Home ព័ត៌មានអន្តរជាតិ អណ្តូងទឹកក្តៅនរ.ក នៅជប៉ុនទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក

អណ្តូងទឹកក្តៅនរ.ក នៅជប៉ុនទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក

56
0

ប្រទេសជប៉ុន ៖ បើនិយាយពីដំណើរកម្សាន្តក្នុងប្រទេសជប៉ុន មនុស្សភាគច្រើននឹងនឹកឃើញដល់អណ្តូងទឹកក្តៅ ឬអណ្តូងនរក ដែលជនជាតិជប៉ុន និងភ្ញៀវទេសចរនៅលើពិភពលោក និយាយដូចៗគ្នាថា ចង់មកលេងទីនេះបានម្តងក្នុងមួយជីវិត ។ តើអណ្តូងទឹកនេះមានលក្ខណៈពិសេសបែបណាខ្លះ ទើបម្នាក់ៗប្រាថ្នាចង់មកទីនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCobZzztZNAw1iX52CKMijxHRtxkbHvrYVsgc5P-c1T53Vb2S9KkcQz8QreuDtxPIouQX6EyMnd4ibdeTjM_l6JzXO5Gf1US1nb6S2wVuE3dHC253qBPeK4KWdPsmYqIgJJ_2EMjKkyTsgW_dUAKxIh5jFcZ7xfS9LAym1B7H9Zx5d6PTJ8P1CDCDPiI0/s1280/photo_2024-06-26_14-33-25%20(2).jpg

ពេលយើងធ្វើដំណើរទៅដល់ទីក្រុងបេបពុ ខេត្តអូអ៊ីតាក់ ស្ថិតនៅលើកោះឃីវឈូ ប្រទេសជប៉ុន យើងនឹងបានឃើញអណ្តូងទឹកក្តៅពណ៌ឈា.ម ផុសចេញពីដី ឬគេហៅថា អណ្តូងទឹកនរ.ក (ជនជាតិជប៉ុនហៅថា Chinoike Jigoku) ។ ទិដ្ឋភាពដ៏ស្រស់ស្អាត និងប្លែកភ្នែករបស់អណ្តូងទឹកនេះ គឺមិនមែនមនុស្សជាអ្នកបង្កើតទេ ប៉ុន្តែវាកើតឡើងតាមធម្មជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgteNT4nfqv9m92cIenuDE6Y4G0EE4Z0gZ4Vo09twwE_aFykZI63FaFwTnGuU3cxoqbGbIQySTfc0W0-FoYAGj9QBA_ZV8rIbximr-a8gpV5XqKNPXGpJniEmjVQLNezK8FIa4Qj4H2IKLCCg7OvexlH1w2WvOmw7I9bADDbmNHrILFvRMtVdRHwNganDg/s1280/photo_2024-06-26_14-33-25.jpg

វាជាអណ្តូងទឹកក្តៅ១ ក្នុងចំណោមអណ្តូងទឹកក្តៅចំនួន៨ ហើយជប៉ុនហៅថា «អណ្តូងទឹកក្តៅទាំង៨» ឬ «Jigoku Meguri Beppu» ដែលជាតំបន់ទេសចរណ៍ដ៏សំខាន់របស់ទីក្រុងបេបពុ ខេត្តអូអ៊ីតាក់ ។ ភ្ញៀវទេសចរអាចធ្វើដំណើរដោយថ្មើជើងពីអណ្តូងមួយទៅកាន់អណ្តូងមួយទៀតក្នុងចំណោមអណ្តូងទាំង៧ ដោយសារវាស្ថិតនៅក្បែរៗគ្នា ប៉ុន្តែមានអណ្តូង១ ស្ថិតនៅឆ្ងាយពីគេ ។ បើទោះជាអណ្តូងទឹកនេះមានឈ្មោះគួរឱ្យខ្លាចបន្តិចក្តី ប៉ុន្តែធានាថា វាមានលក្ខណៈខុសប្លែកពីអណ្តូងទូទៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_-ccca5_FfMlGFbbCRiZKBmjEmrGlmeStR1c2o7m9-dZBN_8O2zs4m_azQ64s-TUSjX_bjQH4EHypwYIIbq2nAi6xdpTCqvEvCWPMbgGU-lKzbcnTv03UeI4XvJdG-s9zd85rSi_vhcBgl6ALacpq0oV2aQggSLzXZGa2foW63m1Uhz2HRchQfJ9-qBA/s1280/photo_2024-06-26_14-33-26%20(2).jpg

ចំណែកមូលហេតុធ្វើឱ្យទឹកអណ្តូងមានពណ៌ប្លែកបែបនេះ គឺវាកើតឡើងដោយសារបរិមាណសារធាតុរ៉ែមួយចំនួន ដូចជា ៖ អុកស៊ីដជាតិដែក និងម៉ាញេស្យូមប្រមូលផ្តុំគ្នា ដោយមានប្រតិកម្មជាមួយសីតុណ្ហភាព និងសម្ពាធនៅក្រោមដី ។ ហេតុនេះ វាធ្វើឱ្យទឹកក្នុងអណ្តូងក្លាយជាពណ៌ក្រហម ឬស្រដៀងនឹងពណ៌ច្រែះ ប៉ុន្តែមនុស្សភាគច្រើននិយាយថា វាស្រដៀងនឹងពណ៌ឈាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbFbJ-BAna9P2xw__Ozp0iVffNgg3cejOAIEyQrdE2-6lFxZIg3hrsMDuHviKKVAerok5KkD5C0EGsghDhRpp4m4F7XjrUBNckwRuFEUeFLky8d5x0Rn_OkNF8qo3OJgHuloPT1DGVaHMc1TgByPIaPZprbdGsU3X41dLA7E6hsQjUKXziQMQP_RQJM-s/s1280/photo_2024-06-26_14-33-26.jpg

បើតាមជនជាតិជប៉ុនឱ្យដឹងថា អណ្តូងទឹកនរកនេះធ្លាប់ត្រូវបានគេប្រើប្រាស់ធ្វើជាកន្លែងដាក់ទោសពួកឧក្រិដ្ឋជន ដែលបានប្រព្រឹត្តខុសធ្ងន់ធ្ងរកាលពីប្រមាណឆ្នាំ៧០០ ។ ឧក្រិដ្ឋជនដែលមកទទួលទោសនៅទីនេះ ពួកគេត្រូវទ្រាំនឹងការឈឺចាប់ផ្លូវកាយ រងទុក្ខវេទនាអស់ជាច្រើនម៉ោងមុនពេលស្លាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSba8pPB1McYkbXFahZ3Ef0v9vQLV7YH9DckJvHioWp4Hc53yyM49UAHxMG2j-34Aa8QIzpRrssvqGNXrkvIDUsbVQ6kh6UU9bXFMTrPs_mZ9d3fNwngzYknJui3a1e1PEXpeYP5gFncZMvMKg7qFE_DGczqiwy4pe7GxO_bwCmsO-VmuXiezvj14f-3s/s2048/236718877_1896526753844177_5819871205630442801_n.jpg

កាលពីមុន ដោយសារការផ្ទុះភ្នំភ្លើងបានធ្វើឱ្យទឹកក្នុងអណ្តូងនេះមានសីតុណ្ហភាពខ្ពស់រហូតដល់៧៨អង្សារសេ និងក្តៅខ្លាំងគ្រប់ពេលវេលា ។ បើអ្នកណាធ្លាក់ចូលក្នុងអណ្តូងនេះយូរបន្តិច គឺដូចគ្នានឹងធ្លាក់ក្នុងឋាននរកមានភ្លើងឆេះ ។ ហេតុនេះ ទើបគេដាក់ឈ្មោះថា អណ្តូងទឹកនរក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil-cV4rxxAR4Ak_bx-u1VuDjK3-RbYbGPVgFwmQ352ZSjobZnt9nCh8ycME2zQZW1LODIEG5v6Z3atN6XdUTv4SyoiuXA5JKV8iLVGy0oi5YqW7nMFN1xgKDjgUIXkQiE1XQ4UAcNg6KdSEhU2etmozE45E1R6atvKKN5DKLRABHnuIc-Z31H_kFtxY5c/s720/spot_gallery_391_1.jpg

អណ្តូងទឹកនរក មានសីតុណ្ហភាពខ្ពស់ខ្លាំងធ្វើឱ្យសត្វផ្សេងៗពុំអាចចូលក្នុងអណ្តូងនេះបានទេ ប៉ុន្តែជប៉ុនបានយកសារធាតុរ៉ែមានសភាពខាប់ខ្លាំងនៅទីនេះ ទៅប្រើប្រាស់ជាធាតុផ្សំក្នុងផលិតផលថែរក្សាស្បែក ហើយផលិតផលទាំងនេះបានដាក់លក់នៅតាមហាងផ្សេងៗនៅបរិវេណខាងមុខអណ្តូងនរក ៕