Home ព័ត៌មានអន្តរជាតិ ថៃខំតែអរ! ក្រោយរកឃើញរូបចម្លាក់ស្រីសង្ស័យថាបន្សល់ពីសម័យករទឹកករដី តាមពិតទើបតែឆ្លាក់មិនដល់៥០ឆ្នាំផង

ថៃខំតែអរ! ក្រោយរកឃើញរូបចម្លាក់ស្រីសង្ស័យថាបន្សល់ពីសម័យករទឹកករដី តាមពិតទើបតែឆ្លាក់មិនដល់៥០ឆ្នាំផង

55
0

កាលពីពេលថ្មីៗនេះ គឺមានការបង្ហោះចែកចាយផ្អើលពេញបណ្តាញសង្គមប្រទេសថៃទាក់ទងនឹងការប្រទះឃើញរូបចម្លាក់ស្រីនៅឯខេត្តបុរីរ៉ាម ដែលបានបង្កឲ្យមានភ្ញាក់ផ្អើលនិងសាទរយ៉ាងខ្លាំងក្នុងចំណោមជនជាតិថៃ។

អ្នករកផ្សិតជនជាតិថៃគឺបានប្រទះឃើញរូបចម្លាក់ស្រីឆ្លាក់ជាប់នឹងថ្មនៅឯដែនជម្រកសត្វព្រៃ Dong Yai ក្នុងខេត្ត Buri Ram ភាគឦសានប្រទេសថៃ ក៏បានក្លាយជាប្រធានបទគួរជាទីចាប់អារម្មណ៍បំផុតនៅក្នុងបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuid1a_NgGXcBKxTftpuFvsdZ8b3DoRtSbSNddciWwxxxsOzamd9wqTPhqJetPexoPCGc1pmLQg9t36Kq4nqwPGIrxKwJq4EuCuj_bMw4KY9fixVw6hYxQjZkXb2ccfhU9SzTndck9UxxGIbPWXu69MPcbEQZ8NUL6-HRe6TZ5uxVZ1kij-I0S4e0eU-w/s1478/GNgWrj2boAAXrEu.jpg

ស្របពេលមនុស្សម្នានៅក្នុងសង្គមថៃបាននឹងកំពុងវែកញែកយ៉ាងខ្លាំងទាក់ទងនឹងរបកគំហើញថ្មីនៅក្នុងខេត្តបុរីរ៉ាមនេះ ដែលភាគច្រើនបានប៉ាន់ស្មានថា នេះទំនងជារូបចម្លាក់របស់ព្រះនាងម៉ាយ៉ាទេវី ក្នុងសម័យថ្វារ៉ាវ៉ាឌី ចន្លោះសតវត្សទី៦ – ទី១១។

ទោះជាយ៉ាងណា យោងតាមប្រភពសារព័ត៌មានថៃ The Nation បានដឹងថា សាស្ត្រាចារ្យប្រវត្តិសាស្ត្រសិល្បៈម្នាក់ មកពីមហាវិទ្យាល័យបុរាណវិទ្យានៃសាកលវិទ្យាល័យ Silpakorn គឺលោក Chedha Tingsanchali បាននិយាយថា ការរកឃើញនៅក្នុងខេត្តបុរីរ៉ាមនេះ ប្រហែលមិនមែនជារូបចម្លាក់បុរាណដូចមនុស្សភាគច្រើនគិតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVOnUM_ATjqJEF9iazHl4z3q-TVh-pv6E4u_eh6wWHGQkbGTyMiZucSlbHQfXNGsT15mqcKhkWieoC5jNM6adMkKQjcUTmujya1LBX2Iq682RlQjK9VtHR-0HTuJ-D-HwQbXs932CQYmHjxwBX63T4h0Ryb8RmhL-N-_IZD-DzLdiQFNoAw2559K8lCfI/s790/%CE%B5%CE%B9%CE%BA%CF%8C%CE%BD%CE%B1_2024-05-13_144945459.png

លោកបន្តថា «ជាងចម្លាក់ដែលបានឆ្លាក់រូបនេះ គឺបានយកគំរូតាមសិល្បៈបុរាណឥណ្ឌា ទើបបានចេញជារូបរាងបែបនេះ។ ចំណែកឯលក្ខណៈសម្បត្តិនិងរូបរាង គឺមិនត្រូវនឹងសម័យកាលថ្វារ៉ាវ៉ាឌីនេះទេ ជាពិសេសបើសង្កេតទៅលើចិញ្ចើម បបូរមាត់ និងលក្ខណៈដទៃទៀតរបស់រូបចម្លាក់នេះ។

បើយោងតាមការបញ្ជាក់ពីចាស់ៗបុរាណនៅទីនោះក៏បានលើកឡើងថា តាមពិតរូបចម្លាក់នេះគឺទើបតែសាងសង់ឡើងថ្មីថ្មោងតែប៉ុណ្ណោះ និងមិនជារបស់បុរាណអ្វីនោះទេ ព្រោះតែប្រមាណ៣០ទៅ៥០ឆ្នាំមុន គឺមានព្រះសង្ឃបានតាំងអាស្រមនៅលើភ្នំនេះ ហើយព្រះសង្ឃក៏បានឆ្លាក់រូបព្រះម៉ែធរណី ប៉ុន្តែឆ្លាក់មិនហើយក៏ទុកចោលមកដល់សព្វថ្ងៃនេះទៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPySN3hkB5awF33r49Ara_M8LUllVza-tx151Ext3En7bbwbkhum_xwNy7fzFIVdTND01WD0macg-FELF7I_RaKCUin9ybgiZJMjfnhJPB9mLYyEx0k7b6O6k0uJ5zTfeSIkcEK1am0gXJnR26t1N0HG6GpnFNoAw2Q1uJ2JAL4WF_RgFUOzKb77vnnX8/s1477/GNgWrj3aEAAWpix.jpg

ចំណែកការលើកឡើងពីអ្នកជំនាញខ្លះទៀតក៏បានឲ្យដឹងថា ចម្លាក់ដែលរកឃើញថ្មីៗនេះ គឺជារបស់ Sirimahamaya ដែលជាមាតារបស់ព្រះពុទ្ធ។ ទោះជាយ៉ាងណា អត្តសញ្ញាណពិតប្រាកដនៃចម្លាក់នេះគឺមិនច្បាស់លាស់នៅឡើយនោះទេ ដោយនាយកដ្ឋានវិចិត្រសិល្បៈកំពុងតែបញ្ជូនក្រុមបុរាណវិទូជាច្រើនដើម្បីសិក្សាបន្ថែម ដើម្បីស្រាយបំភ្លឺអំពីចម្លាក់នេះឲ្យបានច្បាស់លាស់។

គួរបញ្ជាក់ថា ខេត្ត Buri Ram ភាគឦសាន ប្រទេសថៃ ត្រូវបានគេស្គាល់ថាជាទីតាំងបុរាណវិទ្យា ដែលមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងសម័យអាណាចក្រខ្មែរ។ ប្រាសាទបុរាណជាច្រើនដែលត្រូវបានរកឃើញនៅក្នុងខេត្តនេះមានតាំងពីសម័យអាណាចក្រថ្វារ៉ាវ៉ាឌី (សតវត្សទី៦ ដល់ទី១១) រួមមាន មឿងទុំ ប្រាសាទហិនខៅផានមរុង និងប្រាសាទហិនផានមរុងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy8eMIXqX8hpC3N_VVldVJVMNyjiHG-DBHXkUhoWmpinaetNROLQ4xvP-GpkaKWbHy3T1DwuOXTMk0IoL1vb6fLaOnokBAFD3pOm5wCEyFjjFcZNHBLVfxJEtdwtqaV8oNg6mE2N0fVQLopmqkM8xAb0SXeMgAwPtbnLVujoqqtwxY6e7mUb7G_9owQYI/s1532/GNgWrj2bUAAUTW1.jpg