Home ព័ត៌មានជាតិ រដ្ឋមន្ត្រីក្រសួងរ៉ែ ស្នើឱ្យពលរដ្ឋកុំបារម្ភ ក្រោយក្រុមហ៊ុនសូគីមិច ប្រកា​ស​​ផ្អាកការផ្គត់ផ្គង់​ហ្គាស

រដ្ឋមន្ត្រីក្រសួងរ៉ែ ស្នើឱ្យពលរដ្ឋកុំបារម្ភ ក្រោយក្រុមហ៊ុនសូគីមិច ប្រកា​ស​​ផ្អាកការផ្គត់ផ្គង់​ហ្គាស

62
0

ក្រុមហ៊ុន សុខ គង់ អាហរ័ណ នីហរ័ណ បានចេញសេចក្តីជូនដំណឹង ស្តីពីផ្អាកការផ្គត់ផ្គង់ឧស្ម័ន LPG ជាបណ្តោះអាសន្ន។

យោងតាមលិខិត ដែលចេញផ្សាយដោយក្រុមហ៊ុន បានលើកឡើងថា៖” ដោយសារតែស្ថានភាពសង្គ្រាម និងការអូសបន្លាយពេលវេលានៅតំបន់មជ្ឈិមបូព៌ា ដែលបន្តរហូតដល់បច្ចុប្បន្ននេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការដឹកជញ្ជូនប្រេងឥន្ធនៈ និងឧស្ម័ន LPG។ ក្នុងស្ថានភាពដ៏លំបាកនេះ ក្រុមហ៊ុន សូគីម៉ិច មិនអាចនាំចូលឧស្ម័ន LPG ចាប់តាំងពីដើមខែមីនា ឆ្នាំ២០២៦ មកឡើយ ហើយមិនអាចបន្តផ្គត់ផ្គង់ឧស្ម័ន LPG ដល់អតិថិជនតាមតម្រូវការទីផ្សារបាន”។

អាស្រ័យដូច្នេះ ក្រុមហ៊ុនសូគីម៉ិច សូមជម្រាបជូនថា នឹងផ្អាកការផ្គត់ផ្គង់ឧស្ម័ន LPG ចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៦ ជាបណ្តោះអាសន្ន រហូតដល់មានសេចក្តីជូនដំណឹងថ្មីៗ។

ជុំវិញបញ្ហានេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ក្រុមហ៊ុន សូគីមិច ផ្គត់ផ្គង់ហ្កាស់នៅកម្ពុជា ប្រមាណ៣ភាគរយប៉ុណ្ណោះ។

រដ្ឋមន្ត្រីក្រសួងរ៉ែរូបនេះ ក៏បានស្នើឱ្យពលរដ្ឋកុំមានការព្រួយបារម្ភ ព្រោះនៅមានក្រុមហ៊ុនប្រេងឥន្ធនៈផ្សេងទៀតមានលទ្ធភាពផ្គត់ផ្គង់ហ្គាស LPG នេះ៕