តារាស្រី មាលា ត្រូវជនជាតិថៃថាមានមុខមាត់ដូចតារាសម្តែង Praya Lundberg
តារាម៉ូដែល មាលា (mélia constantin) ដែលជាកូនខ្មែរកាត់បារាំង ត្រូវបានជនជាតិថៃពោលថានាងមានមុខមាត់ដូចទៅនឹង Praya Lundberg ដែលជាតារាសម្តែងល្បីមួយរូប កូនថៃកាត់ ស៊ុយអែត ។
នៅក្នុងវីដេអូខ្លីមួយស្ថិតនៅហាងកាហ្វេមួយកន្លែងតារាម៉ូដែល មាលា ដែលសម្តែងក្នុងបទចម្រៀងរបស់ វណ្ណដា មានចំណងជើងថា «សង្ក្រាន្តស្គាល់ស្នេហ៍» ត្រូវបានបុគ្គលិកនៅទីនោះសួរថា នាងមកពីកម្ពុជាមែនទេ ខណៈ មាលា បានឆ្លើយថាមែនហើយ។ បុគ្គលិកនៅទីនោះបាននិយាយទៀតថា មាលា មានមុខមាត់ដូចទៅនឹង Super Star Praya Lundberg នៅប្រទេសថៃដោយបង្ហាញរូបភាពក្នុងទូរសព្ទឱ្យមើលផងដែរ។ មាលា ក៏បានសរសើរតារាសម្តែង Praya ថាមានសម្រស់ស្រស់ស្អាតដូចគ្នា។ ការសរសើរថាមានមុខដូចទៅនឹងតារាល្បីនេះ មាលា ក៏បានបង្ហាញអារម្មណ៍រំភើបចិត្ត ដូចគ្នាដែលជាការសរសើរដ៏ផ្អែមល្ហែមបំផុត។
Praya គឺជាតារាសម្តែងនិងម៉ូដែលល្បីឈ្មោះមួយរូបនៅប្រទេសថៃមានម្តាយជាជនជាតិថៃ និងឪពុកជាជនជាតិស៊ុយអ៊ែត។ តារាស្រីរូបនេះបានសម្តែងជាតួឯកជាច្រើនរឿងទាំងរឿងភាគទូរទស្សន៍និងភាពយន្ត។ ក្នុងអាជីពសិល្បៈរបស់ខ្លួន Praya ក៏ទទួលបានពានរង្វាន់ជាច្រើនផងដែរ។ យ៉ាងណារូបនាងក៏បានដកឃ្លាពីអាជីពសិល្បៈផងដែរ។

មាលា អាយុ២៣ឆ្នាំ មានម្តាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិបារាំង។ មាលា កំពុងក្តោបក្តាប់ទីផ្សារសិល្បៈក្នុងប្រទេសកម្ពុជាបានយ៉ាងច្រើនថែមទាំងលេចធ្លោទៀតព្រោះនាងមានសម្រស់ស្រស់ស្អាត ទេពកោសល្យក៏មាន។ មាលា កាន់តែធ្វើឱ្យទស្សនិកជនស្គាល់ច្រើនបន្ទាប់ពីបានសម្តែងជាមួយតារាចម្រៀង ថេណា និងលេចមុខជាតួស្រីក្នុងបទចម្រៀងរបស់ វណ្ណដា។ 
ក្រៅពីនេះ មាលា ក៏បានធ្លាប់លេចមុខសម្តែងក្នុងបទចម្រៀងរបស់កូនប្រុសឧកញ៉ា ព្រាប សុវត្ថិដូចគ្នា ខណៈបានក្តោបតំណែងជាតួឯកស្រីក្នុងភាពយន្តខ្នាតធំ«ប្រវត្តិស្នេហ៍នាងនាថ» ជាមួយតារាសម្តែងមីយ៉ាន់ម៉ា ប៉ៃតាកន។ ជាមួយការងារសិល្បៈកាន់តែកាក់កប មាលា ក៏ជាថៅកែជំនួញខាងផលិតផលថែរក្សាសម្រស់សម្រាប់នារីដូចគ្នា៕


.png)








.jpg)
.jpg)
.jpg)

























.jpg)
.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIDFuI_9NoKB9XQposhqpGw2qIMZU_hT2EvBFSk4WoLUTvhSns8eRJ3KTAe6Il0iCM5rlAyrPhcNEn6sqwu881fw8Sn-6Hm_jfW13Z_qdOTvOaUjksJW2E0X8PSDKdlbEB0fBsAJy4X9auty5pBDiBl-j9blah6sp0-SywFK2Ese23gE4Fx2R6TBPbAUs/s1280/photo_2024-05-13_11-24-35%20(3).jpg)



