolAu6G5-8T5Lf-islDJLoG5gZjvnA8T_ojQKH7W3gjpnUFmC18rkNe/s1187/image_2026-03-21_15-32-42.png

មកទល់ពេលនេះ Song Hye Kyo នៅមិនទាន់ប្រកាសពីទំនាក់ទំនងថ្មីឡើយហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាងផ្តោតសំខាន់លើការងាររបស់នាង ហើយអាជីពសម្ដែងរបស់នាងទទួលបានជោគជ័យគួរឱ្យកត់សម្គាល់៕

រដ្ឋមន្ត្រីក្រសួងរ៉ែ ស្នើឱ្យពលរដ្ឋកុំបារម្ភ ក្រោយក្រុមហ៊ុនសូគីមិច ប្រកា​ស​​ផ្អាកការផ្គត់ផ្គង់​ហ្គាស

0

ក្រុមហ៊ុន សុខ គង់ អាហរ័ណ នីហរ័ណ បានចេញសេចក្តីជូនដំណឹង ស្តីពីផ្អាកការផ្គត់ផ្គង់ឧស្ម័ន LPG ជាបណ្តោះអាសន្ន។

យោងតាមលិខិត ដែលចេញផ្សាយដោយក្រុមហ៊ុន បានលើកឡើងថា៖” ដោយសារតែស្ថានភាពសង្គ្រាម និងការអូសបន្លាយពេលវេលានៅតំបន់មជ្ឈិមបូព៌ា ដែលបន្តរហូតដល់បច្ចុប្បន្ននេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការដឹកជញ្ជូនប្រេងឥន្ធនៈ និងឧស្ម័ន LPG។ ក្នុងស្ថានភាពដ៏លំបាកនេះ ក្រុមហ៊ុន សូគីម៉ិច មិនអាចនាំចូលឧស្ម័ន LPG ចាប់តាំងពីដើមខែមីនា ឆ្នាំ២០២៦ មកឡើយ ហើយមិនអាចបន្តផ្គត់ផ្គង់ឧស្ម័ន LPG ដល់អតិថិជនតាមតម្រូវការទីផ្សារបាន”។

អាស្រ័យដូច្នេះ ក្រុមហ៊ុនសូគីម៉ិច សូមជម្រាបជូនថា នឹងផ្អាកការផ្គត់ផ្គង់ឧស្ម័ន LPG ចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៦ ជាបណ្តោះអាសន្ន រហូតដល់មានសេចក្តីជូនដំណឹងថ្មីៗ។

ជុំវិញបញ្ហានេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ក្រុមហ៊ុន សូគីមិច ផ្គត់ផ្គង់ហ្កាស់នៅកម្ពុជា ប្រមាណ៣ភាគរយប៉ុណ្ណោះ។

រដ្ឋមន្ត្រីក្រសួងរ៉ែរូបនេះ ក៏បានស្នើឱ្យពលរដ្ឋកុំមានការព្រួយបារម្ភ ព្រោះនៅមានក្រុមហ៊ុនប្រេងឥន្ធនៈផ្សេងទៀតមានលទ្ធភាពផ្គត់ផ្គង់ហ្គាស LPG នេះ៕