នៅថ្ងៃទី១១ ខែឧសភា Aespa បានប្រកាសពីការពន្យារពេលនៃការប្រគំតន្ត្រីរបស់ខ្លួន ដែលដំបូងឡើយគ្រោងធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុង Fukuoka ប្រទេសជប៉ុន។ កន្លងមក ការប្រគំនេះទទួលបានប្រតិកម្មយ៉ាងខ្លាំងពីអ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធឺណិត ជាពិសេសអ្នកគាំទ្រជនជាតិចិន ចំពោះការជ្រើសរើសកាលបរិច្ឆេទនេះរហូតគំរាមធ្វើពហិកាមិនទិញអាល់ប៊ុម។ ថ្ងៃទី ៧ ខែកក្កដា ត្រូវបានគេចាត់ទុកជាថ្ងៃកាន់ទុក្ខនៅប្រទេសចិន ព្រោះវាជាខួបនៃព្រឹត្តិការណ៍ពីសង្គ្រាមចិន-ជប៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLqAKwmsmLPr_MwDz7cR8XH78HxVzfegZS0EwYnZe3KSJa6_lu90ScSWql4VCxT9EcuYMevyk2SMZrTc-YtKUt9k7XIyZi940f2QGht3QJuhNvqUbI8p7ohFdubF1dhZYg58BpPTtVBHTpjdYcV9Sl1X5I43Jwgh-vTOBxSnT4HkMcqyZaC_Xf1XhEGjI/s1600/16165351-aespa-x-chopard-ice-cube-and-alpine-eagle-a4_cover_1600x1131.jpeg

អ្នកគាំទ្រជនជាតិចិនរបស់ Aespa គ្រោងនឹងធ្វើពហិកាយ៉ាងខ្លាំងចំពោះអាល់ប៊ុមថ្មីរបស់ពួកគេជាពិសេស CHINA NINGNING Bar ដែលជាអ្នកគាំទ្រដ៏ធំបំផុតសម្រាប់សមាជិកជនជាតិចិនរបស់ Aespa គឺ Ningning បានប្តេជ្ញាថានឹងចាត់វិធានការយ៉ាងខ្លាំងប្រឆាំងនឹង SM Entertainment និងទាមទារការផ្លាស់ប្តូរកាលបរិច្ឆេទ។ ជាចុងក្រោយ វាត្រូវបានប្រកាសថា ការសម្តែងថ្ងៃទី ៧ ខែកក្កដា របស់ aespa នឹងត្រូវបានពន្យារពេល ខណៈដែលកម្មវិធីថ្ងៃទី៦ ខែកក្កដា នឹងជំរុញទៅមុខតាមការគ្រោងទុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_pS7eC8UxwgSWWpD2X0C2947Cn3t2Vh1SkGqTJ_SMRazNB5yfrnAoRx2e0roqrxxFPb-CKsh5CcfdL32Ib84r6MCM_tDoch8Zrrh_fqBO7-uR9khjRdXGzbDqttfB_gu-CyjrvnovcTWbIH_K7eX2fJwzenZEmAlT0mEOCwWWjgxAlC4uOYzS5nWygl4/s1000/1704936886-20240110-aespa.jpg

តាមសេចក្តីជូនដំណឹងបានឱ្យដឹងថានៅក្នុងការសម្តែងរបស់ Aespa នៅប្រទេសជប៉ុន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៧ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងទីក្រុង Fukuoka យើងបានទទួលនូវមតិជាច្រើនលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងស្រុក និងក្រៅស្រុក ព្រមទាំងបណ្តាញទំនាក់ទំនងផ្សេងៗផងដែរ។ ផលិតកម្ម SM Entertainment សមាជិក aespa និងបុគ្គលិករបស់យើងបានពិភាក្សាអំពីការប្រារព្ធកម្មវិធី aespa LIVE TOUR ឆ្នាំ ២០២៤ នៅប្រទេសជប៉ុនតាមរបៀបដ៏ល្អបំផុត ហើយបានសម្រេចចិត្តមិនរៀបចំការប្រគំតន្ត្រីនៅថ្ងៃអាទិត្យ ទី៧ ខែកក្កដា។ យើងសូមអភ័យទោសដោយស្មោះចំពោះភាពរអាក់រអួលដែលបង្កឡើងសម្រាប់អ្នកគ្រប់គ្នាដែលទន្ទឹងរង់ចាំការសម្តែង។ ព័ត៌មានលម្អិតដូចជាថាតើការសម្ដែងជំនួសនឹងធ្វើឡើងឬអត់ និងរបៀបសងប្រាក់សំបុត្របច្ចុប្បន្នកំពុងត្រូវបានរៀបចំ ដូច្នេះយើងនឹងជូនដំណឹងដល់អ្នកម្តងទៀតភ្លាមៗនៅពេលដែលការសម្រេចចិត្តត្រូវបានធ្វើឡើង។ ការសម្តែងនៅថ្ងៃសៅរ៍ ទី៦ ខែកក្កដា នឹងប្រព្រឹត្តទៅតាមការគ្រោងទុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhegsoBlPuDmZF8MlsyqX-AQlIHhVdVRjYbanA4EfGouCh0usDuXLzZKtHm3FaGjcL-HgR7eTEqxhNXg7LVjPpKZRBXjaYL_pO8MWCVEjVRG1hvfix1b5fEepCJTT80pTAsf_nAT0ejVKadywjs3vif5aaEOHLTy-QvJKH7pTXNyEe1Dji2Nzx548LNNS4/s1600/aespa4-ht-ml-211006_1633519921559_hpMain_16x9_1600.jpg

គួរបញ្ជាក់ដែរថា Aespa គឺជាក្រុមចម្រៀងស្រីកូរ៉េដ៏មានឥទ្ធិពលនៅជំនាន់ទី៤ជ្រកក្នុងទ្រនំ SM Entertainment។ ក្រុមនេះមានសមាជិក៤ នាក់ដោយ Karina និង Winter គឺជាជនជាតិកូរ៉េ សមាជិក Giselle គឺជាជនជាតិជប៉ុន និង Ningning គឺជាជនជាតិចិន៕