Home ព័ត៌មានអន្តរជាតិ កីឡាការិនីរត់ប្រណាំងអាយុច្រើនបំផុតលើពិភពលោក ពុំបោះបង់គោលដៅ

កីឡាការិនីរត់ប្រណាំងអាយុច្រើនបំផុតលើពិភពលោក ពុំបោះបង់គោលដៅ

42
0

ប្រទេសអ៊ីតាលី ៖ ទោះជាអាយុតិច ឬច្រើន វាមិនមែនជាឧបសគ្គនោះទេ សម្រាប់កីឡាការិនីរត់ប្រណាំងម្នាក់ជនជាតិអ៊ីតាលី ហើយបើទោះជាមានអាយុរហូតដល់៩០ឆ្នាំក្តី ប៉ុន្តែគាត់បានឈ្នះកំណត់ត្រាពិភពលោកជាច្រើន ។ គាត់និយាយថា គាត់ចូលចិត្តរត់ប្រណាំងខ្លាំងណាស់ ហើយគាត់បានហាត់រត់មិនឈប់ឈរ ដោយសារមានគោលដៅយកឈ្នះខ្លួនឯង ។

កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា លោកយាយ អេមម៉ា ម៉ារៀ ម៉ាសេនកា (Emma Maria Massenga) ជាកីឡាការិនីរត់ប្រណាំង អាយុ៩០ឆ្នាំ បានឈ្នះកំណត់ត្រាពិភពលោកម្តងទៀត តាមរយៈការរត់ប្រណាំងចម្ងាយខ្លី និងលឿនបំផុត ។ លោកយាយជាម្ចាស់កំណត់ត្រាពិភពលោក ផ្នែករត់ប្រណាំងលឿនបំផុត ចំនួន៥លើក, ជាម្ចាស់កំណត់ត្រារត់លឿនបំផុតនៅតំបន់អឺរ៉ុប ចំនួន៩លើក និងជាម្ចាស់កំណត់ត្រារត់លឿនបំផុតនៅប្រទេសអ៊ីតាលី ចំនួន២៨លើក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpbUByT81IY35n6XTeDmVM7tkW9FytW-UNXFlN4y9q_e6oCrGMFtdT9BJeJs32peCg9YFubtIShThqUKbdB9gPC0DtK_ZxOYBPJZpCNQDhamFTJ0Oz3U_oIuEMU9SJZqez5P1h60h5FZUYd-0GLwFytjd0zkOkVvRBV-dCHMxV9FSmB6Oeri9zcYmQhzg/s1024/italian-master-runner-emma-maria-81958809.webp

ក្នុងអំឡុងពេលប្រទេសនានាលើពិភពលោក កំពុងតែឈានទៅរកសង្គមមនុស្សចាស់ វាមិនចម្លែកទេ ដែលគេសង្កេតឃើញមនុស្សចាស់ទាំងឡាយនាំគ្នាហាត់ប្រាណកាន់តែច្រើន ។ លោកយាយ អេមម៉ា ម៉ារៀ ម៉ាសេនកា បានកើតនៅថ្ងៃទី១ ខែសីហា ឆ្នាំ១៩៣៣ ហើយបានឈានជើងចូលក្នុងក្រុមអ្នករត់ប្រណាំងអាយុច្រើន នៅពេលលោកយាយអាយុ៥៣ឆ្នាំ ។

ហេតុនេះ លោកយាយបានហាត់រត់រហូតមក និងធ្វើឱ្យលោកយាយអាចរត់ប្រណាំងបានល្អជាងមុន ។ បើទោះជាលោកយាយអាយុកាន់តែច្រើនក្តី ក៏លោកយាយពុំព្រមបោះបង់ការរត់ដែរ ខណៈកីឡាការិនីផ្សេងទៀតដែលមានអាយុស្មើគ្នា ពួកគេបោះបង់ការរត់ប្រណាំងម្តងម្នាក់ៗ ទើបធ្វើឱ្យកម្មវិធីប្រកួតរត់ប្រណាំងខ្លះ លោកយាយគ្មានគូប្រកួតទេ ។ ប៉ុន្តែលោកយាយនៅតែកំណត់គោលដៅថា ត្រូវតែប្រកួតជាមួយខ្លួនឯងដើម្បីឱ្យការរត់ល្អលើសមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs09DW_leRQsLQun4o5gJxadl-LR8U4zsmKLHjmmV9bva0WIUEW8hYbF7pcgSLwb4xuCdajyns074ycP84Lz_gfifyDpmrFw1_bbIMiA0vaT9gm6JhXoFmgwm_PU0TXRdD6a4rIy0x1IlI4BEUEenWUZFobOQzUe65yRQjtg9kzQPI9n2PCyNDHkruspo/s630/sprint_queen_1.jpg

ការប្រកួតរត់ប្រណាំងនៅឆ្នាំ២០២៤ លោកយាយបានឈ្នះកំណត់ត្រាពិភពលោក ក្នុងចម្ងាយផ្លូវ២០០ម៉ែត្រសម្រាប់កីឡាការិនីអាយុច្រើន ខណៈ អ៊ីលីកុ សៃតូ ជាកីឡាករជប៉ុន ដែលបានរត់ប្រើពេលចំនួន៥៣.៣វិនាទី កាលពីឆ្នាំ២០២២ ។ ប៉ុន្តែលោកយាយប្រើពេលរត់ត្រឹមតែ៥១.៤៧វិនាទីប៉ុណ្ណោះ នៅឆ្នាំ២០២៤ ។

ក្រៅពីលោកយាយឈ្នះកំណត់ត្រាពិភពលោកជាបន្តបន្ទាប់ លោកយាយប្រាប់ថា ការរត់ប្រណាំងបានធ្វើឱ្យគាត់ស្គាល់មនុស្សថ្មីៗ និងពុំឯកោផងដែរ ។ លោកយាយប្រាប់ថា ៖ «វាធ្វើឱ្យខ្ញុំអាចឆ្លងកាត់ពេលវេលាលំបាក ដែលមនុស្សអាយុច្រើនដូចខ្ញុំបានជួបការលំបាកជាច្រើន ។ ការរត់ប្រណាំងធ្វើឱ្យខ្ញុំជួបមនុស្សថ្មីៗគ្រប់ពេលវេលា ហើយខ្ញុំពុំចាំបាច់នៅម្នាក់ឯង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-IzN71JYjzZSX8Ky2powajO-7Ue17KP7HhwzJbq5yLtqr4uPHh0U0EcjfnAXEn9j2OYxcogyzhe135W2d03yVUasIy5Eq6dC8ZBWRzU4NiPrhclSFflfX0cfDfNG3IkrHSuMRHiA1Bk7cJ3-LEk43d5KILrLHlDuDTKhRn9usJCLDK-u_BCyoWOJMWeI/s1920/1920HFS_PXP_17.jpg

ចំណែកគោលដៅបន្ទាប់របស់លោកយាយ គឺដណ្តើមពានរង្វាន់កីឡាការិនីរត់ប្រណាំងលឿនបំផុតប្រចាំប្រទេសអ៊ីតាលី ក្នុងការប្រកួតនៅខែមិថុនា ឆ្នាំ២០២៤ ហើយលោកយាយមានគម្រោងចូលរួមការរត់ប្រណាំងលំដាប់ពិភពលោក នៅប្រទេសស៊ុយអែត ឆ្នាំ២០២៥ ។ ប៉ុន្តែលោកយាយបាននិយាយបែបកំប្លែងថា គាត់ពុំចង់រៀបចំគម្រោងរត់ប្រណាំងនៅឆ្នាំ២០២៥ ទេ ពីព្រោះពុំដឹងថា គាត់នឹងអាចមានជីវិតរស់នៅរហូតដល់ពេលនោះឬក៏អត់ ៕