ប្រទេសកូរ៉េខាងត្បូង ៖ ប្រទេសកូរ៉េខាងត្បូងបានបង្ហោះដ្រូនរាប់ពាន់គ្រឿងនៅលើអាកាស ដែលរំលេចទៅដោយពន្លឺភ្លើងពណ៌យ៉ាងស្រស់ស្អាត និងប្លែកភ្នែក នៅក្នុងកម្មវិធីមួយឈ្មោះថា «Drone X កូរ៉េខាងត្បូង» និងមានអ្នកចូលរួមទស្សនារាប់រយនាក់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ។.jpg)
រូបភាពមេអំបៅ និងយន្តហោះមានពណ៌យ៉ាងស្រស់ស្អាតនៅលើអាកាសទាំងនេះ បានកើតឡើងដោយសារការបង្ហោះដ្រូនរាប់ពាន់គ្រឿងក្នុងកម្មវិធីបង្ហាញដ្រូននៅប្រទេសកូរ៉េខាងត្បូង ។ UVify ជាក្រុមហ៊ុនកូរ៉េខាងត្បូងមានជំនាញផ្នែកបង្ហោះគ្រឿងយន្តគ្មានមនុស្សបើក (ឬដ្រូន) អាចបង្កើតកំណត់ត្រាពិភពលោក ក្នុងការបង្ហោះដ្រូនជាអក្សរ និងរូបភាពផ្សេងៗយ៉ាងស្រស់ស្អាតបំផុត កាលពីដើមខែឧសភា ឆ្នាំ២០២៤ ។.jpg)
ក្រុមហ៊ុន UVify បានបង្ហោះដ្រូនលើអាកាស សរុបចំនួន៥.២៩៣គ្រឿង ក្នុងកម្មវិធី «Drone X កូរ៉េខាងត្បូង» ដែលមានចំនួនច្រើនជាងក្រុមហ៊ុនចិនជាម្ចាស់កំណត់ត្រាពិភពលោកចាស់ ដែលបានបង្ហោះដ្រូនត្រឹមតែ៥.១៦៤គ្រឿង កាលពីឆ្នាំ២០២១ ។ ការបង្កើតកំណត់ត្រាពិភពលោកថ្មីរបស់កូរ៉េខាងត្រូវ ក៏ត្រូវបានកត់ត្រាចូលក្នុង Guinness Book ផងដែរ ។.jpg)
ក្នុងកម្មវិធី «World Drone Light Show» នៅទីក្រុងអ៊ីនឆន ប្រទេសកូរ៉េខាងត្បូង គេបានយកដ្រូនចំនួន៤.៥០០គ្រឿង មកបង្ហាញជារូបភាពផ្សេងៗចម្រុះពណ៌ ដូចជា ៖ រូបមេអំបៅ និងយន្តហោះ ដែលធ្វើឱ្យអ្នកចូលរួមទស្សនារាប់រយនាក់រំភើប និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ គេបានអនុញ្ញាតឱ្យសាធារណជនចូលទស្សនាជាលើកដំបូង កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ។
ដ្រូនរាប់ពាន់គ្រឿងនេះបានបង្ហោះរួមគ្នានៅលើអាកាសជាមួយដ្រូនផ្កាភ្លើងជាច្រើនគ្រឿងរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយទៀត ។ ការបង្ហោះដ្រូនដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺជាផ្នែកមួយក្នុងការបើកកម្មវិធី «Korea Drone Expo» ដែលបានរៀបចំឡើងរហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ៕










