បវរកញ្ញាយុវតីកម្ពុជា សាន សំរិទ្ធិកណ្ណិកា Miss Teen Global Cambodia 2024 បានឈ្នះមកុដលេខ១ពីកម្មវិធី Miss Teen Global ឯប្រទេសម៉ាឡេស៊ី រួមជាមួយពានរង្វាន់ជាច្រើនទៀត។ មិនត្រឹមតែប៉ុណ្ណោះការឈ្នះនេះជំរុញឱ្យកម្ពុជាបានលទ្ធផលស្ទួន (Back To Back) នៃការប្រកួត ខណៈម្ចាស់មកុដឆ្នាំមុនគឺយុវតី គង់ ច័ន្ទណារីយ៉ា។
ចេញដំណើរពីមាតុភូមិកាលពីថ្ងៃទី៧ ឧសភា តំណាងកម្ពុជាក្នុងការប្រកួតនៅលើឆាកអន្តរជាតិ កាលពីរាត្រីថ្ងៃទី១១ ខែឧសភា ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ជាយប់ផ្តាច់ព្រ័ត្រកម្មវិធីប្រកួតបវរកញ្ញាវ័យក្មេង Grand Final Miss Teen Global X Miss Petite Global 2024 ហើយមិនត្រឹមតែប៉ុណ្ណោះ សាន សំរិទ្ធិកណ្ណិកា បានក្លាយជាម្ចាស់មកុដ Miss Teen Global។ ជោគជ័យរបស់បវរកញ្ញាវ័យក្មេងរូបនេះគឺជាសមិទ្ធផលធំមួយជំរុញឱ្យកម្ពុជាបានឈ្នះមកុដអន្តរជាតិស្ទួនក្នុងការប្រកួត Miss Teen Global ដោយជ័យលាភីឆ្នាំ២០២៣ ក៏បានមកខាងកម្ពុជាដូចគ្នាគឺបវរកញ្ញាយុវតី គង់ ច័ន្ទណារីយ៉ា។
សាន សំរិទ្ធិកណ្ណិកា មិនត្រឹមតែដណ្តើមបានមកុដឯកក្នុងការប្រកួតជូនជាតិមាតុភូមិប៉ុណ្ណោះទេ តែបវរកញ្ញាវ័យក្មេងរូបនេះបានឈ្នះពានរង្វាន់ជាច្រើនទៀតដូចជា Social Media Popular Award , Beautiful Body Award ,Fashionista Award, Best Catwalk Award រួមទាំងBest in Evening Gown ទៀតផង។ ជោគជ័យស្ទួននេះបានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាលើកសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលបវរកញ្ញាវ័យក្មេងក្នុងការដណ្តើមបានមកុដអន្តរជាតិជាបន្តបន្ទាប់។ មិនត្រឹមតែប៉ុណ្ណោះ ជោគជ័យនេះក៏លើកស្ទួយមុខមាត់កម្ពុជាដូចគ្នា។
គួរបញ្ជាក់ថា ល្អហួស ក៏បានសាងប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជាជាមួយលទ្ធផល Back To Back ដោយក្លាយជាម្ចាស់មកុដ Miss Preteen Junior Idol World 2024 ខណៈម្ចាស់ជ័យលាភីឆ្នាំ២០២៣ គឺបវរកញ្ញាវ័យក្មេង ឃឿន ប៉ូលីកា។ មិនត្រឹមតែក្លាយជាម្ចាស់មកុដ ល្អហួសក៏បានឈ្នះជ័យលាភីផ្សេងទៀតជាច្រើនដូចគ្នា។.png)
ភាពជោគជ័យនេះហើយបញ្ជាក់ថានបវរកញ្ញាវ័យក្មេងរបស់កម្ពុជាកាន់តែមានឥទ្ធិពលនៅលើឆាកអន្តរជាតិ មានទាំងសម្រស់ ទេពកោសល្យ និងសមត្ថភាពពិតៗ កូនខ្មែរអាចធ្វើបាន៕










