Home ព័ត៌មានអន្តរជាតិ ប្លែកៗ! អ្នកចូលចិត្តគេងថ្ងៃត្រង់មានសង្ឃឹមហើយ ការប្រកួតសម្រាកថ្ងៃត្រង់មិនធ្លាប់មាន អ្នកដែលគេងស្កប់ស្កល់បំផុតនឹងទទួលបានរង្វាន់ធំ

ប្លែកៗ! អ្នកចូលចិត្តគេងថ្ងៃត្រង់មានសង្ឃឹមហើយ ការប្រកួតសម្រាកថ្ងៃត្រង់មិនធ្លាប់មាន អ្នកដែលគេងស្កប់ស្កល់បំផុតនឹងទទួលបានរង្វាន់ធំ

40
0

ប្រទេសកូរ៉េខាងត្បូង ៖ កម្មវិធីប្រកួតប្លែកៗតែងតែកើតមានជាប្រចាំ ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅប្រទេសខ្លួន ។ កាលពីពេលថ្មីៗនេះ ប្រទេសកូរ៉េខាងត្បូងបានរៀបចំការប្រកួតទៀតហើយ គឺការប្រកួតសម្រាកថ្ងៃត្រង់ ដើម្បីស្វែងរកអ្នកដែលបានគេងលក់ស្កប់ស្កល់ល្អបំផុតនឹងទទួលបានរង្វាន់ធំមិនធ្លាប់មាន ។

កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ប្រទេសកូរ៉េខាងត្បូងបានរៀបចំការប្រកួតអង្គុយស្ងៀម និងមិនធ្វើអ្វីសោះ ហើយលើកនេះ កូរ៉េខាងត្បូងបានរៀបចំការប្រកួតថ្មីមួយទៀត គឺប្រកួតសម្រាកពេលថ្ងៃត្រង់ ។ វាបានទាក់ទាញចំណាប់អារម្មណ៍ពលរដ្ឋជាច្រើននាក់ដែលគ្មានពេលវេលាសម្រាកគ្រប់គ្រាន់នាំគ្នាមកចុះឈ្មោះចូលរួមប្រកួតជាច្រើននាក់ ដែលឆ្លុះបញ្ចាំងពីបញ្ហាសង្គមដែលពោរពេញទៅដោយការប្រកួតប្រជែងក្នុងប្រទេសមួយនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX0X_5KLZYhLtds5O1iT8uM-Fb75WJbW9t8Ub86cSgDWzt-uvmrExw8aZtXJ0DCFjPphrshfaM1HLs9tQEERJAJfo_IeistoSrftCmhDiSmhOZHTBzQiS9x2HJ1yyBwWqcikAQOjNyUHsLBrDNhZyCihAGgrd4bU51drOex-DAoQYymzUfFA8eP5Ywn8k/s1200/GettyImages-2079452794-1-1200x800.jpg

តើអ្នកណាទៅជឿថា ការសម្រាកនឹងក្លាយជាការប្រកួតមួយ ដែលអ្នកឈ្នះជាបុគ្គលបានសម្រាកលង់លង់ស្កប់ស្កល់ជាងគេ ។ ការប្រកួតនេះមានឈ្មោះថា «Power Nap» ឬការប្រកួតសម្រាកពេលថ្ងៃត្រង់ ដែលរៀបចំឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ និងមានបេក្ខជនចូលរួមប្រកួតស្មើជាង១០០នាក់ ។

លក្ខខណ្ឌការប្រកួត គឺបេក្ខជនចូលរួមទាំងអស់ត្រូវបិទភ្នែកសម្រាកនៅពេលថ្ងៃត្រង់ រយៈពេល១ម៉ោងកន្លះ ហើយអ្នកដែលសម្រាកបានស្កប់ស្កល់បំផុតនឹងទទួលបានជ័យជម្នះ ។ វាមិនងាយស្រួលប៉ុន្មានទេ ពីព្រោះក្នុងអំឡុងពេលសម្រាក គណៈកម្មការនឹងព្យាយាមដើររំខានមិនឱ្យបេក្ខជនសម្រាកលក់ស្កប់ស្កល់ ដូចជា ៖ ការខ្សិបដាក់ត្រចៀក, ការយករោមសត្វទៅបោសលើផ្ទៃមុខ និងការបើកសំឡេងមូស ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJhcGYosxrSMiwYtquyj145wcdIKcZ94F0bg7IkdEpOBc36zYwXxjaiWM_ZVO2_mBKwtomG5wiB3TxYLLUn0VCErJlxJw5dcRb9VdhLCa-DoDO4sWY4jmiaT1xZad5hrrXarWDVEP65P-3pOgoufOzaOFiOJLWzZzezPRxqTcWIhHbHmQXQaXl-Pi6Q00/s900/photo_2024-05-20_10-41-12.jpg

បើទោះជាគណៈកម្មការរំខានតាមវិធីផ្សេងៗក្តី ប៉ុន្តែបេក្ខជនចូលរួមប្រកួតទាំងអស់បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការសម្រាកលក់ស្កប់ស្កល់ ។ គណៈកម្មការនឹងដាក់ពិន្ទុថា តើបេក្ខជនរូបណាបានសម្រាកលក់ស្កប់ស្កល់ជាងគេ តាមរយៈការវាស់ចង្វាក់បេះដូង ។ បើអ្នកណាម្នាក់មានចង្វាក់បេះដូងក្នុងអំឡុងពេលសម្រាកលក់ ខុសគ្នាពីពេលភ្ញាក់ខ្លាំងប៉ុនណា ប៉ុន្តែអ្នកនោះកាន់តែសម្រាកលក់ស្កប់ស្កល់ នឹងឈ្នះការប្រកួតនេះ ។

គណៈកម្មការរៀបចំការប្រកួតនិយាយថា ការប្រកួតនេះជួយដល់បុគ្គលិកធ្វើការនៅតាមក្រុមហ៊ុនផ្សេងៗ ដែលពួកគេពុំបានសម្រាកគ្រប់គ្រាន់ នឹងមានឱកាសបានសម្រាកលក់យ៉ាងស្កប់ស្កល់ និងជាការផ្ញើសារទៅកាន់មនុស្សគ្រប់គ្នាឱ្យដឹងពីសារៈសំខាន់របស់ការសម្រាកសម្រាប់សុខភាព ។ រីឯបេក្ខជនមកចូលរួមប្រកួតប្រាប់ថា ពេលដឹងថា មានការប្រកួតសម្រាក ពួកគេក៏ប្រញាប់មកចុះឈ្មោះ ពីព្រោះក្នុង១ថ្ងៃៗ ពួកគេធ្វើការហត់នឿយណាស់ និងគ្មានពេលសម្រាកគ្រប់គ្រាន់ទេ ទើបពួកគេមកចូលរួមប្រកួតដើម្បីចង់សម្រាកពីការងារ ។https://thenational-the-national-prod.cdn.arcpublishing.com/resizer/v2/W76RNEAQRYGZ6FC3MWYHL3XAJQ.jpg?smart=true&auth=5ed7e4016ef1d5a2b5962aed399783e8fe837265b22fbf25fe0c5132a39f5611&width=800&height=533

អ្នកស្រី ចេនណា គីម ជាបេក្ខជនចូលរួមប្រកួតនិយាយថា ៖ «នៅថ្ងៃធម្មតា ពួកយើងបានធ្វើការរហូតដល់ពេលយប់ និងស្ទើរតែគ្មានកម្លាំងក្នុងខ្លួន ។ នៅថ្ងៃសៅរ៍-អាទិត្យ ទើបយើងបានសម្រាកគ្រប់គ្រាន់ ហើយពេលទទួលដំណឹងថា គេប្រកួតសម្រាក យើងក៏សម្រេចចិត្តមកចូលរួមប្រកួត ពីព្រោះចង់សម្រាកស្រាប់ហើយ» ។

លោក សន ជីហ៊ង ជាបេក្ខជនចូលរួមប្រកួតម្នាក់ទៀតនិយាយថា ៖ «ប្រទេសកូរ៉េខាងត្បូងមានឈ្មោះថា គឺជាសង្គមប្រកួតប្រជែងគ្នាខ្លាំង ទើបធ្វើឱ្យមនុស្សគ្រប់គ្នាពុំសូវផ្តល់ភាពសំខាន់លើការសម្រាកទេ ។ ខ្ញុំគិតថា ការប្រកួតបែបនេះបានជួយឱ្យមនុស្សគ្រប់គ្នានៅសម័យថ្មីបានសម្រាកគ្រប់គ្រាន់ និងកាត់បន្ថយពេលវេលាធ្វើការ» ។https://thenational-the-national-prod.cdn.arcpublishing.com/resizer/v2/FWF7LCQH7BXEQJVBUQPLN2YQBQ.jpg?smart=true&auth=02df153a72159fb4c25201e795754ccd4342d91cd3c57a65acf796a06f04ae64&width=800&height=588

កូរ៉េខាងត្បូងជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន ហើយពលរដ្ឋកូរ៉េខាងត្បូងមានពេលសម្រាកជាមធ្យមតិចបំផុត គឺស្មើត្រឹមតែ៧ម៉ោង៤១នាទីប៉ុណ្ណោះ បើធៀបនឹងការសម្រាកជាមធ្យមរបស់ពលរដ្ឋប្រទេសផ្សេង គឺស្មើនឹង៨ម៉ោង២២នាទី ។ ហេតុនេះ ការប្រកួតសម្រាកបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីពលរដ្ឋជាច្រើននាក់ ដែលពួកគេស្ត្រេសក្នុងការងារ និងត្រូវការពេលសម្រាកឱ្យបានច្រើន ៕