Home តារាអន្តរជាតិ Shu Qi ទទួលនាមពីទស្សនិកជនថា «តារាស្រីដែលមិនចេះចាស់»

Shu Qi ទទួលនាមពីទស្សនិកជនថា «តារាស្រីដែលមិនចេះចាស់»

10
0

តារាតៃវ៉ាន់ Shu Qi បានទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងអាកប្បកិរិយាក្មេងជាងវ័យរបស់ខ្លួននៅក្នុងកម្មវិធី Milan Fashion Week។ ស្ថិតក្នុងវ័យឈានចូលអាយុ៥០ឆ្នាំតារាស្រីរូបនេះគឺជាភ្ញៀវកិត្តិយសនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍សម្លៀកបំពាក់ជាច្រើន។ វីដេអូនិងរូបថតថ្មីៗរបស់តារាស្រីរូបនេះត្រូវបានចែករំលែកដោយមនុស្សរាប់ម៉ឺននាក់នៅលើទំព័រអ្នកគាំទ្ររបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvLfGZKHTee9_OgId3q8lH08bUPBeqRnV7e4GXJE2mWLE7Ip3kGTZHlKsleWshq1ZLy6KDDTcC3V7ECi2fmqpTgrIIUYb09HGrJlOYpMn6TrEgabISkB6iMVmu-2xBIl0v8Y1PG39YyO-NJWkXy1-u9ZVMWQm9XWz9ly9PW55IXsrRO8TZu7R7tV1cxdcM/s1619/image_2026-03-05_08-42-46.png
យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន Sohu អ្នកទស្សនាភាគច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមន្តស្នេហ៍ធម្មជាតិ និងអាកប្បកិរិយាប្រកបដោយទំនុកចិត្តរបស់តារាស្រីរូបនេះ។ អ្នកគាំទ្របានបញ្ចេញមតិថា «ខ្ញុំបានឃើញស្ត្រីអាយុ ៥០ ឆ្នាំម្នាក់នៅតែបញ្ចេញភាពទាក់ទាញដូចសិស្សសាលាបែបនេះ» និង «នាងមិនចាំបាច់បង្ខំវាទេ ទឹកមុខ និងស្នាមញញឹមរបស់នាងតែងតែទាក់ទាញ»។ នៅលើ Weibo អ្នកគ្រប់គ្រងរបស់ Shu Qi បាននិយាយថា ខណៈពេលដែល Shu Qi ធ្វើការនៅពេលថ្ងៃ នាងហាត់យូហ្គា និងប្រើម៉ាសនៅពេលយប់ដើម្បីរក្សាសុខភាពរបស់នាង។ បច្ចុប្បន្នម្ចាស់ក្សត្រីសម្រស់រូបនេះគឺជាទូតសុច្ឆន្ទៈសម្រាប់ម៉ាកសម្លៀកបំពាក់ និងគ្រឿងសម្អាងជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYEuP4DSbtRH1rE-P95XXdR-XvW28Enqo3hwmS1kBSrYnHm_CLeoFur2LmzIfh-lQBAxQybBYNgct4ns5_OENJ2yHPVaLtwWTWwi_1cTaMudPGM9zAT-3d4-_hkS-q-LwFijwdlH62EpjLjZdP9e6u3FtlBRh5Re6yee1F952D7UpJduAcl8tKFz0fozi4/s2564/image_2026-03-05_08-42-47.png

Shu Qi បានសម្តែងអស់រយៈពេល ៣០ឆ្នាំមកហើយ ដោយល្បីល្បាញដោយសារស្នាដៃជាច្រើនខណៈនាងក៏ធ្លាប់សម្តែងនៅក្នុងខ្សែភាពយន្តក្តៅសាច់។ កាលពីឆ្នាំ២០២៥ នាងបានបង្ហាញខ្លួនជាលើកដំបូង ជាអ្នកដឹកនាំរឿងក្នុងខ្សែភាពយន្តមានចំណងជើងថា «Girl» ដោយឈ្នះពានរង្វាន់អ្នកដឹកនាំរឿងល្អបំផុតនៅឯមហោស្រពភាពយន្តប៊ូសានក្នុងប្រទេសកូរ៉េខាងត្បូង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0zAw4nZeBn7BbT8xh653BHNT8KgP-5QkjtibCA-XB91FkLOas8VJ8SiVlKe3nLDinS6fVtMLy8QhthzjpJLxC3N_XknXm4CGTvsDdPjGtL0hsx-QK17gQ1jEndMpuA5gfgJrNJJxx-Ak3tWm5TVz27uDD42ditdSKuz9IvbbyBfQRwSqb1oG3aPU8kpYD/s2699/image_2026-03-05_08-42-59.png

Shu Qi និង Stephen Fung បានរៀបការជាមួយគ្នាកាលពីឆ្នាំ២០១៦ ប៉ុន្តែប្តីប្រពន្ធមួយគូនេះមិនមានកូននៅឡើយទេ។ ប្រវត្តិរបស់ Shu Qi កាលពីនៅក្មេងគឺតែងតែរងអំពើហិង្សា វាយដំពីម្តាយជារៀងរាល់ថ្ងៃ ខណៈដែលឪពុករបស់នាងជាអ្នកញៀនស្រា។ ចំពោះនាង កុមារភាពដែលខ្វះការយកចិត្តទុកដាក់ និងសេចក្តីស្រលាញ់គឺជារបួសដែលមិនអាចព្យាបាលបាន៕