Home Blog Page 1077

តូចតែខ្លឹម! ប្រជាជនសិង្ហបុរីមានតែ៦លាននាក់ ប៉ុន្តែ៤នាក់ក្នុងចំណោម១០០នាក់ សុទ្ធតែជាមហាសេដ្ឋី

0

យោងតាមរបាយការណ៍ទីក្រុងដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោកឆ្នាំ ២០២៤ ដោយអ្នកឯកទេសផ្នែកចំណាកស្រុកទ្រព្យសម្បត្តិអន្តរជាតិ Henley & Partners បានលើកឡើងថា បច្ចុប្បន្ននេះនៅក្នុងប្រទេសសិង្ហបុរី មានចំនួនមហាសេដ្ឋីរហូតដល់ទៅ ២៤៤,៨០០នាក់ឯណ្ណោះ។

ប្រជាជនសឹង្ហបុរីមានត្រឹមតែជាង ៦ លាននាក់ប៉ុណ្ណោះ។ នេះមានន័យថាមនុស្សប្រហែល ៤ នាក់ក្នុងចំណោម ១០០ នាក់ដែលរស់នៅក្នុងប្រទេសសិង្ហបុរីគឺជាមហាសេដ្ឋី – ដោយនេះគឺមិនគិតពីចំនួនកំពូលមហាសេដ្ឋី (អ្នកដែលមានទ្រព្យសម្បត្តិសុទ្ធយ៉ាងហោចណាស់ ១០០ លានដុល្លារ) នៅក្នុងប្រទេសនេះនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9BfzRlfOs9TvYVFcUrsn5EczMi8ntOdw5AIaA9-ybdBejIlOM8YvoJGK3Qs2u0JvckyPkmo9a8Q29mAO11PFSnnB8rbctBXpn54YH0UgllhaMA1cAnB7ifF2Dao2DBSJlaivKQW8CamYO9VmwER7RjB97XzywSY13cbNH8ECQwORPL6fP6ErHpGVCxY8/s1090/photo_2024-05-14_10-56-09.jpg

យោងតាមលោក Henley & Partners បានឱ្យដឹងថា “ទីក្រុងសិង្ហបុរីបានជាប់ចំណាត់ថ្នាក់លេខ ៤ នៅលើពិភពលោក បន្ទាប់ពីការកើនឡើងដ៏គួរឱ្យកត់សម្គាល់ប្រមាណ ៦៤ ភាគរយនៃចំនួនមហាសេដ្ឋី ត្រឹមរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_Jq1E2ZEoMA4QCECXuMoIXvJMoU8o2G6c4HF_2RnsxJdR3dlpR1cT_j-e4qlRZq2jtsfTll5jae1sOBsfBg1i4pCPwWjVmn5GFhJpFiN9liMgbKTBJbLGcLwMXZW-m3kz2cHVBEqJmxDu9USxHLz2mX4nLBxNboQ0pg8OOYoGwxGO6T5PfKVXdsYqiIk/s1280/photo_2024-05-14_10-56-13.jpg

លោកបន្តទៀតថា “សិង្ហបុរីគឺជាគោលដៅកំពូលមួយលើពិភពលោកសម្រាប់ការធ្វើចំណាកស្រុករបស់មហាសេដ្ឋី។ ម៉្យាងវិញទៀត វាក៏ត្រូវបានចាត់ទុក ថាជាទីក្រុងដែលងាយស្រួលប្រកបអាជីវកម្មបំផុតនៅលើផែនដីនេះទៀតផង។ សេដ្ឋីប្រហែល ៣,៤០០ នាក់គឺបានផ្លាស់ប្តូរទៅរស់នៅទីក្រុងនេះកាលពីឆ្នាំ២០២៣ ដែលធ្វើឲ្យសិង្ហបុរីបច្ចុប្បន្ន ប្រមូលផ្តុំទៅដោយសេដ្ឋីស្នាក់នៅប្រមាណ ២៤៤,៨០០ នាក់, សេដ្ឋីប្រាក់រយលានមានប្រមាណ ៣៣៦នាក់, និងសេដ្ឋីប្រាក់ពាន់លានប្រមាណ ៣០នាក់។” https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCihj84LROl2ucFDx8v_y2FvSafyXj6DaGEcONfTwu-HzTF-hUARK7Z4EgLzKGitQJLWL4NVVzAZZHYA0jS8ZPQmTFoH3GW_76f-RasmyafmZvLqEHazTUCkXUot_pOfn8iv5ZqHhoxBxpIJfpvubVB2MdqUQH93d-82EQ3EayxFnovqbwhRZq5VI39Mk/s1280/photo_2024-05-14_10-57-30.jpg

របាយការណ៍នេះបានចុះបញ្ជីទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក គឺជាទីក្រុងជាប់លេខ១ ទូទាំងពិភពលោក ដែលមានមហាសេដ្ឋីច្រើនជាងគេបំផុតចំនួន ៣៤៩,៥០០នាក់, មហាសេដ្ឋីប្រាក់រយលាន ៧៤៤នាក់ ,និងមហាសេដ្ឋី ប្រាក់ពាន់លាន ៦០នាក់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIlmTRX92YmapszPotNO-tjcIrQaPgLqi_RDH6j-6PPb3QxHz9lcLu0Gfk2Q_4C98Z-tr5cVAxD0q_Qb9HgjmGk-nMnboGxoffd1sLsQkIHieizktffxB33dm8tnMsEW_iq4Gz3qDanm4s8MWRfrpJtZZxTwMLi8DlrJLPyNY2c36XBXC_u_h9wBMSyPo/s2560/Singpore-2560x1319.jpg

ចំណែកចំណាត់ថ្នាក់ទី ២ បានទៅ The Bay Area សាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិក មានមហាសេដ្ឋីចំនួន ៣០៥,៧០០នាក់ ,មហាសេដ្ឋីប្រាក់រយលាន ៦៧៥នាក់ និងមហាសេដ្ឋីប្រាក់ពាន់លាន ៦៨ នាក់។ ទីក្រុងតូក្យូប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់លេខ៣ មានមហាសេដ្ឋីរស់នៅ ២៩៨,៣០០នាក់ ,មហាសេដ្ឋីប្រាក់រយលាន២៦៧នាក់ និងមហាសេដ្ឋីប្រាក់ពាន់លាន១៤ នាក់) ផងដែរ៕

ប្លែកៗ រឿងដ៏គួរឱ្យហួសចិត្ត អ្នកដំណើរបានរង់ចាំនៅក្នុងយន្តហោះជាង១ម៉ោង ព្រោះតែមូលហេតុភីហ្សា

0

ប្រទេសអង់គ្លេស ៖ វាមិនចម្លែកទេ ដែលយន្តហោះមួយចំនួនប្រកាសពន្យារពេលការហោះហើរដោយសារអាកាសធាតុ និងមានបញ្ហាបច្ចេកទេស ។ ប៉ុន្តែករណីនេះខុសគេ និងធ្វើឱ្យមហាជនរិះគន់អាកាសយានិកម្នាក់យ៉ាងខ្លាំង ហើយសួរថា តើអាកាសយានិកអាចធ្វើបែបនេះបាន មែនទេ? ការហោះហើរត្រូវបានពន្យារពេលអស់ជាង១ម៉ោង ដោយសារអាកាសយានិកធ្វើបែបនេះ ។ វាធ្វើឱ្យប៉ះពាល់ដល់អ្នកដំណើរទាំងអស់ ហើយតើខាងក្រុមហ៊ុនអាកាសចរណ៍បានគិតពីអារម្មណ៍អ្នកដំណើរដែរឬទេ?

ហេតុការណ៍នេះបានកើតឡើងនៅប្រទេសអង់គ្លេស គឺដោយសារអាកាសយានិករូបនេះពុំព្រមចេញដំណើរតាមកាលវិភាគហោះហើរ ព្រោះរវល់ទៅតម្រង់ជួរទិញភីហ្សាឱ្យបុគ្គលិកបម្រើការក្នុងយន្តហោះ ។ អាកាសយានិកនិយាយថា មិនចង់ឱ្យបុគ្គលិកបរិភោគសានវេចត្រជាក់ ទើបខាងយន្តហោះប្រកាសពន្យារពេលធ្វើដំណើរ និងសុំឱ្យអ្នកដំណើរយោគយល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-UkIPmy20Xf8pKFXEbpMagZJzi78LcKYtnfZSgZArwdCZbrbN-jreL8RWHQGkd52naeZQEq-RFX1VlWN7c2fyNNeKbXKw_b8iTWGyvHbtxQUYv6-6cglu0OYcq2lZ7VTPTSfSWWd-lMspcu0_HhS98CUJD3d50epxwxk-g6RjiGUuk_NNyZz2u_rsXTU/s800/photo_2024-05-14_10-24-13.jpg

ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស EasyJet បានកំណត់ការហោះហើរចេញពីទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ ទៅកាន់ទីក្រុង Manchester ប្រទេសអង់គ្លេស ដោយត្រូវចំណាយពេលធ្វើដំណើរជិត៣ម៉ោង ។ ប៉ុន្តែយន្តហោះនេះបានពន្យារពេលធ្វើដំណើរអស់ជាង១ម៉ោង ដោយសារក្នុងយន្តហោះគ្មានអាហារក្តៅៗឱ្យបុគ្គលិកបរិភោគ ទើបអាកាសយានិកទៅតម្រង់ជួរទិញភីហ្សាយកមកឱ្យបុគ្គលិក ។

អ្នកដំណើរទាំងអស់បានរង់ចាំរហូតដល់អាកាសយានិកត្រឡប់មកពីហាងភីហ្សាវិញ ហើយអាកាសយានិកក៏បាននិយាយប្រាប់អ្នកដំណើរតាម Intercom ថា លោកសម្រេចចិត្តពន្យារពេលហោះហើរ ព្រោះត្រូវដោះស្រាយរឿងអាហារឱ្យបុគ្គលិក ។ ហេតុនេះ លោកចុះពីយន្តហោះ និងឆ្លងកាត់កន្លែងត្រួតពិនិត្យលិខិតឆ្លងដែនដើម្បីទិញភីហ្សា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-5pl_GIDwwqxM857jrB7G_QhJ7PQBf5Y4DRfrvwlYg2V34FWttaZbboQMc50X3pplwEVwX88E4oTOxWK3nfut5r8Hz7Yp-7q4tiJlJ3bJGH13fW5Q8wc-be2CqUKGh6E0eJl2qYSDNSu0Q6NdJkFEnQv2EtJIMDEp0Etc4vEP6klbhHNbLAeQBRRyHWY/s800/photo_2024-05-14_10-24-16.jpg

អាកាសយានិកនិយាយថា ៖ «ខ្ញុំពុំអាចឱ្យបុគ្គលិកបម្រើការក្នុងយន្តហោះបរិភោគសានវេចត្រជាក់២ដុំបានទេ ហើយខ្ញុំបានសួរអ្នកដំណើរថា តើពួកគេអាចរង់ចាំបានអត់ ព្រោះខ្ញុំចង់ទិញភីហ្សាឱ្យបុគ្គលិក ដោយពុំចាំបាច់ឈរតម្រង់ជួរទិញតាមលេខរៀង ។ ប៉ុន្តែអ្នកដំណើរឆ្លើយថា អត់បានទេ ទើបខ្ញុំរត់ទៅតម្រង់ជួរទិញភីហ្សា ដែលមានអតិថិជនឈរមុខខ្ញុំចំនួន១០០នាក់ ។ ខ្ញុំសូមអរគុណ សម្រាប់ការអត់ធ្មត់របស់អ្នកដំណើរទាំងអស់» ។https://images.news18.com/ibnlive/uploads/2024/05/untitled-design-23-2024-05-b525be8a33cd9f6a3e0ce52564d795b8.png?impolicy=website&width=640&height=480

អ្នកដំណើរខឹងយ៉ាងខ្លាំងចំពោះឥរិយាបថ និងការបកស្រាយគ្មានប្រយោជន៍របស់អាកាសយានិក ក្នុងនោះអ្នកដំណើរម្នាក់និយាយថា ៖ «យន្តហោះពន្យារពេលហោះហើរធ្វើឱ្យមានភាពរញ៉េរញ៉ៃនៅអាកាសយានដ្ឋាន Lisbon ហើយបញ្ហានឹងមិនបញ្ចប់ត្រឹមនេះទេ ។ អ្នកដំណើរបានអង្គុយរង់ចាំអស់ជាង១ម៉ោង ហើយសំខាន់ យើងពុំអាចប្រើប្រាស់បន្ទប់ទឹកលើយន្តហោះបាន ហើយគ្មានភេសជ្ជៈចែកឱ្យផឹកទេ» ។

ចំណែកអ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ EasyJet និយាយថា មានអារម្មណ៍សោកស្តាយយ៉ាងខ្លាំងចំពោះហេតុការណ៍នេះ ដែលបណ្តាលឱ្យប៉ះពាល់ដល់អ្នកដំណើរទាំងអស់ ដោយសារក្រុមហ៊ុនពុំបានត្រៀមអាហារគ្រប់គ្រាន់សម្រាប់បុគ្គលិក និងអាកាសយានិក ៕

ផ្ទុះ.ការសរសើរ! សិស្សបរទេសមួយក្រុមហាត់រាំរបាំបុរាណខ្មែរបានយ៉ាងសមសួន

0

ថ្មីនេះ មហាជនចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើឃ្លីបវីដេអូមួយ ដែលបង្ហាញឲ្យឃើញពីជនបរទេសចម្រុះជាតិសាសន៍មួយក្រុមបាននឹងកំពុងហាត់រាំរបាំប្រពៃណីខ្មែរបានយ៉ាងស្រស់ស្អាតបំផុត ដែលនេះគឺជាផ្សព្វផ្សាយពីរបាំអាយុកាលរាប់ពាន់ឆ្នាំរបស់ខ្មែរទៅកាន់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4wHBLv4b0kMxErmmququdPCFd_IpREe_wGbyip22SUp83Zk_tF4jDV_g9c3dLuc5NUp1uIPrLQ5FB1AqAESyYCXoCn3mWSBF5EI2xdGrJ2tmHU2amO4iyVkib6niGZoLqsHSWc4fQ3XQScVWxcBe-EQLl6oIg4wf1mGRo7kuhf61dg2to02jKVwFTs3U/s991/3-72.jpg

យោងតាមការបង្ហោះវីដេអូពីបណ្តាញសង្គមហ្វេសបុករបស់លោក អៀង ស៊ីធុល ជាតារាចម្រៀងផ្នែកយីកេ និងល្ខោនបាសាក់ដ៏ល្បីល្បាញគឺបានឲ្យដឹងថា ក្រុមល្ខោនកុមារបាសាក់របស់លោកគឺជាអ្នកបង្រៀនសិស្សបរទេសមួយក្រុមនេះដោយផ្ទាល់។

តាមរយៈវីដេអូគឺបានឆ្លុះបញ្ចាំងពីទឹកចិត្តស្រលាញ់សិល្បៈបុរាណខ្មែររបស់ជាតិសាសន៍ដទៃ ព្រមជាមួយនឹងការតាំងចិត្តខ្ពស់ក្នុងការហាត់រៀន ព្រោះថារបាំខ្មែរនីមួយៗសុទ្ធតែបានបង្កប់នូវអត្ថន័យ អមជាមួយនឹងកាយវិការល្វត់ល្វន់ មានការហាត់ពន់ទាំងដៃ ជើងនិងដងខ្លួនទាំងមូល។ ជាមួយគ្នានោះ បន្ទាប់ពីវីដេអូបានចែកចាយ មហាជនខ្មែរជាច្រើនក៏បានចូលទៅបញ្ចេញមតិនិងសរសើរព្រៀងព្រាត ដើម្បីជាការតបស្នងនូវទឹកចិត្តស្រលាញ់វប្បធម៌ខ្មែរនៅក្នុងចំណោមជនបរទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDdLp6-_gmnad9dEEmoxeawk4cZTCjfQ3QYWGdlRPnD2Iu3ytnHAq_cqbpArTBvtll470iIWkFuy8dUHd_Dv5jWyPCh9AJvtMFiS6NYCcxPb-IpHPGbzMpHLrJsQce6FYhgjKL2UBQMy9GzF1nrsHNUjYrgD07RC-3irz3oWXX97TghXx7LGD6B_a6HeI/s987/6-43.jpg

គួរបញ្ជាក់ថា របាំខ្មែរគឺជាសិល្បៈនៃការរាំដែលបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ ដែលមានច្រើនបែបសណ្ឋានទៅតាមតំបន់នីមួយៗ
ឮនៅក្នុងប្រទេសកម្ពុជា របាំខ្មែរមានទាំងអស់ចំនួន ៨២ របាំ និងរបាំខ្សែររឿងមានចំនួន ៣៥ របាំ ។ ហើយរបាំដែលអស្ចារ្យរបស់ខ្មែរគឺ៖ របាំព្រះរាជទ្រព្យ របាំដែលត្រូវបានគេចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌ (អរូបិយ) របស់ពិភពលោក នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5QlR9wdoS5IfCqhUrg6n4iGZ58abuGviHj0Jyo5HCGlow-UayMY_ltgALjZ0Mx5nrZ4zquqovBECRWYWL_lk7EJYTsQXNlwMlzW0TjV_KNJifpxXOYrzCdahPOd6WSN7eZLmlj1i8aA-4Aig8NJJItBiL-YR45lZ6oqv_WlPUMLXMVbkMqj8HxDY9Klw/s982/7-37.jpg

របាំនៅប្រទេសកម្ពុជាចែកជា 4 ប្រភេទដូចជា៖
• របាំបុរាណខ្មែរ មានដូចជា របាំព្រះរាជទ្រព្យ របាំទេពអប្សរា របាំទេពមនោរម្យ របាំជូនពរបាចផ្កា…
• របាំប្រពៃណីខ្មែរ មានដូចជា របាំក្ងោក(ខេត្តប៉ៃលិន) ,របាំច្រូតស្រូវ(ខេត្តបាត់ដំបង)…
• របាំប្រជាប្រិយខ្មែរ មានដូចជា រាំវង់ រាំក្បាច រាំសារ៉ាវ៉ាន់ កន្ទ្រឹម លាំលាវជាដើម
• របាំខ្មែរសហសម័យ៖ គឺតន្ត្រីបែបទំនើបលាយឡំទៅនិងការសម្ដែងដែលតុបតែងបែបបុរាណកាល៕

 

 

 

២ថ្ងៃទៀត! កម្ពុជា-ចិន បើកសមយុទ្ធនាគមាសទ្រង់ទ្រាយធំ ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស

0

ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ យោធាកម្ពុជា-ចិន ប្រមាណជាង ២០០០នាក់ នឹងធ្វេី “សមយុទ្ធនាគមាស” នៅខេត្តកំពង់ឆ្នាំង និងព្រះសីហនុ ក្រោមប្រធានបទ “ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌” ដោយសមយុទ្ធនេះនឹងធ្វើធំជាងឆ្នាំកន្លងទៅ ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEblr6LsqaJivKt7RGYmkNz6wXgp3XpMlHxwK1Hh0zwic065cEDduBzFhFOki7Gj4zDKsPTJ61tPLiAVnWSSqozdMo9XOlXY9xtSuAbC0Nhuiz1VORhg-oRocPnwJppPUsbuaJ_sySYSwRE_yNmeNEXfNu2Rouystc-cK3X_axMm6OFVHoHtEibY3cu94/s620/93060acb-7391-4141-b6a7-dc6224d11730.jpegសមយុទ្ធនាគមាសនេះ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង សម្រាប់កងទ័ពជើងគោក រីឯកងទ័ពជើងទឹកធ្វើនៅសមុទ្រ ក្នុងខេត្តព្រះសីហនុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC9dejFQ603py8ornB7o0edqjGIUqNiXVgvM4tAVxvzO5gyIVzu-tGDOqPJdb2MWcyDSlT03w34TfyKzwo_ulMBi8ggoxTluXf2O3ZrIDJRcmIrNJGWDM1QxdaYDU6B5qutChzqgKtUW0aGQpc367jNlP9kW-FkabPpDxd1ixMWq270-HrV0B_Qoodc14/s640/neakmeas__1_.jpgគ្រឿងបំពាក់សម្រាប់ចូលរួមធ្វើសមយុទ្ធលើគោក រួមមាន រថពាសដែក យន្តយុទ្ធគ្រប់ប្រភេទសរុប ចំនួន ៦៩គ្រឿង រួមនឹងបរិក្ខារស៊ើបការណ៍ បរិក្ខារបោសសំអាតជាតិផ្ទុះ បរិក្ខារបញ្ជូនសារ ជាច្រើនឈុតទៀត ខណៈសមយុទ្ធនៅលើផ្ទៃសមុទ្រមាននាវាចូលរួមសរុប ចំនួន ១៤គ្រឿង និងឧទ្ធម្ភាគចក្រជាក់ ចំនួន២គ្រឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZKAqXNts07Y1VYeudHdHfb-9FjrRgJe9H5q7upS1DzLrwa7qfQGykyuXKRntdg3qGX0GorLsqDto2k_lICrE4EDXg0WMIMh_7T5xLe2mrlHMH63JaFq1Bjkqbj3zdMNKHClavPYRnjOO3VbVpjVtwnjSS9pAqikkphyphenhyphenas9uwZuvIfyxAOugBUHEdj7t4/s750/Photo29371.jpgគួរបញ្ជាក់ផងដែរថា សមយុទ្ធយោធា “នាគមាស” ជាសមយុទ្ធប្រចាំឆ្នាំរវាងប្រទេសទាំងពីរ ដែលបានធ្វើ ៦ដងរួចមកហើយចាប់តាំងពីឆ្នាំ២០១៦ ដោយលើកចុងក្រោយកាលពីឆ្នាំ២០២៣ ធ្វើឡើងស្ថិតនៅបរិវេណភ្នំជុំរីករាយ ខេត្តកំពង់ឆ្នាំង ចិនបានបញ្ជូនអាវុធយុទ្ធភណ្ឌធុនធ្ងន់ និងកងទ័ពជាង ២០០នាក់មកកម្ពុជា ដោយផ្ដោតសំខាន់ ពង្រឹងសមត្ថភាពកងទ័ពកម្ពុជា រក្សាសន្តិសុខ និងជួយសង្គ្រោះពលរដ្ឋពីគ្រោះធម្មជាតិផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxlH3NGhNlkiUwmQi-mXNwPquRVrBvV1RRrFGr8ZdVjQwwAJl-VoxOxI8DRl02FKLtae_iQb_W7a_4SFuBqDlMWAaIkJuiW6ILILdiOL_hQ2gxdGnIQWLa-Hfji4gb2SGl-bcpd7Fa_0Wg5DM_qOrgF2EwVDrQzHp7p7Pr9ILxZ9Ej6uKR9HGT4CgCBso/s990/1-Soilder-China-Khmer.jpg

 

ខ្មោចខ្លាំងចឹង! មហាជនបានរិះ គ.ន់ ផ្លូវសំខាន់តភ្ជាប់ទីក្រុង១ខ្សែនៅជប៉ុនបរាជ័យ ព្រោះតែម៉ុងខ្មោច

0

ប្រទេសជប៉ុន ៖ សារព័ត៌មានបរទេសរាយការណ៍ថា នៅខែឧសភា ឆ្នាំ២០២៤ ផ្លូវថ្មី១ខ្សែនៅប្រទេសជប៉ុនបានក្លាយជាប្រធានបទមួយក្តៅគគុក ដោយសារមហាជនរិះគ.ន់ ថា ផ្លូវនេះពុំអាចឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់បាន បើទោះជាធ្វើរួចរាល់ក្តី ។ គេពុំទាន់ដឹងថា តើអាជ្ញាធរជប៉ុនមានវិធានការដោះស្រាយបែបណាទេ ដើម្បីឱ្យផ្លូវនេះអាចបើកដំណើរការជាសាធារណៈ ។

ផ្លូវថ្មីនេះពុំអាចដំណើរការបាន ដោយសារនៅចំណុចមួយត្រង់ពាក់កណ្តាលផ្លូវមានម៉ុងខ្មោចប្រមាណ២០០ ហើយបញ្ហានេះធ្វើឱ្យមហាជនរិះគន់ថា អាជ្ញាធរពុំបានរៀបចំគម្រោងមុនពេលធ្វើផ្លូវ និងចាត់វិធានការដកហូតដីរបស់រដ្ឋាភិបាល ។

ប្រព័ន្ធផ្សព្វផ្សាយ Nippon TV រាយការណ៍ថា មូលហេតុដែលផ្លូវពុំអាចឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់បាន ដោយសារគ្មានការរុះរើម៉ុងខ្មោចចេញពីផ្លូវ ។ ផ្លូវខាងលើមានប្រវែងប្រមាណ២គីឡូម៉ែត្រ ដែលតភ្ជាប់រវាងទីក្រុងតូក្យូ និងទីក្រុងសាយ៉ាម៉ា ហើយម៉ុងខ្មោចស្ថិតនៅកណ្តាលផ្លូវនេះជារបស់វត្ត Zengyo-in ដែលមានអាយុកាល៥០០ឆ្នាំ ។

ព្រះចៅអធិការវត្តនេះបានផ្តល់សម្ភាសន៍ជាមួយ Nippon TV អំពីមូលហេតុដែលគ្មានការរុះរើម៉ុងខ្មោចចេញពីផ្លូវថា ខាងវត្តយល់ព្រមឱ្យអាជ្ញាធររើម៉ុងខ្មោចចេញ ប៉ុន្តែបែរជាមានឧបសគ្គជាច្រើនទៀត ។ រដ្ឋាភិបាលបានសុំរើម៉ុងខ្មោចនៅត្រង់ចំណុចផ្លូវតែប៉ុណ្ណោះ មានន័យថា មានម៉ុងខ្មោចប្រមាណ៧០ នឹងពុំរើចេញ និងត្រូវកាត់ផ្តាច់ចេញពីបរិវេណវត្ត ។ ក្រៅពីនេះ រដ្ឋាភិបាលនឹងផ្តល់ប្រាក់សំណងសម្រាប់បរិវេណធ្វើផ្លូវប៉ុណ្ណោះ ហើយម៉ុងខ្មោចនៅសេសសល់នឹងពុំទទួលបានប្រាក់សំណងទេ ។

ពលរដ្ឋទទួលផលប៉ះពាល់ដោយសារការធ្វើផ្លូវប្រាប់ថា ការដកហូតដីចាប់ផ្តើមតាំងពី១៨ឆ្នាំមុន ហើយមានពលរដ្ឋជាង២០០គ្រួសារ ត្រូវផ្លាស់ទីលំនៅចេញពីទីនេះ ។ បុរសម្នាក់ត្រូវបានអាជ្ញាធរដកហូតដីកាលពី១៧ឆ្នាំមុន រៀបរាប់ថា លោកបានបោះបង់ផ្ទះដែលធ្លាប់រស់នៅ ហើយលោករីករាយណាស់ បើផ្លូវនេះដំណើរការដោយជោគជ័យដើម្បីជាប្រយោជន៍ដល់សាធារណជន ។ ប៉ុន្តែបែរជាមានបញ្ហាម៉ុងខ្មោច ហើយលោកសួរខ្លួនឯងថា តើលោកយល់ព្រមផ្លាស់ទីលំនៅដើម្បីអ្វី?

មហាជនបានស្នើឱ្យអាជ្ញាធររុះរើម៉ុងខ្មោចទាំងនេះទៅកន្លែងផ្សេង ប៉ុន្តែពុំមានកន្លែងណាមានផ្ទៃដីធំទូលាយសម្រាប់ធ្វើម៉ុងខ្មោចទេ ហើយមហាជនរិះគន់ថា រដ្ឋាភិបាលបរាជ័យក្នុងការចរចាជាមួយវត្ត ។ រីឯអាជ្ញាធរបញ្ជាក់ថា ជំហានដំបូង អាជ្ញាធរមានគម្រោងឱ្យពលរដ្ឋប្រើប្រាស់ផ្នែកខ្លះនៃផ្លូវនេះ ចំណែកការបើកឱ្យប្រើប្រាស់ផ្លូវទាំងមូល ពុំអាចធ្វើបាននាពេលឆាប់ៗទេ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLGTY6X8facAXavHRktqd6me9HP9MUbNvEuyG3y152DExn4Bme7Td99jT4_wRoBO4mSnaIIHjyBcZbKZoFLjVveZR1GTIk23ePfkw3McF0ao9yBUXh4_AvY_zBMXCN6ptw0WEuMATsyLLg-YMMPMQacN-sRg2uYDxSwC1o3J8b37-qt-JtoPyaexCQW1M/s899/photo_2024-05-14_09-18-16.jpg

ស្ទើរមិនគួរឱ្យជឿ! ឡូរីន សង្សារ វណ្ណដា ទើបតែមានជាង Make Up រូបនេះបានប៉ះផ្ទៃមុខនាងលើកដំបូង

0

ស្រីស្អាត ឡូរីន សង្សារកំពូលតារាចម្រៀង វណ្ណដា បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងឈុតបុរាណកាលពីកន្លងមកនេះថ្មីៗនេះ។ ជាមួយភាពស្រស់ស្អាតរបស់នាង មើលហើយត្រជាក់ភ្នែកគឺជាស្នាដៃ Huy Huy Make Up ហើយរូបគេក៏ជាជាងដំបូងដែលបានផាត់មុខឱ្យ ឡូរីន ព្រោះកន្លងមកនាងមិនដែលឱ្យជាងណាផាត់មុខឱ្យនាងឡើយ។ ជាង Make Up រូបនេះធ្លាប់ផាត់មុខឱ្យតារាល្បីៗជាច្រើនរូប រួមទាំងលោកជំទាវៗជាច្រើននាក់ដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiul9Y5g0Tm64p0IOZCkYnxTmgA5vH9WpcD6JQRHfdEIXAXIwiHm3G78-gfzaIqI9JivAcvkcA5GbNKpxH-d22_o04i4Lhyq7e9iNJlmqs-1MAu-H3jc1VflmejLhkt3gcrtpw3HvDG_uyE2ei-Gl5hzIYAAHUav1L2-Sc27P1fleiZQu94IzdzdUilEh4/s960/image_2024-05-13_13-16-08%20(2).png

ទស្សនិកជនជាច្រើនបានលើកសរសើរថាកញ្ញា ឡូរីន គូស្នេហ៍របស់ វណ្ណដា មិនថាក្នុងរូបភាពបែបណា សុភាព ឬស៊ិចស៊ី នោះតែងទទួលបានពាក្យនេះជានិច្ច ជាពិសេសសម្រស់របស់នាងក្នុងឈុតសំលៀកបំពាក់បុរាណដែលទទួលបានការសរសើរភ្លូកទឹកភ្លូកដី។ មែនទែនទៅភាពស្រស់ស្អាតរបស់ ឡូរីន គឺស្រស់ស្អាតពីធម្មជាតិរួចមកហើយ បើទោះបីជាមិនមានគ្រឿងសំអាងក្តី ប៉ុន្តែក្រោយពីបន្ថែមការផាត់មុខទៀតកាន់តែធ្វើឱ្យនាងមានភាពស្រស់ស្អាតទ្វេដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7QT2CAgqVAevPa-NwCneVFYo6RSnYlK4e2YqJpTxJn7vR9X6nUGwIfuIc8qcbZ_-j_NIXQAUf-yTeclRVXZicoEwd1R6ssh-39rEY9eyJO7tWoMHOs9jnVC0tAfPWcrK0oaeolXuvWrEDD9IHDbLLZK2xyyB3iOOW1a1ulwn5EK9FxEB80zyQMKlji6c/s2048/image_2024-05-08_16-29-34.png

ក្នុងឈុតបុរាណជាច្រើនឈុត ទោះបីជាមានរូបភាពបញ្ចេញស្ទាយ៍បែបកាចឆ្នាសឆ្នើមក្តី ឡូរីន ទទួលបានការសសើរយ៉ាងច្រើនជាពិសេសនេះជាកត្តាលើកស្ទួយវប្បធម៌ខ្មែរ។ ផ្ទៃមុខដ៏ស្រស់ស្អាតរបស់ ឡូរីន នេះគឺជាស្នាដៃ Huy Huy Make Up ដែលជាជាងចំណានមួយរូបធ្លាប់សិក្សាជំនាញនេះនៅប្រទេសថៃនិងធ្លាប់បានធ្វើការជាមួយតារាល្បីៗជាច្រើនដូចជា ពេជ្រ សូលីកា សួស វីសា ស៊ូ ស៊ីរីកា ហង្ស ម៉ានីតា ម៉ៃយ៉ា អៀ ម៉េងលិ អ្នកជំនួញអនឡាញជាច្រើនរូប រួមទាំងអ្នកមានមុខមាត់ក្នុងសង្គមជាមួយលោកជំទាវៗទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtJrVq7XtXgCJUDnlQIouZ0oueqeDa5gWOAwJ0GkA2XLJ-RJ5JqhLOzWADsyaWyOHW2UN7-Bfc9l-hDP6BEGZ9SC1fuzSTz6aOIKh6F4HDG8RERSFub7ZgPuuiJu9ZpxPEGfzfh8rQ6B15Ll26hR84OFMOWuNWxIf7SOMNTZx27L4JMKK1m5ejertxJyQ/s2048/image_2024-05-13_13-16-08.png

អ្វីដែលស្ទើរតែមិនគួរឱ្យជឿ Huy Huy Make Up គឺជាជាងដំបូងដែលបានផាត់មុខឱ្យ ឡូរីន សង្សារ វណ្ណដា ព្រោះកន្លងមកនាងមិនដែលឱ្យជាងណាផាត់មុខឱ្យនាងឡើយនេះអាចបញ្ជាក់ថាទឹកដៃជាង Make Up រូបនេះមិនធម្មតានោះទេ ខណៈរូបភាព ឡូរីន ចេញមកជាមួយការ Make Up របស់គេទទួលបានការសរសើរយ៉ាងខ្លាំង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1q_bK_q3JDfd3FLFFyVCAVLFLJ49vJweTysfa9cWgtE13OgJZ_Q6Xtzq-5CaeF0LQ7c91H8aMT6PBghGSYaqdHbw9dseQLh2gt_sCLZ-a7omk7QuE7iWPrFVdmFo3qQsAY7t-dPPxdIpVFCnZ1ylKB3Y-SzKVIdjOfsfrBqQHwFs8JxGFXB8LUieKCtU/s2048/image_2024-05-13_14-34-21.png

បវរកញ្ញាវ័យក្មេងកម្ពុជាធ្វើបានល្អឈ្នះមកុដអន្តរជាតិមួយទៀតលើទឹកដីម៉ាឡេស៊ី

0

បវរកញ្ញាយុវតីកម្ពុជា សាន សំរិទ្ធិកណ្ណិកា Miss Teen Global Cambodia 2024 បានឈ្នះមកុដលេខ១ពីកម្មវិធី Miss Teen Global ឯប្រទេសម៉ាឡេស៊ី រួមជាមួយពានរង្វាន់ជាច្រើនទៀត។ មិនត្រឹមតែប៉ុណ្ណោះការឈ្នះនេះជំរុញឱ្យកម្ពុជាបានលទ្ធផលស្ទួន (Back To Back) នៃការប្រកួត ខណៈម្ចាស់មកុដឆ្នាំមុនគឺយុវតី គង់ ច័ន្ទណារីយ៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbzidDoXpxvlXHDCsvod_O7ePAemvnS-QUjPktMSuwNKIOqFzeacGlsECoZpUcnfz56jsVIgmsQKecFyCGl-OSL3ICjzeWytNRPJ4Q7gZAmdLrM0e-XvaJ_c5ypY2YO6Fg9lVSzzCMeK3O_k9xGLuBrzAKdA9Ps1wyXqlkifXcuOU7F18tokFD5vCo7ko/s1782/image_2024-05-13_15-02-12.png

ចេញដំណើរពីមាតុភូមិកាលពីថ្ងៃទី៧ ឧសភា តំណាងកម្ពុជាក្នុងការប្រកួតនៅលើឆាកអន្តរជាតិ កាលពីរាត្រីថ្ងៃទី១១ ខែឧសភា ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ជាយប់ផ្តាច់ព្រ័ត្រកម្មវិធីប្រកួតបវរកញ្ញាវ័យក្មេង Grand Final Miss Teen Global X Miss Petite Global 2024 ហើយមិនត្រឹមតែប៉ុណ្ណោះ សាន សំរិទ្ធិកណ្ណិកា បានក្លាយជាម្ចាស់មកុដ Miss Teen Global។ ជោគជ័យរបស់បវរកញ្ញាវ័យក្មេងរូបនេះគឺជាសមិទ្ធផលធំមួយជំរុញឱ្យកម្ពុជាបានឈ្នះមកុដអន្តរជាតិស្ទួនក្នុងការប្រកួត Miss Teen Global ដោយជ័យលាភីឆ្នាំ២០២៣ ក៏បានមកខាងកម្ពុជាដូចគ្នាគឺបវរកញ្ញាយុវតី គង់ ច័ន្ទណារីយ៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9uwZPQ6p0knS9tcF7FI7lWtLcQTnKWlo2vp5B9OxqaLkupNep5Gj6L7IHqAqGX0gY-ITqUeE-lQK_SbEd07PRn_hioUkz7ePv2zkdJkvieleJNmH6AbhvegPba_lOmtRJoixJ2sXobae0l4Tjow447JtoK_lETkUD8wzpk89Tsw1qpbpJeNZ14H845_o/s1620/image_2024-05-13_15-20-42.png

សាន សំរិទ្ធិកណ្ណិកា មិនត្រឹមតែដណ្តើមបានមកុដឯកក្នុងការប្រកួតជូនជាតិមាតុភូមិប៉ុណ្ណោះទេ តែបវរកញ្ញាវ័យក្មេងរូបនេះបានឈ្នះពានរង្វាន់ជាច្រើនទៀតដូចជា Social Media Popular Award , Beautiful Body Award ,Fashionista Award, Best Catwalk Award រួមទាំងBest in Evening Gown ទៀតផង។ ជោគជ័យស្ទួននេះបានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាលើកសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលបវរកញ្ញាវ័យក្មេងក្នុងការដណ្តើមបានមកុដអន្តរជាតិជាបន្តបន្ទាប់។ មិនត្រឹមតែប៉ុណ្ណោះ ជោគជ័យនេះក៏លើកស្ទួយមុខមាត់កម្ពុជាដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUJLT03kVcoiwbv6nlbh-kKHF81wAnzQ1Ukfdd49W8SVgJLiskDPxfJs-odoui6iLKjSGnrXiVNyPInpIpUYM2Gj6BYaI4fEVtnnVuVfcxOFJ57qNRLtQhcouAv7K_Iw-rOyzoZ0FkhqDlYeU6wUyI3UEh-j5B8qL80jJ3Fcop91K82PJuaKoSHNL5ABA/s1074/image_2024-05-13_15-20-43.png

គួរបញ្ជាក់ថា ល្អហួស ក៏បានសាងប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជាជាមួយលទ្ធផល Back To Back ដោយក្លាយជាម្ចាស់មកុដ Miss Preteen Junior Idol World 2024 ខណៈម្ចាស់ជ័យលាភីឆ្នាំ២០២៣ គឺបវរកញ្ញាវ័យក្មេង ឃឿន ប៉ូលីកា។ មិនត្រឹមតែក្លាយជាម្ចាស់មកុដ ល្អហួសក៏បានឈ្នះជ័យលាភីផ្សេងទៀតជាច្រើនដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQKe-DAf_p5Roql4UI5UFxtquIQZpMCj9ZsTruaM8ubvyLNBDr9v0EgPViAI_6C9TJiw-4WETQcNuz0CR3JQOIkckY6285R1HYbChsQwLcRLZ_aRz-pphjO6N5XeOHiVscSyZen8UEdMvlWyvvJcR8YQdNCitiy2v0mBaOqx0LKSjVAE9k71jGaLbuBxE/s2048/image_2024-05-13_15-20-45%20(2).png

ភាពជោគជ័យនេះហើយបញ្ជាក់ថានបវរកញ្ញាវ័យក្មេងរបស់កម្ពុជាកាន់តែមានឥទ្ធិពលនៅលើឆាកអន្តរជាតិ មានទាំងសម្រស់ ទេពកោសល្យ និងសមត្ថភាពពិតៗ កូនខ្មែរអាចធ្វើបាន៕

Aespa ពន្យារពេលការប្រគំតន្ត្រីនៅប្រទេសជប៉ុនក្រោយអ្នកគាំទ្រចិនគំរាមធ្វើព.ហិកាមិនទិញអាល់ប៊ុម

0

នៅថ្ងៃទី១១ ខែឧសភា Aespa បានប្រកាសពីការពន្យារពេលនៃការប្រគំតន្ត្រីរបស់ខ្លួន ដែលដំបូងឡើយគ្រោងធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុង Fukuoka ប្រទេសជប៉ុន។ កន្លងមក ការប្រគំនេះទទួលបានប្រតិកម្មយ៉ាងខ្លាំងពីអ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធឺណិត ជាពិសេសអ្នកគាំទ្រជនជាតិចិន ចំពោះការជ្រើសរើសកាលបរិច្ឆេទនេះរហូតគំរាមធ្វើពហិកាមិនទិញអាល់ប៊ុម។ ថ្ងៃទី ៧ ខែកក្កដា ត្រូវបានគេចាត់ទុកជាថ្ងៃកាន់ទុក្ខនៅប្រទេសចិន ព្រោះវាជាខួបនៃព្រឹត្តិការណ៍ពីសង្គ្រាមចិន-ជប៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLqAKwmsmLPr_MwDz7cR8XH78HxVzfegZS0EwYnZe3KSJa6_lu90ScSWql4VCxT9EcuYMevyk2SMZrTc-YtKUt9k7XIyZi940f2QGht3QJuhNvqUbI8p7ohFdubF1dhZYg58BpPTtVBHTpjdYcV9Sl1X5I43Jwgh-vTOBxSnT4HkMcqyZaC_Xf1XhEGjI/s1600/16165351-aespa-x-chopard-ice-cube-and-alpine-eagle-a4_cover_1600x1131.jpeg

អ្នកគាំទ្រជនជាតិចិនរបស់ Aespa គ្រោងនឹងធ្វើពហិកាយ៉ាងខ្លាំងចំពោះអាល់ប៊ុមថ្មីរបស់ពួកគេជាពិសេស CHINA NINGNING Bar ដែលជាអ្នកគាំទ្រដ៏ធំបំផុតសម្រាប់សមាជិកជនជាតិចិនរបស់ Aespa គឺ Ningning បានប្តេជ្ញាថានឹងចាត់វិធានការយ៉ាងខ្លាំងប្រឆាំងនឹង SM Entertainment និងទាមទារការផ្លាស់ប្តូរកាលបរិច្ឆេទ។ ជាចុងក្រោយ វាត្រូវបានប្រកាសថា ការសម្តែងថ្ងៃទី ៧ ខែកក្កដា របស់ aespa នឹងត្រូវបានពន្យារពេល ខណៈដែលកម្មវិធីថ្ងៃទី៦ ខែកក្កដា នឹងជំរុញទៅមុខតាមការគ្រោងទុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_pS7eC8UxwgSWWpD2X0C2947Cn3t2Vh1SkGqTJ_SMRazNB5yfrnAoRx2e0roqrxxFPb-CKsh5CcfdL32Ib84r6MCM_tDoch8Zrrh_fqBO7-uR9khjRdXGzbDqttfB_gu-CyjrvnovcTWbIH_K7eX2fJwzenZEmAlT0mEOCwWWjgxAlC4uOYzS5nWygl4/s1000/1704936886-20240110-aespa.jpg

តាមសេចក្តីជូនដំណឹងបានឱ្យដឹងថានៅក្នុងការសម្តែងរបស់ Aespa នៅប្រទេសជប៉ុន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៧ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងទីក្រុង Fukuoka យើងបានទទួលនូវមតិជាច្រើនលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងស្រុក និងក្រៅស្រុក ព្រមទាំងបណ្តាញទំនាក់ទំនងផ្សេងៗផងដែរ។ ផលិតកម្ម SM Entertainment សមាជិក aespa និងបុគ្គលិករបស់យើងបានពិភាក្សាអំពីការប្រារព្ធកម្មវិធី aespa LIVE TOUR ឆ្នាំ ២០២៤ នៅប្រទេសជប៉ុនតាមរបៀបដ៏ល្អបំផុត ហើយបានសម្រេចចិត្តមិនរៀបចំការប្រគំតន្ត្រីនៅថ្ងៃអាទិត្យ ទី៧ ខែកក្កដា។ យើងសូមអភ័យទោសដោយស្មោះចំពោះភាពរអាក់រអួលដែលបង្កឡើងសម្រាប់អ្នកគ្រប់គ្នាដែលទន្ទឹងរង់ចាំការសម្តែង។ ព័ត៌មានលម្អិតដូចជាថាតើការសម្ដែងជំនួសនឹងធ្វើឡើងឬអត់ និងរបៀបសងប្រាក់សំបុត្របច្ចុប្បន្នកំពុងត្រូវបានរៀបចំ ដូច្នេះយើងនឹងជូនដំណឹងដល់អ្នកម្តងទៀតភ្លាមៗនៅពេលដែលការសម្រេចចិត្តត្រូវបានធ្វើឡើង។ ការសម្តែងនៅថ្ងៃសៅរ៍ ទី៦ ខែកក្កដា នឹងប្រព្រឹត្តទៅតាមការគ្រោងទុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhegsoBlPuDmZF8MlsyqX-AQlIHhVdVRjYbanA4EfGouCh0usDuXLzZKtHm3FaGjcL-HgR7eTEqxhNXg7LVjPpKZRBXjaYL_pO8MWCVEjVRG1hvfix1b5fEepCJTT80pTAsf_nAT0ejVKadywjs3vif5aaEOHLTy-QvJKH7pTXNyEe1Dji2Nzx548LNNS4/s1600/aespa4-ht-ml-211006_1633519921559_hpMain_16x9_1600.jpg

គួរបញ្ជាក់ដែរថា Aespa គឺជាក្រុមចម្រៀងស្រីកូរ៉េដ៏មានឥទ្ធិពលនៅជំនាន់ទី៤ជ្រកក្នុងទ្រនំ SM Entertainment។ ក្រុមនេះមានសមាជិក៤ នាក់ដោយ Karina និង Winter គឺជាជនជាតិកូរ៉េ សមាជិក Giselle គឺជាជនជាតិជប៉ុន និង Ningning គឺជាជនជាតិចិន៕

ផ្ទុះការកោតសរសើរពេញបណ្តាញសង្គម ពេលឃើញកូនកំលោះធ្វើទង្វើបែបនេះដាក់កូនក្រមុំក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍

0

ប្រទេសហ្វីលីពីន ៖ កូនកំលោះបានធ្វើឱ្យកូនក្រមុំរំភើបចិត្តយ៉ាងខ្លាំងក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ ព្រមទាំងបង្ហាញទៅកាន់សាច់ញាតិ និងភ្ញៀវមកចូលរួមទាំងអស់ថា កូនកំលោះពិតជាអាចមើលថែ និងចិញ្ចឹមកូនក្រមុំអស់មួយជីវិតដោយកម្លាំងញើសឈាមរបស់ខ្លួន ។ វីដេអូថ្ងៃរៀបអាពាហ៍ពិពាហ៍របស់គូស្នេហ៍នេះត្រូវបានគេចែកចាយយ៉ាងច្រើនក្នុងបណ្តាញសង្គម និងសរសើរកូនកំលោះថា មានភាពទទួលខុសត្រូវ និងជាស្វាមីដ៏ល្អម្នាក់ ។

ពិធីរៀបអាពាហ៍ពិពាហ៍របស់គូស្នេហ៍១គូនេះបានធ្វើឱ្យល្បីល្បាញក្នុងបណ្តាញសង្គម និងទទួលការចាប់អារម្មណ៍នៅប្រទេសហ្វីលីពីន ដោយសារកូនកំលោះបានធ្វើឱ្យកូនក្រមុំ និងភ្ញៀវមកចូលរួមក្នុងពិធីភ្ញាក់ផ្អើលយ៉ាងខ្លាំង គឺការយកក្រដាសប្រាក់ជាច្រើនសន្លឹកមកតម្រៀបគ្នាជាផ្ទាំងយ៉ាងធំមួយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeoPLKIJOWqBHg5puVOKoGbr2zUrWzCfLM-CwalJLLAd5F4Aica-y7ioBQtd8-niNdi90-zWVLXoOcl4J7OEDGncJ5mxJlK6fIOILChk71WjYlL2CvcpXphGdBe17GDfnMy5PJLbNlizcoxP1SKJUhoHMWJny8oA5qK5CPRFVLUAWXCzVkHdh97C30k2k/s1600/money0511-2.jpg

តាមការចុះផ្សាយរបស់សារព័ត៌មាន Philippine Times ឱ្យដឹងថា ពិធីរៀបអាពាហ៍ពិពាហ៍នេះបានរៀបចំឡើងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ហើយកូនកំលោះឈ្មោះ John Clavesillas រីឯកូនក្រមុំឈ្មោះ Jamaica Juridico ។ កាដូរបស់កូនកំលោះអាចក្រាលជាកម្រាលព្រំ និងគ្របលើខ្លួនកូនក្រមុំ ហើយវាធ្វើឱ្យពិធីនេះពោរពេញទៅដោយភាពរ៉ូមេនទិកខ្លាំងឡើង ខណៈភ្ញៀវចូលរួម និងសាច់ញាតិទាំងសងខាងនាំគ្នាសរសើរពីភាពច្នៃប្រឌិតនេះ ។

កូនកំលោះបាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា លោកធ្វើបែបនេះដើម្បីចង់បញ្ជាក់ពីការទទួលខុសត្រូវចំពោះគ្រួសារ ពីព្រោះការសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយនារីណាម្នាក់ ពុំមែនចេះតែសម្រេចចិត្តនោះទេ ។ ម្យ៉ាងទៀត កាដូមួយនេះបញ្ជាក់ថា វាជាការសន្យាសម្រាប់សេចក្តីស្នេហាយូរអង្វែងរបស់ពួកគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAwOvqC7jcryTA3JU-wGnEP878c4Z5WrEWZImAbG3e0UYoc7PAQANHj_YWyzfMR_y4-IFPND3hdViInrR46Q5w8qFVg6YpTzOHLfzFQ7MwAzM0hhfWgBoc97cGCtGc1WqJzpAyLPicYbshiqT4DDFjAFuBPH9Gpi5LEDGPaik6mlojLLnozDNWuebVHjQ/s1200/photo_2024-05-13_16-02-03.jpg

កូនកំលោះនិយាយថា ៖ «ខ្ញុំចង់ឱ្យគ្រួសារ និងសាច់ញាតិទាំងអស់មើលឃើញថា ពួកយើងមានគម្រោងរៀបចំពិធីអាពាហ៍ពិពាហ៍យូរហើយ ហើយខ្ញុំបានសន្សំប្រាក់ទាំងនេះសម្រាប់ចិញ្ចឹមគ្រួសារនាថ្ងៃអនាគត» ។

លោក John Clavesillas បានទៅធ្វើការនៅប្រទេសអូស្ត្រាលី និងជាមនុស្សសន្សំសំចៃប្រាក់ ។ លោកប្រាប់ថា លោកធ្វើការជិត១៤ម៉ោងក្នុង១ថ្ងៃ ហើយលោកបានលះបង់ពេលវេលាសម្រាកដើម្បីរកប្រាក់ចិញ្ចឹមអ្នកមានគុណ និងគ្រួសារនៅថ្ងៃមុខ ។ លោក និងប្រពន្ធមានគម្រោងយកប្រាក់ទាំងអស់នេះទៅវិនិយោគក្នុងវិស័យអចលនទ្រព្យ និងសន្សំការប្រាក់ទុកចំណាយពេលមានការចាំបាច់ ។

លោកនិយាយថា ៖ «ខ្ញុំខំប្រឹងធ្វើការដើម្បីចិញ្ចឹមអ្នកមានគុណ ព្រោះខ្ញុំបានសន្យាជាមួយខ្លួនឯងថា នឹងសងគុណលោកទាំងពីរ ។ ខ្ញុំសន្សំប្រាក់ទាំងនេះ គឺចង់ឱ្យប្រពន្ធភ្ញាក់ផ្អើលក្នុងថ្ងៃដ៏ពិសេស យើងមានសេចក្តីសុខ ព្រោះឃើញវីដេអូរបស់យើងត្រូវគេចែកចាយច្រើនក្នុងបណ្តាញសង្គម ហើយពួកគេសម្តែងក្តីរីករាយផងដែរ» ៕

អុញនោះម៉េចវិញចេះ! លោក Elon Musk ចាប់ផ្តើមឈឺក្បាលរឿងការដាក់បន្ទះឈីបក្នុងខួរក្បាលមនុស្ស

0

Neuralink ជាក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យាផ្នែកសរសៃប្រសាទ និងខួរក្បាលរបស់បិតាបច្ចេកវិទ្យា លោក Elon Musk ដែលបានដាក់បន្ទះឈីបក្នុងខួរក្បាលមនុស្សដំបូងគេ ចាប់ផ្តើមមានបញ្ហាហើយ ។ អ្នកជំនាញក្នុងក្រុមហ៊ុននេះនិយាយថា វាបណ្តាលមកពីមានខ្យល់ក្នុងលលាដ៍ក្បាលក្នុងអំឡុងពេលវះកាត់ដាក់បន្ទះឈីប ហើយធ្វើឱ្យលោក Elon Musk ឈឺក្បាលផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiWzKfENTUrYmq2q5HcgjR7JXcoY9KFfxiSTt6vzb8IL18h0nLFiI7LIazFWkQ64ZUyF0Z8SoxAvhEC7js8ABQRjH9eX1QKkWSx5B8k81GgqE9WghxZj03JE-74Jj2vqjT6w4d142fZK2kdy_IX45xZHmX4wvxXPgyJmr2gK5ss95gHwUnVXzouYJ0Yag/s700/im-846248.jpg

បញ្ហានេះបានចាប់ផ្តើមកើតឡើងចាប់តាំងពីចុងខែកុម្ភៈ ឆ្នាំ២០២៤ មកម្ល៉េះ ហើយក្រុមហ៊ុន Neuralink បានផ្សព្វផ្សាយពីបញ្ហាលម្អិតទាំងនេះក្នុងគេហទំព័ររបស់ក្រុមហ៊ុន កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ថា ខ្សែតភ្ជាប់ឧបករណ៍ជាមួយការគិតរបស់ខួរក្បាលអ្នកសាកល្បងនេះបានរបូតចេញពីទីតាំងដើម ទើបធ្វើឱ្យការប្រមូលទិន្នន័យធ្លាក់ចុះ ។

គេពុំទាន់ដឹងច្បាស់ថា ហេតុអ្វីទើបខ្សែតភ្ជាប់ឧបករណ៍ជាមួយការគិតរបស់ខួរក្បាលអ្នកសាកល្បងរបូតបែបនេះ ប៉ុន្តែអ្នកជំនាញរបស់ក្រុមហ៊ុន Neuralink និយាយថា បញ្ហានេះបណ្តាលមកពីមានខ្យល់ក្នុងលលាដ៍ក្បាលក្នុងអំឡុងពេលវះកាត់ដាក់បន្ទះឈីប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjElIBgV_FDruccjqSZerJ_fpxtPrwrW8HnDHVimBY1seFFtiNU8Sr2CQ7ZxI5zSrbEHVFO0RyBRs4ilUpkNRJIBj_71gWSPqttnHKbUXgOO-q5peRvQWDeDJ-4IUItPHE7G6cbgorN1L7B26N1uSfv-Vwfe2xXjNuuVonET93B7CaleFa5e9Y0c_vN0Y0/s1506/200828-neuralink1.jpg

សារព័ត៌មាន Arstechnica រាយការណ៍ថា យោងតាមប្រភពព័ត៌មានជិតស្និទ្ធជាមួយក្រុមសាកល្បងរបស់ក្រុមហ៊ុន Neuralink និយាយថា ក្រោយពីកើតបញ្ហា ក្រុមហ៊ុនគ្រោងដោះឧបករណ៍នេះចេញពីខួរក្បាល ប៉ុន្តែក្រោយមក ក្រុមហ៊ុនក៏បានផ្លាស់ប្តូរ Algorithm ហើយអាចស្រង់យកទិន្នន័យបាត់បង់មកវិញបានខ្លះ ។ ក្រុមហ៊ុននេះលើកឡើងថា អ្នកសាកល្បងដាក់បន្ទះឈីបក្នុងខួរក្បាលពុំរងផលប៉ះពាល់អវិជ្ជមានទេ ។

ការដាក់បន្ទះឈីបក្នុងខួរក្បាលមនុស្សដំបូងគេនេះ បានធ្វើឡើងកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅវិទ្យាស្ថានសរសៃប្រសាទ Barrow ស្ថិតក្នុងរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក ។ គេបានដាក់បន្ទះឈីបក្នុងខួរក្បាលរបស់លោក Noland Arbaugh អាយុ២៩ឆ្នាំ ជាអ្នកជំងឺជនជាតិអាមេរិក ដែលលោកពិការចាប់ពីកចុះក្រោម ដោយសារការជ្រមុជទឹកកាលពីឆ្នាំ២០១៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUs2DDImjJsIagaxCf7gzSpQps68DFl9rpKTOqvPWL_6fpwY8PkflLXTO6CbGzsDx2CH1N2pjE-JU8h9W_7fG6T8Q4tloAaGR-H9hSiWMuU57CJp__OAONP28oT2jIUFc1TTS0edeuclBiAsaCk8H77r1KDK4WVdrj39s4KGpXNOro0XjFJ39CGQ4vr8w/s1388/neuralink-device.jpeg

ក្រោយមក លោក Elon Musk បានសរសេរក្នុងបណ្តាញសង្គមថា លោក Noland Arbaugh បានជាសះស្បើយឡើងវិញ ហើយលទ្ធផលបឋម គឺល្អ ។ បន្ទាប់មក លោក Elon Musk ក៏បានបង្ហាញពីសមត្ថភាពរបស់លោក Noland Arbaugh ជាបន្តបន្ទាប់ ដូចជា ៖ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ក្នុងពេលលេងអុកតាមអនឡាញរបស់ Arbor ឃើញថា លោក Noland Arbaugh អាចលេងទុកតាមចិត្តចង់តាមរយៈការបញ្ជាពីខួរក្បាល ។

បន្ទះឈីបក្នុងខួរក្បាលនេះមានទំហំប៉ុនកាក់តូចមួយ និងស្តើងជាងសក់មនុស្ស ព្រមទាំងមានខ្សែផ្សេងៗអាចបត់បែនបាន ។ បន្ទះឈីបមានអេឡិចត្រូតសរុបចំនួន១.០២៤ បានតភ្ជាប់ជាមួយខួរក្បាល ហើយធ្វើឱ្យលោក Noland Arbaugh អាចគ្រប់គ្រងឧបករណ៍កុំព្យូទ័រ និងលេងវីដេអូហ្គេមដោយប្រើគំនិតរបស់ខ្លួន ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnm7h9G2tLVnQmQ7YBQomcgwVNKJlM5iLEIwQmGi57lJARxGCcJYlphTfCu3mFDqLS3B_jy2njIko3M0K8FsaPkvcFRAG8TohfV_sLS142pg2a1tjCE7LQ9lmhduBpl7YLsotD43WRY1RmOAhYoiH-Xv51A44Fm4yIP9o7Re3jXHZw9VL9XY3WWx2cTvw/s1920/wired_wired-news-and-science-the-science-behind-elon-musks-neuralink-brain-chip.jpg

បញ្ហាកើតឡើងចំពោះលោក Noland Arbaugh ពាក់ព័ន្ធនឹងបន្ទះឈីបក្នុងខួរក្បាល ក្រុមហ៊ុន Neuralink និយាយថា បានជូនដំណឹងទៅរដ្ឋបាលចំណីអាហារ និងឱសថអាមេរិករួចហើយ ដែលជាភ្នាក់ងារគ្រប់គ្រងការសាកល្បង និងបានអនុញ្ញាតឱ្យក្រុមហ៊ុនសាកល្បងដាក់បន្ទះឈីបក្នុងខួរក្បាលមនុស្ស ។ ក្រុមហ៊ុនជឿថា បញ្ហានេះបានដោះស្រាយរួចហើយ ៕