Home Blog Page 1085

ខេត្តមួយនេះ នឹងត្រូវរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល នាចុងខែឧសភានេះ

0

ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាបុណ្យប្រពៃណីជាតិមួយ ដែលគេតែងរៀបចំធ្វើជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៤រោច ខែ ពិសាខ។

ព្រះរាជពិធីនេះ ជាព្រះរាជប្បវេណីដ៏មានសារសំខាន់ ក្នុងបណ្តាព្រះរាជពិធីបុណ្យទ្វាទសមាសប្រចាំឆ្នាំ ដោយចាត់ទុកជាវប្បមង្គលមួយដ៏ប្រសើររបស់ប្រជារាស្ត្រខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii1CWLm5Vfu0YX5VpbICnAMlhr46xasA65Q48l_DD2rfddls4RXL0Xi2d-F1tK6vrolvAG9xRVM7KDdhYZrrG2_Y1EY_iE1M7KmbtVJRTKzhki-V1PjGihB-NE-gaJLF6kqbo-MJsf6Anzf3FSIucuKFXZTc5BYx0NOAn0fFnVoIWMWzKLjA-M2JEZcn4/s1280/20180503_RoyalPloughing-SR008C.jpeg

នៅក្នុងឆ្នាំនេះ ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ នៅក្នុងបរិវេណមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ស្ពឺ ដែលមានទីតាំងស្ថិតនៅ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6M59DO6P61JuroiUy0owqj9oHA0nlE0kuQteHE-TaHyOD2SDfDY3fvG12NXbNnXZYMIJ0OOaJFTmFyxmk1qUVr8PauJQ9m12CAqiwgvYMtUcKv2Uw8vebHP3CrME7u2CxwN37t7h_8qAimsrW9lHevBRJJQY2BjJw-ixM1125xk9SIW43MH82zcG_0X0/s960/photo_2023-05-08_08-15-36-3.jpg

គួរបញ្ជាក់ថា ព្រះរាជពិធីនេះ ប្រព្រឹត្តិឡើងដើម្បីជាមង្គល ឧទ្ទិសដល់ការចាប់ផ្តើមរដូវធ្វើស្រែចម្ការ របស់ប្រជាកសិករ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ឱ្យបង្អុរទឹកភ្លៀងបរិបូណ៌តាមរដូវកាល បម្រើឱ្យវិស័យកសិកម្មគ្រប់ប្រភេទ ទទួលបានភោគផលខ្ពស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCBm4IpCKDPDH_Gus2I_8mp4-wVi8dWPFTqVBrtOwL4Pt4YIDp7TzGq3DaWFGT40p9iUvi7JqtE7J7xM_SEQLJ5RX3ejV4pJSDZoMEMe1SVB1Yf_byjj_-V2BqGK0hcJv3MoBbBtzDg3fH_a648hdCg0UOfvsVwoJ_NaBG-1B2UGiXiNEWQjHeysBQV4c/s512/unnamed.jpg

ក្រុមអ្នកស្រាវជ្រាវផលិតដើមឈើស្រូបកាបូនពីខ្យល់ដើម្បីកាត់បន្ថយកំដៅផែនដី

0

ក្រុមហ៊ុន Carbon Collect ធ្វើការផ្នែកអភិវឌ្ឍបច្ចេកវិទ្យាស្រូបកាបូនឌីអុកស៊ីត ដែលជាមូលហេតុធ្វើឱ្យមានការបំភាយឧស្ម័នផ្ទះកញ្ចក់ បានផលិតដើមឈើមេកានិច (Mechanical Tree) សម្រាប់ស្រូបកាបូនពីខ្យល់ ។ ដើមឈើនេះមានសមត្ថភាពស្រូបយកកាបូនលើសដើមឈើពិតប្រាកដរហូតដល់១.០០០ដង ហើយវាជាវិធីកាត់បន្ថយកំដៅផែនដីផងដែរ ដែលចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNn-YQrKPAXoH3cYqd_uU0reGZSfngvAoD7IfJMxrx_K003hDKi00NhWiQJO2bAuF_DlkH4O0_ZisXaUQ3xtAcSG4iurrQzr97osfDSnQM4oY4AldWhd5fj_ZGFVaRfMy7wH0FtAnmQQ7pXot3QXpuB2f4sA5bfOu9HaHFoo6j1WBYUEEmk-zVAvsHAcY/s700/carbon-collect-system-web-700x467.jpg

ការផលិតដើមឈើមេកានិច គឺជាការសហការគ្នារវាងក្រុមហ៊ុន Carbon Collect ជាមួយលោកសាស្ត្រាចារ្យ Klaus Lackner មកពីសាកលវិទ្យាល័យ Arizona នៅសហរដ្ឋអាមេរិក ។ លោក Klaus Lackner បានចំណាយពេលវេលាអស់ជាច្រើនឆ្នាំ ដើម្បីស្រាវជ្រាវបច្ចេកវិទ្យាស្រូបកាបូន បន្ទាប់មក ក៏ឈានដល់ការផលិតដើមឈើមេកានិច ដែលមនុស្សគ្រប់គ្នាបានឃើញ ។ បច្ចេកវិទ្យាស្រូបកាបូបនេះ ត្រូវបានប្រើប្រាស់រួចហើយនៅសាកលវិទ្យាល័យ Arizona ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJQQynET7G4nEw_qCriQV0u-f-9r64x43z3RyqSanCrojR8sbaiudwn7RkShRDxpQusAkAeQZpNvFfFCqaoGjXFtgEd9AuxEu4hjyjDOP7jm95bpEBOMrhJ9vA8rMUkI0H8149z20qVAqHN9zD-Jyqtd7jeKenI9z93dQsAPfAIOoOnRtMugWocRiW2fY/s3000/download.jpg

ដើមឈើមេកានិច មានកម្ពស់ប្រមាណ១០ម៉ែត្រ គឺមានតម្រងស្របកាបូនពីខ្យល់ ហើយបង្គោលរបស់វាអាចពង្រីក ឬបន្ថយទំហំដោយស្វ័យប្រវត្តិ ។ វាបានចំណាយពេលស្រូបកាបូន ចាប់ពី៣០នាទី ទៅ១ម៉ោងក្នុង១លើក ហើយនៅពេលដើមឈើនេះស្រូបកាបូនពេញហើយ បង្គោលស្រូបកាបូននឹងបន្ថយទំហំបន្តិចម្តងៗ និងបញ្ចេញកាបូនទាំងនេះ ។ បន្ទាប់មក បង្គោលដើមឈើនឹងពង្រីកទំហំម្តងទៀតដើម្បីដំណើរការជាថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB9_8oN2eqBlJMdP6VZg4ID5OQBi4Qt9ylWrAozKzv5Fj8xjWDyhjaEuweC1gTU13520RC5fNc0MDBBTeHZmwEWY-UNyXd6onZbdAxYMTN03C68Vj-xo7YASJGESqdra6W3H-L77B0mgBXJQDOHE3riCOEh8yu0mn5JLCA_WbtVU5jV4Kc-hN_IFni0Ik/s720/mechanical-tree-credit.jpg

ក្រុមហ៊ុន Carbon Collect អះអាងថា ដើមឈើមេកានិចអាចស្រូបកាបូនពីខ្យល់បានល្អជាងដើមឈើពិតប្រាកដ រហូតដល់១.០០០ដងឯណោះ ។ ទោះយ៉ាងណា បើប្រៀបធៀបវាជាមួយដើមឈើពិតប្រាកដ ដើមឈើនេះមានតួនាទីត្រឹមតែស្រូបកាបូនប៉ុណ្ណោះ ប៉ុន្តែវាពុំអាចបញ្ចេញអុកស៊ីសែនមកក្រៅដូចដើមឈើពិតប្រាកដទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSU3w41nSvGkxSM32NOcuYhyphenhyphen672cV9Zht9y4QiJsGCQW1x-aLYliojXUVh_TY5H4W7NYbnaePisRB1J2TYoWbUiNWbTZJ1tQz83ckHW8LX5OOrIfkJc6vsCz_tGdUNo21OjjLTzynFYcCC8yfN2U3wcjmZx9GIMUQiUUyQIQF5PKoDu6HpoA2Qdbmt_sI/s1199/20220429lnp20-dactrees.jpg

ក្រុមហ៊ុនបញ្ជាក់ទៀតថា បច្ចេកវិទ្យាដើមឈើមេកានិចខុសគ្នាពីបច្ចេកវិទ្យាស្រូបកាបូនផ្ទាល់ពីខ្យល់ នៅត្រង់វាពុំចាំបាច់ប្រើប្រាស់កង្ហារបឺតខ្យល់ចូលក្នុងម៉ាស៊ីន ។ ប៉ុន្តែវាបានស្រូបខ្យល់ធម្មជាតិ ដែលធ្វើឱ្យការចំណាយដើមទុនកាន់តែថោក ។ បច្ចុប្បន្ន ដើមឈើមេកានិចស្ថិតក្នុងការសាកល្បងនៅឡើយ ហើយក្រុមហ៊ុនមានគម្រោងពង្រីកបច្ចេកវិទ្យានេះឱ្យមានសមត្ថភាពស្រូបកាបូនរហូតដល់១.០០០តោនក្នុង១ថ្ងៃ នាពេលអនាគត ៕

គន្លឹះល្អៗដើម្បីជួយឪពុកម្តាយងាយរកឃើញការកុហករបស់កូន

0

ការនិយាយកុហកគឺជាទម្លាប់ដ៏អាក្រក់មួយរបស់កុមារ ជាពិសេសកុមារមិនប្រាប់រឿងពិតទៅដល់អ្នក ដែលវាពិតជាពិបាកណាស់សម្រាប់ឪពុកម្ដាយក្នុងការដោះស្រាយបញ្ហាណាមួយឱ្យបានត្រឹមត្រូវ។ នៅពេលដែលឪពុកម្តាយដឹងថាកូនរបស់ពួកគេកំពុងនិយាយកុហក ពួកគេនឹងមានផែនការល្អប្រសើរក្នុងការបង្រៀន និងចិញ្ចឹមកូនរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនមានការភ័ន្តច្រឡំ ពាក់កណ្តាលជឿ និងពាក់កណ្តាលសង្ស័យថាតើកូនរបស់ពួកគេនិយាយកុហក ឬនិយាយការពិត។ ដូច្នេះដើម្បីកំណត់ថាតើកូនរបស់អ្នកកំពុងនិយាយកុហកឬអត់ សូមយកចិត្តទុកដាក់លើចំណុចខាងក្រោម៖

១.កុមារចំណាយពេលយូរដើម្បីឆ្លើយសំណួររបស់អ្នក៖ នៅពេលដែលក្មេងៗនិយាយកុហក ការកុហកនឹងត្រូវចំណាយពេលច្រើនជាងធម្មតា ព្រោះនៅពេលនោះខួរក្បាលត្រូវការពេលវេលាគិតដើម្បីស្វែងរកជម្រើសជំនួសការពិត។ ប្រសិនបើអ្នកសួរភ្លាម ហើយកុមារឆ្លើយភ្លែត ប្រហែល ៨០% គឺពួកគេនិយាយការពិត ដូច្នេះចូរយកចិត្តទុកដាក់លើល្បឿនឆ្លើយតបរបស់កូនអ្នក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip8sYnCov7jJE2tcrToxPC_B9SWoSP1bkDbCXx1LXDewgiCj01XJ9jEQb0gqL1im70KR9NMLfHW8ol3tIeo9IB07BRMD77HUKdi4IygMfOdJUJ7Fp9BgDQlB8sXyRBW0Wu4dqZ3B9klJpnXgCz9oJXFEbdDltUyn8jJWINhU0A4HcyO6yTMNiso8y7kuA/s1732/anxiety_AdobeStock_417164963.jpeg

២.កុមារនិយាយបន្លំ៖ នៅពេលកូនរបស់អ្នកមិនចង់និយាយការពិត ពួកគេនឹងនិយាយអ្វីមកបន្លំ ដើម្បីជៀសវាងបញ្ហាដែលឪពុកម្តាយកំពុងនិយាយ ហើយកុមារនឹងលាក់ការពិតដោយនិយាយអំពីបញ្ហាមួយផ្សេងទៀត ឬផ្តល់ចម្លើយដែលមិនទាក់ទងនឹងសំណួររបស់ឪពុកម្តាយពួកគេ។

៣.កុមារនិយាយដោយសំឡេងឮ ឬខ្សោយជាងធម្មតា៖ នៅពេលកូនរបស់អ្នកកំពុងនិយាយកុហក ការបញ្ចេញសំឡេងនឹងប្លែកជាងធម្មតា។ ដូច្នេះហើយ ប្រសិនបើអ្នកឃើញកូនរបស់អ្នកនិយាយដោយសំឡេងខុសពីបុគ្គលិកលក្ខណៈធម្មតារបស់គាត់ វាអាចបញ្ជាក់ថាកូនកំពុងនិយាយកុហក និងមានអារម្មណ៍មិនស្រួលចំពោះការកុហកនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9TmV52uR24jACMdH60rY1xsDmRtdouzxR-EU998KszxCiygNP-O6Uj1a-yDb5MlF-p-rp3Y6bYFbyla_Xy0CGX6GYQpxDusvSJ1Xn_QHZ1gO6Aujyr9cKp1-aM6wy8eEcF_PtNITnnjKs2tlfrw2wKBusBYVMAzRVrczFeAncMdn680GV7NyQvW8bQxI/s2121/Argues-about-everything-GettyImages-1137632803.jpg

៤.កុមារបង្កើនល្បឿនឆ្លើយតបមិនធម្មតា៖ នៅពេលក្មេងៗនិយាយកុហក ពួកគេតែងតែនិយាយលឿនជាងធម្មតា ដោយសារតែពួកគេមិនស្រួល ហើយចង់បញ្ចប់ការសន្ទនាឱ្យបានរហ័ស។

៥.កុមារនិយាយរអាក់រអួល៖ ការនិយាយកុហកក៏ធ្វើឱ្យមនុស្សមានការរអាក់រអួលផងដែរព្រោះនៅពេលដែលពួកគេនិយាយកុហកជាញឹកញាប់គឺដោយសារតែកុមារស្ថិតក្នុងស្ថានភាពថប់បារម្ភនិងបាត់បង់ការគ្រប់គ្រងខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBUCXS-vwsz2794WRMILVG6yqegQEaXXtYTrdiBZyXmTx0iF5Nm-RfzjaDaF1O6a31B6iybWcmElJsmNueDQU_8F0vh4WzuhGnO6pgMy2Avra0DFfY4AeLsU_ywPWAE0JHEzbFQqdU2MmbDt7uVxho-Z68mztHoNFjl3nuc_M1CSdt_8LbMbsLKMv5TiI/s1280/photo_2024-05-08_14-14-15.jpg

៦.កុមារមិនមើលមុខរបស់ឪពុកម្តាយ៖ ពេលនិយាយកុហក កុមារនឹងអោនមុខចុះ ឬមើលឆ្ងាយជាញឹកញាប់។ ហេតុនេះនៅពេលកុមារនិយាយកុហកពួកគេនឹងមានអារម្មណ៍ថាមានកំហុស ដូច្នេះគេនឹងមើលទៅឆ្ងាយដើម្បីគិតរកចម្លើយ។

ជាមួយនឹងកត្តាខាងលើ អ្នកអាចកំណត់លទ្ធភាពដែលកូនរបស់អ្នកនិយាយកុហក ហើយបន្ទាប់មកមានវិធីសមហេតុផលដើម្បីដោះស្រាយបញ្ហារបស់គាត់។ ជាងនេះទៅទៀត ពេលកូនមានបញ្ហា បើបញ្ហាធ្ងន់ធ្ងរ បន្ថែមពីលើការសង្កេតមើលពីរបៀបដែលកូនឆ្លើយតប ឪពុកម្តាយក៏គួរសិក្សាពីបណ្តាញព័ត៌មានផ្សេងៗ ដើម្បីឱ្យពួកគាត់មានដំណោះស្រាយទាន់ពេលវេលា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNTt-tAd3OvvQmapKJ5ooxwCTb-4xQqL260dqql-03Kwd1ZtcBHLdv5p6UnG5meBvL1R0bT4KbYJi2uPnrK5KZI6k6_3WTznOT1Rh7a3FZYdA4Cyg45OYjQP1JHYr4gFK7biNPXwtQMeqy-tqWquAA0jjP08s4KEHZFNLLbNrK9O8I31Csbq2QX7cbEHk/s1024/photo_2024-05-08_14-15-30.jpg

ស្រៀវជំនួស! ភ្ញៀវទេសចរចិនជាច្រើននាក់ជាប់លើច្រាំងថ្មភ្នំអស់ជាង១ម៉ោង

0

ប្រទេសចិន ៖ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ភ្ញៀវទេសចរឡើងភ្នំជាច្រើននាក់នៅប្រទេសចិនបានជាប់លើច្រាំងថ្មភ្នំដ៏ខ្ពស់អស់ជាង១ម៉ោង ដើម្បីរង់ចាំឱ្យអ្នកឡើងភ្នំនៅខាងមុខបម្លាស់ទី ទើបពួកគេអាចបម្លាស់ទីតាមក្រោយ ។ រីឯមូលហេតុធ្វើឱ្យពួកគេជាប់លើច្រាំងថ្មភ្នំបែបនេះ ដោយសារមានភ្ញៀវទេសចរសម្រុកឡើងភ្នំច្រើននាក់ពេក ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ នៅភ្នំយ៉ានតាំង ស្ថិតក្នុងខេត្ត Zhejiang ។ ភ្ញៀវទេសចរឡើងភ្នំទាំងនេះបានជាប់លើច្រាំងថ្មភ្នំ ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់កំពូលភ្នំ ។ ពួកគេត្រូវឈរនៅលើផ្លូវដ៏តូចតោងច្រាំងថ្ម និងពាក់ខ្សែសុវត្ថិភាព ព្រោះពួកគេពុំអាចធ្វើដំណើរទៅមុខបន្តទៀតបាន ។

ផ្លូវដែកឡើងភ្នំឈ្មោះថា Via Ferrata បានតភ្ជាប់រវាងដែក ខ្សែ និងច្រាំងថ្ម ដើម្បីផ្តល់ភាពងាយស្រួល និងអាចឱ្យភ្ញៀវទេសចរឡើងភ្នំយ៉ាងមានសុវត្ថិភាព ។ ភ្ញៀវទេសចរទាំងអស់ត្រូវតែពាក់ឧបករណ៍ និងខ្សែសុវត្ថិភាពការពារខ្លួនក្នុងពេលធ្វើដំណើរឡើងភ្នំ ។ មហាជនភ័យខ្លាច និងបារម្ភពីសុវត្ថិភាពរបស់ភ្ញៀវទេសចរ ក្រោយបានទស្សនាវីដេអូរួច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmtRRxn3itYFsKVg65ly2KsxO51orE87ADttSBZsTy6jUkp5mjOALvtZp3POt2ft-p9tQdfaoAlDrirNuFAnfQJzQhfTJQYrBFnTmylNOjOKMvIF78V1opeNM0-SCAciGwd8SnlQON8o5N9q92qVrwvj07IshpQ66f2kGEeoUxl0TeUiwi3pE9xH06hxA/s1480/untitled-1-20240507052340778.jpg

ក្រុមហ៊ុន Wenzhou Dingcheng Sports Development ដែលគ្រប់គ្រងតំបន់ទេសចរណ៍ និងថែទាំផ្លូវឡើងភ្នំ និយាយថា ក្រុមហ៊ុនបានប៉ាន់ស្មានពីចំនួនភ្ញៀវទេសចរចាប់អារម្មណ៍ឡើងភ្នំ តិចជាងភ្ញៀវទេសចរជាក់ស្តែង ។ ភ្ញៀវទេសចរយ៉ាងច្រើនបានមកទិញសំបុត្រឡើងភ្នំ ទើបធ្វើឱ្យមានការកកស្ទះនៅលើផ្លូវដែកបែបនេះ ។

សប្តាហ៍ទី១ ខែឧសភា ជារៀងរាល់ឆ្នាំ គឺជាថ្ងៃឈប់សម្រាកនៅប្រទេសចិន ព្រោះរដ្ឋាភិបាលចិនបានកំណត់ថ្ងៃទី១ ដល់ថ្ងៃទី៧ ខែឧសភា គឺជាថ្ងៃឈប់សម្រាកតាមច្បាប់ ។ ហេតុនេះ ធ្វើឱ្យពលរដ្ឋជាច្រើននាក់ដើរលេងនៅតាមតំបន់ទេសចរណ៍ផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqids5hqdRmAh0xprZVxFR61HrUjPRqYFgiKJxOCPmyLG3csC89ZXt-8xTHb5twVyILWVz95OxL5h65RxPupG53dzCY-HxYlgFg-tyVR-iRokRvy3oQv3DuCLS-nZKUY73FZlsH6HuWJT4UwGTpFK3yh3dqj6jpQv3oHTar9B3i0aeXEgo0aCIL7oss5w/s1200/tourists-walk-on-via-ferrata-route-in-leqing.jpg

ក្រុមហ៊ុន Wenzhou ទទួលស្គាល់ថា ការលក់ និងកក់សំបុត្រឡើងភ្នំពុំទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់សម្រាប់ទទួលភ្ញៀវទេសចរច្រើន រួមទាំងការគ្រប់គ្រងការងារមានបញ្ហា ទើបធ្វើឱ្យភ្ញៀវទេសចរត្រូវជាប់លើច្រាំងថ្មភ្នំ ។ ក្រុមហ៊ុនបានផ្អាកការលក់សំបុត្រឡើងភ្នំជាបណ្តោះអាសន្ន ហើយពេលដោះស្រាយបញ្ហារួចរាល់ ទើបក្រុមហ៊ុនរៀបចំផែនការកំណត់ចំនួនភ្ញៀវទេសចរនាថ្ងៃអនាគត ។

ភ្នំយ៉ានតាំង មានកម្ពស់១.១៥០ម៉ែត្រ គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយមរបស់ចិន ហើយភ្ញៀវទេសចរនឹងមកកម្សាន្តនៅភ្នំនេះក្នុងថ្ងៃឈប់សម្រាក ។ កន្លងមក ប្រទេសចិនបានស្នើសុំចុះបញ្ជីភ្នំយ៉ានតាំងជាមួយអង្គការយូណេស្កូ ធ្វើជាសម្បត្តិបេតិកភណ្ឌពិភពលោក ៕

Selena Gomez បង្ហាញពីអាថ៌កំបាំង ៣ យ៉ាងនៃការថែរក្សាសម្រស់ឱ្យកាន់តែទាក់ទាញដោយប្រើរូបមន្តធម្មជាតិទាំងនេះ

0

Selena Gomez គឺជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង តារាសម្តែង ផលិតករ និងជាអ្នកជំនួញដ៏ល្បីល្បាញម្នាក់របស់សហរដ្ឋអាមេរិក។ នាងបានចាប់ផ្តើមអាជីពរបស់នាងជាតារាសម្តែងតាំងពីកុមារភាពមកម្លេះ ដោយសម្តែងក្នុងរឿងភាគទូរទស្សន៍កុមារ Barney & Friends។ បន្ទាប់មកនាងក៏បានប្រឡូកចូលវិស័យចម្រៀងនៅឆ្នាំ ២០០៨ ទោះជាយ៉ាងណាអ្នកគាំទ្របានសង្កេតឃើញថា រហូតមកដល់ពេលនេះ Selena នៅតែមានសម្រស់ស្រស់ស្អាតផូរផង់និងទាក់ទាញបំផុត។ មូលហេតុដែលតារាវ័យ ៣១ ឆ្នាំរូបនេះនៅតែក្មេងជាងវ័យគឺដោយសារនាងបានអនុវត្តរូបមន្តធម្មជាតិទាំងនេះ៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnZCA6N7UzS3L6OviczhNOjeSQDBrdrNb2cgeI6pUhJBTof4OqOjkRj5MJVBk5bQlKE7WOUgZ-4cTL9oczHGIAvYmKqQq3qjmAiug4m1HZpRj_bYCD9nGUZmMjZTr6Bjnu8pFpZOPgqa9ryqO7wEEx5pciO9Pyx08Z4vbMAZjvFj6qvy-X20QXKgCXLHc/s2048/368585889_844964846986438_4484569883215870942_n.jpg

១.លាងមុខជាមួយទឹកដោះគោស្រស់៖ ជារៀងរាល់ថ្ងៃ Selena Gomez តែងតែជឿជាក់លើការប្រើទឹកដោះគោស្រស់ធម្មជាតិដើម្បីសម្អាតស្បែករបស់នាង។ ទឹកដោះគោស្រស់មាន AHA និងសារធាតុរ៉ែដ៏ច្រើន ដើម្បីជួយធ្វើឱ្យស្បែកទន់ និងជំរុះកោសិកាចាស់ៗ ខណៈពេលដែលផ្តល់សំណើមដល់ស្បែក និងជួយឱ្យស្បែកកាន់តែរលោង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY5vYncNJo8iBZP9i_5AzJWSi5XDuui34ZWrMTsVxF1rTMMc34TNC1jKraT2jX3h69NQqqHvcTUoc1SjfIHj4l7iYypwhhyphenhypheneZbfttW1QA7qltsN_ARAqAXaBovlKq1vy_pVdYUlMSH5rxflfUprHE9tIveXRHmRLLdxDQkYUcjrE5PZLnzaFB3tOgJ9aw/s2048/428341563_945252943624294_360851589083977214_n.jpg

២.អនុវត្តការបង្ហាប់ត្រជាក់លើស្បែក៖ ការបង្ហាប់ត្រជាក់ជាអាថ៌កំបាំងយូរមកហើយដើម្បីឱ្យស្បែកភ្លឺថ្លា រលោង និងមានសុខភាពល្អ។ បន្ថែមពីលើការលុបបំបាត់ស្នាមជាំ ដើម្បីឱ្យស្បែកស្រស់ស្អាត Selena ក៏ប្រើដុំទឹកកកដើម្បីព្យាបាលភ្នែកខ្មៅ កាត់បន្ថយការរលាកស្បែកដែលបណ្តាលមកពីមុន បង្កើនចរន្តឈាម និងជម្រុះកោសិកាងាប់។ នេះក៏ជួយឱ្យផលិតផលថែរក្សាស្បែកផ្សេងទៀតដូចជាសេរ៉ូម ឬជាតិសំណើមជ្រាបចូលជ្រៅទៅក្នុងស្បែកផ្តល់លទ្ធផលល្អប្រសើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlCyAzRtpwWdTqVJCOpJlpNnfkNNbruA7NAbDSGIzSkb9D5reYovl32ImF1CkE7HvdjldLC-7b0BTH1v5ZJRTLUqb8WKMs4I_EAcuu3YBuOOeEWa-hlTlGQuLQwMoyeLoKvmYDVZtSsuh3hs_xxjtoX3KSyjS7jwhXmirCB2CnVTz7V-o5CwbF75NQYyE/s1200/untitled-design-3.jpg

៣.ការថែរក្សាស្បែកក្នុងកម្រិតមធ្យម៖ ទោះបីជានាងរវល់យ៉ាងណាក៏ដោយ ក៏ Selena នៅតែឆ្លៀតពេលថែរក្សាស្បែក និងខ្លួននាងជារៀងរាល់ថ្ងៃ។ ទោះបីជាស្បែករបស់នាងមិនមានបញ្ហាអ្វីក៏ដោយ ក៏នាងនៅតែត្រូវថែរក្សា និងការពារវាជានិច្ច។ ក្រៅពីធ្វើតាមទម្លាប់ថែរក្សាស្បែកនៅផ្ទះ អ្នកក៏ត្រូវជួបពិភាក្សាជាមួយគ្រូពេទ្យជំនាញស្បែកម្តងម្កាលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGKdBlf-bgG9cIk8eJ_3hcWUCJEf0xzkygPup7zwsU6ZyDjpahOpCMO7yuo7dvNuFGiMf8kKUYn-5bxGOjk0tiguZMwEUxW78eWgNsWN17yX5cH0u87J_Ja7xuvrC0QVBTGwgH7DIaYXiJE1J3k1EHp8PkeVhVLaZtrhB3F_Rc4BQZ1XAq5_XorHWkEQM/s1204/53050642_10156164829875975_4337605884478750720_n.jpg

លើសពីនេះ Selena ក៏កំណត់អាហារដែលបង្កគ្រោះថ្នាក់ដល់ស្បែក ដូចជាសូកូឡា អាហារសម្រន់ដែលមានកាឡូរីខ្ពស់ និងខ្លាញ់ខ្ពស់។ ផ្ទុយទៅវិញ តារាស្រីរូបនេះ ញ៉ាំផ្លែឈើ និងបន្លែច្រើន ផឹកទឹកបន្លែបៃតង និងបន្ថែមសារធាតុចិញ្ចឹមគ្រប់ក្រុម។ នាងក៏ឧស្សាហ៍ធ្វើលំហាត់ប្រាណមានប្រយោជន៍ច្រើនសម្រាប់សុខភាពស្បែក ផ្លូវចិត្ត និងរាងកាយ។ ការធ្វើលំហាត់ប្រាណជាទៀងទាត់នឹងជួយអ្នកឱ្យប្រសើរឡើងនូវលំហូរឈាមនៅក្នុងរាងកាយនិងយកជាតិពុលចេញពីរាងកាយជួយឱ្យស្បែកក្មេងជាងវ័យ៕

ក្នុងឆ្នាំនេះតម្រូវការប្រេងសាំងធ្លាក់ចុះខ្លាំងនៅទូទាំងសកលលោកដោយសារ…

0

បរទេស៖ យោងតាមក្រុមហ៊ុនស្រាវជ្រាវ Wood Mackenzie កាលពីថ្ងៃទី៧ ខែឧសភា បានឱ្យដឹងថាបច្ចុប្បន្នតម្រូវការប្រេងសាំងសកលបានធ្លាក់ចុះខ្លាំងនៅក្នុងឆ្នាំនេះ ដោយសារឥទ្ធិពលរថយន្តអគ្គិសនីរបស់ចិន និងអាមេរិកបានវាយលុកទីផ្សារពិភពលោក ធ្វើឱ្យតម្រូវការប្រេងសាំងធ្លាក់ចុះពាក់កណ្តាលបើធៀបនឹងឆ្នាំមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNic81GEyeGWWrFdjJowzqB8BYIw3snrIgMujn044MXlBt_p-d1eKVMWoZrjTEuQa9lTjQUfUQBYt8dNMuZsKIRL3F-r44MaYRXXAUiKL5tWcxIWuuw1i9khc7xLjEIlJ5qofri5q6Hj1CE-yrJGLXSOiMKiTWRzVSIqwBZdP3dr4eWRuFbLBee8MeSuQ/s1000/gas-pump.jpg

ក្រុមហ៊ុនស្រាវជ្រាវនេះក៏បានព្យាករណ៍ដែរថាតម្រូវការប្រេងសាំងសកលនៅឆ្នាំនេះកើនឡើងត្រឹមតែ ២៦.៥ លានបារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ ដែលជាកំណើនទាបបំផុតចាប់តាំងពីឆ្នាំ ២០២០ មក។ កំណើនបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែគ្មានតម្រូវការពីប្រទេសចិន និងអាមេរិក។ អ្នកវិភាគរបស់ Woodmac លោក Sushant Gupta ចង្អុលបង្ហាញពីហេតុផលគឺការកើនឡើងនៃការជ្រៀតចូលនៃរថយន្តអគ្គិសនីនៅក្នុងទីផ្សារធំទាំងពីរនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZL6PUuBF4VG5ZryLSd0cB3lisr0iZb4Zpam_dm432qL4gEN1zOB7-AFyrkgWjODYGepQAmF61cBYXBYA7uQyfhg_jKzAkQQ2BynkpVa5brBCXFCfitGX-n2bHW1kTGStdWPErwHAgbGDFHeAoFARvyGSjaaQ9IO7Ez4yI-mFTDx3aMLgWmLJlJoSKmqs/s1024/2021-12-08T015001Z_890520387_RC2V9R9TF551_RTRMADP_3_AUTOS-ELECTRIC-1024x683.jpg

លោកបាននិយាយថា “នៅឆ្នាំនេះ តម្រូវការប្រេងសាំងរបស់ប្រទេសចិនកើនឡើងត្រឹមតែ ១០,០០០ បារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ ដោយសារតែកម្រិតខ្ពស់នៃការប្រើប្រាស់រថយន្តអគ្គិសនី” ។ យោងតាមការព្យាករណ៍របស់សាជីវកម្មប្រេងជាតិចិន (CNPC) បាននិយាយថា ប្រទេសចិនធ្លាប់តែជាប្រទេសនាំមុខគេដែលប្រើប្រាស់ប្រេងសាំងច្រើនបំផុតលើពិភពលោក ប៉ុន្តែនៅឆ្នាំនេះប្រទេសនេះស្រាប់តែកាត់បន្ថយតម្រូវការប្រេងជាងពាក់កណ្តាលទៅវិញ។ បើយោងតាមរដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិកវិញ ការប្រើប្រាស់ប្រេងសាំងរបស់ប្រទេសនេះក៏បានធ្លាក់ចុះដល់ ៣៧៦ លានហ្គាឡុងក្នុងមួយថ្ងៃ (ប្រមាណ ៨.៩៤ លានបារ៉ែលក្នុងមួយថ្ងៃផងដែរ) ដែលនេះចំនួននេះទាបជាងឆ្នាំមុនៗទៅទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5P2MoxEEIkSIFYb4yA-1mjobQDBqiT0RCj7fOZ-N2HWIEaleUgitvabDBgxWfjfuYySmlUqfk6XiB06kUQncmhn9hQ3Fi3Fj1Ck1ldIilFNpma8MZDmNzZ0UlxEjJKpL7XTTi5I905iWxhccV-kXwPv4DZZ0yGMbVFMPfZjxlwabVUkyZOYnd11ZiUho/s3840/how-many-ev.jpg

រីឯនៅអឺរ៉ុប តម្រូវការប្រេងសាំងក៏កើនឡើងត្រឹមតែ ២.៣% ស្មើនឹង ៥០,០០០ បារ៉ែ ឬ ២.១៩ លានបារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំនេះ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាថាមពល FGE របស់សិង្ហបុរី។ យោងតាមលោក Woodmac ប្រាក់ចំណេញរបស់រោងចក្រចម្រាញ់ប្រេងអឺរ៉ុបនឹងស្ថិតនៅក្រោមសម្ពាធដោយសារតែតម្រូវការមិនស្ថិរភាពនៅលើទ្វីប គួបផ្សំនឹងការកើនឡើងនៃការប្រកួតប្រជែងពីរោងចក្រចម្រាញ់ប្រេង Dangote ថ្មីរបស់ប្រទេសនីហ្សេរីយ៉ា។https://earthjustice.org/wp-content/uploads/2024/01/gettyimages-137058307_2000px.jpg

ខណៈពេលដែលតម្រូវការនៅក្នុងប្រទេសចិន សហរដ្ឋអាមេរិក និងអឺរ៉ុបលែងមានការកើនឡើងគួរឱ្យកត់សម្គាល់ដូចមុន ប្រេងសាំងនឹងទាក់ទាញតម្រូវការនៅក្នុងសេដ្ឋកិច្ចដែលមានអត្រាកំណើនទាប និងអត្រាប្រើប្រាស់រថយន្តអគ្គិសនីទាបដូចជាឥណ្ឌា និងឥណ្ឌូនេស៊ី។ ជាពិសេស វាត្រូវបានគេប៉ាន់ប្រមាណថា ការប្រើប្រាស់ប្រេងសាំងរបស់ប្រទេសឥណ្ឌានឹងឈានដល់កំណត់ត្រាថ្មីមួយគឺ ៣៩.២ លានតោន (ប្រហែល ៩០៨,០០០ បារ៉ែលក្នុងមួយថ្ងៃ) ក្នុងឆ្នាំសារពើពន្ធដល់ខែមីនា ឆ្នាំ ២០២៥ ដែលកើនឡើងប្រហែល ៥% បើធៀបនឹង ៣៧.២ លានតោនក្នុងឆ្នាំហិរញ្ញវត្ថុដល់ខែមីនា ២០២៤៕

ករណីរំលោ..ភបូក២០នាក់ តុលាការបន្តឃុំខ្លួនជនសង្ស័យ៣នាក់បន្ថែមទៀត

0

សាលាដំបូងខេត្តសៀមរាប បាននឹងបន្តឃុំខ្លួនជនត្រូវចោទចំនួន៣នាក់បន្ថែមទៀត ក្នុងសំណុំរឿងព្រហ្មទណ្ឌ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណី “រំលោភសេពសន្ថវៈ” មានស្ថានទម្ងន់ទោស។

ក្រោយពីបានសួរចម្លើយជនត្រូវចោទ ទាំងបីនាក់រួចមក និងបានពិនិត្យភស្តុតាងក្នុងសំណុំរឿង ព្រមទាំងពិចារណាអង្គហេតុ និងអង្គច្បាប់ ចៅក្រម ស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទខាងលើជាបណ្ដោះអាសន្ន សៀមរាប ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់ និងបានបញ្ជូនទៅពន្ធនាគារខេត្ត។

គួរបញ្ជាក់ថា គិតមកដល់ត្រឹមថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ជនត្រូវចោទដែលមានការពាក់ព័ន្ធ នៅក្នុងសំណុំរឿងខាងលើ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នបានចំនួន ៨នាក់រួចហើយ។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមហាប បានសង្កត់ធ្ងន់ថា៖”សាលាដំបូងខេត្តសៀមរាបនឹងបន្តចាត់ការ សំណុំរឿងនេះឱ្យបានឆាប់រហ័ស និងត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន ដើម្បីរកយុត្តិធម៌ជូនអ្នកពាក់ព័ន្ធទាំងអស់”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin9Ort5aI9mM1cJQrOQf2zzgctFqFIo_Vo9XK8kVYbUrb5PKRavKlhgyi_sSGQ27SXKGWshWPWl2NrB0BBHUMRDewcI15HqlNc76RqS2u83XWXPJeaiJ8aN8wEyXqpV9uD92k4JxaWtPoY2bBcpj__8hMiN__9vmYNemJW1DhKOkZIR-KAjljZ-JpbYzc/s1280/438302489_855480516616286_4697261698691253886_n.jpg

 

មិនធម្មតា ! អាមេរិកអាចផលិតឆ្កែយន្តមានសមត្ថភាពពិសេសនឹកស្មានមិនដល់

0

សហរដ្ឋអាមេរិក ៖ Boston Dynamics ជាក្រុមហ៊ុនផលិតមនុស្សយន្តដ៏ល្បីឈ្មោះនៅអាមេរិកបានបង្ហាញឆ្កែយន្តថ្មីមួយឈ្មោះថា Sparkles ដែលមានរោមវែងៗ ពណ៌ស លាយផ្ទៃមេឃ ។ ឆ្កែយន្តនេះមានសមត្ថភាពពិសេស គឺវាអាចរាំតាមចង្វាក់ភ្លេងយ៉ាងរស់រវើក រហូតធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង ក្រោយពីក្រុមហ៊ុននេះបានបង្ហាញឆ្កែយន្ត Sparkles រាំជាមួយឆ្កែយន្តមួយទៀតឈ្មោះ Spot ។

ការពិត ឆ្កែយន្ត Sparkles មិនមែនជាឆ្កែយន្តថ្មីដែលក្រុមហ៊ុន Boston Dynamics ផលិតនោះទេ ប៉ុន្តែក្រុមហ៊ុននេះបានយកឆ្កែយន្ត Spot មកតុបតែងលម្អដោយបំពាក់រោមវែងៗដើម្បីទាក់ទាញភ្នែកអ្នកទស្សនាតែប៉ុណ្ណោះ ។ ម្យ៉ាងទៀត ការបំពាក់រោមបែបនេះនឹងធ្វើឱ្យឆ្កែយន្តមានលក្ខណៈស្រដៀងគ្នានឹងឆ្កែពិតប្រាកដ ។https://cdn.mobilesyrup.com/wp-content/uploads/2024/04/spot-boston-dynamics-costume.gif

សមត្ថភាពពិសេសដែលធ្វើឱ្យឆ្កែយន្ត Sparkles អាចរាំតាមចង្វាក់ភ្លេងយ៉ាងរស់រវើកបែបនេះ ដោយសារក្រុមហ៊ុនបានបំពាក់នូវកម្មវិធីទំនើបមួយប្រភេទ ។ កម្មវិធីទំនើបនេះត្រូវបានប្រើប្រាស់កាលពីឆ្នាំ២០២៣ ក្នុងវិស័យសារព័ត៌មាន និងការកម្សាន្ត ហើយគេអាចប្រើប្រាស់កម្មវិធីទំនើបសម្រាប់បង្ហាត់ឆ្កែយន្តឱ្យចេះរាំតាមការបញ្ជារបស់មនុស្ស ។

ករណីមានភាពស្មុគស្មាញខ្លាំងពេក ឬឆ្កែយន្តពុំអាចរាំបានដោយសារបរិយាកាសមិនអំណោយផល កម្មវិធីខាងលើនឹងជួយឆ្កែយន្ត Spot ឱ្យព្យាយាមកម្រើកខ្លួន ឬរាំឱ្យបានល្អបំផុតអស់ពីសមត្ថភាព ។ វាដូចគ្នានឹងមនុស្សដែរ ពេលខ្លះ មនុស្សពុំអាចរាំបានល្អនៅលើឆាកទេ ពេលជួបនឹងស្ថានភាពមិនអំណោយផល ។ ការបំពាក់កម្មវិធីទំនើបក្នុងឆ្កែយន្ត គឺជាការសហការគ្នារវាងក្រុមហ៊ុន Boston Dynamics និងក្រុមរាំដ៏ល្បីឈ្មោះនៅប្រទេសកូរ៉េខាងត្បូង ។https://i.dailymail.co.uk/1s/2024/05/02/10/84361027-0-image-a-2_1714642081118.jpg

ក្រោយការបង្ហាញឆ្កែយន្ត Sparkles នាពេលឆាប់ៗខាងមុខ ក្រុមហ៊ុនអាមេរិក Boston Dynamics នឹងបង្ហាញមនុស្សយន្តថ្មីមួយទៀតមានលក្ខណៈស្រដៀងនឹងមនុស្សពិតប្រាកដ ដែលអាចបម្លាស់ទីយ៉ាងឆាប់រហ័ស ។ ក្រុមហ៊ុននិយាយថា ការបង្ហាញវីដេអូមនុស្សយន្តថ្មី ចាប់ពីថ្ងៃទី១៨ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ មានអ្នកទស្សនារហូតដល់ជាង៥លាននាក់ ។

បន្ទាប់ពីក្រុមហ៊ុនអាមេរិកបានបង្ហាញឆ្កែយន្ត និងមនុស្សយន្តថ្មីដែលមានសមត្ថភាពពិសេស មហាជននឹងរង់ចាំតាមដានថា តើក្រុមហ៊ុននេះនឹងផលិតមនុស្សយន្តថ្មីៗមានលក្ខណៈពិសេសអ្វីខ្លះ និងអាចជួយផ្នែកឧស្សាហកម្មបានកម្រិតណា?

មហាជន.ផ្ទុះ.ការសរសើរសាមគ្គីភាពរបស់សត្វអង្ក្រង! តាមពិតពួកវាបែងចែកវណ្ណៈ មានទាំង ម្ចាស់ក្សត្រី ស្ដេច មេទ័ព និងគិលានុបដ្ឋាយិកា

0

វីដេអូចែកចាយពីបណ្តាញសង្គម Tik Tok ដោយបុរសម្នាក់បានបង្ហោះនូវសកម្មភាពសត្វអង្ក្រងជាច្រើនក្បាល ស្ថិតនៅលើស្លឹកនៃដើមឈើមួយដើម បាននឹងកំពុងជួយគ្នាយ៉ាងសស្រាក់សស្រាន្ត ក្រសោបស្លឹកឈើជាច្រើនស្រទាប់ ដើម្បីសាងសង់បានជាសម្បុករស់នៅ។ តាមរយៈវីដេអូ មហាជនបាននាំគ្នាស្ងើចសរសើរពីសាមគ្គីភាពរបស់សត្វអង្ក្រងនិងរបៀបដែលពួកវាធ្វើសម្បុក ដែលកម្រមានអ្នកបានឃើញខ្លាំងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD8K6QK-1ZPck2pwWHuvj7vQWLLRzI_3hQU6a2kr3KczrCBpfuLAYyuMFByJlgjCrOridwLFj4lOqqzcgyxKVfY7s15zrV1qLd2MqHL-20rSYP9XYQrJ96s-09CeaUV2RvfUPkQNFVNG6svjNS8uf6fYtUlExM7UBK-Ye22PPNFcOTAcYgZdyTHpu22bQ/s490/Screenshot%202024-05-08%20130833.png

អង្រ្កង គឺជាប្រភេទសុខមសត្តពួកស្រមោច សម្បុរក្រហមជើងវែងៗ ដែលរស់នៅអាស្រ័យនឹងរុក្ខជាតិ ដែលជាទូទៅមាននៅលើដើមឈើហូបផ្លែ។ អង្ក្រងគឺជាសត្វដែលស្រុះគ្នា និងសាមគ្គីគ្នាបំផុត ខណៈដែលការរស់នៅរបស់ពួកវាវិញ គឺពួកវានឹងក្រសោបស្លឹកឈើរស់ៗដើម្បីធ្វើជាសំបុកបានយ៉ាងប៉ិនប្រសប់។ សត្វប្រភេទនេះ បើខាំមមកលើមនុស្សនឹងធ្វើឲ្យយើងមានអារម្មណ៍ថាឈឺផ្សារខ្លះៗដែរ ព្រោះកាលណាដែលវាខាំ នឹងមានបញ្ចេញទឹកមូត្រ(ទឹកនោម) មកផងដែរ។ អង្ក្រង មាន២ប្រភេទធំៗ គឺ អង្រ្កងទឹក ឬ អង្ក្រងផេះ និងអង្ក្រងភ្លើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdfKx9NEZRuLHpyzK1z_zniv_laBCI5KWJSuAkBGk9zDTwDFod1JBFxAos1MRLEkZfSAJOEgOgnqz3UoySG_387xku41AkzvhLuH7Mp6aBV15YJFfBCP3MmjLDVI9_DUA2-5Q_zD8HpV1PsisprC7mvxylEqkP1Lp0OhlJjgStDFYXD4MDQ-Bkh4gIs5w/s494/Screenshot%202024-05-08%20130847.png

បើតាមការបញ្ជាក់ពីអ្នកជំនាញចិញ្ចឹមសត្វអង្ក្រងបានឲ្យដឹងថា ក្នុងសម្បុកអង្ក្រងនីមួយៗ គឺពួកវាត្រូវបានបែកចែកតួនាទីដោយឡែកៗពីគ្នា ក្នុងការបន្តពូជ រកចំណី ការពារសម្បុក និងថែរក្សាពង។ តាមការសិក្សាស្រាវជ្រាវដើម្បីចិញ្ចឹមអង្ក្រង អ្នកជំនាញក៏បានប្រាប់ទៀតថា អង្ក្រងត្រូវបានបែងចែកជា៤ពួក រួមមាន ម្ចាស់ក្សត្រី ស្ដេច មេទ័ព និងគិលានុបដ្ឋាយិកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKsH9rPlo0yi97DBpQE58oP8ng-G5byfJCp1hXnx3Z8Y3HmC6VFs1QwEjDN1k0qgJTAXBSCiAwpryQFKf0FrF4AaPJlAbVpGKti2xNdHMpNWKVJ8OKuqkJpFPYo-sCm7wpdfXxrpvb9-qfrqpZhyphenhyphen_kemyk3ufsPBRv5FFQdI8mVmR_joorqXH2XNU9Mt8/s494/Screenshot%202024-05-08%20130903.png

តួនាទី និងទំនួលខុសត្រូវរបស់សត្វអង្គ្រងទាំងនោះ រួមមានម្ចាស់ក្សត្រី(អង្ក្រងញី) និងមេក្អែក(អង្ក្រងឈ្មោល) មានតួនាទីក្នុងការបន្តពូជ។ ប៉ុន្តែមេក្អែកនេះ នឹងត្រូវងាប់ ក្រោយពេលបន្តពូជបានមួយសប្ដាហ៍។ បន្ទាប់មកគឺមេទ័ព ដែលមានតួនាទីក្នុងស្វែងរកចំណី និងការពារសម្បុក។ រីឯទី៤ គឺគិលានុបដ្ឋាយិកា ឬកម្មករ ដែលមានតួនាទី ក្នុងការផ្ដល់ចំណី និងមើលថែរក្សាក្នុងសម្បុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyuSMicmKa_Va1Dt3BHD7SD8NWyjwMnqpUwX7NXmI244JB4PlmO3ZqXejbI2o8mWjEhCaEImdg_mJEof_MZSrTwc5pesfCH-q7JPvthtEuTghUYSDzSPGcoOzvYJqNWHTEPre37vPTu1HCS4W02MYkaKlhgvwKoRaqGFB1CNehjqxyqeGPbIWS8uQ2EX4/s490/Screenshot%202024-05-08%20130922.png

ចំណែកឯលក្ខណៈពិសេសមួយទៀតរបស់អង្ក្រង គឺវាមានក្រពះពីរ ដោយមួយជាក្រពះ ដើម្បីផ្ទុកអាហារខ្លួនឯង និងមួយទៀតសម្រាប់ផ្ទេរអាហារទៅកាន់អង្ក្រងដទៃទៀត។ ពួកវាផ្ទេរអាហារទាំងនោះ ដោយមាត់ឱ្យគ្នាទៅវិញទៅមកផងដែរ៕

 

 

@45gxg45

♬ original sound – ???? Bro ???? OL ???? – ???? Bro ???? OL ????

មកស្គាល់ភូមិមួយក្នុងប្រទេសបារាំងហាមប្រជាជនមិនឱ្យប្រើប្រាស់ស្មាតហ្វូន

0

បរទេស៖ ភូមិ Seine-Port ដែលមានប្រជាជនរស់នៅជាង ២ ពាន់នាក់ស្ថិតនៅចម្ងាយ ៥០ គីឡូម៉ែត្រពីទីក្រុងប៉ារីសប្រទេសបារាំងបានចេញច្បាប់ថ្មីដោយដាក់កម្រិតលើស្មាតហ្វូននៅតាមទីសាធារណៈ ហាមមនុស្សមិនឱ្យប្រើប្រាស់ស្មាតហ្វូនតាមដងផ្លូវ សួនច្បារ ភោជនីយដ្ឋាន សាលារៀន និងហាងលក់ទំនិញផ្សេងៗ មូលហេតុគឺមិនចង់ឱ្យមនុស្សពឹងផ្អែកលើឧបករណ៍បច្ចេកវិទ្យាច្រើនពេកទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8I9-qEJ4GhMpJ0YvSzexHrB9ZRHTcwc3l-IEkdphYt-AEfQTXHgy3HeKlcOhsZYWZgV7Vb_d7JEpk42eYMdf802QztYbOzxUdSpuUeJ_t5DbhLO-PmdwArOtaim4fcuBjeZRV2ftrNw9cqC7z7o9P95aMTo3rvDu33U-ONFHt4G_1ZLtbHGrTOKmUPSo/s1280/photo_2024-05-08_11-03-43.jpg
ភូមិនេះបានបើកការបោះឆ្នោតលើបទប្បញ្ញត្តិខាងលើហើយដោយមានអត្រាមតិឯកភាពរហូតដល់ ៥៤% សម្រាប់ការមិនស្វាគមន៍ចំពោះទង្វើនៃការប្រើប្រាស់ទូរស័ព្ទដៃនៅពេលដើរ អង្គុយជាមួយមិត្តភក្តិនៅសួនច្បារ ភោជនីយដ្ឋាន និងរង់ចាំកូននៅខ្លោងទ្វារសាលា។ អ្នកដែលវង្វេង ឬមិនស្គាល់ផ្លូវច្បាស់ត្រូវបានលើកទឹកចិត្តឱ្យសួរអ្នកផ្សេងទៀតសម្រាប់ការណែនាំជាជាងការប្រើផែនទី Google ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHsE6wZNH6PKJztiGsyJZ2J4gCCtV2N2-CrrDUmtntgOZ8D6kKn8BNv1hQOMn1d7d2DgwvjvblFKpwWyN1khZhrQWakqj1glLe53s4znys5Zten5swcHbSGU0W7dkilvY9CYx0a1nS1qkyX8XZI_m3AVGK1_XpPQPa52169E0Ax8il-9cRwuk2J9Fen-8/s600/getlstd-property-photo.jpg

មន្ត្រីនៅភូមិ Seine-Port ក៏បានអនុម័តបទប្បញ្ញត្តិស្តីពីការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនៅក្នុងផ្ទះផងដែរ។ ដោយបទប្បញ្ញត្តិនោះចែងថា កុមារមិនគួរមើលទូរស័ព្ទនៅពេលព្រឹក នៅក្នុងបន្ទប់ដេក មុនពេលចូលគេង ឬអំឡុងពេលញ៉ាំអាហារឡើយ។ ហើយគ្រួសារដែលមានកុមារអាយុក្រោម ១៥ ឆ្នាំនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរថាពួកគេនឹងអនុញ្ញាតឱ្យកូនរបស់ពួកគេលើកទូរស័ព្ទនៅពេលដែលទូរស័ព្ទរោទ៍ប៉ុណ្ណោះ។ អភិបាលក្រុង Vincent Paul-Petit បាននិយាយថា គាត់ចង់ការពារភូមិពី “ការឈ្លានពាន” នៃឧបករណ៍បច្ចេកវិទ្យា។ គាត់ជឿថា មនុស្សជាច្រើនញៀននឹងស្មាតហ្វូន ហើយមិនអាចមើលអ្វីផ្សេងក្រៅពីស្មាតហ្វូនបានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjttxW_urpJ6RNJ7x4WZVaL01XiBtW0oXgmMSf-RnrD7bgqx4Y92L3NrPW8ewpMrafBD26zr5bBTeDbxGKP43LK-Aim_EkcV3yj-0MXgfXGK5D7hW5H27K2k4irIJNB6oYPRsjwyOnuhKDffNdAMkQAxuJEZG54NrmN7RiRKMquqNjszY7OD_w7VsOM_7w/s1020/photo_2024-05-08_11-02-49.jpg

ដូច្នេះប្រសិនបើនរណាម្នាក់មានទម្លាប់មើលទូរស័ព្ទតាមដងផ្លូវ ពួកគេអាចបញ្ចប់ទម្លាប់នេះភ្លាម ហើយចេញទៅនិយាយសួស្តីជាមួយមនុស្សនៅក្នុងសង្គមដើម្បីបង្កើតទំនាក់ទំនងជាក់ស្តែងវិញ។ Ludivine អាយុ ៣៤ ឆ្នាំ ជាគិលានុបដ្ឋាយិកាផ្នែកសរសៃឈាមបេះដូង បាននិយាយថា នាងគាំទ្រនឹងបទប្បញ្ញត្តិខាងលើ។ Ludivine បានបន្តថា “ជាការពិតណាស់ប្រសិនបើគ្មានច្បាប់ថ្មីនេះមនុស្សនឹងចំណាយពេលច្រើនលើទូរស័ព្ទរបស់ពួកគេ” ដូច្នេះបទប្បញ្ញត្តិនេះជាដំណោះស្រាយដ៏ល្អដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់របស់វា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWx69qVoxTOQd0yy1kmZTHH_7ChCCZb-ElwRawwa7e6zq5ovLBjN217PXXVCiwSJ3cGWXm8ru-T5q9X2er-EivVJIncc7X4zyGNZ_zqbm-revIGMveLGGcZahBvcIPhcD1oBvndOyH22ZVg4DkN1VPqlj9_KpIwF_ZaHQhXnzh5uXGm56rWiTj_5HiF4c/s600/photo1jpg.jpg

ទោះជាយ៉ាងណាក៏ដោយ Angélique da Silva អ្នកគ្រប់គ្រងភោជនីយដ្ឋានមួយ នៅភូមិ Seine-Port បាននិយាយថា នាងមិនមានលទ្ធភាពកំណត់ការប្រើប្រាស់ស្មាតហ្វូនរបស់អតិថិជននោះទេ ទោះបីជានាងយល់ពីសារៈសំខាន់របស់វាក៏ដោយ។ Angélique da Silva បាននិយាយថា “ក្មេងជំនាន់ក្រោយមិនយល់ស្របទេ ពីព្រោះពួកគេធំឡើងជាមួយនឹងបច្ចេកវិទ្យាមិនដូចពួកយើង”។ ប្រឈមនឹងស្ថានភាពបែបនេះ លោកអភិបាលក្រុងមានគម្រោងរៀបចំក្លឹបកុន ឬក្លឹបសៀវភៅ និងក្លឹបកីឡាសម្រាប់យុវវ័យដើម្បីកុំឱ្យពួកគេប្រើប្រាស់បច្ចេកវិទ្យាច្រើនពេក។ ចុះប្រិយមិត្តទាំងអស់គ្នាគិតយ៉ាងមិចដែរ ប្រសិនបើប្រទេសយើងហាមឃាត់មិនឱ្យប្រើប្រាស់ស្មាតហ្វូននៅតាមដងផ្លូវ សួនច្បារ ភោជនីយដ្ឋាន និងហាងលក់ទំនិញផ្សេងៗ?