Home Blog Page 108

លោកស្រី Sophea Böttcher ទម្លាយមានអ្នកផ្ញើសារសុំជំនួយពីស្វាមីនិងកុងធនាគាររបស់ខ្លួន

0

សេដ្ឋីនីចិត្តធម៌ Sophea Böttcher បានបង្ហាញថាអ្នកមួយចំនួនបានផ្ញើសារជាច្រើនទៅកាន់ស្វាមីរបស់ខ្លួនក្នុងការសុំជំនួយដោយលោកស្រីបញ្ជាក់ថាខ្លួនគឺជាអ្នកកាន់គណនេយ្យ និងគ្រប់គ្រងការបរិច្ចាគ។ មិនត្រឹមតែប៉ុណ្ណោះមានអ្នកខ្លះថែមទាំងស្នើសុំតាមរយៈកុងធនាគារទៀតដែលប៉ះពាល់ដល់ជីវិតឯកជននិងជារឿងរំខានខ្លាំងហើយមិនសមរម្យឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhed3sExX1Cw06aNp3o2y8kJqDs_N45FwlpfFBp8ZmYlqcHbUB45JgNO88Ucdur6kbSeKyFHfNKESWz77kbYj9G7NaDveCNChhWQbD8hcz00WWzZEcPKkpa8uuBYVIiJ4p412JNNguu0dh6nPaL03DfnwueYkFNjSeA3cTHiO5AeVChaM34fPfKs1ezRSZB/s2048/image_2026-01-21_09-47-15.png
នៅយប់ថ្ងៃទី២០ មករា សេដ្ឋីនីចិត្តធម៌ Sophea Böttcher បានបង្ហោះវីដេអូមួយនិយាយអំពីអ្នកមួយចំនួនបានផ្ញើសារសុំជំនួយរាប់មិនអស់មកកាន់ស្វាមីរបស់ខ្លួន។ លោកស្រីបានភ្ជាប់មកជាមួយនឹងសំណេរថា «សូមបងប្អូនទាំងអស់ដែលផ្ញើសារទៅស្វាមីខ្ញុំ ដើម្បីសុំជំនួយ សូមមេត្តាជ្រាបថា គាត់មិនមានពេលឆ្លើយតបទេហើយក៏មិនយល់ភាសាខ្មែរដែរ ការងារគាត់ មិនមែនសម្រាប់ទទួលសារ ឬផ្ញើលុយជំនួយទេ។ អ្នកណាចង់សុំជំនួយ សូមផ្ញើមកខ្ញុំដោយផ្ទាល់ ខ្ញុំជាអ្នកកាន់គណនេយ្យ និងគ្រប់គ្រងការបរិច្ចាគទាំងអស់។ ហើយសូមជម្រាបជាពិសេស ក្មេងស្រីៗស្អាតៗ មិនបាច់ផ្ញើសារទៅគាត់ទេព្រោះ Facebook គាត់ខ្ញុំជាអ្នកកាន់!សូមអរគុណសម្រាប់ការយល់ដឹង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYwHvq0qYGCJ5dpdZUjk-3Md7E3xq2W9873TQcYL-WoSvwI2oYjj_ogU6CZcYhyiOcb67pWr__QW9H3ejM52STGUjcfc1lQBFb3-s3yv4NAWj562hqimkgL8ppyutjFoACFYXCXUwlUEqcZCcICF1CymUb2zjweQd4pjbrMHkg_imc7HW-8lHNApq4VW1l/s2048/image_2026-01-21_09-47-16.png

ការបង្ហោះនេះបានធ្វើឱ្យទស្សនិកជនសម្តែងការហួសចិត្តយ៉ាងខ្លាំងខណៈនៅក្នុងផ្នែកបញ្ចេញមតិយោបល់វិញគេបានឃើញថាអ្នកមួយចំនួនទទូចសុំលុយពីលោកស្រី Sophea Böttcher ដោយមិនក្រែងចិត្ត។ អ្វីដែលកាន់ហួសចិត្តថែមទៀតមិនត្រឹមតែផ្ញើសារសុំជំនួយតាមបណ្តាញសង្គមប៉ុណ្ណោះមានបុគ្គលខ្លះថែមទាំងបានផ្ញើសារសុំជំនួយតាមរយៈកុងធនាគារទៀតដែលធ្វើឱ្យប៉ះពាល់ជីវិតឯកជនរបស់លោកស្រីយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMJb_4zZw_tUlwC04sGDZ_4VzUp8Yl5y3e5RiNpOjdgUTV1whbuczh2G8yBvB_qx8nkn5pu8l1kM3e3rebXDJx85SmwLTxbaIjpW3zChjViUaf_mAS2qu1LRpkWM4xcw-P74wYYhQd05TX3phv4b8hpyqF1TXYQ6w3CWrlsfO72PVj1J03kTLjXhuWSr2J/s2048/image_2026-01-21_09-47-11.png
លោកស្រី បានបង្ហោះសំណេរទៀតថា «ខ្ញុំសូមអភ័យទោសជាមុន និងសូមជម្រាបជូនជាផ្លូវការថា ចាប់ពីពេលនេះតទៅ អ្នកណាដែលផ្ញើសារ ស្នើសុំប្រាក់ ឬព្យាយាមទាក់ទងខ្ញុំតាមរយៈ គណនីធនាគារផ្ទាល់ខ្លួន របស់ខ្ញុំ នឹង មិនទទួលបានការឆ្លើយតប ការឧបត្ថម្ភ ឬការផ្តល់អំណោយណាមួយពីខ្ញុំទៀតឡើយ។ ខ្ញុំបានជូនដំណឹងជាច្បាស់រួចហើយពីមុនថា ខ្ញុំ មិនទទួលសារ មិនទទួលសំណើ និងមិនអនុញ្ញាតឱ្យប្រើគណនីធនាគារផ្ទាល់ខ្លួនរបស់ខ្ញុំ សម្រាប់ការស្នើសុំ ឬការទាក់ទងអំពីការបរិច្ចាគ ទេ។ ដូច្នេះ ខ្ញុំបានបិទ និងលុបជម្រើសទាំងអស់ដែលពាក់ព័ន្ធនឹងការទាក់ទងតាមវិធីនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjByIPsSencp3PMQ8s1srl2fL3MuKpq3cXUoYsjYwb6fY26TT0OUwuxl8DUJ7xeWGQbgIIdVbYtALK0lyrXdgddH54dI-1_5wAeOrJNMIQzjz8mmSfFecU31qTPno6mBozRHa5NOrSZwrdNdiyMhJgQaoKoWvvNoBnpl3CZ8ilqCtaZ-D9RM-QWlsz-QT_n/s2048/image_2026-01-21_09-47-12.png

ចាប់ពីពេលនេះតទៅ ប្រសិនបើនៅមានអ្នកបន្តផ្ញើសារ ឬស្នើសុំតាមគណនីធនាគាររបស់ខ្ញុំ ខ្ញុំនឹងកត់ត្រាឈ្មោះទុកជាឯកសារ ហើយរាល់សារទាំងនោះ នឹងត្រូវចាត់ទុកថា មិនមានការទទួលស្គាល់ និងមិនមានការឆ្លើយតបពីខ្ញុំឡើយ។ បងប្អូនមានពេលវេលា និងឱកាសគ្រប់គ្រាន់ក្នុងការទាក់ទងតាមរយៈ Facebook ទាំងពីរគណនីរបស់ខ្ញុំ ឬតាម ក្រុម (Group) ដែលខ្ញុំធ្វើការជាមួយ ដែលត្រូវបានរៀបចំឡើងសម្រាប់ការទំនាក់ទំនង និងការជួយគ្នាតាមរបៀបត្រឹមត្រូវ និងមានការគ្រប់គ្រង។ សូមមេត្តាគោរពការសម្រេចចិត្ត ភាពឯកជន និងគណនីផ្ទាល់ខ្លួនរបស់ខ្ញុំ។ សូមកុំផ្ញើសារ ឬទាក់ទងមកខ្ញុំតាមរយៈគណនីធនាគារផ្ទាល់ខ្លួននេះទៀត»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-6c3njyL9I6CtyF87OOQ4c7nuMu1rVmANrhMk0MmqueC0Okkr8Kk3tliGu_fxRqNBKNi5aUbGFbReGCKURU79XapulrcG_r31eyoK2PKsJx0o3bLG5xz138sxYN7UWnZjQg9sygP4eZLHhm44xcbmOpnSeHqPxWVcu0C-8MdKxlh3gsniHFmzyF2gZC62/s2048/image_2026-01-21_09-47-13.png
លោកស្រី Sophea Böttcher បានបញ្ជាក់ទៀតថា «ប្រសិនបើគាត់មានភាពលំបាកពិតប្រាកដ នាងខ្ញុំព្រមជួយតាមសទ្ធាជ្រះថ្លា ដូចដែលបានជួយអ្នកដទៃដែរ ដោយចិត្តពេញបេះដូង និងសេចក្តីស្រឡាញ់មិនថាជាវីរបុរសកងទ័ព ជនពិការចាស់ជរា ឬក្មេងកំព្រាក្តី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo56T0lyocLvKhEULV2DN1pF8q1cDnLDswft32kuIbm5sh5vopoEp2MmoTT0ipmbcR0_20xQ6xF-FmuLGvaepuOFk72STJSqaaDXX9nj1MxR-PEska1fZKjBpkTZa5QSFQ-eWm4o57T8C_IIAwP-g7N858Irg40LpMVN8dXrKO1KtJh4PhjFM6y1zx_uxs/s2048/image_2026-01-21_09-47-14.png

ការជួយទាំងអស់ នាងខ្ញុំនឹងធ្វើ តែតាមរយៈគណនី (account) របស់នាងខ្ញុំ និងតាមក្រុមការងាររបស់នាងខ្ញុំប៉ុណ្ណោះ ដើម្បីឲ្យមានការគ្រប់គ្រងត្រឹមត្រូវ និងមានសុចរិតភាព។
ប៉ុន្តែ ប្រសិនបើមានការទាក់ទង ឬស្នើសុំដោយផ្ទាល់ទៅកាន់គណនីធនាគាររបស់នាងខ្ញុំ វាជារឿងរំខានខ្លាំង ហើយមិនសមរម្យឡើយ។ ក្នុងករណីបែបនេះ នាងខ្ញុំមិនអាចផ្តល់ជំនួយឱ្យបានទេ។សូមមេត្តាយល់ដឹង និងគោរពវិធីសាស្ត្រនៃការជួយរបស់នាងខ្ញុំ»៕

ទឹកអប់ត្បិតមានក្លិនក្រអូប ប៉ុន្តែវាក៏ជាពិសបំផ្លាញសុខភាពអ្នកដោយមិនដឹងខ្លួន!

0

សុខភាព៖ ទឹកអប់បានក្លាយជាគ្រឿងតុបតែងខ្លូនដែលមិនអាចខ្វះបានរបស់បុរសនារីជាច្រើន ជាយូរយាណាស់មកហើយ។ វាមានច្រើនក្លិន ក្រអូបឈ្ងុយឈ្ងប់ ធ្វើឲ្យអ្នកមានភាពទាក់ទាញ និងមានទំនុកចិត្តផងដែរ។ ប៉ុន្តែតើអ្នកដឹងទេថា ការបាញ់ទឹកអប់ដោយផ្ទាល់លើកញ្ចឹងក និងឆ្អឹងដងកាំបិត អាចនឹងកំពុងបំផ្លាញសុខភាពអ័រម៉ូន និងក្រពេញទីរ៉ូអ៊ីតរបស់អ្នកដោយមិនដឹងខ្លួន។ នេះបើតាមអ្នកជំនាញផ្នែកសុខភាព និងអាហារូបត្ថម្ភ លោកស្រី Manpreet Kalra ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV4aJeN5g9ZW5vYCrvbewDbJ7bNGhybBxCN63Mk6wfPFNIbaNd6pk5OHhUR8hd9kJTM7gI_FRaSIgOE0iVugQcGEhoj41J6IgH4tXf98V1QFjz5TxrfHvj4MwJ8h0t3TKHz28V0zzpYklkaQrS1TMP_XZcNBosFnckXKmenhhE9y8AFVO2slFJ7nCLJrMp/s1030/photo_2026-01-21_10-34-53%20(2).jpg

ខាងក្រោមនេះគឺជាផលប៉ះពាល់សំខាន់ៗ និងមូលហេតុដែលអ្នកគួរផ្លាស់ប្តូរទម្លាប់នេះភ្លាមៗ៖

១. ការរំខានដល់ប្រព័ន្ធអ័រម៉ូន (Endocrine Disruptors)៖ ទឹកអប់សំយោគភាគច្រើនមានផ្ទុកសារធាតុ Phthalates។ សារធាតុគីមីនេះមានសមត្ថភាព បន្លំ ធ្វើជាអ័រម៉ូនធម្មជាតិក្នុងរាងកាយ ឬរារាំងមុខងាររបស់វា។ ការប្រើប្រាស់រយៈពេលវែងអាចនាំឱ្យមានអតុល្យភាពអ័រម៉ូន ដែលប៉ះពាល់ដល់ថាមពលរាងកាយ និងសុខភាពបន្តពូជ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJrYbutdgDctW-SKhWKgvmGRa-kv6IuHwWQeKwM1Y7lHxyKgTO-X8kBRc6BdKRHlRE67H8F1hsWJiz5cYWIVOfMT9UnrnSgmBRkO7Vi6kfIE9J5VRiOrqVesJSJBEUnX0Kc3wA3qNFpGLFH5AU9R1iu2VTbwNlOFYIxdfNOpbztpnoLI-Z1ceiPrSKuw1G/s1280/photo_2026-01-21_10-34-53.jpg
២. គ្រោះថ្នាក់ចំពោះក្រពេញទីរ៉ូអ៊ីត៖ ក្រពេញទីរ៉ូអ៊ីតស្ថិតនៅត្រង់ផ្នែកខាងមុខនៃកញ្ចឹងក វាមានតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងការរំលាយអាហារ (Metabolism)។ ស្បែកត្រង់កញ្ចឹងកមានលក្ខណៈស្តើង និងងាយស្រូបយកសារធាតុគីមីចូលទៅក្នុងចរន្តឈាមបានលឿនជាងតំបន់ផ្សេងទៀត។ នៅពេលជាតិពុលជ្រាបចូលទៅដល់ក្រពេញទីរ៉ូអ៊ីត វានាំឱ្យមានរោគសញ្ញាដូចជា អស់កម្លាំងខ្លាំង ប្រែប្រួលអារម្មណ៍ និងការឡើងទម្ងន់ខុសធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQxhD6LDbYm0ZUex16GV2rygWMS7gSs8Ong5xxQLN617bX6YedpyO_r6SGu0ucbRBoP0s2GFTxjPdUc0-dVgQu93DZKD2BfUINT1gDTSly73P4Vcygo3-qcMZxJ5-aVo-EfGRG4Rl2-DeTf8W6eJIRGipEpfnHew65dr1a3dVL7u7rUkxJQEZxgNnVzkvY/s815/photo_2026-01-21_10-34-54%20(2).jpg

៣. បញ្ហាស្បែក និងស្នាមខ្មៅ (Poikiloderma of Civatte)៖ ក្រៅពីបំផ្លាញសុខភាពខាងក្នុង ទឹកអប់ក៏អាចនាំឲ្យខូចសម្រស់ស្បែកករបស់អ្នកផងដែរ ដោយសារ គ្រឿងផ្សំដូចជាប្រេងប៊ឺហ្គាម៉ុត (Bergamot) ក្នុងទឹកអប់ ធ្វើឱ្យស្បែកឆាប់ប្រតិកម្មពេលត្រូវនឹងពន្លឺព្រះអាទិត្យ។ នេះអាចបណ្តាលឱ្យកើតមាន pigmentation ឬចំណុចខ្មៅៗ និងស្នាមក្រហមដែលពិបាកព្យាបាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik8jIPNydvfJJBtf9m9Qal_oGRB8Zd5owBcTivXRM1Nl_wB3PyXPCgwl6yj6CwZTF06fdoP_SvBkOGqeOUIOuY191aFYnNegw6QBD9nhSK8IdlK4zlmKrVbcxhgi3FJhOECbMpJiw6PAG7t2GSMg9PL15P1dG5iEQnyGftbaYLfTplabTfbE4-nITCgAXa/s1024/photo_2026-01-21_10-34-54.jpg

៤. ការប៉ះពាល់ដល់ដំណេក និងផ្លូវចិត្ត៖ ស្ដាប់មើលទៅដូចចម្លែកបន្តិច ប៉ុន្តែការកកកុញនៃសារធាតុគីមីក្នុងរាងកាយអាចរំខានដល់ប្រព័ន្ធប្រសាទ នាំឱ្យអ្នកមានអារម្មណ៍មួម៉ៅ គេងមិនលក់ ឬគេងមិនស្កប់ស្កល់ ដែលនឹងជះឥទ្ធិពលអវិជ្ជមានដល់គុណភាពជីវិតប្រចាំថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-v0T6e4gWFSanAUnv_eBVu818ZBqNkkfry5GoguATUS5sSTfBSGA0TJ8d1UGOi6hoye0JZ6qoOgxe8qNxf9f_UyFIuWdO44KQj5BokY6duAyQ7Ivc4bP9yeky84hECLUnRcM2d53xM6dc8V_ECPgCLml1IBnrXB89zC-PXnxd2xS4qI-uNiRzv_RihyF7/s1168/photo_2026-01-21_13-18-59%20(2).jpg

យ៉ាងណាមិញ ដើម្បីរក្សាក្លិនក្រអូបផង និងសុខភាពផង អ្នកជំនាញណែនាំឱ្យផ្លាស់ប្តូរទីតាំងបាញ់ទឹកអប់ ដូចជាបាញ់លើសម្លៀកបំពាក់ ឬ កដៃ ជំនួសឱ្យការបាញ់ផ្ទាល់លើស្បែកកញ្ចឹងកវិញ។ ម៉្យាងទៀត គួរជ្រើសរើសប្រើប្រាស់ទឹកអប់ដែលចម្រាញ់ចេញពីប្រេងផ្កាធម្មជាតិ (Essential Oils) ឬប្រភេទ Roll-on ដែលគ្មានជាតិអាល់កុល និងគ្មានសារធាតុ Phthalates៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSJ5qy1ScVNuudckI-D3nBa2U8gFYVCT-lxWXPz7o37Kb2r2zzfyaqS7t1KgOQ95Rbys-3UmnSBM7wLZ89KsRStDjjRCvcK3Z6rAkyYb9NuEUU0TBlAlKff3xWfFvQMP4lBOUAv4rOc5BPFxmj7zQKQ9q8qNTTXKHMzR_Xc3uGk3EvJ608B495ggpq0HV7/s1280/photo_2026-01-21_13-18-59.jpg

ចិនអរគុណកម្ពុជា ចំពោះកិច្ចសហការចាប់ខ្លួនមេខ្លោងឆបោ.ក ចេនហ្ស៊ី និងបណ្ដាញ Online Scam

0

(ភ្នំពេញ) ៖ ទូតចិនបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការក្នុងការចាប់ខ្លួន មេខ្លោងជនជាតិចិននិងបក្ខពួកពាក់ព័ន្ធនឹងបណ្ដាញឆបោ.កអនឡាញ និងបញ្ជូនត្រលប់ទៅប្រទេសចិន ដើម្បីបន្តនីតិវិធីស៊ើបអង្កេតនិងផ្តន្ទាទោស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLinzloUA5_vwVK2XlGuy1TQNRqkxsNzN9XTau5HLXQZMEt-h9QcApHizAk0RZ2zWXB5nnBFVapXa1D2lFwUYqzyzfoNPuGHfbwzc5pIb4iTcy68dYJl9mitNMzrOOxYXEV_7JG2cL3TunPU-QYyjSUn6M0odYyBYjS92kkEeGoHMHmFCR6P7MJOJbevBg/s1024/photo_2026-01-21_08-57-09.jpg

ការអរគុណនេះ ធ្វើឡើងក្នុងពេល លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចូលជួបពិភាក្សាការងារជាមួយទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzbUmXR5fulZwHVImmP8tqcaV9deYnx2gPJWWlW4pLioIN0y2ViNMRx4SVoHItHFYg4k1XCfLSzuH8Ytr2NlnM3MlftrheHFDmpHgMqiCx0xwRsO-jZRwjJXXKOg8JJVxdcNdiOShY0qKRgwnA3pnVUHgDnAP5DKEu6kgmApEqRExF0MN2h6fqh7I2B6d1/s1200/photo_2026-01-21_08-57-10%20(2).jpg

នៅក្នុងពេលជំនួបនោះ លោក វ៉ាង វិនពីន បានថ្លែងគុណដល់រាជរដ្ឋាភិបាលក៏ដូចជាសមត្ថកិច្ចរបស់កម្ពុជា ដែលបានសហការក្នុងការចាប់ខ្លួន និងបញ្ជូនមេខ្លោងជនជាតិចិន និងគូកន ត្រលប់ទៅប្រទេសចិន ដើម្បីបន្តនីតិវិធីស៊ើបអង្កេត និងផ្តន្ទាទោស ដោយសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះ ជាសក្ខីកម្មសបង្ហាញពីកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាលទ្ធផលជាក់ស្តែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ ទៅកាន់សហគមន៍អន្តរជាតិ ហើយវាក៏សបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អរវាងសមត្ថកិច្ចកម្ពុជា និងចិនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif9O8K86DEkrx0v2e3am34Q9SJRAwG2Py9vNLe177TN15yoScpIc-WqDNrRIuDpB3L3Ou8hN0PJJbsNi9AK31B9PAwbQRKxjWuW5Jke-fkamdUhJtokvU3EunLSWl0Rhs2UIE28veChl0L-6Q6lY30K0UcJh36luNPw0X2rquRurFFf8D2C5XFAfbBUf_o/s1024/photo_2026-01-21_08-57-09%20(3).jpg

ទន្ទឹមនឹងនេះ ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានធ្វើការបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា មានជំហររឹងមាំ និងជាក់លាក់ក្នុងការដាក់វិធានការបង្ក្រាប និងបោសសម្អាតទីតាំង និងក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាការអនុវត្តនីតិវិធីលើជនល្មើសផងដែរ។ កម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាដៃគូ ដើម្បីបន្តធ្វើការរួមគ្នាអនុវត្តប្រតិបត្តិការបង្ក្រាបប្រកបដោយសង្គតិភាព សំដៅធ្វើយ៉ាងណាបំបែកសម្បុកក្រុមឧក្រិដ្ឋជនទាំងនោះឲ្យបាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEWFDQtm1qtnHkbKoJCasLt4oO_klgrGt_xrbtDU0MNoNJyvn_NxJgN4qMGAcHnevvtPKv2Pi6T27oZA2_hI-kSjojjPplt1y77Kfvf2P9S9MUuw02cL0lMX7E6UrCo5f4eVv9vH958w4Rd0OWtGyG-5pyxTa6zF0l6AxLtFFY32aEgfFy3VMGZEx-Lugt/s1280/photo_2026-01-21_08-57-09%20(4).jpg

ហើយភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងចិនលើគ្រប់វិស័យនិយាយជារួម និងដោយឡែកកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ជាពិសេសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏មានភាពជិតស្និទ្ធ និងទទួលបានលទ្ធផលជាផ្លែផ្កាផងដែរ៕

ខន សូរិយា មិនអាចបន្តបណ្តើរជា Miss Would Cambodia 2026

0

ខន សូរិយា ដែលមានឈ្មោះពេញថា ខន មុំឧត្តមសោរិយរតនាទេវី ដែលជា Miss Would Cambodia 2026 បានធ្វើឱ្យអ្នកតាមដានវិស័យបវរកញ្ញាផ្ទុះការភ្ញាក់ផ្អើលក្រោយពីនាងមិនអាចចេញទៅប្រកួតនៅលើឆាកអន្តរជាតិបានឡើយ។ សូរិយា បានបង្ហាញថានាងមិនចង់ចាកចេញងាយៗនោះទេ រូបនាងពិតជាចង់ចេញទៅប្រកួតខ្លាំងប៉ុន្តែយ៉ាងណាដោយសារតែមានបញ្ហាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimeiHIJcB-aNswCyD-KG2FsNUwCJEnXLoHWew7mllnRjFaBZe5fi6wE0hq41S8Hd2Y6I1f32EFybzIrPtUjeu6cLerrV9oQMqx00Bvx7sPLuCOrKFz5067GvfHjFgfEPA1_jO5HKDbGRT1e81fhGrVCutexde2Cx8XRcn6v-rRAdFgXK2B9OnH63uDCuxo/s2048/image_2026-01-14_15-19-05.png
នៅយប់ថ្ងៃទី២០ បណ្តាផេកគាំទ្រវិស័យបវរកញ្ញាបានបង្ហោះដំណឹងនៃការដកខ្លួនរបស់ ខន សូរិយា ក្នុងនាមជា Miss Would Cambodia 2026 ដោយមានមតិខ្លះថាក្រុមហ៊ុនបានដកតំណែងនាង។ ខន សូរិយា ក៏បាននិយាយលាយឡំដោយការសោកស្តាយដែលនាងមិនអាចបន្តតំណែងជា Miss Would Cambodia 2026 ក្នុងការតំណែងប្រទេសប្រកួតនៅលើឆាកអន្តរជាតិនាពេលខាងមុខនេះ។ សូរិយាថា ដោយមានស្ថានភាពនិងហេតុការណ៍មួយចំនួនដែលលើសពីអ្វីដែលនាងអាចគ្រប់គ្រងបាននាងមិនអាចបន្តដំណើរការនៅក្នុងការប្រកួតបវរកញ្ញានេះបានទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7e7DmgdbSK_pDce6myvSkS0Du2I0_GHNqyLmQbQOOX5V58kvZrkrNUL_AxOU7s3FeO5Tbfw4hWAmlRQzs2j5dHo6yt_yLuGfvVOE_JMa6Q35jYEMHqcNOCL87Ur7R7IGfQXmlYDSAUEPyugwqoXuPqoQIfgMBoiXTnvTbkdG_VqdtYTSpsk8_IbnJ-XeF/s2048/image_2026-01-14_15-19-06.png
អតីត Miss Would Cambodia 2026 ថាការសម្រេចចិត្តនេះមិនមែនជារឿងងាយស្រួលសម្រាប់នាងឡើយ ព្រោះនាងបានខំច្រើនណាស់ម្នាក់ឯងដើម្បីវា។ វាជាការសម្រេចចិត្តដែលនាងបានគិតគូរយ៉ាងជ្រាលជ្រៅ ជាមួយទឹកចិត្តធ្ងន់ និងការឈឺចាប់មិនតិចឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEbPsRolSufe4ZJbG6tMFBKtrz5TDqZbbH7cLzsxja7z3pbILK-Amtb9li1p-3nONkaBxsF7Tu-PCHIN4T-wk-Ok6QeHusDZXEv4wlmXAJfFUeEMSbJ714kHouvd6ymnWJfRpWQp5xo3zbmEhWxs-HlOzavQklorGgHXvXxBW_kMwT5N-WwQdY4lN0JrzT/s2048/image_2026-01-14_15-19-07.png

ជាមួយគ្នានេះ ខន សូរិយា បានសន្យាថានឹងបន្តធ្វើអ្វីល្អៗសម្រាប់សង្គម បន្តដំណើរនៃការចែករំលែកក្តីស្រឡាញ់ ការយល់ដឹង និងការផ្តល់ពន្លឺដល់អ្នកដែលកំពុងត្រូវការកម្លាំងចិត្ត
តម្លៃពិតរបស់ស្ត្រីម្នាក់ មិនមែនស្ថិតនៅលើមកុដទេប៉ុន្តែស្ថិតនៅលើបេះដូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9yNlUkP1gANRjHGbzfXPMBnX6IZjxtap8YcS4zj-82mikCe-Wi9EOZqyrQ0pov1AIcwkEsJvz5-C2Q2KsZ0nokIS5qmCDIkqncUmgPTEyrJpoF2HQwBU5whj8Cw6iW7peYePKBrO2c2lbHMUuKPX5Y1h90qCwNkdtkApGhVK3d89DJzzQ_o0vXftNba2E/s2048/image_2026-01-14_15-19-08.png

នៅព្រឹកថ្ងៃទី២១ មករា ខន សូរិយា ក៏បានឆ្លើយតបនឹងមតិយោបល់ដែលថានាងគ្មានទំនួលខុសត្រូវខូចកម្មវិធីគេទាំងនាងមិនស័ក្តិ និងពាក្យសម្តីរិះគន់មួយចំនួន។ បវរកញ្ញាដែលទទួលបានតំណែងជា Miss Would Cambodia 2026 ចំនួន៣ខែរូបនេះបន្តថា មុននឹងមានការបញ្ចេញមតិដោយមិនបានដឹងរឿងកុំហៃអើរមានដៃឱ្យតែបានចុចខម្មិនដៃលឿនជាងខួរក្បាល។ ទាំងពេលវេលាទាំងលុយកាក់ ទាំងកម្លាំងទាំងបេះដូងនាងបានដាក់ចូលអស់ហើយ នាងមិនមែនចង់ចេញងាយៗនោះទេ ប៉ុន្តែដោយសារតែមានបញ្ហាខ្លះនាងមិនមែនទំនេរយកការងារនេះមកខានពេលនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuwrrGRc2WlRDNNWtrRlMkZf9Qr7LB1MIY4BxdXOjGJLi3nSihZ40szweEkxIxBk8XwJJTspbqO7Bf7mu5imczG50PP3kWKzxzWisXN8AyE-Glvsec_K3Mu37S-EAjW2dl4dvpQFsohEvJ667Oy5JSCE72Dz9H2pRkEhvBMgyA0eSaG-cN1yeV0qz7UWdL/s2048/image_2026-01-14_15-19-09.png

ខន សូរិយា ថាចាប់តាំងពីនាងទទួលតំណែងរហូតមកដល់ពេលនេះគឺនាងធ្វើតែម្នាក់ឯងសុទ្ធសាធហើយតាំងពីដើមឡើយនាងខូចរូបភាពដោយសារតែ Q&A ដែលគេមិនបានឱ្យនាងត្រៀម ប៉ុន្តែពេលនេះនាងអភិវឌ្ឍន៍បានច្រើន។ ខន សូរិយា បានអះអាងថានាងមិនមែនមិនចង់ទៅប្រកួតនោះទេ នាងពិតជាចង់ខ្លាំងជាពិសេសកម្មវិធី Miss Would នេះតែម្តង តែដោយសារមានបញ្ហាច្រើនរវាងនាងនិងក្រុមហ៊ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA-22MhFBF9uLKXle93T9ZoQQ_meRI8mLAB4mKYVG1pIu9eDzSjLEvqZlkTe7l3bEGZToLxuVob_NgBPk1K9-7-rveoEoq4aflHABknWWSrNyYyoZ65moWlI5d0PbUGm3-6_fdjmLKHi53AH5PZz7HyFOS37fh93BZoolm5oEyQNLNaOQpuwY97jTWC4Pl/s1920/image_2026-01-14_15-19-04%20(2).png

អតីត Miss Would Cambodia 2026 ថាបើនាងមានឱកាសនាងនឹងធ្វើឱ្យខ្មែរកាន់តែរះនៅលើឆាកទោះបីជាពេលនេះនាងលាលែងតំណែងឬគេដកតំណែងនាងក៏ដោយ។ ហើយការដែលនាងចេញមកនិយាយនេះគឺចង់ប្រាប់ទៅកាន់អ្នកខម្មិនមួយចំនួន នាងមានផ្លូវចិត្តរឹងមាំមិនថ្វីនោះទេប៉ុន្តែបើប៉ះអ្នកផ្លូវចិត្តទន់ខ្សោយមិនដឹងទៅជាយ៉ាងណានោះទេ៕

អូស្រ្តាលីប្រកាសបិទឆ្នេរសមុទ្រច្រើនតំបន់ ក្រោយត្រីឆ្លាមខាំភ្ញៀវទេសចរជាបន្តបន្ទាប់

0

ស៊ីដនី ៖ អាជ្ញាធរអូស្ត្រាលីបានសម្រេចបិទឆ្នេររាប់សិបកន្លែង បន្ទាប់ពីការវា.យប្រហារដោយត្រីឆ្លាមលើជាកទីបួនក្នុងរយៈពេលត្រឹមតែ ៤៨ ម៉ោងប៉ុណ្ណោះ ដែលជំរុញឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពរបស់សាធារណជន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRMgxmqElqMq0ENYhl8nc7bW2gHi49t3C6Yl_8E-xqfGnm0CBRv_mWJZ0apkuD3m-1uhu2JzCdM4Q597Bz0AusS4uj6MUZ7kH_oJn5G8SZiDwpbXNLXLsw-y6c8A1dcukUv-SXy2UJ1iiPeTL9op4cr9_Yf13ZzZlaE2cp_Y2njeQiZwwsxgBl7oFg-yBD/s900/image_2026-01-21_10-13-46.png
យោងតាមប្រភពខាងលើ ឧប្បត្តិហេតុទាំងនេះ បានកើតឡើងនៅតាមបណ្តោយតំបន់ឆ្នេរសមុទ្រដ៏ពេញនិយមនៅក្នុងប្រទេសអូស្ត្រាលី ជាហេតុធ្វើឲ្យអាជ្ញាធរតំបន់ប្រកាសអាសន្នបិទឆ្នេរជាបណ្ដោះអាសន្ន និងបង្កើនការល្បាតតាមអាកាស និងផ្ទៃទឹក រួមទាំងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើដ្រូន និងឧទ្ធម្ភាគចក្រដើម្បីតាមដានសកម្មភាពរបស់ត្រីឆ្លាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieMHGPJhCw2ok8p-R-KaMVHDHKmCtsQ3rst73-U9IujyJUduys9AUIEqpzY7XKLyCCiB9wRkwVlLt3AzZ91m6AxCNYzFBe8VMIZZDsHhAr-HoTaFVR5OKRa1v8QAOZfoscEf0fnlw49CJ_qUCY6WQ7FwZmQMuJxXBFmsVuARDYjLpxfhyphenhyphenT2Y4LUp3tWwZA/s1200/image_2026-01-21_10-13-44.png

តាមរយៈសេចក្ដីជូនដំណឹងនៅថ្ងៃអង្គារនេះ ឆ្នេរទាំងអស់នៅជុំវិញទីក្រុង Port Macquarie ចម្ងាយប្រហែល៤០០គីឡូម៉ែត្រ ពីភាគខាងជើងទីក្រុងស៊ីដនី ត្រូវបានបិទបន្ទាប់ពីបុរសម្នាក់ត្រូវបានត្រីឆ្លាមខាំឱ្យរបួស អំឡុងពេលជិះស្គីលើសមុទ្រ កាលពីវេលាព្រឹកអង្គារនេះ។ រីឯកាលពីថ្ងៃចន្ទ នៅឆ្នេរសមុទ្រមួយក្នុងតំបន់ Manly នៃទីក្រុងស៉ីដនី ក៏មានសេចក្តីរាយការណ៍អំពីបុរសម្នាក់ ត្រូវត្រីឆ្លាមខាំផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw2FZRmbBNcwaFYxMctvhDNzv_euAAWYIbkaxnqsx37E1l1L3bOKD5vGN7H-EnneJSOI-bG_QACyZekVW6_Vl8TSRK7hJAHRV0u0smz9gJcWl5-0TsoU7sOKEDcDVbHC94r3tdRFaI9CmqdgIoJuTajjJK3EMnqscTrDyL42cgZ8Zf5dgD6NH1n-cnh3RI/s1920/image_2026-01-21_10-13-45.png

មិនតែប៉ុណ្ណោះ ក្នុងថ្ងៃដដែល ក្មេងប្រុសម្នាក់អាយុ១០ឆ្នាំ សំណាងល្អបានរួចខ្លួន ក្រោយត្រីឆ្លាមបុកក្តារសម្រាប់ជិះស្គីលើទឹករបស់គេ ហើយខាំចំត្រូវក្តារស្គីនោះ។ ហើយកាលពីថ្ងៃអាទិត្យ ក្មេងប្រុសម្នាក់ក៏បានរងរបួសធ្ងន់ធ្ងរ ក្រោយត្រូវត្រីឆ្លាមខាំ នៅឆ្នេរមួយកន្លែងទៀតនៃទីក្រុងស៊ីដនី។ ដូច្នេះឆ្នេរទាំងអស់នៅតំបន់ Northern Beaches នៃទីក្រុងស៉ីដនីនៅពេលនេះ ត្រូវបានបិទរហូតដល់ពេលមានការជូនដំណឹងជាថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv63G5_GfTdFhp5bbLxFOeAAC52lCsyestE1LYyzR8RxT40srj7CFHvEuE0eub9BhCDxoaz1zk-STCjeniv5bMpE29qks64y_Vn8beTU9dlYlcRecOvb2Ao6MIk2UguBwFCghzSx1oT9axOzkko6awflw_6rdC8qH9oayi5WuSXEVLzGG6DffCbzsoPgil/s1600/image_2026-01-21_10-13-46%20(2).png

គួរជម្រាបថា ការបិទឆ្នេរទាំងនេះបានផ្ដល់ផលរំខានដល់សហគមន៍ឆ្នេរសមុទ្រ និងទេសចរណ៍ ដោយសារតែនៅអំឡុងពេលនេះ ជារដូវឆ្នេរដ៏មមាញឹក ដែលជាធម្មតាមានភ្ញៀវទេសចរមកកម្សាន្តយ៉ាងច្រើនកុះករ។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរបានសង្កត់ធ្ងន់ថា វិធានការនេះ គឺជាដំណោះស្រាយចាំបាច់ ក្នុងការទប់ស្កាត់ការវាយប្រហារបន្ថែមទៀតដោយត្រីឆ្លាម ខណៈដែលស្ថានភាពតទៅមុខទៀតនៅតែមិនទាន់អាចប៉ាន់ស្មានដឹងនៅឡើយ៕

វីដេអូសាបៗអ្នកចូលចិត្តតែងខ្លួនយូរៗរបស់ Ponlork Artist ផ្ទុះនៅក្រៅប្រទេសយ៉ាងខ្លាំង

0

លោក ឈុន នីរីវិជ្ជា ឬ Ponlork Artist ដែលជាអ្នក Makeup Artist បានធ្វើឱ្យទស្សនិកជនក្រៅប្រទេសចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើវីដេអូរបស់លោក ផ្ទុះទាំងនៅលើបណ្តាញសង្គមទិកតុក ទាំង Instagram ដែលទាក់ទាញអ្នកទស្សនាលើសពី១០លានដង។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQv3eftRf4MekbrC20GnEZ7tBU3n1hC7omKYFdjzcOS0BQI-nAjG_UzFopw_lfMWmzR5BWceI5NTsIMnvpfXeXU96YZL2EgUdMw2U88DERLsMWy1GTUyqjx6ErRTezXDntAe8zRHSTpYhyphenhyphenHJ7i0r5aBK1G1C3vSILGRFAuI6AGpWCHvu9HoqX9VcVTB0eB/s960/image_2026-01-20_15-31-38%20(2).png

    ទស្សនិកជនមួយចំនួនអាចស្គាល់ Ponlork Artist ថាគឺជាកង្កែបដែលពាក់ស្បែកជើងកែងចោទខ្ពស់ ដែលចំណាំកាច់រាងជាច្រើនកន្លែងនៅទីសាធារណៈទៅតាមបែបកំប្លែងៗរបស់គេ។ ជំនាញមួយទៀតរបស់លោកគឺជាអ្នក Makeup Artist ដែលមានស្នាដៃផាត់មុខឱ្យអ្នកល្បីៗជាច្រើនក្នុងនោះក៏មាន ឡូរីន ដែលជាសង្សាររបស់ វណ្ណដា និង ដា ដាវ ជាដើម។ ថ្មីៗនេះវីដេអូមួយរបស់ Ponlork Artist ក៏កំពុងត្រូវប៉ាន់ផ្ទុះកក្រើកយ៉ាងខ្លាំងនៅលើបណ្តាញសង្គមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjCzZ5Ro1wBfrCkf4niQF0BuQCV1HIXA57Xfa804iqER_h6ZpZPM99gew8W_BMYXZjTkhv28o1ldpCSLTQPfPXR8ruMQQGZZGyk5aT2nbvwpTOyyNvY9sFKYAF3MPYDZ-dZD_nzwjHq0_YueyLektIpBfMNuX2p2VVDzpYa76-bOjQXuVIjNedJZ8k0mIl/s2048/image_2026-01-20_15-29-52.png

    ក្នុងវីដេអូនោះ បាននិយាយពីរមិត្តសម្លាញ់ពីរនាក់ខលរកគ្នាថារៀបចំខ្លួនហើយឬនៅ ខណៈម្ចាងទៀតថារៀបចំខ្លួនឯងប៉ុន្តែ Ponlork Artist ពុំទាន់រៀបចំខ្លួនឡើងទាំងនៅបិទម៉ាស ពឹងកន្សែងនៅឡើយ។ ដោយការនិយាយថារួចហើយ Ponlork Artist ត្រូវចេញទៅក្រៅជាមួយមិត្តភក្តិទាំងកន្សែងនិងម៉ាសនៅជាប់មុខ។ វីដេអូមួយនេះបានទាក់ទាញអ្នកទស្សនាជាច្រើនដោយនៅលើបណ្តាញសង្គម Instagram មានអ្នកទស្សនាជាង៥លាននាក់ដែលប្រមូលផ្តុំអ្នកទស្សនាអន្តរជាតិមកពីតំបន់ជាច្រើនមានទាំងអ្នកតាមដានរាប់រយខេក៏មាន។ មិនខុសគ្នាប៉ុន្មាននៅលើបណ្តាញសង្គម Instagram នោះទេក្រឡេកទៅកាន់បណ្តាញសង្គមទិកតុកវិញក៏មានអ្នកទស្សនាវីដេអូនោះជាង៥លាននាក់ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9TXVbtgsq-JZG42VgmUHBTacFLUb4xflsVPdVhOJomVoQcIKR1wuNOKiofPt1ISrVj4-i_tQc-5y5MZc7twWptXr0K7vfQWoWRnmXfBWMp-FguXOjeUqo78D5n4pD6SzKeSN-QMZT9-SoLyUxPx1hce_InjW2zI90NuaPwHI9gCfXcR65psDyRWS7G7ZK/s2048/image_2026-01-20_15-31-38.png

    វីដេអូរបស់ Ponlork Artist ផ្ទុះការចាប់អារម្មណ៍បែបនេះដោយសារតែរឿងនេះបានកើតឡើងជាក់ស្តែងទៅលើមនុស្សជាច្រើនដែលចូលចិត្តរៀបចំខ្លួនយូរ យឺតជាងគេយឺតជាងឯង ប្រាប់ថាតែងខ្លួនហើយទាំងមិនទាន់រៀបចំរួចរាល់នៅឡើយ៕

នាង ដាវីន ត្រៀមចេញបទថ្មី ហ្វេនៗទទូចឱ្យផលិតកម្មចេញបទឱ្យ លីម តិចម៉េង

0

ផលិតកម្មរស្មីហង្សមាសបានទម្លាក់វីដេអូខ្លីនៃបទថ្មីរបស់ នាង ដាវីន ដែលត្រៀមចេញពេញនាពេលឆាប់ៗនេះប៉ុន្តែផេកផ្លូវការរបស់ផលិតកម្មជន់លិចដោយអ្នកគាំទ្រ លីម តិចម៉េង ទទូចឱ្យខាងក្រុមហ៊ុនចេញបទឱ្យម្ចាស់ពានរូបនេះ។ ហ្វេនខ្លះថែមទាំងចោទប្រកាន់ដោយលើកឡើងថាការស្ងាត់នេះដោយសារតែ តិចម៉េង គ្មានសែ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwG2TI3-aLg5wMFoCgxkhKts4mQqEhk22-XWmIprFRBvJCN9er7cV0d-X49CVz3UgWqGAq9_REQ8BC4siTetw4nRmEnralS5mVZl7hi-vgcR2EKvQVza4bi3FBXa4AWJzI0RaztL89UA4PHEGbB5-7Q8qdwvKGBXv7UeRwuCKMiUzzlnN_7HT8xG4NAzr9/s1440/image_2026-01-20_15-07-58.png
    នៅយប់ថ្ងៃទី១៩ ខែមករា ផលិតកម្មរស្មីហង្សមាសបានបញ្ជាក់ថាបទចម្រៀងរបស់ នាង ដាវីន មានចំណងជើងថា «ស្នេហា» នឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ បទនេះជាការត្រឡប់មកវិញរបស់ នាង ដាវីន បន្ទាប់ពីបទ «បំភ្លេច» ដែលបានចេញវីដេអូចម្រៀងកាលពី៣១ ខែតុលា ឆ្នាំ២០២៥។ ទោះយ៉ាងណា ការបង្ហើបបទថ្មីរបស់តារាចម្រៀងរូបនេះគេសង្កេតឃើញថាបណ្តាហ្វេនក្លិបរបស់តារាចម្រៀង លីម តិចម៉េង បានបញ្ចេញមតិយ៉ាងច្រើនដោយទទូចឱ្យខាងផលិតកម្មចេញបទឱ្យម្ចាស់ពានដែលជាអាយដលរបស់ពួកគេផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmVuW3JMyzL3It4I6TjA6RxQ60pn3sgxe965zAvistco7aRbjl5LTkEsimqsszHFa81lDJUqM_ukFpdq13Xn3T7bIAHWAGiKiHaNeyIzES8MuXnNUvt4sw0y7oSi89iwSfXDn-oHRFfpTe9Khx69bHYg-G08TJc_0Q0lti6OQln8XatNor6R5_4h1ivSJx/s2048/image_2026-01-20_15-08-02%20(2).png

    អ្នកគាំទ្របានបញ្ចេញមតិថា «សូមសំណូមពរដល់ហង្សមាសសុំចេញបទឱ្យម្ចាស់ពាន លីមតិចម៉េងផងព្រោះហ្វេនៗគេចាំស្ដាប់បទថ្មីអាយដលព្រោះអត់ឃើញចេញឱ្យទៀតសោះស្ងាត់តាំងពីឆ្នាំមុនបើអាចសុំខែក្រោយនេះក៏បានដែរ, បទម្ចាស់ពាន លីម តិចម៉េង ពេលណាបានចេញ MV សង្ឃឹមថាក្រុមហ៊ុនមិនទុកម្ចាស់ពានចោលទេ, តើយកម្ចាស់ពានទៅទុកនៅកន្លែងណាហើយបានចេញបទអ្នកផ្សេងហូរហែតែម្ចាស់ពានឱ្យស្ងាត់ឆឹងឬមួយអត់មានសែ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb4c4JFDxaV6mCV3lkla0b9aDZ_dZs-um3pHhyphenhyphenxn1dn7RWvHwZS0MpLBbjY2bA5StuxpbTC5GTNkZj1KNhl7YJW5uY6G_Hqw41MvTTgmAqwz5G_yW2hyphenhyphenPJ30qeYXP0-ojkMxaGdHMH6GvGD2Wn9zOG_ksrOwcb1t5PWX_8luYksQIwlhdVFvG_B0eoBwSZ/s2048/image_2026-01-20_15-08-03.png

    គួរឱ្យដឹងថា បទចម្រៀងចុងក្រោយដែលម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានចេញផ្សាយគឺនៅខែកក្កដា ឆ្នាំ២០២៥ មានចំណងជើងថា «បងមិនអីទេ» ដែលមកទល់ពេលនេះមានរយៈពេល៦ខែ៕

កំណត់ពន្ធ២០០% លើផលិតផលស្រា ក្រោយបារាំងខកខានចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាព

0

ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសដាក់ពន្ធលើស្រា Wine និងស្រាសាំប៉ាញនាំចូលពីប្រទេសបារាំង រហូតដល់២០០% ដើម្បីបង្ខំឱ្យប្រធានាធិបតីបារាំង លោក Emmanuel Macron យល់ព្រមចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាព (Board of Peace) ដែលបង្កើតឡើងដោយលោក Trump ដើម្បីដោះស្រាយបញ្ហាជម្លោះនៅទូទាំងពិភពលោក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIF56hqx8kb5fUybo25tKkjGYsEQapx_IQE7TsxeL-OA7M8-HnAE90WMVo6Z4cd6Oj-nshh4BiDSxz9boW7c2X_g1i7z-xbeUM7i5jOqtEq2-arbLx6ErhfCS0LcWi5sb5HVE_zYEOPM4XzVA891JU7J-SvzyM7iHxjvo09ok81tUaLgRlzPBNydU7h2KR/s1280/image_2026-01-21_08-47-33.png
លោកប្រធានាធិបតី Trump បាននិយាយមកកាន់អ្នកសារព័ត៌មាន បន្ទាប់ពីអ្នកសារព័ត៌មានសួរពីប្រធានាធិបតីបារាំងមិនចាប់អារម្មណ៍ចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព (Board of Peace) ដោយលោក Trump បញ្ជាក់ថា គ្មានអ្នកណាម្នាក់ត្រូវការលោក Emmanuel Macron ទេ ពីព្រោះប្រធានាធិបតីបារាំងរូបនេះជិតធ្លាក់ពីតំណែងហើយ ។ លោកថា ៖ «ខ្ញុំនឹងដាក់ពន្ធស្រា Wine និងស្រាសាំប៉ាញបារាំង ស្មើនឹង២០០% បន្ទាប់មក ប្រធានាធិបតីបារាំងនឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពដោយខ្លួនឯង ប៉ុន្តែប្រធានាធិបតីបារាំងមិនចាច់ចូលរួមក៏បានដែរ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgytdMrjOrnEw3uhA1gUMhIhnsvWe5gFtaL8rHqlkmjgG68J4wmo1-4e294HFh6GhFRXdmSvYqcOPZe6YPwOk5ts4JgaYhEdbMvv5UdXT1_CaQERacWiKGeMw8N4uJwRSLaZU-rtA5MetFeu22QjDI2Yo42pFv-DZ2AxFZvOjzvJkYjcKFzwmTvCZ5bAMKL/s690/image_2026-01-21_08-47-32%20(2).png

តាមប្រភពជិតស្និទ្ធជាមួយប្រធានាធិបតីបារាំង បាននិយាយកាលពីថ្ងៃទី១៩ ខែមករា រដ្ឋាភិបាលបារាំងត្រៀមខ្លួនបដិសេធនឹងការអញ្ជើញឱ្យចូលរូមជាសមាជិកក្រុមប្រឹក្សាសន្តិភាពដែលផ្តួចផ្តើមឡើងដោយប្រធានាធិបតីអាមេរិកនាពេលនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsZjL-NyV-CKXb-xenk1o2w7BR1ZFJiMBujhVwFcSrVdrj9gCq7Z0Mr4L4KQMzTl4H4XuwJRGVt0K-mf5jAUAEsoqDGFpnEkH1_epx3T9VxvWtxS4HCEoOnbL8PUj79Qn9I6Avxg2blkzGnht2qkYitNawK9sC0R7O1EgbtlFOUfejgXCZb_W518-eymfg/s1600/image_2026-01-21_08-47-31%20(2).png

កាលពីខែកញ្ញា ឆ្នាំ២០២៥ លោកប្រធានាធិបតី Trump បានបង្កើតក្រុមប្រឹក្សាសន្តិភាពដើម្បីបញ្ចប់សង្គ្រាមនៅតំបន់កាហ្សា ប៉ុន្តែខ្លឹមសារលម្អិតក្នុងលិខិតអញ្ជើញដែលផ្ញើទៅកាន់មេដឹកនាំនៅទូទាំងពិភពលោក បែរជាបញ្ជាក់ថា ក្រុមប្រឹក្សានេះនឹងបញ្ចប់សង្គ្រាមទាំងអស់លើពិភពលោក ។ ក្រៅពីនេះ លិខិតដែលរដ្ឋាភិបាលអាមេរិកផ្ញើទៅកាន់ប្រទេសចំនួន៦០ បានបញ្ជាក់ពីលក្ខខណ្ហសំខាន់ថា សមាជិកក្រុមប្រឹក្សាត្រូវបង់ប្រាក់ ចំនួន១ពាន់លានដុល្លារ បើចង់ក្លាយជាសមាជិកអចិន្ត្រៃយ៍រយៈពេលជាង៣ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP4t4GmhoHq0K7oVJJATMCBptFLjx5MaSlKcDaDtvja4edMLB6aHpHCyouEbugJQ5m0HnoISw8jkjpH38P3QLTrk6euEVOXaosorjqGuMr-Z0JmwpahiM8RSbT5GmJ2BeGBWU-rm6PFWThy83J9ku7AuuG5-nuo3A98DHaUBVZmI2arWh_7rUfLo7jWDVY/s1024/image_2026-01-21_08-47-31.png

លក្ខខណ្ឌនេះធ្វើឱ្យមេដឹកនាំប្រទេសជាច្រើនលើពិភពលោក ស្ទាក់ស្ទើរក្នុងការចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាព និងបារម្ភពីការបង្កើតក្រុមប្រឹក្សាសន្តិភាពរបស់លោកប្រធានាធិបតី Trump អាចធ្វើឱ្យប៉ះពាល់ដល់ដំណើរការអង្គការសហប្រជាជាតិ (UN) ។ លោកប្រធានាធិបតី Trump និយាយកាលពីថ្ងៃទី១៩ ខែមករា ថា បានផ្ញើលិខិតអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ឱ្យចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាពផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpoXLHGytzZ86xH0hrdOf-EbNINRyoviWla04YCuvU-yjJM0yyyZXXPaJlCSBtbKiHdF1p9n711bJbB9Vxzs4f76RVr_fUR6fHO4494JaPo5qC91aOWKauIlVxjcULPm5JPdBVb1NSeYGPneuno7h0W5Bs5DhBwlYePI53f0W7NLE5aoxCu31SuujR84KS/s1280/image_2026-01-21_08-47-32.png
គួរបញ្ជាក់ថា រហូតមកដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ មានប្រទេសចំនួន៦ហើយ ដែលយល់ព្រមចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាព រួមមាន ៖ វៀតណាម កាហ្សាក់ស្ថាន ហុងគ្រី អាហ្សង់ទីន ម៉ារ៉ុក និងបេឡារុស ។ ក្រុមប្រឹក្សាសន្តិភាព គឺជាអង្គការអន្តរជាតិមានបំណងស្វែងរកការលើកកម្ពស់ស្ថិរភាព ស្តារអភិបាលកិច្ចអាចទុកចិត្តបាន និងស្របច្បាប់ ជាពិសេស ធានាបាននូវសន្តិភាពយូរអង្វែងក្នុងតំបន់រងផលប៉ះពាល់ ឬគំរាមកំហែងដោយជម្លោះ ៕

ថៃបាម្ភខ្លាចខ្សែភាពយន្ត «ភ្នំខ្មោច» របស់កម្ពុជា លាតត្រដាងពីទង្វើដ៏សា.ហាវព្រៃផ្សៃរបស់ខ្លួន

0

បាងកក ៖ ថៃបានចាំផ្ដើមឡាំប៉ាមិនសុខចិត្តចំពោះការពណ៌នាអំពីប្រទេសនៅក្នុងខ្សែភាពយន្តរឿង Ghost Mountain: Second Killing Field ឬរឿង «សោ.កនាដកម្មភ្នំខ្មោច» ដោយចោ.ទប្រកាន់ថា ភាពយន្តនេះគឺផ្អែកលើសាច់រឿងប្រឌិត មានគោលបំណងបង្ខូចប្រវត្តិសាស្ត្រ និងញុះញង់ការស្អប់ខ្ពើមរវាងជាតិសាសន៍ ។ នេះបើតាមការផ្សាយរបស់ Khaosod។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtlDSXtPZEvYZgd3CO_lsAgJ_1kUNdKQViRZY9yGjbS9P0Y8OfahVxn1NcDFpRLPSE2zRRkNOazleUf-ZgU1jf66tfirRKLSLDPUutBThGSOyJw0Frjjchu4UYNk8tl40WMCsngPnD3xvaBAp4oSolYkzvyAYTeMAyHYu5lrpCSeBmnr-RUWEo4K3YO0vG/s1280/photo_2026-01-20_14-20-22.jpg
ខណៈខ្សែភាពយន្ត Ghost Mountain: Second Killing Field ដែលនិយាយអំពីសោ.កនាដកម្មនៅលើភ្នំខ្មោច និងទើបប្រកាសថាបានចាប់ផ្ដើមថតជាផ្លូវការ ស្រាប់រដ្ឋាភិបាលនៃប្រទេសថៃ និងកាសែតក្នុងស្រុករបស់ថៃ នាំគ្នាឡាំប៉ា និងសម្ដែងក្ដីបារម្ភថា ខ្សែភាពយន្តនេះនឹងបកអាក្រា.តប្រទេសថៃ ពីអំពើប្រល័យពូជសាសន៍របស់យោធាថៃលើពលរដ្ឋកម្ពុជា នៅលើភ្នំខ្មោចជួរភ្នំដងរែកកាលពីសម័យសង្រ្គា.មអំឡុងឆ្នាំ ១៩៧៨-១៩៨០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv0BTTMU09FIMDW-qZ8GgwqOb6lCg0aXOfQ_1xC2a79FknRmPu-usj-PSLYS5xf5NgBBU8CF05PHyKrpZBbii_oFhiySrHdtWZLvCFT5LiW_AFMepUtMu86vBPddw78UMm09RrlV-vqZ27X6eG1Pta006n0mNiMWhtLVWw3RXz4W87BZuLsTV-hxli8yY9/s1280/photo_2026-01-20_14-20-22%20(2).jpg

ទន្ទឹមនឹងការបង្ហាញពីអារម្មណ៍មិនពេញចិត្តនេះ ថៃថែមទាំងបានលើកឡើងដោយមិនរអៀសមាត់ថា ភាពយន្តនេះត្រូវបានផលិតឡើង ដើម្បីបង្ខូចប្រវត្តិសាស្ត្រ ឬញុះញង់ឲ្យមានការស្អប់ខ្ពើមប្រទេសថៃ ដោយព្រមានថា ពាក្យសម្ដីគ្រោធគ្រាត ឬការដាក់កំហុសលើថៃអាចធ្វើឱ្យស្ថានការណ៍ប្រទេសកាន់តែស្មុគស្មាញ និងធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5RroSMBxU-7zY3dWvaQqpgsikwjz6bMUFdpaMVrsf1DzR6K_LlqGVAUUQRZGTjsDVdN3z1kyAo5UY9iCxHIr-V65jUi-42gk-r80jWv92v0ZJgvlTGOGEFSrm7JmCpgqXAtefrEvseCo-GlmeZk113EaeqHW7qiWn-oAKL8QkAl_MCfwdosSbZ8gQWrFZ/s1024/photo_2026-01-20_14-20-23%20(2).jpg

ឆ្លើយតបនឹងការចុះផ្សាយរបស់សារព័ត៌មាន Khaosod ដូចខាងលើនេះ លោក Leak Lyda ម្ចាស់ផលិតកម្ម LD Productions ដែលជាអ្នកផលិតខ្សែភាពយន្តនេះបានលើកឡើងថា ការផលិតនេះគឺផ្អែកលើការពិត និងការទទួលខុសត្រូវខាងសីលធម៌តែប៉ុណ្ណោះ ដោយជំរុញបន្ថែមឱ្យពលរដ្ឋខ្មែរ បន្តបង្ហាញមោទនៈរបស់ខ្លួន និងធ្វើអ្វីដែលគួរធ្វើដើម្បីជាតិ និងសេចក្តីថ្លៃថ្នូរបស់ជាតិបន្តទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihaeQsVIHoY9ZyiqirO-lLh2p4Auh6BPqNeuDYbfAwE946q2Jw6-54Y77d50ZXLRWAvK_cJ-mxYkkApG0O_Pu60Vaa36dnEuehSzKi_J3mZwXOTw_IM1sm76F0dnjJl9EG7nrlA_F2DWPI_PEmzDz3HndAe5q_toFZ7DTmKV_LWOSXqqtATEi9UKvCTFhS/s1024/photo_2026-01-20_14-20-23.jpg
ជាមួយគ្នានេះដែរ បើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាសាក្សីម្នាក់ក្នុងចំណោមអ្នកដែលនៅរស់រានមានជីវិតពីសម័យខ្មែរក្រហមមកដល់សព្វថ្ងៃ បានឲ្យដឹងថា «ខ្សែភាពយន្តនេះមិនមានបំណងញុះញង់អរិភាពទេ ប៉ុន្តែដើម្បីណែនាំមនុស្សជំនាន់ក្រោយឱ្យចងចាំ ដើម្បីព្រឹត្តិការបែបនេះកើតឡើងច្រំដែល ហើយវាជាផ្នែកមួយនៃប្រវត្តិសាស្ត្រដែលយើងគួរដឹងអំពីអតីតកាលដ៏ជូរចត់ ពាក់ព័ន្ធនឹងប្រទេសជិតខាងដែលបានរំលោ.ភបំពានយើងម្តងហើយម្តងទៀតអស់រយៈពេលរាប់រយឆ្នាំ គាបសង្កត់ និងកេងប្រវ័ញ្ចយើង ឈ្លានពាន និងដណ្តើមយកទឹកដីរបស់យើង ហើយគេនឹងធ្វើដូច្នេះម្តងទៀត ប្រសិនបើមានឱកាស។ ដូច្នេះ ភាពយន្តនេះនឹងបម្រើជាមេរៀនសម្រាប់មនុស្សជំនាន់ក្រោយ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-Da-KPYGXlOqtVUyHrufGiWCoiJJMU84iE5NzjzZCf6lYgdd4xnidEHicLzB8fW8kleTUTCg5vvctvQymA7UIEcktfF23WDein63Cia99cYT-0YVVekhNVeKuq_H1wXteU1AwY20Zx6kojX9ssaNewmLq0M42FpYEvBpsIqAODthl7t8RIIqKAiZHxRkF/s1024/photo_2026-01-21_08-40-44.jpg

ដោយផ្អែកលើព្រឹត្តិការណ៍ពិតបែបនេះ ផលិតកម្មភាពយន្ត LD ក៏បានសម្រេចចិត្តផលិតនូវភាពយន្តប្រវត្តិសាស្ត្រនេះឡើង ដោយឆ្លុះបង្ហាញអំពីសោកនាដកម្មនៅភ្នំខ្មោច ដោយគ្រោងចំណាយដើមទុនយ៉ាងសន្ធឹកសន្ធាប់ ខណៈទើបតែសម្ពោធ និងចាប់ផ្តើមសកម្មភាពនៃការថតភាពយន្តនេះថ្មីៗ ខណៈក្នុងនោះ មានការចូលរួមពីសិល្បករសិល្បការិនីជាច្រើនរូបចូលរួមសម្តែងផងដែរ៕

រ៉ាប៊ី ត្រៀមចេញបទថ្មីយកយុវជនក្រវីសក់មកសម្តែងធ្វើឱ្យមានមតិ.ប្រតិកម្មចម្រុះ

0

មួយរយៈមកនេះយុវជនដែលមានសក់ខាងមុខវែងលេងស្ទាយ៍ក្រវីសក់បានក្លាយជាប្រធានបទពេញនិយមនៅលើបណ្តាញសង្គមដោយមានអ្នកទស្សនារាប់រយលាននាក់និងទទួលបានការចាប់អារម្មណ៍ពីក្រៅប្រទេសផងដែរ។ ជាមួយនឹងភាពល្បីល្បាញតារាចម្រៀង រ៉ាប៊ី បានបង្ហើបដំរួយចេញបទថ្មីថែមទាំងមានការចូលរួមសម្តែងពីយុវជនរូបនេះ។ ទោះយ៉ាងណាការចេញបទចម្រៀងរបស់ រ៉ាប៊ី រងនូវមតិប្រតិកម្មពីអ្នកលេងបណ្តាញសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCpvBRTyTO0y5cLRxD31Rhe7zMHJt8S6YNjJyzml6T7extW9tE3z0RkYiNw2JNAfg2Y0V9uHSTgk7S-y4JxgdWyhvpsDS4QO2ZyWQR-BSV6Oy8sebv6t5jP925ujgU1JFvfipYXzo7PNsR1joAWj7rjU9RJHIhAd3mRauQBfy0OXcyHxla74BGo8pR0cCV/s1800/image_2026-01-20_09-30-10%20(2).png
នៅថ្ងៃទី១៨ មករា តារាចម្រៀងរ៉ាប៊ី បានបង្ហោះវីដេអូខ្លី ជាមួយនឹងសញ្ញាចេញបទថ្មីរបស់ខ្លួនដែលត្រៀមចេញក្នុងពេលឆាប់ៗខាងមុខនេះដោយភ្ជាប់មកជាមួយពាក្យថា «ពូកែក្រលាស់»។ វីដេអូបទថ្មីរបស់ រ៉ាប៊ី គេបានឃើញនាងថតតំបន់ផ្លូវថ្មើរជើងចតុមុខដោយមានមនុស្សម្នាទស្សនាយ៉ាងច្រើន ខណៈយុវជនក្រវីសាក់ដែលល្បីនៅលើបណ្តាញសង្គមក៏ត្រូវបាន រ៉ាប៊ី យកមកថតបទថ្មីរបស់នាងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWQ39rVzKdbTQx9wKykgCdIIxxaFUCrzPv_eCYQ0VpA7vMbB8GCurELSKe1BnB9e69TTRhyphenhyphenuFD6gMWoCw4S8G95771YLk88xvFC4bTfWSChSaRdzSN6hWm3RFpxD-rQ7Ye46eijIT-fHelsHDQm_rypAkSteiTNkckZLKQj18spJluiejm1Is5vKEC1fCP/s1440/image_2026-01-20_09-30-16.png
វីដេអូខ្លីដែលមានរយៈពេលត្រឹមតែ៨ វិនាទីប៉ុណ្ណោះ បានទាក់ទាញមនុស្សចូលទស្សនាដល់ទៅជិត៤លានដងនៅលើបណ្តាញសង្គមហ្វេកប៊ុករបស់ រ៉ាប៊ី ។ ទោះជាយ៉ាងណា ទន្ទឹមនឹងបទថ្មីនេះដែរអ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិប្រតិកម្មចម្រុះមកកាន់នាង។ គណនីមួយបានបញ្ចេញមតិថា «ចេញបទអប់រំវិញ កុំឱ្យទំពាំស្អុយ» ការខម្មិននេះ រ៉ាប៊ី បានឆ្លើយតបវិញថា «ចេញទាំង២ចា តម្រូវចិត្តfansផង តម្រូវចិត្តសង្គមផង អរគុណចា»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmDQGzo57n_9tuehsx9cDAnqtyltFE1Z0zNaDtfaZbLGe4vQuylAPdVO9LS_A35kU-BoTEdkY1_TmYUUG7c9vM0xQLGJcR92BzLWVwPHPnOC-zJRPqCjpUHsz1ozsq2Z4BtYDWaQyiyeM7aClHtiNhv1mxGSKGqLTeAwJJtC8c5kswC5rZl5EOpovlRGiq/s1660/image_2026-01-20_09-30-10.png
មតិះផ្សេងទៀតបានរិះគន់តារាចម្រៀង រ៉ាប៊ី ថា «តាំងមកនាំឱ្យក្មេងៗ ទុកសក់បែបនេះកាន់តែច្រើនថែមទៀតហើយសង្គមកំពុងតែឈឺក្បាលរឿងនេះផង, ល្បីតែរឿងអត់ប្រយោជន៍គេដើរដល់ណាហើយ , វប្បធម៌សង្គមសព្វថ្ងៃកាន់តែធ្លាក់ចុះ, ឥតប្រយោជន៍មិនមានស្អីគួរសរសើរសោះនាំឱ្យតែអាប់បន្ថែម….»។ ជាមួយនឹងពាក្យរិះគន់ អ្នកមួយចំនួនបញ្ចេញមតិថាសក់គ្នាវែងកុំគិតថាគេអាក្រក់ ព្រោះមនុស្សម្នាក់ស្រលាញ់អ្វីៗដែលខ្លួនមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY9KJoFXIX0JTd7q3PJ00fQ8nxuQBzWqjbJnOEk3P6Ed98EIUxFP0qYVtZ70tqJJwwn2o6l2l5JeMLDHpvTFCBUO7lRfKtr4k0WXu7Sel3XR14SQVCAjmm9ZMg3Vdd9HiQUarBRsnJhXQXt4YkEA_3o9j-4RkO0oBI-tyZ_AAFB1DfRQbT1FPAoiMUs2IH/s1440/image_2026-01-20_09-30-14%20(2).png

គួរឱ្យដឹងថា បទចម្រៀងមួយៗរបស់ រ៉ាប៊ី នៅពេលចេញមកជាញឹកញាប់តែងតែទទួលបានមតិប្រតិកម្មពីមហាជន ប៉ុន្តែទោះបីជាមានការរិះគន់បទចម្រៀងដែលនាងចេញក៏ផ្ទុះនៅលើទីផ្សារផងដែរ៕