Home ព័ត៌មានជាតិ មហាជនវែកញែកថា តើមួក«ដួន»ជារបស់ខ្មែរឬជារបស់ប្រទេសជិតខាង? ខណៈកំពុងមានវត្តមាននៅក្នុងសារមន្ទីរប្រទេសបារាំង

មហាជនវែកញែកថា តើមួក«ដួន»ជារបស់ខ្មែរឬជារបស់ប្រទេសជិតខាង? ខណៈកំពុងមានវត្តមាននៅក្នុងសារមន្ទីរប្រទេសបារាំង

332
0

កាលពីពេលថ្មីៗនេះ យោងតាមការបង្ហោះដោយគណនីមួយដែលមានឈ្មោះ Vida Pura-ប្រាសាទ គឺបានបង្ហាញឲ្យឃើញពីទិដ្ឋភាពនៅខាងក្នុងសារមន្ទីរមួយកន្លែងនៅឯប្រទេសបារាំង បានដាក់តាំងពិព័ណ៌មរកវប្បធម៌ខ្មែរយ៉ាងច្រើនពោរពាស។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង ក្នុងនោះក៏បានដាក់តាំងបង្ហាញមួកមួយប្រភេទ ដែលគេឲ្យឈ្មោះថា មួក«ដួន» ព្រមជាមួយនឹងការបញ្ជាក់ថា មួកនេះគឺជាកេរ្តិ៍ដំណែលរបស់ប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRwfzWujtcN4wNDMtcs2_bQcI8qTyK6mRscE8EIrWR8OoDZIjR75pKerUsqLYdbpIbhtish3JBOjx_G5tULMs9Ymz6VVV_EihB6u8QonG-pNNoTO6C38uljPos4N1B2nk4cEln2KTvfSCNVSNn-EqWa6A5DKHm29ppma4GKH9sEKEJUwixhw3vsmWIHSI/s1280/photo_2024-05-14_11-02-46.jpg

យោងតាមការបង្ហោះដោយគណនីខាងលើគឺបានបង្ហាញរូបថតមួកប៉ុន្មានសន្លឹកភ្ជាប់ជាមួយនឹងខ្លឹមសារថា «នៅសារមន្ទីរ Alençon ប្រទេសបារាំង ក៏មានដាក់តាំងបង្ហាញពីមួកដួនបុរាណរបស់ខ្មែរដែរ តើយើងគួរបណ្ដុះស្មារតីឲ្យខ្មែរប្រើមួកដួនឡើងវិញ ឬក៏យើងគួរបណ្ដុះស្មារតីឲ្យប្រើតែមួកស្លឹកត្នោតខ្មែរបានហើយ ព្រោះឥឡូវមួកដួនត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាអត្តសញ្ញាណរបស់ប្រទេសជិតខាងយើងទៅហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLY6sgHGIunh6_SoZMjbpkL6mxHHBdX3W2pkeGqsUshXzYcrezmQoazEsfmyzsC5mIR8weyUadVnYrX3wJRfyQJ54Y2KRflz-vkNy75ze3Pn7pJTK65Oeyx7DvIP5Ahz5BD2gwNzcnWcHnx9PN54qgrhEtb86OujgwOuUq6JDz-2S3wBXeCKLpibn4NHY/s960/photo_2024-05-14_11-02-49.jpg

ជាមួយគ្នា មហាជនក៏បាននាំគ្នាទៅបញ្ចេញមតិព្រាត ដោយអ្នកខ្លះក៏បានលើកឡើងថា«តាមមើលរូបរាងមួកមានលក្ខណៈរចនាខុសគ្នាពីមួកអ្នកជិតខាង យើងមិនអាចច្រឡំគ្នាទេ»។ អ្នកខ្លះថា«មិនបាច់ទេ ទោះបីមួកនេះ ចាស់ៗខ្មែរពីដើមធ្លាប់ទទួលឥទ្ធិពលពីចិនក៏ដោយ ក៏ No»។ អ្នកខ្លះថា«យើងត្រូវស្រាវជ្រាវឡើងវិញសិន»។ អ្នកខ្លះថា«ខ្មែរគ្មានមួកដួនទេ វាមានឥទ្ធិពលមកពីផ្នែកមួយនៃប្រទេសចិន ឲ្យដឹងខ្លះផង»។ អ្នកខ្លះទៀតថា «ខ្មែរយើងត្រូវប្រើមួកដួនឡើងវិញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQZ21D4GMNuQPa9bIzlZ1FM9SYTM9CIzraZYUAU2PzVPoZDyFX8jvRZZkpHhKkhqCJnNfPGGFD2DsYpBSpJtNcyrEyOZ_1DfWS9vMUUnZLUlYWkvG1wMWWUDxi0_4iSZgHb4QzP2w2S0rDC_dL5BZGGn1EkDCg-rnszqoGYDY4k9IgiBPF-ynvsa2BGjU/s802/photo_2024-05-14_11-04-37.jpg

ចំណែកម្នាក់ទៀតថា«គំនិតបងគួរតែប្រើមួកត្នោតវិញល្អជាង ព្រោះមួកស្លឹកប្រភេទនេះ ផ្ទះខាងកើតគេប្រើទូលំទូលាយណាស់ហើយ»។ និងម្នាក់ទៀតក៏បានឆ្លើយតបថា «ទូលំទូលាយឯណាទេ ចាស់ៗស្រុកខ្ញុំពីមុនពាក់ដួនធ្វើស្រែគ្រប់គ្នាទាំងប្រុសស្រី ចាស់ក្មេង មួកស្លឹកត្នោតអត់សូវនិយមទេ ព្រោះពាក់ការពារទឹកភ្លៀងអត់សូវធន់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh302A2J4v66UJxVTKVU2N-ZLi4_Rixsh0RQz-xusV71-ESuxk5u_irpvfawQIuKE82QXmP9rWu0-zO8zUND_QB39Wl2S5UZaKAwTrUg3TF40Xhrnsxq_aT-h-LHiFzU_FshdjNQyl0kWdr5nu8Yu7OjVc3aBd1btbo1qt2zO_I7Rk42jVg2L8_iZxDDbI/s1280/photo_2024-05-14_11-04-43.jpg

បើយោងតាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា ជាធម្មតាពាក្យថា “ដួន” តែងសំដៅទៅលើវត្ថុគ្របក្បាលមួយប្រភេទដែលធ្វើពីស្លឹករុក្ខជាតិ ហើយដែលគែមខាងក្រោមច្រើនតែកន្ធែកឆ្ងាយមកក្រោមបាំងមុខ ចៀសវាងកុំឲ្យត្រូវថ្ងៃបាន។ មួកដួនគឺមានប្រភពមកពីប្រទេសនៅតំបន់អាស៊ី ដោយសារតែវប្បធម៌ប្រពៃណីនៃប្រទេសជិតខាងស្រដៀងៗគ្នា ទើបមានឥទ្ធិពលទៅលើគ្នាទៅវិញទៅមក។ ប្រទេសបានដែលបានយកមួក«ដួន»នេះមកប្រើប្រាស់រួមមានទាំងកម្ពុជា វៀតណាម ថៃ លាវ ភូមា ឥណ្ឌូនេស៊ី និងចិនខាងខាងត្បូងជាដើម ដែលមួកនេះទៀតសោតរមែងមានសណ្ឋានដូចៗគ្នា ហើយខុសគ្នាត្រង់ថាវត្ថុធាតុដើមដែលគេយកមកកែច្នៃចេញជាមួកប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEdBASUm6V-_ochiPqHWezk7R6sanQCqqOYmwlauug9G6c_4TLfiISEQRpLx6COhXgK1z616B2VuShq05tAHtZ-dJvoDlNTfZjF0hwOgnIPTrHzoosDAOUJ3uXcLYlCxQwWcHsJ9HGnqqCtJtzaBTUMM2cFVxsdJwDi1uIuP_5SIvtnME1DZBMShGuZog/s1170/photo_2024-05-14_11-04-20.jpg

គួរបញ្ជាក់ថា មួក«ដួន» គឺមិនមែនជាកម្មសិទ្ធរបស់ប្រទេសណាមួយផ្តាច់មុខនោះទេ។ ទោះជាយ៉ាងណា ប្រហែលជាប្រទេសវៀតណាមហើយ ដែលដួនសម្បូណ៌ជាងគេ ព្រោះមិនត្រឹមតែអ្នកស្រែទេដែលពាក់ដួន តែអ្នកក្រុងក៏ពាក់ដែរ។ ជាពិសេសស្រីៗវៀតណាម ដែលនិយមតែងខ្លួនដោយប្រើសម្លៀកបំពាក់ប្រពៃណីជាតិនិងពាក់មួកដួននេះ។ បើនៅប្រទេសកម្ពុជា, ថៃ, ឡាវជាដើមវិញ គឺទាល់តែអ្នកស្រែ ឬអ្នកជនបទធ្វើការកណ្តាលធម្មជាតិទើបឃើញមានពាក់ដួន៕