Home ព័ត៌មានអន្តរជាតិ អង់គ្លេសផលិតបន្ទះសូឡាស្រូបពន្លឺថ្ងៃបានច្រើនបំផុតលើពិភពលោក

អង់គ្លេសផលិតបន្ទះសូឡាស្រូបពន្លឺថ្ងៃបានច្រើនបំផុតលើពិភពលោក

78
0

ប្រទេសអង់គ្លេស ៖ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុន Startup មកពីសាកលវិទ្យាល័យ Oxford ប្រទេសអង់គ្លេសបានប្រកាសពីភាពជោគជ័យរបស់ខ្លួន ក្នុងការផលិតបន្ទះសូឡាស្រូបពន្លឺថ្ងៃមានប្រសិទ្ធភាពបំផុតលើពិភពលោក ។ បន្ទះសូឡានេះអាចស្រូបពន្លឺថ្ងៃបានច្រើនជាងបន្ទះសូឡាទូទៅ និងកាត់បន្ថយការបញ្ចេញកាបូនផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilUESDULVKHStEs86SjV_CXVhztycJLwX8Z4m9ExbBRnipp2yQkRBIvpus6Gc5RRZW8YQ_lmcC6BUtSTFxxezUsTPZo2VZS-9GU2z_775Yq1mu3dL3lLpbPSDLNXCfnHk1kVo9j4sTcg9aNY3t-DQCDrFUQ11Ctl8dSCctHYX_5hyphenhyphenlfoh69RSji5b5lkw/s1200/5cb202b2ee38d75fc428f1aa71fe30c2-1200x799-1.jpg

បន្ទះសូឡា Solar Panel មានធាតុផ្សំសំខាន់ គឺកោសិកាពន្លឺព្រះអាទិត្យ ឬ PV (Photovoltaic) ដែលអាចបំលែងពីពន្លឺព្រះអាទិត្យឱ្យក្លាយជាថាមពលអគ្គិសនី ។ ក្រុមហ៊ុន Oxford PV ដែលបានដំណើរការផលិតបន្ទះសូឡាស្ថិតក្រោមការគាំទ្រពីសាកលវិទ្យាល័យ Oxford និយាយថា បន្ទះសូឡានេះមានប្រសិទ្ធភាពបំផុតលើពិភពលោក ឬខ្ពស់ជាងបន្ទះសូឡានាពេលបច្ចុប្បន្ន រហូតដល់២៦,៩% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLelsX_TieaOd-Te90OkU5NnvEFhq32_Uy_fLWpejPYX4YV7HWKOsaBKpQ0uyhvQJBKARTFaB7KmwRswzUgnlWVmCu9t876sKOMgfwt5hk5mZtLqygBZx-baSMcZwsabR_RqcaHidmJBTMdisw39HxQmzMHPOwqxRodwKvot-C9L20zGY869-Kwwk6pvU/s840/Energy%20-%20solar%20-%20840x420.jpg

បន្ទះសូឡារបស់ក្រុមហ៊ុន Oxford PV អាចប្រើប្រាស់ដូចបន្ទះសូឡាទូទៅដែរ ហើយវាបានទាញថាមពលពីពន្លឺព្រះអាទិត្យមកបំលែងជាថាមពលអគ្គិសនី ស្មើនឹង២៦,៩% ។ ក្រុមហ៊ុននេះអះអាងថា បន្ទះសូឡានីមួយៗមានទម្ងន់ស្មើនឹង២៥គីឡូក្រាម រីឯបន្ទះសូឡាធម្មតាមានប្រសិទ្ធភាពត្រឹមតែ២៥% ប៉ុណ្ណោះ ប៉ុន្តែបន្ទះសូឡារបស់ក្រុមហ៊ុនមានការទទួលស្គាល់ពីសមាគម Fraunhofer CalLab នៅប្រទេសអាល្លឺម៉ង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyDGeYCNbEO6lTqwLTb9Bjg-3eUCEtoAf94hkGCem2LOjYgNsuDUrD9pd2d09-vKR590u6uVSA4O6IPwHjiTzyvfyxSz69wQDhS2kmoQAuVdUmOVbLp_BH1KBJyt1Ch7mduYP4shNA-WxixgJchn_tmn_cdOPRSXtFRCf1baTGBWAsJcfFzcw8g12OF4A/s770/uksales120424-jpg.webp

David Ward ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Oxford PV និយាយថា ៖ «អ្នកដំឡើងបន្ទះសូឡាប្រភេទថ្មីនេះ នឹងទទួលបានប្រយោជន៍ពីការកើនឡើងនៃសមត្ថភាពផលិតលើសពី២០% ខណៈកន្លែងដំឡើងបន្ទះសូឡាមានទំហំស្មើមុន ។ ដូច្នេះ វាមិនត្រឹមតែជួយកាត់បន្ថយការចំណាយដើមទុនក្នុងការដំឡើងបន្ទះសូឡាប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានកាត់បន្ថយការបញ្ចេញកាបូនផងដែរ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh_r-AQhGxpxv0GXL36xUnVRUK6mik9tOSWYpLVRW8ftEBVz0_xnbmDYzspXzAfLueFFyi2fUxrwObGJXpcJ3Ng_jcL7RDSPLEAmBQ4J_sZuzPIW9TILovNxfb6dHKfeM3iEQLPBLv_x3vQySo4oar_NOB1fiO5c7pE6xdWUSGynJp0aM4m5iNrSiwZ4k/s650/f42d9cd0d5e84d6288799c55408c2312.webp

នាថ្ងៃអនាគត ក្រុមហ៊ុន Oxford PV មានគម្រោងផលិតបន្ទះសូឡាប្រើប្រាស់សារធាតុ Perovskite ដែលមានប្រសិទ្ធភាពក្នុងការទទួលថាមពលច្រើនជាង៣០% ។ ក្រុមហ៊ុននេះសង្ឃឹមថា នឹងទទួលបានជោគជ័យលើការផលិតបន្ទះសូឡារហូតដល់កម្រិតជីហ្គាវ៉ាត់ (GW) ក្នុងរយៈពេលចាប់ពី២ឆ្នាំ ទៅ៣ឆ្នាំ ខាងមុខ ៕