Home ព័ត៌មានជាតិ ២ថ្ងៃទៀត! កម្ពុជា-ចិន បើកសមយុទ្ធនាគមាសទ្រង់ទ្រាយធំ ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស

២ថ្ងៃទៀត! កម្ពុជា-ចិន បើកសមយុទ្ធនាគមាសទ្រង់ទ្រាយធំ ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស

76
0

ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ យោធាកម្ពុជា-ចិន ប្រមាណជាង ២០០០នាក់ នឹងធ្វេី “សមយុទ្ធនាគមាស” នៅខេត្តកំពង់ឆ្នាំង និងព្រះសីហនុ ក្រោមប្រធានបទ “ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌” ដោយសមយុទ្ធនេះនឹងធ្វើធំជាងឆ្នាំកន្លងទៅ ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEblr6LsqaJivKt7RGYmkNz6wXgp3XpMlHxwK1Hh0zwic065cEDduBzFhFOki7Gj4zDKsPTJ61tPLiAVnWSSqozdMo9XOlXY9xtSuAbC0Nhuiz1VORhg-oRocPnwJppPUsbuaJ_sySYSwRE_yNmeNEXfNu2Rouystc-cK3X_axMm6OFVHoHtEibY3cu94/s620/93060acb-7391-4141-b6a7-dc6224d11730.jpegសមយុទ្ធនាគមាសនេះ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង សម្រាប់កងទ័ពជើងគោក រីឯកងទ័ពជើងទឹកធ្វើនៅសមុទ្រ ក្នុងខេត្តព្រះសីហនុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC9dejFQ603py8ornB7o0edqjGIUqNiXVgvM4tAVxvzO5gyIVzu-tGDOqPJdb2MWcyDSlT03w34TfyKzwo_ulMBi8ggoxTluXf2O3ZrIDJRcmIrNJGWDM1QxdaYDU6B5qutChzqgKtUW0aGQpc367jNlP9kW-FkabPpDxd1ixMWq270-HrV0B_Qoodc14/s640/neakmeas__1_.jpgគ្រឿងបំពាក់សម្រាប់ចូលរួមធ្វើសមយុទ្ធលើគោក រួមមាន រថពាសដែក យន្តយុទ្ធគ្រប់ប្រភេទសរុប ចំនួន ៦៩គ្រឿង រួមនឹងបរិក្ខារស៊ើបការណ៍ បរិក្ខារបោសសំអាតជាតិផ្ទុះ បរិក្ខារបញ្ជូនសារ ជាច្រើនឈុតទៀត ខណៈសមយុទ្ធនៅលើផ្ទៃសមុទ្រមាននាវាចូលរួមសរុប ចំនួន ១៤គ្រឿង និងឧទ្ធម្ភាគចក្រជាក់ ចំនួន២គ្រឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZKAqXNts07Y1VYeudHdHfb-9FjrRgJe9H5q7upS1DzLrwa7qfQGykyuXKRntdg3qGX0GorLsqDto2k_lICrE4EDXg0WMIMh_7T5xLe2mrlHMH63JaFq1Bjkqbj3zdMNKHClavPYRnjOO3VbVpjVtwnjSS9pAqikkphyphenhyphenas9uwZuvIfyxAOugBUHEdj7t4/s750/Photo29371.jpgគួរបញ្ជាក់ផងដែរថា សមយុទ្ធយោធា “នាគមាស” ជាសមយុទ្ធប្រចាំឆ្នាំរវាងប្រទេសទាំងពីរ ដែលបានធ្វើ ៦ដងរួចមកហើយចាប់តាំងពីឆ្នាំ២០១៦ ដោយលើកចុងក្រោយកាលពីឆ្នាំ២០២៣ ធ្វើឡើងស្ថិតនៅបរិវេណភ្នំជុំរីករាយ ខេត្តកំពង់ឆ្នាំង ចិនបានបញ្ជូនអាវុធយុទ្ធភណ្ឌធុនធ្ងន់ និងកងទ័ពជាង ២០០នាក់មកកម្ពុជា ដោយផ្ដោតសំខាន់ ពង្រឹងសមត្ថភាពកងទ័ពកម្ពុជា រក្សាសន្តិសុខ និងជួយសង្គ្រោះពលរដ្ឋពីគ្រោះធម្មជាតិផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxlH3NGhNlkiUwmQi-mXNwPquRVrBvV1RRrFGr8ZdVjQwwAJl-VoxOxI8DRl02FKLtae_iQb_W7a_4SFuBqDlMWAaIkJuiW6ILILdiOL_hQ2gxdGnIQWLa-Hfji4gb2SGl-bcpd7Fa_0Wg5DM_qOrgF2EwVDrQzHp7p7Pr9ILxZ9Ej6uKR9HGT4CgCBso/s990/1-Soilder-China-Khmer.jpg