រឿងរ៉ាវក្តីគគុករបស់ វ៉ាឌី ភាលី បេក្ខភាព The Voice Cambodia រដូវកាលទី៣ ត្រូវជាកូនក្រុមរបស់ ពេជ្រ សោភា ដែលបានបង្ហោះថាប្តីរបស់នាងក្បត់ចិត្តលួចមានស្រីថ្មី ថែមទាំងសុំលែងលះ បានធ្វើផ្ទុះពេញបណ្តាញសង្គមយ៉ាងខ្លាំង។ ភាពឈឺចាប់នេះក្នុងនាមជាមនុស្សស្រីដូចគ្នានិងជាធ្លាប់ជាគ្រូបង្វឹកផងតារាចម្រៀង ពេជ្រ សោភា បានលើកទឹកចិត្ត វ៉ាឌី ភាលី និងបានផ្តាំទៅថាជាស្រ្តីមេម៉ាយមិនមែនមិនល្អទេ មេម៉ាយឥឡូវឡូយណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ5uA0qCIhRGbwV5pER9whPf8lVZOBMDPJHRhT7BbD2U-8dEk7bvup8No1VS9kfx8UMrWFEUSS0Qn4_wzl8iVLijQYQAAKUtfV8F-UswEdW76n1ImTA1UF6pz_XzZ3zdkTPHXwc4iKF-YEKmh-ySp-7vNt52vBY1_fb8hnnR9Vwrv1rWkolI1jaIWYPrA/s1799/image_2024-05-13_10-33-10%20(2).png

តារាចម្រៀង ពេជ្រ សោភា បានបង្ហោះរូបជាមួយ វ៉ាឌី ភាលី អមដោយខ្លឹមសារថា «រឹងមាំណាអូនស្តាប់ឱ្យបាន អូនមិនបានបាត់បងមនុស្សស្មោះទេ គេទេអ្នកបាត់បង់មនុស្សល្អ ពូកែ ឆ្លាត មួយទៀតដោះលែង ជូនពរគេចុះយើងអស់កម្មហើយ បងជឿថាភាលីរបស់បងអាចធ្វើបាន អូនមេម៉ាយឥឡូវឡូយណាស់ បើចង់យំ យំឱ្យអស់ប្រាប់ខ្លួនឯងថាខ្ញុំជាហើយញញឹមដើរទៅមុខជាមួយនឹងរឿងថ្មីៗណា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvWdzFftypTPhKlu3HgRy5jEeTcZ8Y4R9DU8vsY4bGrpAKkPXME8P5eOJxBAqFrGavMs7es_9H2M1DVuH6X-iCHYxTy1SfGt6A8dNPsfyIa3MTO9LtOxNtRqPz90BXXVohJ-yX2JPCVSvFl3eG2_phn7VJiXewllwkkB2AmC6n-RUYx9ghM5CUMO7mehs/s960/image_2024-05-13_10-33-10.png

មិនត្រឹមតែតារាចម្រៀង ពេជ្រ សោភា បានលើកទឹកចិត្តទៅកាន់ ភាលី អ្នកសិល្បៈផ្សេងទៀតក៏បានលើកទឹកចិត្តទៅកាន់នាងដូចជា ម៉ាដូណា កែវ សុបញ្ញា ជាដើមរួមទាំងទស្សនិកជនជាច្រើនទៀតថាមិនគួរសោកស្តាយបុរសដែលមានចិត្តមិនស្មោះត្រង់ លួចក្បត់មានស្រីបែបនេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6oiSz0z1Q6M9NO_lkV9trEuWEdp7KGeHec-74rjHGMhk2VuDuOuR0vcZCiEJof64iazIy3l2naj5SxOCHp9eit0QazHGvUwbe30qmB_yc9j3MJ5KU7p77Fp9bCPmkmjHXuz6FDGzE_0Vccb2fSGeMpKVxniQgDpRNidgYhfJUWtd9sK_LYmrDzVPp2G8/s1196/image_2024-05-13_10-33-08.png

គួរបញ្ជាក់ថា វ៉ាឌី ភាលី បានបង្ហោះនៅលើបណ្តាញសង្គមត្រូវបានប្តីរបស់ខ្លួនចាកចោលផ្ទះមិនខ្វល់ពីប្រពន្ធកូន និងសុំលែងលះទៀតហើយនាងតាមទាន់លួចមានស្រី ថែមទាំងប្តីនាងហាឡើងថាគ្មានអេតាស៊ីវិល មិនបានរៀបការ។ នាងត្រូវរ៉ាប់រងចំណាយទៅលើការសិក្សាកូន និងបំណុលធនាគារដែលប្តីមិនអើរពើជួយសម្រាលបន្ទុកទេ។ បេក្ខភាព រូបនេះបានបង្ហាញថានាងនិងប្តីបានរៀបការនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ហើយថ្ងៃទី១០ខែឧសភា ឆ្នាំ២០២៤ ជាថ្ងៃដែលប្តីcallមកសុំនាងលែង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1OAPJuDiINsHZ0BCuUbKZlu-3ARIcfgrMq1nxQBFiAslNjlbX-FMOlMnR-Ac7NkseCHcpuUKxY-ECqu40z2zsjKVLJdX-tPHnts_rNw7-_hsiaL_UzWvAuHEiFEByjbAtf337wSyb_nXRtT1aB3Nu7OnayoVOr7fgYJdTwmzx74Ylccax5bIFph-BHlo/s2048/image_2024-05-13_09-13-06.png