សម្រាប់អ្នកដែលចូលចិត្តការផ្សងពេ្រងបែបប្លែកៗ រន្ធត់ចិត្ត យើងគឺសូមណែនាំឧទ្យានជាតិភ្នំភ្លើងហាវ៉ៃ ដែលជាបទពិសោធន៍នៃការធ្វើដំណើរផ្សងព្រេងដ៏គួរឲ្យទាក់ទាញបំផុត។ អ្នកទេសចរណ៍នឹងបានឃើញពីដ៏អស្ចារ្យពីឧទ្យានភ្នំភ្លើងនេះ ក៏ដូចជាអាចយល់ដឹងពីរបៀបដែលភ្នំភ្លើងដំណើរការទាំងលំហូរ និងការផ្ទុះរបស់វា ដែលការធ្វើដំណើរនេះនឹងប្រព្រឹត្តិជាមួយនឹងមគ្គុទ្ទេសក៍ជំនាញ។

ដំណើរកម្សាន្តទៅមើលកម្អែរភ្នំភ្លើងនេះ គឺមិនអនុញ្ញាតឲ្យអ្នកដំណើរទៅជិតទីតាំងកម្អែរភ្នំភ្លើងដោយផ្ទាល់នោះទេ ព្រោះថាវាអាចនឹងគ្មានសុវត្ថិភាព ប៉ុន្តែផ្ទុយទៅវិញ អ្នកគឺត្រូវមើលពីតំបន់មើលរំលង (ពីចម្ងាយ) ដោយប្រើប្រាស់កែវយឺត និងកាមេរ៉ា វីដេអូកម្រិតខ្ពស់ ដើម្បីផ្តិតយកនូវនឹងរូបភាពដ៏អស្ចារ្យនៃបន្ទុះភ្នំភ្លើងនៅទីនោះ។
ឧទ្យានជាតិភ្នំភ្លើងហាវ៉ៃ ត្រូវបានបង្កើតឡើងជាឧទ្យានជាតិទី ១១ របស់សហរដ្ឋអាមេរិក និងជាឧទ្យានដែលមានវត្តមានភ្នំភ្លើងនូវពាសពេញផ្ទៃដីជាង ៣២០,០០០ ហិចតា ហើយអ្នកទេសចរណ៍ក៏អាចធ្វើដំណើរទៅកាន់ឧទ្យាននេះបានយ៉ាងងាយស្រួលបំផុត។
ឧទ្យានជាតិភ្នំភ្លើងហាវ៉ៃ លាតសន្ធឹងពីនីវ៉ូទឹកសមុទ្រដល់កំពូលភ្នំភ្លើងសកម្មដ៏ធំបំផុតរបស់ផែនដីក្នុងកម្ពស់ ១៣,០០០ ហ្វីត។ ជាមួយនឹងផ្លូវឡើងភ្នំជាង ១៦០គីឡូម៉ែត្រ ដែលនាំឲ្យអ្នកផ្សងព្រេងគ្រប់ៗរូបត្រូវចំណាយពេលច្រើនថ្ងៃដើម្បីទៅដល់ឧទ្យានជាតិភ្នំភ្លើងហាវ៉ៃ ដោយធ្វើការឆ្លងកាត់ព្រៃទឹកភ្លៀង វាលខ្សាច់ តំបន់លំហូរកម្អែភ្នំភ្លើង។
បទពិសោធន៍នៃការមើលឃើញភ្នំភ្លើង Kilauea & Lava នៅក្នុងឧទ្យានជាតិភ្នំភ្លើងហាវ៉ៃនេះ គឺអាចមើលឃើញស្ទើរតែជារៀងរាល់ឆ្នាំ ដែលមានការផ្ទុះឡើងដែលស្ថិតនៅតាមក្រហូងថ្មនីមួយៗ នឹងផ្តល់ឲ្យអ្នកទេសចរណ៍មើលឃើញពន្លឺភ្លើងច្រាលចេញពីក្នុងរណ្តៅភ្នំភ្លើង ក៏ដូចជាកម្អែររលាយចេញពីមាត់រណ្ដៅភ្នំភ្លើង។
ទោះជាយ៉ាងណា ដោយសារតែសកម្មភាពភ្នំភ្លើងតែងតែមានផ្លាស់ប្តូរនៅលើកោះនេះ វាជារឿងធម្មតាទេដែលលំហូរកម្អែភ្នំភ្លើងថ្មីលេចឡើង ឬបាត់រៀងរាល់ពីរបីឆ្នាំម្តង។ នៅឆ្នាំ ២០២៣ មិនមានផ្ទៃសកម្មហូរចេញក្រៅមាត់រណ្ដៅដែលត្រូវបានគេមើលឃើញនោះទេ។ យ៉ាងណាមិញ ក៏នូវតែមានការផ្ទុះឡើងតិចៗជាប់ជានិច្ចនៅក្នុងរណ្ដៅភ្នំភ្លើង Halema’uma’u ដែលផ្តល់ឱ្យអ្នកឃើញពន្លឺពេលរាត្រី និងកម្អែលភ្នំភ្លើងរលាយនៅក្នុងរណ្ដៅនេះផងដែរ៕










