Home ព័ត៌មានជាតិ កំពង់ផែប្រវត្តិសាស្រ្តរបស់ខេត្តកែប នឹងលេចរូបរាងឆាប់ៗនេះ

កំពង់ផែប្រវត្តិសាស្រ្តរបស់ខេត្តកែប នឹងលេចរូបរាងឆាប់ៗនេះ

181
0

ចំណតជលយានសេះស ឬកំពង់ផែសេះស ជាកំពង់ផែដឹកជញ្ជូនទំនិញកម្រិតធន់ធ្ងន់ ដែលមានសមត្ថភាពក្នុងការដឹកជញ្ជូនទំនិញបានពី ៥ពាន់តោនដល់ ៨ពាន់តោន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0MCGOeEykqVDaD-86XMa8wxSu-fkmLSSkX9kJAHCqRMx452xH_bXPS8yd2LqKR6NPK7fwv9pEC0G_ubOEhKM2yDwp4xcvbhGlhjf-jKL_BvTKLOd18CZ_NvdyV_77B9pxQ8JxHm3j-oG-iHfw9BujTmKK2ce9YrZT3TV8hBLTkt2XFq-Q3Ux7e4kpfUY/s1280/9bef0198b48bb4f088a204c86b6146cc.jpg

កំពង់ផែនេះ ជាពង់ផែដឹកជញ្ជូនទំនិញកម្រិតធន់ធ្ងន់ប្រវត្តិសាស្រ្តរបស់ខេត្តកែប ដោយបានសាងសង់តាំងពីឆ្នាំ២០២១ មកទល់បច្ចុប្បន្ននេះបានសម្រេចការសាងសង់់បានក្នុងរង្វង់ប្រមាណ ៩០% ដែលគ្រោងនឹងបញ្ចប់ការសាងសង់ឆាប់ៗនេះ ក្នុងទំហំទឹកប្រាក់សាងសង់ប្រមាណជា២លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwA7CVO6zzYusJkwFt4sNV2bpkE-D8tai6UZkOra61TLJRS3jH2rknGLP8pOxZl7vDn9kBPLUyR6T4wRVafo4g5B7dgq0rHt3pqjMkzmg7vPYNXnsbfVnQV4mvK5Iv5urpEw8IL5lT1yDhWEIYmFkPkexT_EqXjAB1s-kjeBGXwSc5snIlz0S-Oyb4IWc/s1280/89ecdb01202802dd65634eef6e030ccc.jpg

គម្រោងសាងសង់ចំណតជលយានសេះសនេះ ជាប្រភេទគម្រោងវិនិយោគ BOT ដោយទទួលបានការគាំទ្រពីរដ្ឋបាលខេត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9BMdycZ32kw8mK9aKtCJj2EzxFvQqbs5cek1LePARr0jIz4K3q-UXUCyOtZQZ8yN_1SxLsdIUIk8iRT__cR7xI7zeQBt3hlx282-5hs3-EK5rC36C5AyK_4AnTyT4wAR-CqaPthi77tVcfwmuH_Id2lFtAb5nz6QP-MAndWRFdeKVaALp2Y7kBFYrvyY/s1280/721cdcfabe3379f0f5996ae3e33442ef.jpg

កំពង់ផែសេះស ស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ស្ថិតនៅលើផ្ទៃដីដែលមានទំហំ ៣០.០០០ម៉ែត្រការ៉េ។ គម្រោងនេះ ត្រូវបានសិក្សាច្បាស់លាស់ ព្រមជាមួយនូវកិច្ចសន្យាការពារបរិស្ថានដោយក្រុមហ៊ុនសាងសង់ និងមានការឯកភាពដោយក្រសួងបរិស្ថានផងដែរ៕