Home ព័ត៌មានជាតិ រដ្ឋចំណាយថវិការ២៥៧លានដុល្លារ សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី៣

រដ្ឋចំណាយថវិការ២៥៧លានដុល្លារ សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី៣

91
0

គម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី៣ ដែលត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃនេះ គ្រោងប្រើថវិកាសរុបចំនួន ២៥៧លានដុល្លារអាមេរិក ។

ចំពោះថិវការទាំងនេះ ២១០លានដុល្លារ ជាប្រាក់កម្ចី ពីទីភ្នាក់ងារ AFD, ៥លានដុល្លារសល់ពីការសាងសង់ជំហានទី១ និងជំហានទី២ របស់ AFD និងការវិនិយោគចំនួន ៤២លានដុល្លារពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwTc63aUk2vwc3VQN_YgJm9GkbL8GsOlStyjeT6ntzO1tUan4C1Ilqj8xII9VtkL0bsNH5Yyfc4vHKnrNq2IaVuTLgYKwMku465kjEs0F2cNbabPJilD80Ep3G5bZTaXHeV4fvU6KqGyxVOth_Dby4eORapgDjCmY9YDeslhjKuVvaP5O2xyVGiXViuZM/s1024/image-672-1024x682.png

រោងចក្រថ្មីនេះនឹងបន្ថែមសមត្ថភាពផលិតទឹកស្អាតចំនួន ១៩៥.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បន្ថែមពីលើសមត្ថភាពផលិតដែលមានស្រាប់ប្រមាណ ៧៨៧ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។
ហេតុដូចច្នេះ សមត្ថភាពផលិតសរុបនៃបណ្ដារោងចក្រប្រព្រឹត្តកម្មសរុបកើនឡើងដល់ ៩៨២ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgSelA1VjXUCZTnKKvB5py69yh2bqGS6STtdA7Nl_ujFr5kI1p_-aqRcBUSVfU870cbPyUAswxtx_wrWAMZG9V-RgMpOLologpPXNeXmrt5BamRcXzpaghg1FZTq2eeOxY6pTkOzxZnSi_sH7m9NcupjyrG-MeLmvqoj3oDAeadh_aUxsXTYuwlugf0VA/s1280/7b87c82e860e699f713cd9e667e7575b.jpg

ទាំងនេះ គឺជាសមិទ្ធិផលដ៏សំខាន់មួយទៀត សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព (SDG៦) ដោយធានាឱ្យបាននូវការទទួលបានទឹកស្អាត ដែលមានគុណភាព សុវត្ថិភាព និរន្តភាព និងថ្លៃសមរម្យ សម្រាប់ប្រជាពលរដ្ឋប្រមាណជាង ២លាននាក់ នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvBDmCQzerwDJiDZZ2rD2Hmu3k7en2w7DD9tiF8-BzmrdfJg2Xs_kwOLWhSw6z11hlrJ0na21o3E0A6tjPEwvPDUlZ05N-76nQTiNhNH6lRJVdkydsSsJpO7w8YOqLAAU6jCw_cGpH0I8f0yfxDuBIm249WyE8Y-C2p74Q7EHoU6H0oKpWhwnzvQgG8nw/s2002/279253348_4962886337094195_1066331817509210041_n.jpg

ជាមួយនឹងការអនុវត្តដ៏ជោគជ័យនៃគម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី១ និងជំហានទី២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននឹងកំពុងអនុវត្តតាមរបស់ផែនការមេដំណាក់កាល៣ (២០១៦-២០៣០) ដើម្បីសម្រេចបានសមត្ថភាពផលិតទឹកស្អាតចំនួន ១លានម៉ែត្រគូបក្នុងមួយថ្ងៃ៕