ដ្រូនអត្តឃា.តរបស់អ៊ីរ៉ង់ចំនួន២គ្រឿងបានវាយប្រ.ហារអាកាសយានដ្ឋានអន្តរជាតិ Nakhchivan នៅទីក្រុង Nakhchivan ប្រទេសអាស៊ែបៃហ្សង់ដែលមានព្រំដែនជាប់អ៊ីរ៉ង់ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បណ្តាលឱ្យខូចខាតអគារអ្នកដំណើរ និងមនុស្សរងរបួស២នាក់ ។ នេះជាការកើនឡើងភាពតានតឹងក្នុងតំបន់ ដែលធ្វើឱ្យអាស៊ែបៃហ្សង់ថ្កោលទោ.សអ៊ីរ៉ង់បំពានច្បាប់អន្តរជាតិ និងប្រកាសរក្សាសិទ្ធិវាយប្រ.ហារតបតរវិញ ។
.jpg)
បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលរួមដៃគ្នាបើកការវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ធ្វើឱ្យអ៊ីរ៉ង់សងសឹកដោយកំណត់គោលដៅវាយប្រហារទៅកាន់ប្រទេសផ្សេងៗក្នុងតំបន់មជ្ឈិមបូព៌ាដែលមានមូលដ្ឋានកងទ័ពអាមេរិក រួមទាំងរាលដាលដល់ប្រទេសតួកគី ហើយចុងក្រោយ ក៏រាលដាលដល់ប្រទេសអាស៊ែបៃហ្សង់ ។
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៥ ខែមីនា ដ្រូនអ៊ីរ៉ង់១គ្រឿងបានវាយប្រហារអាកាសយានដ្ឋានអន្តរជាតិ Nakhchivan នៅទីក្រុង Nakhchivan ប្រទេសអាស៊ែបៃហ្សង់ បណ្តាលឱ្យមនុស្ស២នាក់រងរបួស រីឯដ្រូន១គ្រឿងវាយប្រហារចម្ងាយប្រមាណ១គីឡូម៉ែត្រពីអាកាសយានដ្ឋាន ។ ក្រោយកើតហេតុ អាជ្ញាធរបានជម្លៀសគ្រូបង្រៀន និងកូនសិស្សចេញពីសាលារៀនជាច្រើនដែលមានទីតាំងនៅក្បែរអាកាសយានដ្ឋានអន្តរជាតិ Nakhchivan ដែលធ្វើឱ្យអាស៊ែបៃហ្សង់ព្រមានសងសឹក និងកោះហៅមន្ត្រីស្ថានទូតអ៊ីរ៉ង់មកស្រាយបំភ្លឺ ។
ចំណែកអ៊ីរ៉ង់បដិសេធថា ខ្លួនមិនបានវាយប្រហារចូលទឹកដីប្រទេសអាស៊ែបៃហ្សង់ទេ ខណៈការវាយប្រហារផ្សេងទៀតរបស់អ៊ីរ៉ង់រាលដាលទៅកាន់ប្រទេសផ្សេងៗក្នុងតំបន់ ដើម្បីសងសឹកប្រតិបត្តិការវាយប្រហារផ្លូវអាកាសរួមគ្នារបស់អាមេរិក និងអ៊ីស្រាអែល ដែលចាប់ផ្តើមកាលពីចុងខែកុម្ភៈ ។.jpg)
តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាស៊ែបៃហ្សង់ ដ្រូនទាំង២គ្រឿងនេះត្រូវបានបញ្ជូនពីអ៊ីរ៉ង់មកកាន់ទីក្រុង Nakhchivan ប្រទេសអាស៊ែបៃហ្សង់ ។ ដ្រូន១គ្រឿងសំដៅមកកាន់អគារអ្នកដំណើរក្នុងអាកាសយានដ្ឋានអន្តរជាតិ Nakhchivan បណ្តាលឱ្យខូចខាតអគារ រីឯដ្រូន១គ្រឿងទៀតសំដៅមកកាន់សាលារៀននានាក្នុងភូមិឆេខារ៉ាបាត និងមានមនុស្សរងរបួស២នាក់ ។
បន្ទាប់មក អាស៊ែបៃហ្សង់បានអញ្ជើញមន្ត្រីស្ថានទូតអ៊ីរ៉ង់នៅទីក្រុង Baku មកស្រាយបំភ្លឺ និងតវ៉ាប្រឆាំងការវាយប្រហារនេះជាការរំលោ.ភបំពានលើបទដ្ឋាន និងគោលការណ៍ច្បាប់អន្តរជាតិ ព្រមទាំងបង្កើនភាពតានតឹងក្នុងតំបន់ ។ អាស៊ែបៃហ្សង់ប្រកាសរក្សាសិទ្ធិវាយប្រហារតបតរវិញ និងអំពាវនាវឱ្យសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បញ្ជាក់ពីហេតុការណ៍នេះឱ្យបានឆាប់ ហើយអាស៊ែបៃហ្សង់នឹងចាត់វិធានការបន្ទាន់ដើម្បីកុំឱ្យកើតហេតុការណ៍បែបនេះទៀត ។

គួរបញ្ជាក់ថា អ៊ីរ៉ង់បានវាយប្រហារដោយមីស៊ីល និងដ្រូនទៅកាន់ប្រទេសផ្សេងៗដែលមិនជាប់ពាក់ព័ន្ធជាមួយសង្គ្រា.មអ៊ីរ៉ង់ អាមេរិក និងអ៊ីស្រាអែល ។ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ប្រកាសធ្វើប្រតិបត្តិការកងទ័ពវាយប្រហារសងសឹកលើទីតាំងនានានៅអ៊ីស្រាអែល ព្រមទាំងមូលដ្ឋានកងទ័ពអាមេរិកនៅប្រទេសបារ៉ែន ហ្ស៊កដានី កាតា គុយវ៉ែត អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ហើយការវាយប្រហាររាលដាលដល់តួកគី និងអាស៊ែបៃហ្សង់ ៕










