មហាជនវែកញែកថា តើមួក«ដួន»ជារបស់ខ្មែរឬជារបស់ប្រទេសជិតខាង? ខណៈកំពុងមានវត្តមាននៅក្នុងសារមន្ទីរប្រទេសបារាំង
កាលពីពេលថ្មីៗនេះ យោងតាមការបង្ហោះដោយគណនីមួយដែលមានឈ្មោះ Vida Pura-ប្រាសាទ គឺបានបង្ហាញឲ្យឃើញពីទិដ្ឋភាពនៅខាងក្នុងសារមន្ទីរមួយកន្លែងនៅឯប្រទេសបារាំង បានដាក់តាំងពិព័ណ៌មរកវប្បធម៌ខ្មែរយ៉ាងច្រើនពោរពាស។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង ក្នុងនោះក៏បានដាក់តាំងបង្ហាញមួកមួយប្រភេទ ដែលគេឲ្យឈ្មោះថា មួក«ដួន» ព្រមជាមួយនឹងការបញ្ជាក់ថា មួកនេះគឺជាកេរ្តិ៍ដំណែលរបស់ប្រទេសកម្ពុជា។
យោងតាមការបង្ហោះដោយគណនីខាងលើគឺបានបង្ហាញរូបថតមួកប៉ុន្មានសន្លឹកភ្ជាប់ជាមួយនឹងខ្លឹមសារថា «នៅសារមន្ទីរ Alençon ប្រទេសបារាំង ក៏មានដាក់តាំងបង្ហាញពីមួកដួនបុរាណរបស់ខ្មែរដែរ តើយើងគួរបណ្ដុះស្មារតីឲ្យខ្មែរប្រើមួកដួនឡើងវិញ ឬក៏យើងគួរបណ្ដុះស្មារតីឲ្យប្រើតែមួកស្លឹកត្នោតខ្មែរបានហើយ ព្រោះឥឡូវមួកដួនត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាអត្តសញ្ញាណរបស់ប្រទេសជិតខាងយើងទៅហើយ»។
ជាមួយគ្នា មហាជនក៏បាននាំគ្នាទៅបញ្ចេញមតិព្រាត ដោយអ្នកខ្លះក៏បានលើកឡើងថា«តាមមើលរូបរាងមួកមានលក្ខណៈរចនាខុសគ្នាពីមួកអ្នកជិតខាង យើងមិនអាចច្រឡំគ្នាទេ»។ អ្នកខ្លះថា«មិនបាច់ទេ ទោះបីមួកនេះ ចាស់ៗខ្មែរពីដើមធ្លាប់ទទួលឥទ្ធិពលពីចិនក៏ដោយ ក៏ No»។ អ្នកខ្លះថា«យើងត្រូវស្រាវជ្រាវឡើងវិញសិន»។ អ្នកខ្លះថា«ខ្មែរគ្មានមួកដួនទេ វាមានឥទ្ធិពលមកពីផ្នែកមួយនៃប្រទេសចិន ឲ្យដឹងខ្លះផង»។ អ្នកខ្លះទៀតថា «ខ្មែរយើងត្រូវប្រើមួកដួនឡើងវិញ»។
ចំណែកម្នាក់ទៀតថា«គំនិតបងគួរតែប្រើមួកត្នោតវិញល្អជាង ព្រោះមួកស្លឹកប្រភេទនេះ ផ្ទះខាងកើតគេប្រើទូលំទូលាយណាស់ហើយ»។ និងម្នាក់ទៀតក៏បានឆ្លើយតបថា «ទូលំទូលាយឯណាទេ ចាស់ៗស្រុកខ្ញុំពីមុនពាក់ដួនធ្វើស្រែគ្រប់គ្នាទាំងប្រុសស្រី ចាស់ក្មេង មួកស្លឹកត្នោតអត់សូវនិយមទេ ព្រោះពាក់ការពារទឹកភ្លៀងអត់សូវធន់»។
បើយោងតាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា ជាធម្មតាពាក្យថា “ដួន” តែងសំដៅទៅលើវត្ថុគ្របក្បាលមួយប្រភេទដែលធ្វើពីស្លឹករុក្ខជាតិ ហើយដែលគែមខាងក្រោមច្រើនតែកន្ធែកឆ្ងាយមកក្រោមបាំងមុខ ចៀសវាងកុំឲ្យត្រូវថ្ងៃបាន។ មួកដួនគឺមានប្រភពមកពីប្រទេសនៅតំបន់អាស៊ី ដោយសារតែវប្បធម៌ប្រពៃណីនៃប្រទេសជិតខាងស្រដៀងៗគ្នា ទើបមានឥទ្ធិពលទៅលើគ្នាទៅវិញទៅមក។ ប្រទេសបានដែលបានយកមួក«ដួន»នេះមកប្រើប្រាស់រួមមានទាំងកម្ពុជា វៀតណាម ថៃ លាវ ភូមា ឥណ្ឌូនេស៊ី និងចិនខាងខាងត្បូងជាដើម ដែលមួកនេះទៀតសោតរមែងមានសណ្ឋានដូចៗគ្នា ហើយខុសគ្នាត្រង់ថាវត្ថុធាតុដើមដែលគេយកមកកែច្នៃចេញជាមួកប៉ុណ្ណោះ។ 
គួរបញ្ជាក់ថា មួក«ដួន» គឺមិនមែនជាកម្មសិទ្ធរបស់ប្រទេសណាមួយផ្តាច់មុខនោះទេ។ ទោះជាយ៉ាងណា ប្រហែលជាប្រទេសវៀតណាមហើយ ដែលដួនសម្បូណ៌ជាងគេ ព្រោះមិនត្រឹមតែអ្នកស្រែទេដែលពាក់ដួន តែអ្នកក្រុងក៏ពាក់ដែរ។ ជាពិសេសស្រីៗវៀតណាម ដែលនិយមតែងខ្លួនដោយប្រើសម្លៀកបំពាក់ប្រពៃណីជាតិនិងពាក់មួកដួននេះ។ បើនៅប្រទេសកម្ពុជា, ថៃ, ឡាវជាដើមវិញ គឺទាល់តែអ្នកស្រែ ឬអ្នកជនបទធ្វើការកណ្តាលធម្មជាតិទើបឃើញមានពាក់ដួន៕




.jpg)














សមយុទ្ធនាគមាសនេះ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង សម្រាប់កងទ័ពជើងគោក រីឯកងទ័ពជើងទឹកធ្វើនៅសមុទ្រ ក្នុងខេត្តព្រះសីហនុ។
គ្រឿងបំពាក់សម្រាប់ចូលរួមធ្វើសមយុទ្ធលើគោក រួមមាន រថពាសដែក យន្តយុទ្ធគ្រប់ប្រភេទសរុប ចំនួន ៦៩គ្រឿង រួមនឹងបរិក្ខារស៊ើបការណ៍ បរិក្ខារបោសសំអាតជាតិផ្ទុះ បរិក្ខារបញ្ជូនសារ ជាច្រើនឈុតទៀត ខណៈសមយុទ្ធនៅលើផ្ទៃសមុទ្រមាននាវាចូលរួមសរុប ចំនួន ១៤គ្រឿង និងឧទ្ធម្ភាគចក្រជាក់ ចំនួន២គ្រឿង។
គួរបញ្ជាក់ផងដែរថា សមយុទ្ធយោធា “នាគមាស” ជាសមយុទ្ធប្រចាំឆ្នាំរវាងប្រទេសទាំងពីរ ដែលបានធ្វើ ៦ដងរួចមកហើយចាប់តាំងពីឆ្នាំ២០១៦ ដោយលើកចុងក្រោយកាលពីឆ្នាំ២០២៣ ធ្វើឡើងស្ថិតនៅបរិវេណភ្នំជុំរីករាយ ខេត្តកំពង់ឆ្នាំង ចិនបានបញ្ជូនអាវុធយុទ្ធភណ្ឌធុនធ្ងន់ និងកងទ័ពជាង ២០០នាក់មកកម្ពុជា ដោយផ្ដោតសំខាន់ ពង្រឹងសមត្ថភាពកងទ័ពកម្ពុជា រក្សាសន្តិសុខ និងជួយសង្គ្រោះពលរដ្ឋពីគ្រោះធម្មជាតិផ្សេងៗ។



.png)






.png)






