Home ព័ត៌មានជាតិ តាមស្រលាញ់មិនបាន ចូលតាមបា..ញ់សម្លា..ប់ដល់កន្លែងធ្វើការ

តាមស្រលាញ់មិនបាន ចូលតាមបា..ញ់សម្លា..ប់ដល់កន្លែងធ្វើការ

93
0

នាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី មានហេតុការណ៍ ខ្មាន់កាំភ្លើងប្រដាប់ដោយអាវុធ AK 47 ចូលទៅបាញ់ប្រហារបណ្ដាលឱ្យអ្នកគ្រូពេទ្យម្នាក់ ឈ្មោះ កែប កែវកន្និកា អាយុ៣៨ឆ្នាំ ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijTEY8TPq-UilJwupVYW9YzrQoxAMrv6r2E5S8MzJoNE8dhjwuIC2vSU0sQkQ00gylr00f5NZyrbMm5DESFdd86WjuBkEHNWswuLonbKHAFKEtWLVgJpZUrcWQk1Lew4HJLeVeCojKobRuyFUEcxm4PVnFcUCbXPLtjK1LICCX3ofyTQUIKWYiUhqx48Y/s753/Screenshot%202024-05-13%20140922.png

តាមចម្លើយរបស់ខ្មាន់កាំភ្លើង ឈ្មោះ សុខា នុត អាយុ៤១ឆ្នាំ បានលើកឡើងថា៖”ក្រោយបាញ់សម្លាប់ជនរងគ្រោះ ខ្លួនបានព្យាយាមបាញ់សម្លាប់ខ្លួនតាមក្រោយដែរ ប៉ុន្ដែគ្រាប់មិនផ្ទុះ”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihFFcVuonZPoVeBgQ9aRV5GyBHjKcxQXe8yLuxUUSRro7ofztVV6KP8ZfID9EFmAEfYXYjZAq3FC1wmz9IlxF5q-q7uU-U2NSl1oh8ChlqAOim9JDZtfdyexKo1quKSzLNmC08vtP5VYM5kmYKBFZpGm6ZIxqSCvit4ZItaiBdVjAkojctXIInTEd6FXk/s723/Screenshot%202024-05-13%20140903.png

បើតាមអធិការនគរបាលស្រុកអូររាំង លោក ហាក់ ទិត្យឬទ្ធីវង្ស បានឱ្យដឹងថា៖”ខ្មាន់កាំភ្លើងនេះ ប្រើប្រាស់អាវុធម៉ាក AK 47 បាញ់ចំកណ្តាលក្បាលធ្លាយមកឆ្អឹងខ្នង ធ្លាយពីឆ្អឹងខ្នង គ្រាប់កាំភ្លើងផ្លាតទៅត្រូវចំក្មេងស្រីម្នាក់ទៀតបណ្តាលឱ្យរងរបួស ដែលត្រូវជាកូនស្រីរបស់ជនរងគ្រោះម្នាក់ទៀត”។

ជុំវិញករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្ដតាមនីតិវិធី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTlyF-rk5LrIUutpN3vRKktMvSKDhpyeIu32eL6wUv4wPoVVWLqL_enHAFx1J3wqDwoalD7DHyCKGJA8vdHbwPxx9vyEFFg7mi3jJmpnJyGzLNWkv98LoLrvWaJTQmcDfvCGKvjLGE2vWTVN4rkUL1R2HwNWc8lJWFdu3GVbVtJhtEa9ITyIFiVSSDXQg/s726/Screenshot%202024-05-13%20140936.png