អ្នកគាំទ្រពីរនាក់អាចប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់ដែលគេរាយការណ៍ថាបានព្យាយាមថើប Jin សមាជិកក្រុម BTS ដោយគ្មានការយល់ព្រមពីតារាចម្រៀងរូបនេះក្នុងអំឡុងពេលព្រឹត្តិការណ៍ឱបបន្ទាប់ពីរូបគេបានបំពេញកាតព្វកិច្ចយោធារួចរាល់ហើយជួបជុំអ្នកគាំទ្រក្នុងទីក្រុងស៊េអូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZt_asnJ1WzSQ0EpzADvGYN1R36xrIn_J8tZwmPBWLJlfSWdihs1NjFt6eY2A0RSQvj790cwJoZvbQB09eB1g5YC2a4g91hVxld4dcJdmYGDGlCWbhOL7H7_XUbEewS-AAvbF_1qo39KjNEwWRlspo3ryImi6vBQmqUeLOHehJ2uy069ut34DNqYN_AIY/s1200/image_2024-06-14_11-34-37.png

យោងតាមរបាយការណ៍ពី Soompi និង KoreaBoo បានឱ្យដឹងថា ស្ថានីយ៍ប៉ូលិស Seoul Songpa បានទទួលពាក្យបណ្តឹងកាលពីថ្ងៃទី១៤ ខែមិថុនា អំពីអ្នកគាំទ្រដែលត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងថើប Jin ។ អាជ្ញាធរបាននិយាយថា «យើងបានទទួលពាក្យបណ្តឹងតាមរយៈប្រព័ន្ធញត្តិជាតិ ប៉ុន្តែយើងមិនទាន់បានទទួលពាក្យបណ្តឹងផ្លូវការទេ។ យើងមិនទាន់បានឃាត់ជនសង្ស័យនៅឡើយទេ ដោយបន្ថែមថាពួកគេកំពុងពិចារណាថាតើត្រូវបើកការស៊ើបអង្កេតឱ្យបានហ្មត់ចត់លើឧប្បត្តិហេតុនេះឬយ៉ាងណា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnhfHOMdG5S6qe4LYNSxngnbwrGJOqzDfUlPALeMS8L7WhXz4c6tHaGjQIq5GQIerId0xQzPOA9EimU2fkLo1AyV_ijAUvfhkg2Vo5v8biaPhev2r3pV5L_89w7E2Wz7EXpuuYAdOz95qVZf9izBsq5LXgpzdUDfRlcHqJn-EPqoHv06gsB_BRyf8Az7I/s1323/GP7_j_LWgAEA-ix.webp

ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងព្រឹត្តិការណ៍ប្រារព្ធខួបលើកទី១១ របស់ BTS ដែល Jin វ័យ ៣១ ឆ្នាំបានផ្តល់ការឱបដល់អ្នកគាំទ្រចំនួន ១០០០នាក់ ជានិមិត្តសញ្ញានៃការកោតសរសើរចំពោះការគាំទ្ររបស់ពួកគេក្នុងអំឡុងពេលបំពេញកាតព្វកិច្ចយោធារបស់លោក។ក្នុងវីដេអូដែលបានបង្ហោះលើបណ្តាញសង្គម Jin ហាក់មានការមិនស្រណុកចិត្តយ៉ាងខ្លាំង ហើយបានងាកចេញភ្លាមៗបន្ទាប់ពីមានអ្នកគាំទ្រចង់ថើបគេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYJwV56Sluj0ghT_RQVOQCZUNM-dRddcy9OeFrhYLI10NS-PtRjjBg2QSuFqC_q-YZrQpDetBQzDkNNBuL7ljXPtFglcNPSthR3kZVsXuXcEi4mcP-HueulCYd13I8c9n2O3hELDLsibhp6Mpem2fEmnOQg7rxtiOpBHWWvuUuPV-YOmR_BjglmjbY6Bo/s960/image_2024-06-14_11-42-42.png

បន្ទាប់ពីរូបភាពនិងវីដេអូនេះបានសាយភាយនៅលើអ៊ិនធឺណិតអ្នកគាំទ្រមួយចំនួនបានសម្តែងការខឹងសម្បារតាមប្រព័ន្ធអនឡាញ ដោយអំពាវនាវឱ្យមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់ក្រោមច្បាប់បៀតបៀនផ្លូវភេទដែលពាក់ព័ន្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6WCu3anpID55XW41FJ3GL-56hrWyOYUJWixzB3MNJ1rDTcVy1Qp9u1z0BkkpLYSIq3B_tvWJigGOoYQjx5EXolbcHuM-SQlQ3lp7lNuFY7xbx6EwqR1L13FH2gdRDia4719TCZzD312IeLHR0Mrpa1V2JBVFEzHWAGWHq8wrhhQdIGCkadyI2Grh30G4/s700/image_2024-06-14_13-26-15.png

នៅថ្ងៃទី១២ ខែមិថុនា Jin សមាជិក BTS ត្រូវបានចេញពីមជ្ឈមណ្ឌលហ្វឹកហ្វឺនរបស់កងពលធំថ្មើរជើងទី៥ នៅខេត្ត Gyeonggi ជាកន្លែងដែលតារាចម្រៀងរូបនេះបានបម្រើការជាគ្រូជំនួយអស់រយៈពេល ១៨ ខែ។ ការត្រលប់មកវិញរបស់ Jin គឺជាសមាជិកក្រុម BTS ដំបូងគេដែលបំពេញកាតព្វកិច្ចយោធារួចរាល់។ នៅថ្ងៃទី១៣ ខែមិថុនា Jin បានចូលរួមព្រឹត្តិការណ៍មួយក្នុងទីក្រុងសេអ៊ូល ជាកន្លែងដែលលោកបានជួបជុំជាមួយ ARMYs ដើម្បីអបអរសាទរការត្រឡប់មកវិញរបស់លោកក៏ដូចជាអបអរខួបលើកទី ១១ របស់ BTS ៕