រឿងរ៉ាវដ៏ក្តៅគគុកមួយបានកើតឡើងទៅលើ វ៉ាឌី ភាលី បេក្ខភាព The Voice Cambodia រដូវកាលទី៣ ដែលមហាជនស្ទើរតែមិនគួរឱ្យជឿថាមានប្រពន្ធដើមដ៏ស្រស់ស្អាតហើយបែរជាត្រូវបានប្តីក្បត់ចិត្តលួចមានស្រីថ្មីមិនខ្វល់ពីប្រពន្ធកូន ថែមទាំងសុំលែងលះទៀត។ ពេលតាមទាន់ជាន់កែងលួ.ចមាន.ស្រីថ្មីស្រាប់តែប្តីនោះហាឡើងថាគ្មានអេតាស៊ីវិលចង់ធ្វើយ៉ាងមិចដាក់គេខណៈអ្នកទាំងពីរបានរៀបការតាមប្រពៃណីនិងមានកូនពីរនាក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEONURbts5rw8Sm1tCHTmFS7eUWlo3OkaO5kqeStq81bAP951LEL4GlU6NqnLczS8zBCiXfq-Cliy6nMqjXfmhvqgasVGXMMkWCV5wba-TLKie-_W-yyS-fwFBopknL1_jEvhTb54SnwUF44Cb5MLXgskO5N7usgdDRHB7AmmMcmv162oTXNVagC9o9W4/s2048/image_2024-05-13_09-13-04.png

បៀមទុក្ខម្នាក់ឯងរាប់ខែ ទាំងការមើលថែកូននិងរ៉ាប់រងបង់ធនាគារប្រឹងសើចនៅលើឆាកប្រគំតន្រ្តី និងរកស៊ីលក់អាវតាមអនឡាញ វ៉ាឌី ភាលី កូនក្រុមរបស់ ពេជ្រ សោភា ក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣ បានទម្លាយភាពមិនស្មោះត្រង់ប្តីរបស់នាង។ នៅលើបណ្តាញសង្គមកាលពីយប់ថ្ងៃទី១២ ខែឧសភា វ៉ាឌី ភាលី បានបង្ហោះវីដេអូចំនួន២ដោយបានរៀបរាប់ថា «ខ្ញុំយំហួសចិត្តប្តីលួចមានស្រី តែប្តីខ្ញុំគេបែរជាថាខ្ញុំពូកែសម្តែង បងប្អូនជួយស្តាប់មើលទាំងដែលគេដឹកយកស្រីមកដល់មុខផ្ទះខ្ញុំ បងប្អូនជួយស្តាប់ពាក្យគេនិយាយចុះ ទាំងដែលខ្ញុំការពេញច្បាប់ ពរពោះកូនអោយគេ ២ ទៀត ខ្ញុំឈឺខ្លាំងណាស់ដូចគេយកកំបិតមកចាក់ទ្រូងខ្ញុំទាំងរស់ចឹង . Video នេះតាំងពីខែ១១ ឆ្នាំ២០២៣ ពេលគេចេញពីផ្ទះទៅបាត់មួយខែ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZuImOJ9UmOkzYDPdQp8WckvhSA3944sctZ_NuebLUpo_cOnqL4vVLg3ozgPijI2pAM7kknP4G8kkFPoySvCFzUQPCWWd89AxFMJNdNvpI6G8lr9qXZ7EsByNJYXcnX8ash9O6DWd9X_EpYRlpd-Pg2OEZPRpL2M-4zoI7GR80uC8-QssypEURZ0-h-00/s960/image_2024-05-13_09-13-03.png

មហាជនអ្នកលេងបណ្តាញងសង្គមផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញវីដេអូនេះ ខណៈក្នុងវីដេអូ បុរសជាប្តីរបស់ ភាលី បាននិយាយថាគ្មានអេតាស៊ីវិល ចង់ធ្វើយ៉ាងមិចដាក់គេ ខណៈ ភាលី បាននិយាយថាមិននឹកស្មានថាប្តីរបស់នាងលួចមានស្រីទេ ហើយបុរសនោះថានាងពូកែសម្តែង។ រឿងរ៉ាវដែលទើបបែកធ្លាយនេះធ្វើឱ្យមហាជនហួសចិត្តយ៉ាងខ្លាំងកោតបុរសជាប្តីរបស់ភាលី ធ្វើទៅរួចមានប្រពន្ធស្អាតទៅហើយនៅមានស្រីទៀតមិនអាណិតចិត្តប្រពន្ធនិងកូនសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1OAPJuDiINsHZ0BCuUbKZlu-3ARIcfgrMq1nxQBFiAslNjlbX-FMOlMnR-Ac7NkseCHcpuUKxY-ECqu40z2zsjKVLJdX-tPHnts_rNw7-_hsiaL_UzWvAuHEiFEByjbAtf337wSyb_nXRtT1aB3Nu7OnayoVOr7fgYJdTwmzx74Ylccax5bIFph-BHlo/s2048/image_2024-05-13_09-13-06.png

មុននឹងបង្ហោះវីដេអូ វ៉ាឌី ភាលី បានបង្ហោះទៀតថា «រឿងដែលកប់ទុកក្នុងចិត្តរយៈពេល ៦ខែ ប្តីរត់ចោល កូន២ ដែលការពេញច្បាប់ ប្តីចេញទៅមានស្រី ទៅចោលខ្ញុំដោយមិនមានទំនួលខុសត្រូវ ទុកកូន ទុកប្រពន្ធ ចោល លុយធានាគារក៏មិនជួយបង់ លុយកូនរៀនក៏មិនរវល់ សូម្បីតែខលមកសួរសុខទុក្ខម្តងក៏គ្មាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZAmtV_TVmJAhsEN3K-xd16ENNway9O5t7V_5z2Osaoy53nzc79Ku2Rerdo34Zr2Du6og2HMHn_uzI2dlBZ85R0uus0Lgcyzj0bGHlATyKnKXHCt7mZ6JjwTVWVOzFj1ip3ZGIMCC7-r02UtzFk0nvhDEZ3HpPk8fsNvSIKMU_VnyoT7j2RlyIiHN_8ao/s2048/image_2024-05-13_09-13-07.png

បេក្ខភាព The Voice រូបនេះបន្តទៀតថា «បងទៅបាត់ពីរខ្ញុំរយៈពេល៦ខែហើយ នៅពេលដែរcallមកខ្ញុំគឺcallហៅខ្ញុំឱ្យទៅផ្តិតមេដៃលែងលះគ្នាសោះបងប្រាប់ឱ្យ ខ្ញុំដោះលែងបង ទាំងដែលបងទៅបាត់ចោលខ្ញុំនិងកូន។ មិននឹកស្មានថា៦ខែនេះខ្ញុំតែងតែមិនមាត់មិនកទោះដឹងរឿងបងនិងស្រីរបស់បងដែលកំពុងសប្បាយមានក្តីសុខជាមួយគ្នាគ្រប់បែបយ៉ាង តែខ្ញុំនៅតែខំប្រឹងរកស៊ីគ្មានពេលសំរាកដើម្បីយកលុយមកចិញ្ចឹមកូន និងបង់លុយធានាគារដែលបងនិងខ្ញុំយករួមគ្នា។ ដឹងហើយថាខ្ញុំចិញ្ចឹមកូនផង បង់សាលាកូនរៀនផង ខ្ញុំហត់ណាស់ ចង់បញ្ចប់ជីវិតខ្លួនឯងម្តងៗ តែឃើញមុខកូនទាំង ២ គិតបកមកវិញ»។

ក្រោយពីរឿងនេះបានចែករំលែកពេញបណ្តាញសង្គមមហាជននិងអ្នកក្នុងចង្កោមសិល្បៈបានខម្មិនលើកទឹកចិត្ត វ៉ាឌី ភាលី និងបានជេរយ៉ាងចាស់ដៃទៅកាន់ប្តីរបស់នាង៕