Home Blog Page 1082

ប៉ូគីមថេង សុធីតា និង ណង នីត ទទួលបានឱកាសពិសេសមួយក្នុងកម្មវិធី Miss Grand Cambodia 2024

0

ប៉ូគីមថេង សុធីតា Miss Grand Cambodia 2021 និង ណង នីត លំដាប់រងទី៤ Miss Grand Cambodia 2023 ទទួលបានឱកាសពិសេសមួយពីស្ថាប័ន Miss Grand Cambodia 2024 នឹងធ្វើជាពិធីការិនីក្នុងការប្រកួតវគ្គឈុតហែលទឹកនៅខេត្តព្រះសីហនុ ខណៈតារាសម្តែង ប៉ែន ភ័ក្រសុធារិទ្ធ ធ្វើជាពិធីករនៃការប្រកួតនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJXOWWy-cZ5Q3t0ajaaiZYyAr3QWjBuRFH1hS0FOms5HoLtXGSLIcD0pnRuWPSDSL5j3oBNenU41DH3yEurHB2LqVZ0rsH8k9ZI6f-tFYux5f73FJ-ybAJ5NFmI5XqrroKAO46I_VpGJqRXLMM8iY0A6nnFY1Y4wRnOj-CVJ_6BVpFcRuoBGsp7kGSF8A/s2048/image_2024-05-14_16-22-57.png

ស្ថាប័ន Miss Grand ក្នុងស្រុកបានប្រកាសជាផ្លូវការហើយកញ្ញា ប៉ូគីមថេង សុធីតា កញ្ញា ណង នីត និងលោក ប៉ែន ភ័ក្រសុធារិទ្ធ នឹងធ្វើជាពិធីករពិធីការិនីក្នុងការប្រកួតឈុតហែលទឹកនាថ្ងៃទី១៧ ខែឧសភា ខាងមុខនៅឯខេត្តព្រះសីហនុ។ នេះជាលើកដំបូងដែលអ្នកទាំងបីបានរួមការងារជាមួយគ្នា ហើយអ្នកគាំទ្របានបង្ហាញអារម្មណ៍រំភើបចិត្តចំពោះ ប៉ូគីមថេង សុធីតា Miss Grand Cambodia 2021 ដែលមានមុខមាត់នៅលើឆាក Grand បន្តទៀតនាងជាបវរកញ្ញាត្រូវបានហ្វេនៗលើកឡើងថាកំសត់ជាងគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-f5YMglhGl8Mocaof70GqUJ0TAYMoNwSC0xF0tg0OtVddnsukF0r0QC_p1Iv3f4IS9RNEGt8B-gGBfyspDm4HranyG7Y_oNsmYGfy9FiU4ruosxj5flN43KWzv_VsLy8sJp_NmMO3dGyEhJx4fdYfL1CEc4uHW6emjvjDmK5NvRxmAYlxpmPaWmUygI4/s1080/image_2024-05-14_16-23-07.png

តំណែងជាពិធីការិនីនេះដែរ សុធីតា បានបង្ហាញអារម្មណ៍របស់ខ្លួនថា «ជាដំបូងសូមអរគុណដល់កម្មវិធី Miss Grand Cambodia ដែលបានផ្តល់កិត្តិយសការងារមួយនេះមកដល់រូបនាងខ្ញុំ ក៏សូមអរគុណដល់បណ្តាលអ្នកគាំទ្រទាំងអស់ដែលតែងតែមាននារីម្នាក់នេះក្នុងចិត្តរហូត។ បងប្អូនទាំងអស់គ្នាជាបេះដូងនៃនាងខ្ញុំ»។ សម្រាប់បវរកញ្ញារូបនេះកន្លងទៅធ្លាប់បានបង្ហាញខ្លួនធ្វើជាពិធីការិនីក្នុងកម្មវិធីមួយជាមួយលោក អៀង វិច្ឆ័យ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCm7_8NkMZcnQ5V7OVlw8gug2Hot21WPpmglWTzNP4qHvLBoLa87keXB5cx14PNF1PEnhfpjSTTjbG1q9_4Sh66XN0uk-vI8kjxabLedJzhc85UgMhOe3SbUgYQRw90xUKVr9-0eD9rBoSUb7t8jpzyy5X8xa6LwD_fqWS-y7aARulvS6XlMEkpjbC0yY/s2048/image_2024-05-14_16-23-05.png

ងាកទៅកាន់ ណង នីត លំដាប់រងទី៤ Miss Grand Cambodia 2023 ក៏បានបង្ហាញអារម្មណ៍របស់ខ្លួនដោយសង្ឃឹមមហាជននឹងផ្ដល់ឱកាសឱ្យរូបនាង ខណៈនេះជាលើកដំបូងសម្រាប់នាងក្នុងនាមជាពិធីការិនី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLUrUv5aU0Sg7Sny_xJ-HxakG5fpzsPix5MOUQSkEaNi6PXs_cRu_JcJezyQ-5B2Z1g17FXtoFFK1_AWvVgWe3gGyvfmaM8MD_jOE4Mb48ZBfwoveVhUJVK5tojnxVuiHGiNoVRPMKm1yeObWip7T1Zuj1_CiDYptJFIpaMfEiE9RjgHCxF42x9VKfSsA/s1714/image_2024-05-14_16-22-58.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsBK79Q1ze0MSrPnQLjAR3dladKv6dVHkMXHDvUra03d3Yuz3MFsxiw6cUaNLdl1royqRKijSEsroN8mlCmBkolACApVJ2l0HoAzZJV5JkLGqLtrFHOON7YDqygezSztG12QX5Mj1goaSXytOxIdK8ZwGMb19TYEPP4mpzs78UBmbNQsiKnQnQMKKWX-g/s2048/image_2024-05-14_16-23-03.png

លីម តិមម៉េង និង សុក សុកន្និដ្ឋា ផ្អែមល្ហែមក្នុង MV លើកដំបូងក្រោយហ្វេនៗចាប់គូ

0

MV បទចម្រៀងថ្មីរបស់ លីម តិចម៉េង ធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីឃើញការសម្តែងល្ហែមជាមួយពិធីការិនី សុក សុកន្និដ្ឋា ដែលជាតារាស្រីត្រូវបានហ្វេនៗចាប់គូឱ្យអ្នកទាំងពីរជាគូស្នេហ៍កាលពីកន្លងមកនេះ។ មិនត្រឹមតែប៉ុណ្ណោះ គេសង្កេតឃើញថានេះជាលើកដំបូងហើយដែលម្ចាស់ពានពិភពលោករូបនេះហ៊ានសម្តែងឈុតឆាកស្នេហាស្អិតរមួតបែបនេះដាក់តួស្រីជាហេតុធ្វើឱ្យហ្វេនៗថាអ្នកទាំងពីរកាន់តែសមគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTH9EtIj7BoxMBN7AuNhp9A27To2-ZM3jbmLYSECKCVRPQsN-3fo5Ca2gdrbn0PbbeoYoQC7X0r40EYtPKP5DCD8Xsq1MNUWfRYnpsrTCYIQq5Ms4s1itbJ50Y_sSCXUAGuZ1d1-bssqaZehWgdbdF2yxTOjECia31q5Bu1jRu8kIOm7CevS4JNA0resA/s960/12-39.jpg

គេចាំបានថាកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះតារាចម្រៀង លីម តិចម៉េង និងពិធី ការិនី សុកន្និដ្ឋា ធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីឃើញវីដេអូចែកចាយពេញបណ្តាញសង្គម ដែលបានប្រែក្លាយជាមានប្រធានបទស្នេហាក្នុងចំណោមអ្នកគាំទ្រដោយសារតែអ្នកទាំងពីរត្រូវគេសម្លឹងឃើញថាពិតជាសមជាមួយគ្នាណាស់។ ក្នុងកម្មវិធីមួយកញ្ញា សុក សុកន្និដ្ឋា ជាពិធីការិនីក្នុងកម្មវិធី ចំណែកឯ លីម តិចម៉េង ជាតារាកិត្តិយស។ ក្រោយពីឃើញវីដេអូ ដែលតិចម៉េង និង កន្និដ្ឋា ថតរូបក៏ដូចជាជជែកជាមួយគ្នាហើយធ្វើឱ្យអ្នកគាំទ្របង្ហាញអារម្មណ៍ញញឹមបិទមាត់មិនជិត និងបង្ហាញសកម្មភាព Ship អ្នកទាំងពីរ ជាគូស្នេហ៍ទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz9vuu7xRnLfaYxF_1iL07XT5zzwYnPLuPI-PUn-k581hpqVId9CfrVpnwCzBCJnlpjOTsIFj35qsMXPuWqOg3imOPEmWk4bQJYvnr3HRiS_A9O37nZBkWASVJD_D4u6uoqq6C837fnN832XdhQLlEIu3uhXHEyV9RlDiI2-3a8bvhsin8gWLxIYYyFXg/s800/files+news+11605+1432459450.jpg

គូស្នេហ៍ដែលត្រូវហ្វេនៗ Ship កន្លងមកនេះបានធ្វើឱ្យមានប្រធានបទសាជាថ្មីបន្ទាប់ពីគេបានឃើញ លីម តិចម៉េង និងសុក សុកន្និដ្ឋា បានសម្តែងក្នុង MV ជាមួយគ្នា។ នាយប់ថ្ងៃទី១៣ ឧសភា ឆ្នាំ២០២៤ ផលិតកម្មរស្មីហង្សមាសបានទម្លាក់MV ថ្មីរបស់ ម្ចាស់ពានរូបនេះមានចំណងជើងថា «អូន១៨» ដែលជាស្នាដៃដឹកនាំសម្តែងដោយលោក ឯម ស៊ីដែន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUPrh4ZB4wCYqFfy_Ry19t6obQE_lOipvPPLftkevzSuDnNFdr72MoTgZYt5himfq7lQBSEByK_hGWQBDpclFupNXIynf1lhNMqLzVp3RP3JBxGm8Dcopl5r0eJNn5391dhQoHs_qjN5tX4T4AS5a2Wys3u5GVnNmtAvMbZKzMderEAgf6wlnCrLEy4bg/s1358/image_2024-05-14_13-50-50%20(2).png

នៅក្នុងវីដេអូចម្រៀង តិចម៉េង និង សុកន្និដ្ឋា សម្តែងជាមួយគ្នាយ៉ាងផ្អែមល្ហែមប្រកបដោយភាពស៊ីចង្វាក់គ្នាយ៉ាងខ្លាំង ទាំងការលេងទឹកមុខជាគូស្នេហ៍ និងមានសកម្មភាពផ្អែមល្ហែមជាមួយគ្នាជាច្រើនទៀត។ វីដេអូនេះក៏ទទួលបានការសរសើរពីអ្នកគាំទ្រ ចំណែកឯបទចម្រៀងទៀតសោតក៏អាចទទួលយកបាន ខណៈ MV មួយបទនេះហ្វេនៗរបស់ តិចម៉េង ទន្ទឹមរង់ចាំយូរដូចគ្នា។ កាន់តែពិសេសនោះ តាមរយៈ MV កន្លងមកគេសង្កេតឃើញថានេះជាលើកទីមួយហើយសម្រាប់ លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ សម្តែងស្និទ្ធស្នាលជាគូស្នេហ៍បែបនេះជាមួយតួស្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1N0ToqGZKzYYu2uZmMMf3Cc6J3AK8yXbaiFF7MiGBtpK6UUFyCu3HtUkPvD9rRpYVINEckSpdXtBc3L_cDvrWCXfFs6B_Vwhf_rxRD00cxqlIJ_KP1hjKiV4-5uVFFYb8eyqIh4ucMRpcyMEQKdl003D58L2JOkTG6FTrozmYDbzU1tEQAswhcR4Eo8E/s1366/image_2024-05-14_14-05-00.png

ឃើញសកម្មភាពផ្អែមល្ហែមរបស់ តិចម៉េង និង សុកន្និដ្ឋា នេះដែរបើទោះបីជាការសម្តែងក្នុង MV ក៏ដោយហ្វេនៗនៅតែចិញ្ចឹមចិត្តចាប់គូអ្នកទាំងពីរជាគូស្នេហ៍ដោយសង្ឃឹមថាអាចក្លាយជាការពិត៕

ថ្មីទៀតហើយ! អ្នកវិទ្យាសាស្ត្ររកឃើញថា រុក្ខជាតិទាំងអស់នៅលើផែនដីសុទ្ធតែចេះស្រែក

0

ចេះស្រែកអីតែមនុស្ស សូម្បីរុក្ខជាតិក៏ចេះស្រែកដែរគ្រាន់តែយើងមិនអាចឮសំឡេងវាដោយផ្ទាល់បាន។ នេះបើយោងតាមការសិក្សាថ្មីមួយរបស់អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Tel Aviv ក្នុងប្រទេសអ៊ីស្រាអែល បាននិយាយថា រុក្ខជាតិទាំងអស់នៅលើផែនដីសុទ្ធតែចេះស្រែក នៅពេលដែលវាដុះពន្លក ឬនៅពេលដែលមនុស្សបានប៉ះពាល់វា។ ដូច្នេះដើម្បីដឹងថា រុក្ខជាតិបញ្ចេញសំឡេងយ៉ាងដូចម្តេច អ្នកវិទ្យាសាស្ត្រក៏បានប្រើប្រាស់ឧបករណ៍ថតសំឡេង ដើម្បីចាប់យកសំឡេងរបស់រុក្ខជាតិ “ស្រែក” នៅពេលប្រមូលផល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvY_3VsqJ-oesuK81DEozrW3DzPBAAqhfgzKYkOS3eDky03DciizbmsIeQclS3FL5ivtc1tgv3ONmZ8maAiurs9Yc33VQ13FHdptrRdInpi0nPN2jluUTFUOoaz2Wa0hSNlObDwYphPbCERT01uWNUDRcR6MqCaUNwi10pp2y8-GZ-C57Eh2dLMyaZB_w/s750/6425db2444b74.image.jpg

អ្នកវិទ្យាសាស្ត្របាននិយាយថា សំឡេងស្រែករបស់រុក្ខជាតិគឺមិនដូចសំឡេងស្រែករបស់មនុស្សទេ ប៉ុន្តែជាសំឡេងលោតស្រាលៗស្ថិតក្នុងប្រេកង់ ultrasonic ដែលវាពិបាកក្នុងការស្តាប់ដោយផ្ទាល់ ដោយសារសំឡេងរុក្ខជាតិគឺមានកម្រិតស្រាលខ្លាំងមែនទែន ប៉ុន្តែសម្រាប់សត្វវិញគឺអាចស្តាប់សំឡេងរបស់ពួកវាបាន ព្រោះរុក្ខជាតិមានអន្តរកម្មជាមួយសត្វល្អិត និងសត្វដទៃទៀតគ្រប់ពេលវេលា ហើយសារពាង្គកាយទាំងនេះជាច្រើនប្រើសំឡេងសម្រាប់ការប្រាស្រ័យទាក់ទងគ្នា ដូច្នេះវាពិតជាសមស្របបំផុតសម្រាប់រុក្ខជាតិក្នុងការបញ្ចេញសំឡេងឱ្យសត្វឮ ប្រៀបដូចមនុស្សយើងអាចស្តាប់សំឡេងសត្វអញ្ចឹងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFGKcFxCOLzzWMlYEyYmRiohyphenhyphenDIK5U_49GIFt33rfVxihtfuENmD_gSlyuWpUvpT0VXcQDY2y1arBSOKxo3sK5rP_2ikcHsrFdsd84b5Pzu975tiW8Ay9rG8AcKg0qQyWeWpBwRwgiv8Eh5YPsB49XiR7LopJIY-RMiUUlwy6r4ghu1KH8RJ50Mo2RpLE/s1733/plants-pain-orig.jpg

បើយោងតាមការសិក្សាដែលចុះផ្សាយក្នុងទស្សនាវដ្តី Cell ក៏បានឱ្យដឹងដែរថា នៅពេលដែលរុក្ខជាតិបញ្ចេញសំឡេងគឺវាចង់បង្ហាញឱ្យយើងឃើញថា រុក្ខជាតិគឺកំពុងស្ថិតនៅក្រោមភាពតានតឹង គ្រោះរាំងស្ងួត ការឆ្លងមេរោគ ឬនៅពេលវាចុះខ្សោយ។ អ្វីដែលសំខាន់ជាងគេនោះ គឺអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា រុក្ខជាតិកាលណាដែលវាស្ត្រេសគឺវានឹងស្រែកហើយ ហើយរុក្ខជាតិដែលមានសុខភាពល្អវានឹងបញ្ចេញសំឡេងស្រាលៗ។ ដូច្នេះវាទំនងដែរថា រុក្ខជាតិនៅក្នុងផ្ទះរបស់អ្នកក៏អាចកំពុងនិយាយជាមួយអ្នកផងក៏មិនដឹង ប៉ុន្តែរុក្ខជាតិនៅប្រេកង់ខ្ពស់ពេក ដូចនេះត្រចៀករបស់មនុស្សមិនអាចចាប់រលកសំឡេងរបស់ពួកវាបានទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiloxe_JFpTLmpB7UWIxrXxxKuT8-1H6VMoaicY5Up-oHTDZ22olegO-FO5VcxFZd63a7ibUUx2b63ZDuuRx-hl2dB4qJJ25nyYUtFQKCE73g6TkdD74hqb4J9PYBWLg7YWUREp5PSy5lBrP4S0oI-_RGrb8PDHwLwTGxjI8RMmdsBVx04k0qMAb5JfQdQ/s1000/2009760.jpg

មកដឹងពីអត្ថន័យការបញ្ចុះសាកស.ព ទារកក្នុងដើមឈើរបស់ឥណ្ឌូណេស៊ី

0

ប្រទេសឥណ្ឌូណេស៊ី ៖ ជនជាតិភាគតិចជាច្រើននៅប្រទេសឥណ្ឌូណេស៊ីនៅតែបន្តគោរពប្រពៃណីបុរាណពីមួយជំនាន់ទៅមួយជំនាន់ ជាពិសេស ជនជាតិភាគតិច Toraja ដែលរស់នៅតំបន់ភ្នំភាគខាងត្បូងកោះស៊ូឡាវ៉េស៊ី ។ ពិធីមួយល្បីល្បាញបំផុតរបស់ពួកគេ គឺការជីកសាកស.ព សមាជិកគ្រួសារមកធ្វើពិធីបុណ្យជារៀងរាល់ឆ្នាំ ប៉ុន្តែនៅមានពិធីមួយទៀតប្លែកពីនេះ គឺការបញ្ចុះសាកស.ព ទារកក្នុងដើមឈើ (ឬហៅថា Kambira Baby Grave) ។

ជនជាតិភាគតិច Toraja ហៅពិធីនេះថា «ផ្នូរទារក Kambira Baby Grave» ស្ថិតនៅតំបន់ Tana Toraja ប្រទេសឥណ្ឌូណេស៊ី និងស្ថិតនៅឆ្ងាយពីទីក្រុងម៉ាខាឡេ ប្រមាណ១០គីឡូម៉ែត្រ ។ វាជាទីកន្លែងដែលពួកគេយកសាកសពទារកមករុំដោយក្រណាត់ត្បាញពីសរសៃឈើ និងយកទៅកប់ក្នុងដើមឈើឈ្មោះថារ៉ា ដែលគេបានរៀបចំរួចហើយ បន្ទាប់មក ក៏បិទទ្វារឈើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2_Wo0JoPUmbETgBCeN-Ttl6V31Jde6ZPSp-jrcambB9-cjhI57T5FtKxwTRZhgessugRMuMuLjzVUrsO4qgFL4Hqnff0lkr6hjpMnmy4qbuTYE9acK9qnxeoGLTzAs57lTdLmbNVKCP0uKXwz-Jy6_DYMVJAv-mota5lU6LM1-5mz_46_RKmdWJRWCws/s962/2D5BA62300000578-0-image-a-4_1444722521191.jpg

ថារ៉ា គឺជាដើមឈើមានទំហំធំ និងសម្បូរជ័រច្រើន ហើយជនជាតិភាគតិច Toraja ហៅដើមឈើនេះថា ដើមឈើទឹកដោះម្តាយ ។ រីឯផ្នែកខាងក្នុងដើមឈើដែលគេបញ្ចុះសាកសពទារក គឺចាត់ទុកថា ទារកនោះបានត្រឡប់ទៅរស់នៅក្នុងផ្ទៃម្តាយវិញ ។ គេមានជំនឿថា នឹងអាចជួយឱ្យដួងព្រលឹងទារកបានរស់នៅទីស្ងប់សុខ ហើយរយៈពេលជាច្រើនឆ្នាំ សាច់ឈើនឹងមានសភាពល្អឡើងវិញ ខណៈរាងកាយទារកនឹងរលាយក្នុងដើមឈើត្រឡប់ទៅរកធម្មជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq5Nx4bsu_wLywyY8R6FwZc_4vC8Ew5Puj1DXi0dWbmefKM8o1xdIb9CFUSjJOeq9sgaOhbjBf2R2Sk-mk0xtE3xKmyTpRkdt2L2jRpX0obPV9qUrTOx1JLAhnOxkX2UY7Vz_dPQItrbhlNfqOQRxT9iVOsHvnglbnzBz_LGYgGRs0XJT69J7vAQjqVVY/s1000/4k9ygdi04fm61.jpg

ដើមឈើថារ៉ា ១ដើម អាចឱ្យគេបញ្ចុះសាកសពទារករហូតដល់១២សព ហើយកន្លែងបញ្ចុះសពនេះ គឺជាការបញ្ជាក់អំពីឋានៈក្រុមគ្រួសារទារកផងដែរ ។ បើគេបញ្ចុះសពទារកក្នុងដើមឈើកាន់តែខ្ពស់បញ្ជាក់ថា ទារកនេះមកពីក្រុមគ្រួសារមានទ្រព្យសម្បត្តិច្រើន ឬក្រុមគ្រួសារមានឋានៈខ្ពង់ខ្ពស់ ។

ជនជាតិភាគតិច Toraja មានជំនឿដ៏ស្មុគស្មាញពាក់ព័ន្ធនឹងការស្លាប់ ដោយពួកគេជឿថា ការស្លាប់មិនមែនជាចំណុចចុងបញ្ចប់នៃជីវិតទេ ប៉ុន្តែវាជាការផ្លាស់ប្តូរទៅរកជីវិតថ្មីមួយទៀត ។ ហេតុនេះ កូនចៅ ឬគ្រួសារអាចមកសួរសុខទុក្ខអ្នកស្លាប់ពេលណាក៏បាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP74tEIuS7k1I8KeW3il1NFm1M8TK3SmQeR-wLQnIu49BeVxs8JdHy90rEaVn3ttqHtulHlW00IzyS-UgmijQUX8ao3enS9pAA1k1McNH8wTRKyn7679dwbzgWyukIKrh471VKDIoUKP-FtlM0kEz2ux4-h8mFXXGHq2VAEMRORN_RQnurL0GDWtiuU-Q/s2000/image-asset.jpeg

លើសពីនេះ ជនជាតិភាគតិច Toraja មានជំនឿថា អ្នកស្លាប់ត្រូវតែទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ ដើម្បីឱ្យកូនចៅរស់នៅមានសេចក្តីសុខលើពិភពលោកនេះ ។ ការរៀបចំពិធីបុណ្យសពនៅទីនេះមានសភាពល្អិតល្អន់ ហើយបុណ្យសពនីមួយៗបានរៀបចំជាច្រើនថ្ងៃ ឬច្រើនសប្តាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHdGgUilH6GJxfEdwtyAZ4Ymho0dKUdl-fv6LPdSk9eV7se7ft5a-qZiZLpkQo38R4aVZUdaLbJG8XoyC4dGbThc-tMLDVsjqGGRheA467_4FMZRd7Jc_FRDm-ELUdrrEfE_O3QNOpNCJ3EQZRvtVIYQ555PgD41eayNYt3nU8yhdZHRosSLTTm-PyEPM/s800/tana-toraja-burials-4%5B6%5D.jpg

ផ្នូរទារក Kambira Baby Grave គឺជាអត្តសញ្ញាណដ៏សំខាន់របស់វប្បធម៌ជនជាតិភាគតិច Toraja និងជាទីកន្លែងដែលពួកគេនឹករលឹកដល់អ្នកបានស្លាប់ទៅ ។ លើសពីនេះ ផ្នូរទារកជាកន្លែងផ្តល់កិត្តិយសដល់អ្នកស្លាប់ដែលគ្រួសារស្រឡាញ់ខ្លាំង និងជាការដាស់តឿនពីជំនឿពាក់ព័ន្ធនឹងជីវិតថ្មីបន្ទាប់ពីការស្លាប់ ៕

អ្នកជំងឺវះកាត់ដូរក្រលៀនសត្វជ្រូកបានទទួលមរ.ណភាព ខណៈក្រុមគ្រូពេទ្យនិយាយបែបផ្សេងពីភាពជោគជ័យរបស់ខ្លួនទៅវិញ

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា លោក Rick Slayman ជនជាតិអាមេរិក ដែលបានដូរក្រលៀនខូចរបស់លោកជាមួយក្រលៀនជ្រូកដោយជោគជ័យ កាលពីខែមីនា ឆ្នាំ២០២៤ ក្នុងមន្ទីរពេទ្យ Massachusetts General សហរដ្ឋអាមេរិក បានទទួលមរ.ណភាព ហើយ ។ ប៉ុន្តែគ្រូពេទ្យជំនាញនិយាយថា មរ.ណភាព របស់លោកពុំពាក់ព័ន្ធជាមួយការដូរក្រលៀនទេ ។

លោក Leonardo Realla ជាវេជ្ជបណ្ឌិតជំនាញផ្នែកដូរក្រលៀននៅមន្ទីរពេទ្យ Massachusetts General សហដ្ឋអាមេរិកនិយាយថា តាមការត្រួតពិនិត្យបង្ហាញថា ការដំណើរការរបស់ក្រលៀនជ្រូកជាមួយរាងកាយរបស់អ្នកស្លាប់ គឺដំណើរការយ៉ាងល្អក្នុងថ្ងៃដែលលោក Rick Slayman ស្លាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFTe9dQGjEQZU5YJB1Ganx2KlJme9HfzlCJ1o9auxPQqBZJpmoIiBnS-KpftQ3DKJViJy5Ln3_HsXbCPlUa_FCuILa_hY4oTpHAOxXxExbA9AQW9fzeZxLUhsY1H0j1Dkrr7JzXpn6BbPAF2VERVlbdpKGfvikn0BUDXXknau-IU5o9IFJ5juq0lC3GQM/s1280/photo_2024-05-15_11-05-07%20(3).jpg

រីឯលោកវេជ្ជបណ្ឌិត Mike Curtis ជា CEO របស់ក្រុមហ៊ុន eGenesis មានឯកទេសផ្លាស់ប្តូរក្រលៀន និយាយថា លោក Rick Slayman មានប្រវត្តិជំងឺសាំញ៉ាំ គឺលោកកើតជំងឺបេះដូង, សរសៃឈាម និងជំងឺទឹកនោមផ្អែម ។ លទ្ធផលការត្រួតពិនិត្យដំបូងបង្ហាញថា ការស្លាប់របស់លោកពុំពាក់ព័ន្ធនឹងការផ្លាស់ប្តូរក្រលៀនទេ ហើយក្រលៀនជ្រូកក្នុងខ្លួនលោក បានដំណើរការល្អក្នុងថ្ងៃលោកស្លាប់ ។

ក្រុមគ្រូពេទ្យបញ្ជាក់ថា មូលហេតុពិតប្រាកដនៃការស្លាប់របស់អ្នកជំងឺពុំទាន់មានភាពច្បាស់លាស់ ហើយគ្រូពេទ្យសន្និដ្ឋានថា វាអាចបណ្តាលមកជំងឺសរសៃឈាម និងបេះដូង ។ លោក Rick Slayman អាយុ៦២ឆ្នាំ រស់នៅទីក្រុង Weymouth រដ្ឋ Massachusetts សហរដ្ឋអាមេរិក បានវះកាត់ផ្លាស់ប្តូរក្រលៀនខូចរបស់លោកជាមួយក្រលៀនជ្រូក កាលពីខែមីនា ឆ្នាំ២០២៤ ហើយការវះកាត់នេះបានចំណាយពេលអស់៤ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEu24S1HJneQyS2JMPLgN__QFluOCendfvMGttFnRV6diPnQqmHalm4CEkmZlAZtjxdX-4c4re5lKmt6y_7I6Vy_8ucD42zOlqGeB6bnQrK9aJvOVzpKaSsBBvzUanHhGo9QIwfjvuQ8oGlZod9GgpykVv0RuspWyT5UlzbZM9jasPwwWsGbxAs7rGG_o/s925/photo_2024-05-15_11-05-07.jpg

តាមលទ្ធផលស្រាវជ្រាវមួយចុះផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ Nature កាលពីខែតុលា ឆ្នាំ២០២៣ បង្ហាញថា ក្រោយពីក្រុមហ៊ុន eGenesis សាកល្បងយកក្រលៀនជ្រូកទៅដាក់ក្នុងខ្លួនស្វា ឃើញថា ទទួលបានជោគជ័យ ទើបក្រុមហ៊ុននេះសាកល្បងដាក់ក្រលៀនជ្រូកក្នុងខ្លួនមនុស្ស ។

ទិន្នន័យរបស់ United Network for Organ Sharing បង្ហាញថា ជនជាតិអាមេរិកប្រមាណ១សែននាក់ បានវះកាត់ផ្លាស់ប្តូរអវៈយវៈក្នុងខ្លួនរបស់ពួកគេ ហើយធ្វើឱ្យក្រុមគ្រូពេទ្យ និងអ្នកស្រាវជ្រាវព្យាយាមស្វែងរកដំណោះស្រាយតាមរយៈការច្នៃប្រឌិតថ្មីៗ ដូចជា ៖ ការប្រើប្រាស់ក្រលៀនជ្រូកដែលទទួលបានការកែប្រែហ្សែនមកដាក់ក្នុងខ្លួនមនុស្សជំនួស ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUIAuhfEAhmK0Ney7C-Fiy2R6JSj3VNwm9ldBJ8kaPkcluRl8_Tps9zlf_3S_Z0OCeFDUAniIlaTqCsnwepD9kf9bL1AOMqz3acI3PjwkIP5rtMo4kgb1UofFnbWjNG57QdClukl6TzpSasKf7gOmBiujWXjLRCqmopauB1vb_i8GQEbYVQOa5HG43uro/s1200/photo_2024-05-15_11-05-07%20(2).jpg

សូមប្រុងប្រយ័ត្ន! ត្រីមួយប្រភេទនេះត្រូវបានគេចាត់ទុកថាជាត្រីដែលមានគ្រោះថ្នាក់បំផុតលើលោក

0

នៅពេលនិយាយពីត្រីដែលគ្រោះថ្នាក់បំផុតលើលោកនោះ ប្រិយមិត្តភាគច្រើនប្រាកដជាគិតថាជាត្រី Piranha ហើយព្រោះត្រីនេះត្រូវបានគេចាត់ទុកថាជាត្រីកាចសា.ហាវ និងអាចបង្កគ្រោះថ្នាក់ដល់មនុស្ស។ ជាការពិតណាស់ នៅក្នុងបញ្ជីត្រីដែលពិភពលោកចាត់ទុកថាជាត្រីដែលមានគ្រោះថ្នាក់ជាងគេបំផុតក្នុងលោកនោះគឺមានទាំងអស់ ១០ ប្រភេទរួមមាន៖ Piranha, Tigerfish, Stonefish និង Electric Eel…ជាដើម។ ទោះជាយ៉ាងណាកាលពីពេលថ្មីៗនេះ ត្រីមួយប្រភេទនេះក៏ត្រូវបានទទួលស្គាល់ដោយ Guinness World Records ថាជាត្រីដែលមានក្រពេញពិសធំជាងគេក្នុងចំណោមត្រីដទៃទៀត ហើយក៏ត្រូវបានគេចាត់ទុកថាជាត្រីគ្រោះថ្នាក់បំផុតនៅលើផែនដីផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVao0GjcnS984Q-uQNMUlU934C8ZJkg0vwTTjOMAhcdckru0AL9f5Xo-DPAgQuKRenQhpe6d_MqrwezSRFARdqtvPnfC7ba0-8Xfnh5_3u9H8Ex3gKVjM2QbJRFKeCxwHs5b1lW6npRGWQSmK3Ruz5b6TrDl-Kr4xqLrpeGtXWOfTkkeGrO5YKhWjo62c/s960/reef-stonefish-synanceia-verrucosa-4-DH.jpg
ត្រីគ្រោះថ្នាក់នោះមានឈ្មោះថា Devil-faced fish ឬគេហៅថាត្រីមុខអារក្ស ដែលវាច្រើនរស់នៅលើថ្មប៉ប្រះទឹកផ្កាថ្មក្នុងទន្លេជុំវិញពិភពលោក និងស៊ីត្រីតូចៗរួមជាមួយសត្វក្រៀលជាអាហារ។ យោងតាមអ្នកជំនាញនៅសារមន្ទីរអូស្ត្រាលីនៃទីក្រុងស៊ីដនីបានឱ្យដឹងថា ត្រីប្រភេទនេះមានឆ្អឹងខ្នងពុលចំនួន ១៣ លាក់តាមព្រុយខាងក្រោយរបស់វា ដោយជាតិពុលរបស់វាអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់មនុស្ស និងអាចបណ្តាលឱ្យមានការឈឺចាប់ធ្ងន់ធ្ងរ រហូតដល់ស្លាប់ទៀតផង។ អ្នកស្រាវជ្រាវជីវសាស្រ្ត Bryan Fry សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Queensland ប្រទេសអូស្ត្រាលីបាននិយាយថា “នៅពេលដែលជនរងគ្រោះប៉ះលើខ្នងត្រី ក្រពេញពិសរបស់ត្រីនឹងរីកធំ ហើយវានឹងបាញ់ជាតិពុលចេញពីឆ្អឹងខ្នងតាមព្រុយខ្នង” នេះជាមូលហេតុដែលមនុស្សគួរជៀសវាងឱ្យឆ្ងាយប្រសិនបើប្រទះឃើញត្រីមុខអារក្សនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOPNB49ADejaJ-vAHBp2bXa8lafvCwHVg7_dh35XD_hoc2RYuMObOCrthTqQduOHY2T7CN7Xgv0eUeYlm5NIih71v0pj0I8ZxL_y7U30IDzi1i_1TRhADXtZ8ExhBm_FxoQpum84D1RnbofXTC3e6PgDxgvf2NG432WPxx-iHjseQlmsyAJLUh7J8hMTk/s1200/stonefish-swimming-feature.jpg

ទោះជាយ៉ាងណាក៏ដោយយោងតាមអ្នកជំនាញ ប្រសិនបើមនុស្សប៉ះវាដោយចៃដន្យហើយមានការឈឺចាប់ខ្លាំង អ្នកអាចព្យាបាលដោយទឹកក្តៅឧណ្ឌៗដើម្បីជួយបន្ធូររបួស និងបន្សាបជាតិពុលបានខ្លះៗក្នុងពេលរង់ចាំការសង្គ្រោះពីគ្រូពេទ្យ។ គួរបញ្ជាក់ដែរថា ត្រីមុខអារក្ស ឬ Devil-faced fish មានប្រវែងពី ៣០ ទៅ ៤០ សង់ទីម៉ែត្រល្អក្នុងការក្លែងខ្លួននិងប្រើល្បឿនដើម្បីបរបាញ់។ បន្ទាប់ពីត្រីកំណត់អត្តសញ្ញាណរបស់វាហើយ វានឹងធ្វើការខាំក្នុងពេលត្រឹមតែ ០.០១៥ វិនាទីប៉ុណ្ណោះដើម្បីលេបគូប្រកួតទាំងមូល។ ដូច្នេះឆ្អឹងខ្នងដ៏មុតស្រួចដូចម្ជុលរបស់វាដើរតួជាយន្តការការពារ ហើយត្រូវបានលើកឡើងត្រង់នៅពេលដែលត្រីមានអារម្មណ៍ថាមានការគំរាមកំហែង។ ដុំពកនីមួយៗនៅខាងក្រោយក៏ត្រូវបានបំពាក់ដោយក្រពេញពិសខាងក្រៅពីរ។ ភាពធ្ងន់ធ្ងរនៃមុខរបួសត្រូវបានវិនិច្ឆ័យដោយផ្អែកលើចំនួនបន្លាដែលជនរងគ្រោះបានប៉ះ និងជម្រៅដែលបន្លាត្រូវបានបង្កប់នៅក្នុងស្បែក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3c6enolNs0OIaABNC-kHiRS6ZoEIW9piOQQr8Zgvry3FEI75eB4fAiV0T65mZJKbTCPJACw_9BpKGJzBeVSlmSuuAMOp-69j-SZUuCKYOry_fS_X0rPq-FjM5Jd_VrCkAOAp661N48BYBqbMW66oRofUA_0QszZWejpfszEPjZ3KwqbfkLO0xKlLm81M/s1280/photo_2024-05-15_09-52-09.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLxcQMA1BZlOK9lcpgVSoWYbygMhboz7idDGtbPjOuQtyABxzDjJiJYuTQwWCmdKHx2uxSGGL-wfV8vD2WL9WiyOHKGXa4OawoUxhY-iMGhc1E5jz8Zq70b6Ty3SBE8NJzOoaMjRPOwCsO6N9MHb73xuylACA-1S89ChuG0LKqnsprDQY2aFbYJCYegxY/s1280/photo_2024-05-15_09-52-21.jpg

ស្ត្រីម្នាក់មិនបរិភោគអាហារ និងផឹកទឹកអស់១៦ឆ្នាំ តើនាងអាចរស់បានដោយរបៀបណាវិញ?

0

ប្រទេសអេត្យូពី ៖ ស្ត្រីម្នាក់រស់នៅប្រទេសអេត្យូពីស្ថិតក្នុងទ្វីបអាហ្វ្រិកនិយាយថា នាងពុំបានបរិភោគអាហារ និងផឹកទឹកអស់រយៈពេល១៦ឆ្នាំហើយ ដោយសារនាងពុំឃ្លានអ្វីទាំងអស់ ហើយមានអារម្មណ៍ឆ្អែតគ្រប់ពេលវេលា ។ ប៉ុន្តែរាងកាយរបស់នាងបែរជារឹងមាំ និងមានសុខភាពល្អដូចមនុស្សទូទៅ ហើយនាងបានប្រាប់ពីមូលហេតុធ្វើឱ្យនាងមានលក្ខណៈពិសេសនេះទៅកាន់ YouTuber អង់គ្លេសដែលមកសម្ភាសន៍នាង ។

ស្ត្រីរូបនេះឈ្មោះ Muluwork Ambaw អាយុ២៦ឆ្នាំ មានកូនម្នាក់ រស់នៅទីក្រុងជិមម៉ា ប្រទេសអេត្យូពី និយាយថា នាងឈប់បរិភោគអាហារ និងផឹកទឹកតាំងពីនាងអាយុ១០ឆ្នាំ ហើយបើគិតមកដល់ឆ្នាំ២០២៤ នាងពុំបានបរិភោគអាហារ និងផឹកទឹកអស់រយៈពេល១៦ឆ្នាំហើយ ។ បើទោះជានាងចូលចិត្តធ្វើម្ហូប ប៉ុន្តែនាងគ្មានអារម្មណ៍ឃ្លានបាយទេ ហើយម្ហូបអាហារដែលនាងចម្អិន ក៏នាងពុំបានភ្លក្សដែរ ។ រីឯក្រុមគ្រួសាររបស់នាងបញ្ជាក់ថា នាងធ្វើម្ហូបឆ្ងាញ់ណាស់ ។

https://media.gettyimages.com/id/628690970/photo/muluwork-ambaw-claiming-to-have-lived-without-eating-for-years.jpg?s=612x612&w=gi&k=20&c=15sQB5TKWlAN3XbTM7pRfnS-Rksy2GGkuBDZGx0kVtY=

នាងធ្លាប់បានទៅពិនិត្យសុខភាពជាមួយក្រុមគ្រូពេទ្យមកពីប្រទេសជាច្រើន ដូចជា ៖ ឥណ្ឌា, កាតា និងអេមីរ៉ាត់ អារ៉ាប់រួម (ឌូបៃ) ហើយក្រុមគ្រូពេទ្យរកពុំឃើញកាកសំណល់អាហារក្នុងរាងកាយរបស់នាងទេ ។ លើសពីនេះ សុខភាពរបស់នាងល្អធម្មតាដូចមនុស្សទូទៅ និងគ្មានអ្វីខុសប្លែក ។

លោក Drew Binski គឺជា YouTuber អង់គ្លេសល្បីឈ្មោះម្នាក់បានតាមរកនាង Muluwork Ambaw ដើម្បីពិសោធន៍រកការពិត និងរកចម្លើយថា តើនាងរស់នៅដោយរបៀបណា ខណៈនាងពុំបានបរិភោគអាហារអស់រយៈពេល១៦ឆ្នាំ ។ បន្ទាប់មក លោកក៏បានបកស្រាយចម្ងល់នេះក្នុងយូធូបរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhvlttPu6D9XwjkgKSBjRHS8CPLmKuYADYlhFddsyRDq-XsYrH0vm1Q6kjb-Ef9mcr9Bl3N-E87cDlYR8G4bzK0kxQ7JdgXyBUVYZb1lA-sIrpy7tbqNHustCscbhA8GCBKDvBkQx-4rzhMTiglGvChRKhh3NajDoSf0g2X0T35e4qNmxnza4CprBHGtI/s1200/photo_2024-05-15_09-32-33.jpg

នាង Muluwork Ambaw រៀបរាប់ថា ពេលរស់នៅជាមួយឪពុក-ម្តាយ ពួកគាត់តែងតែហៅនាងហូបអាហារពេលព្រឹកមុនទៅសាលារៀន ប៉ុន្តែនាងប្រាប់ថា នាងពុំចង់ហូបទេ ហើយក៏ពុំចង់ផឹកទឹកដែរ សូម្បីតែបន្តិច ។ ហេតុនេះ នាងពុំបានប្រើប្រាស់បង្គន់ទេ គឺនាងចូលបន្ទប់ទឹកពេលត្រូវការងូតទឹកប៉ុណ្ណោះ ។ ពេលមានផ្ទៃពោះ នាងត្រូវទទួលយកទឹកជាតិអំបិលតាមសរសៃឈាម ដើម្បីជួយឱ្យរាងកាយមានថាមពលគ្រប់គ្រាន់ ។ នាងសម្រាលបានកូនស្រីម្នាក់ ប៉ុន្តែនាងគ្មានទឹកដោះធម្មជាតិសម្រាប់កូនទេ ទើបកូននាងពុំបានបៅដោះម្តាយ ហើយត្រូវផឹកទឹកដោះគោជំនួស ។

នាងធ្លាប់បានត្រួតពិនិត្យរាងកាយអស់រយៈពេល៣ឆ្នាំ ជាមួយក្រុមគ្រូពេទ្យជាច្រើនក្រុម ។ កាលពីឆ្នាំ២០២១ នាយករដ្ឋមន្ត្រីប្រទេសអេត្យូពី ក៏ធ្លាប់ជំរុញឱ្យនាងទៅត្រួតពិនិត្យរាងកាយនៅទីក្រុងឌូបៃ (អេមីរ៉ាត់ អារ៉ាប់រួម) ដើម្បីពិសោធន៍បញ្ហារបស់នាង ហើយលទ្ធផលបង្ហាញថា គ្រូពេទ្យរកពុំឃើញភាពខុសប្លែកក្នុងរាងកាយទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgHB_0pBlmOtxgy8jkPVz4YIq0tCqqmtPVustHi-YXyAVC9T9OjZQPtQy6M7jWGTXZ4SPOPOTKFu9rRAjQvh7lgO-9a23xNhsF_fIWTFnaIGR2Jw3J6b2XCuFt4_FEVvsNtgOZ2V4qm5-bpNL0B1sZiV_J3SM7hQzCGfjxHDqUnJNA5ZTZQf9dcxMYWyc/s1200/photo_2024-05-15_09-32-43.jpg

រីឯក្រុមគ្រូពេទ្យប្រទេសអេត្យូពី ដឹកនាំដោយលោកវេជ្ជបណ្ឌិត Addis Ababa ដែលធ្លាប់ត្រួតពិនិត្យរាងកាយនាង ទទួលស្គាល់ថា សុខភាពនាងល្អខ្លាំងណាស់ ហើយគ្រូពេទ្យរកពុំឃើញកាកសំណល់អាហារ និងទឹកក្នុងពោះវៀនទេ មានន័យថា នាងពុំបានបរិភោគអាហារ, ពុំបន្ទោរបង់ និងពុំបត់ជើងតូច ។ គ្មានគ្រូពេទ្យ ឬអ្នកជំនាញណាម្នាក់អាចបកស្រាយពីរាងកាយ និងទម្លាប់ពុំបរិភោគអាហារ ឬផឹកទឹករបស់នាងទេ ។

នាង Muluwork Ambaw កាន់សាសនាគ្រិស្តជឿថា នាងមានលក្ខណៈពិសេសបែបនេះដោយសារព្រះគ្រិស្ត ។ នាងនឹងមិនបរិភោគអាហារ និងផឹកទឹកបែបនេះបន្តទៀត ហើយសម្រាប់អ្នកមិនជឿពាក្យសម្តីនាង ឬគិតថានាងកុហក គឺពួកគេអាចមករកនាងគ្រប់ពេលវេលាដើម្បីមើលថា តើនាងធ្លាប់បរិភោគ ឬផឹកអ្វីខ្លះ ៕

ស្ថានការណ៍នៅសមុទ្រចិនខាងត្បូងកាន់តែឡើងកំដៅក្រោយហ្វីលីពីនលើកឡើងបែបនេះ

0

ប្រទេសហ្វីលីពីន ៖ ស្ថានការណ៍តានតឹងរវាងប្រទេសហ្វីលីពីនជាមួយចិនជុំវិញបញ្ហាសមុទ្រចិនខាងត្បូងកាន់តែកើនឡើងថែមទៀត នៅពេលហ្វីលីពីននិយាយថា ចិនកំពុងតែសាងសង់កោះសិប្បនិម្មិតនៅសមុទ្រចិនខាងត្បូង ។ ប៉ុន្តែចិនបានបដិសេធនឹងការលើកឡើងនេះថា វាជាការចោទប្រកាន់របស់ហ្វីលីពីន និងផ្សព្វផ្សាយពាក្យចចាមអារ៉ាមទៅកាន់ពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYZqJgSU0EwEjsNB-Xd0ketlXZSQPhEb_l90zjX4BZgefjxojOcqCu9Opv9LmBOhq18AArx-cBYiNIO2xUhc4ZPNq6SNf-39SLAwSX12_el5cDxNv_1TywsygOgp3kIFCgAxHZrc5nxAQbMwNY6a3YZVTw8CfmCyGYn3jVYZZenNkDYS7NACC6g2v1hxY/s670/4361191-937592116.jpg

កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឆ្មាំសមុទ្រហ្វីលីពីនបានបង្ហាញភស្តុតាងរូបភាពមន្ត្រីចិនស្ថិតនៅលើកោះ Spratly នៅសមុទ្រចិនខាងត្បូង និងស្ថិតក្នុងតំបន់សេដ្ឋកិច្ចរបស់ហ្វីលីពីន ។ ហ្វីលីពីននិយាយថា ប្រទេសចិនចាប់ផ្តើមយកកំទេចផ្កាថ្មទៅគរនៅលើខ្សាច់ ដើម្បីសាងសង់កោះសិប្បនិម្មិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg83TjdZORY1or4MUZ0PRj6UpomRBGAeHwYVVPgy_NmdkdI2ubFBDdG2FBrPiIF3IkMPnReUS4Q1HwSqvqIWSDJ9suP3frJYPdvKDoA_3MCAJLa-jL8u2pzO0A6Q-e4D3PR32tDYdoR8l9AGPixm_LqT_jfojypjyhFsIQy0aoQhxpuFIDzvhbYCP34-xs/s3872/c8dd6bf93c904bbe945b8b678441ca24.jpg

ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ហ្វីលីពីនបានបញ្ជាឱ្យបង្កើនការត្រួតពិនិត្យក្នុងតំបន់សេដ្ឋកិច្ចហ្វីលីពីនបន្ថែមទៀត ។ លោក Jonathan Malaya ជាមន្ត្រីនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីនប្រកាសថា នេះជាភាពទទួលខុសត្រូវរបស់ហ្វីលីពីននៅក្រោមច្បាប់អន្តរជាតិ ដើម្បីការពារកុំឱ្យប៉ះពាល់បរិស្ថាន ហើយហ្វីលីពីននឹងប្រឆាំងមិនឱ្យចិនបង្កើតកោះសិប្បនិម្មិតក្នុងសមុទ្រទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3O89rju_OiHQ_a4pEUGMXKnHVlIIlpqX0L6gz-Z25_jRbxoLH0XjDX-Vx57P-Ue0yv4DxJzeG-3V-N5d5ZdeWdaGFKFvV0bVCQ3iaZ5fUTTSiVIWskXOuRjTEWP3_q5NI0VF7H5hJIo2i3zT213ME9H1s_sNOiOL9zsqQg8FJVwJwtENQ7cgYE5rMFfE/s800/df134a40835c4763828a3e8d1018a86b_XL.jpg

រយៈពេលជាច្រើនឆ្នាំកន្លងមក ប្រទេសផ្សេងៗនិយាយថា ចិនបានព្យាយាមបង្កើតកោះសិប្បនិម្មិត ឬបង្កើនទំហំកោះផ្សេងៗ ក៏ដូចជាសាងសង់អគារយោធានៅសមុទ្រចិនខាងត្បូង ខណៈតំបន់នេះកំពុងតែមានជម្លោះកម្មសិទ្ធិជាមួយប្រទេសជាច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrsePrJIS2ctk1Ry7uegDc-Y2cIohwY3xW46cjPztRdeDnbJdhjYeleCdJ3TBA9lFMeq8aElmwFovoFcrkemOaPA2_V80VWxEOYlJcWb72xAUq6WYdkDsgVrRVoep_gdlG_4NPAsLcMV0InIzc4WNi9qFFaHpDP3Y8dn1c1utHpTOcYYEZUIMTEwXIB-Q/s2000/ef904ead-0059-4c1d-a9d0-334b7471667e.jpeg

ទោះយ៉ាងណា ចិននៅតែបដិសេធជាមួយការលើកឡើងនេះ ។ មន្ត្រីនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ថា ការលើកឡើងរបស់ហ្វីលីពីន គឺជាការផ្សព្វផ្សាយពាក្យចចាមអារ៉ាម, បង្កើតព័ត៌មានក្លែងក្លាយទៅកាន់ពិភពលោកជាបន្តបន្ទាប់ និងមានចេតនាបង្កជម្លោះជាមួយចិន ។ មន្ត្រីនាំពាក្យរូបនេះបានអំពាវនាវឱ្យរដ្ឋាភិបាលហ្វីលីពីនងាកមកដោះស្រាយបញ្ហាជម្លោះតាមរយៈការចរចា ជំនួសការចោទប្រកាន់ចិន ៕

អ្នកប្រើ iPhone គួរលុបកម្មវិធីនេះចេញ ប្រសិនបើមានដើម្បីជៀសវាងការត្រូវបានគេតាមដាន

0

មនុស្សប្រហែល ៣០% នៅទូទាំងពិភពលោកសុទ្ធតែបានប្រើប្រាស់ iPhone មិនថា iPhone ស៊េរីណានោះទេសុទ្ធតែមានគ្រោះថ្នាក់ប្រសិនបើអ្នកមានកម្មវិធីនេះនៅក្នុងទូរស័ព្ទ។ iPhone គឺជាស្មាតហ្វូនដ៏ពេញនិយមបំផុត ទោះជាយ៉ាងណាបច្ចុប្បន្នស្មាតហ្វូនទាំងនេះគឺមិនសូវមានសុវត្ថិភាពនោះទេ ដោយសារពួក Hacker តែងតែព្យាយាម Hack នៅម៉ូដែលទំនើបទាំងនេះ។https://www.cnet.com/a/img/resize/78ce128b6d40989fabede058ee71c5c435613536/hub/2021/06/07/e836982a-2636-4a98-a8f1-312568ec1aee/wwdc-2021-apple-305privacy-features.png?auto=webp&fit=crop&height=675&width=1200

យោងតាម Certo Software ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាសន្តិសុខតាមអ៊ីនធឺណិតពហុជាតិ បាននិយាយថា បន្ទាប់ពីអ្នកប្រើប្រាស់បានដំឡើងកម្មវិធីនេះ ដើម្បីទទួលយកបទពិសោធន៍នោះ ពួក Hacker នឹងដំឡើងក្តារចុចផ្ទាល់ខ្លួនដែលមានចំណុចប្រទាក់ដូចគ្នាទៅនឹងក្តារចុចលំនាំដើមរបស់ iPhone។ យោងតាម BGR ក្ដារចុចនេះបានដើរតួជា keylogger (ដែលជាកម្មវិធីតាមដានការចុចគ្រាប់) និងកត់ត្រាអ្វីគ្រប់យ៉ាងដែលអ្នកប្រើប្រាស់កំពុងចុចនៅលើស្មាតហ្វូន រួមទាំងពាក្យសម្ងាត់ និងសារ ដោយអ្នកប្រើប្រាស់មិនអាចរកឃើញវាបានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOJvFGZW-jYkAnMqqftKfXBUyxZrfJ3J5jGkZW6Hr68RQwXF3eoahc-VOeojSHn8YoMi0LyVUFx4Y4pAW_p2nFqbN3_8UaD2BeZo9p7qlam9kZk4H2Z5ZdER2t5Ck5w9Y3zC7z4OYbS5hU3plRCNzqUuLyZzsKQLvP4X-gr9Q9013tD-ZSiBae5tYdtos/s1280/photo_2024-05-14_16-49-26.jpg

ដូច្នេះកម្មវិធីដ៏គ្រោះថ្នាក់ដែលអ្នកប្រើប្រាស់ iPhone ត្រូវតែលុបចេញនោះគឺកម្មវិធី TestFlight ដោយសារកម្មវិធីនេះត្រូវបានគ្រប់គ្រងដោយពួក Hacker។ នៅពេលដែលអ្នកលុបកម្មវិធី TestFlight ចេញហើយ អ្នកប្រើប្រាស់ក៏គួរការពារទិន្នន័យបន្ថែមរបស់អ្នក ដោយអ្នកគួរតែចូលទៅកាន់ការកំណត់ -> ទូទៅ -> ក្ដារចុច ហើយលុបក្តារចុចដែលគួរឱ្យសង្ស័យចេញ ដោយចុចកែសម្រួល ហើយជ្រើសរើសសញ្ញាដកពណ៌ក្រហមជាការស្រេច។ ទោះជាយ៉ាងណាកម្មវិធីនេះនៅតែអាចរកឃើញវិញនៅលើ App Store ប្រសិនបើអ្នកដោនឡូត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-SjEb-wRYnwYjl7c4ItF4N7lDJJLSERrirEp3-NGy2ERodW9m2I0hX3QS8iP5zioBRs197JIe7O4xBWGFD1BKdKU081h_9uNAb6lCfN9bqrFS0zyzZJzfIP32oV1ViqdsipaAZ3t65nRnR4CJ4hXnnYxHytQqVNYjNqg-ZJF2xGOhzZKYY_NwBoRAUV4/s1000/photo_2024-05-14_16-49-27.jpg

យោងតាមក្រុមហ៊ុន Certo Software បច្ចុប្បន្ន Apple បានកំពុងរឹតបន្តឹងដំណើរការនៃការនាំយកកម្មវិធីសាកល្បងពីអ្នកបោះពុម្ពកម្មវិធីសាកល្បងទៅកាន់ TestFlight ។ ក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណិតនេះក៏បានព្រមានដែរថា អ្នកប្រើប្រាស់ iPhone ត្រូវតែប្រុងប្រយ័ត្នឱ្យបានខ្ពស់ មុនពេលដំឡើងកម្មវិធីចម្លែកៗនៅលើឧបករណ៍របស់ពួកគេ ព្រោះ iPhone លែងមានសុវត្ថិភាពទាំងស្រុងហើយ៕

លេចវត្តមាននាវាចម្បាំងចិន នៅដែនសមុទ្រកម្ពុជា

0

នាវាចម្បាំងចិនមួយគ្រឿង បានធ្វើដំណើរមកដល់ដែនសមុទ្ររាម ដើម្បីត្រៀមក្នុងសមយុទ្ធនាគមាស ទ្រង់ទ្រាយធំមិនធ្លាប់មាន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyhfzfUZ102FaYU6zP_auIxjl7WWt0yKvVSZohk8VNOcCbvscUk8aN2s9qH8SlawGHLm02MMrYG1P1j9o6ESRh_idYdtG-hBhfB-lwHIbJmlA1XtVVbm-dvDBvAMpwVJo1ld2QN4kwgYdA7h6ED8mvBtKjApfv8k3PmWrLNh7kF2-hbec46uiJ3XT949A/s1080/b7dfe1f6a0687fef99cc2e4a224932ef.jpg

នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន០១គ្រឿង លេខ985 ជាប្រភេទនាវាពហុមុខងារ Type-071 ដឹកនាំដោយឧត្តមនាវីទោ កៅ សៀវឆឹង នាយសេនាធិការរង កងទ័ពជើងទឹករំដោះប្រជាជនចិនភាគខាងត្បូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO-v_mOkPxNLOCPJJdzc5A7_UlfosZjDLQaIaucfnVoZ9C0-7YeB3_ksDPJJB5SEcNmXAh4QNd-iWdrsq5ONmrWbKX_k_qzXneEaExlKuKik7Bq08jAXway36S41B_8na5LK_TUKj9T3xW5CziN2bfCuGQaRSRgPvaDQBOM7rCCwhH0gp2jGauq5O5a4E/s1080/54c74b48ddacd1524b39937f377115ed.jpg

នាវានេះ មានបណ្ដោយប្រវែង២១០ម៉ែត្រ ទទឹងប្រវែង២៨ម៉ែត្រ ដែលមានល្បឿន២៥ ណត និងមានទំងន់ផ្ទុក២៥០០០តោន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja6CxILzbKrUwYvymbh-Y9ioKm9G5X-HImgLVZfbDXm2wRWA3HYDwInk4h0cUdyKiQWU4sH4RtEvya5JgccUwObWG3zKxtFaIHWE5NbiED6ANUHRBznE2ZJzvSknUZ_8ftDKgLKah6snbpHZ9lYPPdi4Y8ZgyHS6Qd8GiIGymTJi2x8aGyqXZNmXXMMRQ/s640/neakmeas__1_.jpg

គួរបញ្ជាក់ថា “សមយុទ្ធនាគមាស” នេះ មានការចូលរួមពីយោធាកម្ពុជា-ចិន ប្រមាណជាង ២០០០នាក់ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង សម្រាប់កងទ័ពជើងគោក រីឯកងទ័ពជើងទឹកធ្វើនៅសមុទ្រ ក្នុងខេត្តព្រះសីហនុ ក្រោមប្រធានបទ “ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu-B8UILAmRMxKQMUDvQTKpYTYF5qiXTMl-3EsRQwziLm2W2phsde7CG-8ogKsXd7cPHwwlWelrOnwJv5LZrqL-2t-sQhgjp1WcmrGEsk53t6PVx4_ZJuWOM1s0UJTQ6__b6IXvPu50AHmnrTYPsw5ZTPTjhjf-vBPQS7zn6HoHMmadeMnDuh61xpfRKg/s990/1-Soilder-China-Khmer.jpg