Home ព័ត៌មានអន្តរជាតិ ខ្យល់ព្យុះដ៏កាចសាហា.វវាយប្រ.ហារប្រទេសថៃបណ្តាលឱ្យបង្គោលភ្លើងជាច្រើនដើមបាក់រលំសង្កត់រថយន្ត និងផ្ទះសម្បែង

ខ្យល់ព្យុះដ៏កាចសាហា.វវាយប្រ.ហារប្រទេសថៃបណ្តាលឱ្យបង្គោលភ្លើងជាច្រើនដើមបាក់រលំសង្កត់រថយន្ត និងផ្ទះសម្បែង

69
0

ខ្យល់ព្យុះបានវាយប្រ.ហារបណ្តាខេត្ត-ក្រុងរបស់ថៃជាបន្តបន្ទាប់ ហើយកាន់តែសាហា.វខ្លាំងឡើង ដែលធ្វើឱ្យនាយកដ្ឋានឧតុនិយមថៃប្រកាសអាសន្នទៅកាន់ពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងតាមដានព័ត៌មានគ្រោះធម្មជាតិ ។ ខេត្តណាខនប៉ាធុម ក៏រងការវាយប្រ.ហារពីខ្យល់ព្យុះដែរ កាលពីល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ខ្យល់ព្យុះដ៏សាហា.វបានបោកបក់មកលើខេត្តនេះបណ្តាលឱ្យបង្គោលភ្លើងចំនួន១៨ដើមបាក់រលំ ក្នុងនោះបង្គោលភ្លើងខ្លះបាក់សង្កត់លើរថយន្តកំពុងបើកបរនៅតាមផ្លូវ បង្គោលភ្លើងខ្លះទៀតបាក់សង្កត់លើដំបូលផ្ទះពលរដ្ឋជាច្រើនខ្នងនៅតាមផ្លូវ បណ្តាលឱ្យដាច់អគ្គិសនី និងមនុស្សរងរបួសធ្ងន់-ស្រាល ៣នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibIyFLSZchxLSnY-6E8oO8v58ey1IHE9eGQkkAz_TDlw1pmoCPHK0pGL0Cl5nMRUvj8zItdpR07YnmtTUnF9uGUWrz69071xh7ofL_Xuqq1BtxNs_CNyyYqNjgn5kXHcMqknAtt9dH8AJvI2BaDxbkmyJjSILcxi2EK8w1cKUhFLjPGO7BAC8rsxXDZUE/s600/photo_2026-05-05_09-30-48%20(2).jpg
តាមការចុះផ្សាយរបស់សារព័ត៌មាន Daily News គឺខ្យល់ព្យុះយ៉ាងខ្លាំងក្លាបានវាយប្រហារឃុំក្រាធុមឡម និងឃុំរ៉ៃឃីង ស្រុកសាមប្រាន ខេត្តណាខនប៉ាធុម កាលពីល្ងាចថ្ងៃទី៤ ខែឧសភា បណ្តាលឱ្យបង្គោលភ្លើងខ្ពស់ៗចំនួន១៨ដើម បាក់រលំនៅខាងមុខបរិវេណស្ថានីយប្រេងឥន្ធនៈ ក្នុងនោះបង្គោលភ្លើង១ដើមបានបាក់សង្កត់លើរថយន្ត Toyota ពណ៌ស បណ្តាលឱ្យខូចខាតខ្ទេចខ្ទី ។ ក្រៅពីនេះ ក៏មានម៉ូតូ និងរថយន្តជាច្រើនគ្រឿងទៀតត្រូវបង្គោលភ្លើងបាក់សង្កត់លើដែរ បណ្តាលឱ្យអ្នកដំណើរ៣នាក់ជាប់ក្នុងរថយន្ត រងរបួសធ្ងន់ស្រាល ដែលធ្វើឱ្យសមត្ថកិច្ចបិទផ្លូវធ្វើដំណើរភ្លាមៗដើម្បីសុវត្ថិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdFfFijooGh2GkzId4fy9YuuEHlRCicqCPU4SeQmAYGnz2caVC7spz8_02lmaqKWQwVCku3ea8MASvZVpMtyB7zzSIM0TVXAArPSAjFZSMNc3pXLE7NJCvp0jvCGphlr8g3t50_7dNBMsPfnhOiekbdTsXwOG_KroweJcrZUm8BO-Z_OjoQ4Fx6PuFbnE/s1280/photo_2026-05-05_09-30-48.jpg
ហេតុការណ៍នេះកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងបណ្តាលឱ្យស្ទះចរាចរណ៍ដោយសារបង្គោលភ្លើង និងរថយន្តខូចខាតពេញផ្លូវ អាជ្ញាធរមិនអាចយកចេញភ្លាមៗបាន ។ រីឯមនុស្សរងរបួសចំនួន៣នាក់ ត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrnGgEo8as9a342qz5uO8yynAgHexeblO7iFNRG3FLqtatO9TvZ5XTLZPnhxHyRxadmNVpo3s7eVwSPgIx0xWnwrzsU3pupfAyootgRrG_wCl8FfsLblhl4iqnbwoAA4xETsmvETPtt09fvuAqLygZs-w_57wL_uCK7Di2OzQZxBaZgaoH4UXJm_tveb0/s1280/photo_2026-05-05_09-30-49.jpg

ប្រធានអាជ្ញាធរអគ្គិសនីខេត្តណាខនប៉ាធុម លោក ផិឆេត អារុណម៉ាស ឱ្យដឹងថា នៅថ្ងៃដដែល នៅភូមិ១ និងភូមិ៦ ឃុំបាងលួង ស្រុកបាងសែន ក៏រងការវាយប្រហារពីខ្យល់ព្យុះដែរ បណ្តាលឱ្យបាក់ដើមឈើជាច្រើនកន្លែង ។ សរុបការខូចខាត គឺខ្យល់ព្យុះបានបំផ្លាញបង្គោលភ្លើងកម្ពស់២២ម៉ែត្រ ចំនួន១៨ដើម, បង្គោលភ្លើងទាបៗ ចំនួន៣ដើម, ផ្ទះសម្បែង ១២ខ្នង, រថយន្ត ៦គ្រឿង, ម៉ូតូ ២គ្រឿង, មនុស្សរងរបួសធ្ងន់-ស្រាល ៣នាក់ និងបណ្តាលឱ្យផ្ទះពលរដ្ឋជាង១០០គ្រួសារ ដាច់អគ្គិសនី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibl9P7mv7E5FpLFii_3sFEhmz7Nhg_E7NF6Vifg3d5CgmZBtrXwBgU3ZHgoGWdqPmqaxLaR15mjbwJ3rEFp_E-uTnwt9gxGOCgqUR3AXNe6WA8d_TJH5b0E2xQuy5fJtC04Z8hPQp7Dll9TeHx3pyqmEH6q75miWhur6_wJCf8LgQ8li5gFMZqONkhJY4/s1280/photo_2026-05-05_09-30-50.jpg
បន្ទាប់ពីខ្យល់ព្យុះស្ងប់ស្ងាត់ អាជ្ញាធរអគ្គិសនីខេត្តក៏បានបញ្ជូនគ្រឿងចក្រមកដឹកជញ្ជូនបង្គោលភ្លើង និងប្រមូលកំទេចកំទីចេញពីផ្លូវ ព្រមទាំងតភ្ជាប់បណ្តាញអគ្គិសនីដើម្បីឱ្យពលរដ្ឋមានអគ្គិសនីប្រើប្រាស់ឡើងវិញ ។ អាជ្ញាធរអគ្គិសនីបានប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្នគ្រោះថ្នាក់ដែលកើតឡើងដោយសារការបាក់បង្គោលភ្លើង និងផ្ទាំងប៉ាណូធំៗពេលមានខ្យល់កន្ត្រាក់ខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifNhqAMxwUusUxlozGHZea7ht4EoAjfv0jTx61xO4HcpsZsX0q4-Z2JabUq55t7K2trYSzEu3vuyQUqPJrViMtuMzZusiqKc0yf3t_V4SboBTNlrOg6LoLwtxFUhdkHiI5CmwP5egkH8utZRHKsyN1r4d6Ll7ZbyIpFkaVY_29OJQWkk9K6JZ_u7WlGs4/s951/photo_2026-05-05_09-30-51%20(2).jpg
នេះជាគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរបំផុតដែលបានកើតឡើងនៅប្រទេសថៃ ស្របពេលថៃកំពុងប្រកាសអាសន្នឱ្យពលរដ្ឋនៅតាមបណ្តាខេត្តជាង៤០ខេត្ត ប្រុងប្រយ័ត្នការវាយប្រហាររបស់ខ្យល់ព្យុះរដូវក្តៅដ៏ធ្ងន់ធ្ងរនៅខែឧសភា ជាពិសេស នៅភាគខាងត្បូង ទីក្រុងបាងកក និងតំបន់ជុំវិញ ។ នាយកដ្ឋានឧតុនិយមថៃបានប្រកាសទៅកាន់ពលរដ្ឋ កុំចេញទៅខាងក្រៅពេលមេឃងងឹតខ្លាំងដើម្បីបង្ការគ្រោះថ្នាក់ដែលអាចកើតឡើង និងយកចិត្តទុកដាក់តាមដានព័ត៌មានគ្រោះធម្មជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj75-bioGFaPMQt-NpVWC_9UKAnSsNTezPn9Cm9dmnZQoeWq3Ius8kwGQZbQgeBpYXI7uq8xba3k5oK2E8BwpG8h51DirpTmk8Re851qknlXCJI8poaLLTchal0fZlhcM4tv6QzMDT-k_RUgchpeBrQdjwYDTxcTeDKNztkpHJK5qWC178OOVM3yaaWVzI/s1280/photo_2026-05-05_09-30-51.jpg

សូមរំឭកថា ក្រៅពីរងការវាយប្រហារដោយសារខ្យល់ព្យុះជាបន្តបន្ទាប់ ប្រទេសថៃក៏មានរលកកំដៅយ៉ាងខ្លាំងផងដែរនៅភាគខាងជើង និងភាគកណ្តាល ព្រមទាំងប្រឈមនឹងគ្រោះរាំងស្ងួត ខ្វះខាតទឺកប្រើប្រាស់រយៈពេលវែង ៕