Home ព័ត៌មានអន្តរជាតិ តើពិតឬទេដែរថា ប្រធានាធិបតី ពូទីន គ្រោងនឹងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននាពេលខាងមុខនេះ?

តើពិតឬទេដែរថា ប្រធានាធិបតី ពូទីន គ្រោងនឹងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននាពេលខាងមុខនេះ?

102
0

បរទេស៖ បន្ទាប់ពីមានការឈ្លានពានទឹកដីដ៏ធំបំផុតនៅអឺរ៉ុបរវាងរុស្ស៊ីនិងអ៊ុយក្រែនរយៈពេល ២ ឆ្នាំកន្លងមកនេះ ស្រាប់តែប្រធានាធិបតី ពូទីន ថ្មីៗនេះបាននិយាយថា ខ្លួនគ្រោងនឹងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននាពេលខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់ Reuters កាលថ្ងៃទី២៥ ឧសភា ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGwQRLyMpKSfQBZY6BZF7ZHmagoAZm64Us1ygeDPuTpapOYvU47UcFhqnhtA1PMuHCPufrPIZqN1MlenEvA78kULWq9fQkpjHrgwA-rS66tOVJkRd_etuQZRQLDbDHGEkqJ5Y4qLNFAz9vn_MPFdwvdVm3lu38zHurITXk1rjkQyW7KkAT4VvDMeldk-E/s1480/gettyimages-2153825572.jpg

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានដកស្រង់ប្រភពព័ត៌មានផ្លូវការរបស់រុស្ស៊ីចំនួនបួន ដែលនិយាយថា លោកពូទីនបានត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែនជាមួយនឹងបទឈប់បាញ់។ យោងតាមប្រភពដដែលបានឱ្យដឹងទៀតថា លោកពូទីនបានសម្តែងទៅកាន់ទីប្រឹក្សាក្រុមតូចមួយនូវការខកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិចក្នុងការរារាំងការចរចាក៏ដូចជាការសម្រេចចិត្តរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក្នុងការមិនចរចាជាមួយរុស្ស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLxF0J88oyf1oTOazpBYsnSwiUjV3SnG5D-KYBstnOvqE4A3ghT2kCdyhZJ_OnHPZFsor295ccCxpfaYqsBJ3OZroryzNeXVUozbBvy2lD6yEYkJfwVOyyFwqbbPBdHC1BZ0ET2w8cnyMxawh4OOa4TRHSBtmOKXq_Gs0QESn5RLfGjuzlt-6Z7Ximc7Y/s1024/GettyImages-1238909706-Ukraine-Russia-NATO-US1.webp

ប្រភពពីរុស្ស៊ីជាន់ខ្ពស់មួយទៀតក៏បានឱ្យដឹងទៀតថា ប្រធានាធិបតីពូទីនបានកំពុងព្យាយាមសុំការចរចារឡើងវិញជាមួយអ៊ុយក្រែនពីបទឈប់បាញ់ ដោយលោកពូទីនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនាដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន ហើយបានអះអាងថា ទីក្រុងមូស្គូមិនចង់បន្ត “សង្រ្គាម” ទៀតទេ។ យោងតាម Reuters ប្រភពពីរនៅទីភ្នាក់ងារនេះបាននិយាយថាប្រធានាធិបតីពូទីនមានទស្សនៈថាអ្វីដែលសម្រេចបាននៅក្នុងសង្គ្រាមរហូតមកដល់ពេលនេះគឺគ្រប់គ្រាន់ហើយដើម្បីប្រកាសជ័យជំនះសម្រាប់ប្រជាជនរុស្ស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRtWIK2RVPHk08wkBN8fM5ISKaOuEYlgYuO1fPqRVCtCSFh3lfFn_Cv2fLTaJaM4rt7nP1F_NayZS_GFW1mR-QgpCARyifsKoNfXT_jjZMFFqWtUWz6qr0sHXsG7djujuDyqlBC-GO3DqktgQg3_-NAjC_AtfoiNuHSbIL9WZ_SnN0I_TeWEJ_Kjmp2AQ/s1600/Russia-Ukraine-war-Ukrainian-servicemen-Kyiv-2022.webp

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញនិយាយថា បទឈប់បាញ់ ឬសូម្បីតែការចរចាសន្តិភាព គឺនៅឆ្ងាយណាស់ក្នុងបរិបទបច្ចុប្បន្ន នៅពេលដែលប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky មិនព្រមចរចារ។ យោងតាមលោក Zelensky កាលពីមុនបាននិយាយថា សន្តិភាពដែលស្ថិតលើលក្ខខណ្ឌរបស់ប្រធានាធិបតី ពូទីន គឺមិនអាចទទួលយកបានសម្រាប់អ៊ុយក្រែនទេ។ លោកបានប្ដេជ្ញាថា អ៊ុយក្រែននឹងទាមទារយកមកវិញនូវទឹកដីដែលបាត់បង់ រួមទាំងឧបទ្វីបគ្រីមៀ ដែលរុស្ស៊ីបានបញ្ចូលក្នុងឆ្នាំ ២០១៤។ https://i.abcnewsfe.com/a/a1b4f19c-c63a-429a-bcd6-5857f482a35e/war-one-y_hpMain_20230221-151418_16x9.jpg?w=992

លោក Zelensky បានចុះហត្ថលេខាលើក្រឹត្យមួយនៅឆ្នាំ ២០២២ ដោយបានច្រានចោលការចរចារទាំងអស់ជាមួយប្រធានាធិបតីពូទីន។ ទន្ទឹមនឹងនោះ ភាគីរុស្ស៊ីបានបញ្ជាក់ថា ទីក្រុងមូស្គូមិនដែលបដិសេធក្នុងការចរចាជាមួយអ៊ុយក្រែនដើម្បីបញ្ចប់ជម្លោះនោះទេ។ គួរបញ្ជាក់ដែរថា បច្ចុប្បន្នរុស្ស៊ីទទួលបានដែនដីថ្មីជាច្រើនពីអ៊ុយក្រែន រួមទាំងតំបន់ Donetsk, Lugansk, Zaporizhzhia និង Kherson ដែលរុស្ស៊ីនឹងប្រកាសដាក់បញ្ចូលជាផ្លូវការក្នុងប្រទេសរបស់ខ្លួននាពេលខាងមុខនេះ៕