ពេជ្រ សោភា លើកទឹកចិត្តកូនក្រុម វ៉ាឌី ភាលី ថាមេម៉ាយឥឡូវឡូយណាស់
រឿងរ៉ាវក្តីគគុករបស់ វ៉ាឌី ភាលី បេក្ខភាព The Voice Cambodia រដូវកាលទី៣ ត្រូវជាកូនក្រុមរបស់ ពេជ្រ សោភា ដែលបានបង្ហោះថាប្តីរបស់នាងក្បត់ចិត្តលួចមានស្រីថ្មី ថែមទាំងសុំលែងលះ បានធ្វើផ្ទុះពេញបណ្តាញសង្គមយ៉ាងខ្លាំង។ ភាពឈឺចាប់នេះក្នុងនាមជាមនុស្សស្រីដូចគ្នានិងជាធ្លាប់ជាគ្រូបង្វឹកផងតារាចម្រៀង ពេជ្រ សោភា បានលើកទឹកចិត្ត វ៉ាឌី ភាលី និងបានផ្តាំទៅថាជាស្រ្តីមេម៉ាយមិនមែនមិនល្អទេ មេម៉ាយឥឡូវឡូយណាស់។.png)
តារាចម្រៀង ពេជ្រ សោភា បានបង្ហោះរូបជាមួយ វ៉ាឌី ភាលី អមដោយខ្លឹមសារថា «រឹងមាំណាអូនស្តាប់ឱ្យបាន អូនមិនបានបាត់បងមនុស្សស្មោះទេ គេទេអ្នកបាត់បង់មនុស្សល្អ ពូកែ ឆ្លាត មួយទៀតដោះលែង ជូនពរគេចុះយើងអស់កម្មហើយ បងជឿថាភាលីរបស់បងអាចធ្វើបាន អូនមេម៉ាយឥឡូវឡូយណាស់ បើចង់យំ យំឱ្យអស់ប្រាប់ខ្លួនឯងថាខ្ញុំជាហើយញញឹមដើរទៅមុខជាមួយនឹងរឿងថ្មីៗណា»។
មិនត្រឹមតែតារាចម្រៀង ពេជ្រ សោភា បានលើកទឹកចិត្តទៅកាន់ ភាលី អ្នកសិល្បៈផ្សេងទៀតក៏បានលើកទឹកចិត្តទៅកាន់នាងដូចជា ម៉ាដូណា កែវ សុបញ្ញា ជាដើមរួមទាំងទស្សនិកជនជាច្រើនទៀតថាមិនគួរសោកស្តាយបុរសដែលមានចិត្តមិនស្មោះត្រង់ លួចក្បត់មានស្រីបែបនេះទេ។
គួរបញ្ជាក់ថា វ៉ាឌី ភាលី បានបង្ហោះនៅលើបណ្តាញសង្គមត្រូវបានប្តីរបស់ខ្លួនចាកចោលផ្ទះមិនខ្វល់ពីប្រពន្ធកូន និងសុំលែងលះទៀតហើយនាងតាមទាន់លួចមានស្រី ថែមទាំងប្តីនាងហាឡើងថាគ្មានអេតាស៊ីវិល មិនបានរៀបការ។ នាងត្រូវរ៉ាប់រងចំណាយទៅលើការសិក្សាកូន និងបំណុលធនាគារដែលប្តីមិនអើរពើជួយសម្រាលបន្ទុកទេ។ បេក្ខភាព រូបនេះបានបង្ហាញថានាងនិងប្តីបានរៀបការនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ហើយថ្ងៃទី១០ខែឧសភា ឆ្នាំ២០២៤ ជាថ្ងៃដែលប្តីcallមកសុំនាងលែង៕






.jpg)
.jpg)
.jpg)

























.jpg)
.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIDFuI_9NoKB9XQposhqpGw2qIMZU_hT2EvBFSk4WoLUTvhSns8eRJ3KTAe6Il0iCM5rlAyrPhcNEn6sqwu881fw8Sn-6Hm_jfW13Z_qdOTvOaUjksJW2E0X8PSDKdlbEB0fBsAJy4X9auty5pBDiBl-j9blah6sp0-SywFK2Ese23gE4Fx2R6TBPbAUs/s1280/photo_2024-05-13_11-24-35%20(3).jpg)




