Home Blog Page 1081

អ្នកជំនាញគ្មានពាក្យបកស្រាយ! ហេតុអ្វីភូមិមួយនៅឥណ្ឌាមានកូនភ្លោះរហូតដល់ជាង២០០គូ?

0

ប្រទេសឥណ្ឌា ៖ វាបានធ្វើឱ្យអ្នកជំនាញជាច្រើនរូបគ្មានពាក្យបកស្រាយ ហេតុអ្វីភូមិមួយនៅប្រទេសឥណ្ឌាមានកូនភ្លោះរហូតដល់ជាង២០០គូ? គេបានសន្និដ្ឋានខុសៗគ្នាពាក់ព័ន្ធនឹងចំនួនកូនភ្លោះដ៏ច្រើនសន្ធឹកសន្ធាប់នេះ ។ រីឯមូលហេតុពិតប្រាកដនោះ គេពុំទាន់ដឹងច្បាស់ថា តើវាបណ្តាលមកពីមូលហេតុអ្វីទេ ។

ភូមិមួយឈ្មោះ Kodinhi ស្ថិតក្នុងរដ្ឋ Kerala នៅភាគខាងត្បូងប្រទេសឥណ្ឌា មានកូនភ្លោះរហូតដល់២៣០គូ ខណៈភូមិនេះមានពលរដ្ឋរស់នៅត្រឹមតែ១៥.០០០នាក់ប៉ុណ្ណោះ ។ ចំនួននេះខ្ពស់ជាងអត្រាកំណើតកូនភ្លោះជាមធ្យមនៅទូទាំងពិភពលោកជិត៤ដង ហើយវាធ្វើឱ្យផ្នែកវេជ្ជសាស្ត្រងឿងឆ្ងល់ ។ គ្រូពេទ្យម្នាក់ក្នុងភូមិ ក៏ពុំអាចបកស្រាយបានដែរ និងសន្និដ្ឋានថា អាចបណ្តាលមកពីការប្រើប្រាស់ទឹក និងការបរិភោគចំណីអាហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmac204Q8Akz53h6rAdZhEzcT0kdraC2zP0ITNbQCnOmWTHU7uYUJZgAzQuV2hb2vaLnEXaBq3UnFvFGQUXGAs2HOCcPZvq3zFSlHUKtCRZvm3494T-6CoJDAeoRIJhrzP6Et9rt36Rj2dcCxz3_uEIWf64Bo4aWxa6YNS8ie1DAb1ril_T6f2EPoPIDk/s955/photo_2024-05-15_14-03-10.jpg

តាមតួលេខកាលពីដើមឆ្នាំ២០០៩ របស់សមាគមកូនភ្លោះ ដែលបានចុះឈ្មោះកូនភ្លោះ និងជួយឧបត្ថម្ភគ្រួសារកូនភ្លោះក្នុងភូមិ Kodinhi បង្ហាញថា ភូមិនេះមានកូនភ្លោះចំនួន២០៤គូ ហើយចំនួននេះបានកើនឡើងជាបន្តបន្ទាប់រហូតដល់២៣០គូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD2Sc7AuPA_4lXm7W96qzV4CYnD9AABvgzZnMIgElME-IuNI7QhvxvxmqvzsGxa2O69flS5VyJNw1fhLVbeF7retiW4CIHYu0RFfOmqHSYycj1sfLWJj-hiLBUHgGcxUbnQpewgPWjRE0W04NXBTsmxmXhWmKK8kOCoRiWOlWEibIjven1_tEJm-L_GLE/s460/s91s3SyV2q572t_tErKHmydqPnnbyihMqcjqhuKWJN8.webp

លោក Krishnan Sribiju ជាអ្នកស្រាវជ្រាវនិយាយថា ៖ «វាជាបាតុភូតធម្មជាតិដ៏អស្ចារ្យដែលបានកើតឡើងនៅភូមិជនបទមួយនេះ ខណៈអ្នករស់នៅជនបទពុំទទួលថ្នាំ និងសារធាតុគីមីគ្រោះថ្នាក់ផ្សេងៗ ទើបវាក្លាយជាភូមិបរិសុទ្ធ ។ បើតាមវិទ្យាសាស្ត្រ យើងគិតថា បរិស្ថានជុំវិញអាចជាមូលហេតុធ្វើឱ្យមានកូនភ្លោះកើតច្រើនបែបនេះ ហើយអាចមានអ្វីម្យ៉ាងនៅក្នុងទឹក» ។

អ្នកជំនាញរូបនេះសន្និដ្ឋានថា មូលហេតុចម្បង គឺដោយសារការប្រើប្រាស់ថ្នាំមានផ្ទៃពោះ, ទម្លាប់នៃការបរិភោគអាហារ និងរៀបការនៅពេលអាយុច្រើន ទើបធ្វើឱ្យពួកគេមានកូនភ្លោះ ។ ប៉ុន្តែនៅភូមិ Kodinhi ប្តី-ប្រពន្ធភាគច្រើនបានរៀបការក្នុងចន្លោះចាប់ពីអាយុ១៨ឆ្នាំ ដល់២០ឆ្នាំ ទើបយើងពុំអាចបកស្រាយពីមូលហេតុពិតប្រាកដ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk8_Lzi2KoMgnvRtuGr7712y0SbEdB8Rd4RZPmoDdxI1UGYgHFD2j1aYlw31wM48oBFCtcCmDaHEKOpAIEHm0rmaj5dMcgjBbp6T6IkMR4f6RRgOrE9EJMOl-AsjRmY-19Vtx-Z7GUqNN-apbeKNjcA3iPMnltFq0oYf0aDHNONAAOf4K8F5_QmFscvdM/s1080/Kodinhi-Kerala.webp

លោកជំនាញបញ្ជាក់ថា កូនភ្លោះទាំងនេះគ្មានអ្វីខុសប្រក្រតីទេ ហើយមានសុខភាពល្អគ្រប់ៗគ្នា ។ ប៉ុន្តែមូលហេតុធ្វើឱ្យភូមិនេះមានកូនភ្លោះច្រើនអាចបណ្តាលមកពីការបរិភោគចំណីអាហារ និងថ្នាំ ហើយត្រូវការពេលវេលាស្រាវជ្រាវបន្ថែមទៀត ។

ចំណែកអ្នកភូមិជឿថា វាបណ្តាលមកពីការប្រើប្រាស់ទឹក ពីព្រោះភូមិ Kodinhi ព័ទ្ធជុំវិញទៅដោយទឹក ។ នៅពេលភ្លៀងធ្លាក់ខ្លាំងម្តងៗ អ្នកភូមិពុំអាចធ្វើដំណើរទៅកាន់ភូមិផ្សេងទៀតបានទេ ដោយសារទឹកជំនន់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2q0fapsEkIHLQyHcJ5Fp4bf4FIS46ynpHfhEVEtJIYMjUdy4xqzSVb30OVf6xEOwxkxRamDcgrYZC7hmPRjPfz3nbGCM0eAZq7zgr2tysF0P_qk3Ikv5qeR5iDWAJ1dDbR98bzjcbZXujEee4frK-0ShHXCDo4N2iq__WDOGYk3EmZvGfZCq4QDjZVLc/s846/twins-pic.jpg

ម្តាយបង្កើតមហាសេដ្ឋីElon Musk ចែករំលែកពី វិធីថែរក្សាសម្រស់ឱ្យនៅតែស្រស់ស្អាត និងមានសុខភាពល្អ ទោះវ័យជ្រេបន្តិចមែន តែម្តាយរបស់ Elon Musk នៅតែស្រស់ស្អាតខ្លាំង ដោយសារគាត់ប្រើរូបមន្តទាងនេះ…

0

ជឿថាប្រិយមិត្តមួយចំនួនប្រហែលជាមិនសូវស្គាល់ និងមិនសូវចាប់អារម្មណ៍ម្តាយបង្កើតរបស់ Elon Musk ទេដោយសារតែគាត់មិនសូវបញ្ចេញមុខ។ ទោះជាយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ ម្តាយរបស់មហាសេដ្ឋីរូបនេះបានធ្វើឱ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយសម្រស់ដ៏ទាក់ទាញរបស់គាត់នៅពេលដែលគាត់បានលេចមុខនៅក្នុងគម្រប់ខួប ៦០ ឆ្នាំនៃទស្សនាវដ្ដីឈុតហែលទឹកដ៏ល្បីមួយរបស់ពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5Mc-xfXX6V76aJq_wPbOH6QsMP3eE61_Hu5DM3LhdjXQQnmYNbTno_gboQea_2zbkeCj6F78ALsZhZQ5F_x07z0U_PrdBtK3SLDrlN_9Y2sG2nZkeb5Elt-ZoKdzEzqAy1QdrtwSDdm9__49vC_WZ-HFaiJcrEiuINijHWv5HVGP4UnqM0gw4tl847M4/s1280/photo_2024-05-15_14-28-43.jpg

Maye Musk អាយុ ៧៦ ឆ្នាំដែលជាម្តាយបង្កើតរបស់មហាសេដ្ឋីពិភពលោក Elon Musk បានបង្ហាញខ្លួនជាមួយរូបរាងដ៏លេចធ្លោរបំផុតក្នុងឈុតសម្លៀកបំពាក់ដ៏ប្រណិត ដែលដេរប៉ាក់ដោយ Naeem Khan ស្បែកជើងកែង Aquazzura និងគ្រឿងអលង្ការ Charlie Lapson ធ្វើឱ្យទស្សនិកជនលាន់មាត់ថា ទោះវ័យជ្រេបន្តិចមែនតែសម្រស់វិញញាក់មិនធម្មតាឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYWEpADzgcEXz8iwFHHDqD5D_8YX9wSiNTmqffWB1uLMpaMMRYVwEw-x7-GcWakpgDM1o1WMcYuY1Xaho1z5LdG7r6R3Eb-gk9AZObYl37CaHbS9t0MSFRXHebTpXQcqkSwOpN-YDESEvTsr_sjQ2xnX9k92ku4f-KFHx0ZQltrVuCfiC2_sTozspv4Q0/s1800/Naina.co-Luxury-Lifestyle-Photographer-Experience-Collector-Maye-Musk-NYFW-MalanBreton-5-of-9.jpg

Maye Musk កើតនៅឆ្នាំ ១៩៤៨ គឺជាតារាម៉ូដែល និងជាអ្នកជំនាញអាហារូបត្ថម្ភជនជាតិកាណាដា-អាហ្វ្រិកខាងត្បូង។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គាត់បានបង្ហាញខ្លួនជាប្រចាំនៅក្នុង Vogue Korea, Elle Canada, Time Health ឬ New York Times ។ ហើយគាត់ក៏បានធ្វើជាគំរូសម្រាប់ម៉ាកល្បីៗជាច្រើនដូចជា Rag & Bone, La Ligne, James Perse, CoverGirl ទៀតផង។ នៅអាយុ ៧០ ឆ្នាំតារាម៉ូដែលរូបនេះបានដើរសម្រាប់កម្មវិធីដោយ Zero + Maria Cornejo, Dolce & Gabbana ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCdPaeAAvWvdEvGBC1Xqiur0e_8GHU69ZqaypSK3L0i9LMats3fzf0yDhjO4LkNw8m2o55aW9_l5FkbyJaJ1zo9XmesROQ8BRYtROSjCp3TMlTmDjI7Ih_Znu4B2jAaF79GoElwBG6jS-1HGf3JJCjk4wIAjzyLMADP-fnLCJu7I1pdXFA8P96MtYl_8I/s1000/maye-musk-7.jpg

ជាមួយនឹងការបង្ហាញខ្លួនដ៏ទាក់ទាញនេះ ម្តាយរបស់ Elon Musk ក៏ត្រូវបានមនុស្សជាច្រើនសួរនាំអំពីរបៀបថែរក្សាសម្រស់របស់គាត់ ដោយគាត់បានបង្ហើបថា ដើម្បីថែរក្សាសម្រស់ឱ្យនៅតែស្រស់ស្អាត និងមានសុខភាពល្អ គឺយើងត្រូវតែយកចិត្តទុកដាក់លើបញ្ហាសុខភាពផ្លូវចិត្តជាមុនសិន ប្រសិនបើយើងគិតច្រើនវាអាចធ្វើឱ្យយើងគេងមិនលក់ ញ៉ាំមិនបាន ហើយសម្រស់ក៏ធ្លាក់ចុះតាមនឹងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipoy_ONGSXRc6DY5Sn5k6lkqhpyrwQC3lzRvJFD14bOgpN4aouQzr10vBveHoQk0ejjG5PPdkuPt8vWivnJoMFbZSrKPYtPTod9E0HYHQjEMkLJ9EkDVR30uWwdCzv4VnYvTQ-PYYSwSuS1BWW6iMszNaGT5ajHIJEI7aO24c5UsAGihXsaw771s05es8/s1504/337286125_761863042006185_1181261121279624365_n.jpg

ថៃខំតែអរ! ក្រោយរកឃើញរូបចម្លាក់ស្រីសង្ស័យថាបន្សល់ពីសម័យករទឹកករដី តាមពិតទើបតែឆ្លាក់មិនដល់៥០ឆ្នាំផង

0

កាលពីពេលថ្មីៗនេះ គឺមានការបង្ហោះចែកចាយផ្អើលពេញបណ្តាញសង្គមប្រទេសថៃទាក់ទងនឹងការប្រទះឃើញរូបចម្លាក់ស្រីនៅឯខេត្តបុរីរ៉ាម ដែលបានបង្កឲ្យមានភ្ញាក់ផ្អើលនិងសាទរយ៉ាងខ្លាំងក្នុងចំណោមជនជាតិថៃ។

អ្នករកផ្សិតជនជាតិថៃគឺបានប្រទះឃើញរូបចម្លាក់ស្រីឆ្លាក់ជាប់នឹងថ្មនៅឯដែនជម្រកសត្វព្រៃ Dong Yai ក្នុងខេត្ត Buri Ram ភាគឦសានប្រទេសថៃ ក៏បានក្លាយជាប្រធានបទគួរជាទីចាប់អារម្មណ៍បំផុតនៅក្នុងបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuid1a_NgGXcBKxTftpuFvsdZ8b3DoRtSbSNddciWwxxxsOzamd9wqTPhqJetPexoPCGc1pmLQg9t36Kq4nqwPGIrxKwJq4EuCuj_bMw4KY9fixVw6hYxQjZkXb2ccfhU9SzTndck9UxxGIbPWXu69MPcbEQZ8NUL6-HRe6TZ5uxVZ1kij-I0S4e0eU-w/s1478/GNgWrj2boAAXrEu.jpg

ស្របពេលមនុស្សម្នានៅក្នុងសង្គមថៃបាននឹងកំពុងវែកញែកយ៉ាងខ្លាំងទាក់ទងនឹងរបកគំហើញថ្មីនៅក្នុងខេត្តបុរីរ៉ាមនេះ ដែលភាគច្រើនបានប៉ាន់ស្មានថា នេះទំនងជារូបចម្លាក់របស់ព្រះនាងម៉ាយ៉ាទេវី ក្នុងសម័យថ្វារ៉ាវ៉ាឌី ចន្លោះសតវត្សទី៦ – ទី១១។

ទោះជាយ៉ាងណា យោងតាមប្រភពសារព័ត៌មានថៃ The Nation បានដឹងថា សាស្ត្រាចារ្យប្រវត្តិសាស្ត្រសិល្បៈម្នាក់ មកពីមហាវិទ្យាល័យបុរាណវិទ្យានៃសាកលវិទ្យាល័យ Silpakorn គឺលោក Chedha Tingsanchali បាននិយាយថា ការរកឃើញនៅក្នុងខេត្តបុរីរ៉ាមនេះ ប្រហែលមិនមែនជារូបចម្លាក់បុរាណដូចមនុស្សភាគច្រើនគិតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVOnUM_ATjqJEF9iazHl4z3q-TVh-pv6E4u_eh6wWHGQkbGTyMiZucSlbHQfXNGsT15mqcKhkWieoC5jNM6adMkKQjcUTmujya1LBX2Iq682RlQjK9VtHR-0HTuJ-D-HwQbXs932CQYmHjxwBX63T4h0Ryb8RmhL-N-_IZD-DzLdiQFNoAw2559K8lCfI/s790/%CE%B5%CE%B9%CE%BA%CF%8C%CE%BD%CE%B1_2024-05-13_144945459.png

លោកបន្តថា «ជាងចម្លាក់ដែលបានឆ្លាក់រូបនេះ គឺបានយកគំរូតាមសិល្បៈបុរាណឥណ្ឌា ទើបបានចេញជារូបរាងបែបនេះ។ ចំណែកឯលក្ខណៈសម្បត្តិនិងរូបរាង គឺមិនត្រូវនឹងសម័យកាលថ្វារ៉ាវ៉ាឌីនេះទេ ជាពិសេសបើសង្កេតទៅលើចិញ្ចើម បបូរមាត់ និងលក្ខណៈដទៃទៀតរបស់រូបចម្លាក់នេះ។

បើយោងតាមការបញ្ជាក់ពីចាស់ៗបុរាណនៅទីនោះក៏បានលើកឡើងថា តាមពិតរូបចម្លាក់នេះគឺទើបតែសាងសង់ឡើងថ្មីថ្មោងតែប៉ុណ្ណោះ និងមិនជារបស់បុរាណអ្វីនោះទេ ព្រោះតែប្រមាណ៣០ទៅ៥០ឆ្នាំមុន គឺមានព្រះសង្ឃបានតាំងអាស្រមនៅលើភ្នំនេះ ហើយព្រះសង្ឃក៏បានឆ្លាក់រូបព្រះម៉ែធរណី ប៉ុន្តែឆ្លាក់មិនហើយក៏ទុកចោលមកដល់សព្វថ្ងៃនេះទៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPySN3hkB5awF33r49Ara_M8LUllVza-tx151Ext3En7bbwbkhum_xwNy7fzFIVdTND01WD0macg-FELF7I_RaKCUin9ybgiZJMjfnhJPB9mLYyEx0k7b6O6k0uJ5zTfeSIkcEK1am0gXJnR26t1N0HG6GpnFNoAw2Q1uJ2JAL4WF_RgFUOzKb77vnnX8/s1477/GNgWrj3aEAAWpix.jpg

ចំណែកការលើកឡើងពីអ្នកជំនាញខ្លះទៀតក៏បានឲ្យដឹងថា ចម្លាក់ដែលរកឃើញថ្មីៗនេះ គឺជារបស់ Sirimahamaya ដែលជាមាតារបស់ព្រះពុទ្ធ។ ទោះជាយ៉ាងណា អត្តសញ្ញាណពិតប្រាកដនៃចម្លាក់នេះគឺមិនច្បាស់លាស់នៅឡើយនោះទេ ដោយនាយកដ្ឋានវិចិត្រសិល្បៈកំពុងតែបញ្ជូនក្រុមបុរាណវិទូជាច្រើនដើម្បីសិក្សាបន្ថែម ដើម្បីស្រាយបំភ្លឺអំពីចម្លាក់នេះឲ្យបានច្បាស់លាស់។

គួរបញ្ជាក់ថា ខេត្ត Buri Ram ភាគឦសាន ប្រទេសថៃ ត្រូវបានគេស្គាល់ថាជាទីតាំងបុរាណវិទ្យា ដែលមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងសម័យអាណាចក្រខ្មែរ។ ប្រាសាទបុរាណជាច្រើនដែលត្រូវបានរកឃើញនៅក្នុងខេត្តនេះមានតាំងពីសម័យអាណាចក្រថ្វារ៉ាវ៉ាឌី (សតវត្សទី៦ ដល់ទី១១) រួមមាន មឿងទុំ ប្រាសាទហិនខៅផានមរុង និងប្រាសាទហិនផានមរុងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy8eMIXqX8hpC3N_VVldVJVMNyjiHG-DBHXkUhoWmpinaetNROLQ4xvP-GpkaKWbHy3T1DwuOXTMk0IoL1vb6fLaOnokBAFD3pOm5wCEyFjjFcZNHBLVfxJEtdwtqaV8oNg6mE2N0fVQLopmqkM8xAb0SXeMgAwPtbnLVujoqqtwxY6e7mUb7G_9owQYI/s1532/GNgWrj2bUAAUTW1.jpg

អស់ពី ឆន សុវណ្ណារាជ ដល់វេន ណុប បាយ៉ារិទ្ធ ម្តងត្រូវគេរិះគ.ន់រឿងសម្រស់ជួបនៅក្រៅមុខចាស់មិនដូចក្នុងរូបភាពបង្ហោះ

0

ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាកាលពីកន្លងមកថ្មីៗនេះតារាចម្រៀង ឆន សុវណ្ណារាជ ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនបញ្ចេញមតិរិះគន់រឿងផ្ទៃមុខរបស់លោកមិនស្រស់ស្អាតពេលលោកសម្តែងក្នុងរឿងមេឆា។ បន្ទាប់ពីតារាចម្រៀងរូបនេះពេលនេះដល់វេនតារាចម្រៀង ណុប បាយ៉ារិទ្ធ ម្តងត្រូវគេរិះគន់រឿងសម្រស់ដូចគ្នាដោយបានលើកឡើងថាជួបនៅក្រៅមិនដូចក្នុងរូបភាពបង្ហោះនៅលើបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDqWxBrDYFh81TAsFAGartMNu91atG6wn9JgN4qvdbpdlqQ8p9UflB0QRVUh8GuU3_v6GSjV-IdlaCHrOYZqaBbpnuyHMo5Vx0UDlRO00qYqFXNW9K554qdSHRbp0htn31PnmZBbGUbV92zvnV0VJwbJrOO7CHVcPd8xtH4Xw_FDNeQW9tNcOP5f2sN_I/s1800/image_2024-05-15_09-44-08.png

តារាចម្រៀង ណុប បាយ៉ារិទ្ធ ត្រូវបានទស្សិកជនសម្លឹងឃើញថាលោកជាតារាចម្រៀងជើងចាស់ម្នាក់នៅរក្សាភាពលេចធ្លោរបស់ខ្លួនជាពិសេសទៅលើសម្រស់តែម្តងនៅតែមានរូបរាងស្រស់សង្ហាទោះបីជាមានវ័យល្បាក់៤០ហើយក្តី។ បើនិយាយពីស្ទាយ៍តុបតែងខ្លួនវិញលោកលេងស្ទាយ៍មិនឱ្យចាញ់យុវវ័យនោះទេជាពិសេសយូរៗទៅកាន់តែមើលឃើញលោកក្មេងជាងមុនទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2OXO5-uvkcJEgCJ4ky9SzQ-b0W0Ad2km6tTPc2VRLuPJo_vtmPYByQvSoH5ydHMP_ivWtzrKOPBinCD6KmCwFDiSfteKfOUC03UUYYJRdYNf6GZHv0-1zYg7ShyphenhyphenSJp2jzBTNR_p1YqZ2j_KnD-cD9SXE1huV_9iyLQzM3FEcpzie_vcRahfx4PuWP4pw/s1800/image_2024-05-15_09-44-10.png

យ៉ាងណាមិញនាពេលថ្មីៗនេះ លោក ណុប បាយ៉ារិទ្ធ បានបង្ហោះរូបភាពយ៉ាងស្រស់សង្ហានៅលើបណ្តាញសង្គមក្នុងទីតាំងមួយកន្លែងដែលលោកសម្តែងនៅទីនោះ។ រូបភាពរបស់លោកត្រូវបានគេបញ្ចេញមតិរិះគន់ ដោយបានអះអាងថាធ្លាប់បានជួបលោក ណុប បាយ៉ារិទ្ធ នៅក្រៅមានមុខចាស់ហើម ប៉ុន្តែរូបភាពដែលបង្ហោះមើលទៅក្មេង។ គណនីហ្វេកប៊ុកមួយបានបញ្ចេញមតិលើការបង្ហោះរបស់តារាចម្រៀងរូបនេះថា«ឆ្ងល់មុខបងនៅក្រៅឡើងចាស់មុខឡើងហើម តែដល់មើលក្នុងហ្វេសបុកម៉េចក៏ក្មេងម៉េសប ង ឬមួយបងពាក់មុខតែ បើថាកាមេរ៉ាដូចមិនជឿថាកែបានក្មេងចឹងទេ សូមទោសណាបងព្រោះ ខ្ញុំធ្លាប់ឃើញបងនៅក្រៅទើបហ៊ាននិយាយ»។
ពាក្យសម្តីនេះតារាចម្រៀង ណុប បាយ៉ារិទ្ធ បានចូលទៅឆ្លើយតបវិញថា «ចឹងមកជួបឥឡូវនេះថតជាមួយគ្នាផ្ទាល់មក ហ៊ានដែរ បើអត់ហ៊ានមានន័យថាអូនឯងអន់ បំផុតហើយបានតឬមាត់។ មួយវិញទៀតមនុស្សអន់ៗដើរ fake account យករូបគេមកដាក់ដូចអូនឯងបងចង់ដឹងមុខច្បាស់ បងបកស្បែកមុខអូនឯងបានងាយដូចថ្ងៃព្រោះពូបងគាត់ធ្វើការនៅប្រឆាំងបទល្មើស បច្ចេកវិទ្យាស្រាប់ ឆែកអូនឯងឥឡូវ ដឹងឥឡូវភ្លាម។ គ្រាន់តែអូនឯងសរសេរមកបងដឹងថាអូនឯងជាមេរោគចេញពីខាងណាបាត់ហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivAzFqC_5vEXrYZBbsCfEvu3N9MT2278Y2kTcMJ_XNoRyUC0vhcf8gIP0RuTpDfdEqYr8GzCwrBltG4pCO9TqVT5yKLlv4UcTs2hnI39TVEkPMZ0cW4Hr6ZEqmYpADMsBv4ch5IbRrYN0OaoCUSshj8q2-Fr1Ztu2PhVk7gWmQCycfiQCyE_BNaAAhWDk/s2048/image_2024-05-15_09-44-12.png

ក្រោយពីនេះអ្នកមួយចំនួនក៏បានលើកឡើងថារូបលោកវះកាត់កែសម្ផស្សទើបធ្វើឱ្យលោកមើលទៅក្មេងមិនចេះចាស់ទោះបីជាអាយុច្រើនយ៉ាងណាក៏ដោយ។ ដោយសារតែអ្នកមួយចំនួននៅមិនអស់ចិត្តរឿងមុខមាត់របស់ខ្លួនលោក ណុប បាយ៉ារិទ្ធ បានចេញលវីដេអូខ្លីតែម្តងថា បច្ចុប្បន្នលោកមាន៤៣ឆ្នាំ ហើយមិនបានវះកាត់កែសម្ផស្សដូចជាច្រមុះ ចង្ការ ជាដើមថែមទាំងបង្ហាញសកម្មភាពដើម្បីឱ្យមានទំនុកចិត្តថាលោកពិតជាមិនបានឆ្លងកាត់មុខកាំបិតនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiHk-cjiPpfPxsd7lxydeNhAaX8cFf19o2eDxqb_IlPpE-Snrxq4WIi5Cx7o66h546UBjKM3c7o4qZP9G07VKsiVThMQiBWtc2Iged46ZroATkm5yeBVs-mbjQdhzKgWZ4nBBkuUHRkndyX5Ft_wspEUsTn6ctZnD54alRX8X-l-2hwVszWpvAj6wHdzI/s2048/image_2024-05-15_09-44-13.png

ម្ចាស់បទ «បំណងល្អពីសង្សារអូន» បានទម្លាយទៀតថា ការដែលលោកនៅតែអាចរក្សាមុខមាត់ឱ្យនៅក្មេងជាងវ័យដោយសារតែលោកជាមនុស្សយកចិត្តទុកដាក់ប្រើប្រាស់ស្គីនឃែរបំផុត មិនថាលោកនឿយហត់ មិនបានសម្រាក អត់ងងុយយ៉ាងណាលោកមិនចោលស្គីនឃែរឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtzzvHda9DvGPeF6VyBHcTB4wgte2mtlBmq_CXhl6P7Jgtbvh0euIJ7judG7j2ifk1AU_rVyHnyx4X4fHIP9z720jCPb2PM4flvHE1ysnXrUmNg1DK3iV5SInTnFQXEbKPyZy1cRr3JLhTQIqajEMqcSghjEVese13LMtpcZHnG6y5fxdATSF9kp3cdPo/s2048/image_2024-05-15_09-44-17.png

គួរបញ្ជាក់ថា ក្រៅពីលោក ណុប បាយ៉ារិទ្ធ ត្រូវគេរិះគន់រឿងសម្រស់លោក ឆន សុវណ្ណារាជ កាលពីកន្លងមកនេះក៏ត្រូវបានអ្នកមួយចំនួនរិះគន់ថាលោកមានមុខមាត់មិនស្អាត ខណៈអ្នកក្នុងចង្កោមសិល្បៈបានចេះមុខការពារថា តារាក៏ចេះចាស់ដែរមិនអាចនៅក្មេងរហូតនោះទេ៕

ប៉ូគីមថេង សុធីតា និង ណង នីត ទទួលបានឱកាសពិសេសមួយក្នុងកម្មវិធី Miss Grand Cambodia 2024

0

ប៉ូគីមថេង សុធីតា Miss Grand Cambodia 2021 និង ណង នីត លំដាប់រងទី៤ Miss Grand Cambodia 2023 ទទួលបានឱកាសពិសេសមួយពីស្ថាប័ន Miss Grand Cambodia 2024 នឹងធ្វើជាពិធីការិនីក្នុងការប្រកួតវគ្គឈុតហែលទឹកនៅខេត្តព្រះសីហនុ ខណៈតារាសម្តែង ប៉ែន ភ័ក្រសុធារិទ្ធ ធ្វើជាពិធីករនៃការប្រកួតនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJXOWWy-cZ5Q3t0ajaaiZYyAr3QWjBuRFH1hS0FOms5HoLtXGSLIcD0pnRuWPSDSL5j3oBNenU41DH3yEurHB2LqVZ0rsH8k9ZI6f-tFYux5f73FJ-ybAJ5NFmI5XqrroKAO46I_VpGJqRXLMM8iY0A6nnFY1Y4wRnOj-CVJ_6BVpFcRuoBGsp7kGSF8A/s2048/image_2024-05-14_16-22-57.png

ស្ថាប័ន Miss Grand ក្នុងស្រុកបានប្រកាសជាផ្លូវការហើយកញ្ញា ប៉ូគីមថេង សុធីតា កញ្ញា ណង នីត និងលោក ប៉ែន ភ័ក្រសុធារិទ្ធ នឹងធ្វើជាពិធីករពិធីការិនីក្នុងការប្រកួតឈុតហែលទឹកនាថ្ងៃទី១៧ ខែឧសភា ខាងមុខនៅឯខេត្តព្រះសីហនុ។ នេះជាលើកដំបូងដែលអ្នកទាំងបីបានរួមការងារជាមួយគ្នា ហើយអ្នកគាំទ្របានបង្ហាញអារម្មណ៍រំភើបចិត្តចំពោះ ប៉ូគីមថេង សុធីតា Miss Grand Cambodia 2021 ដែលមានមុខមាត់នៅលើឆាក Grand បន្តទៀតនាងជាបវរកញ្ញាត្រូវបានហ្វេនៗលើកឡើងថាកំសត់ជាងគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-f5YMglhGl8Mocaof70GqUJ0TAYMoNwSC0xF0tg0OtVddnsukF0r0QC_p1Iv3f4IS9RNEGt8B-gGBfyspDm4HranyG7Y_oNsmYGfy9FiU4ruosxj5flN43KWzv_VsLy8sJp_NmMO3dGyEhJx4fdYfL1CEc4uHW6emjvjDmK5NvRxmAYlxpmPaWmUygI4/s1080/image_2024-05-14_16-23-07.png

តំណែងជាពិធីការិនីនេះដែរ សុធីតា បានបង្ហាញអារម្មណ៍របស់ខ្លួនថា «ជាដំបូងសូមអរគុណដល់កម្មវិធី Miss Grand Cambodia ដែលបានផ្តល់កិត្តិយសការងារមួយនេះមកដល់រូបនាងខ្ញុំ ក៏សូមអរគុណដល់បណ្តាលអ្នកគាំទ្រទាំងអស់ដែលតែងតែមាននារីម្នាក់នេះក្នុងចិត្តរហូត។ បងប្អូនទាំងអស់គ្នាជាបេះដូងនៃនាងខ្ញុំ»។ សម្រាប់បវរកញ្ញារូបនេះកន្លងទៅធ្លាប់បានបង្ហាញខ្លួនធ្វើជាពិធីការិនីក្នុងកម្មវិធីមួយជាមួយលោក អៀង វិច្ឆ័យ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCm7_8NkMZcnQ5V7OVlw8gug2Hot21WPpmglWTzNP4qHvLBoLa87keXB5cx14PNF1PEnhfpjSTTjbG1q9_4Sh66XN0uk-vI8kjxabLedJzhc85UgMhOe3SbUgYQRw90xUKVr9-0eD9rBoSUb7t8jpzyy5X8xa6LwD_fqWS-y7aARulvS6XlMEkpjbC0yY/s2048/image_2024-05-14_16-23-05.png

ងាកទៅកាន់ ណង នីត លំដាប់រងទី៤ Miss Grand Cambodia 2023 ក៏បានបង្ហាញអារម្មណ៍របស់ខ្លួនដោយសង្ឃឹមមហាជននឹងផ្ដល់ឱកាសឱ្យរូបនាង ខណៈនេះជាលើកដំបូងសម្រាប់នាងក្នុងនាមជាពិធីការិនី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLUrUv5aU0Sg7Sny_xJ-HxakG5fpzsPix5MOUQSkEaNi6PXs_cRu_JcJezyQ-5B2Z1g17FXtoFFK1_AWvVgWe3gGyvfmaM8MD_jOE4Mb48ZBfwoveVhUJVK5tojnxVuiHGiNoVRPMKm1yeObWip7T1Zuj1_CiDYptJFIpaMfEiE9RjgHCxF42x9VKfSsA/s1714/image_2024-05-14_16-22-58.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsBK79Q1ze0MSrPnQLjAR3dladKv6dVHkMXHDvUra03d3Yuz3MFsxiw6cUaNLdl1royqRKijSEsroN8mlCmBkolACApVJ2l0HoAzZJV5JkLGqLtrFHOON7YDqygezSztG12QX5Mj1goaSXytOxIdK8ZwGMb19TYEPP4mpzs78UBmbNQsiKnQnQMKKWX-g/s2048/image_2024-05-14_16-23-03.png

លីម តិមម៉េង និង សុក សុកន្និដ្ឋា ផ្អែមល្ហែមក្នុង MV លើកដំបូងក្រោយហ្វេនៗចាប់គូ

0

MV បទចម្រៀងថ្មីរបស់ លីម តិចម៉េង ធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីឃើញការសម្តែងល្ហែមជាមួយពិធីការិនី សុក សុកន្និដ្ឋា ដែលជាតារាស្រីត្រូវបានហ្វេនៗចាប់គូឱ្យអ្នកទាំងពីរជាគូស្នេហ៍កាលពីកន្លងមកនេះ។ មិនត្រឹមតែប៉ុណ្ណោះ គេសង្កេតឃើញថានេះជាលើកដំបូងហើយដែលម្ចាស់ពានពិភពលោករូបនេះហ៊ានសម្តែងឈុតឆាកស្នេហាស្អិតរមួតបែបនេះដាក់តួស្រីជាហេតុធ្វើឱ្យហ្វេនៗថាអ្នកទាំងពីរកាន់តែសមគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTH9EtIj7BoxMBN7AuNhp9A27To2-ZM3jbmLYSECKCVRPQsN-3fo5Ca2gdrbn0PbbeoYoQC7X0r40EYtPKP5DCD8Xsq1MNUWfRYnpsrTCYIQq5Ms4s1itbJ50Y_sSCXUAGuZ1d1-bssqaZehWgdbdF2yxTOjECia31q5Bu1jRu8kIOm7CevS4JNA0resA/s960/12-39.jpg

គេចាំបានថាកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះតារាចម្រៀង លីម តិចម៉េង និងពិធី ការិនី សុកន្និដ្ឋា ធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីឃើញវីដេអូចែកចាយពេញបណ្តាញសង្គម ដែលបានប្រែក្លាយជាមានប្រធានបទស្នេហាក្នុងចំណោមអ្នកគាំទ្រដោយសារតែអ្នកទាំងពីរត្រូវគេសម្លឹងឃើញថាពិតជាសមជាមួយគ្នាណាស់។ ក្នុងកម្មវិធីមួយកញ្ញា សុក សុកន្និដ្ឋា ជាពិធីការិនីក្នុងកម្មវិធី ចំណែកឯ លីម តិចម៉េង ជាតារាកិត្តិយស។ ក្រោយពីឃើញវីដេអូ ដែលតិចម៉េង និង កន្និដ្ឋា ថតរូបក៏ដូចជាជជែកជាមួយគ្នាហើយធ្វើឱ្យអ្នកគាំទ្របង្ហាញអារម្មណ៍ញញឹមបិទមាត់មិនជិត និងបង្ហាញសកម្មភាព Ship អ្នកទាំងពីរ ជាគូស្នេហ៍ទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz9vuu7xRnLfaYxF_1iL07XT5zzwYnPLuPI-PUn-k581hpqVId9CfrVpnwCzBCJnlpjOTsIFj35qsMXPuWqOg3imOPEmWk4bQJYvnr3HRiS_A9O37nZBkWASVJD_D4u6uoqq6C837fnN832XdhQLlEIu3uhXHEyV9RlDiI2-3a8bvhsin8gWLxIYYyFXg/s800/files+news+11605+1432459450.jpg

គូស្នេហ៍ដែលត្រូវហ្វេនៗ Ship កន្លងមកនេះបានធ្វើឱ្យមានប្រធានបទសាជាថ្មីបន្ទាប់ពីគេបានឃើញ លីម តិចម៉េង និងសុក សុកន្និដ្ឋា បានសម្តែងក្នុង MV ជាមួយគ្នា។ នាយប់ថ្ងៃទី១៣ ឧសភា ឆ្នាំ២០២៤ ផលិតកម្មរស្មីហង្សមាសបានទម្លាក់MV ថ្មីរបស់ ម្ចាស់ពានរូបនេះមានចំណងជើងថា «អូន១៨» ដែលជាស្នាដៃដឹកនាំសម្តែងដោយលោក ឯម ស៊ីដែន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUPrh4ZB4wCYqFfy_Ry19t6obQE_lOipvPPLftkevzSuDnNFdr72MoTgZYt5himfq7lQBSEByK_hGWQBDpclFupNXIynf1lhNMqLzVp3RP3JBxGm8Dcopl5r0eJNn5391dhQoHs_qjN5tX4T4AS5a2Wys3u5GVnNmtAvMbZKzMderEAgf6wlnCrLEy4bg/s1358/image_2024-05-14_13-50-50%20(2).png

នៅក្នុងវីដេអូចម្រៀង តិចម៉េង និង សុកន្និដ្ឋា សម្តែងជាមួយគ្នាយ៉ាងផ្អែមល្ហែមប្រកបដោយភាពស៊ីចង្វាក់គ្នាយ៉ាងខ្លាំង ទាំងការលេងទឹកមុខជាគូស្នេហ៍ និងមានសកម្មភាពផ្អែមល្ហែមជាមួយគ្នាជាច្រើនទៀត។ វីដេអូនេះក៏ទទួលបានការសរសើរពីអ្នកគាំទ្រ ចំណែកឯបទចម្រៀងទៀតសោតក៏អាចទទួលយកបាន ខណៈ MV មួយបទនេះហ្វេនៗរបស់ តិចម៉េង ទន្ទឹមរង់ចាំយូរដូចគ្នា។ កាន់តែពិសេសនោះ តាមរយៈ MV កន្លងមកគេសង្កេតឃើញថានេះជាលើកទីមួយហើយសម្រាប់ លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ សម្តែងស្និទ្ធស្នាលជាគូស្នេហ៍បែបនេះជាមួយតួស្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1N0ToqGZKzYYu2uZmMMf3Cc6J3AK8yXbaiFF7MiGBtpK6UUFyCu3HtUkPvD9rRpYVINEckSpdXtBc3L_cDvrWCXfFs6B_Vwhf_rxRD00cxqlIJ_KP1hjKiV4-5uVFFYb8eyqIh4ucMRpcyMEQKdl003D58L2JOkTG6FTrozmYDbzU1tEQAswhcR4Eo8E/s1366/image_2024-05-14_14-05-00.png

ឃើញសកម្មភាពផ្អែមល្ហែមរបស់ តិចម៉េង និង សុកន្និដ្ឋា នេះដែរបើទោះបីជាការសម្តែងក្នុង MV ក៏ដោយហ្វេនៗនៅតែចិញ្ចឹមចិត្តចាប់គូអ្នកទាំងពីរជាគូស្នេហ៍ដោយសង្ឃឹមថាអាចក្លាយជាការពិត៕

ថ្មីទៀតហើយ! អ្នកវិទ្យាសាស្ត្ររកឃើញថា រុក្ខជាតិទាំងអស់នៅលើផែនដីសុទ្ធតែចេះស្រែក

0

ចេះស្រែកអីតែមនុស្ស សូម្បីរុក្ខជាតិក៏ចេះស្រែកដែរគ្រាន់តែយើងមិនអាចឮសំឡេងវាដោយផ្ទាល់បាន។ នេះបើយោងតាមការសិក្សាថ្មីមួយរបស់អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Tel Aviv ក្នុងប្រទេសអ៊ីស្រាអែល បាននិយាយថា រុក្ខជាតិទាំងអស់នៅលើផែនដីសុទ្ធតែចេះស្រែក នៅពេលដែលវាដុះពន្លក ឬនៅពេលដែលមនុស្សបានប៉ះពាល់វា។ ដូច្នេះដើម្បីដឹងថា រុក្ខជាតិបញ្ចេញសំឡេងយ៉ាងដូចម្តេច អ្នកវិទ្យាសាស្ត្រក៏បានប្រើប្រាស់ឧបករណ៍ថតសំឡេង ដើម្បីចាប់យកសំឡេងរបស់រុក្ខជាតិ “ស្រែក” នៅពេលប្រមូលផល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvY_3VsqJ-oesuK81DEozrW3DzPBAAqhfgzKYkOS3eDky03DciizbmsIeQclS3FL5ivtc1tgv3ONmZ8maAiurs9Yc33VQ13FHdptrRdInpi0nPN2jluUTFUOoaz2Wa0hSNlObDwYphPbCERT01uWNUDRcR6MqCaUNwi10pp2y8-GZ-C57Eh2dLMyaZB_w/s750/6425db2444b74.image.jpg

អ្នកវិទ្យាសាស្ត្របាននិយាយថា សំឡេងស្រែករបស់រុក្ខជាតិគឺមិនដូចសំឡេងស្រែករបស់មនុស្សទេ ប៉ុន្តែជាសំឡេងលោតស្រាលៗស្ថិតក្នុងប្រេកង់ ultrasonic ដែលវាពិបាកក្នុងការស្តាប់ដោយផ្ទាល់ ដោយសារសំឡេងរុក្ខជាតិគឺមានកម្រិតស្រាលខ្លាំងមែនទែន ប៉ុន្តែសម្រាប់សត្វវិញគឺអាចស្តាប់សំឡេងរបស់ពួកវាបាន ព្រោះរុក្ខជាតិមានអន្តរកម្មជាមួយសត្វល្អិត និងសត្វដទៃទៀតគ្រប់ពេលវេលា ហើយសារពាង្គកាយទាំងនេះជាច្រើនប្រើសំឡេងសម្រាប់ការប្រាស្រ័យទាក់ទងគ្នា ដូច្នេះវាពិតជាសមស្របបំផុតសម្រាប់រុក្ខជាតិក្នុងការបញ្ចេញសំឡេងឱ្យសត្វឮ ប្រៀបដូចមនុស្សយើងអាចស្តាប់សំឡេងសត្វអញ្ចឹងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFGKcFxCOLzzWMlYEyYmRiohyphenhyphenDIK5U_49GIFt33rfVxihtfuENmD_gSlyuWpUvpT0VXcQDY2y1arBSOKxo3sK5rP_2ikcHsrFdsd84b5Pzu975tiW8Ay9rG8AcKg0qQyWeWpBwRwgiv8Eh5YPsB49XiR7LopJIY-RMiUUlwy6r4ghu1KH8RJ50Mo2RpLE/s1733/plants-pain-orig.jpg

បើយោងតាមការសិក្សាដែលចុះផ្សាយក្នុងទស្សនាវដ្តី Cell ក៏បានឱ្យដឹងដែរថា នៅពេលដែលរុក្ខជាតិបញ្ចេញសំឡេងគឺវាចង់បង្ហាញឱ្យយើងឃើញថា រុក្ខជាតិគឺកំពុងស្ថិតនៅក្រោមភាពតានតឹង គ្រោះរាំងស្ងួត ការឆ្លងមេរោគ ឬនៅពេលវាចុះខ្សោយ។ អ្វីដែលសំខាន់ជាងគេនោះ គឺអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា រុក្ខជាតិកាលណាដែលវាស្ត្រេសគឺវានឹងស្រែកហើយ ហើយរុក្ខជាតិដែលមានសុខភាពល្អវានឹងបញ្ចេញសំឡេងស្រាលៗ។ ដូច្នេះវាទំនងដែរថា រុក្ខជាតិនៅក្នុងផ្ទះរបស់អ្នកក៏អាចកំពុងនិយាយជាមួយអ្នកផងក៏មិនដឹង ប៉ុន្តែរុក្ខជាតិនៅប្រេកង់ខ្ពស់ពេក ដូចនេះត្រចៀករបស់មនុស្សមិនអាចចាប់រលកសំឡេងរបស់ពួកវាបានទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiloxe_JFpTLmpB7UWIxrXxxKuT8-1H6VMoaicY5Up-oHTDZ22olegO-FO5VcxFZd63a7ibUUx2b63ZDuuRx-hl2dB4qJJ25nyYUtFQKCE73g6TkdD74hqb4J9PYBWLg7YWUREp5PSy5lBrP4S0oI-_RGrb8PDHwLwTGxjI8RMmdsBVx04k0qMAb5JfQdQ/s1000/2009760.jpg

មកដឹងពីអត្ថន័យការបញ្ចុះសាកស.ព ទារកក្នុងដើមឈើរបស់ឥណ្ឌូណេស៊ី

0

ប្រទេសឥណ្ឌូណេស៊ី ៖ ជនជាតិភាគតិចជាច្រើននៅប្រទេសឥណ្ឌូណេស៊ីនៅតែបន្តគោរពប្រពៃណីបុរាណពីមួយជំនាន់ទៅមួយជំនាន់ ជាពិសេស ជនជាតិភាគតិច Toraja ដែលរស់នៅតំបន់ភ្នំភាគខាងត្បូងកោះស៊ូឡាវ៉េស៊ី ។ ពិធីមួយល្បីល្បាញបំផុតរបស់ពួកគេ គឺការជីកសាកស.ព សមាជិកគ្រួសារមកធ្វើពិធីបុណ្យជារៀងរាល់ឆ្នាំ ប៉ុន្តែនៅមានពិធីមួយទៀតប្លែកពីនេះ គឺការបញ្ចុះសាកស.ព ទារកក្នុងដើមឈើ (ឬហៅថា Kambira Baby Grave) ។

ជនជាតិភាគតិច Toraja ហៅពិធីនេះថា «ផ្នូរទារក Kambira Baby Grave» ស្ថិតនៅតំបន់ Tana Toraja ប្រទេសឥណ្ឌូណេស៊ី និងស្ថិតនៅឆ្ងាយពីទីក្រុងម៉ាខាឡេ ប្រមាណ១០គីឡូម៉ែត្រ ។ វាជាទីកន្លែងដែលពួកគេយកសាកសពទារកមករុំដោយក្រណាត់ត្បាញពីសរសៃឈើ និងយកទៅកប់ក្នុងដើមឈើឈ្មោះថារ៉ា ដែលគេបានរៀបចំរួចហើយ បន្ទាប់មក ក៏បិទទ្វារឈើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2_Wo0JoPUmbETgBCeN-Ttl6V31Jde6ZPSp-jrcambB9-cjhI57T5FtKxwTRZhgessugRMuMuLjzVUrsO4qgFL4Hqnff0lkr6hjpMnmy4qbuTYE9acK9qnxeoGLTzAs57lTdLmbNVKCP0uKXwz-Jy6_DYMVJAv-mota5lU6LM1-5mz_46_RKmdWJRWCws/s962/2D5BA62300000578-0-image-a-4_1444722521191.jpg

ថារ៉ា គឺជាដើមឈើមានទំហំធំ និងសម្បូរជ័រច្រើន ហើយជនជាតិភាគតិច Toraja ហៅដើមឈើនេះថា ដើមឈើទឹកដោះម្តាយ ។ រីឯផ្នែកខាងក្នុងដើមឈើដែលគេបញ្ចុះសាកសពទារក គឺចាត់ទុកថា ទារកនោះបានត្រឡប់ទៅរស់នៅក្នុងផ្ទៃម្តាយវិញ ។ គេមានជំនឿថា នឹងអាចជួយឱ្យដួងព្រលឹងទារកបានរស់នៅទីស្ងប់សុខ ហើយរយៈពេលជាច្រើនឆ្នាំ សាច់ឈើនឹងមានសភាពល្អឡើងវិញ ខណៈរាងកាយទារកនឹងរលាយក្នុងដើមឈើត្រឡប់ទៅរកធម្មជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq5Nx4bsu_wLywyY8R6FwZc_4vC8Ew5Puj1DXi0dWbmefKM8o1xdIb9CFUSjJOeq9sgaOhbjBf2R2Sk-mk0xtE3xKmyTpRkdt2L2jRpX0obPV9qUrTOx1JLAhnOxkX2UY7Vz_dPQItrbhlNfqOQRxT9iVOsHvnglbnzBz_LGYgGRs0XJT69J7vAQjqVVY/s1000/4k9ygdi04fm61.jpg

ដើមឈើថារ៉ា ១ដើម អាចឱ្យគេបញ្ចុះសាកសពទារករហូតដល់១២សព ហើយកន្លែងបញ្ចុះសពនេះ គឺជាការបញ្ជាក់អំពីឋានៈក្រុមគ្រួសារទារកផងដែរ ។ បើគេបញ្ចុះសពទារកក្នុងដើមឈើកាន់តែខ្ពស់បញ្ជាក់ថា ទារកនេះមកពីក្រុមគ្រួសារមានទ្រព្យសម្បត្តិច្រើន ឬក្រុមគ្រួសារមានឋានៈខ្ពង់ខ្ពស់ ។

ជនជាតិភាគតិច Toraja មានជំនឿដ៏ស្មុគស្មាញពាក់ព័ន្ធនឹងការស្លាប់ ដោយពួកគេជឿថា ការស្លាប់មិនមែនជាចំណុចចុងបញ្ចប់នៃជីវិតទេ ប៉ុន្តែវាជាការផ្លាស់ប្តូរទៅរកជីវិតថ្មីមួយទៀត ។ ហេតុនេះ កូនចៅ ឬគ្រួសារអាចមកសួរសុខទុក្ខអ្នកស្លាប់ពេលណាក៏បាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP74tEIuS7k1I8KeW3il1NFm1M8TK3SmQeR-wLQnIu49BeVxs8JdHy90rEaVn3ttqHtulHlW00IzyS-UgmijQUX8ao3enS9pAA1k1McNH8wTRKyn7679dwbzgWyukIKrh471VKDIoUKP-FtlM0kEz2ux4-h8mFXXGHq2VAEMRORN_RQnurL0GDWtiuU-Q/s2000/image-asset.jpeg

លើសពីនេះ ជនជាតិភាគតិច Toraja មានជំនឿថា អ្នកស្លាប់ត្រូវតែទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ ដើម្បីឱ្យកូនចៅរស់នៅមានសេចក្តីសុខលើពិភពលោកនេះ ។ ការរៀបចំពិធីបុណ្យសពនៅទីនេះមានសភាពល្អិតល្អន់ ហើយបុណ្យសពនីមួយៗបានរៀបចំជាច្រើនថ្ងៃ ឬច្រើនសប្តាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHdGgUilH6GJxfEdwtyAZ4Ymho0dKUdl-fv6LPdSk9eV7se7ft5a-qZiZLpkQo38R4aVZUdaLbJG8XoyC4dGbThc-tMLDVsjqGGRheA467_4FMZRd7Jc_FRDm-ELUdrrEfE_O3QNOpNCJ3EQZRvtVIYQ555PgD41eayNYt3nU8yhdZHRosSLTTm-PyEPM/s800/tana-toraja-burials-4%5B6%5D.jpg

ផ្នូរទារក Kambira Baby Grave គឺជាអត្តសញ្ញាណដ៏សំខាន់របស់វប្បធម៌ជនជាតិភាគតិច Toraja និងជាទីកន្លែងដែលពួកគេនឹករលឹកដល់អ្នកបានស្លាប់ទៅ ។ លើសពីនេះ ផ្នូរទារកជាកន្លែងផ្តល់កិត្តិយសដល់អ្នកស្លាប់ដែលគ្រួសារស្រឡាញ់ខ្លាំង និងជាការដាស់តឿនពីជំនឿពាក់ព័ន្ធនឹងជីវិតថ្មីបន្ទាប់ពីការស្លាប់ ៕

អ្នកជំងឺវះកាត់ដូរក្រលៀនសត្វជ្រូកបានទទួលមរ.ណភាព ខណៈក្រុមគ្រូពេទ្យនិយាយបែបផ្សេងពីភាពជោគជ័យរបស់ខ្លួនទៅវិញ

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា លោក Rick Slayman ជនជាតិអាមេរិក ដែលបានដូរក្រលៀនខូចរបស់លោកជាមួយក្រលៀនជ្រូកដោយជោគជ័យ កាលពីខែមីនា ឆ្នាំ២០២៤ ក្នុងមន្ទីរពេទ្យ Massachusetts General សហរដ្ឋអាមេរិក បានទទួលមរ.ណភាព ហើយ ។ ប៉ុន្តែគ្រូពេទ្យជំនាញនិយាយថា មរ.ណភាព របស់លោកពុំពាក់ព័ន្ធជាមួយការដូរក្រលៀនទេ ។

លោក Leonardo Realla ជាវេជ្ជបណ្ឌិតជំនាញផ្នែកដូរក្រលៀននៅមន្ទីរពេទ្យ Massachusetts General សហដ្ឋអាមេរិកនិយាយថា តាមការត្រួតពិនិត្យបង្ហាញថា ការដំណើរការរបស់ក្រលៀនជ្រូកជាមួយរាងកាយរបស់អ្នកស្លាប់ គឺដំណើរការយ៉ាងល្អក្នុងថ្ងៃដែលលោក Rick Slayman ស្លាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFTe9dQGjEQZU5YJB1Ganx2KlJme9HfzlCJ1o9auxPQqBZJpmoIiBnS-KpftQ3DKJViJy5Ln3_HsXbCPlUa_FCuILa_hY4oTpHAOxXxExbA9AQW9fzeZxLUhsY1H0j1Dkrr7JzXpn6BbPAF2VERVlbdpKGfvikn0BUDXXknau-IU5o9IFJ5juq0lC3GQM/s1280/photo_2024-05-15_11-05-07%20(3).jpg

រីឯលោកវេជ្ជបណ្ឌិត Mike Curtis ជា CEO របស់ក្រុមហ៊ុន eGenesis មានឯកទេសផ្លាស់ប្តូរក្រលៀន និយាយថា លោក Rick Slayman មានប្រវត្តិជំងឺសាំញ៉ាំ គឺលោកកើតជំងឺបេះដូង, សរសៃឈាម និងជំងឺទឹកនោមផ្អែម ។ លទ្ធផលការត្រួតពិនិត្យដំបូងបង្ហាញថា ការស្លាប់របស់លោកពុំពាក់ព័ន្ធនឹងការផ្លាស់ប្តូរក្រលៀនទេ ហើយក្រលៀនជ្រូកក្នុងខ្លួនលោក បានដំណើរការល្អក្នុងថ្ងៃលោកស្លាប់ ។

ក្រុមគ្រូពេទ្យបញ្ជាក់ថា មូលហេតុពិតប្រាកដនៃការស្លាប់របស់អ្នកជំងឺពុំទាន់មានភាពច្បាស់លាស់ ហើយគ្រូពេទ្យសន្និដ្ឋានថា វាអាចបណ្តាលមកជំងឺសរសៃឈាម និងបេះដូង ។ លោក Rick Slayman អាយុ៦២ឆ្នាំ រស់នៅទីក្រុង Weymouth រដ្ឋ Massachusetts សហរដ្ឋអាមេរិក បានវះកាត់ផ្លាស់ប្តូរក្រលៀនខូចរបស់លោកជាមួយក្រលៀនជ្រូក កាលពីខែមីនា ឆ្នាំ២០២៤ ហើយការវះកាត់នេះបានចំណាយពេលអស់៤ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEu24S1HJneQyS2JMPLgN__QFluOCendfvMGttFnRV6diPnQqmHalm4CEkmZlAZtjxdX-4c4re5lKmt6y_7I6Vy_8ucD42zOlqGeB6bnQrK9aJvOVzpKaSsBBvzUanHhGo9QIwfjvuQ8oGlZod9GgpykVv0RuspWyT5UlzbZM9jasPwwWsGbxAs7rGG_o/s925/photo_2024-05-15_11-05-07.jpg

តាមលទ្ធផលស្រាវជ្រាវមួយចុះផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ Nature កាលពីខែតុលា ឆ្នាំ២០២៣ បង្ហាញថា ក្រោយពីក្រុមហ៊ុន eGenesis សាកល្បងយកក្រលៀនជ្រូកទៅដាក់ក្នុងខ្លួនស្វា ឃើញថា ទទួលបានជោគជ័យ ទើបក្រុមហ៊ុននេះសាកល្បងដាក់ក្រលៀនជ្រូកក្នុងខ្លួនមនុស្ស ។

ទិន្នន័យរបស់ United Network for Organ Sharing បង្ហាញថា ជនជាតិអាមេរិកប្រមាណ១សែននាក់ បានវះកាត់ផ្លាស់ប្តូរអវៈយវៈក្នុងខ្លួនរបស់ពួកគេ ហើយធ្វើឱ្យក្រុមគ្រូពេទ្យ និងអ្នកស្រាវជ្រាវព្យាយាមស្វែងរកដំណោះស្រាយតាមរយៈការច្នៃប្រឌិតថ្មីៗ ដូចជា ៖ ការប្រើប្រាស់ក្រលៀនជ្រូកដែលទទួលបានការកែប្រែហ្សែនមកដាក់ក្នុងខ្លួនមនុស្សជំនួស ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUIAuhfEAhmK0Ney7C-Fiy2R6JSj3VNwm9ldBJ8kaPkcluRl8_Tps9zlf_3S_Z0OCeFDUAniIlaTqCsnwepD9kf9bL1AOMqz3acI3PjwkIP5rtMo4kgb1UofFnbWjNG57QdClukl6TzpSasKf7gOmBiujWXjLRCqmopauB1vb_i8GQEbYVQOa5HG43uro/s1200/photo_2024-05-15_11-05-07%20(2).jpg

សូមប្រុងប្រយ័ត្ន! ត្រីមួយប្រភេទនេះត្រូវបានគេចាត់ទុកថាជាត្រីដែលមានគ្រោះថ្នាក់បំផុតលើលោក

0

នៅពេលនិយាយពីត្រីដែលគ្រោះថ្នាក់បំផុតលើលោកនោះ ប្រិយមិត្តភាគច្រើនប្រាកដជាគិតថាជាត្រី Piranha ហើយព្រោះត្រីនេះត្រូវបានគេចាត់ទុកថាជាត្រីកាចសា.ហាវ និងអាចបង្កគ្រោះថ្នាក់ដល់មនុស្ស។ ជាការពិតណាស់ នៅក្នុងបញ្ជីត្រីដែលពិភពលោកចាត់ទុកថាជាត្រីដែលមានគ្រោះថ្នាក់ជាងគេបំផុតក្នុងលោកនោះគឺមានទាំងអស់ ១០ ប្រភេទរួមមាន៖ Piranha, Tigerfish, Stonefish និង Electric Eel…ជាដើម។ ទោះជាយ៉ាងណាកាលពីពេលថ្មីៗនេះ ត្រីមួយប្រភេទនេះក៏ត្រូវបានទទួលស្គាល់ដោយ Guinness World Records ថាជាត្រីដែលមានក្រពេញពិសធំជាងគេក្នុងចំណោមត្រីដទៃទៀត ហើយក៏ត្រូវបានគេចាត់ទុកថាជាត្រីគ្រោះថ្នាក់បំផុតនៅលើផែនដីផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVao0GjcnS984Q-uQNMUlU934C8ZJkg0vwTTjOMAhcdckru0AL9f5Xo-DPAgQuKRenQhpe6d_MqrwezSRFARdqtvPnfC7ba0-8Xfnh5_3u9H8Ex3gKVjM2QbJRFKeCxwHs5b1lW6npRGWQSmK3Ruz5b6TrDl-Kr4xqLrpeGtXWOfTkkeGrO5YKhWjo62c/s960/reef-stonefish-synanceia-verrucosa-4-DH.jpg
ត្រីគ្រោះថ្នាក់នោះមានឈ្មោះថា Devil-faced fish ឬគេហៅថាត្រីមុខអារក្ស ដែលវាច្រើនរស់នៅលើថ្មប៉ប្រះទឹកផ្កាថ្មក្នុងទន្លេជុំវិញពិភពលោក និងស៊ីត្រីតូចៗរួមជាមួយសត្វក្រៀលជាអាហារ។ យោងតាមអ្នកជំនាញនៅសារមន្ទីរអូស្ត្រាលីនៃទីក្រុងស៊ីដនីបានឱ្យដឹងថា ត្រីប្រភេទនេះមានឆ្អឹងខ្នងពុលចំនួន ១៣ លាក់តាមព្រុយខាងក្រោយរបស់វា ដោយជាតិពុលរបស់វាអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់មនុស្ស និងអាចបណ្តាលឱ្យមានការឈឺចាប់ធ្ងន់ធ្ងរ រហូតដល់ស្លាប់ទៀតផង។ អ្នកស្រាវជ្រាវជីវសាស្រ្ត Bryan Fry សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Queensland ប្រទេសអូស្ត្រាលីបាននិយាយថា “នៅពេលដែលជនរងគ្រោះប៉ះលើខ្នងត្រី ក្រពេញពិសរបស់ត្រីនឹងរីកធំ ហើយវានឹងបាញ់ជាតិពុលចេញពីឆ្អឹងខ្នងតាមព្រុយខ្នង” នេះជាមូលហេតុដែលមនុស្សគួរជៀសវាងឱ្យឆ្ងាយប្រសិនបើប្រទះឃើញត្រីមុខអារក្សនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOPNB49ADejaJ-vAHBp2bXa8lafvCwHVg7_dh35XD_hoc2RYuMObOCrthTqQduOHY2T7CN7Xgv0eUeYlm5NIih71v0pj0I8ZxL_y7U30IDzi1i_1TRhADXtZ8ExhBm_FxoQpum84D1RnbofXTC3e6PgDxgvf2NG432WPxx-iHjseQlmsyAJLUh7J8hMTk/s1200/stonefish-swimming-feature.jpg

ទោះជាយ៉ាងណាក៏ដោយយោងតាមអ្នកជំនាញ ប្រសិនបើមនុស្សប៉ះវាដោយចៃដន្យហើយមានការឈឺចាប់ខ្លាំង អ្នកអាចព្យាបាលដោយទឹកក្តៅឧណ្ឌៗដើម្បីជួយបន្ធូររបួស និងបន្សាបជាតិពុលបានខ្លះៗក្នុងពេលរង់ចាំការសង្គ្រោះពីគ្រូពេទ្យ។ គួរបញ្ជាក់ដែរថា ត្រីមុខអារក្ស ឬ Devil-faced fish មានប្រវែងពី ៣០ ទៅ ៤០ សង់ទីម៉ែត្រល្អក្នុងការក្លែងខ្លួននិងប្រើល្បឿនដើម្បីបរបាញ់។ បន្ទាប់ពីត្រីកំណត់អត្តសញ្ញាណរបស់វាហើយ វានឹងធ្វើការខាំក្នុងពេលត្រឹមតែ ០.០១៥ វិនាទីប៉ុណ្ណោះដើម្បីលេបគូប្រកួតទាំងមូល។ ដូច្នេះឆ្អឹងខ្នងដ៏មុតស្រួចដូចម្ជុលរបស់វាដើរតួជាយន្តការការពារ ហើយត្រូវបានលើកឡើងត្រង់នៅពេលដែលត្រីមានអារម្មណ៍ថាមានការគំរាមកំហែង។ ដុំពកនីមួយៗនៅខាងក្រោយក៏ត្រូវបានបំពាក់ដោយក្រពេញពិសខាងក្រៅពីរ។ ភាពធ្ងន់ធ្ងរនៃមុខរបួសត្រូវបានវិនិច្ឆ័យដោយផ្អែកលើចំនួនបន្លាដែលជនរងគ្រោះបានប៉ះ និងជម្រៅដែលបន្លាត្រូវបានបង្កប់នៅក្នុងស្បែក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3c6enolNs0OIaABNC-kHiRS6ZoEIW9piOQQr8Zgvry3FEI75eB4fAiV0T65mZJKbTCPJACw_9BpKGJzBeVSlmSuuAMOp-69j-SZUuCKYOry_fS_X0rPq-FjM5Jd_VrCkAOAp661N48BYBqbMW66oRofUA_0QszZWejpfszEPjZ3KwqbfkLO0xKlLm81M/s1280/photo_2024-05-15_09-52-09.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLxcQMA1BZlOK9lcpgVSoWYbygMhboz7idDGtbPjOuQtyABxzDjJiJYuTQwWCmdKHx2uxSGGL-wfV8vD2WL9WiyOHKGXa4OawoUxhY-iMGhc1E5jz8Zq70b6Ty3SBE8NJzOoaMjRPOwCsO6N9MHb73xuylACA-1S89ChuG0LKqnsprDQY2aFbYJCYegxY/s1280/photo_2024-05-15_09-52-21.jpg