Home Blog Page 1086

ចុម! អាជ្ញាធរប្រឹងដាំដើមឈើនៅតាមផ្លូវត្រូវមហាជនរិះគ.ន់

0

ប្រទេសថៃ ៖ ពលរដ្ឋរស់នៅខេត្តឡាំភូន ប្រទេសថៃ បានរិះគន់ខ្លាំងៗក្រោយពីអាជ្ញាធរយកដើមឈើ និងផ្កាជាច្រើនដើមមកដាំនៅលើផ្លូវសាធារណៈ រហូតដល់ជាង២០០ម៉ែត្រ ។ ពលរដ្ឋបានថតរូបដើមឈើបង្ហោះក្នុងបណ្តាញសង្គម និងធ្វើឱ្យមានការរិះគន់យ៉ាងច្រើនពីភាពមិនសមរម្យ និងថាអាជ្ញាធរធ្វើបែបនេះ ដូចខ្វះកន្លែងដាំអីចឹង ។https://mpics.mgronline.com/pics/Images/567000003990003.JPEG

មហាជននិយាយថា តើបានគំនិតដាំដើមឈើនៅលើផ្លូវពីណាមក និងបានសួរយោបល់ពលរដ្ឋហើយឬនៅ? អ្នកខ្លះទៀតនិយាយថា វាធ្វើឱ្យផ្លូវតូចចង្អៀត និងស្ទះចរាចរណ៍យ៉ាងខ្លាំង ព្រោះផ្លូវមួយខ្សែនេះមានសាលារៀនមត្តេយ្យ ដែលធ្វើឱ្យឪពុក-ម្តាយសិស្សពិបាកជូនកូនមកសាលា ។ ចំណែកពលរដ្ឋរស់នៅតាមបណ្តោយផ្លូវនេះមិនពេញចិត្តគ្រប់គ្នា និងនិយាយថា មិនគួរធ្វើបែបនេះទេ វាមិនសមរម្យសោះដែលយកដើមឈើមកដាំលើផ្លូវ ។

ពលរដ្ឋម្នាក់ប្រាប់ថា គម្រោងដាំដើមឈើលើផ្លូវ គឺមានទាំងអ្នកជំនួញធំ និងអ្នកនយោបាយមួយចំនួននៅពីក្រោយខ្នង ព្រោះមុននេះ អ្នកជំនួញបានមកប្រមូលទិញដី និងអគារជាច្រើនកន្លែងក្នុងតម្លៃរាប់លានបាត ហើយពួកគេនិយាយថា ចង់ទាក់ទាញភ្ញៀវទេសចរក្នុងតំបន់ ។ វាជាគំនិតរបស់អ្នកជំនួញ និងសាស្ត្រាចារ្យនៅសាកលវិទ្យាល័យមួយ ខណៈពលរដ្ឋនៅខេត្តឡាំភូន យល់ថា វាមិនមែនជាការអភិវឌ្ឍទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwbhYvisFG3RLCYvQDpPdSoVr5xviYUq7JYevi9s__p5Srj8itHPATjiyfkPrjdFQQJ8sRlEGDmD1FxTDccifyLcMgzL5TTz5ix2Q5ZdfcCoeyJXXNGYoq8ON7t8fH8aKKHx4ESFSgIsWMKvns3kTmPdRt8uoLO_eqobPqSEICTRK99M5EaIrgjrBik8U/s640/photo_2024-05-08_10-57-33.jpg

លោកស្រី អាន់មុនី ម៉ាតាយ៉ាប៊ុន នាយក Lamphun City Lab និយាយថា គម្រោងនេះបានកើតឡើងដោយសារកិច្ចសហការរវាងពលរដ្ឋ, សហគមន៍, ផ្នែកឯកជន និងអាជ្ញាធរ ដើម្បីធ្វើឱ្យពលរដ្ឋនៅខេត្តឡាំភូន មានសុខភាពល្អ និងសប្បាយចិត្ត ដោយសារមានម្លប់ឈើត្រជាក់ត្រជំ ។

លោក Santithorn Yimlamai អភិបាលខេត្តឡាំភូន និយាយថា គម្រោងនេះបានជូនដំណឹងជាសាធារណៈជាច្រើនឆ្នាំហើយ ហើយលោកយល់ថា វាជាគម្រោងល្អ ប៉ុន្តែវាអាចមានបញ្ហាច្រើន ។ ហេតុនេះ បើស្ទះចរាចរណ៍ យើងអាចជជែកពិភាក្សាគ្នាបាន ប៉ុន្តែលោកនៅតែបញ្ជាក់ថា វាជាគំនិតល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ3Zt7BB7te3TbVgBIfyd7f6QX26s4Mzto01P_m2GRFWvqOpDkhzTX4qhNaZ02FO2HltxRBemuFkuo9nLsoekSvC08BYhp03rcIv3sIf00eqzMoXAQkENeu_PCC9PqS8KFOkwW0tdtlZMLIFce68Hg1r-EJBh3Imr4p8fB1kSdC26vwOGjcg-TSGQysoA/s640/photo_2024-05-08_10-57-40.jpg

គម្រោងដាំដើមឈើលើផ្លូវ គឺជាគម្រោងតូចដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងតំបន់ ព្រោះដើមឈើនឹងផ្តល់ម្លប់ដល់ទីប្រជុំជន ។ រីឯការធ្វើចរាចរណ៍នៅតាមផ្លូវនេះ ខាងអាជ្ញាធរបានរៀបចំផែនការដោះស្រាយរួចហើយ និងប្រមូលទិន្នន័យពីផលប៉ះពាល់ក្នុងអំឡុងពេលអនុវត្តគម្រោងផងដែរ ។

ចំណែកពលរដ្ឋរស់នៅតាមផ្លូវនេះប្រាប់ថា ពួកគេមិនឯកភាពទេ និងពុំទាន់ទទួលបានព័ត៌មានលម្អិតអំពីគម្រោងថា តើអាជ្ញាធរដាំដើមឈើនៅលើផ្លូវមានគោលបំណងអ្វីខ្លះ ។ ពួកគេយល់ពីការអភិវឌ្ឍភូមិ-ស្រុក និងយល់ពីគោលបំណងរបស់អាជ្ញាធរដែលចង់ឱ្យពលរដ្ឋធ្វើដំណើរដោយថ្មើរជើង និងកាត់បន្ថយការប្រើប្រាស់យានជំនិះ ប៉ុន្តែគួរដាំដើមឈើនៅបរិវេណសមរម្យជាងនេះ ឬដាំក្នុងព្រៃ ៕

កាលបរិច្ឆេទជាក់លាក់ នៃការសាងសង់ព្រែកជីកហ្វូណន-តេជោ

0

ព្រែកជីកហ្វូណនតេជោ ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកដ៏ធំមួយរបស់កម្ពុជា ដែលគ្រោងប្រើទុនវិនិយោគប្រមាណ ១៧០០លានដុល្លារ និងគ្រោងអនុវត្តក្នុងរយៈពេល ៤ឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM_grYjyLXN6NHt85rwH220ss7CVmhy7NZV1kz01eQLVrQsRKJunfEpDhaUi2GrrEDLX8qs2Et6felOwFsGABB-WuX3m7lZYDeLO_nBeWV2-CGVPbvUyGQkSXm8pr3Zxpc-9WWkGr6lcWv4wHGF3Gt0yImZbTWOJjw5klQZ77rqY2PmQHAmCeinVUST24/s768/793931af-ce0c-4a77-ae6e-b6c6532a13ed.jpeg
គម្រោងនេះ ផ្តល់ផលចំណេញច្រើនសម្រាប់ការដឹកជញ្ជូនកម្ពុជា ទាំងផ្នែកភូមិសាស្ត្រនយោបាយ សង្គម ប្រព័ន្ធធារាសាស្ត្រ និងផ្នែកសេដ្ឋកិច្ច ជាពិសេសការជួយសម្រួលប្រព័ន្ធពស្តុភារ ការកាត់បន្ថយការដឹកជញ្ជូនខ្លីជាងមុន និងថ្លៃចំណាយទាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT8rsU2Z_u8TslcEEUz7ptUQmPxItA0LqG6FnBVHNzlg1HKfI_Swurl2uFArXTUmISV7Cm5b5PcklJeaVryAqZFVrB_T9UfCVXkCjSDqEQLm5zs-77cTuNHRRrV1ay1KCOqiqRBdPwwVZh2_StvdvlLCyYlbyBfvfle7pK51cnVeOR9L5pt5gc3pFVejs/s1280/maxresdefault.jpg

បើតាមឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយ CNBC International TV ចេញផ្សាយថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៤ បានលើកឡើងថា៖”គម្រោងព្រែកជីកហ្វូណននេះ អាចនឹងចាប់ផ្តើមបើកការដ្ឋានជីក ចាប់ពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះទៅ ដែលកាលបរិច្ឆេទ ២៩ ធ្នូ គឺក្នុងន័យរំលឹកទិវាជ័យជំនះ ២៩ ធ្នូ ១៩៩៨ និង “ទិវាសន្តិភាពនៅកម្ពុជា” ដែលរដ្ឋាភិបាលទើបនឹងចេញអនុក្រឹត្យកំណត់យកជាថ្ងៃមុនជាតិកាលពីពេលកន្លងទៅថ្មីៗនេះ”៕

មិនគួរឱ្យជឿ តែវាជាការពិត! សារជាតិជាឪពុកម្តាយបង្កើតហើយអាចធ្វើបែបនេះទៅរួចជាមួយកូនរបស់ខ្លួន ហ៊ានបោះកូនតូចចូលក្នុងប្រឡាយសម្បូរដោយសត្វក្រពើ

0

មានរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើល និងហួសចិត្ត សង្វេកអាណិតក្មេងមិនទាន់ដឹងក្តី ត្រូវម្តាយចិត្តអប្រិយ ហ៊ានប្រល័.យ កូនខ្លួននៅក្នុងប្រឡាយសំរាមដែលសម្បូរដោយហ្វូងសត្វក្រពើរស់នៅទៅវិញ ។ បានដឹង និងឃើញនូវទង្វើបែបនេះហើយ តើមិនមែនជាការឃោ.រឃៅ លើកូនបង្កើតរបស់ខ្លួនពេកទេឬ? បង្កើតគ្នាហើយ មិនទទួលខុសត្រូវ ហ៊ានប្រល័.យ ទាំងដែលគ្នាគ្មានកំហុស?

បើមិនស្រឡាញ់កូន មិនចិញ្ចឹមកូនទេ ម្តេចមិនយកកូនទៅរក្សាទុកនៅមជ្ឈមណ្ឌលក្មេងកំព្រា ឬក៏ទុកដាក់នៅកន្លែងសមគួរណាមួយ ដើម្បីឱ្យមហាជនរើសយកទៅចិញ្ចឹម ឬក៏ប្រើវិធីផ្សេងល្អជាងនេះក៏បានដែរ ប៉ុន្តែទង្វើបែបនេះ វាហាក់ដូចជាឃោរឃៅ សាហាវលើសសត្វតិរិច្ឆានទៅទៀត ។ https://i.dailymail.co.uk/1s/2024/05/07/14/84560877-0-image-m-19_1715087641942.jpg

ម្តាយហ៊ានបោះកូនបង្កើតខ្លួនចូលក្នុងប្រឡាយដែលមានសត្វក្រពើកំពុងតែស្រេកឃ្លានអាហារ គឺពិតជាមិននឹកស្មានថា នៅលើលោកនេះមានម្តាយបែបនេះទៅវិញ ។ រឿងរ៉ាវដែលមានការភ្ញាក់ផ្អើលខ្លាំងនៅបណ្តាញសង្គមនេះ គឺបានកើតឡើងនៅឯប្រទេសឥណ្ឌា បន្ទាប់ពីសារព័ត៌មានក្នុងស្រុករាយការណ៍កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ថា មានស្ត្រីម្នាក់បានឈ្លោះប្រកែកជាមួយប្តីរបស់ខ្លួន និងគិតថា កូននេះគឺជាបន្ទុកដ៏ធំ ដែលខ្លួនត្រូវចិញ្ចឹមថែរក្សាកូនតែម្នាក់ឯង ។

ស្ត្រីជាម្តាយបង្កើតដែលចិត្តដាច់ហ៊ានបោះកូនក្នុងប្រឡាយក្រពើនោះ មានឈ្មោះថា Savitri Kumar អាយុ២៦ឆ្នាំ រស់នៅរដ្ឋ Karnataka ប្រទេសឥណ្ឌា នាងបានឈ្លោះគ្នាតឹងសរសៃកជាមួយនិងស្វាមី ដែលមានឈ្មោះ Ravi Kumar អាយុ២៧ឆ្នាំ ។ ស្ត្រីជាម្តាយបង្កើតបានរៀបរាប់ថា ស្វាមីរបស់ខ្លួនតែងតែរករឿង និយាយដដែលៗ និងបានទទូចថា ឱ្យនាងបោះបង់ចោលកូនរបស់ខ្លួនចោលទៅ បើមិនដូច្នោះទេ គេនឹងមិននៅជាមួយនាងទៀតឡើយ ។https://c.ndtvimg.com/2024-05/7qb77qco_savitri_625x300_06_May_24.jpg?im=FeatureCrop,algorithm=dnn,width=1200,height=738

សារព័ត៌មានឥណ្ឌាដដែលនោះបានរាយការណ៍បន្ថែមទៀតថា កូនក្មេងដែលម្តាយបោះបង់នោះ គឺជាក្មេងប្រុស អាយុ៦ឆ្នាំ មានជំងឺពិការត្រចៀក (គ ថ្លង់) មិនអាចនិយាយស្តីបានឡើយ ។ ពួកគេគិតថា វាគឺជាបន្ទុកដ៏ធ្ងន់ធ្ងររបស់ខ្លួន និងតែងតែឈ្លោះគ្នាជាញឹកញាប់ ហើយរូបនាងជាម្តាយត្រូវប្តីបង្ខំឱ្យបោះបង់កូនពិការនេះចោលទៅក្នុងប្រឡាយសំរាមមួយហូរទៅកាន់ទន្លេកាលី ដែលមានក្រពើជាច្រើនក្បាលរស់នៅទីនោះ ។

អ្នកជិតខាងបានឃើញហេតុការណ៍នេះ ក៏បានទូរស័ព្ទប្តឹងទៅសមត្ថកិច្ច និងបញ្ជូនអ្នកជ្រមុជទឹកចុះស្វែងរកក្មេងប្រុសនៅក្នុងប្រឡាយ ប៉ុន្តែរកពុំឃើញទេ ដោយសារតែមេឃងងឹតខ្លាំងពេក ។ លុះព្រឹកថ្ងៃបន្ទាប់ គេបានរកឃើញសាកសពក្មេងមានស្នាមរបួសពេញខ្លួន ដោយសារក្រពើជាច្រើនព្រួតគ្នាខាំក្មេងប្រុសអភ័ព្វម្នាក់នោះ ។ ភ្លាមៗនោះដែរ សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុ ដើម្បីដាក់ទោសជនល្មើសជាឪពុក-ម្តាយបង្កើតទៅតាមតាមច្បាប់ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioA3bvHzWw5rmFve2JT7eyofR4LxOSjxm54OZOD2IXZiDzNgkp3eGOCNxXUT_0ajldjqLsNqDUNAv-uPVH2Rqd72yIlDZNzOo5p5Vz1StTIv8z3W6uUSMNe_ztvQ9RzunZFZ9rTwS9zoN2NKdnGIP3eK9sTtMGuibYd9tG6AvygRVDJNQ4z37TGvBdZ5g/s1037/crocodiles-enclosure.jpg

ជាលទ្ធផល ប្តីប្រពន្ធដែលជាឪពុក-ម្តាយបង្កើតសម្លាប់កូនខ្លួនឯង ដោយបោះឱ្យក្រពើស៊ីនោះត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងចោទប្រកាន់ពីបទប្រព្រឹត្តអំពើឃាតកម្មយ៉ាងសាហាវព្រៃផ្សៃលើកូន និងមានស្ថានទម្ងន់ទោសតាមផ្លូវច្បាប់នៅប្រទេសឥណ្ឌាផងដែរ ។

មហាជនក៏បានរិះគន់មិនសំចៃមាត់លើឪពុក-ម្តាយបង្កើតរូបនោះផងដែរ ដោយអ្នកខ្លះលើកឡើងថា បើមិនស្រឡាញ់កូននោះទេ ចាំបាច់ទៅសម្លាប់គ្នាធ្វើអី? ហេតុអ្វីមិនយកគ្នាទៅដាក់នៅមណ្ឌលកុមារកំព្រាទៅ? ខណៈមនុស្សខ្លះទៀតក៏បាននិយាយថា ស្ត្រីជាម្តាយនោះខ្លាចប្តីខ្លាំងពេក រហូតដល់ហ៊ានប្រព្រឹត្តទង្វើព្រៃផ្សៃបែបនេះមកលើកូនបង្កើតរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDMFOxEChHV-InR13jsaw1o75IwxyDsQ6XxdKxHbDo4TBfCQKllydPVCkOCfryfL2XGCuEQ7TthHTOy-xoJGU2pkIHFqcevWCNRdube7v6Kmbs4hIMsATY3InkJwFsAyKiepOyUCPyZ2Gt7JW8LN7z57QeS1WSaP4vMqR-SyOdBeibz8hofwaaCwyQl6k/s1000/photo_2024-05-08_08-31-08.jpg

ចំពោះបងប្អូនវិញ តើយល់ឃើញយ៉ាងណាដែរ នៃសាច់រឿងដ៏សោកសៅមួយនេះ គ្រាន់តែគ្នា គ ថ្លង់ សោះ ហ៊ានសម្លាប់គ្នា ដោយបោះឱ្យក្រពើស៊ីទៅវិញ?

ហេតុអ្វីយុវជនចិននិយមទិញផលិតផលជជុះមកប្រើប្រាស់?

0

ប្រទេសចិន ៖ នៅឆ្នាំ២០២៤ ការលក់ដូរផលិតផលជជុះនៅប្រទេសចិនបានកើនឡើងយ៉ាងខ្លាំង ក្នុងនោះក៏មានផលិតផលជជុះម៉ាកល្បីៗផងដែរ ។ ផលិតផលជជុះមានហាងឆេងនៅលើទីផ្សារចិន គឺជាសញ្ញាបញ្ជាក់ថា ការនិយមប្រើប្រាស់ផលិតផលរបស់ពលរដ្ឋចិនបានផ្លាស់ប្តូរនាពេលបច្ចុប្បន្ន ជាពិសេស ក្រុមយុវជន ។

អតិថិជនម្នាក់បានមកទិញផលិតផលជជុះក្នុងហាងមួយកន្លែងនៅទីក្រុងក្វាងចូវ ប្រទេសចិន និយាយថា ៖ «បើទិញផលិតផលថ្មីមានតម្លៃថ្លៃខ្លាំងណាស់ ម្ល៉ោះហើយ ខ្ញុំរកទិញផលិតផលជជុះមកប្រើប្រាស់ជំនួសវិញ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDb0PQI8FywcrhW_UwTCtoJHZVEXM1oS-ziUfnow-kMz6t7lth5amAKE7wg32JjIFzKxHo2YwLdhmQfas_20Rag0p875nGdmG35Jh45gQjQTXdXTQsxWWGalMUb5UDOgHgcYEa9A2Odfv2v0qk44QT9nD2REzpm7E7ibSR2sgMinSgi7eNMbBemggyL14/s602/main-qimg-e9d1fd1e6eea1fa8b1c3507e0f05f958.jpg

ហាងលក់ផលិតផលជជុះនៅទីក្រុងហ្វាងចូវ មានដាក់លក់កាបូបប្រណីត ដូចជា ៖ Louis Vuitton និង Burberry ក្នុងតម្លៃទាបជាងផលិតផលថ្មីរហូតដល់៨០% ។ ការពេញនិយមទិញផលិតផលជជុះមានម៉ាកល្បីៗ ដោយសារអតិថិជនផ្តល់ភាពសំខាន់លើតម្លៃផលិតផល ជាពិសេស ក្រុមយុវជនដែលកំពុងប្រឈមនឹងគ្មានការងារធ្វើ ឬមានការងារមិនច្បាស់លាស់ ។

Zhao Weilin អ្នកស្រាវជ្រាវជាន់ខ្ពស់មកពីស្ថាប័នស្រាវជ្រាវ Itochu នៅប្រទេសជប៉ុននិយាយថា ៖ «មនុស្សមានជីវភាពមធ្យម គឺជាកម្លាំងជំរុញការលក់ផលិតផលដ៏សំខាន់នៅប្រទេសចិន ហើយពួកគេពុំហ៊ានចំណាយទិញអ្វីមិនចាំបាច់ទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguNXP6iM1oksmsYlObRPrh_M7EGeVcN7h0oniCSh0tgQUIZZ1a6mWONn754l2mWe6Auv0qZ_KDDhZ9SDMuolKzG-jQ8SHqPVCw-buhzOhfjBc0Dp1umLMehGdH3gw-kgltx65BLcpmoo5wnKyQwnrM00IGMEvHPenIPXy_8OZpI5g02kGzz_lsjrzx4PU/s960/1-1-758vxlqw3dzmvvxoelybpdhnjejaxiniy97y8dbz1vk.jpg

ទីផ្សារលក់ផលិតផលជជុះនៅប្រទេសចិនបានរីកចម្រើនយ៉ាងឆាប់រហ័ស និងអាចស្មើទឹកប្រាក់ជាង៤សែនលានដុល្លារអាមេរិកនៅឆ្នាំ២០២៥ កើនឡើងទ្វេដង បើធៀបនឹងឆ្នាំ២០២២ ។ នេះបើតាមស្ថាប័នថាមពល បរិស្ថាន និងសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Tsinghua ទីក្រុងប៉េកាំង ។

ផ្ទុយទៅវិញ ការលក់ផលិតផលប្រណីតនៅចិន បែរជាធ្លាក់ចុះនៅឆ្នាំ២០២៤ ។ LVMH ជាក្រុមហ៊ុនបារាំងលក់ផលិតផលប្រណីតៗលំដាប់ពិភពលោក មានចំនួនការលក់នៅតំបន់អាស៊ី (លើកលែងជប៉ុន) ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤ បានធ្លាក់ចុះ៦% ខណៈអតិថិជនទិញផលិតផលក្រុមហ៊ុននេះភាគច្រើន ជាអតិថិនចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-d7-KnRgp7s3LU6MaiYOmteq8Dku2lmPKJnt6p_ilZPO620eLy6KskNupuh5EM8EfHEchSyDq07wT48SbWylSxK34conukJA_nQ_A7hrIpz99mnuzsWPDuva-EkWwn9KH__FrVzg4sbv7HTu5hQeFoFjG64NnbS1G0K4q_c8Mgylpmoe4cN3zdKo_vhE/s5120/4e26f92723a645cab06e9b97640f31c8.jpg

Kering ជាក្រុមហ៊ុនលក់ផលិតផលប្រណីតមួយទៀតម៉ាក Gucci ក៏បានជួបបញ្ហាដូចគ្នានេះដែរនាពេលកន្លងមក ដោយការលក់ផលិតផលក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) បានធ្លាក់ចុះរហូតដល់១៩% ។

ចំណែកក្រុមហ៊ុន Bain & Co. រាយការណ៍ថា កាលពីឆ្នាំ២០២៣ ការលក់ផលិតផលទំនើបនៅចិន ស្មើទឹកប្រាក់ជាង១សែនលានយាន់ កើនឡើង១២% បើធៀបនឹងឆ្នាំ២០២២ ខណៈចិនរងផលប៉ះពាល់ដោយសារវិធានការ Zero Covid ។ ទោះយ៉ាងណា ការលក់ផលិតផលប្រណីតនៅឆ្នាំ២០២២ នៅតែទាងជាងឆ្នាំ២០២១ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBrY5kLUhICx1AFeqmtEZieoUa7_ePTBCHPn77tVdPsy5a_Tqf3SwONQHVKdFuFOXpwDrFY3Bju4I2XSB3vmye-1g_VmrJnKQPKjQpGHjfbJlyFZ1flqSo7h9MbxQBy7rREQnWXQZ32eSjFPF_8VbGbHt0g5uhiCsp2ARFVIx0gEiGNjbPccVNEO2aaBE/s1390/d6cc538b43bc2ef73d6ad483ca0fbbc8921066aa-1390x781.png

Weiwei Xing ជាក្រុមហ៊ុនដៃគូសហការជាមួយ Bain & Co. ឱ្យដឹងថា ការលក់ផលិតផលប្រណីតនៅចិនបានធ្លាក់ចុះ ដោយសារអតិថិជននិយមទិញផលិតផលជជុះតាមអនឡាញ និងទិញនៅហាងផ្ទាល់ ។ ប៉ុន្តែទីផ្សារលក់ផលិតផលជជុះនៅចិនមានកម្រិតទាប បើធៀបនឹងប្រទេសលោកខាងលិច ហើយចិនអាចពង្រីកទីផ្សារនេះបានច្រើនបន្ថែមទៀត ៕

ស្ថិតក្នុងស.ង្គ្រាម ពូទីននៅតែមានមហច្ចិតាចង់ប្រែក្លាយរុស្ស៊ីទៅជាមហាអំណាចសេដ្ឋកិច្ចធំជាងគេលើពិភពលោក

0

បរទេស៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន មានបំណងចង់ឱ្យប្រទេសរុស្ស៊ីក្លាយជាមហាអំណាចសេដ្ឋកិច្ចធំជាងគេទី ៤ របស់ពិភពលោក ខណៈដែលបច្ចុប្បន្នប្រទេសនេះនៅតែស្ថិតក្នុងបរិបទនៃជម្លោះជាមួយអ៊ុយក្រែន ហើយទំនាក់ទំនងជាមួយលោកខាងលិចក៏ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនឆ្នាំផងដែរ។https://www.rand.org/content/rand/pubs/commentary/2023/08/it-should-not-have-been-a-surprise-the-threat-from/_jcr_content/par/blogpost.crop.888x522.ct.jpeg/1690932559491.jpeg
ទោះជាយ៉ាងណាយោងតាងសារព័ត៌មានបរទេស ប្រធានាធីបតីរូបនេះបានកំណត់គោលដៅយ៉ាងមុតមាំដើម្បីប្រែក្លាយប្រទេសរុស្ស៊ីទៅជាមហាអំណាចសេដ្ឋកិច្ចធំជាងគេទី ៤ របស់ពិភពលោកនៅឆ្នាំ ២០៣០ ដោយបានណែនាំដល់ក្រសួង និងនាយកដ្ឋាននានា ពង្រឹងគោលនយោបាយ និងវិធានការនានា ដើម្បីសម្រេចបាននូវមហិច្ឆតានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpOQIUAcIDFqlrI2_bhynpd2qUOMCaUEFTRmXayjIRK7xNtYzShH9zjjmQCfLeBt5WhnNW4AmXOzwweOAylzSILQaw7bk72ioEXseyq7iFU7oeiOaCMDQyeFKZM7emk9mClw3aqSqTRXHr3RGmT3lCyyX1yrQaWyAfHFRsIW9ZBTw1oz-oDzgqnjeVD8E/s900/02f57f21-7b3c-4838-80d7-693c8eac99f2.jpg

លើសពីនេះលោក វ្ល៉ាឌីមៀ ពូទីន ក៏បានស្នើឱ្យរដ្ឋាភិបាលបង្កើនតម្លៃបន្ថែមសរុបនៅក្នុងឧស្សាហកម្មផលិតកម្មឱ្យបានយ៉ាងហោចណាស់ ៤០% នៅឆ្នាំ២០៣០ បើធៀបនឹងកម្រិតឆ្នាំ ២០២២។ ទន្ទឹមនឹងនេះមេដឹកនាំរុស្ស៊ីក៏ចង់កាត់បន្ថយសមាមាត្រនៃឧស្សាហកម្មនាំចូលផងដែរ។ នៅក្នុងរចនាសម្ព័ន្ធ GDP ដល់ ១៧% និងជំរុញការនាំចេញទំនិញដែលមិនមែនជាកម្មសិទ្ធិរបស់ធនធានធម្មជាតិ និងឧស្សាហកម្មថាមពលដល់អប្បបរមាប្រហែល ៦៦% ។ ក្នុងរយៈពេលពីរឆ្នាំ ចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ ២០២២ រុស្ស៊ីបានវ៉ាដាច់ទាំងអ៊ីរ៉ង់ និងកូរ៉េខាងជើង ដោយក្លាយជាប្រទេសដែលមានទណ្ឌកម្មច្រើនជាងគេលើពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNI8DEdJum-kq30rl8YhMt2A_VVD61SoQagXDviA6OKxIauDcUntT7knww6Zp7L0gmewlUEQHcEts3sRvIp3lvyWgj-I2qio0zlP5RB9wmPhcSAnXzfPFineQJftgDf6lV_AV0Y4L_P-CvMU5cYB2N9fx3L7e8LW5H8tBLdBgdlje7poA5alYwfiVEcxA/s6193/RR2PCOTPMVMGBNQQ6I36TIZJHU.jpg

ទោះជាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចរុស្ស៊ីនៅតែរឹងមាំដោយសម្រេចបានលទ្ធផលដែលធ្វើឱ្យអ្នកសង្កេតការណ៍ភ្ញាក់ផ្អើល។ សេដ្ឋកិច្ចរុស្ស៊ីបានកើនឡើងខ្លាំងនៅឆ្នាំនេះ ដែលលឿនជាងសេដ្ឋកិច្ចជឿនលឿនគ្រប់ទីកន្លែងក្នុងពិភពលោក រួមទាំងអាមេរិកផងដែរ។ យោងតាមរបាយការណ៍ ប្រទេសរុស្ស៊ីបានសម្របខ្លួនទៅនឹងស្ថានភាព “ធម្មតា” នៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសត្រូវបានដាក់ក្នុងស្ថានភាពនៃសង្រ្គាម។ អ្នកជំនាញ Igor Nikolaev នៅបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ីបានវាយតម្លៃថាស្ថិរភាពនៃសេដ្ឋកិច្ចរុស្ស៊ីនាពេលបច្ចុប្បន្នមិនត្រឹមតែខ្ពស់ប៉ុណ្ណោះទេ ថែមទាំងរក្សាបាននូវលក្ខណៈទីផ្សាររបស់ខ្លួន និងដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចពិភពលោក ដោយមានភាពបត់បែន និងសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងការដាក់ទណ្ឌកម្ម និងស្ថានភាពគ្រាអាសន្នផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4DQtfTI1jqzX6VDWCzOaAeDvu5j2GPqqcVGBt4Y4SILY_2QEqB_xY75ielXKpgcPKNcxAWrUUzz6v41G7WvcJcJSGVu_TomscjPUoQDxIwpcGjhgMXS7tezmyWqTDeNZgiCLYIvHI39XLxclrSz6tdY_pn4RyOvFCmy2nf-yv4pD339J5xplOnF-a-z0/s1500/church-savior-6868e83c67b64dfcb59a27100bcb6362.jpg

បើយោងតាមលទ្ធផលនៃការស្ទង់មតិចុងក្រោយដោយមូលនិធិសម្រាប់មតិសាធារណៈ (FOM) បង្ហាញថា ភាគច្រើន (៨២%) នៃប្រជាជនរុស្ស៊ីវាយតម្លៃការងាររបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ថាល្អណាស់ ហើយសមាមាត្រស្រដៀងគ្នា (៨២%) ក៏ជឿជាក់លើការដឹកនាំរបស់លោកពូទីនផងដែរ។ ដូច្នេះហើយទើបប្រធានាធីតីរុស្ស៊ីចង់ប្រែក្លាយប្រទេសខ្លួនឱ្យទៅជាមហាអំណាចសេដ្ឋកិច្ចទី ៤ របស់ពិភពលោកនៅឆ្នាំ ២០៣០៕

«សង្ក្រាន្តស្គាល់ស្នេហ៍» របស់ វណ្ណដា មិនទាន់ធ្លាក់ចំណាត់ថ្នាក់លេខ១ពីតារាងយូធូបកម្ពុជា

0

អស់រយៈពេលជាង១ខែមកហើយនៃបទអបអរចូលឆ្នាំថ្មីរបស់ វណ្ណដា មានចំណងជើងថា «សង្ក្រាន្តស្គាល់ស្នេហ៍»ដែលជាប្រភេទកន្រ្ទឹម HipHop មានការចូលរួមសម្តែងដោយស្រីស្អាតកូនកាត់បារាំង មាលា បន្តជាប់ Trending លេខ១នៅលើយូធូបប្រទេសកម្ពុជាគិតត្រឹមរសៀលថ្ងៃទី៧ ឧសភា ។ មកទល់ពេលនេះបទនេះមានការស្តាប់លើសពី១០លានដងនៅឆាណែលយូធូបរបស់ វណ្ណដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPNxz7jpDv7f-qykLCPT2kSA9hxW1IsuZ9oDPzJh6hXrM6IeBhY3TM24_LcrdHPyaS5Fq06HWpEpreB7q8k_Az_YWGINYhsOOcK4y90PkgMPYakYpyzDZsnXUZLsGznRbERGAiqorJseQfP4mVQLWXY9FJ9QSY3WTdBQ5ZHVsl7taLbfWkq6pt5V9logA/s1800/image_2024-05-07_13-55-44.png

តារារ៉េបជួរមុខប្រចាំប្រទេសកម្ពុជា ម៉ាន់ វណ្ណដា បានទម្លាក់បទ «សង្ក្រាន្តស្គាល់ស្នេហ៍» កាលពីយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ដែល វណ្ណដា ជូនជាកាដូបុណ្យចូលឆ្នាំខ្មែរ។ បទនេះជា កន្រ្តឹមហ៊ីបហបហើយនៅក្នុង MV បានរំលេចនូវវប្បធម៌ទំនៀមទម្លាប់អត្តសញ្ញាណជាតិខ្មែរជាច្រើនដូចជាឧបករណ៍បុរាណខ្មែរ ក្រម៉ាខ្មែរ ខោចែវ បន្តោងខ្សែករូបអង្គរវត្ត វេចនំអន្សម ល្បែងប្រជាប្រិយខ្មែរ និងការជួបជុំគ្រួសារក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ជាពិសេស មួយបទនេះជំរុញឱ្យជាតិសាសន៍ដទៃកាន់តែស្គាល់ពីសង្ក្រាន្តខ្មែរបានកាន់តែច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUJcz0HFTS-clXZB-3QupviAeYU7yj5hcIGAhBNYXuHtGR0-nqet_SzkvIwn4PTezOA_hyphenhyphenZJ3xK43VI5v1kyysaKzBqvaIH5shPAVHD7lWVhlBFBo34BXxzq6L3BUCrUPHzoWjR1BrEGF7SNwMvnAABlABJmR9xP9_VefXTu32gSFIVtlreS_lCOh4tPw/s2048/image_2024-05-07_13-55-46.png

នៅពេលទម្លាក់បទនេះមិនត្រឹមតែមានការចាប់អារម្មណ៍ទៅលើបទចម្រៀងប៉ុណ្ណោះទេ ប៉ុន្តែតួស្រីដែលជាកូនកាត់បារាំងមានឈ្មោះថា មាលា ដែលបានសម្តែងជាមួយ វណ្ណដា ជាលើកដំបូងនេះបានបង្កឱ្យមានការចាប់អារម្មណ៍ពាសពេញបណ្តាញសង្គមដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzSJJsS1kwdvzcGNSxdBZXBPUQP9bn8eagkz8bewI2GPwlhFUXYPrhlz_bwyO1WH5RdqrLyk3ABg3H4uTzvP7-ScapznQhMpy-_nze3mu2LIlI0o4kbTt935axzTyaXAAKypwP-NrRPxt6jpSEv5wcTG9xhoTZJOVBWkQK8xxiq9vfrFKlOyKgdgegX5U/s2048/image_2024-05-07_13-55-48.png

«សង្ក្រាន្តស្គាល់ស្នេហ៍» ដែលបានទម្លាក់តាំងពីមុនចូលឆ្នាំខ្មែររហូតមកដល់រសៀលថ្ងៃទី៧ ឧសភា ពោលគឺរយៈពេលជាង១ខែហើយនៅបន្តជាប់លេខ១នៅលើតារាងយូធូបក្នុងស្រុកនៅឡើយមិនទាន់ធ្លាក់ចំណាត់កំពូលនោះទេ បើទោះបីជាបទនេះមិនផ្ទុះកក្រើកដូចជាបទកំលោះស្រុកខ្មែរ ក្តី។ គួរបញ្ជាក់ថាបទ វណ្ណដា មួយបទនេះមានការចូលស្តាប់លើសពី១០លានដងផងដែរ៕

Jennie និងក្រុម Stray Kids ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅព្រឹត្តិការណ៍ Met Gala

0

ព្រឹត្តិការណ៍ Met Gala ដ៏ល្បីល្បាញ ដែលជាព្រឹត្តិការណ៍កំពូលនៅក្នុងពិភពម៉ូតបានធ្វើឱ្យមានការចាប់អារម្មណ៍ទូទាំងពិភពលោកដែលរៀបចំឡើងនៅសារមន្ទីរ Metropolitan Museum of Art ក្នុងទីក្រុងញូវយ៉ក។ ទន្ទឹមនឹងតារាល្បីៗនៅប៉ែកអ៊ឺរ៉ុបក្នុងនោះ Jennie សមាជិក BLACKPINK និង Stray Kids ក៏មានវត្តមានដើរលើកម្រាលព្រំក្រហមកម្មវិធីនេះដូចគ្នាជាមួយនឹងការចាប់អារម្មណ៍យ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieST33ZCA8Jb18pQmcV5DngKTi-yTISaAYeCdJU6jThPxQEtmz2rJtMNN3o7mtnSp3NB8FOizx_jQZQsFCejY5qQ8Lx23W5aQ1fiw3iTBAcEaUeKvv3tioFmalfcQb19rMlz9SQ-R30BUc_bMxNnDI1sla-A5gD1RInWdK3ne05uXe0B86KXf47ybct6U/s1440/image_2024-05-07_12-09-41.png

Met Gala ឆ្នាំគឺក្រោមប្រធានបទ «The Garden of Time» ដែលផ្តោតលើធម្មជាតិនៃពិភពលោក និងត្រូវបានបំបែកជា៣ ផ្នែករួមមាន ដី សមុទ្រ និងមេឃ។ Jennie បានបង្ហាញខ្លួនដ៏គួរឱ្យទាក់ទាញជាលើកទីពីររបស់នាង ដោយបង្ហាញពីភាពឆើតឆាយរបស់នាងក្នុងឈុតរ៉ូប ពណ៌ខៀវ ដែលតំណាងឱ្យទឹកសមុទ្រ។ ក្នុងនោះ JENNIE ក៏មានពាក់ក្រវិលនិងខ្សែចង្កេះដែលមានគុជខ្យងជាបន្តោងផងដែរដែលបង្ហាញពីភាពទំនើបជាមួយនឹងតម្រុយនៃការទាក់ទាញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZyvzaTIiaSa6nHlwgd-307AhHssuLxxrmZsAuqMZh7OCAbzPvrvy2satZ6zfBcolrlvfgFItQer3mQrSmzacwr5rqwbJTNZJagSljFMlAihsKDlJpXe1eG1uiwcUSH60ix-P9YDfREpZyYjSIwW3eUvOeX23kZphXw44pawiX-xMFRMYZKzZBiotMMvE/s1440/image_2024-05-07_12-09-37.png

ទស្សនាវដ្ដី Vogue តៃវ៉ាន់បានសរសើរ Jennie ដោយពណ៌នាថានាងមានភាពឆើតឆាយ និងសិចស៊ី ស្រដៀងនឹងកំពូលតារាបង្ហាញម៉ូតនៅលើកម្រាលព្រំក្រហមដ៏មានកិត្យានុភាព។យោងតាមរបាយការណ៍ រ៉ូបដែលច្នៃឡើងយ៉ាងប៉ិនប្រសប់របស់ Jennie ត្រូវការពេលជាង ២០០ ម៉ោងដើម្បីបង្កើត និងប្រើប្រាស់ក្រណាត់ប្រវែង ១៣ម៉ែត្រ។ កាលពីឆ្នាំមុន Jennie បានធ្វើឱ្យមានការចាប់អារម្មណ៍ក្នុងឈុតម៉ាក Chanel ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuAKbZhJMFneDJWtf3DUppETQatjqTDMQZ_Azm3pwX8AFB5iYKiw5R1SW9iURW90IkjyqRmOK2Qhi9eI2StKxyiwiOoNK5kiCrXyVZGGHBq81v1FYOYgU7Ww92egDuoRYMO2UYNjWC8r-rjwqsf_UGk-tBH0aOEIX3to_FR9qjJWF7-WZ3JE8lGQoGSQE/s1440/image_2024-05-07_12-09-37%20(2).png

ទន្ទឹមនឹងនេះដែរ ក្រុម Stray Kids បានបង្ហាញខ្លួនជាលើកដំបូង Met Gala ដែលនេះជាលើកទីមួយដែលក្រុម K-pop បានចូលរួមជាក្រុមដែលត្រូវបានអញ្ជើញក្នុងនាមជាភ្ញៀវនៃម៉ាកល្បី Tommy Hilfiger សមាជិក Stray Kids បានបង្ហាញខ្លួនជាមួយនឹងអាវធំដែលផលិតតាមតម្រូវការ ដោយបង្ហាញឈុតពណ៌ក្រហម ស និងពណ៌ទឹកសមុទ្រនៅខាងក្រោម ដែលនីមួយៗបង្ហាញពីភាពផ្ទាល់ខ្លួនរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3JNoWidFDZrfv6UY31oOLV50-zd6cfiH_oRx4uHE-qiaSvVoEFbRxciuVqXPJQSalkOlqtDNHa7rJDWJHuHuwUE8qPGwsRM-pk4q74HJt2cTfwqpM0IXMpPquWhQK5I0MO4IIZhTZdaltzDkn7io-b82YS4X1iJ6uxZZPbzF41bzRPkVjBCGNEpJA8TI/s1000/image_2024-05-07_12-09-42%20(2).png

ប្រព័ន្ធផ្សព្វផ្សាយបរទេសបានគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមរបស់ Stray Kids ដោយកត់សម្គាល់ថាវាជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងឥទ្ធិពលរបស់ K-pop លើពិភពម៉ូត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgksYrLkuFnFttRkaGVnGuJW4aNjpZKaq3DMTrdSw4djQyoUVnJ7zBPvhkfjSNtWPy9HYcuJA7-tD57i3I674opEBV6j_CPRVY8wt7iYe2LZypBYjtsm9dSia1e0JOy9vB4E447heoGBLvz9ScJ7Mh1QYuhb04Cn4pUHcVOGtJ3zcNZgJdtZYFIyiVTICY/s1000/image_2024-05-07_12-09-42.png

គួរបញ្ជាក់ថា ឆ្នាំមុនៗគេបានបានឃើញតារា K-pop ចូលរួមក្នុងកម្មវិធីនេះមានដូចជា Rosé, CL និង Johnny ។ ការចូលរួមរបស់ Stray Kids បង្ហាញពីការកើនឡើងជាបន្តបន្ទាប់នៃវត្តមានរបស់ K-pop នៅក្នុងទិដ្ឋភាពម៉ូតសកល៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី ចាត់ទុកឧបសគ្គដូចជាការលេងហ្គេម

0

ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចូលរួមផ្តល់បទសម្ភាសមួយកាលពីពេលថ្មីៗនេះដោយបង្ហើបពីជំនួញផ្ទាល់ខ្លួននិងរឿងរ៉ាវផ្សេងៗទៀតទៅកាន់ទស្សនិកជន។ ជាមួយគ្នានេះ បវរកញ្ញាដ៏ល្បីល្បាញរូបនេះបានលើកឡើងថាផ្លូវដែលជោគជ័យតែងតែមានឧបសគ្គ ហើយចាត់ទុកឧបសគ្គនោះដូចជាការលេងហ្គេមហើយថ្ងៃដែលនាងពិបាកនាងមិនដែលឱ្យខ្លួនឯងរឹងមាំនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFkm8W4rflPJV9agb12K79AS203v__UKvcQ0Pt6qhujwJavgieQO8qI4wwQbuK74j7raxnz3DzIYvcArRfOkfLEydv-hcpCnSGXnpnCXcO-pMWUlpdm-SH5GPWf5CPbt6mNys71opa44kZ-YWHYCcRcmVcRJtWPsNM0K1wQI8w3p3OKva5s56iN5hM_nk/s2048/439079669_453868550557244_517043060396062327_n.jpg

Miss Grand Cambodia 2022 បានចូលរួមផ្តល់កិច្ចសម្ភាសនៅក្នុងកម្មវិធី «Ignite The Youth» ដែលមានការផ្សាយនៅលើផេក Khmer Time កាលពីល្ងាចថ្ងៃទី៦ ឧសភា ។ ពេជ្រ វត្តីសារ៉ាវឌ្ឍី ឆ្លើយតបនូវសំណួរផ្សេងៗរបស់អ្នកសម្របសម្រួលដូចជាដើម្បីថែរក្សាភាពល្បីល្បាញរបស់ខ្លួនគឺជាហ្វេនរបស់នាងដែលជាកម្លាំងឱ្យធ្វើឱ្យនាងល្បីល្បាញ មិនថានាងចូលរួមកម្មវិធីនៅទីណាមានហ្វេនទៅគាំទ្រលើកទឹកចិត្តនៅទីនោះ។

ចំពោះឧបសគ្គដែល ពេជ្រ វត្តីវឌ្ឍី បានជួបប្រទះវិញគឺមានច្រើន ធ្លាប់រស់នៅមណ្ឌលកុមារកំព្រាជាច្រើនឆ្នាំ ខ្វះភាពកក់ក្តៅពីគ្រួសារតែបានជួបជាមួយឪពុកដែរ ប៉ុន្តែការលំបាកទាំងនេះធ្វើឱ្យនាងតស៊ូនៅពេលធំឡើងធ្វើអ្វីដែលជាខ្លួនឯង ចេះដោះស្រាយបញ្ហាដោយខ្លួនឯង។ ដ្បិតថាបច្ចុប្បន្ន ខ្លួននាងមានឈ្មោះបោះសំឡេងក្តី ប៉ុន្តែ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថានាងនៅមានក្តីស្រមៃទៅមុខជាបន្តទៀតនៅថ្ងៃអនាគតចង់ជោគជ័យជាងនេះទៅទៀត។ បវរកញ្ញារូបនេះថា នាងមិនចង់ជោគជ័យតែខ្លួនឯងនោះទេ គឺដើម្បីសង្គមជាតិនិងមនុស្សស្រីដទៃទៀតដែលមើលមកនាងដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzjWhdiC4c-BTFfMOrMXvq8CPHRiLU6T8xAyn5nUWuYdHqQlB3s5nAtmjLXHIJ9H02gUatozO5QgxmzoLC051rp6obdQ9sH9SuekV2fo8HX_qleTz4tcXVn-XTRLTRk-Q0CjAJnLHev05WZrgunnFk-L6YA_KwXBZX2j-A4IWzVZXez5gLq35UXxg-VVk/s2048/438129108_461722876438478_4023520825178655798_n.jpg

ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលើកឡើងទៀតថានាងបានបញ្ចប់បរិញ្ញាបត្រផ្នែកទេសចរណ៍ក្រៅពីអាជីពសិល្បៈនាងចាប់ផ្តើមជាមួយជំនួញផ្ទាល់ខ្លួនដូចជាផលិតផលសម្រាប់នារីដើម្បីឱ្យមនុស្សស្រីគ្រប់រូបមិនមែនតែជាតារាឬបវរកញ្ញានោះទេគឺស្អាតបានគ្រប់គ្នា រួមជាថ្នាក់បង្រៀនដើរម៉ូត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEic2jlHDrHrwkfnIkyJ2bI6_c7S1cncFu9KgUDxzOir8dX8UXyNubZjb_6BlgsMgtzN1BiO82-UHsRgF3EZDOpVrvzgP9IQBTbP7zqXIT1ULQqunbRDpB4o8cbtEqg9GAGvigUtkpeea55qYvydtMpKM-0c8ZZsCN4UVu0qIplw51FoBTjuH97OobbrmaE/s2048/436365910_447569934520439_8840053705385013066_n.jpg

លំដាប់រងទី៥ លើឆាកអន្តរជាតិរូបនេះបានលើកឡើងចំណុចដែលទទួលបានរិះគន់ទៅលើនាងច្រើនជាងគេអត្តចរិតរបស់នាង និងមិនទទួលស្គាល់ពីសមត្ថភាពរបស់នាងដោយអ្នករិះគន់គិតថាការទទួលបាននោះដោយសារតែការអេបអប។ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញទៀតថានាងនឹងចូលរួមប្រកួតបវរកញ្ញាម្តងទៀត ប៉ុន្តែមិនមែនជាពេលនេះទេដោយទុកពេលដុះខាត់សមត្ថភាពរបស់ខ្លួនឯងឱ្យកាន់តែខ្លាំងជាងនេះទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9flHsKss6PSMjpD7v4Eii7jsLv37Y0VbAuYfh0zORY2VtUlDAg_QczOBoa0Z4rHyuYK8Z1CMqYnwjHPbiF9Z5HdpZ7nZ1hXe2fB1cVSN23SRsOcTU80JKmaEYYF5dv8jt8brm5VTGQw9QOWmNo1qYISILPtSHpEIAifkRu3LRkZMK2pUefUxAytkM4QA/s2048/434289374_440302415247191_4022289732719065063_n.jpg

ចំពោះការដោះស្រាយបញ្ហាការរិះគន់ និងការរងសម្ពាធនានា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានឆ្លើយថាពេលណានាងទន់ខ្សោយ ទន់ជ្រាយចង់យំគឺនាងតែងតែបន្ធូរអារម្មណ៍ព្រោះនាងជឿថាឧបសគ្គដែលនាងឆ្លងកាត់កន្លងមកគឺធ្វើឱ្យក្លាយជា ពេជ្រ វត្តីដូចរាល់ថ្ងៃនេះ ដូច្នេះឧបសគ្គដែលនាងជួបប្រទះនៅថ្ងៃនេះនឹងធ្វើឱ្យក្លាយទៅជា ពេជ្រ វត្តីមួយទៀតនៅថ្ងៃខាងមុខ ។ បវរកញ្ញារូបនេះក៏បានបន្ថែមថា ផ្លូវណាដែលមានភាពជោគជ័យគឺតែងតែមានឧបសគ្គ ហើយបើសិនគ្មានឧបសគ្គយើងក៏មិនអាច Challenge ខ្លួនឯងបានដូចគ្នាចាត់ទុកឧបសគ្គប្រៀបដូចជាការលេងហ្គេមមួយដូចគ្នា មិនធ្វើឱ្យខ្លួនឯងរឹងមាំពេក តែនឹងក្រោកឡើងនៅថ្ងៃស្អែក៕

ស៊ីន យូប៊ីន និង ខាត់ វៃហាំង ដឹកដៃតារាថៃ Janie Tienphosuwan ទៅទស្សនាប្រាសាទអង្គរវត្ត

0

អ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើគូស្នេហ៍ ស៊ីន យូប៊ីន និង ខាត់ វៃហាំង បានបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាឡើងវិញបន្ទាប់ពីខកខានបង្ហាញរូបភាពគូជាមួយគ្នា។ មិនត្រឹមតែប៉ុណ្ណោះតារាទាំងពីរដួងនេះថែមទាំង ដឹកដៃតារាសម្តែងថៃ Janie Tienphosuwan ទៅទស្សនាប្រាសាទអង្គរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6ssv-VvAuJfNtqVwOHFFWsW7rns8lGBF3bVHPqDSA41Bs6AFqwpdrhBc8qSxBkndLn5uAUd0_Xd7sXpwwtuQ5hhVsRcTDVdWoKiTYRB7bq82f61zjNmcP8TuG7KXieGEvXnVZzSvLv2vRzwqv3Fz5ky7g207yZ7TaSDg8JyEtxefVhCen2EmLXQohNzw/s2048/414503720_926388885515283_4179886037247565023_n.jpg

នៅថ្ងៃទី៧ ឧសភា នៅលើ Story របស់តារាជួរមុខ ស៊ីន យូប៊ីន បានបង្ហាញពីសកម្មភាពតារាថៃ Janie មកទស្សនាប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ក្នុងនោះក៏មានតារាសម្តែង ខាត់ វៃហាំង ផងដែរ។ ងាកទៅកាន់តារាថៃរូបនេះវិញក៏បានបង្ហោះវីដេអូខ្លីនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនដូចគ្នាដោយបានដាក់រូបEmoji រូបបេះដូង និងពស់ ជាមួយអក្សរខ្មែរថា «អង្គរវត្ត»។ នៅក្នុងវីដេអូគេបានឃើញតារាស្រីរូបនេះបានត្រងត្រាប់ស្តាប់យ៉ាងខ្លាំងនូវការអធិប្បាយរបស់មគ្គុទេសក៍ទេសចរណ៍។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYEQ5edBrKfWs3IoGM6KGHREoMvyg6y8vS-kZLpY9dxbQNNcMgg83_LufF66PTZM-J2uFfYDrRD1myinLTT412P4lYzoRFR6vmKIpiJ08DAw7n9iRVcTvYEyFU1Zz7LmnJADJvFyp0UdpnHmzSp7VgU0A8W2vaRL2J9l2-wYsAd5fCENjz24GG2doOHIg/s1351/image_2024-05-07_15-27-22.png

វត្តមានរបស់តារាសម្តែងដ៏មានប្រជាប្រិយភាពមួយរូបរបស់ប្រទេសថៃមកទស្សនាប្រាសាទអង្គរវត្តនេះធ្វើឱ្យមានការចាប់អារម្មណ៍ទាំងអ្នកលេងបណ្តាញសង្គមខ្មែរ និងថៃ ។ គួរកត់សម្គាល់ថា តារាថៃ Janie ក៏បានមកចូលរួមកម្មវិធីមួយចំនួននៅប្រទេសកម្ពុជាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6qAz9bfZrMnpnUWzneU3SbqwOQcWcT8R3-C_z3ky_12cRhiMRG7OdkeAg_Y6TWWhSYGwY4LhSErguMTeFTdbuUttUy7ZqCR8wZ1evCtR49pdNni0O7gHSFe5NzAfR7muOz7elwRPpnHKATq8FMAGuLCbxwPFlG-vyCjoSd_rrP_WNE8rhP4rq9eZH17E/s2048/421993164_945714056916099_2666171553738385126_n.jpg

ជាមួយនឹងការចាប់អារម្មណ៍តារាថៃរូបនេះ អ្នកគាំទ្រក៏ចាប់អារម្មណ៍ដូចគ្នាចំពោះ ស៊ីន យូប៊ីន និង ខាត់ វៃហាំង ដែលឃើញអ្នកទាំងពីរបានដើរកម្សាន្តជាមួយគ្នាម្តងទៀតបន្ទាប់ពីពួកគេស្ងប់ស្ងាត់មួយរយៈពេលកន្លងមកនេះ ពុំសូវឃើញមានការស្និទ្ធស្នាលគ្នាដូចមុនឡើយ។ នៅលើបណ្តាញសង្គម Instagram របស់ យូប៊ីន ក៏បានបង្ហាញពីសកម្មភាពជួយគាំទ្រ អាកោរត្នោតផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdnIA53J-FQRDUJ492jeHOkpGq7UEto0BvHr32XShqz_wPfBB6iqPdi9oNVeE6RYUAFHkbtX5fgFLvx6yCtN-BAJLND9y-oSjMPHFxIbMny2P2nzhuOsGrHcIOfWSNuiOdLIPJJG-Tx1e1SRjZixr6eczh5lIO8QHW9CsMrQ16Qu-us7JAJF3m23w8HmI/s900/image_2024-05-07_15-27-23%20(2).png

ស្វាមី-ភរិយាភាគច្រើនសម្រេចចិត្តរស់នៅឆ្ងាយពីគ្នាព្រោះតែបែបនេះ

0

តាមធម្មតា នៅពេលរៀបអាពាហ៍ពិពាហ៍រួច គូស្វាមី-ភរិយាភាគច្រើនបានសម្រេចចិត្តរស់នៅជាមួយគ្នា និងមានគោលដៅជីវិតដូចគ្នា ។ ប៉ុន្តែបច្ចុប្បន្ន អ្វីៗបានផ្លាស់ប្តូរ ដោយសារការរស់នៅឆ្ងាយពីគ្នា ឬរស់នៅដាច់ដោយឡែកពីគ្នា (Living Apart Together / LAT) គឺជាជម្រើសថ្មីមួយ ដែលធ្វើឱ្យទំនាក់ទំនងស្នេហាពួកគេបានយូរអង្វែង និងកាន់តែមានសេចក្តីសុខ ។

អ្នកជំនាញនិយាយថា ការរស់នៅដាច់ដោយឡែកពីគ្នារបស់ស្វាមី-ភរិយា គឺមានគុណសម្បត្តិនៅត្រង់អ្នកទាំងពីរមានកន្លែងរស់នៅផ្ទាល់ខ្លួន ព្រោះពួកគេត្រូវបំពេញការងារ និងទទួលខុសត្រូវរៀងៗខ្លួន ។ ម្យ៉ាងទៀត ការរស់នៅបែបនេះអាចកាត់បន្ថយជម្លោះរឿងតូចតាចក្នុងគ្រួសារទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHv1vNsrdoi-MYwggAX8ygLBWZ2PMUdp3uUzHFXD46G1m5LtlyQc_7xilOs2N1sBxsYXz2InrIINR33nZ3ATvJvLv09XlkIG2kQEygbPPlWY3eUlYOiP-EykK2DLszaXAAy-9ngVHsz8EqctKnOoEQro66G4Wc8iD0LIgfG6AY-UofZ8aHvFgfGY7hFeE/s1280/642037671_shutterstock_159864659-1.jpg

ចំណុចសំខាន់បំផុត វាជាឱកាសឱ្យអ្នកទាំងពីររស់នៅក្នុងជីវិតមួយដែលខ្លួនត្រូវការ, រៀបចំកាលវិភាគ ឬជួបជាមួយមិត្តភក្តិ និងសាច់ញាតិ ដោយពុំចាំបាច់មានអារម្មណ៍ថា មានកំហុសដោយសារមិនបានចំណាយពេលវេលាសម្រាប់ដៃគូ ។ ក្រៅពីនេះ ពួកគេអាចសម្រាកបានគ្រប់គ្រាន់ ដោយគ្មានសំឡេងរំខានពីភាគីម្ខាងទៀតនៅពេលយប់ ។

ទោះយ៉ាងណា ទំនាក់ទំនងស្វាមី-ភរិយាតាមបែបរស់នៅដាច់ដោយឡែកពីគ្នា (Living Apart Together / LAT) អាចមិនល្អសម្រាប់គ្រប់ក្រុមគ្រួសារទាំងអស់ទេ ។ ហេតុនេះ មុននឹងសម្រេចចិត្តរស់នៅឆ្ងាយពីគ្នា យើងគួរតែពិភាក្សាជាមួយស្វាមី ឬភរិយាឱ្យយល់ពីគ្នាជាមុនសិន ចៀសវាងភាគីម្ខាងទៀតសុំចែកផ្លូវ ដោយសារពុំអាចទទួលយកបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGgNWmecryYhbzyT1oCLeVdITKlMVAziSKQgWCXR4cNNXzENaWikmuGvnt9QyvnEpHD6qICWu7u2167wqZ0D8lTOL5W5I-dVn4tywSGfcd0qfd3PX3Ay3hlUwSK2sxNnHXqe5wHez4ZmcmkQnfdu0bX4WxBkrB1M03YoiB9_LWVUpWV9kqJdSs2MedrUQ/s1400/Curbed_Apart_1.jpg

នេះជាសំណួរមួយចំនួនដែលត្រូវសួរទៅកាន់ស្វាមី ឬភរិយា មុននឹងសម្រេចចិត្តរស់នៅឆ្ងាយពីគ្នា ៖
-បើរស់នៅឆ្ងាយពីគ្នា តើអ្នកទាំងពីរទំនាក់ទំនងគ្នាតាមរបៀបណា? តើនឹងទំនាក់ទំនងគ្នារាល់ថ្ងៃដែរឬទេ? តើនឹងទាក់ទងតាមរយៈទូរស័ព្ទ ឬផ្ញើសារ?
-តើអ្នកទាំងពីរមានពេលទំនេរឱ្យគ្នាកម្រិតណា?
-គោលដៅផ្នែកហិរញ្ញវត្ថុក្នុងគ្រួសារ តើអ្នកណាជាអ្នកទទួលខុសត្រូវលើការចំណាយផ្សេងៗ និងត្រូវចំណាយលើអ្វីខ្លះ?
-ការរស់នៅឆ្ងាយពីគ្នា ចំណុចសំខាន់បំផុត ត្រូវឱ្យគ្រួសារទាំងសងខាងទទួលយកបានពីមូលហេតុដែលអ្នកទាំងពីរសម្រេចចិត្តបែបនេះ
-តើការរស់នៅឆ្ងាយពីគ្នាយូរប៉ុនណាដែរ? ឬត្រូវរស់នៅឆ្ងាយពីគ្នាអស់មួយជីវិត ឬត្រឹមមួយរយៈ ឬអាចផ្លាស់ប្តូរបាន ព្រោះវាសំខាន់ខ្លាំងណាស់ដែលត្រូវប្រាប់ដៃគូឱ្យយល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijEMt3VSgZitNdkMYR2JcsOIoc56NjRPMGDOrytpomk1MB7Pj4oA9nebtahXuKqQGME4x9HtinlS80DzNqBJm0NGc-0Gqv5qCVnqpUledbq47lBlQm17_FthyphenhyphenxnK2SasZPXxVm2dVE2r_SsibgnMHJXwrg75_MCZsLxy37KyH6Q1DFjgqP7F4eR9Y1o8o/s1110/https___media.graphassets.jpg

សរុបមក វាជាជម្រើសថ្មីមួយដែលគ្រួសារជាច្រើនបានសម្រេចចិត្តដើរតាមផ្លូវនេះ ព្រោះបច្ចុប្បន្ន ពាក្យថា ស្វាមី-ភរិយា គឺពុំចាំបាច់ត្រូវតែរស់នៅជាមួយគ្នា ឬឃើញមុខគ្នារាល់ថ្ងៃទេ ។ ប៉ុន្តែស្វាមី-ភរិយាអាចរស់នៅផ្ទះផ្សេងគ្នា ឬរស់នៅម្នាក់មួយប្រទេស ហើយពួកគេនៅតែជាគូសាមី-ភរិយាមានសុភមង្គលដូចគ្រួសារផ្សេងទៀតដែរ ៕