ជឿជាក់ថាអ្នកមួយចំនួនធំប្រាកដជាបានដឹងហើយថាវីដេអូចម្រៀង «ទេវរាជ» បានសម្ពោធជាផ្លូវការកាលពីពេលថ្មីៗនេះអមជាមួយទស្សនីយភាពសិល្បៈវប្បធម៌ជាច្រើន។ អ្វីដែលកាន់តែរំភើបការលះបង់ទាំងកម្លាំងកាយចិត្តរបស់តារាចម្រៀង ទេព បូព្រឹក្ស និង ជី ដេវីត ទទួលបានពិតជាស័ក្តិសមត្រូវបាននាយករដ្ឋមន្រ្តីកម្ពុជាយកទៅផ្សព្វផ្សាយបន្ត។ ជាមួយក្តីរំភើបនេះអ្នកគាំទ្រក៏ភ្លេចស្ញើចសរសើរទឹកចិត្តគូស្នេហ៍មួយគូនេះបំពេញកាតព្វកិច្ចរបស់ខ្លួនបានយ៉ាងល្អទាំងជាឪពុកម្តាយល្អ អ្នកសិល្បៈគំរូបបរិច្ចាគទឹកប្រាក់ទៅកាន់សាលាមធ្យមវិចិត្រសិល្បៈសម្រាប់ការបណ្តុះបណ្តាលសិល្បៈវប្បធម៌ រួមទាំងទទួលការស្វាគមន៍ DJ Soda ដែលហោះឆ្លងដែនអាកាសមកចូលរួមកម្មវិធីរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMcO3iwks-bhn1ZykkAxQ69Z7TbJVELVS6_GpwoE2ePn4jv0zVQf9wI1ebw7y8YW3R4jGS4WYjE5p4JEATMPkxRjSdgAaAfQGpNxbKoH77O8y7L7nINKLAB5ZhFysfMH3a_pvRs9jSBaBRRCPt5X4E3_Kpxyf0uu6ZT1gtFmOUErXY-ivh7B9GG0Tji_k/s2048/image_2024-05-28_10-45-24.png

កាលពីល្ងាចថ្ងៃទី២៦ ខែឧសភា នៅសាលមហោស្រពកោះពេជ្រមានការសម្ពោធ MV ខ្នាតធំរបស់ ទេព បូព្រឹក្ស មានចំណងជើងថា «ទេវរាជ» ដោយមានទស្សនីយភាពជាច្រើន ខណៈសិល្បករ សិល្បការនី ចូលរួមបានស្រុះដៃគ្នាយ៉ាងខ្លាំងដោយបានគ្រងឈុតសំលៀកបំពាក់បុរាណ ទៅតាមសម័យកាលយ៉ាងស្រស់ស្អាតរៀងៗខ្លួន។ កម្មវីធីនេះមានវត្តមានអញ្ជើញចូលរួមឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី សិល្បករ សិល្បការិនី និងទស្សនិជនប្រហែល៣០០០នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidEdITSy46IxsAuhK_JxVI7v0shnXEBa2SiLGJFZIGnwVnHpZ6dus4gSL3_p8YvQ5nqW7341PhLLkqfKsFZoRYsxn20iL0QZfDFsVkfVIc6za5dH_UCTJ7TpBd1UXD9CEmXLIRlPTfazAi-yhqz28GcMnZreNEP_SM2Y1on6LqCaXMqdq8p4i-xq7AqQ0/s2048/image_2024-05-28_10-45-19.png

ទឹកចិត្តសប្បុរសរបស់អ្នកទាំងពីរដូចតាមការសន្យាចំណូលបានពីការលក់សំបុត្រត្រូវបានប្រគល់ជូនសាលាមធ្យមវិចិត្រសិល្បៈសម្រាប់ការបណ្តុះបណ្តាលសិល្បៈវប្បធម៌ផងដែរជាមួយទឹកប្រាក់ចំនួន ៧៣,៤៥២,០០០៛ និងថវិការបស់អ្នកនាង ទេព បូព្រឹក្ស ចំនួន ៨,០០០,០០០៛។
ជាមួយនឹងការលើកស្ទួយវប្បធម៌ជាតិខ្មែរ កាតព្វកិច្ចធំមួយដែល ទេព បូព្រឹក្ស និង ជី ដេវីត ចប់កម្មវិធីភ្លាមៗមិនអាចនៅរាក់ទាក់ជាមួយសិល្បករ សិល្បការិនី និងអ្នកគាំទ្រគឺពួកគេរ៉ូតរះទៅមន្ទីរពេទ្យភ្លាមដោយសារតែកូនសម្លាញ់អ្នកទាំងពីរឈឺចូលមន្ទីរពេទ្យ សូម្បីតែខ្លួននៅកម្មវិធីក្តីប៉ុន្តែចិត្តវិញគឺកំពុងព្រួយបារម្ភពីកូនដែលអាចបញ្ជាក់ថាកាតព្វកិច្ចកម្មវិធីខ្លួនក៏ត្រូវបំពេញតែកាតព្វកិច្ចជាឪពុកម្តាយក៏មិនរំលង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_o_O1a0rv7BOCB-E9YLAibEzn1JgB1Yg4bh7K4EV7EWGMzOZWlHpD2hcU9q-E470cRwGcAanVSa7c3hiwKsCDKo_mb69Lq3a4CeJewcGz9eLzQxdzioAsD8lC-qjMPyW51PzbliUHTHD80Q7dy1YyhAKUqN6uSauf8tXnSo2F4JJ9MHDuYUouue9elGA/s2048/image_2024-05-28_10-45-20.png

នៅយប់តែមួយ ទេព បូព្រឹក្ស និង ជី ដេវីត ត្រូវមានតួនាទីមួយទៀតនោះគឺធ្វើជាម្ចាស់ផ្ទះដ៏កក់ក្តៅចំពោះ DJ Soda ដែលខំហោះឆ្លងដែនអាកាសពីប្រទេសកូរ៉េខាងត្បូងដើម្បីមកចូលរួមសម្ពោធ MV អ្នកទាំងពីរក៏ឆ្លៀតញុំាអាហារជុំគ្នាដើម្បីអបអរសាទរភាពជោគជ័យលើកនេះដូចគ្នា។ វត្តមានរបស់ DJ Soda ដែលនិយមចូលចិត្តលេងខ្លួនស៊ិចស៊ីបែរជាមកស្លៀកពាក់ឈុតអប្សរាធ្វើឱ្យមហាជនកោតសរសើរនាងយ៉ាងខ្លាំងដូចគ្នា។

កាតព្វកិច្ចនិងទំនួលខុសត្រូវបំពេញបានយ៉ាងល្អរបស់ ទេព បូព្រឹក្ស និង ជី ដេវីត ពិតជាធ្វើឱ្យអ្នកគាំទ្រស្ងើចសរសើរយ៉ាងខ្លាំង៕