Home Blog Page 1062

ពីអតីតសាលាក្រុង ក្លាយជាសារមន្ទីរទំនើបដំបូងគេនៅកម្ពុជា

0

សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ហៅកាត់ ស.ស.រ ជាសារមន្ទីរបែបទំនើបមួយនៅកម្ពុជា ដែលនិយាយអំពីប្រវត្តិសាស្រ្ត នយោបាយ និងសេដ្ឋកិច្ចនៃរូបិយវត្ថុជាច្រើនសម័យកាលរហូតមកដល់បច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjndwwlaQr0ZtoQDAORQTPlhHdbZiJuOBBvHVEM1dxWxp5Jl-MoM99jFDsBPbtQW0LU4-2YEWmk3XyaicIosRNvvHSioMW8_6TtOtjp-JByXeHjpLRSgMMmcff9Jc7_Fi3dOyN3Oei27qmy43dIg35iMNVITGHW6CA1z9RiAWQ7zlAxya_EWQhmJ34Y9Gg/s1280/Sequence%2001.00_01_08_15.Still002.jpg

សារមន្ទីរនេះ(ស.ស.រ) មិនផ្តោតលើការប្រមូលផ្តុំរូបិយវត្ថុបុរាណពេកនោះទេ ប៉ុន្តែផ្ទុយទៅវិញវាផ្តោតទៅលើបទបង្ហាញ និងការអត្ថាធិប្បាយអំពីទំនាក់ទំនង រវាងរូបិយវត្ថុជាមួយស្ថាប័ន និងសង្គម ប្រវត្តិសេដ្ឋកិច្ចនិងនយោបាយ នៅកម្ពុជាជាងពីរពាន់ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3etOeAJiSlO5WSBNdVxnhhhuyGfNRtUHCT0gSy0AiE_QMZs46KySUmvB83NmbsT6V2rpNjcFonKy2JOrvkYx6_85kKNrYid4DlcSLDgeouWd1geZ6FFHgDzlqJ7s3WgoUk2pVBQhmTEeSibBhpCO2bDcjuOHdruNoifWctXfJMCFPhfrVJrDgFQCVrZo/s2048/445492791_905266624947312_6258520762055680477_n.jpg
ស.ស.រ បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩។ ក្រោយបានកែសម្រួលពីអគារចាស់ទ្រុឌទ្រោមមួយ សារមន្ទីរត្រូវបានរៀបចំឡើងលម្អដោយផ្ទាំងកញ្ចក់យ៉ាងទំនើប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH-F43ViaYVfB5GjNUkkh3G_ba947xHY-tuwDVQ5beJAG3jeU7WqTRDWpxXQtfMNDgQ-loUSNA1VfGgR9B3x1lvFVcCb7NZXeMp44qLn63KAotFkmRJ3xpYdeVxJhcdSu_xGzqjtdfSwhpmC0Ska5hSn9DMGYF8W75m7h9QgNfsrWErUUBnDveSM6kAYc/s2048/439051271_882359103904731_3510348429718655205_n.jpg

សម្រាប់ការចូលទស្សនាវិញ សារមន្ទីរនេះ(ស.ស.រ) បើឱ្យភ្ញៀវចូលទស្សនាចាប់ពីថ្ងៃអង្គារ ដល់ ថ្ងៃអាទិត្យ ពីម៉ោង៩ព្រឹក ដល់៦ល្ងាច ដោយអ្នកចូលទស្សនាតម្រូវឱ្យទិញសំបុត្រជាមុនសិន។ នៅក្នុងនោះសំបុត្រសម្រាប់ភ្ញៀវជាតិ គឺ ៤ពាន់រៀល ចំណែក ភ្ញៀវបរទេសមានតម្លៃ ២ម៉ឺនរៀល។ សំបុត្រសម្រាប់កុមារ និងនិស្សិត មានតម្លៃ ២ពាន់រៀល។ ដោយឡែក ចំពោះព្រះសង្ឃ សារមន្ទីរមិនគិតថ្លៃសំបុត្រឡើយ។
សូមបញ្ជាក់ផងដែរថា សារមន្ទីរ ស.ស.រ ស្ថិតនៅអាគារលេខ១៩ រុក្ខវិថីព្រះមហាក្សត្រីយានីកុសមៈ ផ្លូវលេខ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពោលនៅលើបរិវេណអតីតសាលាក្រុងភ្នំពេញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikUMDtzotymMZRaT_zSXFXhtoRMUFeiAs9za7AOV6yA0qV1U7XJKMoTrhvyFQl5z_hyphenhyphen_AYjKixCuF2j_eV1uh0eDCkBRHlD6D4pLn_T118v6p1TSRjRFcQtROpqrfWv0DxjK91Sbpcp1HG_5492L0uRudblibj-shTQumQuuHWSL4EublixlLWhlMguh8/s2048/373632736_732639742210002_1540238625265079276_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmPqvBfv2p_0Ks83dN6FHRHXZh6eb0coPJgpK5WJbgPZ1btXvK-zPnUdyQW5hZ8lUAk991iA_0paQDYHiTi1L6Bw6E1f_IlCO7gEZ1ZPhANH3nYY8c6y9XDoh35GTcsg3w4B7GlpJUu2KcK4KWFaYiR34_BSCI_h4vxpoz4P78fsrEbUV3pIqNrZ2oeJs/s900/3420221551front_.jpg

មហាជនស្ងើចសរសើរបុគ្គលិកផ្លូវល្បឿនលឿន ស្រុះគ្នាលុតជង្គង់សំពះ ព្រះមហាក្សត្រខ្មែរបានយ៉ាងសមសួន!

0

ថ្មីៗនេះ មហាជនជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបភាពនៅលើបណ្តាញសង្គម ដែលបង្ហាញអំពីអាកប្បកិរិយាទន់ភ្លន់របស់បុគ្គលិកផ្លូវល្បឿនលឿន ព្រោះបានធ្វើការសំពះឱនរំទោន និងផ្តល់នូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ទៅកាន់ព្រះមហាក្សត្រខ្មែរ។

កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នំា២០២៤នេះ យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក ដោយគណនី Sav Yean និង Hea Fa បានភ្ជាប់មកជាមួយនឹងរូបភាពប៉ុន្មានសន្លឹក អមជាមួយនឹងខ្លឹមសារថា «ជាព្រះមហាកិត្តយសដ៏ខ្ពង់ខ្ពស់ប្រសើរក្រៃលែងក្នុងថ្ងៃនេះដែលខ្ញុំព្រះករុណាបានមកទទួលព្រះរាជដំណើរ ព្រះករុណាព្រះអម្ចាស់ជីវិតតម្កល់លើត្បូង សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងលើផ្លូវល្បឿនលឿន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZdOvKwdDs3DXWeZQKx1bsqtdsJWkmKyjlrKB1iM3_uNce6q-qS8RQBMe28tE1YSmohu_s93zpZsi9GnMQf2l-Y3P7bRCh7Ap8Rz_9pnT3ger8IAi24r8AWer0JHOf8yp3EJmvR1eLxXRuSS4pjt65g10g6FW6CakoJ6c8XXxsloLZc-U7dQqAD7K3CTU/s1280/photo_2024-05-27_13-59-54.jpg

តាមរយៈរូបភាព ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កំពុងតែប្រថាប់នៅលើព្រះទីនាំងតាមបណ្តាយផ្លូវល្បឿនលឿន ក្នុងព្រះរាជដំណើរយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នាទីព្រះស្រែក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡា ស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyAxPA7tcMtpZ4LsVIpyMfg6yaT2VMxmr-sq2T7h_DWCdLFwZ_Xmz4f7riz0ks5IPEvjvzUY195St5LUvii4c0Kgp7RjrtkcBQ2d6BKHcmpSJWno6XtlP7Dd-BjvNtJSv2CbQHOrRNjDlnyOT4jFB2gmXN9wTmJIxhZfqOSkthg3fhblAnG4JrfswLp4w/s1280/photo_2024-05-27_13-59-52.jpg

ជាមួយគ្នានោះ គេឃើញថារាល់បុគ្គលិកធ្វើការនៅផ្លូវល្បឿនលឿននោះ គឺបានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលព្រះរាជដំណើររបស់ព្រះមហាក្សត្រ។ នៅពេលដែលព្រះមហាក្សត្រយាងមកដល់ភ្លាម ពួកគេទាំងអស់គ្នាក៏នាំគ្នាលុតជង្គង់សំពះស្រុះៗគ្នា ប្រកបដោយអាកប្បកិរិយាទន់ភ្លន់ និងបញ្ជាក់ពីសេចក្តីគោរពខ្ពង់ខ្ពស់ទៅកាន់ព្រះអង្គ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfYU_I_CgF8ZjBoboFcGMR1DviMzE_9CBmfo-FundOJIp3Hhp_q0I7Vbm8ZW5FASM__xyb7vpR0cWlDxtWnDhLDGWu_KZFttGNJkihCVkKnI12WHrEy4r7mh5DpzkM9NAVwyatI7FgjSn8TvsBg6EjkUeAPUhhejaW9BBBJtes_mLZ4NSDnK_78fHbVaE/s1280/photo_2024-05-27_13-59-57.jpg

បន្ទាប់ពីរូបភាពទាំងនោះបានបង្ហោះចែកចាយទៅ មហាជនខ្មែរជាច្រើនក៏បានចូលទៅបញ្ចេញមតិកោតសរសើរព្រាត ដោយអ្នកខ្លះថា«ប្រពៃណាស់ គោរពបានល្អ ទន់ភ្លន់! បុគ្គលិកគំរូ»។ អ្នកខ្លះថា «គំរូល្អដែលប្រជាជនខ្មែរគួរ គោរពទ្រង់បែបនេះ»។ អ្នកខ្លះថា«ការសំពះក្រាបថ្វាយបង្គំ ពិតជាសមស្អាតខ្លាំងណាស់»។ អ្នកខ្លះទៀតថា«ការរៀបចំបែបនេះគឺបានល្អណាស់ប្រពៃថ្លៃថ្លាសម្រាប់ការគោរពក្រាបថ្វាយបង្គំព្រះមហាក្សត្រក្រោមល្អងធូលីព្រះបាទ»។ ចំណែកខ្លះទៀតថា «នេះទើបហៅថាការគោរពចំពោះស្ដេចផែនដី»៕

ចុមយ៉ាងម៉េចអញ្ចេះ! កូនស្រីពៅរបស់ Brad Pitt បានសម្រេចបោះបង់នាមត្រកូលរបស់ឪពុកខ្លួនចោល

0

បរទេស៖ កូនស្រីពៅរបស់ Angelina Jolie និង Brad Pitt ដែលមានឈ្មោះថា Vivienne Jolie-Pitt បានសម្រេចបោះបង់នាមត្រកូលរបស់ឪពុកខ្លួនចោល មក “Vivienne Jolie” វិញដោយរក្សាតែនាមត្រកូលរបស់ម្តាយនាងប៉ុណ្ណោះ។
យោងតាម People កាលពីថ្ងៃទី២៦ ឧសភា បានឱ្យដឹងថា Vivienne ទើបតែបានចូលរួមក្នុងខ្សែភាពយន្តថ្មីរបស់ម្តាយនាង ដោយគេសង្កេតឃើញថា ឈ្មោះរបស់នាងគឺមានការផ្លាស់ប្តូរមក “Vivienne Jolie” វិញខណៈពីមុននាងមានឈ្មោះថា Vivienne Jolie-Pitt។ ទោះជាយ៉ាងណាគេមិនច្បាស់ទេថា “Vivienne Jolie” គឺជាឈ្មោះផ្លូវការរបស់នាង ឬគ្រាន់តែជាឈ្មោះក្នុងរឿងរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8g9riNYOpxcg4oHeqceIBVKNWSQURK0N1UFPkY5Yw7YTnVj8fVZ3Vfp5NEgzoV_Q7XuCiFtnFeipeoXfi6zVo3kGzpDD5QQMgW7gPP8b2VhLXuO31OT59uBOeebuiytdTYWV-WXPg4rmQmCWscklijx49YpVLaN6SUwumiobFcSnCT7ToWXPTRtB-SiA/s600/ANI-20230816102018.jpg

បន្ទាប់ពី Angelina Jolie និង Brad Pitt បានលែងលះគ្នាកាលពីអំឡុងឆ្នាំ ២០១៦ កូនៗរបស់ពួកគេជាច្រើនបានផ្លាស់ប្តូរនាមត្រកូលរបស់ឪពុកខ្លួន ដោយរក្សាតែនាមត្រកូលរបស់ម្តាយពួកគេប៉ុណ្ណោះ លើកលែងតែ Shiloh Jolie-Pitt ដែលនៅតែរក្សានាមត្រកូលរបស់ឪពុក។ កាលពីឆ្នាំ ២០២៣ Zahara ដែលជាកូនស្រីចិញ្ចឹមរបស់ពួកគេបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយនៅពេលនាងបានណែនាំខ្លួនថាជា Zahara Marley Jolie ជំនួសឱ្យ Zahara Marley Jolie-Pitt នៅក្នុងកម្មវិធីមួយនៃមហាវិទ្យាល័យ Spelman ដែលនាងកំពុងសិក្សា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggMXnwnk7IcBvpsi3ryMPp1AvtSGD04TvW2U1Q-j26UjbvD0w6mpKW-lDtZoGguu-QhzxvVJljcduqVBjr0of05Kt3qeWRUAYLiD3fR8WTojluL92vqMKtwQjfr8MROaGKlSsjTy6X1xpIKbUdQYStIjgYAuBW4EQ4xNeYX033DPILMbfxrnhOMZg875M/s700/jolie-pitt.webp

ចាប់តាំងពីលែងលះគ្នាមក Brad Pitt តែងតែចង់ឃើញកូនរបស់ខ្លួនជានិច្ច ដោយ Pitt សង្ឃឹមថាទំនាក់ទំនងលោកនិងកូនៗរបស់លោកនឹងប្រសើរឡើងវិញ នៅពេលដែលពួកគេបានបញ្ចប់បញ្ហាផ្ទៃក្នុងជាមួយ Angelina Jolie។ ទោះជាយ៉ាងណាបើយោងតាមប្រភពជិតស្និត Pitt តែងតែព្យាយាមកែតម្រូវទំនាក់ទំនងល្អរវាងឪពុកនិងកូន ប៉ុន្តែស្ថានភាពបច្ចុប្បន្នគឺពិបាកណាស់សម្រាប់គាត់។ លោក Brad Pitt បាននិយាយថា “លោកតែងតែនឹកកូនៗគ្រប់ពេលដែលគាត់មិនបានឃើញមុខពួកគេ” លោកជឿជាក់ថាថ្ងៃណាមួយទំនាក់ទំនងរបស់ពួកគេនឹងមានភាពជិតស្និទ្ធម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi98H-Pwy4OKvEjUdJZhB4ryodbanvmC7Xaum-hVhLK0N3O_1XFyUfKjmoTgExfmkzd4-seFEXhagEmoWOEvqidasqQg4xsQy7kwh_-DV2-wnU3jBrTx3JLJYHCzofLCN2OGxpHBMhWE3puyst-bt9TfvNbHdQUVrgWbfeBWo_PXDB9wGWHT2mMFvcSTPc/s3000/angelina-jolie-daughter-vivienne-jolie-839050830.webp

គួរបញ្ជាក់ដែរថា កូនស្រីពៅរបស់ Angelina Jolie និង Brad Pitt ដែលមានឈ្មោះថា Vivienne Jolie-Pitt កើតក្នុងឆ្នាំ ២០០៨ នៅទីក្រុង Nice ប្រទេសបារាំង។ ចាប់តាំងពីឪពុកម្តាយរបស់នាងបានលែងលះគ្នាក្នុងឆ្នាំ ២០១៦ មកនាងក៏បានទៅរស់នៅក្នុងទីក្រុង Los Angeles ក្រោមការមើលថែ និងចិញ្ចឹមបីបាច់របស់ Angelina Jolie។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Vivienne និងម្តាយរបស់នាងបានចូលរួមសម្តែងក្នុងភាពយន្តថ្មីដែលមានចំណងជើងថា The Outsiders៕

រកផ្លូវវៀង! ថ្ងៃចន្ទ សប្តាហ៍ក្រោយ នឹងមានការបញ្ចៀសចរាចរពីវត្តឧណ្ណាលោម រហូតដល់ព្រះមេរុ

0

នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៦:០០នាទីព្រឹក គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl7eNtPllMPE5jlQHSbueoCekA4UkWFDBWpt2uiwICkYSduZYbmPSon-9Ai_WPW90xhjO44V_VA9MCP1hqGdEW5_RvvU9w2tix8SmJcHOR7AWPVXYZa_QP3j5aSJXmjs1NcdkFdeD7Q1RNthyTZZ2rPmPTkQWmAb4fSMpoVYXvV91DDzFIJ_3OYvF9lgA/s1068/%E1%9E%91%E1%9F%81%E1%9E%96%E1%9E%9C%E1%9E%84%E1%9F%92%E1%9E%9F-1068x567.jpg

ជុះវិញព្រះរាជពិធីដង្ហែនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរជាបណ្តោះអាសន្ននូវយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរតាមតម្រាយផ្លូវដង្ហែ និងជុំវិញទីតាំងប្រារព្ធព្រះរាជពិធីថ្វាយព្រះភ្លើងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៤:០០នាទីព្រឹក រហូតដល់បញ្ចប់ព្រះរាជពិធីតាមតម្រាយផ្លូវដង្ហែព្រះបរមសព ដែលចាប់ផ្តើមដង្ហែចេញពីវត្តឧណ្ណាលោម តាមតីរវិថីព្រះស៊ីសុវត្ថិ រហូតដល់រង្វង់មូលដើមពោធិ៍ទន្លេសាប បត់ឆ្វេងមកវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រង្វង់មូលវត្តភ្នំ ឆ្ពោះទៅតាមមហាវិថីព្រះនរោត្តម រហូតដល់រង្វង់មូលវិមានឯករាជ្យ បត់ឆ្វេងតាមមហាវិថីព្រះសីហនុ ឆ្ពោះទៅវិថីឧកញ៉ាសួរស៊្រុន រហូតដល់ទីតាំងព្រះមេរុ និងការថ្វាយព្រះភ្លើង (នៅខាងមុខវត្តបទុមវតី)៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3NEpIsfpjmccj8oi27mhwWTm8jFq99jxTYoUD4oHzyBjzA8eNyOmRfGnC3Dp6Reh1oN0mZlvKUXV7gX4Rfb2jHWfdZodozd55Tl0v3tTxBXM2DJoh18oKfPB0qqR5YlL1-oBrt45fhs62VbD2eJIR7pJOzKhq6KNtCAF0tLILjiogQ3NnZZLbgks8fq0/s1280/66540cb77d10b.jpeghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQyFyWCWq3U98UiPfHmGzbPDLk3wrWZAXUm-dRZvUGNACsCO2MpGTBGViVUhQT0WV3PpDNkb_7mWHaAKnuNk1t2oP8_fRju7o1lSn76TC8FZN8Slzox_PQlpQezJk2UGaKnug-i6YXYgFRXFwyeddv9U4nnVdMZygP62KEEimxXPpyIgWHsjxLv-g8L7c/s1280/66540cb7897cc.jpeg

ត្រូវដឹង! ទម្លាប់បង្ហោះរូបបែបនេះគឺមានគ្រោះថ្នាក់ខ្លាំងដែលមិននឹកស្មានដល់

0

មនុស្សភាគច្រើនតែងទម្លាប់បង្ហោះរូបដោយដាក់ Check-in រាល់ពេលដែលពួកគេបានទៅដល់ទីតាំងជាក់លាក់ណាមួយដូចជាអាកាសយានដ្ឋាន ភោជនីយដ្ឋាន អាហារដ្ឋាន ឬកន្លែងទេសចរណ៍នានា។ ទោះជាយ៉ាងណាក៏ដោយ សកម្មភាពនេះអាចបង្កគ្រោះថ្នាក់ដោយអចេតនា នៅពេលដែលមនុស្សអាក្រក់ទទួលបានព័ត៌មានផ្ទាល់ខ្លួន និងកាលវិភាគធ្វើដំណើររបស់អ្នក ជាពិសេសសម្រាប់ភ្ញៀវស្រី ឬអ្នកដែលធ្វើដំណើរតែម្នាក់ឯងគឺអាចប្រឈមនឹងហានិភ័យខ្ពស់បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh14LSnozDqgheSWl7Xb2qTplthy2yfgtH8jqcy0-Ce4-ZI2wFi48NPRiSPCnZ8mu5IjAldhkA5F27z1rxIQhvKVqj5zJVpHpSfnKS9KmSRam_DZbCSTMoAFlzxUNJeSU7_CXmHWOdFTI6PpO54H-L4uF2vxflGI1-HxwCv8EOhaULDOXHuM3FwySocgw4/s800/How-to-check-that-youre-not-accidentally-sharing-your-location.jpg

ដូច្នេះអ្នកមិនគួរបង្ហោះរូបដោយដាក់ Check-in ទេដើម្បីការពារសុវត្ថិភាពរបស់អ្នកពីមនុស្សអាក្រក់។ នៅពេលដែលអ្នកស្ថិតនៅកន្លែងឯកជនណាមួយ ត្រូវប្រាកដថាអ្នកមិនបង្ហោះរូបថតដែលបង្ហាញពីទីតាំងច្បាស់លាស់របស់អ្នកទេ។ វាជាការល្អប្រសិនបើអ្នកបង្ហោះរូបនៅទីតាំងនោះបន្ទាប់ពីអ្នកចាកចេញទៅកន្លែងផ្សេងទៀត។ ទោះជាយ៉ាងណាខាងក្រោមនេះគឺជាទម្លាប់មួយចំនួនដែលអ្នកមិនគួរបង្ហោះរូបភាពនេះជាសារធារណៈ៖

១.បង្ហោះរូបថតសំបុត្រយន្តហោះ៖ អ្នកជំនាញសន្តិសុខជាច្រើនបានព្រមានថា ការបង្ហោះរូបភាពសំបុត្រយន្តហោះអាចបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ទោះបីជាអ្នកលាក់ឈ្មោះ និងលេខកូដកក់របស់អ្នកក៏ដោយ វាមិនមានន័យថាអ្នកមានសុវត្ថិភាពនោះទេ។ ការបង្ហោះបែបនេះ អាចធ្វើឱ្យជនខិលខូចមួយចំនួនដែលមានជំនាញក្នុងការអានបាកូដ អាចផ្លាស់ប្តូរការចូលគណនីរបស់អ្នកនៅលើគេហទំព័រក្រុមហ៊ុនអាកាសចរណ៍ និងផ្លាស់ប្តូរកៅអី កាលវិភាគហោះហើរ ឬសូម្បីតែលុបចោលជើងហោះហើររបស់អ្នកក៏មានដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjExnPONtNNUwYKWOo0bO3_pPjtLvEnsIw4oArcf31QAPe2MQTDueuYIPvngeJY8PikvmL4dj39HhIvRkK2jlgvf2CVMiZ_w6hGd_VQTprGtUBCeK7xwIJHin4TyiFfNWlrJzzzGJde0_rjVNl0Zj33XTBrTtEBXo2jFLsdGQmzlBqGt0717rg4QUkG2U8/s800/553554d2ecad0400588b4569.webp

ទោះយ៉ាងណាក៏ដោយ ក្នុងករណីខ្លះអ្នកចង់បង្ហោះរូបថតសំបុត្រយន្តហោះ សូមយកចិត្តទុកដាក់៖
• លាក់ឈ្មោះ និងភេទទាំងស្រុង
• បិទបាំង Barcode និងលេខកូដរបស់សំបុត្រ
•លាក់លេខកូដកក់
•លាក់លេខជើងហោះហើរ និងពេលវេលា ដោយគ្រាន់តែបង្ហាញទីតាំងចេញដំណើរ និងការមកដល់ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4bI3fwFd2JuiTln1YKBbZF2Hs7t5yO9cvrUF3Ks_-Vzzux-Dw-g2h9pg871CkqHOHIMQpJck4ajq_zxNTDlq3va_1wEXIJuTat7FqcORINaXDNvR-FR2s6MAyn1PS7Xe9Ni5Thn2osgTg48shMPZ-PkvotmtJWW8ooJEbi5H2NGsqvyGz-uyM3HJ8f5g/s940/1_L6lHdbckR47CU8Sdz_KrBw.jpg

លើសពីនេះ យោងតាមអ្នកជំនាញ មធ្យោបាយដ៏ល្អបំផុតដើម្បីដោះស្រាយសំបុត្រយន្តហោះ នៅពេលដែលពួកគេលែងប្រើប្រាស់ គឺត្រូវហែកវាជាបំណែកៗ ហើយបំផ្លាញវាចោល។ ដាច់ខាតកុំបោះសំបុត្រយន្តហោះចោលក្នុងធុងសំរាម ព្រោះថាបើធ្លាក់ក្នុងដៃជនខិលខូចនោះ ព័ត៌មានទាំងនោះនឹងនៅតែអាចប្រើប្រាស់បាន។

២.បង្ហោះរូបថតលិខិតឆ្លងដែន និងទិដ្ឋាការ៖ ការលាតត្រដាងព័ត៌មានលិខិតឆ្លងដែន និងទិដ្ឋាការគឺមានគ្រោះថ្នាក់ខ្លាំងជាងការបង្ហាញសំបុត្រយន្តហោះទៅទៀត។ មនុស្សអាក្រក់អាចពឹងផ្អែកលើព័ត៌មានសំខាន់ៗដែលមាននៅក្នុងនោះដើម្បីប្រើប្រាស់វាដោយចេតនាលួច បន្លំ ឯកសារក្លែងបន្លំជាដើម។ល។ ហើយថែមទាំងអាចតាមដានពាក្យសម្ងាត់គណនីធនាគារ និងអ៊ីមែលសម្រាប់មនុស្សជាច្រើនដែលមានទម្លាប់ប្រើប្រាស់ព័ត៌មាននេះដើម្បីកំណត់ពាក្យសម្ងាត់ទៀតផង។ ដូច្នេះ ដំបូន្មានគឺធ្វើឱ្យព្រិលព័ត៌មានទាំងអស់មុនពេលបង្ហោះតាមអ៊ីនធឺណិត។ ក្នុងករណីដែលអ្នកត្រូវការថតរូបឯកសារជាមួយទូរស័ព្ទរបស់អ្នក បន្ទាប់ពីប្រើរួច អ្នកក៏គួរតែលុបវាចោលផងដែរ ដើម្បីការពារទូរស័ព្ទរបស់អ្នកពីការលួច និងព័ត៌មានដែលត្រូវបែកធ្លាយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4mlHt95XAun9gXhkIQiyD_hH3-ety_vREVGl021i66pQSHfg-dZErwPNbuaeAfhphKTzVrFvdyNb8-BELzd0J23JCIeeEyHhOao5v9IY4eJsneZzkL0ZHkzvJiiZWslF5kLjl02mzjELF0plcVQ2SoRm-P-eIvsVgxtd8q6FTp0NdyuPrLijEc8ASq8Y/s1200/1200px-Visa_usa.jpg

សមយុទ្ធលើកដំបូង​ រវាងកងទ័ពជើងទឹកកម្ពុជា-ចិន បានបិទបញ្ចប់ជាផ្លូវការ

0

នៅថ្ងៃទី១៦នេះ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ យោធាកម្ពុជា-ចិន ប្រមាណជាង ២០០០នាក់ នឹងធ្វេី “សមយុទ្ធនាគមាស” នៅខេត្តកំពង់ឆ្នាំង និងព្រះសីហនុ ដោយសមយុទ្ធនេះនឹងធ្វើធំជាងឆ្នាំកន្លងទៅ ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXl_lLPkm3JCKcpHL0fToJvRzVRY444M2RCzrnzu2pgfq9YN6DxkXP9L2VEvJ96JsRI4uUWfAOFaJ7vqdQ5lEn8zka-e4qHpwKIW-f8zqESuY6c2Tq3lfOJUmxuL69yTVr-OpvCuWURPEywUQAAIvKYjnK32n30G7xDTr-9ZqZLKKrjYBHXxJxgN4-hZQ/s1280/444469803_800361272278554_7690281559230103283_n.jpg

សម្រាប់សមយុទ្ធនេះ កងទ័ពជើងទឹក ធ្វើឡើងលើតំបន់ច្រកចន្លោះកោះតាង និងកោះរ៉ុងសន្លឹម ភូមិសាស្ត្រខេត្តព្រះសីហនុ ចេញពីកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដោយមាននាវាចូលរួមសរុប ចំនួន ១៤គ្រឿង និងឧទ្ធម្ភាគចក្រជាក់ ចំនួន២គ្រឿង ក្រោមប្រធានបទ៖”ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ ចាប់ជំរិតនាវាដឹកទំនិញ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4XAgWqthIRtmGeUjeMWzc1VbvZEryifYtcss9YkvjB4Xab73dQIVME9NSr_aY3fb75zHrqYiucPLPNoigt3RdZrLqPFaz-8dLTwc8riUq8s0JJ4AQvC64GTx3iegp4hoqS_27VhOMUzNXj9ozVG78tyyIaqMVUPzeb0WjtVNnmXO1IzdVYOsvkrq2qkU/s1280/444482014_800360605611954_1371787162255637782_n.jpg

នេះជាលើកទីមួយហើយ ដែលកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងទឹករំដោះប្រជាជនចិន បានសហការគ្នាធ្វើលំហាត់ហ្វឹកហ្វឺនសមយុទ្ធនាគមាសនេះឡើង ខណៈសមុយុទ្ធនាគមាស ផ្លូវគោក ធ្លាប់បានសហគារគ្នា៦ដងរួចមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyzz_RIQ6YIMKIL_uvujBgvgyfpWdgfCmio64vmVojUtipj_1PYv86IEdSVXfD1srJxsEC4fHnx7Tb9EuoV_rBpbz_YlVhnuTURax-SGZjVEM7Q3AGUtBioN_y0biNSl_8hkRwCaY7Dm9yO0Xwk8scfPezCEPOb0fnHcqei5zj4UhxegfrDqEUdUL_m20/s1280/444487166_800361368945211_5319338352343651234_n.jpg

ថ្វីបើ សមយុទ្ធនាគមាស កងទ័ពជើងទឹក នឹងបិទត្រឹមថ្ងៃនេះ ក៏ប៉ុន្តែសម្រាប់សមុយុទ្ធនាគមាស ផ្លូវគោក នៅតែបន្តរហូតដល់ដាច់ខែឧសភាពនេះ៕

 

តើពិតឬទេដែរថា ប្រធានាធិបតី ពូទីន គ្រោងនឹងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននាពេលខាងមុខនេះ?

0

បរទេស៖ បន្ទាប់ពីមានការឈ្លានពានទឹកដីដ៏ធំបំផុតនៅអឺរ៉ុបរវាងរុស្ស៊ីនិងអ៊ុយក្រែនរយៈពេល ២ ឆ្នាំកន្លងមកនេះ ស្រាប់តែប្រធានាធិបតី ពូទីន ថ្មីៗនេះបាននិយាយថា ខ្លួនគ្រោងនឹងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននាពេលខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់ Reuters កាលថ្ងៃទី២៥ ឧសភា ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGwQRLyMpKSfQBZY6BZF7ZHmagoAZm64Us1ygeDPuTpapOYvU47UcFhqnhtA1PMuHCPufrPIZqN1MlenEvA78kULWq9fQkpjHrgwA-rS66tOVJkRd_etuQZRQLDbDHGEkqJ5Y4qLNFAz9vn_MPFdwvdVm3lu38zHurITXk1rjkQyW7KkAT4VvDMeldk-E/s1480/gettyimages-2153825572.jpg

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានដកស្រង់ប្រភពព័ត៌មានផ្លូវការរបស់រុស្ស៊ីចំនួនបួន ដែលនិយាយថា លោកពូទីនបានត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែនជាមួយនឹងបទឈប់បាញ់។ យោងតាមប្រភពដដែលបានឱ្យដឹងទៀតថា លោកពូទីនបានសម្តែងទៅកាន់ទីប្រឹក្សាក្រុមតូចមួយនូវការខកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិចក្នុងការរារាំងការចរចាក៏ដូចជាការសម្រេចចិត្តរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក្នុងការមិនចរចាជាមួយរុស្ស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLxF0J88oyf1oTOazpBYsnSwiUjV3SnG5D-KYBstnOvqE4A3ghT2kCdyhZJ_OnHPZFsor295ccCxpfaYqsBJ3OZroryzNeXVUozbBvy2lD6yEYkJfwVOyyFwqbbPBdHC1BZ0ET2w8cnyMxawh4OOa4TRHSBtmOKXq_Gs0QESn5RLfGjuzlt-6Z7Ximc7Y/s1024/GettyImages-1238909706-Ukraine-Russia-NATO-US1.webp

ប្រភពពីរុស្ស៊ីជាន់ខ្ពស់មួយទៀតក៏បានឱ្យដឹងទៀតថា ប្រធានាធិបតីពូទីនបានកំពុងព្យាយាមសុំការចរចារឡើងវិញជាមួយអ៊ុយក្រែនពីបទឈប់បាញ់ ដោយលោកពូទីនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនាដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន ហើយបានអះអាងថា ទីក្រុងមូស្គូមិនចង់បន្ត “សង្រ្គាម” ទៀតទេ។ យោងតាម Reuters ប្រភពពីរនៅទីភ្នាក់ងារនេះបាននិយាយថាប្រធានាធិបតីពូទីនមានទស្សនៈថាអ្វីដែលសម្រេចបាននៅក្នុងសង្គ្រាមរហូតមកដល់ពេលនេះគឺគ្រប់គ្រាន់ហើយដើម្បីប្រកាសជ័យជំនះសម្រាប់ប្រជាជនរុស្ស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRtWIK2RVPHk08wkBN8fM5ISKaOuEYlgYuO1fPqRVCtCSFh3lfFn_Cv2fLTaJaM4rt7nP1F_NayZS_GFW1mR-QgpCARyifsKoNfXT_jjZMFFqWtUWz6qr0sHXsG7djujuDyqlBC-GO3DqktgQg3_-NAjC_AtfoiNuHSbIL9WZ_SnN0I_TeWEJ_Kjmp2AQ/s1600/Russia-Ukraine-war-Ukrainian-servicemen-Kyiv-2022.webp

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញនិយាយថា បទឈប់បាញ់ ឬសូម្បីតែការចរចាសន្តិភាព គឺនៅឆ្ងាយណាស់ក្នុងបរិបទបច្ចុប្បន្ន នៅពេលដែលប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky មិនព្រមចរចារ។ យោងតាមលោក Zelensky កាលពីមុនបាននិយាយថា សន្តិភាពដែលស្ថិតលើលក្ខខណ្ឌរបស់ប្រធានាធិបតី ពូទីន គឺមិនអាចទទួលយកបានសម្រាប់អ៊ុយក្រែនទេ។ លោកបានប្ដេជ្ញាថា អ៊ុយក្រែននឹងទាមទារយកមកវិញនូវទឹកដីដែលបាត់បង់ រួមទាំងឧបទ្វីបគ្រីមៀ ដែលរុស្ស៊ីបានបញ្ចូលក្នុងឆ្នាំ ២០១៤។ https://i.abcnewsfe.com/a/a1b4f19c-c63a-429a-bcd6-5857f482a35e/war-one-y_hpMain_20230221-151418_16x9.jpg?w=992

លោក Zelensky បានចុះហត្ថលេខាលើក្រឹត្យមួយនៅឆ្នាំ ២០២២ ដោយបានច្រានចោលការចរចារទាំងអស់ជាមួយប្រធានាធិបតីពូទីន។ ទន្ទឹមនឹងនោះ ភាគីរុស្ស៊ីបានបញ្ជាក់ថា ទីក្រុងមូស្គូមិនដែលបដិសេធក្នុងការចរចាជាមួយអ៊ុយក្រែនដើម្បីបញ្ចប់ជម្លោះនោះទេ។ គួរបញ្ជាក់ដែរថា បច្ចុប្បន្នរុស្ស៊ីទទួលបានដែនដីថ្មីជាច្រើនពីអ៊ុយក្រែន រួមទាំងតំបន់ Donetsk, Lugansk, Zaporizhzhia និង Kherson ដែលរុស្ស៊ីនឹងប្រកាសដាក់បញ្ចូលជាផ្លូវការក្នុងប្រទេសរបស់ខ្លួននាពេលខាងមុខនេះ៕

កំពង់ផែប្រវត្តិសាស្រ្តរបស់ខេត្តកែប នឹងលេចរូបរាងឆាប់ៗនេះ

0

ចំណតជលយានសេះស ឬកំពង់ផែសេះស ជាកំពង់ផែដឹកជញ្ជូនទំនិញកម្រិតធន់ធ្ងន់ ដែលមានសមត្ថភាពក្នុងការដឹកជញ្ជូនទំនិញបានពី ៥ពាន់តោនដល់ ៨ពាន់តោន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0MCGOeEykqVDaD-86XMa8wxSu-fkmLSSkX9kJAHCqRMx452xH_bXPS8yd2LqKR6NPK7fwv9pEC0G_ubOEhKM2yDwp4xcvbhGlhjf-jKL_BvTKLOd18CZ_NvdyV_77B9pxQ8JxHm3j-oG-iHfw9BujTmKK2ce9YrZT3TV8hBLTkt2XFq-Q3Ux7e4kpfUY/s1280/9bef0198b48bb4f088a204c86b6146cc.jpg

កំពង់ផែនេះ ជាពង់ផែដឹកជញ្ជូនទំនិញកម្រិតធន់ធ្ងន់ប្រវត្តិសាស្រ្តរបស់ខេត្តកែប ដោយបានសាងសង់តាំងពីឆ្នាំ២០២១ មកទល់បច្ចុប្បន្ននេះបានសម្រេចការសាងសង់់បានក្នុងរង្វង់ប្រមាណ ៩០% ដែលគ្រោងនឹងបញ្ចប់ការសាងសង់ឆាប់ៗនេះ ក្នុងទំហំទឹកប្រាក់សាងសង់ប្រមាណជា២លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwA7CVO6zzYusJkwFt4sNV2bpkE-D8tai6UZkOra61TLJRS3jH2rknGLP8pOxZl7vDn9kBPLUyR6T4wRVafo4g5B7dgq0rHt3pqjMkzmg7vPYNXnsbfVnQV4mvK5Iv5urpEw8IL5lT1yDhWEIYmFkPkexT_EqXjAB1s-kjeBGXwSc5snIlz0S-Oyb4IWc/s1280/89ecdb01202802dd65634eef6e030ccc.jpg

គម្រោងសាងសង់ចំណតជលយានសេះសនេះ ជាប្រភេទគម្រោងវិនិយោគ BOT ដោយទទួលបានការគាំទ្រពីរដ្ឋបាលខេត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9BMdycZ32kw8mK9aKtCJj2EzxFvQqbs5cek1LePARr0jIz4K3q-UXUCyOtZQZ8yN_1SxLsdIUIk8iRT__cR7xI7zeQBt3hlx282-5hs3-EK5rC36C5AyK_4AnTyT4wAR-CqaPthi77tVcfwmuH_Id2lFtAb5nz6QP-MAndWRFdeKVaALp2Y7kBFYrvyY/s1280/721cdcfabe3379f0f5996ae3e33442ef.jpg

កំពង់ផែសេះស ស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ស្ថិតនៅលើផ្ទៃដីដែលមានទំហំ ៣០.០០០ម៉ែត្រការ៉េ។ គម្រោងនេះ ត្រូវបានសិក្សាច្បាស់លាស់ ព្រមជាមួយនូវកិច្ចសន្យាការពារបរិស្ថានដោយក្រុមហ៊ុនសាងសង់ និងមានការឯកភាពដោយក្រសួងបរិស្ថានផងដែរ៕

 

អុញនោះតើមនុស្សយើងធ្វើអីវិញ? បើពិតដូច Elon Musk ថានៅថ្ងៃអនាគត Al នឹងជំនួសការងារបច្ចុប្បន្នរបស់មនុស្ស ១០០%

0

បរទេស៖ ថ្មីៗនេះ Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX បានធ្វើការទស្សន៍ទាយដ៏គួរឱ្យចាប់អារម្មណ៍មួយនៅឯសន្និសីទបច្ចេកវិទ្យា VivaTech 2024 ក្នុងទីក្រុងប៉ារីសប្រទេសបារាំងថា នៅពេលអនាគត បញ្ញាសិប្បនិមិត្ត (AI) នឹងជំនួសការងារបច្ចុប្បន្នរបស់មនុស្សភាគច្រើន។
ក្នុងអំឡុងសន្និសីទបច្ចេកវិទ្យាកាលពីថ្ងៃទី២៥ ឧសភា Musk បាននិយាយថា “នៅពេលខាងមុខទៀតប្រហែលជាគ្មាននរណាម្នាក់ក្នុងចំណោមពួកយើងនឹងមានការងារធ្វើទៀតទេ”។ មហាសេដ្ឋីរូបនេះក៏បានពណ៌នាអំពីអនាគតដែលការងារគ្រាន់តែជាជម្រើសផ្ទាល់ខ្លួន ដូចជាចំណង់ចំណូលចិត្តមានន័យថា អ្នកចង់ធ្វើការក៏បាន អ្នកអាចឱ្យ AI ធ្វើការជំនួសក៏បាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD5qK-YDT8-4Ho2kCcYnysB234wyaJBWmgIVSvv8F44Po_w3dlnPmN3Xcu5M3rNNV92ZKlHAsekC9xwhfmMmJ1y30vcTPpi7dFDeqxnIT9CCpMQGc_uRZQKrqh6tfvHoE5BmbQtHa6xmLxyqQI3rfXlScwDoZVL7X3BCJYvwGf981pllzQnwcnELil_TU/s645/38f3df1d022a8f690d4994adf0fd636b.webp

Musk បានពន្យល់ថា “ប្រសិនបើអ្នកចង់ធ្វើការងារដោយមិនពឹងផ្អែកលើ AI ក៏បានដែរ នេះជាសិទ្ធរបស់អ្នក ហើយ AI នាពេលខាងមុខនឹងផ្តល់នូវរាល់សេវាកម្មល្អ និងសេវាកម្មរហ័សដែលអ្នកចង់បាន”។ ដូច្នេះពិភពលោកនឹងមិនមានការខ្វះខាតទំនិញឬសេវាកម្មនោះទេនៅពេលអនាគត។ AI បានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលនិយតករ អាជីវកម្ម និងអ្នកប្រើប្រាស់នៅតែស្វែងរកវិធីប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ។ ទោះជាយ៉ាងណាក្តីបារម្ភក៏កំពុងកើនឡើងផងដែរអំពីរបៀបដែលឧស្សាហកម្ម និងការងារនឹងផ្លាស់ប្តូរ នៅពេលដែល AI កាន់តែរីករាលដាលនៅក្នុងទីផ្សារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCK5UyulrLdvkBD2LbpXnO748jTRPlZRO9eG_lZWrQiyIRvStq3EUjZMpc6gJTbjKATPQwY5nMMNKc5TcxHAk0CGt4Ea-27-7KRkTLtFEd5EhiHoyLgMvtFsvnOrLuW5qGH65XNWwggCyOxL7Pk3kiAbnT04UG1uFLQdpQqsAqwoFP2391ECVdzsnflwI/s400/AI-text-to-image-photo-robot-with-computer.webp

បើយោងតាមរបាយការណ៍ខែមករាពីមន្ទីរពិសោធន៍វិទ្យាសាស្ត្រកុំព្យូទ័រ និងបញ្ញាសិប្បនិមិត្តរបស់ MIT បានរកឃើញថាកន្លែងធ្វើការសព្វថ្ងៃភាគច្រើនកំពុងប្រើប្រាស់ AI យឺតជាងការព្យាករណ៍ និងការភ័យខ្លាចមួយចំនួន។ របាយការណ៍ក៏ចង្អុលបង្ហាញដែរថាការងារភាគច្រើនត្រូវបានចាត់ទុកថាងាយរងគ្រោះដោយសារការជំនួស AI ដោយវាមិននាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចដល់និយោជកនៅពេលនោះទេ។ អ្នកជំនាញក៏ជឿដែរថា ការងារជាច្រើនដែលទាមទារភាពវៃឆ្លាតខាងផ្លូវអារម្មណ៍ខ្ពស់ និងអន្តរកម្មរបស់មនុស្ស ដូចជាអ្នកចិត្តសាស្រ្ត មនុស្សច្នៃប្រឌិត និងគ្រូបង្រៀន នឹងមិនចាំបាច់ជំនួសដោយ AI នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiknm2fLbRK-0sHy_1Kcd2dw2DxqGpCdkMmKJrVIlQgtkkq3vfEClk4aMnJZ1_GAFACqb5SeMjEJFrJKE_UMfM_Ab_ee_lAlVPgLyxzDSkjgIgQ1-lU5BCCbpVEzShG47QOmDVqyuDItjrUvYvIhgDlqbswuv3xJmq6vCH5YePFtwV3CKahnDjyARzuqJo/s2048/the-15-most-popular-ai-tools-in-2023.webp

Musk ក៏បានសម្តែងការព្រួយបារម្ភម្តងហើយម្តងទៀតអំពី AI ផងដែរ។ នៅក្នុងសុន្ទរកថារបស់លោក លោកបានហៅបច្ចេកវិទ្យានេះថាជាការភ័យខ្លាចដ៏ធំបំផុតរបស់លោក។ លោកក៏បានលើកឡើងពី សៀវភៅ Culture Book Series របស់ Ian Banks ដែលជាស៊េរី Fantasy អំពីសង្គមដែលដំណើរការដោយបច្ចេកវិទ្យាទំនើប ជាចក្ខុវិស័យជាក់ស្តែងបំផុតនៃអនាគត AI ។ ទោះជាយ៉ាងណាក៏ដោយ Musk បានចោទសួរថានៅពេលអនាគតប្រសិនបើ AI នឹងជំនួសរាល់ការងារទាំងអស់របស់មនុស្ស តើមនុស្សអាចប្រឈមនឹងវិបត្តិផ្លូវចិត្តដែរឬទេ?

សារព័ត៌មានបរទេសចុះផ្សាយព្រោងព្រាត ថាបំណែកយន្តហោះ MH370 ស្ថិតនៅព្រៃជ្រៅក្នុងប្រទេសកម្ពុជា

0

ថ្មីៗនេះ សារព័ត៌មាន The Mirror បានចេញផ្សាយអត្ថបទព័ត៌មានមួយ ដោយមានចំណងជើងថា៖”យន្តហោះ MH370 ត្រូវបានរកឃើញនៅក្នុងព្រៃដ៏ជ្រៅក្នុងប្រទេសកម្ពុជា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrA75GC56C0dlrJo8B3zL8ekMba9VNmzmrBvZWfCn-zwjjLB7eLP9ifsqPHCOM4F0Mjvl5cM21arYRcBHR41w8ByAur9O0zraN8nOuDNT_X81u_vG6Z1hoELk4HbW2knV8KCnFOZIX3FoYme4R7DII_HX8vQ31I2LPZvWHWnSKyW4zPfh-diX0Lkey7Gc/s620/the-boeing-777-jet-is-almost-as-long-as-a-manhattan-city-block-and-taller-than-a-five-story-building-photographer-jasper-juinen-bloomberg.jpg

ក្រោយមានការផ្ទុះព័ត៌មាននេះ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពា្យអាកាសចរស៊ីវិល លោកស៊ីន ចាន់សិរីវុត្ថា បានចេញមុខធ្វើការបកស្រាយ ដោយថា ការចេញផ្សាយរបស់ The Mirror ជាព័ត៌មានក្លែងក្លាយ។

ជុំវិញករណីនេះ លោកស៊ីន ចាន់សិរីវុត្ថា ក៏បានបញ្ជាក់ថា៖” ប្រសិនបើខាងភាគីម៉ាឡេសុី ចង់មករុករកនៅដែនព្រៃកម្ពុជា អាចដាក់សំណើមកបាន ដោយកម្ពុជាត្រៀមខ្លួនក្នុងការសហការជានិច្ច”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLpzff6lNWhLKLa86slQ2hX9usdPZOXvdWYvSY1dlPpUYMaaHDCuKCE_V-rBtF7eJJh7qEIoXKRt-s8lHJKzdV6K1YF5x_aJ0MEnEaKIYFT183c-SxCmbkX4K9Sw1VspBoSk68nxv3YDFZi7k1N6A9gCh_eOEzm5hSVd1PZ6h5kKcBEvtdN2Fe0D-2Ynk/s1218/Screenshot-431.jpg

គួរបញ្ជាក់ថា យន្តហោះ MH370 បានបាត់ស្រមោលចេញពីរ៉ាដាកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៤ ដោយមានអ្នកដំណើរ២២៧នាក់ និងពីឡុត ១២នាក់ ពេលធ្វើដំណើរចេញពីទីក្រុងគូឡាឡាំពួរ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7NslKk9eNrqZdekiXipuQpceOrRYORaKotUhevY_lvu3Q_17Dl2eEULKjPy87Rz-QkviZ4ZbZ-koSDoxky7-tMDGU-sdRMSq1drOXvCHJZa0M-o7Ndn9ybl5fP_V2jC7peKivlhWwselz61ANfwueljDYqQmVdYoh-vzLuQGM9AD3zUUkBnnwc3pWK7w/s1920/140406065518-03-plane-search-0406.jpg

ក្រោយការបាត់ខ្លួននេះ រដ្ឋាភិបាលប្រទេសម៉ាឡេសុី បានសហការជាប្រទេសជាច្រើន ដើម្បីធ្វើការស្វែងរកបំណែក ឬភស្តុតាងណាមួយ ដើម្បីបញ្ជាក់ពីការបាត់ខ្លួននេះ ក៏ប៉ុន្តែក្រោយចំណាយប្រមាណជា១៣០លានដុល្លារក្នុងការរុករក នៅតែមិនអាចរកឃើញតំរុយណាមួយនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo9niRjuGv3wZC0SWt9TcOt8dSqQHAu6Cg1iqR4sjN3oGfjX6IITR4QKSjhtTsmXcw5y2NEFVhV_OOHZDg5M46rkgl04qOI5Hd-oLQ-x2yj3lXNPr86liE5qFB_xtT5xIQwgY1TQ9jes_khnxSVwlTrs_sQmWme00Eer32_Wr5zhvMoZDQDnLXwmMzq8Q/s1200/1_THP_CHP_031119Slug_11455JPG.webp

អានអត្ថបទពេញរបស់ The Mirror