Home ព័ត៌មានអន្តរជាតិ Trump ព្រមានបើកការវាយប្រ.ហារគុយបា បន្ទាប់ពីបញ្ចប់សង្គ្រា.មនៅអ៊ីរ៉ង់

Trump ព្រមានបើកការវាយប្រ.ហារគុយបា បន្ទាប់ពីបញ្ចប់សង្គ្រា.មនៅអ៊ីរ៉ង់

13
0

សង្គ្រា.មជាមួយប្រទេសអ៊ីរ៉ង់មិនទាន់បញ្ចប់ផង ពេលនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump ព្រមានវាយប្រ.ហារប្រទេសគុយបាមួយទៀតបន្ទាប់ពីបញ្ចប់សង្គ្រា.មនៅតំបន់មជ្ឈិមបូព៌ា ដើម្បីផ្លាស់ប្តូររបបដឹកនាំរបស់គុយបា ដោយគ្រាន់តែរង់ចាំពេលវេលាមកដល់ប៉ុណ្ណោះ ។ លោកថា អាមេរិកដាក់សម្ពាធសេដ្ឋកិច្ច និងត្រៀមប្រើប្រាស់កម្លាំងកងទ័ពដើម្បីផ្តួលរំលំរបបកុម្មុយនិស្តគុយបា ដែលធ្វើឱ្យពិភពលោករង់ចាំមើលថា តើគុយបានឹងក្លាយជាគោលដៅវាយប្រ.ហារបន្ទាប់ដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhit0xgr_iFzWEoHpOBoTgowGveG9zuaNvJBuIjh317u38oMYdbCvEDN8XrA5QCv_-S69FfIniDVgkkVm_KSmWNHlNvoOUtghoYoA5awZajQ9MnufwaNbfeUUkKQtxLhpuW9QPexVtLS5co2CACQpeWXzon9FzFj2opiyuI5OKl4IxOyVsMNIPB6spFQ4MA/s770/photo_2026-03-07_08-17-08.jpg

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ លោកប្រធានាធិបតី Trump បានប្រកាសនៅសេតវិមានថា គុយបា គឺជាគោលដៅដែលអាមេរិកត្រូវវាយប្រហារបន្តទៀតដើម្បីផ្តួលរំលំរបបកុម្មុយនិស្តបន្ទាប់ពីបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ ហើយលោកបានសរសើររដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio ដែលបានដាក់សម្ពាធសេដ្ឋកិច្ចគុយបាយ៉ាងខ្លាំង ។

លោកប្រធានាធិបតី Trump បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា ការផ្លាស់ប្តូរគ្រប់គ្រងនៅប្រទេសគុយបា គឺគ្រាន់តែរង់ចាំពេលវេលាប៉ុណ្ណោះ គឺការវាយប្រហារគុយបានឹងធ្វើឡើងភ្លាមៗបន្ទាប់ពីរដ្ឋាភិបាលអាមេរិកបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5B4onlwkbfucAoGMbynxcM76CKl-AnFzphH5JLDhOBi0K74juUTwotHN1f9BLkFrhzKM5_epZuLYUvemC60lP7bppKaO3AMiUmGO00V1LcrFhTdUedsBvQNKyOmH9y-Opwzsg1ff5ysmpYFUVHTmWr7HfIjEqVQdZYmvzaYhVFg9Qoq8urfRC1JdBvLlu/s1280/photo_2026-03-07_08-17-09%20(2).jpg

ក្នុងពេលទទួលស្វាគមន៍ក្រុមបាល់ទាល់ Inter Miami នៅសេតវិមានកាលពីថ្ងៃទី៥ ខែមីនា កន្លងមក លោកប្រធានាធិបតី Trump បានអរគុណរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio ដែលបំពេញតួនាទីយ៉ាងល្អក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចគុយបា ដើម្បីដាក់សម្ពាធរដ្ឋាភិបាលកុម្មុយនិស្តឱ្យដួលរលំ ។

លោកថា ស្ថានការណ៍នៅប្រទេសគុយបាកំពុងតែដំណើរការតាមផែនការរបស់លោក ជាពិសេស បន្ទាប់ពីអាមេរិកបានឃុំខ្លួនលោក Nicolas Maduro ប្រធានាធិបតីវេណេស៊ុយអេឡា កាលពីថ្ងៃទី៣ ខែមករា ដែលធ្វើឱ្យប៉ះពាល់ដោយផ្ទាល់លើការនាំចេញប្រេងឥន្ធនៈពីវេណេស៊ុយអេឡា ដែលទ្រទ្រង់សេដ្ឋកិច្ចគុយបា ។ ការខ្វះខាតថាមពល និងធនធានយ៉ាងធ្ងន់ធ្ងរនេះធ្វើឱ្យលោកជឿថា គុយបាកំពុងជិតរលាយនាពេលឆាប់ៗ ដូច្នេះ អាមេរិកនឹងបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់សិន បន្ទាប់មក ដល់វេនគុយបា គ្រាន់តែរង់ចាំពេលវេលាប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga2Yny2-iSyZ5ViIRpFzxSYF4G1yuL2L4gy1gNyA2Br87RPU-47R7wW5iisdO11KKyhFqNIa_IGbdbLZf7y_jXfAOgela-bfqgdxtTqMCZrSjb_Bbp93gBTpbS3ZYvUUwnLSqm1HXIn4Q3_ALRpIcl0qa_ufSCILvQVCeVdol3yUViz-1nrzwLhUu2AuCc/s1200/photo_2026-03-07_08-17-08%20(2).jpg

មេដឹកនាំអាមេរិកក៏បានបង្ហាញពីទំនុកចិត្តលើសមត្ថភាពកងទ័ពអាមេរិកផងដែរ ព្រមទាំងលើកឡើងពីប្រតិបត្តិការ «Midnight Hammer» នៅអ៊ីរ៉ង់ថា កងកម្លាំងអាមេរិកអាចធ្វើប្រតិបត្តិការយ៉ាងមានប្រសិទ្ធភាព ហើយលោកមានផែនការប្រើប្រាស់ប្រតិបត្តិកងទ័ព «Midnight Hammer» នេះ ដើម្បីសម្រេចគោលដៅក្នុងការវាយប្រហារគុយបា ។

គួរបញ្ជាក់ថា គុយបា (Cuba) កំពុងតែប្រឈមនឹងការគ្មានអគ្គិសនីប្រើប្រាស់នៅទូទាំងប្រទេស ហើយប្រធានាធិបតីគុយបា លោក Miguel Díaz-Canel ត្រៀមខ្លួនចរចាជាមួយអាមេរិកគ្រប់ប្រធានបទ ប៉ុន្តែសំណូមពរអាមេរិកកុំដាក់សម្ពាធ ឬកំណត់លក្ខខណ្ឌ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglpoqrGqPPQy_BhvZyGv6rpPPnx0CPRwDUa34ssXoIkXXZO6-eLYTMQqGfOIq1dx_95c1gRC5ZaVquwuEzOFaINhS7JVIdUkycDfKjiRjv-4uqGeV-b30AwWYSt0bWq8raVcqK84tYHTzFR5RO6qR4mzvTQqLkyV4Zb8EeOqX0tubnbxUqkXvmVIffbVIc/s1280/photo_2026-03-07_08-17-09.jpg