Home Blog Page 109

Cheng Yi កំពុងប្រឈមមុខនឹងការសម្រេចចិត្តដ៏សំខាន់មួយ

0

ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថាតារាសម្ដែង Cheng Yi បានបង្កើតស្ទូឌីយោឯករាជ្យមួយដោយមានមូលនិធិផ្ទាល់ខ្លួន ១០០%។ យោងតាមការប្រកាសជ្រើសរើសបុគ្គលិកនៅលើ Tianyancha តារាសម្តែង Cheng Yi ដែលមានឈ្មោះពិតថា Fu Shiqi បច្ចុប្បន្នមានទំនាក់ទំនងជាមួយអាជីវកម្មចំនួនបី រួមទាំងស្ទូឌីយោវប្បធម៌ភាពយន្ត និងទូរទស្សន៍ Yongkang Qiyuan ដែលជាស្ទូឌីយោផ្ទាល់ខ្លួនរបស់លោកទាំងស្រុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmaVwPB_YRYJvI0-kL1hyNwfYsDaxcguOpFmOVqSzAufFA45l5ntLdwNltZZCmlThXBUqmxP_WWDnatm5Gpun_oF9XiIOmRXwIvnRs_pNgSUHWssYp77dERSDQnj3Ykdc8xXnMNzmuyY5_CXIThL4h99bT1000YdicU0d1cJAJdmXkgFAPXWZGGPft-juj/s1619/image_2026-01-20_11-06-08.png
ស្ទូឌីយោនេះត្រូវបានបង្កើតឡើងក្នុងខែមករា ឆ្នាំ២០១៨ ដោយមានដើមទុនចុះបញ្ជីចំនួន ៥០០,០០០ យន់។ វិសាលភាពអាជីវកម្មរបស់វារួមមានសេវាកម្មគាំទ្រទាក់ទងនឹងការផ្សាយ ភាពយន្ត និងទូរទស្សន៍ ក៏ដូចជាការអភិវឌ្ឍគម្រោងវប្បធម៌ និងភាពយន្តផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4Jd8Ch_3VQg55bgNU-v0SfCvQ6mqOomfPoNHfDm5drtI9mMk39veMtM_4imYAHMLpmbbHWWaFQy1Wj_uF0NJ_RcjSUWfUZKoEw-YDpOzkVRCKDQokTX2R_dvVarqKA9DFDF6p4C9SwGhK91rm6ObWX7B4EekkXdNcTF1y_5mJlS9eFuX7VzoK1s3JhVJh/s1363/image_2026-01-20_11-06-08%20(2).png

នៅថ្ងៃទី ១៤ ខែមករា ស្ទូឌីយោរបស់ Cheng Yi បានប្រកាសពីការផ្លាស់ប្តូរត្រាផ្លូវការរបស់ក្រុមហ៊ុនគ្រប់គ្រងរបស់លោក Huanrui Century ទៅជាត្រាផ្តាច់មុខ ស្ទូឌីយោវប្បធម៌ភាពយន្ត និងទូរទស្សន៍ Yongkang Qiyuan ដែលបង្ហាញពីការបំបែកខ្លួនទាំងស្រុងពីប្រព័ន្ធក្រុមហ៊ុន Huanrui។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi604OdG1GoD4-zDb69_gHSXcPMlUCl91EQpwhCXwmTbDdGEtsrY0saW4VSsaaOuHUt0GYxylYcmdg7m4QrPLj5AVtWZtjI_Url9WOy1E2BNxOYY955aO9WCJnfIf5B4gKawvAicrDrJb-0eMed-Yq5EdccmCXfj62hKL3P6jE97eJpyAln4iKxmBCUaika/s1440/image_2026-01-20_11-06-07%20(2).png

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះបញ្ហាកិច្ចសន្យារបស់ Cheng Yi ជាមួយ Huanrui បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។ កិច្ចសន្យារបស់តារាសម្តែងរូបនេះនឹងផុតកំណត់ជាផ្លូវការនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ប៉ុន្តែឈ្មោះរបស់ Cheng Yi នៅតែត្រូវបានចុះបញ្ជីនៅលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន។ ទោះបីជាមានរបាយការណ៍នៅក្នុងឧស្សាហកម្មនេះថា Cheng Yi បានបញ្ចប់កិច្ចសន្យារបស់លោកជាមួយ Huanrui ដោយសន្តិវិធីក៏ដោយ ក៏មិនទាន់មានការប្រកាសជាផ្លូវការពីតារាសម្តែងរូបនេះទាក់ទងនឹងថាតើលោកនឹងបន្តកិច្ចសន្យានេះឬអត់នោះទេ។ ក្នុងចំណោមព័ត៌មាននៃការចាកចេញរបស់លោក Cheng Yi តម្លៃភាគហ៊ុនរបស់ Huanrui បានធ្លាក់ចុះរយៈពេលបីវគ្គជាប់ៗគ្នា ដោយមានការថយចុះសរុបចំនួន ១២.៣២%។ ជាពិសេស ការថយចុះនៅថ្ងៃទី ១៥, ១៦និង ១៩ ខែមករា គឺ ៧.២១%, ៥.១៤% និង 0.៣៨% រៀងគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-QP8TjkZ9TtecT0GAyxf6aev601aOaR23E4Aljw9tFJ8CYTgNUBxV3-NYKWEWI9R_sjDSJaNVXNMTgp_565WiB3xaELfanzzPIVZ6Z5_ROyno3lYT04qipJKQWQ9vuWmJliXbB8rRVjiTY8-zU0CdPp4pn6NVVz4sY1db41TcNY-kI1lK2_yztlfxPBcz/s2048/image_2026-01-20_11-06-06.png
ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយបានកត់សម្គាល់ថា ទោះបីជា Huanrui មិនដែលបង្ហាញជាសាធារណៈអំពីការរួមចំណែកជាក់លាក់របស់ Cheng Yi ចំពោះប្រាក់ចំណូលពីផ្នែកគ្រប់គ្រងសិល្បកររបស់ខ្លួនក៏ដោយ ក៏មិនអាចបដិសេធបានថា ក្នុងចំណោមសិល្បករដែលបានចុះកិច្ចសន្យាបច្ចុប្បន្នរបស់ក្រុមហ៊ុន Cheng Yi ទទួលបានប្រជាប្រិយភាពខ្ពស់ខ្លាំង ដោយសាររឿងភាគល្បីៗជាច្រើនហើយត្រូវបានចាត់ទុកថាជា សិល្បករសសរស្តម្ភនៅក្នុង Huanrui។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXm1qhYW-qpbtAoD-oNoK1kcKzLTyt1BGcwMsOHqiYI211KQ4MSiykUuZSyHMiR3a-FAWCt5um62XviBQCLpeLrUi0LGJjfflX03zH6U-C7VEDAhWbcmUNieP0STI4RslEaMa_Gjept0TZnqpA5VDUp9BCzf2vl6Iwx0QfSI6nG5sKydVolFm8BR2dCS_i/s1620/image_2026-01-20_11-06-12.png

ពីមុនសិល្បករដែលបានចុះកិច្ចសន្យាជាមួយ Huanrui ដូចជា Yang Zi, Ren Jialun និង Zhang Yuxi បានចាកចេញពីក្រុមហ៊ុនម្តងមួយៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ជាពិសេស ការគ្រប់គ្រងសិល្បករគឺជាអាជីវកម្មស្នូលមួយរបស់ Huanrui Century។ បន្ទាប់ពីកំណើនបីឆ្នាំជាប់ៗគ្នា ប្រាក់ចំណូលនៅក្នុងផ្នែកនេះបានថយចុះជាង ២០% ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ គឺនៅពេលដែលបញ្ហាកិច្ចសន្យាជាមួយ Cheng Yi បានបង្កឱ្យមានការភ្ញាក់ផ្អើល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjTwzyb2ZzFEbDGx69jREI4BlUDGFw0cWCYLom9U5Xn3beEa5DDZcUoeHlXabBDI0cANPYZ9a-XUuxaRHu3Uih5JpOJdTVBdJsQsUN5JaTjg_GMP77vKPzBBYHdt-6uNzpx4kt-Xuuv0HBzrCclGMl3FkDXdl3HHjkmsIU4cSkIw3NOcoPOIj5paMXZc_o/s1620/image_2026-01-20_11-06-11.png

នៅឆ្នាំ ២០២៥ Cheng Yi បានប្រឈមមុខនឹងឧបសគ្គជាបន្តបន្ទាប់ ដោយសាររឿងភាគទាំងបីដែលលោកដើរតួជាតួឯកដោយមិនបានសម្រេចបានលទ្ធផលចាក់ផ្សាយដូចការរំពឹងទុកនោះទេ។ ទោះជាយ៉ាងណាក៏ដោយ សហគមន៍អ្នកគាំទ្ររបស់តារាសម្តែងរូបនេះនៅតែបន្តបង្ហាញពីភាពរឹងមាំ និងការគាំទ្រយ៉ាងស្វាហាប់របស់ខ្លួន។ នៅក្នុងចំណាត់ថ្នាក់ខ្សែភាពយន្តដែលមានការទិញគណនី VIP ច្រើនជាងគេដោយអ្នកគាំទ្រនៅទូទាំងវេទិកានានាក្នុងឆ្នាំ ២០២៥ខ្សែភាពយន្តចំនួនបីរបស់ Cheng Yi កាន់កាប់តំណែងកំពូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYa-K6IdnffjYfW5fYiCTtoIOIjOry04UkF-Zs7SVOMqU35RT9WY6zFs8wBFHhJ4lpFUeGOXtMeDMi1zG6In2HoHu6vC3xhjXqUCPgLy_SFWtczSH1qFE8YxIHGYMDOzhMt5U14fxWY4EKoA0xl_1C5x8rZm_0o0O69NsDFbfwB9o3H4YLw9eyAonesvyl/s1223/image_2026-01-20_11-06-07.png

រឿង «The Journey of Legend»ជាប់ចំណាត់ថ្នាក់លេខមួយ ដោយរកចំណូលបាន ១៩,៨៩ លានយ័ន រឿង «The Vendetta of An»រកចំណូលបាន ១៥,៦៣ លានយ័ន និងរឿង «Sword and Beloved» ជាប់ចំណាត់ថ្នាក់លេខបី ដោយរកចំណូលបាន ១៤,៣១ លានយ័ន។ នៅក្នុងចំណាត់ថ្នាក់នេះ មូលដ្ឋានអ្នកគាំទ្ររបស់ Cheng Yi បានវ៉ាដាច់មូលដ្ឋានអ្នកគាំទ្ររបស់សិល្បករជាច្រើនទៀតដូចជា Gong Jun, Xiao Zhan , Ding Yu Xi, Liu Yuning ជាដើម៕

សកម្មភាព ធឿន បុរី លត់ជង្គង់អញ្ជើញការឧកញ៉ា ព្រាប សុវត្ថិ បង្កឱ្យមានមតិរិះគ.ន់

0

តារាចម្រៀង ធឿន បុរី ត្រូវបានសាធារណជនបញ្ចេញមតិរិះគន់មិនសំចៃក្រោយពីលោកលត់ជង្គង់អញ្ជើញឧកញ៉ា ព្រាប សុវត្ថិ ចូលរួមពិធីមង្គលការរបស់ខ្លួន។ ធឿន បុរី និងគូស្នេហ៍មានកូនម្នាក់ជាចំណងដៃមុនពេលអ្នកទាំងពីរដឹកដៃគ្នាចូលរោងការតាមប្រពៃណី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS9mODeT2wO_kHPKfWEot3LEoE87rlMJlqQHsW96NOE4bznnts0MH_EBysgSmwphvwFfHjTzD78MXcnOeWDEhiak8bNv7cXxOO180cRv8AyWQknZU5ZYPIqOWBKS3c64CgO9j-2i1bXHqa3-gNjV1cCuRwezzpTcXbC-Yab3-1XcX3-H3DD4VYtJKrc-vj/s2048/image_2026-01-20_09-49-44%20(2).png
ធឿន បុរី បានធ្វើឱ្យសាធារជនស្គាល់តាំងពីនៅក្មេងមកម្ល៉េះហើយភ្លេចខ្លួនតែមួយភ្លែតរូបលោកពេញរូបពេញរាងនិងបានកសាងគ្រួសារយ៉ាងឆាប់រហ័ស។ តារាចម្រៀងរូបនេះបានបង្ហាញមុខមាត់គូស្នេហ៍ជាសាធារណៈខណៈអ្នកទាំងពីរមានកូនម្នាក់ជាសក្សីភាពនៃស្នេហាផងដែរ។ កាលពីកន្លងមកនេះការឆាប់មានគូស្រករនិងមានកូនមុនរៀបការ ធឿន បុរី ក៏ត្រូវបានមហាជនជជែកវែកញែកដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxpmpO0hSWDEbqNUHhcetx2SgKVBt3oWF8ei5HDcKhd4GTnLf_n-rj0dtIrusinx51IikhhqVQXj0m1kKaQVgyIw7-vzmmOM03JsM6pKhbNa7DwbQiaEjjM5fS65cwLFHG1KrZjgVzt6bG45qKpjxdup15Saf1UU5Q5PUzWFdwScFtdoIoKfUnV_z5__ww/s2048/image_2025-08-25_16-16-11.png
យ៉ាងណាមិញពេលនេះ ធឿន បុរី និងគូស្នេហ៍បានសម្រេចចិត្តដឹកដៃគ្នាចូលរោងការតាមប្រពៃណីផងដែរ ថែមទាំងអញ្ជើញរៀមច្បងសិល្បកររួមទ្រនំទៅចូលរួមពិធីមង្គលការរូបគេទៀតផង។ នៅថ្ងៃទី១៩ គណនីទិកតុកមួយបានបង្ហោះវីដេអូក្នុងពេលដែល ធឿន បុរី អញ្ជើញការទៅកាន់ឧកញ៉ា ព្រាប សុវត្ថិ រួមទាំងតារាចម្រៀង ខាន់ ជេមស៍ ដែលនៅក្បែរនោះទៀតផង។ វីដេអូនេះបានទាក់ទាញអ្នកទស្សនាជាច្រើនពីព្រោះតែ ធឿន បុរី គឺបានលត់ជង្គង់អញ្ជើញទៅឧកញ៉ា ព្រាប សុវត្ថិ ដោយមនុស្សជាច្រើនចាត់ទុកថាជាសកម្មភាពហួសហេតុពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwippXqwGI4NI2A8wZa38Yw2AyIXwnZj1hDx87iW4Apu5psJhAAU2DEt9CSYgDIuGmqNl6_4SYmKHdkDABdWtwYjfBxGbBbNx3InwebAsPRRB8wmj8O3vQyLZ6V3E99wbH-eCfJQQtVkE9a_lD4xHzoy98UxtSzwbxuf8Rs8zYtJml2Da5cutRvI9rl3Kz/s1121/image_2026-01-20_09-49-44.png

អ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញមតិរិះគន់ថា «លើសហើយ, ដើម្បីប្រាប់ធៀបការគេហ៊ានលុនជង្គង់សំពះគេ តែបើឪពុកម្ដាយស្រួលមិនហ៊ានទាំងសំពះផងទេដឹង, បើលត់ជង្គង់ហើយគួរតែថ្វាយបង្គំផង, ជាការគោរពវាមិនខុសទេសុជីវធម៌របស់ខ្មែរក៏ប៉ុន្តែត្រឹមតែបន្ទាបខ្លួនបន្តិចកាយវិការទាន់ភ្លន់លើកដៃសំពះគឺគ្រប់គ្រាន់, សូម្បីតែពូព្រាបសុវត្ថិក៏គាត់ផ្អើលដែរ …»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_HDIsy8KfHunfkT5bl7uy8364xyo21_Wff47hpKPgvJx0zoNRBAl_sKV1uWGSy2gmuaQNqdnucgwUU4YUOAlj4gOWu1MKnVWGv6K35WlriJ6KDt5sY6c3J-y5t6rzEriknSZC-r06uF3f89UgQfqkIL2opS0wZ1XLtzZtDXGQ8dEzfvvlNaFspWk88de-/s2048/image_2025-08-25_16-16-09.png

ជាមួយការបញ្ចេញមតិរិះគន់មកកាន់ ធឿន បុរី អ្នកមួយចំនួនបានបញ្ចេញដោយពួកគេគិតថាប្រហែលជាឧកញ៉ា ព្រាប សុវត្តិ មានគុណធំធេងលើ ធឿន បុរី ទោះបីជាភ្នែកអ្នកដទៃអាចមើលឃើញថាលើស។ នៅក្នុងការឆ្លើយតបមួយប្រពន្ធរបស់ ធឿន បុរី បាននិយាយថា ឧកញ៉ា ព្រាប សុវត្ថិ ប្រៀបដូចជាឪពុកប្តីរបស់នាងអ៊ីចឹង៕

អន់ចិត្តមិនទទួលបានពានរង្វាន់ណូបែលសន្តិភាព Trump ថាលោកលែងគិតអំពីសន្តិភាពទៀតហើយ

0

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់នាយករដ្ឋមន្ត្រីន័រវេស លោក Jonas Gahr Støre កាលពីថ្ងៃអាទិត្យថា ឥឡូវនេះលោកលែងមានអារម្មណ៍ថាត្រូវគិតគូរពីសន្តិភាពដ៏បរិសុទ្ធអ្វីទៀតហើយ ដោយសារតែគណៈកម្មាធិការណូបែលនៅប្រទេសន័រវេស មិនបានប្រគល់រង្វាន់ណូបែលសន្តិភាពដល់លោក។ នេះបើតាមការចុះផ្សាយរបស់ CNN។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWE_NnCbNwNZ91UVUDg9RldlIl_0f_-3BP9ndSd9MUnSfRO5-whSm5CaLAHU7q9NQ18LdqvS0RkomAj1uX7fBY-tl3ybARsTCH3IXDAD6o1MFtoHxmNa7rODRY2kqoNfPndOoTGlQtnULSd9XDMKnGQnx6DwaRnJdvILsBUYDVvM_TcmLzEnzmWiX5bkFR/s990/photo_2026-01-20_10-15-22.jpg
នៅក្នុងលិខិតមួយដែលផ្ញើទៅកាន់លោក Støre នាយករដ្ឋមន្ត្រីន័រវេស, លោក Trump បានឆ្លៀតបន្ថែមនូវចំណុចមួយដែលមានភ្ជាប់អត្ថន័យគំរាមកំហែងម្តងហើយម្តងទៀត ក្នុងការដណ្តើមយកការគ្រប់គ្រងលើកោះ Greenland ទៅនឹងការពិតដែលថាពានរង្វាន់ណូបែលសន្តិភាពមិនបានមកលោក ទាំងដែលលោកចង់បានវាជាយូរមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA1eiF3bWz_Rmr-uD1918N88X9VcUWj6vXN5lyhvufBg3o7hC6fEFM8tSG4DH78SxmGZcjSZJRuSgeqLtd6kQGRLqcM3uRCicYf9CFI9Ix9Zwbv5aWr3dPSg6-hOtAFXGpkhLYhoQXx0yhf1DGKypBawTlqo1H8MNaSgt8Z-2KfU5zWd8dGQgPHESd1pIK/s1280/photo_2026-01-20_10-15-22%20(2).jpg

នៅក្នុងលិខិតនោះ លោក Trump បានសរសេរថា “ដោយមើលទៅឃើញថាប្រទេសន័រវេររបស់អ្នកបានសម្រេចចិត្តមិនផ្តល់ឱ្យខ្ញុំនូវរង្វាន់ណូបែលសន្តិភាពសម្រាប់ការបញ្ឈប់សង្គ្រាមចំនួន ៨ ឬអាចលើសនេះ, ខ្ញុំលែងមានអារម្មណ៍ថាខ្ញុំត្រូវបំពេញកាតព្វកិច្ចសន្តិភាពសុទ្ធសាធទៀតហើយ បើទោះបីវាជារឿងចាំបាច់ក៏ដោយ។ ដូច្នេះឥឡូវនេះ ខ្ញុំនឹងគិតគូរតែពីផលប្រយោជន៍សម្រាប់សហរដ្ឋអាមេរិកតែមួយគត់”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBCIC8TBHF_j6W_IFu1FmCebudcNXWFxxE048XRNUqVwSEJq5qDaNPjOhciO6aevKKaV_r5jd4oxuyAFQw_QX9ByOv2jUUObu1NgHyXiypdoxYAjlcDep7dEtaKbD16bMYN3FIQ5ifqFQnnDdQeq9O0xITVFF0BP49iY-Qfp-3xU_p5td5MDvZ6h-ZRKEI/s1280/photo_2026-01-20_10-15-24.jpg
លោកក៏បញ្ជាក់ឡើងវិញអំពីគោលបំណងចង់គ្រប់គ្រងកោះហ្គ្រីនលែនដែលជាដែនដីពាក់កណ្ដាលស្វយ័តរបស់ប្រទេសដាណឺម៉ាកផងដែរ។ លោកអះអាងថា ដាណឺម៉ាក មិនអាចការពារកោះនេះទល់នឹងការវាតទីរបស់ចិន និងរុស្ស៊ីបានឡើយ ហើយក៏គ្មានឯកសារបញ្ជាក់ជាលាយលក្ខណ៍អក្សរថា កោះនេះគឺជារបស់ដាណឺម៉ាកដែរ ហើយហេតុអ្វីបានជាពួកគេមាន ‘សិទ្ធិជាម្ចាស់’?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH8LfUnI-wXM5KD5nFxdMvbFURcNdeYUEakgO7r-8Z9CNYgRi5mjbPiDEKLPIu_xT0miVXJzEsIoBEphCdt-4hq-XFSMpzPX0VPA8BVKFDweOp6artZ_xhVa3LRUPiRi28_fet0_9S2B6HFX9u3fHFl_xZP67IkmbJGm59h_9oEaZVeTD03WmraQ6-cryz/s770/photo_2026-01-20_10-15-23.jpg

គួរជម្រាបថា ហ្គ្រីនឡែន ដែលជាកោះអាកទិកដ៏ធំល្វឹងល្វើយមួយ ត្រូវបានបញ្ចូលទៅក្នុងប្រទេសដាណឺម៉ាកក្នុងឆ្នាំ 1953 ដែលជាផ្នែកមួយនៃចលនារំដោះអាណានិគមពិភពលោកបន្ទាប់ពីសង្គ្រាមលោកលើកទី 2។ ទោះជាយ៉ាងណា សហរដ្ឋអាមេរិក តែងតែបង្ហាញពីមហិច្ចតាចង់បានកោះនេះមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនដោយអះអាងថា ពិភពលោកនឹងមិនមានសុវត្ថិភាពនោះទេ លុះត្រាតែអាមេរិកមានការគ្រប់គ្រងទាំងស្រុងនិងពេញលេញទៅលើតំបន់កោះ ហ្គ្រីនឡែន នេះ»៕

មកឈ្វេងយល់ពីភាពខុសគ្នា និងផលប៉ះពាល់រវាងអ័ព្ទ(Fog) និងអ័ព្ទផ្សែង ( Haze)

0

បរទេស៖ អ័ព្ទ និងអ័ព្ទផ្សែង គឺជាបាតុភូតបរិយាកាសពីរយ៉ាងដែលមើលទៅស្រដៀងគ្នា ប៉ុន្តែមានភាពខុសគ្នាជាមូលដ្ឋានទាំងសមាសភាព និងឥទ្ធិពលទៅលើបរិស្ថានជុំវិញ។ ការយល់ដឹងពីភាពខុសគ្នានេះមានសារៈសំខាន់ណាស់សម្រាប់ការបកស្រាយការព្យាករណ៍អាកាសធាតុ និងការប្រុងប្រយ័ត្នផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjZ9yOvuX2xpEGjFhWCvkDQsvA0rR3MCCq50Laxm8PL7RPPgZWthEDOKU2IDSPH4TSsnNOEBe9bMYSwy8HO7pDQ_kQbrNAPwRvuK-kIfGVGSR2oeSl4rfyZz1Q9WBOH5hcld_1qn6lfEzbFIwocDjQkihipBFsCArdSp0K0rcthVQXsfO_lMbvdG7pVW-e/s1024/photo_2026-01-20_11-17-34%20(2).jpg

អ័ព្ទ គឺជាពពកដែលកើតឡើងនៅជិតផ្ទៃដី។ វាត្រូវបានបង្កើតឡើងដោយដំណក់ទឹកតូចៗរាប់លាន ដែលរសាត់អណ្ដែតនៅក្នុងខ្យល់។ នៅពេលដែលអ្នកដើរឆ្លងកាត់អ័ព្ទ អ្នកនឹងមានអារម្មណ៍ថាខ្យល់សើម ឬត្រជាក់។ វាកើតឡើងនៅពេលដែលខ្យល់ត្រជាក់ចុះដល់ចំណុចទឹកសន្សើម ឬនៅពេលដែលមានសំណើមគ្រប់គ្រាន់ចូលក្នុងខ្យល់រហូតដល់វាឆ្អែត។ នេះជាមូលហេតុដែលយើងតែងឃើញអ័ព្ទនៅពេលព្រឹកព្រលឹម ក្បែរបឹង ឬក្រោយពេលភ្លៀង។ ភាគច្រើនវាមិនមានផលអាក្រក់ដល់សុខភាពឡើយ ប៉ុន្តែអាចប៉ះពាល់ដល់សុវតិ្តភាពចរាចរណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkCMC0R4aky9NCqdWe0WDPWpvQ3YQTiVQ1xobPqAR7YyOq5pmwqiaV1ZjyPVYap2beB4HeHq78X9mrFMlI2BEIu8eQVnD4fDXuLcD_i4vydvmfpMbxfY2TgoqAUJ_0LVWaak0JJFeB43dUn7RytgbVwBc2VERtltLSBrxahRYZh-0bd3aVSD0H1lCTQr28/s750/photo_2026-01-20_11-17-34%20(3).jpg

ផ្ទុយមកវិញ អ័ព្ទផ្សែង ត្រូវបានបង្កើតឡើងដោយភាគល្អិតស្ងួតតូចៗដែលរសាត់អណ្ដែតនៅក្នុងបរិយាកាស។ ភាគល្អិតទាំងនេះអាចជាធូលីដី ផ្សែងយានយន្ត ឧស្ម័នចេញពីរោងចក្រ ការដុតសម្រាម និងភ្លើងឆេះព្រៃជាដើម។ មិនដូចអ័ព្ទធម្មតា អ័ព្ទផ្សែង មិនមានសំណើមនោះទេ ព្រោះវាគ្មានសមាសធាតុផ្សំជាទឹក។ វាកាត់បន្ថយការមើលឃើញរយៈពេលយូរ ជាពិសេសនៅតាមទីប្រជុំជន និងតាមតំបន់ឧស្សាហកម្ម ហើយភាគច្រើនមានពណ៌ត្នោត លឿង ឬប្រផេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgED3Hl3tXpt7EDXO_-KjTArsET_FVGjAFAU7PU4o-8OfQciPTCAy2uXJJFmOGLBMX79trSdRwVKkKn6L1kHSidbLEMAQWvFvT97Wrb4n6KQ3vnaD3bApnlFkoN_0_NCWsNq9O1nx4fZuBKNffSgc-QudeVC_keBVP1Q_DxUOqbrPAnW09079guw5QYWS2B/s735/photo_2026-01-20_11-17-34.jpg

លក្ខណៈខុសគ្នាមួយទៀតគឺ សមាសធាតុ។ អ័ព្ទមានសមាសធាតុចម្បងគឺជាទឹក ខណៈអ័ព្ទផ្សែង កើតចេញធូលីកខ្វក់ ឬផ្សែងពុល។ សារធាតុគីមីពុលក្នុងអ័ព្ទផ្សែងទាំងនេះ អាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពដូចជា ជំងឺផ្លូវដង្ហើម ជំងឺហឺត ជំងឺបេះដូង និងមហារីក ប្រសិនបើប៉ះពាល់រយៈពេលវែង។ ជាពិសេសកុមារ មនុស្សចាស់ និងអ្នកមានជំងឺប្រចាំកាយងាយរងគ្រោះជាងគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihoaZHgB-kqH0bDUavWk3Jj1T502_mH35wTPM0a16ytLnXrBtpN9Hhl-yCdb1DbdIrmX2ZlayVfNsWePFoxPe2wfiZ2R07WghzeejA4fm_MzZDxiecRAjpS3WTKN2RCDYbaANmNuO3mpZ9Lt0dPaO69sOSs-7kEawzts4ClO9NERo8I_ns07deKGdIvSHl/s712/photo_2026-01-20_11-21-13.jpg

ខុសពីអ័ព្ទ ដែលនឹងរសាត់បាត់នៅពេលព្រះអាទិត្យឡើងកម្ដៅ អ័ព្ទផ្សែងស្ថិតនៅក្នុងបរិយាកាសរយៈពេលយូរច្រើនថ្ងៃ ប្រសិនបើគ្មានខ្យល់ ឬភ្លៀងធ្លាក់ ជួយបណ្ដេញវាចេញពីបរិយាកាសទេនោះ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4YmSNAc1bPtK87NIvovKOKK1FlvlWj4gV8UtZrAKLdidlCECfJF8HLnD_D50yDvJwxYEcd5eW4k2xUNTfYv7Anv1eYAy1kkGl4o0n8K4ZjVojAfiv8yt5B4_dz4zvekUdXs9Bd8jW1XcFtO7IkvK9mh_2F8Mhthdah-qcels7PHgzIaXJBfK0hw4DprQA/s1170/photo_2026-01-20_11-21-13%20(2).jpg

    សរុបមក រាប់ចាប់ពីសមាសធាតុ រយៈពេល និងផលប៉ះពាល់ អ័ព្ទ និងអ័ព្ទផ្សែងគឺមានភាពខុសគ្នាគួរឲ្យកត់សម្គាល់ ដោយអ័ព្ទផ្សែងមានផលប៉ះពាល់ខ្លាំងជាង ព្រោះវាបង្ករឡើងដោយសកម្មភាពបំពុលបរិស្ថានរបស់មនុស្ស។ ហេតុនេះការយល់ដឹងអំពីភាពខុសគ្នានេះ អាចជួយឲ្យយើងចេះការពារខ្លូន និងមានវិធានការទប់ស្កាត់សកម្មភាពណាដែលធ្វើឲ្យមានការបំពុលបរិស្ថាន ដើម្បីធានានូវសុខសុវត្តិភាព និងបរិយាកាសបរិសុទ្ធ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2nQuXIPkv13mhSEkCS38NfhcSuAYsY_vWTSi4wyR5W849YWHAyB-3sLUMzCtIT0bWeyWr9n7tbLYkI66-bFrnoOqQFgRvbihCUV4vrEztQ17STWzOVinadpUBK24A__BI4Qil1SVJpYv-yvY_5MddAasuq1pW_mvRBxuYZ7Wl4aEbGhDIRgfruASJPryy/s1280/photo_2026-01-20_11-21-13%20(3).jpg

អ្នកគាំទ្រត្រៀមឱ្យហើយក៏មិនខាតដែរ! BTS មានគម្រោងសម្តែងដោយឥតគិតថ្លៃ

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងក្រុមចម្រៀង BTS កំពុងពិភាក្សាអំពីផែនការដើម្បីរៀបចំការប្រគំតន្ត្រីឥតគិតថ្លៃលើកដំបូងជាមួយនឹងសមាជិកទាំង៧ក្រោយបញ្ចប់កាតព្វកិច្ចយោធានៅទីលាន Gwanghwamun។ នៅថ្ងៃទី១៩ ខែមករា អ្នកតំណាងម្នាក់មកពី HYBE បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ផែនការនេះនៅតែស្ថិតក្រោមការពិភាក្សា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipmjO1mNxPZlNIuDIJxiRJexKEjMxy621Q4fnm4BhE5CNMws4LKgZGG1n-BfHhHkcur_7EgcZ-sHRP_BCB3X-MlMlJlRI-cl4Oj-E0MBLzyEtkc1YtaTAbuDmX3zswYsmaLLbI0pksCS9yk2vmX6LHBZhrVLT-RieQJLur7n695sHCWOyEkfYMD4UI3CGZ/s1920/image_2026-01-17_11-47-49%20(2).png

អ្នកតំណាងរូបនេះបាននិយាយថា «មិនទាន់មានជម្រើសណាមួយត្រូវបានបញ្ចប់នៅឡើយទេ។ នៅពេលដែលទីតាំង និងកាលវិភាគផ្លូវការត្រូវបានបញ្ចប់ យើងនឹងប្រកាសព័ត៌មានលម្អិត»។ HYBE ក៏បានសង្កត់ធ្ងន់ផងដែរថា ការសម្រេចចិត្តទាំងអស់នឹងត្រូវបានពិចារណាយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាសុវត្ថិភាព និងភាពសមស្របសម្រាប់ទំហំនៃព្រឹត្តិការណ៍។ ពីមុនមានរបាយការណ៍ជាច្រើនបានបង្ហាញថា BTS អាចនឹងធ្វើការប្រគំតន្ត្រីត្រឡប់មកវិញនៅថ្ងៃទី ២០ ខែមីនា ដែលស្របពេលជាមួយនឹងការចេញអាល់ប៊ុមថ្មីរបស់ពួកគេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitswUEJC5Hep32yccmDjnakDiCjcmmQQiN4F11vb9K60mc4IVwriqd6Gx5XInKBibqcNM8Buiai30F4btOnXo2Ma7mBJkjmDAhbj4vHEQIOIl2pLldieDBhaY1rONtO1ncSkNYXttJuuC7xV-r8jU-NzYym8QNCGJUihyegcjVLNsGah8CuN8Oo6AUKb8Z/s1200/image_2026-01-17_11-47-49.png

យោងតាមប្រភពព័ត៌មាន HYBE បានដាក់សំណើមួយដើម្បីប្រើប្រាស់តំបន់កណ្តាលជាច្រើននៅក្នុងទីក្រុងសេអ៊ូល រួមទាំងទីលាន Gwanghwamun និងតំបន់ក្បែរ Sungnyemun ហើយកំពុងរង់ចាំការយល់ព្រមពីអាជ្ញាធរពាក់ព័ន្ធ។ ប្រសិនបើត្រូវបានអនុម័ត នេះនឹងក្លាយជាព្រឹត្តិការណ៍តន្ត្រីសាធារណៈដ៏ធំបំផុតមួយនៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguOaWZOA7f4O1DLXVq8P1smX6DXNkcc6y2yJQRUYnkcy4kjbgKswHF1o5QEucVsKm2sOYFe6h8ykwnTRU8zcpwu0lBW8ceBBSatGVJQ9n27GAiUhQW-rbvdrwqMejM1Gh0kmn4-0E69C9fOyONznljfT7_PJr9hyphenhyphengfuq_DFECDCgjgqEnfq4OHLwKur4Qm/s1199/image_2026-01-20_11-33-49%20(2).png

ជម្រើសនៃតំបន់ Gwanghwamun ដែលជានិមិត្តរូបវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ទីក្រុងសេអ៊ូល សម្រាប់ការវិលត្រឡប់មកវិញរបស់ពួកគេ ត្រូវបានគេចាត់ទុកថាមានសារៈសំខាន់ជាពិសេស។ វាមិនត្រឹមតែជាទីកន្លែងដែលធ្លាប់ស្គាល់សម្រាប់ព្រឹត្តិការណ៍ជាតិប៉ុណ្ណោះទេ ប៉ុន្តែតំបន់នេះក៏បានរៀបចំសកម្មភាពសហគមន៍ទ្រង់ទ្រាយធំជាច្រើនផងដែរ ដែលមានសមត្ថភាពផ្ទុកអ្នកទស្សនារាប់រយរាប់ពាន់នាក់ក្នុងពេលដំណាលគ្នា។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េព្យាករណ៍ថា ការប្រគំតន្ត្រីឥតគិតថ្លៃរបស់ BTS នៅទីនោះអាចទាក់ទាញអ្នកចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់ រួមទាំងអ្នកទេសចរក្នុងស្រុក និងអ្នកទេសចរអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7-JHxqf5ybpypb6qAmdcTCquVKbWtvUReuIWuMNVQWcaufFO4Qhyphenhyphen9fcTe_QlwWB2G4tYKjBtVy0CqlgxwG_tYwQzZr5thI_HfINdxng7N1tLxeVIVYHuzH4X6CUawgDmTWAYoxeFOweXXHyvVjxPlWui8Kl1kJovj0_gGX6EkdB-Wy1JGd2todRt1BWc3/s1100/image_2026-01-20_11-33-49.png

រួមជាមួយនឹងផែនការប្រគំតន្ត្រីរបស់ពួកគេ BTS ត្រូវបានគ្រោងនឹងវិលត្រឡប់មកវិញនៅថ្ងៃទី ២០ ខែមីនា ជាមួយនឹងអាល់ប៊ុមស្ទូឌីយោទី៥របស់ពួកគេ ដែលមានចំណងជើងថា Arirang។ អាល់ប៊ុមនេះត្រូវបានគេរំពឹងថានឹងសម្គាល់ជំពូកថ្មីមួយនៅក្នុងអាជីពរបស់ក្រុម ដោយបង្ហាញពីសាមគ្គីភាពពេញលេញរបស់សមាជិកទាំងប្រាំពីរនាក់ បន្ទាប់ពីការរង់ចាំជាយូរមកហើយសម្រាប់អ្នកគាំទ្ររបស់ពួកគេ៕

អាមេរិកបើកទទួលនាំភ្ញៀវទេសចរទៅស្នាក់នៅសណ្ឋាគារលើឋានព្រះច័ន្ទនៅឆ្នាំ២០៣២

0

សហរដ្ឋអាមេរិក ៖ ឱកាសពិសេសសម្រាប់ដំណើរកម្សាន្តលើអវកាសបានមកដល់ហើយ ពេលក្រុមហ៊ុនអាមេរិកមួយឈ្មោះ Galactic Resources Utilization Space (ឬក្រុមហ៊ុន GRU Space) ទទួលចុះឈ្មោះភ្ញៀវទេសចរដែលចង់ស្នាក់នៅសណ្ឋាគារលើឋានព្រះច័ន្ទជាផ្លូវការ ។ ក្រុមហ៊ុននេះបានកំណត់គោលដៅផ្តល់សេវាកម្មស្នាក់នៅសណ្ឋាគារនៅឆ្នាំ២០៣២ និងតម្រូវឱ្យកក់ប្រាក់ចាប់ពី២៥ម៉ឺនដុល្លារឡើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiweNlKC9HD3PMGKDuaxM-GWqCEk04IbdKv-ARy7JjQ9EQdf7vi7-0OzJI1Hnwzc0WvAJzqOooKXiTc-GjXc3ogwr2zy2sUseDwFKK5hBw6eZGyq4Xd9pYU3spCYjptwM3H-Q_qX7S1rA6pE-EXnxB-YGb0q3CxXtRG5v0FaoPzFASMApRF3SOPwnTUFIb/s600/photo_2026-01-19_16-59-35.jpg
GRU Space គឺជាក្រុមហ៊ុនអាមេរិកដែលធ្លាប់ចូលរួមក្នុងគម្រោង Y Combinator ឬគម្រោងបង្កបង្កើតដ៏មានឥទ្ធិពល និងទទួលបានជោគជ័យ ហើយក្រុមហ៊ុនធ្លាប់ប្រកាសជួលបន្ទប់ស្នាក់នៅ Airbnb លំដាប់ពិភពលោក នាពេលកន្លងមក ។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០២៥ ដោយលោក Skyler Chan អាយុ២២ឆ្នាំ គឺជាអតីតនិស្សិតមហាវិទ្យាល័យអគ្គិសនី និងវិទ្យាសាស្ត្រកុំព្យូទ័រនៃសាកលវិទ្យាល័យ California, Berkeley ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXV6gzLCh2zPk3zjfrIUWP5nImNOG20uAMGi2qM52DQWLOBNmo_Cl0q-MwMVX3y5i4jQ1Q0C96klXCZuX7srQq1kPRmiRnekW_g_pDj-lzQbw0JkzvwzJUTpuqL3M0VjbwgUtR6IVdposaFACjSdvpA6js2-OE5aunZcz9dTkKAaxUvDgQke5dZkUMgZ4r/s750/photo_2026-01-19_17-09-01.jpg
ក្រុមហ៊ុន GRU Space បានបង្ហាញភារកិច្ចសំខាន់ៗចំនួន៣ ក្នុងការដំណើរការសណ្ឋាគារលើឋានព្រះច័ន្ទ រួមមាន ៖

១-នៅឆ្នាំ២០២៩ ៖ ក្រុមហ៊ុននឹងបញ្ជូនឧបករណ៍សាកល្បងតាមយានអវកាសទៅឋានព្រះច័ន្ទ ដែលយានអវកាសនេះជារបស់អង្គការ NASA ដើម្បីសាកល្បងរចនាសម្ព័ន្ធសណ្ឋាគារអាចធន់នឹងកាំរស្មី UV និងសាកល្បងបច្ចេកវិទ្យាការប្រើប្រាស់ប្រយោជន៍ធនធានធម្មជាតិនៅឋានព្រះច័ន្ទ គឺការប្រែក្លាយធូលីនៅឋានព្រះច័ន្ទទៅជាឥដ្ឋដើម្បីយកមកការពារសណ្ឋាគារនាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHLMSItCj4j7cMU3H1noLO3beHyN8YCNoMDUgwV8X73S04kpILC-D1vv7A2siRYAcdWLzUg6Xr8sblE_N305V3VopU-WanH_su6qNt-IcvR6iX4PGc8t9UC2J9TaI3SDca-DszbTDIPouQPCt2JggUzxHR83B62cv77zaKEC83lq82ixaG_VGwdxHVMb7E/s1200/photo_2026-01-20_15-22-02.jpg

២-នៅឆ្នាំ២០៣១ ៖ នឹងបញ្ជូនគំរូសណ្ឋាគារទៅដំឡើងក្នុងរណ្តៅលើឋានព្រះច័ន្ទ ដែលរណ្តៅនេះមានសីតុណ្ហភាពក្តៅជាងកន្លែងផ្សេង និងជួយការពារវិទ្យុសកម្មដែលបង្កគ្រោះថ្នាក់ពីខាងក្រៅយ៉ាងល្អ ដែលនេះជាការត្រៀមខ្លួនមុនពេលសណ្ឋាគារដំណើរជាផ្លូវការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8atEYEC7HTM27IT0uIt8OC8yi-D5rFBxp9TeiXJZSKAXTAkRRLHEmsdg7G2PWw1_d9FRXn2Vtz98DCuq0KZGzNbPplLtgqXliXOMXJN4wdtJOsnvCmqKs41iWw07hDthFvqQdFCpPLoI5xzaQT_0A88UzgpGX7dgOltaIx1vQeQaIEuqbBPSax3aGKyTA/s1280/photo_2026-01-20_15-22-03%20(2).jpg

៣-នៅឆ្នាំ២០៣២ ៖ នឹងបញ្ជូនសណ្ឋាគារដែលសាងសង់រួចរាល់លើផែនដីទៅកាន់ឋានព្រះច័ន្ទ ព្រមទាំងដំណើរការទទួលឱ្យភ្ញៀវស្នាក់នៅជាផ្លូវការក្នុងសណ្ឋាគារឈ្មោះ V1 Hotel ។ សណ្ឋាគារនេះត្រូវបានរចនាឡើងឱ្យមានប្រព័ន្ធការពារសុវត្ថិភាពសម្រាប់ភ្ញៀវស្នាក់នៅម្តងបាន ចំនួន៤នាក់ ហើយសណ្ឋាគារនេះអាចដំណើរការលើឋានព្រះច័ន្ទរហូតដល់១០ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5usXyQqszGUYOlP8JfvaCn_GF0eCADR-jtlhOMMiMrpf_YM8BEsvDXGmnKxPnOkJ1e4e-G2tAqFkIvnCEc4vN1zfYd6u1BI4lex9eyzUEHlgigjT_sJaXj-uv5qrRBXWWpqw9uA0HnyAknKJmYrvE0hHehEUCOASfDGRLJvfG07xHmE-9dJ1enJG7nvLt/s1280/photo_2026-01-20_15-22-03.jpg

ចំណែកភ្ញៀវទេសចរដែលឡើងទៅស្នាក់នៅក្នុងសណ្ឋាគារ មិនត្រឹមអាចគយគន់ទិដ្ឋភាពខាងក្រៅតាមបង្អួចប៉ុណ្ណោះទេ ថែមទាំងអាចបើកបររថយន្តត្រួតពិនិត្យលើផ្ទៃព្រះច័ន្ទ និងវាយកូនហ្គោលទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSzAD7PKdi0GbB62gi233bI1rKYaJVD7O1afvFt1zPlZf-Gd8iLPh4UtgaXGZcbb8NOc9YmMmYd9TZhI_Gcyk1t-HLvMWlPwaOEftfvTpxgJd2YPCZjgZsPGFq_mwB4w4zJALPiNvou2qVNtlaMRHOSuX1_AetDI6LxCzyyRJtG9_W4nY1ZkGCKNXEJtFR/s1200/photo_2026-01-20_15-22-04.jpg

លោក Skyler Chan ម្ចាស់ក្រុមហ៊ុន GRU Space និយាយថា វាជាគម្រោងដ៏ធំដែលធ្វើឱ្យមានការភ្ញាក់ផ្អើល និងផលប៉ះពាល់ខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្ររបស់មនុស្ស ។ អ្នកចាប់អារម្មណ៍ចង់ទៅកម្សាន្តលើអវកាស ពេលនេះ ក្រុមហ៊ុនទទួលការកក់ប្រាក់តាមរយៈគេហទំព័រផ្លូវការ ចាប់ពី២៥ម៉ឺនដុល្លារឡើង រីឯតម្លៃស្នាក់នៅសណ្ឋាគារជាក់ស្តែងអាចរហូតដល់ ១០លានដុល្លារអាមេរិកក្នុងម្នាក់ ៕

ជនជាតិចិនសម្រុកទៅស្ថានទូតរៀបចំឯកសារចាកចេញពីកម្ពុជា ក្រោយកម្ពុជាបើកការបង្រ្កាបបណ្ដាញ Online Scam ទ្រង់ទ្រាយធំ

0

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ គេសង្កេតឃើញជនជាតិចិនរាប់រយនាក់បាននាំគ្នាឈរតម្រង់ជួរនៅខាងមុខស្ថានទូតចិនប្រចាំនៅកម្ពុជាក្នុងរាជធានីភ្នំពេញ ដើម្បីរៀបចំឯកសារចាកចេញពីកម្ពុជាទៅប្រទេសកំណើតខ្លួនវិញ។ ស្ថានភាពជ្រួលច្របល់នេះ ត្រូវបានគេមើលឃើញថាកើតមានស្របពេលដែលរដ្ឋាភិបាលកម្ពុជា បើកយុទ្ធនាការបង្រ្កាបបទល្មើសឆបោ.កតាមអនឡាញទ្រង់ទ្រាយធំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdlOMX1ZTgszmfsA7taSJxVlILgpf-2MsErSFB6QSkU20anmtPvWvaV5LHpA8oXD1pf8TWuiOQapTPTXPgtlYIJMq3XJ7BMD-ik56IVWr0AEFsOBKhu30ZGq54sR5qh_OKafkGNV6lhyphenhyphen7KD4KkP2fMGtq-3rhODs8lk-hem3ivLLmsq-h9uFwVh_Aj5zhJ/s1280/photo_2026-01-20_09-23-17%20(2).jpg
ខណៈដែលជនជាតិចិនកាន់តែច្រើនបានសម្រុករៀបចំឯកសារចាកចេញពីប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក GUO JIAKUN នៅថ្ងៃទី ១៩ មករានេះ បានប្រកាសពីការតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះពលរដ្ឋខ្លួន និងថា ទូតចិនប្រចាំនៅកម្ពុជា កំពុងធ្វើការជាមួយកម្ពុជា ដើម្បីធានាសុវត្តិភាពជូនពលរដ្ឋចិននៅកម្ពុជាទាំងអស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwtbGI-HA7f6_ohAtsBmWYm34DJSVmBtdqIwmqaX3upNaDzVkbsJ5ACxCTAa3Jv6AhNhsPRmmX1D8BncCKTpeuyYdFxhr6DULkyYPDuezwN5IY85sjzPUQL7NpJqUQgWMKzggz3K1A_aQbKx0aQFjagUEYoOjdLZgk_zunmxtSqBN4n8VqhJY34e-EPHMx/s750/photo_2026-01-20_09-23-17%20(3).jpg
បន្ថែមលើនោះ លោក GUO JIAKUN ក៏បានថ្លែងដែរថា៖ មួយរយៈពេលមកនេះ ភាគីចិន និង កម្ពុជាបានសហការគ្នាយ៉ាងសកម្ម ដើម្បីបង្ក្រាប ONLINE SCAM ហើយសម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់។លោកថា ស្ថានទូតចិនប្រចាំនៅកម្ពុជា កំពុងរក្សាការទំនាក់ទំនង និងសម្របសម្រួលជាមួយភាគីកម្ពុជា ដើម្បីអនុវត្តការងារពាក់ព័ន្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdxFGppNneb-NYCbdsqm8fjV0uNl43fDI0dZzUCaErirWdWj3iZ3uwXu1n3AUsQIavzfM9pEJQ4McDHl1dq4M5Qhskpf70rDBwsh__B0pDvvQARctQQTs4ggkMAqGUOiIXZjScDcSPeQN7U99p4ZPjHIgytYdNwUhPTYKu5VJBy4RrQo1c5Rb3NBc05xmK/s1280/photo_2026-01-20_09-23-17.jpg

ទោះជាយ៉ាងណា ជុំវិញមូលហេតុជាក់លាក់អំពីការសម្រុកទៅស្ថានទូតចិនរបស់ពលរដ្ឋចិនដែលរស់នៅក្នុងប្រទេសកម្ពុជានៅពេលនេះ គេមិនបានដឹងច្បាស់នោះទេ ប៉ុន្តែការណ៍នេះត្រូវបានសាធារណជនមើលឃើញថា ស្ថានភាពដ៏ជ្រួលច្របល់របស់ជនជាតិចិនដូចខាងលើនេះ កើតឡើង ក្រោយអាជ្ញាធរកម្ពុជាបានចាប់បញ្ជូនអតីតឧកញ៉ាខ្មែរដើមកំណើតចិន ចេន ហ្ស៊ីទៅឲ្យចិន និងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបើកយុទ្ធនាការបង្រ្កាបចាស់ដៃលើបណ្តាញឧក្រិដ្ឋកម្មអនឡាញនៅទូទាំងប្រទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfl9V9MPhVC_fuP0Q2v8ccVlm2LwwtYIs2XvM5X_PGqcSLHiaSUC9rsw2ihUdplHvM8S8d1muwlj5twpNWRsrkci4_blPp-lr2vFsv2e5FuheD8tPz6IfRf20o2GgeUnvCeIYDGFR4eJxTlJFcqSnTo8xK3DxuaQeWvM8LqzaQmQ_k942RGr2vxE88xgUe/s862/photo_2026-01-20_09-23-18.jpg
ដូចគ្នានេះដែរ បើតាមប្រភពមួយចំនួនបានអះអាងថា នៅក្នុងចំណោមពលរដ្ឋចិនដែលបានសម្រុកទៅស្ថានទូតទាំងអស់នោះ គឺភាគច្រើនមិនមាន«លិខិតឆ្លងដែន»ជាប់ខ្លួននោះទេ ដូច្នេះហើយកត្តានេះ បានបង្កជាក្ដីបារម្ភយ៉ាងខ្លាំងសម្រាប់ពួកគេ ដោយខ្លាចថាអាចនឹងត្រូវសមត្ថកិច្ចកម្ពុជាចាប់ឃា.ត់ខ្លួន៕

ផ្តល់ប្រាក់ម្នាក់ជាង២០០ដុល្លារ ជាថ្នូរនៃការបោះឆ្នោតគាំទ្របក្សនយោបាយនៅប្រទេសថៃ!

0

ប្រទេសថៃ ៖ អគ្គលេខាធិការគណៈកម្មាធិការរៀបចំការបោះឆ្នោតនៅប្រទេសថៃសន្យាស្រាវជ្រាវ និងចាត់វិធានការចំពោះការទិញសន្លឹកឆ្នោត បន្ទាប់ពីបែកធ្លាយគណបក្សនយោបាយនានាផ្តល់ប្រាក់ឱ្យពលរដ្ឋក្នុងម្នាក់រហូតដល់ ៧,៥០០បាត (ឬ ២៤១ដុល្លារ) ដើម្បីទិញសន្លឹកឆ្នោតនៅទូទាំងប្រទេស ដោយគណៈកម្មាធិការចាត់ទុកបញ្ហានេះមិនគួរកើតឡើង និងថា យកប្រាក់មកពាក់ព័ន្ធនឹងលទ្ធផលការបោះឆ្នោតនៅខែកុម្ភៈ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Matichon នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ។

កាលពីថ្ងៃទី១៩ ខែមករា អគ្គលេខាធិការគណៈកម្មាធិការរៀបចំការបោះឆ្នោត លោក ស្វែង ប៊ុនមី បាននិយាយពីលទ្ធផលស្ទង់មតិរបស់គណៈកម្មការស្ថាប័នឯកជន ចំនួន៣ ថា គណបក្សនយោបាយថៃនានាប្រកួតប្រជែងគ្នាផ្តល់ប្រាក់ឱ្យពលរដ្ឋក្នុងម្នាក់រហូតដល់ ៧,៥០០បាត (ឬ ២៤១ដុល្លារ) ដើម្បីទិញសន្លឹកឆ្នោត ដោយលោកចាត់ទុកជាការទទួលខុសត្រូវរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតដែលត្រូវចាត់វិធានការ និងសន្យាមិនឱ្យកើតឡើង ។ កន្លងមក គណៈកម្មាធិការដឹងរឿងនេះ ប៉ុន្តែមិនច្បាស់ពីចំនួនប្រាក់ដែលគណបក្សផ្តល់ឱ្យពលរដ្ឋដើម្បីបោះឆ្នោតឱ្យគណបក្សខ្លួន ។

លោកថា ៖ «បញ្ហានេះមិនគួរកើតឡើងនៅប្រទេសថៃទេ វាជាតួនាទីរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតដែលត្រូវចាត់វិធានការកុំឱ្យប៉ះពាល់ដល់លទ្ធផលការបោះឆ្នោត ឬទប់ស្កាត់មិនឱ្យគណបក្សណាមួយជាប់ឆ្នោតដោយសារការទិញសន្លឹកឆ្នោតពីពលរដ្ឋ ។ គណៈកម្មាធិការនឹងមិនកោះហៅក្រុមហ៊ុនឯកជនដែលស្ទង់មតិពលរដ្ឋមកផ្តល់ព័ត៌មានទេ ពីព្រោះគណៈកម្មាធិការមានតួនាទីទប់ស្កាត់បញ្ហានេះកុំឱ្យកើតឡើង» ។

នេះជាកំហុសដែលមនុស្សគ្រប់គ្នាបានប្រពឹត្តខុស មិនថាបេក្ខជននាយករដ្ឋមន្ត្រី ពលរដ្ឋ និងគណៈកម្មាធិការរៀបចំការបោះឆ្នោត យើងមិនចង់ឱ្យវាកើតឡើង ពីព្រោះធ្វើឱ្យលទ្ធផលបោះឆ្នោតមិនអាចទទួលយកបាន ។ គណៈកម្មាធិការចង់ឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានការទិញសន្លឹកឆ្នោត ដើម្បីបង្ហាញពីគុណភាពនៃការបោះឆ្នោត ព្រមទាំងត្រូវការឱ្យពលរដ្ឋទៅបោះឆ្នោតឱ្យបានច្រើន ។

លទ្ធផលការស្ទង់មតិពលរដ្ឋរបស់គណៈកម្មការស្ថាប័នឯកជនចំនួន៣ គួរឱ្យភ្ញាក់ផ្អើល ពេលគណបក្សនយោបាយនានានៅប្រទេសថៃសម្រុកទិញសន្លឹកឆ្នោត ដោយផ្តល់ប្រាក់ឱ្យពលរដ្ឋក្នុងម្នាក់ចំនួន៧,៥០០បាត (សម្រាប់ពលរដ្ឋនៅទីក្រុងបាងកក និងបណ្តាខេត្តក្បែរៗ) ខណៈនៅខេត្តជាច្រើនទៀត គណបក្សបានផ្តល់ប្រាក់ឱ្យពលរដ្ឋក្នុងម្នាក់ ចាប់ពី ៣,០០០បាត ទៅ ៥,០០០បាត ។

ពលរដ្ឋឆ្លើយតបការស្ទង់មតិ ស្មើ៤២% ប្រាប់ថា គណបក្សនានាសម្រុកទិញសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតនៅខែកុម្ភៈ ក្នុងនោះនៅទីក្រុងបាងកក ផ្តល់ប្រាក់ឱ្យពលរដ្ឋច្រើនជាងគេ រហូតដល់ ៧,៥០០បាត ។ ក្រៅពីនេះ ក៏មានការទិញសន្លឹកឆ្នោតយ៉ាងគគ្រឹកគគ្រេងនៅតាមបណ្តាខេត្តភូមិភាគកណ្តាល, ភាគខាងកើត, ភាគខាងជើង, ភាគខាងត្បូង និងភាគឦសានផងដែរ ៕

នារីម្នាក់បង្ហោះសារមានទំនាក់ទំនងជាមួយ Wu Lei ប៉ុន្តែសាមីខ្លួនថាមិនស្គាល់

0

នៅល្ងាចថ្ងៃទី១៨ ខែមករា គណនី Weibo មួយដែលមានឈ្មោះថា Bai Sansan បានប្រកាសថា នាងកំពុងលក់រូបថតស្និទ្ធស្នាលរបស់តារាសម្តែង Wu Lei ក្នុងតម្លៃ ១០,០០០ យ័នប្រមាណជាង១៤០០ដុល្លារមួយរូបថត។ រហូតមកដល់ពេលនេះ នាងបានលក់រូបថតបានតែពីរសន្លឹកប៉ុណ្ណោះ ហើយបានបង្ហោះស្ថានភាពខឹងសម្បារជាច្រើនថែមទាំងចោទប្រកាន់តារាប្រុសរូបនេះបានប្រព្រឹត្តអំពើខុសច្បាប់រាប់មិនអស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiish_K-5f8Wo2seAT0Mc-XhA3K0HI_6DZRDGYhia9U30S2R6Fq4xdD0VYFeiikUD8RW5lZrudlDz3yftrA-dLIU4qs3UmkxPxcB8Vpe8eM-wuHmDXwolkpnIhxHo9jbbcCGshQAl1_1B1GIvI2NQdqeNnWk-WmRFXlGCIDKr8npJgjj17WS3K_RhoWo7aS/s1280/image_2026-01-19_16-21-45.png
ការបង្ហោះរបស់ Bai Sansan បានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលឈរនៅលំដាប់កំពូលនៃការស្វែងរកដ៏ក្តៅគគុកនៅលើ Weibo។ អ្នកប្រើប្រាស់អ៊ីនធឺណិតបានជជែកវែកញែកឥតឈប់ឈរអំពីភាពត្រឹមត្រូវនៃការបង្ហោះទាំងនេះ លទ្ធភាពដែល Wu Lei ត្រូវបានលាតត្រដាង។ ក្រោយមកតារាសម្តែង Wu Lei បានធ្វើបច្ចុប្បន្នភាពនៅលើ Weibo របស់ខ្លួនដោយបញ្ជាក់ថាលោកមិនដែលស្គាល់នារីដែលបង្ហោះនោះទេហើយលោកបានប្រគល់ឱ្យមេធាវីម្នាក់ដើម្បីបន្តសកម្មភាពផ្លូវច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiokfvi2iXoveB7Zdu7sG14KwZIvKNdtw8tJv6oc7XnfwPVncjA8LbwEiemjK56Xf51fSDe1jkkWs5B17iVtxgBTGtbE29jb7sxB2f9R6qnRw2SA3FPNhoGXP6OKqBE9L-tKXqIXivpDa9VbzdFc0uf_ckxO7PPP8eIJz1686pS3gcoNH7Mlo3wS4x45CqH/s1619/image_2026-01-19_16-21-46%20(2).png

យ៉ាងឆាប់រហ័សស្ទូឌីយូ របស់ Wu Lei បានចេញការឆ្លើយតបជាផ្លូវការ។ ពួកគេបានបដិសេធព័ត៌មានដែលផ្តល់ដោយ Bai Sansan ហើយបាននិយាយថា ពួកគេនឹងបន្តចាត់វិធានការផ្លូវច្បាប់។ ភ្នាក់ងារ របស់តារាសម្ដែងរូប នេះបានប្រកាសថា «សេចក្ដីថ្លែងការណ៍ដែលបានលើកឡើងខាងលើដោយអ្នកប្រើប្រាស់អ៊ីនធឺណិតទាក់ទងនឹងសិល្បករ Wu Lei គឺជាពាក្យចចាមអារ៉ាមដែលគ្មានមូលដ្ឋានទាំងស្រុង។ ស្ទូឌីយោបានបញ្ចប់ការប្រមូលនិងពង្រឹងភស្តុតាងហើយ ហើយនឹងបន្តចាត់វិធានការផ្លូវច្បាប់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2eaJlIycUwx25LvlUB_fc5aQk_rj7si78zn3uxiIsUzuJysm4Y51I_QNG_pMasr06QLA5gbbL4ZLPk_lun2ntrX0gONxpNr46krX0FPz9hIvBt4EekTux0bCoCLOC78Rh1e1a5QjsP5PD_xK6mTNmod8-s7yHd0Kr0Sjis83DijfchUv5VZdgi2bF3LTk/s640/image_2026-01-19_16-21-46.png

Wu Lei កើតនៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ១៩៩៩ នៅទីក្រុងសៀងហៃ ប្រទេសចិន។ លោកគឺជាតារាសម្តែងវ័យក្មេងម្នាក់ដែលមានទេពកោសល្យ និងជាទីស្រលាញ់បំផុតនៅក្នុងឧស្សាហកម្មកម្សាន្តចិន។ Wu Lei បានចាប់ផ្តើមអាជីពរបស់ខ្លួនតាំងពីក្មេង ដោយបានបង្ហាញខ្លួនក្នុងការផ្សាយពាណិជ្ជកម្មនៅអាយុ ៣ឆ្នាំ ហើយបានបង្ហាញខ្លួនជាលើកដំបូងនៅអាយុ ៦ឆ្នាំ៕

ផ្ទួនៗពេក! បាក់ស្ពាននៅថៃហើយ ថែមមានភ្លើងឆេះនៅទីតាំងដដែលៗបង្កការភ្ញាក់ផ្អើលភ័យខ្លា.ច និងមានការវែកញែក

0

ប្រទេសថៃ ៖ កើតហេតុមិនឈប់ឈរនៅកន្លែងដដែល! កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ មានហេតុការណ៍អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្រោមស្ពានព្រះរ៉ាម២ ខេត្តសមុទ្រសាខន ប្រទេសថៃ ត្រង់កន្លែងតែមួយដែលដងស្ទួច (Crane) បានបាក់រលំកាលពីថ្ងៃទី១៥ ខែមករា កន្លងមក ។ ការសន្និដ្ឋានផ្សេងៗគ្នាត្រូវបានលើកឡើងពីមូលហេតុអគ្គិភ័យ រីឯមូលហេតុពិតប្រាកដរង់ចាំសមត្ថកិច្ចត្រួតពិនិត្យនៅទីតាំងកើតហេតុយ៉ាងលម្អិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc4rP9EtWGc50UKdn4nNJTzxnfwmFG2x2sN3AZgpdXP_mMjzDwEypdf42U9t6FFqjNGGUt2MXhhPEpWrgHCZnaZrDs1zcSddKa7kPq6QzMhXOaf4Qox8rgZ-Rw1kpWpRpyztLVcVi91aByDq7Fdt8NT1y5JicMsaBkoWBw2iNK-PlNvzntKaWjPJqDthJb/s800/photo_2026-01-20_12-39-21.jpg

សារព័ត៌មាន Khaosod រាយការណ៍ថា នាព្រឹកថ្ងៃទី២០ ខែមករា មានអគ្គិភ័យឆាបឆេះនៅខាងក្រោមស្ពានព្រះរ៉ាម២ ខេត្តសមុទ្រសាខន ស្ថិតនៅកន្លែងតែមួយដែលដងស្ទួច (Crane) បានបាក់រលំកាលពីថ្ងៃទី១៥ ខែមករា ដោយអគ្គិភ័យបានឆេះរាលដាលរហូតដល់២កន្លែងនៅក្បែរគ្នា ។ ហេតុការណ៍នេះបណ្តាលឱ្យកម្មករធ្វើស្ពាន និងអ្នកដំណើរឆ្លងកាត់ភ័យស្លន់ស្លោយ៉ាងខ្លាំង ពីព្រោះមានគ្រោះថ្នាក់ផ្ទួនៗគ្នាពេក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBlBhGFD2dy0Y-JNpY5RU7MVYwFbh3H-KH61ecpHAJ_Gvi0pr81pacK1mUjUpkYa85Hiy-7V53U5Jadjz3yEO7GDvWgGne69v20UUzIMkdF0sD-IrcgN1bjf4s8EFGcYz75Q4A1stBYg6S4VzPsgUf365YUbGDegHh3os7q3E_upg8ixZN-m6CWBbJoKiX/s1067/photo_2026-01-20_12-39-22.jpg

លើសពីនេះ មានផ្សែងខ្មៅហុយឡើងលើលាយឡំជាមួយផ្កាភ្លើង ដែលធ្វើឱ្យភ្នាក់ងារពន្លត់អគ្គិភ័យ និងភ្នាក់ងារសង្គ្រោះបន្ទាន់ប្រញាប់គ្រប់គ្រងស្ថានការណ៍ ដោយបិទការចរាចរតាមដងផ្លូវដើម្បីសុវត្ថិភាពអ្នកដំណើរ និងមិនឱ្យអ្នកពាក់ព័ន្ធមកក្បែរទីតាំងកើតហេតុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik7kF1EL5brWM_-Qx3PL_Qn3MmpCYhwE3fdpEEFcsGkHMbieYyWS228hfa8LMG41FlH_s-qCoCnj_UoazWXyCJW7NBpP_iaueZVuWJ_dXidmbufdnv8WdowMgY3PS-4VJzPd_M-r-AIW86u5SDaeeOFLFH16vHil_mT3gliAJRqViah14cV2Mf_3YhkK5K/s1200/photo_2026-01-20_13-03-17.jpg

បើតាមការត្រួតពិនិត្យបឋមរបស់សមត្ថកិច្ច គឺអគ្គិភ័យនេះអាចបណ្តាលមកពីវត្ថុអ្វីមួយធ្លាក់លើគ្រឿងម៉ាស៊ីនមានប្រេងឥន្ធនៈក្នុងការដ្ឋានសាងសង់ស្ពាននៅខាងក្រោម ហើយពេលប្រេងឥន្ធនៈត្រូវកំដៅថ្ងៃខ្លាំង ក៏ឆេះរាលដាលតែម្តង ។ ប៉ុន្តែការសន្និដ្ឋានផ្សេងទៀតថា អគ្គិភ័យបណ្តាលមកពីបុគ្គលិកក្រុមហ៊ុន Italian-Thai កាត់ដែកចេញពីគំនរបាក់បែកនៅកន្លែងកើតហេតុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB_54Esf8TIK80GfPouqzWLdT7M104mu0cm3AYZQSWQJnYfAoosPiwtaa0q0LaCDcyV5wPB_il6P1Ibwn6fSTrChM02w_FIxnAiINzrN9_7l0TO74ydCi37zZ4fq2MdHhHlt2F6uk-XdYA-AKl1QjPEIizgkm8gcM6AQYYX5_32n-HweZ4bAIZuB3Lkd0f/s1200/photo_2026-01-20_13-03-18%20(2).jpg

ហេតុការណ៍នេះពុំបណ្តាលឱ្យមនុស្សរងរបួស និងស្លាប់ទេ ។ សមត្ថកិច្ច អ្នកជំនាញ និងវិស្វករស្ពាន កំពុងត្រួតពិនិត្យយ៉ាងលម្អិតដើម្បីរកមូលហេតុពិតប្រាកដ និងវាយតម្លៃសុវត្ថិភាពនៅការដ្ឋានសាងសង់ស្ពានព្រះរ៉ាម២ ដើម្បីការពារមិនឱ្យគ្រោះថ្នាក់ដដែលនេះកើតឡើងនាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNWat-k-HkkID_kHeQ7UsRQ-UeEr3zHGvxqJsvRHUpKqgJLgLoiVKi3t1EQoeEB7qxRNZZTdmL32iEIZPEizthfW2fhS-gw6IWLBX-vS9AT5PgVJykuzGsAYBPO3ISu-gsgCCV8psDvRQxKtLDiUHLbHuld7uxClUCkRFEzeJ_x-XoHI_cN9_XI3at2LiJ/s1200/photo_2026-01-20_13-03-18.jpg

គួរបញ្ជាក់ថា ទីតាំងនេះ គឺជាកន្លែងដែលដងស្ទួច (Crane) បានបាក់រលំកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ កន្លងមក ដែលបណ្តាលឱ្យមនុស្សបាត់បង់ជីវិត ចំនួន២នាក់ និងរងរបួសជាច្រើននាក់ ។ មុនពេលបាក់ដងស្ទួច និងអគ្គិភ័យ ស្ពានព្រះរ៉ាម២ធ្លាប់កើតហេតុការណ៍បាក់ស្ពានសង្កត់រថយន្តអ្នកដំណើរដែលបើកបរឆ្លងកាត់ជាបន្តបន្ទាប់ ហើយពលរដ្ឋថៃបានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធដោះស្រាយបញ្ហានេះយូរមកហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEQ82AOq-3bK5MI0d2VOEu_EGZhT1GLvh8MxzWaYJGQzfw1KT7VWuVDNM3Jvo3-TVyLysiwQahQiP49ZbPlW5IWTkrDXWSQzCysA9uJbILtyltWh3dohOLlx81Ykd-lj62QY_ChRsndz6lo-gCQFWEYs0X17BSd81vB2uWlk-3USGlJBpokLgO_mjnOnST/s800/photo_2026-01-20_12-39-21%20(2).jpg

ពលរដ្ឋថៃលើកឡើងថា ព្រះរ៉ាម២ គឺជាផ្លូវមរណៈ ហេតុអ្វីហេតុការណ៍អាក្រក់ចេះតែកើតឡើងផ្ទួនៗគ្នានៅប្រទេសថៃបែបនេះ? វាហាក់ដូចជាមានអ្នកណាម្នាក់ធ្វើឱ្យផ្លូវនេះកើតគ្រោះថ្នាក់ម្តងហើយម្តងទៀត ។ វាជាហេតុការណ៍ចៃដន្យខ្លាំងពេក ពិតជាគួរឱ្យចម្លែកណាស់ ដែលធ្វើឱ្យនឹកឃើញដល់គ្រោះរញ្ជួយដីនៅទីក្រុងបាងកក នាពេលកន្លងមក ៕